Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថា បានលង់ទឹកស្រះស្លាប់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃចន្ទ ទី១៩ ខែ កុម្ភ: ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ វាសនា វិសាល ភេទប្រុសអាយុ ៧ឆ្នាំ បាន
លង់ទឹកស្រះស្លាប់ នៅខាងក្រោយផ្ទះ ដោយបានបាត់ខ្លួនប្រហែលជាម៉ោង ០៩:០០ នាទីព្រឹក ហើយត្រូវបានរកសពឃើញនៅវេលាម៉ោង ១០:៣០នាទីព្រឹកនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ជនបរទេសមួយរូបបានស្លាប់ សមត្ថកិច្ចបានអះអាងថាស្លាប់ដោយសារ ស្ទះសសៃឈាមបេះដូង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣ និង៣០នាទី​ ថ្ងៃទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤
នៅចំណុខាងមុខប្រាសាទអង្គរវត្ត ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះបាន
ដើរដួលបណ្តាលឲ្យស្លាប់តែម្ដង។ ជនរងគ្រោះ ឈ្មោះ DROZDZ JACEK WOJCIECH ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិប៉ូឡូញ កាន់លិខិតឆ្លងដែនលេខEK5085530 ជាភ្ញៀវទេសចរណ៍ ស្នាក់នៅសណ្ឋាគារ Amber Angkor Villa Hotel &Spa នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញនិងគ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ស្លាប់ដោយសារ ស្ទះសសៃឈាមបេះដូង។

សាកសព ត្រូវបានបញ្ជូនទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានខេត្តសៀមរាវ បានចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម ៖

១. ឈ្មោះ ហួត សុបញ្ញារិទ្ធ ភេទប្រុស អាយុ ១៤ឆ្នាំ ( ឆ្នាំកំណើតថ្ងៃទី០៥. ០១.២០១០ ) មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្ន ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

២.ឈ្មោះ មួន គិមឡុង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្ន ភូមិតានី សង្កាត់រុនងាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណ:ភាព មូលហេតុ: តាមចម្លើយសារភាព របស់ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពនេះ ពិតប្រាកដមែនដោយបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ មូលហេតុដោយសារគំនុំ ធ្លាប់មានទំនាស់និងគ្នា។

ជនរងគ្រោះចំនួន២នាក់៖ ១.ឈ្មោះ គង់ លីអាន ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ទីកន្លែងកំណើតភូមិទំនប់ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញុ។ ទីលំនៅបច្ចុប្បន្ន: ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់ដោយសារជនសង្ស័យ កាប់ត្រូវហើយរេចង្កូតម៉ូតូទៅបុកបង្គោលភ្លើង )។

២.ឈ្មោះ ស៊ូ សុវណ្ណត្រា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្សបរិញ្ញាបត្រឆ្នាំទី១ ទីកន្លែងកំណើតភូមិស្រះឈូក ឃុំកំពង់ប្រណាក់ ស្រុកត្បែងមានជ័យ ខេត្រព្រះវិហារ
.ទីលំនៅបច្ចុប្បន្ន:ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ( រងរបួស÷ មុខខាង ចំណុចក្រោមភ្នែកខាងស្តាំ (ចំនួន ១កន្លែង), លើខ្នងដៃខាងស្តាំ (ចំនួន ១កន្លែង) ។

បច្ចុប្បន្ន: ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ អនុវត្តន៍តាមនិតិវិធី។ ចំណែក ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ឯសពជនរងគ្រោះ ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមជម្រាបថា ហេតុការណ៍នៅវេលាម៉ោង០៣ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យ ជិះម៉ូតូដេញតាមកាប់ពីក្រោយដោយប្រើដាវដេញកាប់ ) នៅត្រង់ចំណុច ខាងកើតរង្វង់មូលវត្តដំណាក់ ជិតគុទាវចែមពរ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៤

គ្រួសារជនរងគ្រោះ កូនស្រីស្លា..ប់៖  ដោយមន្ទីរពេទ្យ សម្ភ្ភពសោភា VIP មិនទទួលខុសត្រូវ ចំពោះសំណងជំងឺចិត្ត ទុកអូសបន្លាយពេលជាយូមកហេីយ

