Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៤

ខេត្តបាត់ដំបង៖ មនុស្សចំនួនបីនាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តបាត់ដំបងធ្វើការចាប់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស។

ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង០៤ និង០០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្សារថ្មី ភូមិបែកចាន់ថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការបង្ក្រាបធ្វើឡើង យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ០៣ នាក់៖
១-ឈ្មោះ ផល វិចិត្រ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ។
២-ឈ្មោះ ឈីវ ភីរ័ត្ន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រកដ។
៣-ឈ្មោះ ថន ស៊ីវហេង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ។

-ចាប់យកវត្ថុតាងរួមមាន ៖
-ម៉ូតូចំនួន ០១ គ្រឿង
-រទេះចំនួន ០១ គ្រឿង
-អាគុយចំនួន ០២ គ្រឿង កម្លាំង ១៥០ អំពែ-ស្នប់ចាញ់ខ្លាញ់គោចំនួន ០២ គ្រឿង-ច្រវាក់ចំនួន ០១ ខ្សែ
-កន្ត្រៃកាត់ដែចំនួន ០២ (តូច១)
-ធ្មេញអេស្កាចំនួន ០៤ គ្រាប់
-ម៉ាឡេតចំនួន ០១ ដើម
-ទុយយោអេស្ការចំនួន ០១ ខ្សែ ។

សូមបញ្ជាក់ ករណី លួចវេលាម៉ោង ០៣និង០០នាទី នៅចំណុចដីវាលមួយកន្លែង ស្ថិតនៅភូមិរំចកេ៤ សង្កាត់រតនះ ក្រុបាត់ដំបង ខេត្តបាត់ដំបង របស់ជនរងគ្រោះឈ្មោះ នុន ប៊ុនណ្ណា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្នភូមិរំចេក៤ សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៤

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បាន ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៤

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាស សូមអបអរសាទរខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ចំនួន ៨៣ឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”​ ឆ្នាំ២០២៣។

សូមជម្រាបថា ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់បានធ្វេីឱ្យខេត្តសៀមរាបទទួលបាននូវសុខសន្តិភាព​ និងសណ្តាប់ធ្នាប់របៀបរយបានទូទាំងខេត្ត​។ កត្តានេះបានធ្វេីឱ្យខេត្តទទួលបានការកោតសរសេីរពីរាជរដ្ឋាភិបាល​ តាមរយៈក្រសួងមហាផ្ទៃ ដែលបានវាយតម្លៃការអនុវត្តការងារ​ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”​ ប្រចាំឆ្នាំ២០២៣​ របស់ខេត្តសៀមរាបទទួលបានលទ្ធផលដូចខាងក្រោម​ :
-ចំណាត់ថ្នាក់លេខ១ ទទួលបាន​ ៨៣ ឃុំសង្កាត់ កើន ១៦​ ធៀបនឹងឆ្នាំ២០២២
– ចំណាត់ថ្នាក់លេខ២ ទទួលបាន​ ១៥ ឃុំ​ សង្កាត់
– ចំណាត់ថ្នាក់លេខ៣ ទទួលបាន​ ២ឃុំ​ សង្កាត់។

ជាមួយនឹងលទ្ធផលល្អប្រសើរជាងឆ្នាំ២០២១ និង២០២២នេះ ​ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត​ ក្នុងការបង្រ្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនៅមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសេីរ​ដែលធ្វេីឱ្យខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសេីរគួរជាទីមោទក៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់និងបញ្ជូនទៅកាន់តុលាការខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់។

ការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នេះដើម្បីចាត់វិធានការតាមនីតិវីធីច្បាប់ ក្រោយពីបានសាកសួរពាក់ព័ន្ធនឹងការផលិតឧបករណ៍នេសាទខុសច្បាប់។

