Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២៤

ខេត្តព្រះវិហារ៖បេន អ្នកការពារព្រៃឈើនៅខេត្តព្រះវិហារ នាំបក្សពួកមួយក្រុមចូលផ្ទះពលរដ្ឋ  ផ្ទុះអាវុធជាច្រើនគ្រាប់និងវាយដំពលរដ្ឋ ម្នាក់ជាជនពិការ ហើយចាប់ដាក់ឡាន។

ជុំវិញការចោទប្រកាន់បែបនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ក្រុមបេន ដេវីស បានធ្វើកំណត់ហេតុបំភ្លឺមានស្នាមមេដៃ ដោយអះអាងថា ករណីនាំឲ្យដែលកើតឡើង ដោយសារ ឈ្មោះ កោះ សៀម កាន់កាំបិតយារសំដៅរត់មកកាន់លោក ប៉ាល់ ឆោម ខណៈ លោក ប៉ាល់ ឆោម និងឈ្មោះ សុខ ឡូ ទៅល្បាតត្រង់ចំណុចស្ទឹងបាក់មែក ស្ថិតនៅខាងលិចឈៀងខាងត្បូងភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានទូរស័ព្ទខលមកកាន់ បេន ដេវីស ដើម្បីសុំអោយលោក បេន មកជួយអន្តរាគមន៍និងធ្វើការសួរនាំទៅកាន់លោក កោះ សៀម ដើម្បីរកមូលហេតុថាតើ ហេតុអ្វីបានជាទាញកាំបិតមករកកាប់ក្រុមសហគមន៍ដោយគ្មានមូលហេតុបែបនេះ។

សុំជម្រាបថា ហេតុការណ៍នេះបានកើតឡើងនៅ ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅម៉ោងប្រម៉ាណជាង១០ព្រឹក។

ករណីនេះត្រូវបានក្រុមគ្រួសារជាភរិយាជនរងគ្រោះបានប្ដឹងក្រុមបង្កខាងលើ នៅអធិការនគរបាលស្រុកសង្គមថ្មី នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ប្ដីរបស់ពួកគាត់។

ជនរងគ្រោះមានឈ្មោះ កោះ សៀម អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នេះបើតាមស្ត្រីឈ្មោះ វ៉ុន ដាលីន អាយុជាង៤៤ឆ្នាំ
ជាភរិយារបស់ជនរងគ្រោះ បានផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២៤

ខេត្តព្រះវិហារ៖ពលរដ្ឋបានប្ដឹងក្រុមបេន បន្ទាប់ពីធ្វើសកម្មភាព សាហាវព្រៃផ្សៃបំផុត! នាំបក្សពួកមួយក្រុមចូលផ្ទះពលរដ្ឋ  ផ្ទុះអាវុធជាច្រើនគ្រាប់និងវាយដំពលរដ្ឋ ម្នាក់ជាជនពិការ ហើយចាប់ដាក់ឡានដូចក្រុមចោលចាប់ជម្រិត។

ខេត្តព្រះវិហារ៖ហេតុការណ៍ដ៏ឃោរឃៅបែបនេះបានកើតឡើងនៅ ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅម៉ោងប្រម៉ាណជាង១០ព្រឹក។ ករណីនេះត្រូវបានក្រុមគ្រួសារជាភរិយាជនរងគ្រោះបានប្ដឹងក្រុមបង្កខាងលើ នៅអធិការនគរបាលស្រុកសង្គមថ្មី នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ប្ដីរបស់ពួកគាត់ផងដែរ។

ជនរងគ្រោះមានឈ្មោះ កោះ សៀម អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នេះបើតាមស្ត្រីឈ្មោះ វ៉ុន ដាលីន អាយុជាង៤៤ឆ្នាំ
ជាភរិយារបស់ជនរងគ្រោះ បានផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024។

ក្រុមជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១ បេន ដាវីត ភេទប្រុស
២ ប៉ាល ឆោម ភេទប្រុស
៣ សុខ