ភ្នំពេញ៖គ្រួសារជនរងគ្រោះ ស្នើសុំកិច្ចអន្តរាគមន៍ ពីក្រសួងសុខាភិបាល ខណៈកូនស្រីស្លា..ប់ ដោយមន្ទីរពេទ្យ សម្ភ្ភពសោភា VIP គ្មានវិជ្ជាជីវៈច្បាស់លាស់ បណ្តាលឲ្យ កូនរបស់គាត់  បា..ត់ប..ង់ជីវិត និង មិនទទួលខុសត្រូវចំពោះសំណងជំងឺចិត្ត  ទុកអូសបន្លាយពេលជាយូមកហេីយ៕

https://www.srpostnews.com/wp-content/uploads/2024/02/1825161798448034673.mp4
Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖នាយរងប៉ុស្តិ៍នគរបាលព្រៃជ្រូក បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ចំណែកប្រពន្ធរងរបួស ខណ:បើកម៉ូតូឌុបគ្នាបុកជាមួយម៉ូតូ១គ្រឿងទៀត។

ហេតុការណ៍បានកើតឡើង ថ្ងៃទី១៧ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ២០និង១៥ នាទី លើផ្លូវជាតិលេខ៦ ចំណុចមុខអនុវិទ្យាល័យ ហ៊ុន សែន ព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក។

សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាង ម៉ូតូម៉ាកហុងដា ផលិតឆ្នាំ ២០០៥ ព៌ណខ្មៅ ពាក់ផ្លាកលេខសៀមរាប 1G- 6955 បើកបរដោយឈ្មោះ អនុសេនីយ៍ឯក ផៃ សុភាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃជ្រូក (គ្មានមួកពាក់មួក) ដឹកប្រពន្ធ ឈ្មោះ ឃ្លោក គិមលឿ អាយុ៣៣ឆ្នាំនៅភូមិ ព្រៃជ្រូក ឃុំព្រៃជ្រូក (គ្មានមួកសុវត្តិភាព) ទិសដៅពីកើត ទៅលិចបានបុកជាមួយ ម៉ូតូម៉ាក SUZUKI VIVA ពាក់ផ្លាកលេខបន្ទាយមានជ័យ 1G -7923 បើកបរដោយឈ្មោះ លាង សារ៉េត ភេទប្រុស អាយុ៤៤ ឆ្នាំនៅភូមិ១៣មករា សង្កាត់ព្រេកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (មានមួកសុវត្ថិភាព) បើកពីលិច ទៅកើត ច្រាសទិសគ្នា។

សមត្ថកិច្ចបានបន្តថា ករណីនេះបណ្តាលអោយ របួសមនុស្ស៣នាក់៖
១/ឈ្មោះផៃ សុភាក់ នាយរងប៉ុស្តិ៍នគរបាលព្រៃជ្រូក
(ធ្ងន់) ស្លាប់ពេលសង្គ្រោះដល់មន្ទីរពេទ្យ
២/ឈ្មោះ ឃ្លោក គិមលឿ (ស្រាល)
៣/ឈ្មោះ លាង សារ៉េត របួសធ្ងន់ (បាក់ជើងឆ្វេង)
+ខូចខាត ២គ្រឿងធ្ងន់។

សមត្ថកិច្ចបានបញ្ជាក់ថាហេតុការណ៍នេះ មូលហេតុ បណ្ដាលមកពីម៉ូតូពាក់ផ្លាកលេខសៀមរាប 1G – 6955 បើកបរបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន នឹងម៉ូតូ SUZUKI VIVA បើកបរក្នុងល្បឿនលឿន។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃជ្រូក បានចុះវាស់វែង សង្គ្រោះ ជនរងគ្រោះ យកទៅមន្ទីរពេទ្យ។ ឯវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃជ្រូកដើម្បីចាត់ការតាមនិតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៤

ខេត្តត្បូងឃ្មុំ៖លោកជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ប្រមាណ១០ម៉ឺននាក់ បានចូលរួមចាប់ត្រី តាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម។ការចាប់ត្រីនេះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភៈនេះ។នេះបើយោងតាមការឲ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។

ពិធីចាប់ត្រីនេះ បានធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំ ទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់ លោកជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណី នៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែល ដូនតាពីបុរាណត រៀងមក ក៏ដូចជាបង្កើនបរិយាកាស សប្បាយរីករាយ ជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។គូសបញ្ជាក់ថា ៖ ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា ៖