សូមជម្រាបថា ប្រតិបត្តិការ បង្ក្រាបធ្វើឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងរោងសិប្បកម្មកែច្នៃ ផលិត ទិញ-លក់ ដឹកជញ្ជូន និងរក្សាទុកឧបករណ៍ ឆក់ត្រីខុសច្បាប់ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយកម្លាំងចម្រុះ តាមបញ្ជារបស់ព្រះរាជអាជ្ញារង។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា
នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារ បានរកឃើញវត្ថុតាងពាក់ព័ន្ធ នឹងការផលិត នឹងទិញលក់ឧបករណ៍ឆក់ត្រី រួមមាន ត្រង់ស៊ីសស្ទឺ ដមអេកូបំលែងភ្លើង កង់ដង់ ដុំភ្លើង គ្រឿងបង្គុំ ខ្សែលួសសម្រាប់រំដុំភ្លើង ប្រអប់ផ្គុំ (ដុំស្នួក) និងទូរស័ព្ទដៃ។ ម្ចាស់ទីតាំងឈ្មោះ មុត វ៉ា ភេទប្រុស អាយុ ៥១ឆ្នាំ។

សូមជម្រាបថា ជនសង្ស័យ ឈ្មោះ មុត វ៉ា រូបនេះ បានផលិត លក់ ចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ទៅតាមបណ្តាខេត្តចំនួន៦ ដូចជា ខេត្តកំពង់ធំ ពោធិសាត់ បាត់ដំបង ក្រចេះ ព្រៃវែង និងត្បូងឃ្មុំ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កុម្ភៈ ២០២៤

ខេត្តក្រចេះ៖ក្រុមសមត្ថកិច្ចខេត្តក្រចេះបានបើកប្រតិបត្តិការ បង្ក្រាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែង។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល។ ម្ចាស់ទីតាំង មានឈ្មោះ សៀង សៀកត្រាយ សញ្ជាតខ្មែរ ភេទប្រុស អាយុ៣១ឆ្នាំ។

សមត្ថកិច្ចខេត្តក្រចេះបានឲ្យដឹងថាលទ្ធផលនៃការចុះបង្រ្កាប​ នេះ សមត្ថកិច្ចរឹបអូសបាននូវវត្ថុតាងរួមមាន អាំងវែកទ័រឆក់ត្រីប្រភេទស្រូប និងក្តៅ នាំចូលពីប្រទេសចិន ចំនួន ២២គ្រឿង អាំងវែកទ័រកែច្នៃ(ឆក់ក្តៅ)ចំនួន១៥គ្រឿង ប្រអប់ឈើសម្រាប់កែច្នៃអាំងវែកទ័រឆក់ត្រី ចំនួន២៨០ប្រអប់ផងដែរ។

សូមបញ្ជាក់ថា ក្រៅពីរឹបអូសវត្ថុតាងទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច ក៏បានឃាត់ខ្លួនម្ចាស់ទីតាំងលក់ឧបករណ៍ ឆក់ខុសច្បាប់ ដើម្បីកសាងសំណុំឯកសារបញ្ជូន ទៅសាលាតំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។

សូមជម្រាបថា ការបង្ក្រាបនេះ ធ្វើឡើង ដោយសមត្ថកិច្ចជំនាញអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការខណ្ឌរដ្ឋបាលជលផល ក្រចេះ សហការជាមួយនគរបាលខេត្ត ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងដោយមានការចូលរួមពីលោក សាម ណាល់ អភិបាលស្រុកស្នួល នគរបាលស្រុក លោកមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖កុមារាសិស្សសាលាម្នាក់ ជិះម៉ូតូទៅរៀន ត្រូវបានរថយន្តបុក បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធម្ម។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១១ ព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបំបែកភោជនីយ៍ដ្ឋានស្រីគូលេន ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃ ព្រហស្បតិ៍នេះ សមត្ថកិច្ចខេត្តសៀមរាប បានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តនិងម៉ូតូ។ រថយន្តកូរ៉េមា៉កហ៊ីយ៉ាន់ដាយពណ៌ទឹកក្រូច ពាក់ផ្លាកលេខ សៀមរាប៣A-៣៦២៦។ ចំណែកម៉ូតូម៉ាក Suomer Xពណ៌ក្រហមលាយស មិនមានផ្លាកលេខ បើកបរដោយឈ្មោះ រី ភក្តី ភេទប្រុសអាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។

សមត្ថកិច្ចបានថ្លែងបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះ បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ហើយម៉ូតូរងការខូចខាតនិងរថយន្តកំពិតកាងខាងមុខ។

