Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តសៀមរាប៖មនុស្ស០៤នាក់បានរងរបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង០៥នាទីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិស្ទឹង
ឃុំបាគង ស្រុកប្រាសាទបាគង
រវាងម៉ូតូនឹងម៉ូតូ ក្នុងទិសដៅច្រាសទិសគ្នា។
សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូសង់C១២៥ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខសៀមរាប១AG២៣៤៦ បេីកបរដោយឈ្មោះ ដឹប ឌុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសធ្ងន់) នឹងមានអ្នកជិះជាមួយម្នាក់ឈ្មោះ ភាព ឃុត ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា(របួសស្រាល) បានធ្វេីដំណេីរពីលិចទៅកេីត ដល់ចំណុចកេីតហេតុខាងលេី បត់ឆ្វេង ទៅបុក ម៉ូតូស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ក្រចេះ ១D៦៤៥៨បេីកបរដោយឈ្មោះ លាង ចាន់ដារ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិរកាកំបុត ឃុំត្រពាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសធ្ងន់)នឹងមានអ្នកជិះជាមួយម្នាក់ឈ្មោះទ្រី ខេមរា ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល)។
ជនរងគ្រោះត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យសុឹងរិទ្ធីរ៉េត សៀមរាប។ ចំណែកម៉ូតូទាំងពីររក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដេីម្បីដោះស្រាយតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តប៉ៃលិន៖ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ​២០២០ ​បានបិទវគ្គបណ្តុះបណ្តាល (កងកិត្តិយស) ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍​ទោ​ សេង​ សុគន្ធ​ ស្នងការ​នគរបាល​ខេត្តប៉ៃលិន​ ដែល​បាន​បេីក​វគ្គ​កាល​​ពីថ្ងៃទី​០៦​ ខែឧសភា​ ឆ្នាំ​២០២០​ និង​បញ្ចប់​ទៅវិញនៅថ្ងៃនេះ។

លោកឧត្ដមសេនីយ៍ ស្នងការ​ បានមានប្រសាសន៍ណែនាំបន្ថែមដល់គ្រូបង្គោល​ និង​សិក្ខាកាម​អោយ​យក​ចិត្ត​ទុកដាក់​លេីជំនាញ​របស់​ខ្លូន​ ជាពិសេស​ត្រូវ​មាន​ការ​រំលឹក​មេរៀន​យ៉ាង​ហោចណាស់​ត្រីមាស​ មួយ​លើក​ទៅ​មេរៀន​រួច​ ។ ក្នុង​នោះ​លោក​ឧត្ដមសេនីយ៍​ ក៏​មិន​ភ្លេច​នូវ​ការ​ណែនាំ​ទៅ​ការ​ការពារ​ជំងឺ​ COVID-19 ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​អនាម័យ​លាងដៃ​អោយ​បាន​ស្អាត​គ្រប់​ពេល​ជាមួយ​សាប៊ូ​ អាល់កុល​ ឬ​ជែល​ ក៏ដូចជា​ការ​ជូនពរ​ដល់​កងកម្លាំង​ទាំងអស់​អោយ​ជួប​តែ​សេចក្ដី​សុខ​ សុភមង្គល​គ្រួសារ​ រកស៊ី​ទទួល​ទាន​មាន​បាន​គ្រប់​ៗ​គ្នា​៕SRPវ៉ន​ ដារ៉ា

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តកំពង់ធំ៖អគារការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ ដែលមានសភាពចាស់ទ្រុឌទ្រោមរងការខូចខាត ប្រេះស្រាំជាច្រើនកន្លែងអាចបង្កហានិភ័យគ្រោះថ្នាក់ជាយថាហេតុក្នុងពេលបច្ចុប្បន្ន ត្រូវបានជួលជុលឡើងវិញ ក្រោយពី លោក តាន់ ម៉េងឆាង ចូលកាន់ដំណែងជា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល។

