Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២៣

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានថ្លែងថា «បើមិនមានមូលដ្ឋានគ្រឹះរឹងមាំ ដែលកសាងបានក្នុងរយៈពេលជាង ៤០ ឆ្នាំរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកន្លងមក គឺរាជរដ្ឋាភិបាលអាណត្តិទី ៧ ក៏នឹងលំបាកក្នុងការបន្ត និងអនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍជាតិ និងបម្រើប្រជាជននោះដែរ ដូចនេះក្នុងនាមរាជរដ្ឋាភិបាល សូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើដល់បងប្អូនប្រជាពលឱ្យអស់ពីសមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីទុកចិត្ត និងការស្រឡាញ់របស់បងប្អូនចំពោះរាជរដ្ឋាភិបាល»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៦ វិច្ឆិកា ២០២៣ ដែលមានខ្លឹមសារដូចខាងក្រោម៖

រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជាដំណាក់កាលពង្រឹង ជាជាងការពង្រីក ដោយផ្តោតលើការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ។ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវ៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, វិធានាការគន្លឹះ ៥ចំនុច និងគោលនយោបាយអាទិភាពទាំង ៦ ដែលមានគោលបំណងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ គោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការដែលយើងបានធ្វើ ត្រូវតែបន្ត ហើយបន្តសម្រួចដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងបម្រើដល់ប្រជាជនបានលឿន និងទាន់ពេលវេលា។ ដូចនេះ ការផ្ទេរអំណាច និងប្រតិភូកម្មដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែធ្វើការពង្រឹងបន្ថែមទៀត តាមរយៈការពង្រាយសេវាសាធារណៈខិតជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងកំណើន និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ។ ជាមួយគ្នានេះ, មន្ត្រីមូលដ្ឋានទាំងអស់ ត្រូវយល់ច្បាស់អំពីតម្រូវការ ហើយមានលទ្ធភាពអាចដោះស្រាយបាននៅនឹងកន្លែង និងមានសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រង ក្នុងនោះជាសក្ខីភាពស្រាប់ បញ្ហាកូវីដ-១៩ គឺបានបញ្ជាក់ច្បាស់អំពីប្រសិទ្ធភាពក្នុងការធ្វើប្រតិភូកម្ម ដោយបានផ្ទេរការដឹកនាំ ការទទួលខុសត្រូវ និងម្ចាស់ការលើការងារ ដែលអាចសម្រេចបានលទ្ធផល និងប្រសិទ្ធភាពក្នុងពេលអនុវត្ត ។

អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវការជួយលើការងារចំនួន ៣៖ ១. ការប្រគល់សិទ្ធិ, ២. ការផ្តល់លទ្ធភាព និង ៣.ការជួយគាំទ្រ ការពង្រឹងមន្ត្រី និងពង្រឹងស្ថាប័ន។ ជាមួយនេះ សម្តេចធិបតី បានដាក់ចេញអនុសាសន៍សំខាន់គន្លឹះចំនួន ៥ សម្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្ត៖
១. ត្រូវពង្រឹងខ្លួន រៀបចំកែសម្រួលយន្តការនានា គោលការណ៍ស្តង់ដារ ពង្រឹងភាពស្អាតស្អំ,
២. ពង្រឹងការត្រួតពិនិត្យ ការតាមដាន និងគាំទ្រដល់មូលដ្ឋានលើគម្រោងនៃការអនុវត្តឱ្យបានប្រសិទ្ធភាព,
៣. ពង្រឹងយន្តការច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព,
៤. ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់ទ្រព្យសម្បត្តិឱ្យបានល្អ ហើយត្រូវម្ចាស់ការដោះស្រាយបញ្ហា ដោយក្តាប់ឱ្យជាប់បញ្ហាដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន និង
៥. ខិតខំអភិវឌ្ឍរាជធានី-ខេត្ត និងទាក់ទាញវិនិយោគ និងដៃគូ ដើម្បីបង្កើតភាពទាក់ទាញផ្សេងៗ ។

