Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២១

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិនៃកម្ពុជា សម្ដេចចក្រី ហេង សំរិន បានបង្ហោះសាររំលឹកពីអតីតកាលរបស់ពួកខ្មែរក្រហម ដោយសម្ដេចប្រធានសរសេរថា«១៧ មេសា ១៩៧៥ ខួបលើកទី៤៦ ពួកខ្មែរក្រហមគ្រប់គ្រងប្រទេស»។

សម្ដេចចក្រី ហេង សំរិន បានរំលឹកថា៖ថ្ងៃនេះកាលពី៤៦ឆ្នាំមុន ពួកប្រល័យពូជសាសន៍ខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេសយើង ហើយបានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាតិយើង ជាយុគសម័យខ្មៅងងឹតដែលពលរដ្ឋកម្ពុជាត្រូវបានរស់ក្នុងអន្លង់ទឹកភ្នែក ហូបមិនគ្រប់ ធ្វើការជាទម្ងន់ ព្រាត់ប្រាស់បងប្អូនកូនចៅ។ ក្រោមរបប «កម្ពុជាប្រជាធិបតេយ្យ» ក្លែងក្លាយនេះបានប្រល័យពូជសាសន៍ជាតិឯង កាប់សម្លាប់ពលរដ្ឋស្លូតត្រង់អស់ជាង២លាននាក់។

សម្ដេចបានបន្តថា៖ថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ ពួកអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋចាកចេញពីទីក្រុងភ្នំពេញ ទៅតាមបណ្តាខេត្ត និងជម្លៀសទៅកាន់ទីជនបទ ដោយបង្ខំឱ្យធ្វើការជាទម្ងន់ ដូចគោក្របី ទាំងយប់ទាំងថ្ងៃ និងគ្មានពេលសម្រាក។ សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ សូម្បីតែការស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវឱ្យស្លៀកពាក់តែខោអាវពណ៌ខ្មៅមួយពណ៌ មួយកំប្លេគត់។ ក្រៅពីបង្ខំឱ្យពលរដ្ឋធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះក៏បានធ្វើទារុណកម្ម និងសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ របបនេះមិនឱ្យមានការគោរពជំនឿសាសនាឡើយ ហើយសូម្បី រូបិយប័ណ្ណក៏គ្មានដែរ វត្តអារាម សាលារៀន មន្ទីរពេទ្យក៏ត្រូវពួកនេះ វាយកម្ទេចចោលសឹងគ្មានសល់។

សម្ដេចបានបញ្ជាក់ថា៖ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ យើងសល់តែបាតដៃទទេហើយបានរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេសជាតិ ដោយឆ្លងកាត់ ជំនះឧបសគ្គរាប់រយជំពូក ទម្រាំមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ជាង៤០ឆ្នាំមកនេះ ដៃម្ខាងយើងខំកសាង និងអភិវឌ្ឍន៍ប្រទេស ហើយដៃយើងម្ខាងទៀតខិតខំទប់ស្កាត់មិនឱ្យរបបនេះវិលមកសារជាថ្មី ដោយយើងបារម្ភនិងខ្លាចជាទីបំផុតនូវពាក្យថា «ប្រជាធិបតេយ្យក្លែងក្លាយ»នោះ។

ក្នុងន័យនេះ សូមបងប្អូនជនរួមជាតិចងចាំនូវព្រឹត្តិការណ៍១៧មេសា ១៩៧៥ ហើយរួបរួមគ្នាថែរក្សាសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះឱ្យបានស្ថិតស្ថេរ គង់វង្សជាអមតៈ ដើម្បីយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែសម្បូរសប្បាយ រុងរឿង និងរីកចម្រើនទៅមុខទៀត។

នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រយុទ្ធប្រឆាំងជាមួយសត្រូវគ្មានស្រមោលជំងឺកូវីដ-១៩នេះ សូមបងប្អូន កូនក្មួយ ជនរួមជាតិទំាងអស់ថែរក្សាសុខភាព គោរពឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីសេចក្តីសុខខ្លួនយើង ក្រុមគ្រួសារយើងនិងសង្គមជាតិយើង ជាពិសេសយើងនាំគ្នាចាក់វ៉ាក់សំាងការពារជំងឺកាចសាហាវនេះឱ្យបានគ្រប់ៗគ្នា ដើម្បីយកឈ្នះកូវីដ-១៩ ហើយយើងនឹងបានវិលទៅរកជីវភាពជាប្រក្រតីវិញក្នុងពេលឆាប់ៗនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធអត្ថបទមួយក្រុមចំណងជើងថា «គុណភាពនៃការងារសហគ្រិន»។

លោក សឿន តុលា បានសរសេររៀបរាប់ថា៖
” នៅពេលដែលយើងដឹកនាំ ដោយមិនប្រកាន់ខ្លួនយើង ជាអ្នកមានតួនាទីធំ ឬជាថៅកែ យើងនឹងមានវប្បធម៌ការងារដ៏ប្រសើរមួយ”

សហគ្រិនចំណាន តែងតែទទួលបាន ស្នាដៃធំៗ ដោយសារពួកគាត់ ជ្រើសរើសយកមនុស្ស ខាងស្ដាំដៃនិងមនុស្សខាងឆ្វេងដៃ ដែលជឿលើចក្ខុវិស័យ របស់ពួកគាត់
ហើយសុំចូលចាំថា : ” ចក្ខុវិស័យគឺជាកម្លាំង រុករកវិធី ឈានទៅមុខជានិច្ច ដែលមិនចេះរាថយ”

ជាពិសេសនោះ វាជំរុញអោយមានការពង្រីក សមត្ថភាព សីលធម៌ និងគុណធម៌ជាមួយមនុស្ស រួមដំណើរទៅជាមួយគ្នា។

ចំណុចខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលសហគ្រិនចំណានតែងតែប្រព្រឹត្តធ្វើវា :

១. បង្កើតវប្បធម៌ការងារជាក្រុម ហើយជាកន្លែងឲ្យមនុស្សរៀនពីគ្នាទៅវិញទៅមក.

ពួកគាត់យល់ឃើញថា គ្រប់បុគ្គលិកទាំងអស់ដែលមានជំនាញផ្សេងៗគ្នាហើយធ្វើការជាក្រុមតែងតែប្រកាន់នូវតួនាទីនិងឋានៈ ប្រសិនបើមិនឲ្យពួកគេប្រើកាស្រលាញ់ និងភាពរីករាយនោះ ។ ការប្រកាន់ តែងតែបង្ករឱ្យមានជម្លោះ នៅក្នុងប្រព័ន្ធការងារ ដូច្នេះហើយអ្នកដែលមានជំនាញពីសាលារៀន មិនទាន់គ្រប់គ្រាន់ឡើយ ពួកគាត់ត្រូវតែរៀនបន្ថែមទៀតអំពីទំនាក់ទំនងជាលក្ខណៈមិត្តភ័ក្ររួមក្រុមការងារ ឬជាលក្ខណៈក្រុមគ្រួសាររួមគ្នា ដើម្បីចូលរួមគំនិតនិង កែច្នៃ ថែទាំ ដោយអនុវត្តការស្រលាញ់និងភាពរីករាយ ជានិរន្តរ៍។
ពួកគេយល់ថា ” ជម្លោះផ្ទៃក្នុងគឺគ្រោះថ្នាក់ជាងគ្រោះថ្នាក់សង្គ្រាមពិភពលោក”

ជាក់ស្ដែងដូចលោក Henry Ford ដែលជាសហគ្រិន នៃរថយន្ត ” FORD ” របស់ជនជាតិអាមេរិកាំង បានលើកឡើងថា “ការមករួមគ្នាគឺជាការចាប់ផ្ដើម ការកំពុងនៅជាមួយគ្នាគឺជាការអភិវឌ្ឍន៍ ហើយការធ្វើការជាមួយគ្នាគឺជាជោគជ័យ” ប៉ុន្តែការឈ្លោះប្រកែកគ្នាឬទំនាស់់ជាមួយគ្នាមិនមែនជាគ្រាប់ពូជនៃការអភិវឌ្ឍធនធានមនុស្សរួមគ្នាបានទេ ” លើកទឹកចិត្តឲ្យមនុស្សជុំវិញខ្លួន ធ្វើការដូចជារបស់ខ្លួន ដោយមិនប្រកាន់ខ្លួន តួនាទី ឬ ឋានៈអ្វីឡើយ ” ។
សុំចងចាំថា: ការងាររបស់មេដឹកនាំ គឺរៀន ការសម្រេចចិត្ត ការមើលឃើញជ្រុងល្អៗ ដើម្បីលើកទឹកចិត្ត មនុស្សជុំវិញខ្លួន ។
២.រៀបចំខ្លួនជាភាពធម្មតា
” ភាពធម្មតាពិតជាលំបាក ប៉ុន្តែវាជារង្វាន់ដកអស្ចារ្យ”