៤ ធាង សុធា ភេទប្រុស អាវុធហត្ថ
៥ សឿង សារុន ភេទប្រុស អាវុធហត្ថ
៦ ជនជាតិបរទេស មិនស្គាល់អត្តសញ្ញាណ

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់បែបនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមលោក បេន នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២៤

ខេត្តសៀមរាប៖លោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសការធ្វើអត្តសញ្ញាប័ណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋ។

លោកក៏បានសង្កត់ធ្ងន់ទៅលើ បញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសការបរិច្ឆេទ ដើមី្បបំពេញតម្រូវការចាំបាច់របស់បងប្អូន។ ម៉្យាងទៀតរាល់អត្តសញ្ញាណប័ណ្ណសញ្ជាតិ ដែលក្រសួងបានធ្វើរួចផ្តល់ឱ្យគឺត្រូវធ្វើការចែកជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។  

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបក៏បានបន្ថែមថា ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន សំខាន់លុបបំបាតឲ្យបាននូវក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខ ក្នុងមូលដ្ឋាន និងត្រូវធ្វើការត្រួតពិនិត្យមន្ត្រីនៅក្រោមឱវាទរបស់ខ្លួន ដែលអនុវត្តការងារមិនបានត្រឹមត្រូវ ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យ នូវរាល់សំណង់អាណាធិតេយ្យ ដែលបានសាងសង់នៅលើចំណីផ្លូវ និងធ្វើការៀបចំសណ្តាប់ធ្នាប់ សោភ័ណ្ឌ ភាពតាមទីប្រជុំជន ប្រកបទៅដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិដែលបានឆ្លងកាត់។  

លោក លី សំរិទ្ធ ក៏បានវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក មន្ទីរ អង្គភាពជុំវិញខេត្ត រួមគិត រួមធ្វើ និងរកដំណោះស្រាយ បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើង និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។

លោកមានប្រសាសន៍បែបនេះក្នុងឱកាស បើកកិច្ចប្រជុំសាមញ្ញលើក៥របស់ខ្លួននៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២៤

ខេត្តបន្ទាយមានជ័យ៖ក្រុមមន្រ្តីគយខេត្តបន្ទាយមានជ័យបានចុះបង្ក្រាបទីតាំងកន្លែងលក់គ្រឿងអេឡិចត្រូនិចដ៏ធំមួយកន្លែងដែលសង្ស័យថា ជាទំនិញគេចពន្ធ ។

ការបង្ក្រាបធ្វើឡើងចំណុច យីហោ(ស៑ុយ ម៉េង គ្រួយ) ក្នុងក្រុងប៉ោយប៉ែត កាលពីនៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤។

ប្រភពបានឲ្យដឹងថាទីតាំងទំនិញខាងលើត្រូវបាន
មន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបដោយមានការចូលរួមជាព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យផងដែរ។

ប្រភពបានបញ្ជាក់ទៀតថាក្រោយត្រួតពិនិត្យគេឃើញ កម្លាំងមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ បានរកឃើញ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យជាទំនិញគេចពន្ធខុសច្បាប់ រួចក៏ជញ្ជូនដាក់លើរថយន្ត ដើម្បីយកទៅ ឱ្យម្ចាស់ទំនិញ ចូលខ្លួនដោះស្រាយបង់ពន្ធឱ្យបានត្រឹមត្រូវ ស្របទៅតាមផ្លូវច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៤

ខេត្តសៀមរាប៖ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ព្រមទាំងព្រះរាជាគណៈ ព្រះគ្រូ ព្រះចៅអធិការក្នុងក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ

បានចែកជូនស្បៀងអាហារ ដល់គ្រួសារមានជីវភាពខ្វះខាត និងចាស់ជរាចំនួន៤០គ្រួសារ នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។

