Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ សូម​ឲ្យ​ចូលរួមអនុវត្តន៍តាម​សេចក្តី​ណែនាំ​របស់រាជរដ្ឋាភិបាល ក៏ដូចជា​​វិធានការ​របស់​ក្រសួងសុខាភិបាល  ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩។ ដោយឡែកចំពោះអ្នកចំណូលស្រុកមកពីតំបន់ហានិភ័យ ត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃអោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ «៣ការពារ ៣កុំ» ចៀសផុតពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។​

ថ្លែងអំពាវនាវនៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាថ្ងៃទី ១៥ ខែមេសា ព្រឹកមិញនេះ ក្នុងពេលអញ្ជើញ​ចុះត្រួតពិនិត្យគោលដៅ​ ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល​ ពីខេត្តមួយទៅខេត្តមួយ ជាបណ្ដោះអារសន្ន​ នៅតាម​បណ្តា​ស្រុក​ នៃខេត្តកំពង់ចាម​ ដែលមានព្រំប្រទល់​ជាប់​​នឹងខេត្តកណ្ដាល​ ដោយ​អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ និងលេខ៤៩ ស.ស.រ។

គួរ​បញ្ជាក់​ថា​ លោកអ៊ុន​ ចាន់ដា​ ក្នុង​នាម​ជា​ប្រធានគណៈបញ្ជាការឯកភាពខេត្ត​ បាន​ដឹកនាំ​ប្រធាន​អង្គភាព​ និង​អជ្ញាធរ​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​គោលដៅ​ក្នុង​ស្រុក​ចំនួន​៣​ រួមមាន​៖ គោលដៅនៅចំណុច​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ជាប់​ព្រំប្រទល់​ ស្រុកខ្សាច់កណ្ដាល​. គោលដៅនៅចំណុច​ឃុំស្ដៅ​ និង​គោលដៅនៅចំណុច​ស្ពានគងជ័យ​ ឃុំព្រែកកុយ​ ស្រុកកងមាស​ ជាប់​ព្រំប្រទល់​ស្រុកមុខកំពុល​ និង គោលដៅនៅស្ពានទី២៤​ ឃុំតាំងក្រាំង​ ស្រុក​បាធាយ​ ដល់​ព្រំប្រទល់​ស្រុកមុខកំពុល​ ខេត្ត​កណ្ដាល​។ ជជាមួយគ្នានេះដែរលោកក៏បាននាំយក​នូវថវិកា​ និង​សម្ភារ​មួយចំនួនឧបត្ថម្ភដល់កងកម្លាំង​យាមកាម​ ននៅតាមបណ្ដាគោលដៅនីមួយៗផងដែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ខេត្តសៀមរាប៖ខ្ញុំបាទ សឹង្ហ សំរឹទ្ធិ អនុប្រធានចលនាយុវជនកម្ពុជា(ក១៥៧)សាខាខេត្តសៀមរាប សូមគោរពជូនពរ ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ភ្នំពេញ៖ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីរៀបចំដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហ៊ានទី២ របស់ក្រសួងព័ត៌មាន នៅព្រឹកមិញនេះលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានកិតិ្តយស អនុគណ:កម្មការចំពោះ កិច្ចចាក់ វ៉ាក់សាំងកូវីត-១៩ក្នុងក្របខណ្ឌក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ គឺជាថ្ងៃចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសទី២ សម្រាប់មន្រ្តីរាជការ និងអ្នកសារព័ត៌មានទូទាំងប្រទេស។

សូមតាមដានឈ្មោះ អ្នកត្រូវមកចាក់វ៉ាក់សាំងលើកទី២ ជាបន្តបន្ទាប់ ដែលផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលត្រូវជម្រាបជូនចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ តទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានអះអាងថា៖គិតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាមអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តចំនួន៥២,១០៥រូបហើយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។នេះបើតាមទំព័រផេកហ្វេសប៊ុកសម្ដេច ស ខេង នៅព្រលប់ថ្ងៃទី១៤ ខែមេសានេះ។

សម្ដេចស ខេង បានបន្តថា យោងតាមរបាយការណ៍របស់អគ្គលេខាធិការក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបានចាក់វ៉ាក់សាំងរួចរាល់នេះ ស្មើនឹង៨៣ភាគរយនៃចំនួនសរុប។ ដូច្នេះផ្អែកតាមតួលេខសរុប នៅសល់ថ្នាក់ដឹកនាំ និងមន្ត្រីនានាចំនួន១០,៤៧៨រូបទៀត ស្មើនឹង១៧ភាគរយដែលនៅមិនទាន់បានចាក់វ៉ាក់សាំង។