គ្មាននរណាម្នាក់ដែលចូលចិត្តធ្វើការជាមួយនឹងអ្នកដឹកនាំដែល ចេះគ្រប់រឿង ហើយដើរតួឯកជាមនុស្សសំខាន់តែមួយគត់នៅ ក្នុងក្រុមហ៊ុននោះទេ។
ពីព្រោះគ្រប់គ្នា ចង់បញ្ចេញគំនិត ចង់ឱ្យគេឮនូវគំនិតរបស់ខ្លួន ហើយបើកជំហររួមគ្នា អ្វីមួយដែលមានកំហុស ប្រសិនបើអាចគួរតែចែករំលែកនូវបទបទពិសោធន៍របស់ខ្លួនដើម្បីជាប្រយោជន៍ដល់អ្នកដែលនៅក្រោមបង្គាប់ឱ្យបានដឹងពីឧបសគ្គដែលរារាំង ព្រមទាំងដំណោះស្រាយផងដែរ ព្រមទាំងភាពសាមញ្ញ ភាពងាយស្រួលទំនាក់ទំនងជាមួយនឹងមេរបស់ខ្លួន បុគ្គលិកក្រោមឱវាទតែងតែមានគំនិតបំផុសដើម្បីឲ្យស្ថាប័នរីកចម្រើនរួមគ្នា។
ម្យ៉ាងវិញទៀត សហគ្រិនចំណាន តែងតែទទួលសារភាពកំហុសរបស់ខ្លួន ប្រសិនបើពួកគេធ្វើឱយមានកំហុស ហើយបើកទ្វារចំហរ សម្រាប់ការរិះគន់ កិច្ចការផ្សេងៗ ជាពិសេសនោះនៅក្នុងកិច្ចប្រជុំរួមពួកគាត់តែងតែជម្រុញ លើកទឹកចិត្ត ឲ្យបុគ្គលិកនិយាយមុនដើម្បីពួកគាត់ស្ដាប់់ឱ្យបានយល់អំពីស្ថានការណ៍ការងារទាំងមូល មុននឹងពួកគាត់់ចាប់ផ្ដើមនិយាយ.
ពីព្រោះពួកគាត់ប្រកាន់នូវគោលការណ៍មួយថា ” មិនត្រូវការឱ្យគេយល់អំពីពួកគាត់ឡើយ ប៉ុន្តែគាត់ត្រូវតែយល់អំពីពួកគេ ” ពេលខ្លះភាពស្ងៀមស្ងាត់ របស់មេដឹកគឺជាការបង្កើតបានវប្បធម៌ចែករំលែកបទពិសោធន៍និងចំណេះដឹងពីគ្នាទៅវិញទៅមក ដែលជាមេរៀនដ៏ល្អសម្រាប់អ្នក
គ្រប់គ្នានៅក្នុងក្រុមហ៊ុន។
” ប្រសិនបើអ្នកយល់អំពីភាពខ្វះខាតរបស់អ្នកដទៃ អ្នកអាចចែករំលែកជូនគាត់បាន”

៣. ប្រែក្លាយកំហុសឲ្យទៅជាមេរៀនពិតប្រាកដ

សហគ្រិនចំណានយល់ឃើញថា : ចំណេះដឹង និងទេពកោសល្យ កើតចេញពីកំហុសរាប់មិនអស់ ប៉ុន្តែភាពឈឺចាប់់របស់ពួកគេគឺថា ” កំហុសដដែលៗ ” ដូច្នេះះពួកគេមានវិន័យ មិនឱ្យមានកំហុសដដែលៗកើតឡើងឡើយ។

