Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២០

ខេត្តសៀមរាប៖សិស្សសាលា៥នាក់និងបក្ខពួកត្រូវបាននគរបាលចាប់ខ្លួនពាក់ព័ន្ធករណីហិង្សា។
ការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង២០ និង៤៥នាទី ថ្ងៃទី១៥ខែកញ្ញាឆ្នាំ ២០២០នៅត្រង់ចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ the street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ ស្នងការនគរបាលខេត្តសៀមរាប បានឲ្យថ្លែងថាករណីនេះជនសង្ស័យ ពីក្រុមមានគ្នាចំនួន៨នាក់ដែលបាននាំគ្នាចូលផឹកក្នុងហាង ទាស់សំដីគ្នា ទើបវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។
ជនសង្ស័យ១-ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស
មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។
២-ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
៣-ឈ្មោះ ថន ប៊ុនឡុង ភេទប្រុសអាយុ១៨ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

៤-ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
៥-ឈ្មោះ សួន ពិសែន ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
៦-ឈ្មោះ ឡុញ យូណាថាន ប្រុសអាយុ១៨ ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។
៧-ឈ្មោះធឹម សុធន ភេទប្រុសអាយុ២១ឆ្នាំ មុរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប ។
៨-ឈ្មោះ ប៉ូ សុងហុង ភេទប្រុសអាយុ២១ឆ្នាំ មុខបងជាងសិប្បកម្មឈើ មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

សូមរំលឹកថានៅមុនកើតហេតុថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០នៅត្រង់ចំណុចក្នុងហាងផឹកស៊ីខាងលើ ក្រុមជនសង្ស័យ បាននាំគ្នាចូលផឹកស៊ី
វាយតប់គ្នា និងយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសបក្ខពួកម្ខាងទៀតមានឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៏ក្បាល។
បើតាមលោកស្នងការបព្ជាក់ថាក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់និងឃាត់ខ្លួនបានជនសង្ស័យ៨នាក់។ ជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានចូលផឹកស៊ី និងប្រើអំពើហិង្សាពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២០

ខេត្តសៀមរាប៖ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាបសូមជម្រាបជូនព័ត៌មាននិងអំពាវនាវបងប្អូនប្រជាជន មហាជនជួយពិនិត្យ

ម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ លេខតួនិង លេខម៉ាសុីន៨៥១១២៩៣ ដែលខាងសមត្ថកិច្ចយើងខ្ញុំបានរក្សាទុក រងចាំម្ចាស់មកទទួលយក។

ហេតុនេះសុំមេត្តាជួយពិនិត្យនិងភ្ជាប់ជាមួយឯកសារពាក់ពន្ធ័មកទទួលយកតាមការគួរ។

តាមរយះឮ:លេខទូរសព្ទ័០១២៨២៩៩២៨

ពីខ្ញុំឧ.ត្រីភឹង ចិន្តារ៉េត

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២០

ខេត្តព្រះសីហនុ៖សាកសពក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់ត្រូវបានប្រទះឃើញ នៅ​ក្នុង​គំនរ​សំរាម​ ក្នុង​ទីលាន​ចាក់​សំរាមក្រុមហ៊ុន (KSWN)។

ការប្រទះឃើញ ស្ថិតនៅ​ភូមិ​១ សង្កាត់លេខ​១ ក្រុងព្រះសីហនុ​ នៅពីវេលាម៉ោង០៩ព្រឹកថ្ងៃទី ១៥ ខែ​កញ្ញា​ ឆ្នាំ​ ២០២០។
ករណី​នេះ​សមត្ថកិច្ច​ប្រាប់ថា​ ក្មេងប្រុស​នេះ​គឺ​តាម​ម្ដាយ​របស់គេដែល​ធ្វើការ​ជាអ្នក​អនាម័យ​នៅ​ក្នុង​ ទីលាន​ផ្ទុក​សំរាម​បណ្ដោះអាសន្ន​ របស់​ក្រុមហ៊ុន​ KSWN នេះ​។តាមការសន្និដ្ឋាន​ជំហាន​ដំបូងរបស់សមត្ថកិច្ច​ថា​ ជនរងគ្រោះ​​ អាច​កំពុង​រើស​សំបក​កំប៉ុង​ស្របពេល​ គ្រឿងចក្រ​ (សាស័រ) កំពុង​ធ្វើការចូកសំរាម​ ហើយទំនងជា​ត្រូវ​បាន​អ្នកបើក​សាស័រ​មើល​មិនទាន់​ ជោគ​សំរាម​ចាក់លុប​បណ្ដាលឲ្យ​បាត់បង់ជីវិត​ក្នុង​គំនរ​សំរាម​តែ​ម្ដង​។ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍មិនទាន់បានរបាយការណ៍ពីអត្តសញ្ញាណជនរងគ្រោះ​ច្បាស់លាស់​ពី​សមត្ថកិច្ច​នៅឡើយ​ទេ​៕SRPព័ត៌មាន​លំអិតនៅពេលក្រោយ​៖