ក្រៅពីការអនុវត្តវិធានគន្លឹះ និងវិធានការដទៃទៀត ដែលត្រូវបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ស្របតាមការលើកឡើងពីខាងដើម សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុច សម្រាប់ក្រសួងមហាផ្ទៃអនុវត្ត ដូចតទៅ៖

ទី១. ក្រសួងមហាផ្ទៃត្រូវពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួន ជាពិសេស មន្រ្តីណាដែលនៅកៀកជិតប្រជាពលរដ្ឋ ឱ្យមាននូវមនសិការ, ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងមានសមត្ថភាព ស័ក្តិសមជាទីពឹងពាក់របស់ប្រជាពលរដ្ឋ ។

ទី២. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស ត្រូវពង្រឹងនូវយន្តការសវនកម្មផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់អំណាចខុសច្បាប់ និងត្រូវចាត់វិធានការតាមច្បាប់ជាធរមានឱ្យបានតឹងរ៉ឹង ប្រសិនមានករណីនេះកើតឡើង ។

ទី៣. ក្រសួងមហាផ្ទៃត្រូវធ្វើវិចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថា គ្មាននីតិវិធីមួយណា ដែលបង្កការលំបាកនិងដែលមិនចាំបាច់ ដល់ប្រជាពលរដ្ឋឡើយ ។

ទី៤. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវយន្តការច្រកចេញ-ចូលតែមួយ ហើយត្រូវពន្លឿនការដាក់សេវាសាធារណៈទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា, ជាពិសេស ថ្នាល CamDX, ដោយត្រូវផ្តល់អាទិភាពដល់សេវាសាធារណៈណា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឬជាញឹកញាប់ ដូចជា សេវាអត្រានុកូលដ្ឋាន, ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ជាដើម ។

ទី៥. ក្រសួងមហាផ្ទៃត្រូវធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការវិភាជធនធាន ទៅកាន់ថ្នាក់ក្រោមជាតិ ដើម្បីធានាថា ថ្នាក់ក្រោមជាតិអាចបំពេញមុខងារ និងភារកិច្ចដែលត្រូវបានធ្វើប្រតិភូកម្ម ដោយជោគជ័យ ។

ទី៦. ក្រសួងមហាផ្ទៃត្រូវពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃរាល់គោលនយោបាយទាំងអស់ ដែលថ្នាក់ជាតិបានដាក់ចេញឱ្យថ្នាក់ក្រោមជាតិអនុវត្ត ដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្តែង និងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព, ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖មន្ត្រីអាវុធហត្ថមួយរូបបានរងរបួសធ្ងន់ខណៈរថយន្តតាក់ស៊ីមួយគ្រឿងបានបុកចំពេញទំហឹង រវាងរថយន្ដ និងម៉ូតូ បើកបរស្របទិសគ្នាពីកើតទៅលិច។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៦និង៤០នាទី ថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៦ខាងមុខភូមិវប្បធម៌ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមរបាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក ស៊ីណា ពណ៌ប្រផេះ ផ្លាក់លេខ ភ្នំពេញ2Y:7547 បើកបរដោយឈ្មោះ ស៊ីម សុខន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរបើកឡានតាក់ស៊ី រស់នៅភូមិត្រពាំងត្រាច ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានបើកបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាក់លេខ សៀមរាប:1M:6495 បើកបរដោយឈ្មោះ ហ៊ុន វុធ ភេទប្រុស អាយុ៥៣ ឆ្នាំ មុខរបរកងរាជអាវុធហត្ថក្រុងសៀមរាប រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលអោយបាក់ករជើងខាងឆ្វេង។

របាយការណ៍បញ្ជាក់ទៀតថា ហេតុការណ៍នេះ មូលហេតុ: អ្នកបើកបររថយន្ដខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយបុកម៉ូតូពីក្រោយតែម្ដង។