បច្ចុប្បន្ន មន្ទីរពេទ្យ១៦ឧសភា បាននិងកំពុងបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងវ៉ាក់សាំងដូសទី១ និងដូសទី២។ ការចាក់វ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុតក្នុងការឈានទៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទាំងនៅកម្ពុជា និងជុំវិញពិភពលោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបបានចាប់ខ្លួនយុវជនម្នាក់ ករណីសម្លាប់នារីជនជាតិវៀតណាមអាយុ ១៣ឆ្នាំ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៤ខែមេសា ឆ្នាំ ២០២១ នេះ ស្ថិតនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ ង្វៀន វ៉ាន់ហ៊ាង អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះ ឈ្មោះ វៀង ធីគឹមមួយ អាយុ ១៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថា ករណីឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី ១៣ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់ប៉ូលិសថាខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះ ជេប្រមាថ ទើបរូបគេខឹង ក៏យកញញ៉ួរ វាយជនរងគ្រោះ ចំក្បាល បណ្តាលអោយស្លាប់តែម្តង។

សូមជម្រាបថា ការបង្ក្រាបបានជោគជ័យនេះ ដោយមានការចង្អុលបង្ហាញ ពីលោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងមានការដឹកនាំពីលោក ភឹង ចិន្តារ៉េត ស្នងការរងទទួល ផែនព្រហ្មទណ្ឌ និង លោកណុប សារ៉ាក់ ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដោយចូលរួមប្រតិបត្តិការ ផ្ទាល់ដោយកម្លាំងនគរបាលព្រហ្មទណ្ឌ របស់សុខ ម៉េងអ៊ាង នាយការិយាល័យ សហការណ័ជាមួយលោក តាំង លីហេង អធិការស្រុកជីក្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរអត្ថបទមួយដែលមានចំណងជើងថា៖«ដើមត្រែង & ភាពរឹងមាំ»។

លោកសឿន តុលា បានសរសេរថា៖

ជាទូទៅមនុស្សយើងមានកម្រិតគិត និងកម្រិតយល់ដឹងមិនដូចគ្នាឡើយ រីឯសហគ្រិនចំពោះការធ្វើជំនួញក៏មានកម្រិតមិនដូចគ្នាដែរ ទំហំវិបត្តិ សេដ្ឋកិច្ចគ្រួសារ ឬមុខជំនួញ មានលក្ខណៈផ្សេងៗគ្នា  មិនដូចគ្នាទេ  នៅក្នុងស្ថានការណ៍ បច្ចុប្បន្ននេះ  ពីព្រោះ  សេដ្ឋកិច្ច និងផ្នែកអចលនទ្រព្យ  គឺជាចរន្ត  មានគ្រា ដំណើរការល្អ   មានគ្រា ដំណើរការតឹងតែង  តែជារឿងធម្មតាហើយ  ចំពោះពាក្យថា  ” មានឡើង  មានចុះ ”  ទាំងអស់នោះ  បង្ហាត់យើង ឲ្យរៀនបត់បែន    # បត់បែនហាក់បីដូចជាដើមត្រែង  ទោះបីខ្យល់ព្យុះប៉ុណ្ណា ដើមត្រែង មិនដួល មិនរលំទេ  រឹងមាំណាស់

” ផ្នត់គំនិត ជាដើមត្រែង  បត់បែន ទន់ភ្លន់ ប្រយុទ្ធ ប្រកាន់ភាពរឹងមាំ ទៅមុខ មួយជំហានម្ដងៗ “។

ចំពោះសហគ្រិនដែលមានគោលបំណងជាក់លាក់” ហេតុអ្វី ដែលពួកគេបង្កើតជំនួញនោះឡើង” ពួកគាត់បានចំណាយពេលវេលាផ្តោតទៅលើគោលបំណងនោះហើយតែងតែឲ្យមនុស្សទាំងអស់ដែលជាប់ពាក់ព័ន្ធយល់ឲ្យផ្ដោតជាបំណងរួម និងតែងតែបើកជំហរ “Openess” ដើម្បីអោយអ្នកទាំងនោះសម្រេចចិត្ទទទួលយកការទទួលខុសត្រូវក្នុងបុព្វហេតុដើម្បីអោយបានសម្រេចបំណងនិងគោលដៅរៀងខ្លួន។