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើ​បានរាយការណ៍នៅព្រឹកនេះថាមានករណីក្មេងស្រីម្នាក់បានលង់ទឹកស្រះបណ្ដាលស្លាប់។
ហេតុការណ៍បានកើតឡើងនៅវេលា​ម៉ោង​ ១៥និង១០នាទី​ ថ្ងៃទី ១៤ខែកញ្ញាឆ្នាំ២០២០​ ស្ថិតនៅភូមិ​សែនជ័យ ឃុំកន្ទួត​ ស្រុកស្វាយលើ។
ជនរងគ្រោះឈ្មោះ​ ភក្រ្ត​ លីណា អាយុ ១៤​ឆ្នាំ​ មុខរបរកសិករ រស់នៅភូមិ​សែនជ័យ ឃុំកន្ទួត​ ស្រុកស្វាយលើ។
បើតាមសមត្ថកិច្ចថាមូលហេតុ ជនរងគ្រោះ ដើរក្បែរមាត់ស្រះក៏រអិលធ្លាក់ក្នុងទឹកស្រះក្រោយផ្ទះបណ្ដាលឲ្យស្លាប់តែម្ដង។ ក្រោយពីបានពិនិត្យសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២០

ខេត្តសៀមរាប៖អ្នកបើកកាណូតម្នាក់បានស្លាប់និងបើកកាណូតម្ខាងទៀតបានគេចបាត់បន្ទាប់ពីបានបុកគ្នា។

ហេតុការណ៍បានកើតឡើងនៅ វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រោមអូប្រាំជាន់ ចុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។

មន្ត្រីស្រុកសូទ្រនិគមបានរាយការណ៍ឲ្យដឹងនៅព្រឹកនេះថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះគឺរវាងការណូតម៉ាកកាវ៉ា សំបកស្មាច់បុកគ្នា បណ្ដាលអោយស្លាប់ម្នាក់ ជាអ្នកបើកបរកាណូត។

ជនរងគ្រោះឈ្មោះរឿម ប៉ូ ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិព្រែកស្រម៉ោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប (ស្លាប់)។ ចំណែក ជនបង្កឈ្មោះព្រុំ ឆាន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិតាអួស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប (រត់គេចខ្លួនបាត់)។

បើតាមមន្ត្រីបានអះអាងថាមូលហេតុបើកបរពេលងងឹត គ្មានភ្លើង ក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុ កាណូតបានយកទៅ រក្សាទុកប៉ុស្តិ៍នគរបាលកំពង់ឃ្លាំងដើម្បីរង់ចាំការដោះស្រាយ។ ដោយឡែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២០

ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប នៅច័ន្ទថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះបានរៀបចំកិច្ចប្រជុំស្តីកាការពារ បង្ការ បង្ក្រាប បទល្មើស និងពង្រឹងការល្បាតតាមគោលដៅសំខាន់ៗ។
កិច្ចប្រជុំនេះនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយមានកាចូលរួមពីលោកនាយរងការិយាល័យ លោកនាយ-នាយរងផ្នែក-មន្រ្តី ចំណុះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលផងដែរ។
សូមបញ្ជាក់ថានៅព្រឹកមិញនេះផងដែរ
លោកឧត្តសេនីយត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រជុំដាក់ផែនការ ការពារ តាមគោលដៅ សំខាន់ៗ ក្នុងក្រុងសៀមរាប នឹងតាមបណ្តាលស្រុក ទប់ស្កាត់ អំពើ លួច ឆក់ ប្លន់ គ្រប់ប្រភេទក្នុងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២០

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃច័ន្ទទី១៤ ខខែកញ្ញាព្រឹកមិញនេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពនៃការបាក់ស្រុតលូបង្ហូរទឹក ស្ថិតនៅ​ក្នុង​ភូមិទី៣​ សង្កាត់វាលវង់​ ក្រុង​កំពង់ចាម។
ការចុះពិនិត្យនេះ លោកអ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើការសិក្សាចំពោះបញ្ហានេះ ដេីម្បីជួសជុលបន្ទាន់ ដែលរងផលប៉ះពាល់​ ចៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗកេីតឡើងជាយថាហេតុ​។

