Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៣

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះ ចំនួន៨០ នាក់មកពីភូមិចំនួន៩ ក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ពិធីប្រារព្ធធ្វើនៅសុក្រ នេះ ក្នងបរិវេណវត្តអូរដា ឃុំ បួរ ស្រុកភ្នំព្រឹក ក្នុងឱកាស ទិវាជាតិសុខភាពមាតា ទារក និកុមារ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក សុខ លូ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅកម្ពុជានោះ សម្តេច ប្រធាន តែងតែគិតគូរចំពោះទុក្ខលំបាក របស់បងប្អូន ប្រជាពលរដ្ឋ ជាស្ត្រីដែលកំពុងមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន ស្រ្តីមានកូនច្រើន និងស្ត្រីដែលមានផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។

បច្ចុប្បន្ននេះទោះបីអត្រាមរណៈភាព របស់ មាតា និងទារកបានថយចុះ ក៏ដោយ ប៉ុន្តែសុខ ភាពមាតា ទារក និងកុមារ នៅតែជាកង្វល់ របស់ រាជរដ្ឋាភិបាលកម្ពុជាយើង ដែលទាមទារឱ្យ មាតា គ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់យើង។ ទាំងអស់នេះអ្នកម្ដាយ គ្រប់រូប ត្រូវស្វែងរកការផ្ដល់ប្រឹក្សា ពី មន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបំរើការនៅមណ្ឌលសុខភាព ជិតផ្ទះរបស់យើង ដូចជា ការបំបៅដោះកូន ការតាមដានភាព លូតលាស់នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។

បញ្ជាក់អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗមា្នក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេសមី១កេស ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួ,មុង១,ក្រមារ១ និងថវិកា៥ម៉ឺន ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៣

ខេត្តបាត់ដំបង៖លោម សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង នៅថ្ងៃសុក្រ នេះ បានបន្តប្រគល់ផ្ទះមួយខ្នង ជូនលោកតា មាស សុភាព អាយុ៧៦ឆ្នាំ រស់នៅភូមិអូដារ ​ ឃុំបួរ​ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាជន ទុរគតជន រស់នៅម្នាក់ឯង។

សូមបញ្ជាក់ថា ផ្ទះខាងលេីខ្នងនេះ ចំណាយថវិកា ៥.៣៨០ដុល្លារ (ប្រាំពាន់បីរយប៉ែសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ៣ម៉ត្រ និងចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ។

ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី​​​២កេស,​ ត្រីខ​​​ ២០កំប៉ុង,​ ឈុតគ្រឿងចានឆ្នាំង​ និងថវិកា ​​​មួយចុះនួន ដោយឡែក លោកយាយចាស់ៗ ដែលរស់នៅជិតខាងចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ​ មី​​​ ត្រីខ​​​ ទឹកបរិសុទ្ធ​ មុង ក្រមា និងថវិកា​មួយចំនួនផងដែរ។

លោកតា មាស សុភាព អាយុ៧៦ឆ្នាំ ក៏បង្ហាញពីសេចក្ដីរំភេីបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី ១ខ្នង​ លេខរៀងទី៩ ដែលជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៣

ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ ន​រោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ​ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ »។

នេះបើយោងតាមព្រះរាជក្រឹត្យ សៀមរាប ប៉ុស្តិ៍ ទើបទទួលបាននូវមុននេះបន្តិច។

សូមបញ្ជាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៣

សម្តេចតេជោ ហ៊ុន សែន បានក៏អំពាវនាវផងដែរដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរមួយចំនួនទៀត សូមប្រគល់មកឱ្យខ្មែរវិញ។សម្តេចតេជោបន្តថា កម្ពុជាកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងរហ័សក្នុងតំបន់ និងអន្តរជាតិ ហើយកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ។

ពិធីទទួលវត្ថុបុរាណត្រឡប់មកកម្ពុជាវិញនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូលទៀតផង។