ក្រុមសហគ្រិនទាំងអស់នោះតែងតែ ថែទាំមនុស្ស  អោយនៅជុំវិញខ្លួន  ដែលជឿលើគោលបំណង ឬចក្ខុវិស័យ   របស់ពួកគេតែប៉ុណ្ណោះ។ ពីព្រោះពួកគេយល់ច្បាស់ណាស់ថានៅក្នុងពិភពលោកនេះមានការបែងចែក មនុស្សជាពីរក្រុម ” អ្នកដែលជឿលើចក្ខុវិស័យលើពួកគាត់ និងអ្នកដែលមិនជឿ ” សហគ្រិន  មិនមានប្រើជំនាញអ្វីក្រៅពីការចេះរៀបចំនិងថែទាំមនុស្សដែលនៅជុំវិញខ្លួនរបស់ពួកគាត់ដែលពួកគេទាំងអស់ជាអ្នកទទួលបន្ទុកថែទាំកិច្ចការចម្បងៗ សម្រាប់គោលបំណងនៃចក្ខុវិស័យរបស់សហគ្រិន ។

វាជាការពិតណាស់សហគ្រិនទាំងនោះមិនបានផ្ដោតទៅលើការងារតូចតាចដែលនាំអោយដក់ជាប់នៅក្នុងខួរក្បាលរបស់គេឡើយ ពីព្រោះពីគេមាន

 

1. ការផ្ដោតទៅលើគោលបំណង

2. រក្សាអោយមានភាពស្ងៀមស្ងាត់និងអត់ធ្មត់ ដើម្បីអោយ  មានភាពធម្មតា ដោយមិនប្រកាន់ខ្លួនជាតួនាទីឬ ឋានៈអ្វីឡើយ ” បង្កើតអោយមានភាពទំនាក់ទំនងស្និទ្ធស្នាលក្នុងប្រព័ន្ធការងារ ”

3 .រក្សាការប៉ុនប៉ងគិតនៅកម្រិតខ្ពស់នៅក្នុងផ្នត់គំនិត ” Growth Mindset ” ពីព្រោះពួកគេយល់ថាបើគ្មានការសំលៀង ការដុះផ្នត់គំនិតអោយសមស្របទៅនឹងគោលបំណងទេនោះពួកគេអាចវង្វេងផ្លូវដែលធ្វើឲ្យគេចុះចាញ់និងបរាជ័យដោយបោះបង់ហេតុផល ដែលពួកគេបានចាប់ផ្តើម។

ដូច្នេះប្រសិនបើយើងយល់អំពីគោលបំណងជាក់លាក់អំពីមូលហេតុដែលយើងធ្វើអាជីវកម្ម យើងតែងតែទទួលបានកម្រិតជោគជ័យតាំងពីគ្រានៃការចាប់ផ្ដើម   ពីព្រោះគោលបំណង ឬបុព្វហេតុមិនធ្វើអោយយើងបោះបង់ ឬចុះចាញ់ឡើយ “ អ្នកបោះបង់មិនដែលជោគជ័យ អ្នក ជោគជ័យមិនដែលបោះបង់ “    ផ្នត់គំនិត ជាដើមត្រែង  បត់បែន ទន់ភ្លន់ ប្រយុទ្ធ ប្រកាន់ភាពរឹងមាំ ទៅមុខ មួយជំហានម្ដងៗ ៕

និពន្ធដោយលោក  សឿន តុលា ស្ថាបនិកក្រុមហ៊ុន   ផា ផា យ៉ា

PAPAYA  NEXT STEP CO,.LTD.

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY

(គម្រោងលើវិស័យទេសចរណ៍)

*PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖លោក ចែម ចន្ថា ប្រធានក្រុមសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាស្រុកជីក្រែង និងសហការី នៅថ្ងៃទី១៤ ខែមេសា ព្រឹកមិញនេះ បានចុះចែកអំណោយដល់កងកម្លាំងនិងជនចាស់ជរា គ្មានទីពឹង ៤គ្រួសារ នៅក្នុងស្រុកជីក្រែង។

មន្ត្រីសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាស្រុកជីក្រែង បានឲ្យដឹងថាការចុះចែកអំណោយនេះ សម្រាប់កងកម្លាំង ត្រួតពិនិត្យ ដំណើរការគោចរ ព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ រួមមាន៖

