Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​ អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក និង​ឧតុនិយមខេត្តកំពង់ចាម​ និងមន្ត្រីជំនាញក្រសួងធនធានទឹក រួមជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​អាជ្ញាធរមូលដ្ឋាន នាព្រឹក​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ បាន​ចុះកំណត់ព្រំ​ប្រទល់​តំបន់​មេទឹកកណ្តៀង​ ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ​ ដោយប្រើគ្រឿងចក្រexcavator​ ចំនួន២គ្រឿងចក្រ កាយ​ប្រឡាយ​ប្រវែង​៣២២២ម៉ែត្រ​ សម្រាប់​ប្រយោជន៍​ដល់​សហគមន៍​ទាំង​មូល​ បន្ទាប់​ពី​មានការទន្រ្ទានយកដីក្នុងតំបន់នេះ​ ។

គួរ​រំលឹក​ផង​ដែរ​ថា​ ក្នុងកិច្ចប្រជុំត្រួតពិនិត្យបណ្ដឹង របស់ប្រជាពលរដ្ឋ នៅតំបន់ មេទឹកកណ្តៀងនេះ​ ដែល​បាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០​កន្លងទៅ​ថ្មីៗ​នេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានចេញចំណាត់ការ ដើម្បីគ្រប់គ្រងតំបន់មេទឹកកណ្ដៀង ទុកជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ស្រោចស្រពផលដំណាំ ។
ក្នុងកិច្ចប្រជុំនោះដែរ​ លោកអភិបាលខេត្ត បានដាក់ចេញនូវគោលការសំខាន់ៗ ដោយបង្កើតគណៈកម្មការ គ្រប់គ្រងទន្លេ ថ្នាក់ខេត្ត និងពន្លឿន ការវាស់វែង ដើម្បីឈានទៅដល់ការកំណត់ព្រុំ ដោយមាននិយាមការ ច្បាស់លាស់ ក្នុងការចុះបញ្ជីមេទឹកកណ្តៀងជាផ្លូវការ ដើម្បីអភិរក្សតំបន់មេទឹកកណ្តៀងនេះ សម្រាប់បម្រើផលប្រយោជន៍ ដល់សហគមន៍ ដោយគាំទ្រតាមចំណាត់ការ របស់តុលាការ ។
សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានបណ្ដឹង របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបញ្ហា តំបន់មេទឹកកណ្ដៀងនេះ លោកអ៊ុន ចាន់ដា បានបើកកិច្ចប្រជុំត្រួតពិនិត្យជាបន្ទាន់ ដើម្បីរកដំណោះស្រាយ ដើម្បីជាប្រយោជន៍ ដល់ប្រជាកសិករ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ឲ្យដឹងថារហូតដល់ម៉ោងនេះបុរសសង្ស័យមានជំងឺប្រសៃប្រសាទដែលបានគំរាមសម្លាប់ម្ដាយមីងកាលពីព្រឹកមិញនោះនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។
មន្ត្រីនគរបាលបានឱ្យដឹងថាជនសង្ស័យវិកលចរិតម្នាក់ដែលកាន់កាំបិតខ្វែវដេញវាយ ម៉ូតូ-ឡានគេឯងតាមផ្លូវបៀលប្រាយនិងគំរាមសម្លាប់ម្តាយមីងតែត្រូវសមត្ថកិច្ចរំដោះបាន ខណ:ជនបង្កបានបន្តបំផ្លាញទ្រព្យសម្បត្តិរបស់សមត្ថកិច្ចនិងប្រជាពលរដ្ឋអស់ជាច្រើននាក់រួចកាប់វាយភ្ជង់ម្ចាស់ឡាន ម៉ាក Mazda ០១គ្រឿងហើយបើកគេចខ្លួន ដែលក្នុងស្ថានភាពមនុស្សចោមរោមមើល ស្រែកផងរត់ផង ដើម្បីគេចពីជនសង្ស័យ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងថា ពិតជាមានករណីដ៍រន្ធត់នេះមែន អំពើហិង្សាដែលបង្កឡើងដោយជនវិកលចរិត ម្នាក់ ឈ្មោះ អែម បញ្ញា ភេទ ប្រុសអាយុ២៧ ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បានធ្វើសកម្មភាពយកកាំបិតខ្វែវប្រវែងប្រមាណ១ ម៉ែត្រ ដេញវាយ ភ្ជង់គំរាមអាករសម្លាប់ ម្តាយមីងបង្កើត ឈ្មោះ អែម ចន្ទ័សូឡី ភេទស្រី អាយុ ៤៧ ឆ្នាំចំណុចក្រុមទី១ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកស្នងការរងបានបន្តថា ខណ:ពេលនោះកម្លាំងប៉ុស្តិ៍ក៏បានទៅអន្តរាគមន៍តែត្រូវបានជនសង្ស័យដេញកាប់ថែមទៀតនិងកាប់ម៉ូតូរបស់សមត្ថកិច្ចខូចខាតអស់០១គ្រឿង។