សមត្ថកិច្ចបានថ្លែងបញ្ជាក់ថា ករណីនេះមូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿន។ ចំណែកម៉ូតូឆ្លងផ្លូវបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន(ផ្លូវបំបែកជា៣)។

បច្ចុប្បន្នរថយន្តនឹងម៉ូតូ ត្រូវបាននគរបាលរក្សាទុកនៅអធិការដ្ឋានស្រុកបន្ទាយស្រី។ចំណែកសាកសព ជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ គោលចំនួនពីរក្បាលនិងសម្ភារៈមួយចំនួនទៀតត្រូវបានអគ្គីភ័យឆាប់ឆេះទាំងស្រុក។

ហេតុការណ៍បានកើតឡើង ថ្ងៃព្រហស្បតិ៍៥រោច ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៥ និង៣០នាទី នៅចំណុចភូមិស្តៅឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកស្រីស្នំបានឲ្យដឹងថា អគ្គីភ័យឆេះរោងគោ (ក្រោលគោ) ម្ចាស់មានឈ្មោះ នួន  តេង ភេទប្រុសអាយុ៦០ឆ្នាំ (ជាអតីតយុទ្ធជន ឈ្មោះ ម៉ៅ  ម៉ុន)។

សមត្ថកិច្ចបានបន្តថា ករណីនេះ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ចេញពីព្រីដោតឌុយភ្លើង។

បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍អគ្គិភ័យនេះ រងការខូចខាតនិងបាត់បង់៖ ងាប់សត្វគោចំនួន០២ក្បាល។ ប្រាក់រៀលចំនួន៥២០,០០០រៀល(ប្រាំរយម្ភៃប្រាំពាន់រៀល) និងសម្ភារៈ
មួយចំនួនដូចជា ខោអាវ សំណាញ់ ស្បៃសំរាប់ហាលស្រូវជាដេីម ដោយម្ចាស់គាត់ធ្វេីកន្លែងដេកជាប់និងរោងគោ (ក្រោលគោ)តែម្ដង ករណីនេះមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួនពីរនាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៧ និង ១០នាទីថ្ងៃទី ២៨ ខែ កុម្ភះ  ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ២៦៩ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប រវាងម៉ូតូនិងក្មេងរត់ឆ្លងផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូគ្រឿងម៉ាកហុងដា ពណ៌ស មិនមានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ ថុល អូដេ ភេទប្រុស អាយុ២០ ឆ្នាំ រស់​នៅភូមិទន្លាប់ ឃុំប្រសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ពាក់មួកសុវត្ថិភាព) អ្នករួមដំណើរ ម្នាក់ឈ្មោះ រុំ វ៉ាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជាមួយគ្នាអ្នកបើកបរ (ពាក់មួកសុវត្ថិភាព ) បើកបរក្នុងទិសដៅពីជើងទៅត្បូងបុកក្មេងប្រុស០១នាក់  ឈ្មោះ សង្ហា លីហូង ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប រត់ឆ្លងផ្លូវ.ពីកើតទៅលិច។

ករណីនេះបណ្តាល​អោយ រងរបួសធ្ងន់០២នាក់ និងគ្មានរបួស០១នាក់
១.ឈ្មោះ សង្ហា លីហួង ភេទប្រុស បាក់ជើងស្តាំ
២.ឈ្មោះ ថុល  អូដេ ភេទប្រុស បាក់ឆ្អឹង
ដងកាំបិតឆ្វេង
៣.ឈ្មោះ រុំ វ៉ាន់ណេត ភេទប្រុស គ្មានរបួស
-រងការខួចខាតម៉ូតូស្រាល០១គ្រឿង។

មូលហេតុ គ្រោះ​ថថ្នាក់បណ្តាល​មក​ពី​អ្នក​បើកបរម៉ូតូបើកបរពីជើងទៅត្បូង មានល្បឿនលឿន និងក្មេងរត់ឆ្លងផ្លូវអាណាព្យាបាលក្មេង មែលថែខ្វះការប្រុងប្រយ័ត្ន។

ក្រោយ​ពេលកើតហេតុរួចកម្លាំងជំនាញបានចុះបានហៅឡានពេទ្យ ដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកក្រឡាញ់។ វត្ថុតាងម៉ូតូ ០១គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកក្រឡាញ់រកចាំចាត់ការតាមនិតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៤