-ទឹកផ្លែឈេី Green Mate ២កេស

-មីម៉ាម៉ា ២កេស

-ត្រីខស្រី៣នាក់ ២៤កំប៉ុង

-ទឹកបរិសុទ្ធ វីតាល់ ២កេស

-ថវិការ ៨០ម៉ឺនរៀល សម្រាប់សាងសង់បន្ទប់ទឹក ។

ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាល ល្វែងឬស្សី ទទួលបាន៖

– ស៊ីម៉ង់ត៍ ១តោន

– មីម៉ាម៉ា ១កេស

– ទឹកផ្លែឈើ ១កេស

– ទឹកសុទ្ធ វីតាល់ ១កេស

– ទឹកស៊ីអ៊ីវ ១យួរ

– ទឹកត្រី ១យួរ

– ត្រីខ ១យួរ ។

ចំណែកជនចាស់ជរា គ្មានទីពឹងចំនួន០៤គ្រួសារ ស្ថិតនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប

១.លោកយាយ ខន ជនចាស់ជរានៅម្នាក់ឯង

២. លោកតា យន់ ពិការភ្នែក រស់នៅម្នាក់ឯង

៣.លោកតា ហ៊ូ ពិការភ្នែកនៅតែពីរនាក់តាយាយ

៤.ពូ ឆិឈ ប្រពន្ធកូនតូច ប្ដី ធ្លាក់ខ្លួនឈឺ គ្មានចំណូលក្នុងគ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖

-អង្ករ ២៥ គ.ក

-មីម៉ាម៉ា ១កេស

-ត្រីខស្រី៣នាក់ ១កេស

-ទឹកត្រី ១យួរ

-ទឹកស៊ីអ៊ីវ ១យួរ

-អំបិល 0.៥០ គ.ក

-ស្ករសរ 0.៥០ គ.ក

-ខ្ទឹម ០.៥០ គ.ក

-ទឹកបរិសុទ្ធ ១ យួរ

-ថវិកា ៣០០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ភ្នំពេញ៖ក្នុងរយ:ពេលជាង៤២ឆ្នាំ មកនេះមេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់ទៅធ្វើទស្សនកិច្ច ឬចូលរួមប្រជុំ សរុប៦៨ប្រទេស។ នេះបើយោងតាមសារមួយតាមរយៈទំព័រ page facebook របស់មេដឹកនាំកម្ពុជារូបនេះ។

ក្នុងសាររបស់សម្ដេច ហ៊ុន សែន បានបង្ហាញថា៖ ជូនពរឆ្នាំថ្មីចំពោះបងប្អូនជនរួមជាតិ។
ថ្ងៃនេះខ្ញុំចង់បង្ហាញជូនជនរួមជាតិចំពោះ
ប្រទេសដែលខ្ញុំធ្លាប់ទៅធ្វើទស្សនកិច្ចឬ
ចូលរួមប្រជុំក្នុងរយ:ពេលជាង៤២ឆ្នាំនៃ
ការងាររបស់ខ្ញុំ(១៩៧៩.២០២១)ដែល
មានសរុប៦៨ប្រទេសដែលមានឈ្មោះ
ប្រទេសដូចខាងក្រោមនេះ។