យ៉ាងក៏ដោយសមត្ថកិច្ចបានរំដោះជនរងគ្រោះ ជាម្ដាយមីង ដោយសុវត្ថិភាព ។
លោកបន្តថា ឈ្មោះ អែម បញ្ញា បានបន្តសកម្មភាពយកកាំបិតខ្វែវ ដេញកាប់ឡានគេតាមដងផ្លូវ រហូតដល់ចំណុច ផ្លូវបំបែកចូលផ្សារក្រោម។ ឈ្មោះ អែម បញ្ញា បានកាប់ឡាន ០១ គ្រឿង ប្រភេទ Morning ពណ៌ក្រហម ចំនួនពីរកាំបិតបណ្ដាលឲ្យបែកកញ្ចក់ឡានខាងមុខ ហើយម្ចាស់ឡានក៏បានរត់ចោលឡានបាត់ ជនសង្ស័យខាងលើក៏បានបន្តសកម្មភាពដើររហូតដល់ម៉ោង៨និង៣០នាទីចំណុចកន្លែងកាត់សក់ក៏បានឃើញឡានម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-4431 បានយកកាំបិតខ្វែវ កាប់មកលើកញ្ចក់ ឡានចំនួន០១កាំបិតបណ្ដាលឲ្យបែកកញ្ចក់ឡានខាងមុខហើយគំរាមម្ចាស់ឡានអោយចុះពីលើឡានរួចជនសង្ស័យក៏យកឡានរបស់ជន រងគ្រោះ ឈ្មោះ ស៊ុន ចិន ស្រឿន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បើករត់តែម្តង ។ ជនសង្ស័យបានឡើងបើករថយន្តចេញ ទៅទិសខាងកើតបាត់(ទៅទិសស្រុកប្រាសាទបាគង្គ) ខណ:នោះកម្លាំងសមត្ថកិច្ចមួយក្រុមក៏បានដេញតាម។ លោកបញ្ជាក់ថា បន្ទាប់ពីទទួល បណ្តឹងហើយកម្លាំងប៉ុស្តិ៍ស្វាយដង្គំនិងកម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយនិងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលស្រុកប្រាសាទបាគង្គបានតាមប្រម៉ាញ់រកលុះដល់វេលាម៉ោង១២និង៣០នាទី ថ្ងៃខែឆ្នាំដដែល តែរកឃើញ តែរថយន្តដែលជនសង្ស័យ ឈ្មោះអែម បញ្ញា បានបើកទៅផ្លុងទុកចោលនៅចំណុចភូមិថ្នល់បាក់ ឃុំអំពិល ស្រុកប្រាសាទបាគង្គ ខេត្តសៀមរាបប៉ុណ្ណោះ។
ជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកកាំបិតខ្វែវនៅក្នុងរថយន្ត។
លោកបន្តថា ម្ចាស់ឡានក៏បានប្រាប់សមត្ថកិច្ចថា  គាត់បានបាត់បង់ទ្រព្យសម្បត្តិនៅក្នុងឡានមានលុយជិត៧០០០ (ប្រាំពីរពាន់ដុលា្លរ) , បាត់បង់ស្លាកលេខរថយន្តមុខក្រោយ ,ទូរស័ព្ទមួយគ្រឿងម៉ាក Oppo ពណ៌ខ្មៅដែលមានលេខទូរស័ព្ទ 092594580 និង កាតគ្រីម៉ូតូ១សន្លឹក ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅស៊េរីឆ្នាំ 2014 មិនចាំស្លាកលេខនិងលេខតួ+លេខម៉ាស៊ីន ។ លោកបន្ថែមថា សមត្ថកិច្ចក៏បានយករថយន្ត មកប្រគល់ឲ្យម្ចាស់រថយន្ត ទៅធ្វើការថែរក្សាគ្រប់គ្រងវិញ។
បើតាមលោកបញ្ជាក់ថា ភិនភាគជនសង្ស័យ មានមាឌធំ កំពស់ប្រហែល១,៦៥ម៉ែត្រ ពាក់អាវយឺតដៃខ្លីពណ៌ខៀវ ស្លៀកខោ ខូវបយជើងវែង ពណ៌ខៀវ។