ទន្ទឹមគ្នានោះផងដែរនៅក្នុងការរៀនអំពីកំហុស :
ពេលខ្លះកំហុស គួរតែលើកទឹកចិត្តដោយប្រាប់គេឱ្យរៀនពីកំហុសដើម្បីអភិវឌ្ឍន៍ខ្លួនជាមួយនិងភាពអត់ធ្មត់ ពីព្រោះពួកគេយល់ថា មនុស្សនៅក្នុងលោកនេះ ” គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ “No one is perfect” ពីព្រោះមនុស្សដែលល្អឥតខ្ចោះគឺជាមនុស្សដែលអង្គុយសំកុកនឹងរង់ចាំនឹងមិនធ្វើអ្វីទាំងអស់ ។

៤. បង្កើតឲ្យមានវប្បធម៌លើកទឹកចិត្តចិត្តចិត្តគ្នាទៅវិញទៅមក

សហក្រិនចំណាន តែងតែបណ្ដុះនូវការលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ជំនួសឲ្យការមើលតែកំហុស ជំនួសឱ្យការមើលបំណាំគ្នា ជំនួសឱ្យយការរិះគន់ ការប្រៀបធៀបបុគ្គល ជាមួយមនុស្សជុំវិញខ្លួន ពីព្រោះពួកគេយល់ថា ” ការលើកទឹកចិត្តគឺជាកម្លាំង ការស្ដីបន្ទោសគឺជាប្រាំងមិនឲ្យទៅមុខបានរួច ” ។

៥.រៀនជាប្រចាំ

” នៅពេលដែលអ្នករៀនច្រើនអ្នកបានចេះច្រើន”

សហគ្រិនចំណានយល់ឃើញថា គ្មាននរណាម្នាក់ចេះដោយមិនបានរៀននោះឡើយ ការបោះទុនធ្វើជំនួញរបស់ពួកគាត់ គឺជាការរៀនពីចំណេះដឹងនៃជំនួញនិងផ្ដល់ឱកាសការរៀនដល់មនុស្សជុំវិញខ្លួនរបស់ពួកគាត់ ជំនាញរបស់ពួកគាត់គឺការរៀនគ្រប់ទីកន្លែងគ្រប់ពេលវេលា
” ដើម្បីធ្វើការជ្រើសរើសនិងការសម្រេចចិត្ត”

និពន្ធដោយ លោក : សឿន តុលា

ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ខេត្តកំពង់ចាម៖ក្នុង​ដំណើចុះ​ត្រួតពិនិត្យ​ គោលដៅ​ហាមឃាត់ នៅព្រឹកមិញនេះ លោក អ៊ុន​ ចាន់ដា​ ​អភិបាលខេត្ត​កំពង់ចាម​​ បាន​ធ្វើ​ការ​សាកសួរ​សុខទុក្ខ​ និង​ផ្តាំផ្ញេី​​ដល់​កងកម្លាំង​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​​​ ត្រូវ​​​​អនុវត្ត​ឲ្យ​បាន​​​ទៅ​តាម​កការណែនាំ របស់​ សម្តេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ក៏ដូចជា​ក្រសួង​សុខាភិបាល​ តាម​រយៈ​វិធានការ​ ៣ការពារ​ ៣កុំ​ ដេីម្បីចៀសផុត​ពី​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​។ ​