១.វៀតណាម (Vietnam)
២.ឡាវ (Laos)
៣.ថៃឡង់ដ៍ (Thailand)
៤.សឹង្ហបុរី (Singapore)
៥.ម៉ាឡេស៊ី (Malaysia)
៦.ឥណ្ឌូណេស៊ី (Indonesia)
៧.ប្រ៊ូណី ដារូសាឡាំ (Brunei Darussalam)
៨.មីយ៉ាន់ម៉ា (Myanmar)
៩.ហ្វីលីពីន (Philippines)
១០.ទីម័រឡេស្ត (Timor Leste)
១១.ចិន (China)
១២.ជប៉ុន (Japan)
១៣.កូរ៉េខាងត្បូង (South Korea)
១៤.កូរ៉េខាងជើង (North Korea)
១៥.អូស្ត្រាលី (Australia)
១៦.ឥណ្ឌា (India)
១៧.បង់ក្លាដេស្ហ (Bangladesh)
១៨.ស្រីលង្កា (Sri Lanka)
១៩.នេប៉ាល់ (Nepal)
២០.ទួរគី (Turkey)
២១.សុីរី (Syria)
២២.អុីរ៉ង់ (Iran)
២៣.គុយវ៉ែត (Kuwait)
២៤.អេមីរ៉ាអារ៉ាប់រួម (United Arab Emirates)
២៥.រុស្សុី (Russia)
២៦.បេឡារុស (Belarus)
២៧.អាហ្ស៊ែបៃហ្សង់ (Azerbaijan)
២៨.អាមេនី (Armenia)
២៩.ហ្សកហ្សុី (Georgia)
៣០.តាជីគីស្ថាន (Tajikistan)
៣១. កាហ្សាក់ស្ថង់ (Kazakhstan)
៣២. អ៊ូស្បេគីស្តង់ (Uzbekistan)
៣៣.ម៉ុងហ្គោលី (Mongolia)
៣៤.ស៊ុយអែត (Sweden)
៣៥.ហ្វាំងឡង់ (Finland)
៣៦.ប៉ែលហ្សុិក (Belgium)
៣៧.ចក្រភពអង់គ្លេស (United Kingdom)
៣៨.បារាំង (France)
៣៩.ស្វីស (Switzerland)
៤០.ឆែក (Czechia – Czech Republic)
៤១.ស្លូវ៉ាគី (មិនទាន់បែកពីឆែក) (Slovakia)
៤២.អាល្លឺម៉ង់(អាល្លឺម៉ង់ខាងកើត) (Germany – East Germany)
៤៣.ហុងគ្រី (Hungary)
៤៤.ប៊ុលហ្គារី (Bulgaria)
៤៥.ប៉ូឡូញ (Poland)
៤៦. អ៉ីតាលី (Italy)
៤៧.យ៉េមែន(អតីតយេម៉ែនខាងត្បូង) (Yemen – South Yemen)
៤៨.អាហ្វហ្គានីស្តង់ (Afghanistan)
៤៩.អេត្យូពី (Ethiopia)
៥០.សេ្យរ៉ាលេអូន (Sierra Leone)
៥១.តង់ហ្សានី (Tanzania)
៥២.ហ្សំប៊ី (Zambia)
៥៣.សីសែ្ហល (Seychelles)
៥៤.ហ្គាណា (Ghana)
៥៥.កុងហ្គោ(ប្រាហ្សាវីល) (Congo-Brazzaville)
៥៦.ម៉ាលី (Mali)
៥៧.បេណាំង ( Benin)
៥៨.អង់ហ្គោឡា (Angola)
៥៩.សាវតូមេប្រាំងសុីប (Sao Tome and Principe)
៦០. ហ្គីណេ (Guinea)
៦១.ហ្គីណេប៊ីសាវ (Guinea Bissau)
៦២.កាប់វែរ (Cabo Verde)
៦៣.សហរដ្ឋអាមេរិក (United States of America)
៦៤.កាណាដា (Canada)
៦៥.មុិកស៉ីក (Mexico)
៦៦.កូឡុំប៊ី ( Columbia)
៦៧.គុយបា (Cuba)
៦៨.នីការ៉ាហ្គា (Nicaragua)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖លោកជំទាវឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាបឧត្តរមានជ័យ និងក្រុមគ្រួសារ សូមគោរពជូនពរ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវព្រមទាំងបុត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើទំព័រផេកហ្វេសប៊ុកថា៖ អស់រយៈពេល២ឆ្នាំហើយ ដែលកម្ពុជាយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅតាមផ្ទះរៀងៗខ្លួន ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។

នាយករដ្ឋមន្ត្រីបានសរសេរបន្តថា៖ ទោះបីយើងមិនបានធ្វើពិធីបុណ្យជួបជុំគ្នាច្រើនអ៊ូអរនៅខាងក្រៅ ក៏យើងនៅតែគោរពទៅតាមប្រពៃណីទំនៀមទម្លាប់ជាតិ ប៉ុន្តែនៅពេលនេះគឺធ្វើទៅតាមគន្លងបែបថ្មីមួយរយៈដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ១៩។ សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នធូបទៀនដុតនៅក្នុងផ្ទះចៀសវាងអគ្គីភ័យជាយថាហេតុណាមួយដោយសារមិនបានប្រុងប្រយ័ត្នជាមុន។

សូមបងប្អូនបន្តអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ សូមអរគុណបងប្អូនជនរួមជាតិដែលបានយោគយល់ដល់ការដាក់បម្រាមគោចរមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តជាបណ្តោះអាសន្នមួយរយៈពេលខ្លី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

សូមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ហើយត្រូតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល ឬទឹកអាល់កុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត។

នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃនេះ ខ្ញុំនិងភរិយាសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
«រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ !
១៤-១៦ មេសា ២០២១»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖លោកជំទាវឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាបឧត្តរមានជ័យ និងក្រុមគ្រួសារ សូមគោរពជូនពរ ឯកឧត្តមប្រាក់ សុភ័ណ្ឌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២១

ខេត្តសៀមរាប៖លោកសឹង្ហ សំរឹទ្ធិ អនុប្រធានចលនាយុវជនកម្ពុជា(ក១៥៧)សាខាខេត្តសៀមរាប សូមគោរពជូនពរ ឯកឧត្តម
ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក១៥៧) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page418 Page419 Page420 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×