សម្ដេចហ៊ុន សែន អំពាវនាវបែបនេះ ក្នុងពិធីទទួលវត្ថុបុរាណខែ្មរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃសុក្រ នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ថ្ងៃនេះ សម្តេចពិតជារីករាយបានទទួលនូវវត្ថុបុរាណខ្មែរ ដែលទទួលបានពីបរទេសមកវិញ ដែលបានបាត់ពីកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្តេចតេជោបានស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរមកវិញនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។
សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍កន្លងមក។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។សម្តេចតេជោក៏បានអំពាវនាវផងដែរទៅដល់វិស័យឯកជននានា សូមចូលរួមគាំទ្រ ឱ្យកាន់តែច្រើនក្នុងសកម្មភាពកិច្ចការពារវប្បធម៌។

សម្តេចតេជោ ហ៊ុន សែន ក៏បានបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធ និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ តាមឃុំគ្រងជាតិ និងប្រជាពលរដ្ឋខ្មែរ បានជួបតែក្តីសុខ សេចក្តីចម្រើន តរៀងទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៣

ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់ខ្លួនបុរសម្នាក់ តាមដីការបស់តុលាការខេត្តសៀមរាប ករណី ឆបោក។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ ចំណុច អាហារដ្ឋានត្រីស្រែ ជាប់បណ្ដោយផ្លូវជាតិលេខ ៦ ក្នុងឃុំកណ្ដែកស្រុកប្រសាទបាគង ខេត្តសៀមរាប។

ជនត្រូវចោទឈ្មោះ នូ ប៊ុនហាត ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ននៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដាក់ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “ឆបោក ប្រព្រឹត្តនៅចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីអំឡុងខែមករា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែល មានចែងឲ្យផ្តន្ទាទោស តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលជា បទមជ្ឈិម។

យុត្តាធិការស៊ើបសួរបានប្រើវិធានការណ៍និរន្តរាយ ដោយបានចេញដីកាបង្គាប់ឲ្យចូល
ខ្លួនលើកទី១ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដីកាបង្គាប់ឲ្យចូលខ្លួនលើកទី២ ចុះថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ និងបានចេញដីកាបង្គាប់ឲ្យនាំខ្លួន ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លើជនត្រូវចោទខាងលើតាមនីតិវិធីច្បាប់។

ជាលទ្ធផលជនត្រូវចោទនេះ នៅតែមិនអាចមាន វត្តមានចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីចាត់ការស្វែងរកការពិតតាមនីតិវិធីច្បាប់នោះទេ។ ដើម្បីជៀសវាងការអូសបន្លាយនីតិវិធីក្នុងការស្វែងរកការពិតនៃសំណុំរឿង គប្បីតុលាការចេញ ដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទខាងលើតាមច្បាប់។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅកាន់តុលាការភ្លាមៗ ក្រោយពីបានឃាត់ខ្លួន។

អ្នកស្រី សាត ធីតា អ្នកនាំពាក្យអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ប្រាប់ សៀមរាប ប៉ុស្ដិ៍ ថា ករណីនេះ តុលាការកំពុងចាត់ការ។ ទោះជាយ៉ាងណា ជនរងគ្រោះ បានសំណូមពរដល់តុលាការខេត្តសៀមរាប ជួយចាត់វិធានការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៣

ខេត្តបាត់ដំបង៖មនុស្សចំនួន៨នាក់ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ប្រេីប្រាស់​កាំបិត​កាប់​យក​ស្លាកលេខ​ម៉ូតូ​ និង​ ទូរស័ព្ទ​ដៃ​ )​។

ការឃាត់ខ្លួនធ្វើឡើង ថ្ងៃទី​ ១៤​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ នៅ​ចំណុច​បន្ទប់ជួល​ស្ថិតនៅ​ក្នុង​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង និងនៅថ្ងៃទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ នៅ​ចំណុច​ភូមិ​ព្រៃដាច់​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​។

ជជនសង្ស័យ 1ឈ្មោះ​ សឿប​ ម៉េង​សឺ​ ហៅ​ សឺ​ ធំ​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ច្រាប​ក្រសាំង​ សង្កាត់វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
2 ឈ្មោះ​ ម៉េង​ សឺ​ ហៅ​ សឺ​ តូច​ ភេទប្រុស​ អាយុ​ ២១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តរកា​ សង្កាត់អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
3 ឈ្មោះ​ អឿង​ រ៉ាវីត​ ភេទប្រុស​ អាយុ​ ២៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បល្ល័ង​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​។
4 ឈ្មោះ​ យឹម​ ដារ៉េ​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ច្រាបក្រសាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
5 ឈ្មោះ​ នឿត​ ប្រុស​វីត​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តរកា​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
6 ឈ្មោះ​ ឆៃ​ សុធា​ ហៅ​ អេន​ ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បល្ល័ង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
7 ឈ្មោះ​ ម៉ឹង​ សីហា​ ហៅ​ ប៉ែត​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃដាច់​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
8 ឈ្មោះ​ ម៉ឹង​ កក្កដា​ ហៅ​ ប៉ឹក​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃដាច់​ សង្កាត់​អូរម៉ាល់​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​។