គួរបញ្ជាក់ថា​ កាលពី​វេលាម៉ោង១២​និង៣០នាទី រំលងអាធ្រាត្រ​ ចូលថ្ងៃទី១៣ ​ខែកញ្ញា​ ឆ្នាំ​២០២០នេះ​ មានភ្លៀងមួយមេឃធំ បណ្តាលឲ្យបាក់លូបង្ហូរទឹកចូលទន្លេទំហំ​៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេ និងបណ្តាលឲ្យធ្លាក់ម៉ូតូ០១គ្រឿង ម៉ាកវ៉េវ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់​អាយុជីវិត​មនុស្សឡើយ។
បេីតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា ការបាក់ស្រុតដីនេះអាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ចូលក្នុងទន្លេ​ដែលមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូសាងសង់តាំងពីសង្គមចាស់​ ហើយមុនពេលកើតហេតុក៏មានភ្លៀងធ្លាក់​យ៉ាង​ខ្លាំងនៅក្នុងក្រុងកំពង់ចាមនេះផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២០

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃច័ន្ទទី១៤ខែកញ្ញាព្រឹកមិញ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខមនមន្រ្តីរាជការចូលនិវត្តន៍​ និង​មន្ត្រី​រាជការ​កំពុង​បំពេញ​ការងារ​នៃ​សាលាខេត្តកំពង់ចាម​ ជាង២០០នាក់ នៅសាលា​ខេត្ត​កំពង់ចាម​ ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ថ្ថ្លែងក្នុងពិធីសំណេះសំណាលលោក​ អ៊ុន​ ចាន់ដា​ ​ បានកោតសរសើរ​ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់​ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ​ និងបន្តជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត​ ពិសេលការផ្តល់សេវាសារធារណៈដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង​ នីតិកាល​ទី៦នេះ​ ក្រោមការដឹកនាំរបស់សម្តេចជោ ហ៊ុន សែន។
អភិបាលខេត្តបាន​ថ្លែង​បន្តថានេះជាការជួបជុំគ្នា​តាម​គំរូ​ថ្នាក់ដឹកនាំ​មុន​ៗ​ ជាពិសេស​គឺ ឯកឧត្តម​ ហ៊ុន​ ណេង​ អតីត​អភិបាល​ខេត្តកំពង់ចាម​ តែងតែ​ធ្វើ​ឡើង​ សម្រាប់ឱកាស បុណ្យភ្ជុំបិណ្ឌ​​ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើង​ មានបុណ្យធំៗ​ ដល់​ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី​ (លេីក​លែង​តែ​ពេល​មាន​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩កន្លង​ទៅ​ថ្មីៗ​នេះ) ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល​ ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាមទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា​មួយចំនួន​ ដើម្បី​ឲ្យ​បងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការ​។
លោក​ អ៊ុន​ ចាន់ដា​ ក៏បានធ្វើការផ្តាំផ្ញេីថា ក្នុង​នាម​ជា​មន្ត្រី​រាជការ​ល្អ​គឺត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​ពី​ចៅហ្វាយនាយ​ទៅជា​អ្នក​បម្រើ​រាស្ត្រ​យ៉ាង​ពិតប្រាកដ​ ដេីម្បី​ធ្វើ​​ការ​ផ្ដល់​សេវា​សាធារណៈ​ជូនប្រជា​ពលរដ្ឋ​ឲ្យ​បានគាប់ប្រសើរ​ ដោយឡែក​ចំពោះ​ថ្នាក់ដឹកនាំ​ល្អ​ដែល​នាំ​មក​នូវ​ភាព​ជោគជ័យ​នោះ​ គឺ​ត្រូវ​ផ្តល់​ជូន​មន្ត្រី​ក្រោម​ឱវាទ​៣យ៉ាង​​ ទី១-ត្រូវ​ឲ្យ​មន្ត្រី​ចេះ​ធ្វើ​ការងារ​​ ២-ត្រូវ​ឲ្យ​មន្ត្រី​​មាន​សិទ្ធិ​សម្រេច​ និង​ទី​៣-គឺ​ត្រូវ​ឲ្យ​មន្ត្រី​មាន​ធនធាន​សម្រាប់​ចុះ​ធ្វើ​ការងារ​​ផងដែរ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២០

ខេត្តពោធិ៍សាត់៖លោកឧត្តមសេនីយ៍ទោ ស ថេង ត្រូវបានប្រកាសឲ្យ ចូលកាន់តំណែងជាស្នងការនគរបាលខេត្តពោធិ៍សាត់ នៅព្រឹកនេះ ជំនួសលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ដែលចូលនិវត្តន៍។