-លេខ១ ទទួលបានថវិកាចំនួន ៥០០ ០០០រៀល

-លេខ២ ទទួលបានថវិកាចំនួន ៤០០ ០០០រៀល

-លេខ៣ ទទួលបានថវិកាចំនួន ៣០០ ០០០រៀល

-លេខ៤ ទទួលបានថវិកាចំនួន ២០០ ០០០រៀល

-លេខ៥ ទទួលបានថវិកាចំនួន ១០០ ០០០រៀល

-លេខ៦ ដល់លេខ១០ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០ ០០០រៀល ពីលោក ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ព្រមទាំងចែកជូននូវនំបញ្ចុក សម្លខ្មែរ និងត្រីស្រស់ ចំនួន៣០០គីឡូក្រាម ដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមនាកម្មវិធីនេះផងដែរ។សូមជម្រាបថា៖ តំបន់បឹងក្រម មានផ្ទៃដីប្រមាណ ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រី ទុកសម្រាប់ពិធីចាប់ត្រី។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់ បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២៤

ខេត្តបាត់ដំបង៖ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នៅថ្ងៃសុក្រ ម្សិលមិញ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងអំពីការបើកអាជីវកម្ម ល្បែងតាម ប្រព័ន្ធ អនឡាញ នៅតាមបណ្ដាក្រុង ស្រុក ដែលគ្មានអាជ្ញាប័ណ្ណ អនុញ្ញាតត្រឹមត្រូវ។

អភិបាលខេត្តបាត់ដំបង បានដាក់បញ្ជាឱ្យរដ្ឋបាលក្រុងស្រុក អធិការក្រុងស្រុក ត្រូវធ្វើការបង្រ្កាបជាបន្ទាន់ នូវរាល់អាជីវកម្ម ដែលបង្កប់នូវល្បែងស៊ីសងខុសច្បាប់ ដោយមិនមានអាជ្ញាបណ្ណ ឬច្បាប់អនុញ្ញាត ឱ្យបានទាន់ពេលវេលា ព្រោះបញ្ហាល្បែងនេះ ក៏ជាមេរោគ ក្នុងសង្គមមួយដែលត្រូវធ្វើការព្យាបាល ដែលល្បែង នាំឱ្យបង្កជារឿង អសន្ដិសុខ ជាច្រើនដូចជាការលួចឆក់ប្លន់ អំពើហិង្សាជាដើម។

នៅសាលប្រជុំ B2 សាលាខេត្តបាត់ដំបង លោក សុខ លូ បានថ្លែងថា មិនត្រឹមតែការងារបង្រ្កាបល្បែងស៊ីសង តែមួយមុខទេ ក្នុងនោះក៏នៅតែមិនភ្លេច ក្នុងការបន្តចុះបង្រ្កាប ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលជាបញ្ហាមួយក្នុងចំណោម បញ្ហា ដែលកើតមាននៅក្នុងសង្គម ត្រូវធ្វើការដោះស្រាយ គ្រឿងញៀន អាចប្រែក្លាយសង្គម អសន្ដិសុខ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។

អភិបាលខេត្តបន្តទៀតថា ក្នុងនោះដែរ ក៏ត្រូវតែបន្តកិច្ចការងាររបស់ខ្លួន បន្ថែមទៀត ពាក់ព័ន្ធទៅនឹង សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដ របស់ខ្លួន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធានា នូវរាល់សុខសុវត្ថិភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ដ របស់ខ្លួនផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៤

ខេត្តព្រះសីហនុ៖ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ និងស្នងការនគរបាលខេត្តនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន​ ២នាក់​ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ​ នៅខេត្តព្រះសីហនុ។

សូមជម្រាបថាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន​ ២នាក់​ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់ ។ វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារទុកចោល​ និងទីតាំងផ្សេងៗទៀត​ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ​ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ។ ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ​ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង​ ២នាក់​ ខាងលេី​ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច,​ កាំភ្លើងជ័រ,​ សំលៀកបំពាក់ទាហានប៉ារ៉ា,ទូរស័ព្ទដៃ​,​ សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង​ ២នាក់​ ខាងលេី​ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ខណ:បានហូបត្រីកំពត។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង​១០ ព្រឹក ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា ជនរងគ្រោះ មានឈ្មោះ ទៀន ញ៉ាម ភេទ ប្រុស អាយុ ៥៤.ឆ្នាំ មានទីលំនៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។ 