តាម​ចម្លេីយ​សារភាព​របស់ជនសង្ស័យទាំង​ ០៨​ បាន​ឆ្លេីយ​សារភាព​ថា​ កាល​ពី​ថ្ងៃទី​ ១៣​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ប្រហែល​ ០១:១០​ នាទី​ រំលងអាធ្រាត្រ​ នៅ​ចំណុច​ជិតផ្សារ​វត្តតាមិម​ ស្ថិតនៅ​ក្នុង​ភូមិ​វត្តតាមិម​ ឃុំ​អូរដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​ដេញ​កាប់​ទៅលេី​ជនរងគ្រោះ​ឈ្មោះ​ ច. ស.ល. ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូ​មិ​បោះពោធិ៍​ ឃុំ​អូរដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ រួច​យក​ស្លាកលេខ​ម៉ូតូ​ និង​ ទូរស័ព្ទ​ដៃ​ របស់​ជនរងគ្រោះ​ ហេីយ​រត់​គេច​ខ្លួន​ រហូតសមត្ថកិច្ចនាំខ្លួន​តែម្ដង។

ករណីនេះដកហូត វត្ថុតាងរួម​មាន​៖​
-​ កាំបិត​ ចំនួន​ ០៧​ ដេីម​
-​ ស្លាកលេខ​ម៉ូតូ​ ចំនួន​ ០១​ ដែល​មាន​លេខ​ ភ្នំពេញ​ 1JK-4582 ដែល​ជា​របស់​ជនរងគ្រោះ​
-​ ទូរស័ព្ទ​ដៃ​ ម៉ាក​ Iphone 11 ពណ៌​ បៃតង​ ចំនួន​ ០១​ គ្រឿង​ ដែលជា​របស់​ជនរងគ្រោះ​
– ម៉ូតូ​ ចំនួន​ ០៤​ គ្រឿង​។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញកសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៣

ភ្នំពេញ៖សម្តេច ហ៊ុន សែន បានថ្លែងថា «សូមកុំមានការបកស្រាយណា លើសពីសេចក្ដីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង»។

សម្តេចថ្លែងថា «ទុកឲ្យព្រះអង្គចេកព្រះអង្គចមកាត់សេចក្ដីចំពោះការបកស្រាយហួសប្រមាណ ចំពោះហេតុការណ៍ឆេះព្រះរាជដំណាក់»។

សម្តេចហ៊ុន សែន ក៏បានប្រកាសសម្តែងចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុ នៃការឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប។ សម្ដេចបន្តថា សម្តេចជាមួយអភិបាលខេត្តសៀមរាប ក៏បានឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ពាក់ព័ន្ធ ការអន្តរាគមន៍ករណីឆាបឆេះនេះផងដែរ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយ(BBU) ថ្ងៃព្រហស្បតិ៍ នេះដែរ សម្តេចហ៊ុន សែន ក៏បានជំរុញឲ្យសម្ដេច គង់ សំអុល ពន្លឿនការជួសជុល ព្រះរាជដំណាក់តូច ដែលឲ្យបានលឿនតាមដែលអាចធ្វើបាន ទោះបីត្រូវចំណាយប៉ុន្មានក៏ដោយ។

សូមរំលឹកថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីម៉ោង ១០:០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៣

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅ ថ្ងៃព្រហស្បតិ៍ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត​ សាកលវិទ្យាល័យបៀលប្រា(BBU)ថា «គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរនៃព្រះរាជាណាចក្រកម្ពុជា»។ ដែលការផ្លាស់ប្ដូរនោះមាន ៖