ការជួសជុលនេះ ក្រោមការណែនាំ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្តនិងមន្ទីរកសិកម្មខេត្តកំពង់ធំ អោយមានការរៀបចំជួសជុល កែលម្អឡើងវិញនូវអគាធ្វើការអោយសាកសមជាការិយាល័យមន្រ្ដីរាជការធ្វើការ និងជាកន្លែងផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ន។

លោក តាន់ ម៉េងឆាង បានអោយដឹងថា ក្រោយពីលោកចូលកាន់តំណែងជាប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ   រយ:ពេលជិត៣ខែហើយ មកទល់បច្ចុប្បន្ន លោកសង្កេតឃើញថាអគារការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំខ្វះខាតសព្វគ្រប់ ទាំងសម្ភារធ្វើការ  អគារមានសភាពចាស់ទ្រុឌទ្រោម ងាយនិងបាក់ស្រុត ប្រេះស្រាំគ្រប់កន្លែង ពេលភ្លៀងម្ដងៗទឹកលិចស្ទើរគ្រប់កន្លែង។ ជាក់ស្ដែងអគាការិយាល័យនេះគ្មានកន្លែងអង្គុយធ្វើការនោះទេ គឺផ្លាស់ប្ដូរកន្លែងគ្នាអង្គុយរហូត  ចឹងហើយទើបលោកបានគៀងគររកសប្បុរសជននានា តាមបណ្ដាមន្ទីរ ពីសាលាខេត្តនិងស្ថាប័ន្ដផ្សេងៗ មកដល់ពេលនេះខាងមន្ទីរបរិស្ថានបានអោយលុយទិញម៉ាស៊ីនត្រជាក់បាន០២គ្រឿង រួមនិងកង្ហារ។ ចំណែកខាងមន្ទីរកសិកម្ម

ផ្ដល់កំព្យូទ័រថ្មី០១គ្រឿង និងម៉ាស៊ីព្រីន០១គ្រឿង។ ខាងក្រុមហ៊ុន ស៊ីភី បានផ្ដល់ម៉ាស៊ីនសំរាប់បាញ់ថ្នាំសំលាប់មេរោគឆ្លងតាមបណ្ដាសត្តឃាតដ្ឋាន០១គ្រឿង។ ចំណែកអគ្គនាយកដ្ឋានផលិកម្មពហុព្យាបាលសត្វ ក៏បានផ្ដល់កុំព្យូទ័រថ្មី០១គ្រឿង និងម៉ាស៊ីនព្រីន០១គ្រឿងផងដែរ៕SRPប៊ុនរិទ្ធី

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តសៀមរាប៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០ សហការណ៍ជាមួយជំនាយរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្ម ចុះបង្ក្រាបបទល្មើសព្រៃឈើត្រង់ចំណុចភូមិទួលសង្កែរឃុំកំពង់ថ្មស្រុកសន្ទុក ខេត្តកំពង់ធំ ដោយឃាត់បានរថយន្តដឹកធ្យូងមួយគ្រឿង។

របាយការណ៍របស់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុកលោកវរសេនីយ៍ត្រីស្រី សំណាង បានឲ្យដឹងថា លទ្ធផលបង្រ្កាប គឺឃាត់រថយន្តកូរ៉េ ៥តោន ទូបិតជិត០១គ្រឿង ក្បាលពណ៌ស ទូពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ អ៊ុក សុីឡែន ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។ ដោយដឹកប្រភេទធ្យូងពេញមួយឡាន ម្ចាស់ប្រាប់ថា០៨តោន (មិនទាន់ថ្លឹងទេ)។ វត្ថុតាំងយកទៅរក្សាទុកនៅផ្នែរដ្ឋបាលព្រៃឈើកំពង់ថ្ម រងចាំការពិន័យតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តលោកទៀ សីហា បានដាក់នូវបទបញ្ជាមួយចំនួន ដល់កម្លាំងសមត្ថកិច្ច ត្រូវបង្កើនលើការងារសន្តិសុខជូន ប្រជាពលរដ្ឋ ក៏ដូចតាមដងផ្លូវសាធារណៈ តំបន់ទេសចរណ៍ ក្នុងបង្កើន ជម្រុញស្តារឡើងវិញក្នុងវិស័យទេសចរណ៍ សំខាន់ទេសចរណ៍ ក្នុងស្រុក ដោយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ បានកំពុងនិយមជិះកង់ដើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋានធម្មជាតិ និងប្រាង្គប្រាសាទ ក៏ដូចជាការហាត់កីឡាផងដែរ។