តាមការសន្និដ្ឋានស្ថានភាពជនសង្ស័យ ប្រើប្រាស់ថ្នាំសរសៃប្រសាទរំលោះអារម្មណ៍ជាប្រចាំ ។ ទោះជាយ៉ាងណាករណីនេះកម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប កំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្ត ដើម្បីចាប់ជនសង្ស័យខាងតែបាន។
សូមបញ្ជាក់ថាហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ០៨:០០នាទី ថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ ២០២០ ស្ថិតនៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ម្តុំផ្លូវ មុខមហាវិទ្យាល័យបៀលប្រាយBBU៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តសៀមរាប៖ករណីជនមានជំងឺសរសៃប្រសាទឈ្មោះឯម បញ្ញា ភេទប្រុស អាយុ27ឆ្នាំនៅភូមិវិហ៊ាចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដែលបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់លើរថយន្តម៉ាកម៉ាស្ដា ពណ៌សរ សេរីឆ្នាំ2020 សម្លុតម្ចាស់អោយចុះចេញហើយជនសរសៃប្រសាទនោះបើចេញកាលពីវេលាម៉ោង 08,30នាទី ថ្ងៃទី18/07/2020 នៅភូមិវិហ៊ាចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពេលនេះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានធ្វើការសហការនិងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអំពិលនិងកម្លាំងនគរបាលស្រុកប្រាសាទបាគង ស្រាវជ្រាវរកឃើញរថយន្ដនោះនៅចំណុចភូមិថ្នល់បាក់ ឃុំអំពិល ស្រុកប្រាសាទបាគង និងយកមកធ្វើការប្រគល់ជូនម្ចាស់កម្មសិទ្ឋិជាជនរងគ្រោះ យកទៅគ្រប់គ្រងថែរក្សានិងជួសជុលដើម្បីប្រើប្រាស់វិញហើយ។
ចំណែកជនសរសៃប្រសាទខាងលើនោះបានចុះរត់គេចខ្លួនបាត់ ហើយកម្លាំងនគរបាលយើងកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនតែមិនទាន់ចាប់បាននៅឡើយទេ
តាមការភិនភាគជនសរសៃប្រសាទ មានកំពស់1,65 ម សប្បុរ ខ្មៅស្រអែម មានធំទម្ងន់80 គ ក្រ ស្លៀកខាវប៊ូយពណ៌ខៀវ អាវយឺដៃខ្លីករមូលពណ៌ខៀវ តាមតម្រុយជននោះកំពុងស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី។
សូមបងប្អូនជួយសហការណ៍ឃាត់ជននេះទុកនិងរាយការណ៍មកសមត្ថកិច្ចផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តព្រៃវែង៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនក្រោយធ្វើសកម្មភាពវាយ ប្លន់អ្នករត់ម៉ូតូឌុបតែមិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨និង៤០នាទីព្រឹក នៅចំណុចភូមិព្រៃសំលាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជនសង្ស័យឈ្មោះ ប្រុស ដេត ភេទប្រុស អាយុ២២ឆ្នាំ ភូមិស្តៅកោង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានជួលម៉ូតូ ជនរងគ្រោះឲ្យឌុបខ្លួនពីមុខឃុំស្ដៅកោង ស្រុកបាភ្នំ មករង្វង់មូលស្វាយអន្ទរ ពេលឌុបមកចំណុចផ្លូវស្រឡះ គ្មានផ្ទះប្រជាពលរដ្ឋ ឃើញមានឱកាសល្អជនសង្ស័យ បានធ្វើលេសឈប់ជុះនោម ហើយធ្វើសកម្មភាពវាយជនរងគ្រោះនឹងដំបង ទៅលើជនរងគ្រោះមួយដំបង ហើយជនរងគ្រោះគេចខ្លួនលោតចុះពីលើម៉ូតូ ពេលនោះជនសង្ស័យក៏លើកយកម៉ូតូជិះរត់។

ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលស្រុក ដោយបានបញ្ជា និងដឹកនាំផ្ទាល់ពីលោកអធិការ អ៊ុង ផាន បានដេញតាមពួនស្ទាក់ រហូតដល់ម៉ោង១០នុង៥០នាទី ទើបចាប់ជនសង្ស័យ បាននៅចំណុចប្រឡាយចិន ភូមិព្រៃឆ្លុង ឃុំពានរោង។

បច្ចុប្បន្នអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ បញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនិតិវិធី រីឯម៉ូតូសមត្ថកិច្ចបានប្រគល់ជូនទៅម្ចាស់ដើមវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តសៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាបបានរំដោះជនរងគ្រោះបានហើយ ក៏ប៉ុន្តែជនដែលមានជំងឺសរសៃប្រសាទ នៅមិនទាន់ឃាត់ខ្លួនបាននៅឡើយទេ ដោយបានរត់គេចខ្លួនបាត់។
មន្ត្រីនគរបាលបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ នៅល្ងាចថ្ងៃទី១៨ខែកក្កដានេះថា ករណី ជនមានជំងឺសរសៃប្រសាទឈ្មោះឯម បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ ដែលធ្វើសកម្មភាពយកកាំបិតផ្គាក់ចាប់និងគំរាមថានិងសម្លាប់ម្ដាយ កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០នៅភូមិវិហ៊ាចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពេលនេះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គំ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានរំដោះនិងការពារ ជនរងគ្រោះឈ្មោះ ឯម ចាន់សូឡី ភេទស្រី អាយុ៤៧ឆ្នាំ មានអាស័យដ្ឋានកន្លែងកើតហេតុ បានសុវត្ថិភាពហើយ។
តែជនសរសៃប្រសាទនោះបានគេចខ្លួនពីមូលដ្ឋានសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួន។
បើតាមមន្ត្រីនគរបាលក្នុងហេតុការណ៍កើតឡើងនេះពុំបណ្ដាលអោយមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនិងរបួសនោះទេ។ ក៏ប៉ុន្តែ មានខូចខាត មធ្យោបាយម៉ូតូរបស់នគរបាលនិងរថយន្ដរបស់ពលរដ្ឋ ដោយសារជនសរសៃប្រសាទនោះដើរវាយលើដងផ្លូវពេល ពលរដ្ឋកំពុងធ្វើដំណើរលើដងផ្លូវ៕SRP រូបភាពអធិការដ្ឋាននគរបាលក្រុងសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តកំពង់ចាម៖តំណាង​ប្រជាពលរដ្ឋ លោក សាំង​ ឆន​ មេឃុំ​សំរោង​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ដែល​មាន​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​កសាង​ទំនប់អាងទឹកតំបន់នេះ​ឡើង​វិញ​ ដែល​អាច​មាន​លទ្ធភាព​រក្សាទឹក​ទន្លេ​មេគង្គ​ទុកបាន​រហូត​ជាង១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១១ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និង៦ភូមិ​ ​ក្នុង​ឃុំព្រៃចារ ស្រុកជើងព្រៃ សរុប​៤៧២៩គ្រួសារ​ ដែលបានពឹងអាស្រ័យលើអាងតំបន់នេះ។ ម្យ៉ាងវិញទៀត ខ្នង​ទំនប់​អាងទឹក​តំបន់​ ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ភ្ជាប់​ពី​មូលដ្ឋាន​ មក​ទី​ប្រជុំជន​ និង​ដឹក​ជញ្ជូន​កសិផល​ កសិកម្ម​ យក​ទៅ​លក់​នៅ​ទីផ្សារ​ បាន​យ៉ាង​ល្អ​ប្រសើរ​ ផង​ដែរ​។
ចំណែកលោកលោក​ អ៊ុម​ វិបុល​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​​ បាន​ឲ្យដឹងថា​ ការ​ជួសជុល​ទំនប់​អាងទឹក​តំបន់​ខាងលើ​នេះឡើង​វិញ​ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ការ​ចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាព​ នៃ​ការ​បង្កបង្កើនផល​ របស់ប្រជាកសិករ​ ក្រោម​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​ សម្តេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​។
លោក​ប្រធាន​មន្ទីរ​​បាន​បន្តថា​ ក្នុងការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន០៣កន្លែង​ផងនោះ ដោយ​រដ្ឋបាលខេត្តកំពង់ចាម បាន​ធ្វើ​ការ​ស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុល​ កែលម្អសំណង់នេះឡើងវិញ។
សូមបញ្ជាក់ថានៅថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ​២០២០នាព្រឹកមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក​ ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​​ និងអាជ្ញាធរមូលដ្ឋាន​ បានអញ្ជើញ​ចុះពិនិត្យទំនប់អាងទឹកតំបន់ និង​សំណង់សិល្បការ​ ខាងលើនេះ ដែលទើបតែស្ថាបនារួចរាល់ក្នុងពេលថ្មីៗនេះ ហើយ​​អជ្ញាធរ​ក៏មាន​គម្រោង​ដាំ​ដើម​ឈើ​(កូនស្តៅ)នៅ​លើនៅលើខ្នងទំនប់នោះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីបាននិយាយថាបានចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យមួយកន្លែងដែលមានឈ្មោះ អ៉ិចបា (X Bar) មានទីតាំងនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមិនមានច្បាប់អនុញ្ញាតអាជីវកម្ម និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩។