⁃ ការផ្លាស់ប្ដូរពីវាលពិឃាត មកការរស់រានមានជីវិត
⁃ ការផ្លាស់ប្ដូរពីសង្គ្រាម មកកាន់សន្តិភាព
⁃ ការផ្លាស់ប្ដូរពីភាពក្រីក្រ តោកយ៉ាក មកកាន់ស្ថានភាពនៃប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងអាចឈានទៅការផ្លាស់ប្ដូរនៅឆ្នាំ 2030 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ2050 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងចាកចេញផុតពីប្រទេសស្ថិតក្នុងប្រទេសអភិវឌ្ឍន៍តិចតួច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៣

អាជ្ញាធរខេត្តព្រះសីហនុ បានអះអាងថា ខ្លួនសម្រេច ចេញប័ណ្ណកម្មសិទ្ឋិដីធ្ល៏ជូនពលរដ្ឋ ចំនួន ១១៨ គ្រួសារ ក្រោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត)ដកពាក្យបណ្តឹងទប់ស្កាត់។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា នៅរសៀលថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិនិត្យវាយតម្លៃ កិរិយា នៃការកាន់កាប់ដី របស់ ប្រជាពលរដ្ឋ នៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំកំពង់សិលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោកគួច ចំរើន បានបន្តថា កន្លងមកក្បាលដី របស់ប្រជាពលរដ្ឋ ដែលមានទីតាំងខាងលើ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត) បានប្តឹងជំទាស់មិនឲ្យចេញប័ណ្ណកម្មសិទ្ឋ។ លោកថា ក្រោមកិច្ចខិតខំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញ បានខិតខំ សម្របសម្រួលជាមួយអង្គការ ដើម្បីចេញប័ណ្ណកម្មសិទ្ឋិមជូនបងប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យជាយូរឆ្នាំមកហើយ ជាលទ្ឋផលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត) បានឯកភាពដកពាក្យបណ្តឹងទប់ស្កាត់។

បើតាមគួច ចំរើន កិច្ចប្រជុំថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេច ឲ្យរដ្ឋបាលស្រុកកំពង់សីលា និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវចាត់ចែងបន្តនីតិវិធី ចុះបញ្ជីចេញប័ណ្ណកម្មសិទ្ឋិ ជូនបងប្រជាពលរដ្ឋ រួមមាន៖
ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ស្មើនឹង ៨៨ក្បាលដី ស្ថិតនៅនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា និងប្រជាពលរដ្ឋចំនួន ៥៣គ្រួសារ ស្មើនឹង ៥៨ក្បាលដី ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៣

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ក៏ដូចជាការអភិវឌ្ឍ វិស័យសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវអនុវត្តឲ្យកាន់តែសកម្មថែមទៀត ទៅលើវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ ដោយធ្វើប្រតិបត្តិការបង្រ្កាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន កុំឲ្យកក្រើកឡើងវិញ ព្រមទាំងចុះធ្វើអធិការកិច្ចឃាត់ទុក ពលកម្មបរទេស សំដៅរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណនិងសុវត្ថិភាព ក្នុងសង្គមឲ្យបានល្អប្រសើរ។

សម្តេចបញ្ជាក់ទៀតថា ក្នុងនោះក៏ត្រូវខិតខំជំរុញដល់ការអនុវត្តនូវគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅក្នុងមូលដ្នាន ពិសេសសកម្មភាពជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហឹង្សានៅក្នុងគ្រួសារ និងបទល្មើសនានា នៅមូលដ្ឋានទូទាំងខេត្តបាត់ដំបង។

សម្តេចបានធ្វើការណែនាំ និងជំរុញបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង និងថែរក្សាសន្តិសុខជាតិ ដោយមានកិច្ចសហការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា បទល្មើសមិនប្រពៃណីនានា ដែលធ្វើឲ្យមានការវិវឌ្ឍប្រែប្រួលកាន់តែធ្ងន់ធ្ងរ ស្មុគស្មាញ។

សម្តេច ស ខេង ក៏បានថ្លែងនូវការលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច នៅខេត្តបាត់ដំបងគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តន៍ជាប្រព័ន្ធក្នុងការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការលាងសម្អាតប្រាក់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈដែលប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃការលាងសម្អាតប្រាក់របស់អង្គការក្រៅប្រទេសមួយ។