ពិធីប្រកាសនេះក្រោមវត្តមានលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

សូមជម្រាបថាលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី អតីតស្នងការនគរបាលខេត្តពោធិ៍សាត់ ចូលនិវត្តន៍ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២០

ខេត្តសៀមរាប៖នគរបាលរដ្ឋបាលប៉ុស្តិ៍ សង្កាត់គោកចកបានឲ្យដឹងថាកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់គោកចក សហការជាមួយមន្ត្រីCMAC នៅថ្ងៃច័ន្ទទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទីព្រឹកនេះ បានចុះទៅយកគ្រាប់មិនទាន់ផ្ទុះប្រភេទ ៣៨១(សាវ៉េនធីណៃ) មួយគ្រាប់។

ទីតាំងមានគ្រាប់មិនទាន់ផ្ទុះប្រភេទ ៣៨១(សាវ៉េនធីណៃ)នៅចំណុចទួលខាងលិច ប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

មន្ត្រីនគរបាលប៉ុស្តិ៍គោកចកបានបន្តថា ការចុះទៅត្រួតពិនិត្យនិងយកគ្រាប់ចេញពីទីតាំងខាងលើបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ។

មន្ត្រីនគរបាលបញ្ជាក់ថាក្រោយកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ឃើញពិតជាមានកាកសំណល់សង្គ្រាមគ្រាប់មិនទាន់ផ្ទុះ រួចក៏បានដាក់សញ្ញាសំគាល់ និងហាមប្រាមប្រជាពលរដ្ឋ កុំអោយមក
ក្បែរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍
បានឲ្យដឹងថារថយន្តមួយគ្រឿងបានបុករះរថយន្ត៣គ្រឿងផ្សេងទៀតបណ្ដាលឲ្យគ្រូពេទ្យម្នាក់រងរបួស។
សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា
ករណីនេះរវាងរថយន្ត និងរថយន្ដ បើកបរទិសដៅផ្ទុយគ្នាបង្កឡើងដោយរថយន្តម៉ាកCRVពាក់ស្លាកលេខសៀមរាប២C៨៦៤៨ បើកបរទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងក៏បានទៅបុករថយន្ដ ០៣គ្រឿងទៀត មកពីទិសខាងលិច ទៅកើត បណ្ដាលឲ្យខូចខាតរថយន្តទាំង០៤គ្រឿង។
សមត្ថកិច្ចបានបន្តថារថយន្តទាំង៣គ្រឿងរួមមាន៖
ទី១រថយន្ដម៉ាកហ្វត ពាក់ស្លាកលេខខេមរភូមិន្ទ៦.២.៨៣០៤ ទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះ ភួង ភឿង ភេទប្រុស អាយុ៥៤ឆ្នាំ
មុខរបរយោធា រស់នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុរប្រាសាទបាគង ខេត្តសៀមរាប។
ទី២រថយន្ដម៉ាកកាមរី០៨ ពាក់ស្លាកលេខ ខេមរភូមិន្ទ០២.២.២៤៤២ទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះ វ៉ា រក្សា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរយោធា រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ទី៣រថយន្ដម៉ាករ៉េហ្វរ ពាក់ស្លាកលេខ ភ្នំពេញ ២R៤០១៤ ទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះ សុខ សាលា ភេទស្រី អាយុ៤៥ឆ្មាំ មុខរបរគ្រូពេទ្យ រស់នៅក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយកើតហេតុបានចុះវាស់វែងនិងនាំយករថយន្តទាំង០៤គ្រឿង ទៅរក្សាទុកនៅស្នាក់ការនគរបាលចរាចរណ៍ខេត្តសៀមរាបដើម្បីដោះស្រាយតាមក្រោយ។មូលហេតុរថយន្តស៊ីអរវីបើកបរក្នុងស្ថានភាពស្រវឹងស្រា។
ទោះយ៉ាងណាសមត្ថកិច្ចបង្ហាញថាករណីនេះមានការប៉ះដង្គិចគ្នាបន្តិចបន្តួចប៉ុណ្ណោះហើយភាគីទាំងអស់ក៏បានសម្របសម្រួលគ្នាបញ្ចប់រឿងតែម្ដង។សូមជម្រាបថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃអាទិត្យថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០នៅចំណុចខាងកើតស្ពាននាគស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លេីវិថីសម្ដេចវិបុលបញ្ញាសុខអាន (៦០ម៉ែត្រ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page541 Page542 Page543 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×