បច្ចុប្បន្ន: រថយន្ដ និងម៉ូតូបានយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការខេត្តសៀមរាប។ ចំណែកជនគ្រោះបានយកទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖បុរសអ្នកបើកម៉ូតូម្នាក់បានរងរបួសហើយត្រូវបានគេបញ្ជូនទៅកាន់សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍បានកាត់ឡើង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០ និង១៥ នាទី ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 367-368 លើផ្លូវជាតិលេខ6 ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តនិងម៉ូតូ រថយន្តម៉ាក HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ កំពងចាម 2A.8309 បើកបរដោយឈ្មោះអ៊ុក សុខហៀង ភេទប្រុស អាយុ៥១ ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត រួមដំណើរម្នាក់ឈ្មោះ ណូ រីយ៉ា ភេទស្រី អាយុ៤១ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ចំណែបុកម៉ូតូម៉ាកHONDA DREAM ពណ៌ក្រហម (សេរីចាស់)  គ្មានផ្លាកលេខ បើកដោយឈ្មោះប៉ាត សុឃាត់ ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប (ពាក់មួកសុវត្ថិភាព) កំពុងបើកឆ្លងផ្លូវពីត្បូងទៅជើង។

របាយការណ៍បានបន្តថា ហេតុការនេះបណ្ដាលឱ្យរបួសធ្ងន់មនុស្ស០១ នាក់ ឈ្មោះប៉ាត សុឃាត់។ ខូចខាតរថយន្ត១ គ្រឿង ស្រាល ម៉ូតូ១ គ្រឿង ធ្ងន់។

បើតាមរបាយការណ៍ មូលហេតុគ្រោះថ្នាក់បណ្តាលមកពី អ្នកបើកបររថយន្តបើកបរមានល្បឿនលឿននិងអ្នកបើកម៉ូតូ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានហៅរថយន្តសង្គ្រោះ បញ្ចូន ជនរងគ្រោះទៅមន្ទីពេទ្យ។ ចំពោះវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់សៀមរាប ប៉ុស្តិ៍ នៅយប់ថ្ងៃអង្គារនេះថា ទីតាំងស្ថានីយ៍លក់ប្រេងមួយកន្លែង ត្រូវបានចោរចូលលួចរបស់ រួចហើយគេចខ្លួនដោយសុវត្ថិភាព។ នេះបើតាមព័ត៌មានបឋម។

ហេតុការណ៍បានកើតឡើង នៅចំណុចស្ថានីយ៍សាំងតេលា ខាងក្រោយសណ្ឋាគារអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប នៅលាម៉ោងប្រមាណម៉ោង១៦និង៥០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

សមត្ថកិច្ចបានថ្លែងបន្តថា ករណីអំពើលួចដោយមានស្ថានទម្ងន់ទោសនេះ បង្ក ដោយមានជនសង្ស័យ ម្នាក់ បានធ្វើសកម្មភាពចូលលួចក្នុងទីតាំងខាងលើ រួចគេចខ្លួនភ្លាមៗតែម្ដង។

បើតាមសមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ ឆាយ ម៉ារ៉ាឌី ភេទស្រី អាយុ៣៦ឆ្នាំ។ ករណីនេះ
បណ្ដាលឱ្យបាត់បង់សម្ភារ:រួមមាន ទូរស័ព្ទ១គ្រឿង ម៉ាកRealme 7។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានជិះម៉ូតូ ពុំស្គាល់ស្លាកលេខគេចខ្លួនបាត់បាត់ស្រមោល។

ទោះជាយ៉ាងណា ក្រោយមានហេតុការណ៍បែបនេះ ក្រុមសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ នឹងបានកំពុង ស្រាវជ្រាវតាមចាប់ជនសង្ស័យ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ដោយសភាពអាកាតកាយ។ នេះបើតាមសមត្ថកិច្ចបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ជាព័ត៌មានបឋមនៅមុននេះបន្តិច។

សមត្ថកិច្ចបានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃអង្គារនេះថា ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៣ និង៣៥នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៣​ ស្ថិតនៅចំណុចស្ទឹងបង្កោង ភូមិបង្កោង ឃុំ អំពិល ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានថ្លែងបន្តថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុប្រហែល២៨ឆ្នាំជាង ស្ថិតភូមិបង្កោង ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ហើយសាកសពមានសភាព អាក្រាតកាយហើមប៉ោង សម្បុរខ្មៅស្រអែម មានសក់ខ្លីកម្ពស់ប្រហែល១.៦០សង់ទីម៉ែត្រ។

បើតាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញជនរងគ្រោះ ពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះឡើយ។

ករណីខាងលើនេះ សមត្ថកិច្ចរក្សាទុកសាកសពនិងកំពុងស្វែងរកសាច់ញាតិទទួលយកបូជាតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៣

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមដាំនិងថែទាំដើមឈើនៅតាមទីសាធារណៈ ដើម្បីលើកកម្ពស់ភាពបៃតង ដោយបានដាក់ចេញនូវយុទ្ធនាការដាំដើមឈើនៅគ្រប់ដងផ្លូវទាំងអស់ នៅក្នុងក្រុងបាត់ដំបង តាមទីធ្លាសាធារណៈ និងតំបន់លំហែកម្សាន្តផ្សេងៗ ខណៈ ពេលនេះរដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងខិតខំបង្កើនការដាំដើមឈើ រៀបចំសណ្ដាប់ធ្នាប់សាធារណៈបង្កើតជាសួនច្បារប្រណីតៗ ដែលមានទម្រង់ជាស្មាតហ្កាដិននៅក្នុងក្រុងបាត់ដំបង សំដៅលើកកម្ពស់សោភ័ណភាពបរិស្ថាន និងបង្កើនការទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី។ ជាក់ស្ដែងក្នុងពិធីបុណ្យអុំទូកនិងបណ្ដែតប្រទីប ថ្ងៃចេញព្រះវស្សា ដែលធ្វើឡើងនៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ បានទាក់ទាញទេសចរយ៉ាងច្រើនកុះករ រហូតដល់ជាង១លាននាក់ដែលជាចំនួនមួយដ៏ច្រើនបំផុត។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអង្គារនេះ ក្នុងឱកាស រដ្ឋបាលខេត្តបាត់ដំបង រៀបចំទិវាទេសចរណ៍ពិភពលោកលើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទទេសចរណ៍ និងការវិនិយោគបៃតង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អនុគណកម្មការ រៀបចំកម្មវិធីបុណ្យអុំទូកខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្រុក សិល្បករ សិល្បការិនី យុវជនស្ម័គ្រចិត្ត បងប្អូនអាជីវករ កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំរួមគ្នាជួយឱ្យបុណ្យអុំទូកបណ្តែតប្រទីបនៅខេត្តបាត់ដំបង.រយ:ពេលពីរថ្ងៃបានប្រព្រឹត្តទៅដោយជោគជ័យ និងមានបងប្អូនប្រជាពលរដ្ឋបានមកកម្សាន្តសប្បាយរីករាយយ៉ាងច្រើនកុះករផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៣

ខេត្តកោះកុង៖អភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ប្រាក់ចំនួន ៣ លានរៀល ដល់អ្នកផ្ដល់ព័ត៌មានអត្តសញ្ញាណ បុរសដែលបានវាយសម្លាប់សត្វឈ្លូស។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃអង្គារទី៣១ ខែតុលាឆ្នាំ ២០២៣ បានបង្ហោះសារប្រកាសជាសាធារណៈថា៖ សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា: ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត ដែលបានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។

លោកស្រីបានបន្តថា ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៣,០០០,០០០រៀល (បីលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។

អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។

សូមជម្រាបថា សត្វឈ្លូសមួយក្បាលដែលប្រឹងហែលទឹកសមុទ្រ ដើម្បីរស់ត្រូវបានបុរសម្នាក់យកឈើវាយសម្លាប់ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងតែម្ដង។ ក្រោយធ្លាយវីដេអូបែបនេះនាំឱ្យមានការផ្ទុះការរិះគន់យ៉ាងខ្លាំងដល់បុរសរូបនោះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ខណៈបើកម៉ូតូទៅបុកគោយន្តកន្ត្រៃ បណ្ដាលឱ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២៣ នាទីយប់ ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៣ ស្ថិត នៅលើផ្លូវក្រវាត់ក្រុងទី២ ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមប្រភពបានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ថា ហៀក ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មេជាងសំណង់ មាន ទីលំនៅកំណើត ក្នុងភូមិជ្រួយ ឃុំ វិហារលួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន រស់នៅ ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានកូន ចំនួន៣នាក់ ប្រុសម្នាក់ ស្រី ២នាក់។