ការចុះផ្អាកនេះធ្វើឡើងនាយប់ថ្ងៃសុក្រ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយ ក្រុមមន្ត្រីការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត ដឹឹកនាំដោយប្រធាន មន្ទីរទេសចរណ៍ខេត្តសហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប អធិការដ្ឋានក្រុងសៀមរាប។

មន្ត្រីនិយាយបន្ថែមថាក្រុមការងារចំរុះបានធ្វើកំណត់ហេតុ និងណែនាំអោយម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើស៉ំច្បាប់អោយបានត្រឹមត្រូវនិងត្រូវរង់ចាំការណែនាំរបស់រាជរដ្ឋាភិបាលជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានវិញ។

សុំបញ្ជាក់ផងដែរថានៅក្រុងសៀមរាបមានភោជនីយដ្ឋានមួយចំនួនអាចលួចបើកអាជីវកម្មខារ៉ាអូខេបំពានទៅនឹងសេចក្ដីណែនាំក្រសួងសុខាភិបាលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា អតីតយុទ្ធជន ម្នាក់បានទទួលមរណភាព ដោយជំងឺ នៅមន្ទីរពេទ្យបង្អែកខត្តសៀមរាប។
ហេតុការណ៍បានកើតឡើងថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១២ថ្ងៃត្រង់មន្ទីរពេទ្យបង្អែកខត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាអតីតយុទ្ធជននិវត្តជន រូបនេះ ឈ្មោះហ៊ុន យឿន ភេទប្រុសអាយុ៧១ឆ្នាំ បានទទួលមរណភាពដោយជំងឺទឹកនោមផ្អែមនិងជំងឺសួត ។សាកសពក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណីនៅក្នុងក្រុមទី០៣ភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំុ ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមបានចេញសេចក្តីសម្រេចមិនអនុញ្ញាតឲ្យក្រុមហ៊ុន អាន សុខលាង ប្រធានក្រុមហ៊ុនឈ្មោះ អាន សុខលាង ដែលបានចុះក្នុង បញ្ជី ឈ្មោះ ជាអ្នកទទួលការក្នុងឆ្នាំ២០២០ លេខរៀងទី០៩ នៃ ខេត្ត កោះកុង ចូលរួម ដេញថ្លៃគម្រោង មូលនិធិ ឃុំ /សង្កាត់ ក្នុងខេត្តកំពង់ចាម។