ខេត្តកែប៖ ទិន្នផលអំបិលនៅខេត្តកែបឆ្នាំនេះ ពិតជាមានការកើនឡើងខ្ពស់ជាងឆ្នាំមុន ដោយគិតត្រឹមរយៈពេលជិត២ខែ ដើមឆ្នាំ២០២៤ អំបិលក្នុងឃ្លាំងប្រមូលបានជិត៤ពាន់តោន ដែលទិន្នផលនេះ មានកំណើនគុណនឹង១០០ដង បើធៀបជាមួយរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣កន្លងទៅ។

នេះបើតាមការបញ្ជាក់ពីសំណាក់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពេលដែលោកចុះពិនិត្យដំណើរការផលិតអំបិលនៅក្នុងកែប នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ។

ជាមួយនឹងទិន្នផលកំពុងកាក់កបដូចនេះ លោកអភិបាលខេត្ត បានណែនាំបន្ថែមដល់ អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្ត ត្រូវបន្តអនុវត្តគោលនយោបាយ លើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល អោយបានខ្លាំងជាងមុនបន្ថែមទៀត និងលើកទឹកចិត្តដល់ម្ចាស់ស្រែអំបិល អោយបន្តផលិតអំបិលអោយបានរៀងរាល់ឆ្នាំ ព្រោះនេះជាកេរដំណែលពីដូនតាបន្សល់ទុក ហើយផលិតផលអំបិលនេះ ជាទំនិញដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្តផងដែរ។

តាមតួរលេខដែល មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកែប បានបញ្ជាក់ថា បច្ចប្បន្ន ខេត្តកែប មានទីតាំងផលិតអំបិលចំនួន០៧ទីតាំង លើផ្ទៃដីផលិតជាក់ស្តែងសរុប ៣៣១ហិកតា (ផ្ទៃដីសរុបចំនួន៤៩៧ ហិកតា) ក្នុងនោះឃ្លាំងស្តុកអំបិលមានចំនួន ៤៤ឃ្លាំង ដែលបានផ្ដល់ការងារចំនួន១៩៣នាក់៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់សៀមរាប ប៉ុស្តិ៍ ថា ករណី មនុស្សស្លាប់(ធ្លាក់ពីលេីដេីមឈេី) នៅថ្ងៃទី២៦​ ខែកុម្ភៈ ឆ្នាំ២០២៤  វេលាម៉ោង ០៩និង ៣០នាទី  នៅចំណុចអាជ្ញារាម​ ស្ថិតក្នុង ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន​ ខេត្តសៀមរាប។

ជនរងគ្រោះ ឈ្មោះ​ វេត​ ម៉ៅ ភេទប្រុស អាយុ​ ៣៦ឆ្នាំ​ មានស្រុកកំណើត​ និងបច្ចុប្បន្នភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

យោងតាមការបំភ្លឺប្រពន្ធ របស់សពឈ្មោះគី​ ម៉ឺយ​ ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានបំភ្លឺរៀបរាប់ថា​ នៅឆ្នាំ២០១២​ ខ្លួនបានរៀបការជាមួយឈ្មោះ​ វេត​ ម៉ៅ​ ភេទប្រុស​ អាយុ​ ៣៦ឆ្នាំ​ មានទីលំនៅភូមិឧទ័យ​ ឃុំល្វាក្រាំង​ ស្រុកវ៉ារិន​ ខេត្តសៀមរាប​ (សព)​ ដោយប្រកបមុខរបរកសិករ​  និងពេលទំនេរពីស្រែចំការ​ ក៏ដេីរឡេីងយកកូនសត្វសេក​ សត្វសារិកាកែវ​ ដេីម្បីលក់។

ស្ត្រីប្រពន្ធជនរងគ្រោះបានបន្តថានៅថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ក៏មានឈ្មោះ​ សល​ ចាន់​ ភេទប្រុស​ មានទីលំនៅបុច្ចុប្បន្នភូមិកញ្ចុនរុន​ ឃុំប្រាសាទ​ ស្រុកវ៉ារិន​ ខេត្តសៀមរាប​ បានប្រាប់ទៅឈ្មោះ​ វេត​ ម៉ៅ​ (សព)​ ថា ឃេីញមានកូនសត្វនៅនឹងដេីមចំបក់​ នៅចំណុចអាជ្ញារាម​ ភូមិកញ្ចន់រុន​ ឃុំប្រាសាទ​ ស្រុកវ៉ារិន​ ខេត្តសៀមរាប​ នៅជាប់ផ្លូវលំ​។