ប្រភពបានបន្តថា ជនរងគ្រោះបានជិះម៉ូតូ ម៉ាក Honda Scoopy ពណ៌ស ផ្លាកលេខ 1N-6360 ទៅបុកពីក្រោយ គោយន្តកន្ត្រៃម៉ាក Kubota RT110 បណ្ដាលឱ្យស្លាប់តែម្ដង។

បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបាន កម្លាំងនគរ បាលការិយាល័យជំនាញរៀបចំប្រគល់ឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក វត្ថុតាង យក ទៅរក្សាទុកនៅ ស្នាក់ការកណ្ដាល នៃ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ តុលា ២០២៣

ខេត្តសៀមរាប៖កម្មករម៉ាស៊ីនច្រូតស្រូវម្នាក់ត្រូវបានខ្សែភ្លើងកាត់ផ្លូវឆក់បណ្ដាលឱ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នៅចំណុចលើផ្លូវលំលិចទឹក ស្ថិតនៅភូមិគោកជ្រៃឃុំសសរស្តម្ភ ស្រុកពួក។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វឹង វីរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករម៉ាស៊ីនច្រូតស្រូវ មានទីលំនៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្តថា ករណីនេះ មូលហេតុ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូតាមពីក្រោយថៅកែម៉ាស៊ីនច្រូតស្រូវ ដែលបើកគោយន្តនិងដឹកម៉ាស៊ីនច្រូតពីលើផង ពេលថៅកែខ្លួនបើកដល់ចំណុចកើតហេតុ គោយន្តថៅកែរបស់ខ្លួនបានទាក់នឹងខ្សែភ្លើងកាត់ផ្លូវ ដោយប៉ះទៅនឹងដងបញ្ចេញស្រូវនៃម៉ាស៊ីនច្រូត នៅលើគោយន្ត ពេលនោះជនរងគ្រោះបានឈប់ម៉ូតូ រួចបានឡើងលើគោយន្ត តាមជណ្តើរខាងក្រោយ បណ្តាលឲ្យខ្សែភ្លើងឆក់និងបាន « ស្រែកថា ជួយៗរួចដួលក្នុងទឹកតែម្តង»។ បន្ទាប់ថៅកែ ឈ្មោះ យប់ ខ្មៅ បើកគោយន្តផុតខ្សែភ្លើង បានឈប់និងចុះមកលើកជនរងគ្រោះ ជាមួយប្រជាពលរដ្ឋ ក្នុងភូមិ រួចបញ្ជូនជនរងគ្រោះ មកពេទ្យស្រុកពួក ជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២៣

ខេត្តសៀមរាប៖វេលាម៉ោង ០៧និង០០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ស្រះទឹកខាងកើតចំងាយពីផ្ទះប្រហែលជាង១០០ម៉ែត្រ ស្ថិតនៅភូមិមោងខាងជើងឃុំ មោង ស្រុកស្រីស្នំខេត្តសៀមរាប មានករណីលង់ទឹកស្លាប់ម្នាក់។

ជនរងគ្រោះឈ្មោះ ឈួ  សុភា  ភេទប្រុសអាយុ ២៦ ឆ្នាំរស់នៅភូមិមោងខាងជើងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរ កសិករ។

មូលហេតុ : ចុះដកព្រលឹតក្នុងស្រះមិនចេះហែលទឹក ហើយរអិលជើងធ្លាក់ចូលកន្លែងជ្រៅបណ្តាលឲ្យលង់ស្លាប់តែម្ដង។

តាមការពិនិត្យនិង ធ្វើកោសល្យវិច័យរបស់ជំនាញនគរបាលស្រុកនិងគ្រូពេទ្យ សន្និដ្ឋានថា សពបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២៣