ព្រះសច្ចានុបាល នឿម វុទ្ធី បានមានថេរៈដីកាថា អំណោយទាំងនេះកើតចេញពីទឹកចិត្តសទ្ធា ជ្រះថ្លារបស់ព្រះសង្ឃដូចនេះគ្រួសារដែលទទួលបានការឧបត្ថម្ភនេះត្រូវយកទៅបរិភោគប្រើប្រាស់ក្នុងផ្លូវល្អឱ្យមានកម្លាំង មានសុខភាពល្អ និង ខិតខំប្រឹងប្រែងស្វែងរកទ្រព្យបន្ថែមទៀត ពីព្រោះការជួយ នេះមិនអាចដោះស្រាយបញ្ហាខ្វះខាតបានទាំងស្រុងទេ ពោលគឺវាគ្រាន់តែបានជួយដោះស្រាយមួយ រយៈពេលខ្លីប៉ុណ្ណោះ។ ជាមួយគ្នានេះ ព្រះអង្គក៏បានជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនយកកូនទៅរៀនសូត្រព្រមទាំងជួយបង្ហាត់បង្រៀនកូនៗបន្ថែមនៅផ្ទះពីព្រោះមានតែការសិក្សាទេដែលអាចជួយឱ្យ យើងអាចរួចផុតពីភាពក្រីក្របាន ។

ព្រះធម្មានុរ័ក្ខញាណ ស៊ុ ពិសិទ្ធ ព្រះសមុហ៍ គណខេត្តសៀមរាប បានមានថេរដីកាថា  នៅកម្ពុជាវិស័យពុទ្ឋចក្រ និងអាណាចក្រតែងតែដើរទន្ទឹមគ្នា និង ផ្សារភ្ជាប់ការងារសង្គមជាមួយគ្នាគ្រប់កាលៈទេសៈ។

ព្រះតេជគុណបន្តថា ក្នុងជីវិតយើងម្នាក់ៗរមែងជួបនូវទុក្ខលំបាក និងសេចក្តីសុខ មិនអាចចៀសរួចឡើយគ្រាន់តែទំហំទុក្ខនិងសេចក្តីសុខនោះវាខុសគ្នាទៅតាមផលបុណ្យរបស់យើងរៀងៗខ្លួន ហេតុនេះយើងម្នាក់ៗបើចង់រួចផុតពីសេចក្តីទុក្ខលំបាកគឺត្រូវខំប្រឹងព្យាយាម ធ្វើស្រែចម្ការ ដាំដុះ ប្រកបរបរផ្សេងៗកុំទំនេរដៃ ដោយមិនត្រូវគិតថាត្រជាក់ពេក ក្តៅពេក ភ្លៀងពេក ធ្វើអ្វីមិន កើតនោះទេ ហើយការផ្តល់ជាគ្រឿងឧភោគបរិភោគរបស់ព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមជា មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក។ ពុទ្ធបរិស័ទ ទាំងអស់ គឺមិត្តរួមជាតិ រួមសាសន៍ រួមទុក្ខ រស់នៅក្រោមម្លប់នៃព្រះពុទ្ធសាសនា ដូច្នេះនៅពេល ដែលពុទ្ធបរិស័ទជួបទុក្ខលំបាក ព្រះសង្ឃត្រូវតែខ្វល់ខ្វាយជួយជ្រោមជ្រែងញោមញាតិ និងចូលរួមការ រំលែកទុក្ខរបស់ពុទ្ធបរិស័ទជាការបង្ហាញពីការអាណិតអាសូរក្នុងនាមជាមិត្តរួមជាតិ រួមសាសន៍ជាមួយ គ្នា។

លោក ឆោម ឈឿត ចៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានថ្លែងអំណរព្រះគុណនិងអរគុណ ចំពោះទឹកចិត្ត ព្រះសង្ឃក្រុងសៀមរាប ដែលបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខនិងការលំបាករបស់គ្រួសារខ្វះខាតនៅមូលដ្ឋាននេះជាសកម្មភាពមនុស្សធម៌ជួយចែករំលែកដល់អ្នកកំពុងមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៤