សូមជម្រាថា​ ដេីម្បី​​អនុវត្តតាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ ស្តីពី​ការ​ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល​ ពីខេត្តមួយទៅខេត្តមួយទូទាំងប្រទេស ជាបណ្ដោះអាសន្ន​​នេះ​ លោក អ៊ុន​ ចាន់ដា​ ក្នុង​នាម​ជា​ប្រធានគណៈបញ្ជាការឯកភាពខេត្ត​ បាន​ដឹកនាំ​ប្រធាន​អង្គភាព​ និង​អជ្ញាធរ​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​គោលដៅ​ក្នុង​ស្រុក​ចំនួន​៤​ រួមមាន​៖ ១-គោលដៅនៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​ ចំណុច​ព្រំប្រទល់ស្រុកបាធាយ ខេត្តកំពង់ចាម-ជាប់នឹងស្រុកពញាឮ ខេត្តកណ្តាល។ ២-គោលដៅព្រំប្រទល់ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាប់និងស្រុកតាំងគោក ខេត្តកំពង់ធំ។​ ៣-គោលដៅ ព្រំប្រទល់ស្រុកចំការលើ ជាប់នឹងស្រុកតាំងគោក ខេត្តកំពង់ធំ។​ ៤-គោលដៅ​ ព្រំប្រទល់ស្រុក ចំការលើ ខេត្តកំពង់ចាម ជាប់នឹងស្រុកបារាយណ៍ ខេត្តកំពង់ធំ។​ ជាមួយគ្នានេះដែរអភិបាលខេត្ត​ ក៏​​បាននាំយក​នូវ​សម្ភារ​ និង​ថវិកា​មួយចំនួន​ សម្រាប់​ផ្តល់​ជូន​កម្លាំង​ប្រចាំ​គោលដៅ​ផងដែរ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ នៅថ្ងៃទី១៦ ខែមេសា ព្រឹកមិញ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅបន្ទប់ការិយាល័យ របស់ លោកម៉ៅ អាយុទ្ធ ក្នុងទីស្តីការក្រសួងព័ត៌មាន។

សូមជម្រាបថា លោកម៉ៅ អាយុទ្ធ មានអាយុ៧៧ឆ្នាំ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាផលិតករភាពយន្តដ៏ល្បី ក្នុងចំណោមផលិតករជើងខ្លាំងដ៏ទៃទៀត នៅប្រទេសកម្ពុជា។ លោក ម៉ៅ អាយុទ្ធ បានទទួលមរណៈភាព កាលពីល្ងាចថ្ងៃទី១៥មេសា ឆ្នាំ២០២១ ដោយរោគាពាធ។

លោក ខៀវ កាញារីទ្ធ «ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ ក្រសួងព័ត៌មាន និងក្នុងនាម លោក ផ្ទាល់ មានសេចក្តីក្តុកក្តួល ក្រៀមក្រំ ក្នុងចិត្ត ឥត ឧបមា ដោយបានទទួលដំណឹងថា លោកម៉ៅ អាយុទ្ធ បានទទួលមរណភាពគួរអោយ សោកស្តាយជាទីបំផុត ។ មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ គឺមិនត្រឹមជាការបាត់បង់ ដ៏ធំធេង និងសោកស្ដាយបំផុតនូវលោក ឪពុក លោកឪពុកក្មេក ជីតា ជាទីគោរព ស្រឡាញ់ របស់ក្រុមគ្រួសារសពទាំងមូលប៉ុណ្ណោះទេ ហើយក៏ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់មួយរូប ក្នុងវិស័យព័ត៌មាន វប្បធម៌ ជា ពិសេសផ្នែកសិល្បៈ ផ្នែកតែងនិពន្ធ និងភាពយន្តផងដែរ។ ក្នុងឋានៈ លោក ជារដ្ឋលេខា ធិការ នៃក្រសួងព័ត៌មាន ជាកវីនិពន្ធ និងផលិតករភាពយន្តមួយរូបលេចធ្លោរ របស់សង្គមជាតិ ដែល តែងតែបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការរួមចំណែកអភិវឌ្ឍ វិស័យទេសចរណ៍ នៅ កម្ពុជា។ តាមរយ:នេះលោក ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន សូមធ្វការ ឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធសព លោក ម៉ៅ អាយុទ្ធ ឆាប់បាន សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ភ្នំពេញ៖លិខិតរំលែកទុក្ខ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកជំទាវ សូ សាម៉ូនី ម៉ៅ អាយុទ្ធ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធខ្សែភាពយន្តដ៏ល្បីមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ភ្នំពេញ៖សារលិខិតចូលរួមរំលែកមរណទុក្ខ របស់ លោកហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ផ្ញើជូនលោកជំទាវ សូ សាម៉ូនី ម៉ៅ អាយុទ្ធ ចំពោះមរណភាពរបស់ លោកម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផលិតភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងទៅចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១។ តាមរយ:ទំព័រផេកហ្វេសប៊ុកសម្ដេចនៅព្រឹកនេះបានបង្ហាញថា៖ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។

ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។

ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ ខ្ញុំត្រូវអោយភរិយាខ្ញុំនាំកូននិងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយខ្ញុំ ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។ មានអ្នកអោយយោបល់ខ្ញុំថាដោយសារខ្ញុំចាក់វ៉ាក់សាំងរួចហើយ ខ្ញុំគួរធ្វើចត្តាឡីស័ក៧ថ្ងៃបានហើយ តែខ្ញុំបានប្រាប់ទៅពួកគាត់វិញថាខ្ញុំចង់ធ្វើអោយប្រាកដថាខ្ញុំមិនមានវិជ្ជមានកូវីដ-១៩ នោះទេព្រោះខ្ញុំត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់ខ្ញុំទាំងតូចទាំងធំតែងមកលេងច្របាច់ជើងនិងគេងលើគ្រែព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ខេត្តសៀមរាប៖ឪពុកក្មេកនិងកូនប្រសារ ស្រវឹងស្រារៀងៗខ្លួន មានទំនាស់ពាក្យសំដីនឹងគ្នាបង្កឲ្យ ក្លាយជាហិង្សារបួសធ្ងន់ម្នាក់។

ហេតុការណ៍បានកើតឡើងនៅម៉ោង០៩យប់ថ្ងៃទី១៥ខែ មេសា ឆ្នាំ២០២១នៅភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីនេះបង្កឡើងដោយបុរសជាកូនប្រសារ ឈ្មោះ រួម រួយ ភេទប្រុសអាយុ២១ឆ្នាំមុខរបរធ្វើស្រែទីលំនៅភូមិយាង ឃុំយាងស្រុកពួក បានយកកំបិត កាប់ទៅលើឪពុកក្មេកឈ្មោះ លឿន វ៉ាន ភេទប្រុអាយុ៤២ឆ្នាំ មុខរបរធ្វើស្រែចំក្បាលផ្នែកខាងលើស្តាំរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមណ្ឌលសុខភាពព្រៃជ្រូកដេរចំនួន ដប់ធ្នេរ។

សមត្ថកិច្ចបន្តថាមូលហេតុ ទំនាស់ពាក្យសំដីដាក់គ្នា ក្នុងស្ថានភាពស្រវឹងស្រារៀងៗខ្លួន។ក្រោយកើតហេតុជនសង្ស័យត្រូវបានប៉ូលិស ឃាត់ខ្លួនកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ភ្នំពេញ៖ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព​ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន​ ដែល​បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ​ ៧៧ឆ្នាំ​។ «នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់ លោក ម៉ៅ​ អាយុទ្ធ​ គឺជាការបាត់បង់ធនធានមនុស្ស​ ១រូបដ៏កម្ររបស់កម្ពុជា​»។

លោក ជា​អ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយរូប មានស្នាដៃផលិតខ្សែភាពយន្តវីដេអូ​ ចម្រៀងកាយវិការ​ កំណាព្យប្រលោមលោកជាដើម​ ក្នុងនោះខ្សែភាពយន្តដ៏ល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដេីម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិយេីង។

សូមបញ្ជាក់ថា លោក ម៉ៅ​ អាយុទ្ធ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ បានស្លាប់នៅវេលា​ម៉ោងប្រមាណ៦ល្ងាច​ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ សូ សាម៉ូនី ម៉ៅ អាយុទ្ធ ចំពោះមរណភាព របស់លោកម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើយោងតាមលិខិតដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៅនៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ខេត្តព្រះវិហារ៖លោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ នេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកសម្ភារមួយចំនួនដូចជា ម៉ាសទឹកសុីវអុីវ ស្ករ អំបិល និងថវិកាចំនួន១៦០០០០០ រៀល ឧបត្ថមដល់អ្នកជាប់នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ចំនួន៤៤៤នាក់ ក្នុងនោះមានស្រី៤២នាក់ តាមរយ:ប្រធានពន្ធនាគារ។