មូលហេតុ ដោយ ក្រុម ហ៊ុន នេះ មាន ចេតនា មកបង្កភាពអុកឡុក កិច្ច ប្រជុំ បេីក សំណេី ដេញ ថ្លៃ នៅ ស្រុក ចំការ លើ កាល ពី ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅ ថ្មីៗ នេះ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តកំពង់ធំ៖ក្រុមមន្ត្រីខេត្តកំពង់ធំបានបើកប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសង ប៉ះចំមេអាប៉ោងជាមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ។ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាប្រតិបត្តិការបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០ ដោយបង្ក្រាបល្បែងស៊ីសង បៀរ អាប៉ោងចំនួនពីរទីតាំង ស្ថិតនៅភូមិឡាំងជ័យឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រោមបញ្ជារបស់លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងដឹកនាំបង្ក្រាបផ្ទាល់ដោយ លោកសាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ។

ដោយឃាត់ខ្លួនបានក្រុមអ្នកញៀនល្បែង ចំនួន០៥នាក់ ក្នុងនោះមានបុរសម្នាក់ ត្រូវ បាន គេស្គាល់ថាឈ្មោះ យូរតនា ហៅប៉ុច មន្ត្រីអាវុធហត្ថខេត្តកំពង់ធំដែលជាអ្នកបាញ់អាប៉ោង នៅក្នុងវង់ល្បែងស៊ីសង។

យោងតាមសេចក្ដីរាយការណ៍បាននបន្តឲ្យដឹងថាពាក់ព័ន្ធទៅនឹងការបង្ក្រាបនេះសមត្ថកិច្ច បានរឹបអូសបានវត្ថុតាងរួមមាន៖ មេអាប៉ោង០២គ្រាប់ បៀរ០២ហ៊ូ ម៉ាស៊ីនគិតលេខ០១គ្រឿងចានអាប៉ោង០១។

ករណីនេះសមត្ថកិច្ចបានធ្វើការអប់រំណែនាំឲ្យឈប់លេងល្បែងស៊ីសងទៀត និងអនុញាតឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តកំពង់ធំ៖ ផ្ទះមួយខ្នងនិងរោងសិប្បកម្ម មួយកន្លែងត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង។

ហេតុការណ៍បានកើតឡើងថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង៣ និង ៣០នាទី នៅចំណុចភូមិចុងដូងឃុំចុងដូងស្រុកបារាយណ៍ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាករណីអគ្គិភ័យនេះបណ្ដាលឲ្យផ្ទះ និងរោងសិប្បកម្មរបស់ ប្រជាពលរដ្ឋ ឈ្មោះ ចេង សារឿន ភេទ ប្រុស អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះសុខ សាន អាយុ៥០ឆ្នាំ ផ្ទះសង់ពីឈើទំហំ 6×8 ប្រក់ស័ង្កសី ជញ្ជាំងក្តារ និងរោងសិប្បកម្មមួយខ្នង សង់ពីឈើ ទំហំ 8x 20 ប្រកស័ង្កសី និង ខូចខាតសម្ភារប្រើប្រាស់ទាំងស្រុង។

មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តកំពង់ធំ៖​ ក្រឡាបញ្ជីនៃសាលាដំបូងខេត្តកំពង់ធំម្នាក់បានបើករថយន្តដាច់កាឡេក្រឡាប់ធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអធ័ម។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៨ និង២០ ទីយប់ នៅលើផ្លូវគ្រួសក្រហមចំណុចប្រឡាយទឹកភូមិវាំងខាងជើងឃុំតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំ។ ជនរងគ្រោះជិះរថយន្តម៉ាកកាមរីស្វិតកែច្នៃ ស្លាកលេខ ច៣៦៣៩ភ.ព២ បើកបរដោយឈ្មោះ រឹម សុខឡង ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន មុខរបរក្រឡាបញ្ជី ខេត្តកំពង់ធំ។មូលហេតុបើកបររថយន្តដាច់ការឡេ។សាកសពជនរងគ្រោះសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page568 Page569 Page570 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×