ប្រពន្ធជនរងគ្រោះបន្តថាជាក់ស្ដែងនៅថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ វេលាម៉ោងប្រហែល​ ០៩​ និង​ ០០នាទី​ ប្តប្តីរបស់ខ្លួន(សព) ក៏បានជិះម៉ូតូ​ ១គ្រឿងម៉ាកវេវ​ របស់ឈ្មោះ​ ហូវ​ ដាច់​ ដោយប្តីរបស់ខ្លួន (សព)​ ប្រាប់ថា​ ខ្លួនទៅ​យកកូនសត្វ​សារិកាកែវ​ ដែលឈ្មោះ​ សល​ ចាន់​ បានប្រាប់​ ចំណែកខ្លួនទៅស៊ីឈ្នួលឱ្យឈ្មោះចាន់​ លុះដល់វេលាម៉ោងប្រហែល​ ១២​ និង​ ០០នាទី​ ជាម៉ោងសម្រាកការងារក៏មិនទាន់ឃេីញប្តីរបស់ខ្លួនមកវិញនោះទេ​ បន្តិចក្រោយមកស្រាប់តែឈ្មោះ​ ហូវ​ ដាច់​ ប្រាប់ថាមានមនុស្សឡេីងយកកូនសត្វ​ ហេីយធ្លាក់ពីលេីដេីមឈេីស្លាប់​ ពេលនោះខ្លួនមានការសង្ស័យថាជាប្តីខ្លួន ក៏បានឱ្យគេជូនទៅ​ ពេលទៅដល់ក៏បានឃេីញសព​ សពជាប្តីរបស់ខ្លួនស្លាប់នៅនិងផ្លូវក្រោមដើមចំបក់មានស្នាមរបួសបែកក្បាលហូឈាមចេញខួរនិងបាក់ឆ្អឹងជំនីខាងស្តាំទាំងអស់ ពិតប្រាដកមែន។

តាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ការពិនិត្យសាកសព – ផ្នែកក្បាលខាងមុខ​បែកលលាចេញខួរក្បាល ដងខ្លួនបាក់ឆ្អឹងជំនីខាងស្តាំទាំងអស់។ ការសន្និដ្ឋាន -យោងតាម ការពិនិត្យវិភាគកន្លែងកើតហេតុ  របស់កម្លាំងជំនាញ​ និងការពិនិត្យសាកសពរបស់គ្រូពេទ្យ និងការបំភ្លឺរបស់ប្រពន្ធ( សព ) សន្និដ្ឋានថា(សព)ពិតជាស្លាប់ដោយសាឡេីងចុងឈេី (យកកូនសត្វ)ធ្លាក់ស្លាប់ពិតប្រាកដមែន។ ក្រោយពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៤

ខេត្តបាត់ដំបង៖ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងធ្វើការចាប់ខ្លួន ករណីលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខ)។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃចន្ទនេះ នៅត្រង់ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ថា ស្ត្រីដែលបានចាប់ខ្លួន ឈ្មោះ​ វ៉ែន​ វួច​ ភេទស្រី​ អាយុ៥៧ឆ្នាំ​ រស់នៅភូមិវត្តរំដួល​ សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។

សមត្ថកិច្ចបានបន្តថា ស្ត្រីរូបនេះ ត្រូវបាមនគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ បានឆ្លេីយសារភាពថា ខ្លួនពិតជាបានលក់កន្ទុយលេខមែន ។ បច្ចុប្បន្នផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៤

ភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីបំភ្លឺថា «កោះអាចម៍សេះ គឺជាកោះរបស់ខ្មែរ ដែលមានទីស្នាក់ការប៉ុស្តិ៍នគរបាលឈរជើងការពារជាប្រចាំ»។

នេះបើយោងតាមសេចក្ដីបំភ្លឺ ដែលអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបាននូវរសៀលថ្ងៃចន្ទនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page93 Page94 Page95 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×