លោក វុធ សាវី ព្រះរាជអាជ្ញារង បានកោតសរសើរដល់ប្រធានពន្ធនាគារ.ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការ ការពារ តាមវិធានការណ៍របស់រដ្ឋាភិបាល ក្នុងការពារពីជំងឺកូដវីដ-១៩។ ជាមួយគ្នានេះ លោកថ្លែងថានឹងគៀងគរ សប្បុរសជនដើម្បីជួយដល់ពន្ធនាគារបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប ស្នើសុំដល់ជាអាជីវករទាំងអស់កុំឆ្លៀតឱកាសតម្លើងថ្លៃរាល់ទំនិញទាំងឡាយ ដើម្បីកេងចំណេញក្នុងអំឡុងពេលកូវីដ-១៩។

អាជ្ញាធរក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ទាំងអ្នកបានចាក់វ៉ាក់សាំង និងអ្នកមិនទាន់បានចាក់ ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងជាការលើកទឹកចិត្តដល់ កងកម្លាំង ក្រុមការងារសុខាភិបាល។

សូមបញ្ជាក់ថាលោកទៀ សីហា អភិបាលខេត្តសៀមរាប ថ្ងៃទី១៥ ខែមេសា ព្រឹកមិញ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា ទប់ស្កាត់ការរីករាលដាលដោយសារជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំនេះ អាជ្ញាធរបានដាក់ផែនការមួយចំនួនរួមមាន៖
– ត្រៀមរៀបចំឱ្យអាជីវករក្នុងផ្សារនានាទូទាំងក្រុង និងខេត្តសៀមរាប ដោយគិតគូរពីសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយដោយគិតពីគម្លាតសង្គមជាសំខាន់ ដើម្បីចៀសផុតពីហានិភ័យដោយសារជំងឺកូវីដ-១៩។
– រៀបចំផែនការ និងវិធានការ កាត់បន្ថយការប្រមូលផ្តុំនៅទីផ្សារ ក្នុងករណីតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ក្តី ក៏ត្រូវបានគិតគូរលើការផ្គត់ផ្គង់ត្រីសាច់ បន្លែ គ្រឿងទេស ម្ហូបចំណីចាំបាច់នៅតែមានលក់លើទីផ្សារ។
-ការរៀបចំកម្មវិធីដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ និងការទិញតាមអនឡាញ ដោយលើកទឹកចិត្តដល់អ្នករ៉ឺម៉កសម្រាប់បំរើសេវាដឹកជញ្ជូន ជាពិសេសអ្នករ៉ឺម៉កដែលបានចាក់វ៉ាក់សាំងហើយ
-បង្កើតទំនាក់ទំនងជាមួយអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្ត អ្នកលក់ដូរតូបតាមផ្សារ និងអ្នករ៉ឺម៉ក ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារ
-ជំរុញដល់ភ្នាក់ងារទេសចររណ៍ ប្រតិបត្ដិករទេសចរណ៍ អ្នកបំរើសេវាកម្មពាក់ព័ន្ឋនឹងវិស័យទេសចរណ៍ ឱ្យមកទទួលចាក់វ៉ាក់សាំងឱ្យបានឆាប់និងគ្រប់ៗគ្នាដើម្បីខេត្តសៀមរាបអាចមានលទ្ធភាពទទួលភ្ញៀវទេសចរណ៍អន្តរជាតិនាពេលឆាប់ៗខាងមុខនេះ
-ឃ្លុំអ្នកជាប់ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ១៩
-ជំរុញការចាក់សាំងដល់ប្រជាពលរដ្ឋតាមផែនការរបស់រាជរដ្ឋាភិបាល
-បង្កើតទំនាក់ទំនងអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្ត
-រៀបចំកម្មវិធីដើម្បីបង្ករភាពងាយស្រួលដល់អ្នកលក់ដូរតូបតាមផ្សារ និងអ្នកបោះដុំ និងរ៉ឺម៉កឱ្យប្រើប្រាស់ប្រព័ន្ធធនាគារ។ កភ្លេច ៣ការពារ ត្រូវពាក់ម៉ាស, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page417 Page418 Page419 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×