លោកទៀ សីហា ក៏សុំឲ្យមន្ទីរសុខាភិបាល និង មន្ទីរទេសចរណ៍ខេត្ត ពិនិត្យឡើងវិញ ចំពោះការបើកដំណើរការទៅតាមបណ្តាល ភោជនីយដ្ឋាន រួមទាំងទីកន្លែងប្រជុំជន ក្នុងការបង្កា ទប់ស្កាត់កុំឲ្យមាន ការរីករាលដាលឆ្លងនូវជម្ងឺកូវីដ១៩។

លោកអភិបាលខេត្តក៏បានជំរុញដល់សមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបង្កើនការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ គ្រឿងញៀន ល្បែងស៊ីសង និងបង្រ្កាប់ឲ្យខាងតែបានចំពោះការកាប់ទន្ទ្រានព្រៃឈើ និង ព្រៃលិចទឹក យកដីធ្វើជាកម្មសិទ្ធិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សម្បត្តិធម្មជាតិ និង ត្រូវធ្វើការអនុវត្តការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ផងដែរ។

ជាមួយគ្នានោះដែរអភិបាលខេត្តសៀមរាប ក៏បានណែនាំបន្ថែមដល់សមត្ថកិច្ច និង អាជ្ញាធរក្រុង ស្រុក គឺត្រូវរឹតបន្តឹងចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះថាបងប្អូនពលរដ្ឋមួយចំនួនបានចាញ់ឧបាយកលរបស់មេខ្យល់ ដោយបាននាំឆ្លងដែរខុសច្បាប់ទៅប្រទេសជិតខាង។

លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ នព្រឹកថ្ងៃទី១៨ខែឧសភាម្សិលមិញនៅសាលាខេត្តសៀមរាប។

កិច្ចប្រជុំនេះដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ១៣៩៦ សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា និង អំពីលទ្ធផលនៃការអនុវត្តរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ប្រចាំខែផងដែរ ។

ក្នុងនោះក៏បានលើកផងដែរអំពីករណីការកំណត់ព្រំប្រទល់ខេត្ត និងខេត្ត ដែលបានធ្វើឲ្យមានបញ្ហាវិវាទដីធ្លីរ៉ាំរ៉ៃ និង បញ្ហាក្រុម ជនឆ្លៀតឱកាសចូលកាប់ទន្ទ្រានដីព្រៃ និង ព្រៃលិចទឹក ព្រមទាំងការសុំបង្កើតភូមិថ្មីផងដែរ និងលើកនូវបញ្ហាប្រឈមមួយចំនួន និង សំណូមពរមួយចំនួនទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តកំពង់ចាម៖នៅ​ស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ នារសៀល​ថ្ងៃ​ទី​១៨​ ​ខែឧសភា​ ឆ្នាំ​២០២០នេះ​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ រួមនឹង​ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា​ បានអញ្ជើញទទួលមូលនិធិពីសប្បុរសជន​ និង​​ប្រជុំ​ត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជន ក្នុង​ការ​ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។

ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ លោក​ អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាក្រុមការងារចុះជួយខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងវិស័យឯកជន ក្នុងខេត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។
លោក​ អ៊ុន ចាន់ដា ក៏បានអំពាវនាវ ដល់សប្បុរសជនជាតិ និងអន្តរជាតិ សូមចូលរួមចំណែកជាថវិកា និងសម្ភារ បន្តទៅទៀត ដើម្បី ទ្រទ្រង់ដល់វិស័យមនុស្សធម៌ នៅក្នុងខេត្តកំពង់ចាម ផង​ដែរ​។
គួរ​រំលឹកថា ឆ្នាំនេះ ផ្អែកតាមស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ កាកបាទក្រហមកម្ពុជា បានណែនាំដល់សាខាកាកបាទក្រហមទាំង ២៥រាជធានី ខេត្ត ដែលត្រូវគៀងគរមូលនិធិក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ជាពិសេស តបតាមអនុសាសន៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ពុំចាំបាច់រៀបចំអង្គពិធីមេទ្ទីង ឬពិធីណាមួយដែលប្រមូលផ្ដុំមនុស្សឡើយ តែសុំធ្វើសេចក្ដីអំពាវនាវថ្នាក់ខេត្ត ស្វែងរកការចូលរួមគាំទ្រ និងបរិច្ចាកដោយស្ម័គ្រចិត្តពីសប្បុរសជនប៉ុណ្ណោះ។
គួរ​បញ្ចាក់ផងដែរថា គិតមកត្រឹមថ្ងៃទី១៨ ខែឧសភានេះ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម បានទទួលថវិកាពីសប្បុរសជននានា បានជាង២៦ម៉ឺនដុល្លា​ហើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោក​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ករណី​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ នៅ​តំបន់​មេទឹក​កណ្តៀង​ ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ ដែល​បាន​ធ្វើ​ឡើងនៅ​សាលា​ខេត្ត​កំពង់ចាម​ ​នាព្រឹក​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២០ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពពាក់ព័ន្ធ​ និងអាជ្ញាធរស្រុកបាធាយផដែរ។

លោក​​​ កែវ​ នា​ឫទ្ធិ​ អភិបាល​រង​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ជុំវិញ​រឿង​ទំនាស់​នេះ​ ​គឺ​ផ្តេីម​ចេញ​ពី​ការ​លក់​ដូរ​ផ្ទៃដី​មេទឹក​កណ្តៀង​តាំងពី​ឆ្នាំ​២០០៧​ រវាង​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​មួយ​ចំនួន​តូច​ និង​ឈ្មួញ​ ដោយ​មាន​ការ​បោះ​បង្គោល​ធំៗ​ទន្ទ្រាន​ចូល​ ដល់​បាត​មេទឹក​។ ការ​ធ្វើ​ឯកជន​ភាព​ដោយ​មាន​ការ​លក់​ ទិញ​ដី​នៅ​ក្នុង​សហគមន៍​មេទឹក​ ​ដែល​ជា​សម្បត្តិ​សាធារណៈ​ ដោយ​សេរី​ និង​អនាធិបតេយ្យ​ មិន​ត្រឹម​ត្រូវ​ស្របច្បាប់​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ផ្សេង​ទៀត​ មួយ​ចំនួន​ធំ​ ក្នុង​ភូមិ​ដែល​បាន​ និង​កំពុង​អាស្រ័យ​ផល​ ពី​មេទឹក​កណ្តៀង​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ លើ​ការ​ងារ​ស្រោច​ស្រព​ដំណាំ​កសិកម្ម​ ដាំ​ឈូក​ នេសាទ​ និង​យក​ទឹក​ប្រើប្រាស់​ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ ដែល​មិន​បាន​ឯកភាព​យល់​ព្រម​ និង​មាន​ភាព​មិន​សុខ​ចិត្ត​ទេីប​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​។ បច្ចុប្បន្ន​ ទំនាស់នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ ដោយសារ​សំណុំរឿង​នៅ​ក្នុង​ដៃ​តុលាការ​ ដោយ​​កន្លង​មក​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ក៏បាន​ចេញ​សេចក្តី​ណែនាំ​ ស្តីពី​ការ​បញ្ឈប់​ការ​ទិញ​ លក់​ និង​ឈូស​ឆាយ​ដី​តំបន់​មេទឹក​នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ ជាពិសេស​​នៅ​តំបន់​ស្រុក​បាធាយ​នេះ​ គឺ​ត្រូវ​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​លេីដី​សាធារណៈ​របស់​រដ្ឋ​ ផង​ដែរ​។ ​