សម្តេចស ខេង មានប្រសាសន៍យ៉ាងដូច្នេះ
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃពុធនេះ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការវាយតម្លៃខ្ពស់ទៅលើសមិទ្ធផល ជាច្រើនដែលខេត្តសម្រេចបាន ក្នុងឆ្នាំ២០២២នេះ ជាពិសេសការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ចំពោះបញ្ហាប្រឈម និងដំណោះស្រាយនានា ព្រមទំាងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់ទំនាស់វិវាទ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់នៅក្នុង ខេត្តបាត់ដំបង ព្រមជាមួយគ្នានោះ អង្គសន្និបាតឆ្នាំនេះ បានធ្វើការពិភាក្សា តាមប្រធានបទចំនួន៥ គឺ ទី១.ការងារសន្តិសុខសណ្តាប់ធ្លាប់សង្គម និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី២-ការគ្រប់គ្រងដែនការពារអភិរក្សធនធានធម្មជាតិ ទី៣-ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ទី៤-ការរៀបចំក្រុងបាត់ដំបង ក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាត (Smart City)និងទី៥-ការងារវឌ្ឍនភាពនៃការរៀបចំសោភណ័ភាពសណ្តាប់ធ្នាប់សាធារណៈ តាមទីប្រជុំជនក្រុង ស្រុក បានយ៉ាងផុលផុស សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាសុខដុមនីយកម្ម.សង្គមជាតិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៣

ក្នុង​នាម​តំណាង​ឱ្យ​អាជ្ញាធរខេត្តកំពង់ចាម លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម បាន​លេីកឡើងថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព និងចៀសវាងជាដាច់ខាតនូវ ភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការ នីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់​ ឱ្យ​ខានតែបាន ចំពោះជនឆ្លៀតឱកាស ដោយឡែកអ្នកទទួលការ ដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរព ឱ្យ​បានត្រឹមត្រូវ ទៅតាមបទដ្ឋាន លក្ខខណ្ឌបច្ចេកទេស និងរយៈពេលកំណត់ នៃកិច្ចសន្យា​។

លោកឡើងយ៉ាងដូច្នេះ នៅថ្ងៃពុធនេះ នៅសាលាស្រុកកងមាស ក្នុងឱកាស ដាក់​ដេញថ្លៃ ដេីម្បីអនុវត្តការងារសាងសង់ គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២៣​ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន៣គម្រោង ក្នុង​ឃុំ​ចំនួន​ ៣​ របស់ស្រុកកងមាស។

លោក ម៉ុក រ៉ាសឿន អភិបាល រងស្រុកកងមាស បានធ្វើការសំណូមពរ ដល់ គណៈកម្មការលទ្ធកម្ម និងក្រុមហ៊ុន អ្នកទទួលការទាំងអស់ ត្រូវអនុវត្តការងារគម្រោង​ ឱ្យ​មានតម្លាភាព ហេីយធ្វើការសាងសង់ ឱ្យ​ត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់ជាសាធារណៈ។

គួរ​បញ្ជាក់​ថា គម្រោងដែលបានដាក់​ឱ្យ​ដេញថ្លៃខាងលើ​ គឺមានផ្លូវចំនួន ៣ខ្សែ ដែលត្រូវស្ថាបនាជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន
១-ឃុំ​កងតាណឹង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៥ ម៉ែត្រ​ ទទឹង៧ម ទទឹង៣ម នៅភូមិកងតាណឹងទី៨ និង​ភូមិកងតាណឹងទី៦​ តម្លៃ​ប៉ាន់ស្មាជាង​២៦៨លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ កេត​ ម៉េងឡាយ​ ក្នុង​តម្លៃ​ជាង​ ៩៦លានរៀល​។
២-ឃុំ​​ព្រែកក្របៅ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣០០​ម៉ែត្រ​ ទទឹង ៤ម៉ែត្រ នៅភូមិពាមក្នុង​ តម្លៃ​ប៉ាន់ស្មាន​ជាង​ ១៦១លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ សេន​ កុសែ​ ក្នុង​តម្លៃ​ជាង​ ៤៣លានរៀល​។
៣-ឃុំ​រកាអារ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦០ម៉ែត្រ​ ទទឹង ៤មែត្រ នៅភូមិស្វាយស្រណោះ២ និងភូមិរកាអារ​ តម្លៃ​ប៉ាន់ស្មាន​ជាង​ ១៨៨លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ កេត​ សុខគាង​ ក្នុង​តម្លៃ​ ៦៣លានរៀល​។