ករណីនេះ មូលហេតុ ជនរងគ្រោះបានពុលអាហា (ពុលត្រីកំពត)។​  សមត្ថកិច្ចបានពិនិត្យប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៤

នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង​ ប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិកតា ។

ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ។ ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះមួយចំនួន បានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ។

ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយអន្តរាគមន៍សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ ពោលគឺ ធ្វើអន្តរាគមន៍លើបញ្ហាប្រភពទឹកឱ្យបាន។

ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ យ៉ាងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋមានជាអាទិ៍៖ ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាម។

រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នាថ្ងៃទី២៤ សីហា ២០២៣ ដោយបញ្ចកោណទី៤ “ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដោយកិច្ចការអាទិភាពទី៣ គឺការលើកស្ទួយកសិកម្ម និង ការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការពង្រឹងតួនាទី និងការអភិវឌ្ឍជនបទ វិស័យកសិកម្មឱ្យទំនើប,សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើតតម្លៃខ្ពស់, ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៤

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីឃាតកម្មគិតទុកជាមុន សម្លាប់មនុស្សដោយប្រើអាវុធ(កាំបិតផ្គាក់)។

ករណីឃាតកម្មនេះកើតឡើង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២៣,០០នាទីយប់ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យ ឈ្មោះឃន ចំរើនហៅងិត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្រុមទី១៧ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមនុស្សប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ)។

ជនរងគ្រោះឈ្មោះសោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបង។

ប្រភពបានរាយការណ៍ថា ខណ:ពេលជនរងគ្រោះ កំពុងអង្គុយលេងក្រោមផ្ទះ មិត្តភ័ក្រ្ត ត្រូវជនសង្ស័យ លបមកកាប់ត្រូវចំសៀតផ្កា លើត្រចៀកខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋានបានស្រាវជ្រាវស៊ើបអង្កេត លុះដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៧និង៥០នាទីព្រឹក នៅចំណុចក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្នែកព្រហ្មទណ្ឌ សហការជាមួយ អន្តរាគមន៏បានបើកប្រតិបត្តិការ ចុះបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ។

បច្ចុប្បន្នកម្លាំងអធិការដ្ឋានបាននឹងកំពុងរៀបចំកសាងសំណុំរឿង ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម​៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសូមឱ្យអាជ្ញាធរមូលដ្ឋាន​ ត្រូវខិតខំក្នុងការពង្រឹងសេវាសុខាភិបាលឱ្យបានប្រសេីរថែមទៀត ដោយមន្ទីរពេទ្យខេត្តកំពង់ចាម​ នឹងប្រែក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់នាពេលខាងមុខនេះ។

រដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្នើឱ្យថ្នាក់ដឹកនាំ ត្រូវជំរុញការបណ្តុះបណ្តាលដល់មន្រ្តីជំនាញ បន្ថែមទៀតដោយត្រូវបញ្ជូនទៅចូលរួមនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិ។

លោក ឈាង រ៉ា ក៏​បាន​ស្នេីឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍ វិស័យសុខាភិបាល ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាព ជាសកល​ផងដែរ​។

លោក ឈាង រ៉ា ក៏មានការចាប់អារម្មណ៍ពីការពិនិត្យមូលដ្ឋានសុខាភិបាល និងបានវាយតម្លៃខ្ពស់ពីភាពរីកចម្រើន ទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

រដ្ឋមន្ត្រីសុខាភិបាលថ្លែងបែបនេះ នៅល្ងាច​ថ្ងៃទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ក្នុងឱកាសអញ្ជើញចុះពិនិត្យការផ្តល់សុខាភិបាល និងសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការនៅមន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីសំណេះសំណាល​នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ជាពិសេសមន្រ្តីជំនាញសូមខិតខំ ទោះបីការងារនៅទីណាក៏ដោយ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការពង្រាយមន្រ្តីសុខាភិបាល នៅតាមមូលដ្ឋាន ឱ្យគៀកប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តកំពង់ចាម និងទូទាំងប្រទេសកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page96 Page97 Page98 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×