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ លោក​​អ៊ុន​ ចាន់ដា​ ​ បានដាក់ចេញនូវគោលការសំខាន់ៗ ដោយ​បង្កើត​គណៈកម្មការ​គ្រប់គ្រង​ទន្លេ​ថ្នាក់​ខេត្ត​ ពន្លឿន​ការ​វាស់វែង​ ដេីម្បី​ឈាន​ទៅ​ដល់​ការ​កំណត់​ព្រុំ​ ដោយ​មាន​និយាម​ការ​ច្បាស់លាស់​ ក្នុង​ការ​ចុះ​បញ្ជី​មេទឹក​កណ្តៀង​ជា​ផ្លូវការ​ ដើម្បី​អភិរក្ស​មេទឹក​កណ្តៀង​នោះ​ សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​សហគមន៍​ ដោយ​គាំទ្រ​តាម​ចំណាត់ការ​របស់​តុលាការ​ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តសៀមរាប៖ម្ដាយបានស្រែកយំស្រណោះកូនតូចដែលកំពុងស្រលាញ់បែជាជួបរឿងអកុសលលង់ទឹកពាងស្លាប់ទៅវិញ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៦និង២០នាទីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ខាងក្រោយផ្ទះ នៅចំណុចភូមិដុបត្នោត ឃុំពង្រលេី ស្រុកជីក្រែង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ លាព កញ្ចនា ភេទស្រីអាយុ១៣ខែ
– ម្តាយឈ្មោះ ឡាន លិច អាយុ២៧ឆ្នាំ
– ឪពុកឈ្មោះ រី លាព អាយុ២៦ឆ្នាំ ( រស់នៅភូមិ ឃំុកេីតហេតុខាងលេី )។
បើតាមសមត្ថកិច្ចថាមូលហេតុ ម្តាយរវល់បោស នៅលេីផ្ទះ ជនរងគ្រោះដេីរទៅចុះលេងទឹកពាង បណ្តាលឲ្យលង់
ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ខឹងនឹងបងថ្លៃរបស់ខ្លួនស្ដីបន្ទោសឲ្យរឿងចាក់បាស់ឮៗ បែជាមានគំនិតគុំគួន ចូលទៅកាប់ដល់ក្នុងបន្ទប់បណ្ដាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៤និង៣០ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ នេះស្ថិតនៅ ភូមិធ្លកអណ្តូង សង្តាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ថាករណីហិង្សាដោយចេតនានេះគឺប្អូនថ្លៃចូលកាប់បងថ្លៃដល់ក្នុងបន្ទប់ជួល។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះត្រូវជាបងថ្លៃឈ្មោះ ភូន ពិដោរ ភេទស្រី អាយុ៤៤ឆ្នាំរស់នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ងុយ ឆេងឡាយ ភេទប្រុស អាយុ៣៦ឆ្នាំ។

បើតាមសមត្ថកិច្ចបានរាយការណ៍ថាមូលហេតុជនរងគ្រោះត្រូវជាបងថ្លៃ បានស្តីបន្ទោសអោយជនសង្ស័យ រឿងចាក់បាស់ឮៗកាលប្រហែល៣ថ្ងៃមុនទើបធ្វើអោយជនសង្ស័យគុំគួនរហូតធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្តង។ ជនសង្ស័យក្រោយធ្វើសកម្មភាព រួចបានបានជិះម៉ូតូគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូលទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