ភ្នំពេញ៖ថ្លែងសារក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត មកពីរោងចក្រ សហគ្រាសមកពីខណ្ខមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «បក្សពួកជាអាទិភាពរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺជាបងប្អូន អ៊ំពូមីង តាយាយ និងក្មួយៗចំនួន ១៧ លាននាក់ និយាយជារួម និងនៅក្នុងវិស័យការងារផ្ទាល់ គឺជាបងប្អូនកម្មករ និយោជិតទាំងអស់ និយាយដោយឡែក ដែលរាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់»។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធភាព និងសមត្ថភាពរបស់កម្មករ និយោជិត ឬកម្លាំងផលិតរបស់យើង ត្រូវបានលើកកម្ពស់ដោយអាចបង្កើនគុណភាពនៃការផលិតប្រកបដោយភាពទាក់ទាញ ដូចនេះ ទើបផលិតផលម៉ាកល្បីៗបានមកបណ្តាក់ទុនវិនិយោគ និងបង្កើតរោងចក្រ ដើម្បីផលិតទំនិញនាំចេញទៅក្រៅប្រទេស។ យើងមានធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ ស្ពាន ទឹក ភ្លើង និងការបង្កលក្ខណៈផ្សេងៗ ដែលធានាដល់ប្រក្រតីភាពនៃសង្វាក់ផលិតកម្ម និងអាចផលិតទៅតាមផែនការកំណត់ និងស្របតាមតម្រូវការ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបោះឆ្នោតរហូតដល់ ៨៤,៥៩% នៃចំនួនអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី ជាមួយនឹងជ័យជម្នះរហូតដល់ ១២០ អាសនៈ នៅរដ្ឋសភា ។ អត្រានៃការចូលរួមបោះឆ្នោតដ៏ខ្ពស់នេះ បានបង្ហាញឱ្យឃើញច្បាស់នូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជា ក្នុងការអនុវត្តសិទ្ធិជាពលរដ្ឋរបស់ខ្លួន ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ដើម្បីជ្រើសរើសគណបក្សនយោបាយ និងឥស្សរជននយោបាយដឹកនាំប្រទេស តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ចំពោះគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមធ្វើការប្តេជ្ញាចិត្ត ដោយនឹងខិតខំឱ្យអស់ពីលទ្ធភាពក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីអត្ថន័យនៃការអភិវឌ្ឍ និងទស្សនៈនៃការអភិវឌ្ឍ ដោយបានផ្តល់និយមន័យថា ការអភិវឌ្ឍ គឺជាការធ្វើឱ្យប្រជាជនមានបាន ហើយធ្វើឱ្យកន្លែងមួយមានតម្លៃកើនឡើង និងក្លាយជាទីតាំងដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនឱ្យបានកាន់តែច្រើនគ្នា។ ឧទាហរណ៍ជាក់ស្តែង ការបង្កើតផ្សារអ៉ីអន គឺបានកែប្រែដីទំហំ ១៧ ហិកតា ឱ្យក្លាយជាមូលដ្ឋានដែលបង្កើតបាននូវផលប្រយោជន៍ច្រើនសម្រាប់ប្រជាជន ជាពិសេសតាមរយៈឱកាសការងារ និងឱកាសទីផ្សារសម្រាប់អាជីវកម្មដ៏សម្បូរបែប។ សរុបមក ការអភិវឌ្ឍពិតប្រាកដ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺការខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្តល់ផលប្រយោជន៍ ពង្រីកផលប្រយោជន៍ និងថែរក្សាផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ចំនួន ១៧ លាននាក់ ដែលជាម្ចាស់អំណាច៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២៣

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ដែលមានរបៀបវារៈសំខាន់ៗ​ ចំនួន៤៖
១.​ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ។

២. សេចក្តីព្រាងច្បាប់ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤” ។

៣. សេចក្តីព្រាងច្បាប់ស្តីពី “ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២” ។

៤.​​​​ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម”៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page118 Page119 Page120 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១ កុម្ភៈ ២០២៦
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×