ដោយនីតិវិធី នៃការដេញថ្លៃនេះ ប្រព្រឹត្តទៅដោយ​មាន​ភាព​រលូននោះប្រធានគណៈកម្មាការលទ្ធកម្មទាំង ៣ឃុំ បានធ្វើការប្រកាសទទួលយកទាំង ៣គម្រោង ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការទាំងនោះ សូម​ឱ្យ​អនុវត្តន៍ការងារសាងសង់ផ្លូវ​ឱ្យ​មានគុណភាពល្អ និងធ្វើ​ឱ្យ​ត្រូវ តាមស្តង់ដារលក្ខណៈបច្ចេកទេស ជាប្រយោជន៍ដល់ការប្រើប្រាស់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៣

 

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានពន្យល់ទៅលោក សម រង្សី មនុស្សចាស់អាយុជាង៧០ឆ្នាំម្នាក់ ដែលតាំងខ្លួនជាអ្នកនយោបាយជើងចាស់។

តាមរយៈទំព័រ facebook ផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរថា៖វាជារឿងច្រំដែលពេកហើយ ដែលលោក សម រង្សី ដែលជាមនុស្សចាស់អាយុជាង៧០ឆ្នាំម្នាក់ ដែលតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងអួតថារៀនបានជ្រៅជ្រះនៅសាលាល្បីនៅក្រៅប្រទេស ប៉ុន្តែចូលចិត្តតែមើលងាយគេផ្សេងរួមទាំងក្មេងជំនាន់ក្រោយផងនោះ
ដោយខ្លួនគាត់មិនទាំងមានមូលដ្ឋានច្បាស់លាស់ផង។

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បន្តថា

ជាក់ស្តែងដូចជាការលើកយកករណីសំបុត្រដែលខ្ញុំសរសេរទៅឪពុករបស់ខ្ញុំកាលពី ៣០ឆ្នាំមុន (ពេលនោះខ្ញុំមានអាយុ ១៦ឆ្នាំ) ដើម្បីសុំការអនុញ្ញាតិពីគាត់ដាក់ពាក្យចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point មកធ្វើជាកម្មវត្ថុដើម្បីមើលងាយខ្ញុំ ទាំងខ្លួនគាត់អត់យល់ពីអត្ថន័យនៃសំបុត្រនោះផង។

វាជាការគួរអោយអស់សំណើចមួយ ដែលលោក សម រង្សី ចូលចិត្តមើលងាយក្មេង ប៉ុន្តែគាត់អត់មានសមត្ថភាពក្នុងការយល់នូវខ្លឹមសារនៃសំបុត្រដ៏សាមញ្ញមួយដែលសរសេរដោយក្មេងអាយុ១៦ឆ្នាំម្នាក់។

កន្លងទៅខ្ញុំមិនបានតបទៅគាត់រឿងនេះទេព្រោះខ្ញុំមិនចង់ខាតពេលវេលាច្រើនជាមួយមនុស្សចាស់ប្រភេទនេះ ដែលមិនចេះទទួលខុសត្រូវជាមួយអ្វីដែលគាត់ធ្វើឬនិយាយនោះទេ។

តើគាត់គិតថាការដែលខ្ញុំមិនឆ្លើយតបនោះគឺដោយសារវាជាការពិតឬ បានជាគាត់លើកយកមកវាយប្រហារខ្ញុំម្តងហើយម្តងទៀត ដើម្បីកេងចំណេញនយោបាយ?

ថ្ងៃនេះសូមឆ្លៀតពេលបន្តិចដើម្បីពន្យល់លោក សម រង្សី ក៏ដូចជាជូនមហាជនបានឃើញថាតើការលើកឡើងរបស់លោក សម រង្សី ត្រឹមត្រូវឬទេ ឬមួយជាការវាយប្រហារដោយគ្មានការទទួលខុសត្រូវមកលើក្មេងដូចគាត់ធ្វើរាល់ដង?

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page178 Page179 Page180 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×