ទោះយ៉ាងណាពាក់ព័ន្ធករណីនេះសមត្ថកិច្ចបាននឹងកំពុងតែបន្តស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានប្រាប់ថា សូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល នូវ ពលទាហានថ្មីដែលត្រូវហ្វឹកហ្វឺននេះ និងត្រូវចល័តចេញពីសាលាពលទាហានទី៤(តាកុះ)។
យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តសៀមរាបនៅរសៀលថ្ងៃនេះថា
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២០ បញ្ជាការដ្ឋានយោធភូមិភាគទី៤ នឹងហ្វឹកហ្វឺនពលទាហានថ្មីដោយអនុវត្តលំហាត់បាញ់គ្រាប់ពិត នៅទីលានអូរកូនតឹង ដែលស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ នៃព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ជាមួយគ្នានេះពលទាហានថ្មីដែលត្រូវហ្វឹកហ្វឺននេះ និងត្រូវចល័តចេញពីសាលាពលទាហានទី៤(តាកុះ) ដោយចេញដំណើរតាមផ្លូវជាតិលេខ៦៧ ឆ្លងកាត់ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ខេត្តសៀមរាប ឆ្ពោះទៅគោលដៅទីលានបាញ់គ្រាប់ពិតអូរកូនតឹង។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល និងចៀសវាងធ្វើដំណើរឆ្លងកាត់ ឬចូលក្នុងភូមិសាស្ត្រនៃទីលានហ្វឹកហ្វឺនដែលបានបញ្ជាក់ជូនខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តកំពង់ចាម៖ភ្នាក់ងារបានរាយការណ៍ថាមនុស្សចំនួន១០នាក់ត្រូវបានឃាត់ខ្លួនករណីបង្ក្រាបល្បែងជល់មាន់។
ហេតុការណ៍ធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុង​ភូមិ​រវាង​ ឃុំ​ខ្នុរ​ដំបង​ ស្រុកជេីងព្រៃ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ប្រតិបត្តិការ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មានបទបញ្ជា របស់​គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ កាំង គីមហុង អធិការរងស្រុកជេីងព្រៃ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង​ ព្រមទាំង​មាន​ការ​សម្របសម្រួលពីលោក សុធា ពិសិដ្ឋ​ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន ម៉ូតូចំនួន១៣គ្រឿង​ រថយន្ត០៤គ្រឿង មាន់ជល់ចំនួន០២ក្បាល(ងាប់)​ កន្ត្រក់ដាក់មាន់ចំនួន០២​ ស្គត់រុំខ្នាយមាន់មួយចំនួន(ប្រើរួច)​ កញ្ចក់សំរាប់បាំងមាន់ចំនួន០១​ ប្រាក់ដុល្លារចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារ)​ ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយមុឺនរៀល)​ ធុងក្លាស្សេចំនួន០១​ និង​ហាន់តោ​សម្រាប់​លេងអាប៉ោងចំនួន០១​ ផងដែរ​។
ចំពោះជនសង្ស័យ​ និងវត្ថុតាងខាងលើ​ ត្រូវ​បានបញ្ជូនទៅស្នងការដ្ឋានរបស់ខេត្តកំពង់ចាម​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ត្រូវបានរន្ទះបាញ់បណ្ដាលឲ្យសន្លប់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​ ១៦និង២៤​ នាទីថ្ងៃទី១៧ខែឧសភា ឆ្នាំ ២០២០នៅភូមិតាសៀម​ ឃុំតាសៀម​ ស្រុកស្វាយលើ។
សមត្ថកិច្ចថាករណីរន្ទះបាញ់មនុស្សបណ្តាលអោយសន្លប់នេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះមណ្ឌលសុខភាព ស្រុកស្វាយលេី។
ជនរងគ្រោះ​ឈ្មោះ​ ទេស​ ណាវ​ ភេទ​ប្រុស​ អាយុ​ ៥៦ឆ្នាំរស់នៅភូមិតាសៀម​ ឃុំតាសៀម​ ស្រុកស្វាយលើ។បើតាមសមត្ថកិច្ចមូល​ហេតុ​បាញ់ដេីមអំពិល​ ក្បែរផ្ទះ របស់ជនរងគ្រោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page605 Page606 Page607 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×