ខេត្តសៀមរាប៖ក្រុមគ្រួសារបានបំភ្លឺថា ឈ្មោះ ស៊ីម ផលមុន្នីរាជ មិនបានពាក់ព័ន្ធករណីក្រុមក្មេងទំនើងនៅសៀមរាបដែលនគរបាលបានឃាត់ខ្លួននោះទេ។

ក្រុមគ្រួសារបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នេះថា ឈ្មោះ ស៊ីម ផលមុន្នីរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីកន្លែងកំណើតភូមិត្រពាំងប្រាសាទ ឃុំ.ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន) ដែលនគរបាលបានឃាត់ខ្លួន មិនបានពាក់ព័ន្ធ ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី (ហិង្សាទៅវិញទៅមក)នៅវេលាម៉ោង២៤ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ក្រុមគ្រួសសារបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ហ្នឹង ឈ្មោះ ស៊ីម ផលមុន្នីរាជ ត្រូវបានមិត្តភ័ក្តហៅទៅញាំអី! ដោយមិនបានដឹងថាមិត្តភ័ក្ត របស់ខ្លួននោះមានទំនាស់ជាមួយអ្នកណានោះទេ ហើយក៏មានរឿងកើតឡើងតែម្ដង រហូតដល់សមត្ថកិច្ចឃាត់ខ្លួន។ ជាមួយគ្នានេះដែរក្រុមគ្រួសារខាងលើបានសុំសំណូមពរដល់ឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងសាលាដំបូងខេត្តសៀមរាប មេត្តជួយដល់ឈ្មោះ ស៊ីម ផលមុន្នីរាជ ដោយក្ដីអនុគ្រោះផងទាន! ដោយគ្នាមិនបានពាក់ព័ន្ធហើយនៅក្មេងទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៤

ភ្នំពេញ៖ក្រុមមេធាវី អាស៊ី កម្ពុជា សហការជាមួយសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា “CIDA” នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី ‘‘តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍក្នុងសម័យរដ្ឋាភិបាលឌីជីថល’’ ក្រោមការឧបត្ថម្ភរបស់ មេធាវីបញ្ចកោណ និងក្រោមកិច្ចគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnome Penh Phokeetra Hotel)។

សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ និងជាប្រធានក្រុមមេធាវី អាស៊ី កម្ពុជា, ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយវិវាទាដោះ ស្រាយក្រៅប្រព័ន្ធតុលាការ តំណាងក្រសួងយុត្តិធម៌ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ប្រធានបទចំនួន ០៥ ត្រូវបានលើកយកមកធ្វើបទបង្ហាញរួមមាន៖ (១) ‘‘តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាលឌីជីថល’’ ដោយ ឯកឧត្តមបណ្ឌិត ឥន យឿន ជាមេធាវី, ជាសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី, (២) ‘‘តួនាទីមេធាវីនៅក្នុងសំណុំរឿងក្ស័យធន’’ ដោយ ឯកឧត្តម អ៊ុក រី ជាមេធាវី ជាអភិបាលបណ្តោះអាសន្ន, ជាអាជ្ញាកណ្តាលការងារ, និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់, (៣) ‘‘តួនាទី និងភារកិច្ចរបស់មន្ត្រីគរបាលយុត្តិធម៌’’ បទបង្ហាញដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ, (៤) ‘‘ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ’’ បទបង្ហាញដោយលោក យន់ សុវណ្ណារ៉ា ជាប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេស និងកិច្ចការច្បាប់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, (៥) ‘‘ការប្រើប្រាស់ឧបករណ៍ Ai សម្រាប់ផ្នែកច្បាប់បែបការងារទំនើប’’ បទបង្ហាញដោយ លោកបណ្ឌិត ឡាយ គិរី ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនរៀន អេ អាយ ម.ក និងជាអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធនតូច និងមធ្យមកម្ពុជា។

ថ្លែងក្នុងឱកាសនៅក្នុងកម្មវិធីសិក្ខាសាលា លោកជំទាវ សេង វួចហ៊ុន បានលើកឡើងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើការផ្តាស់ប្តូរយោបល់ ការចែករំលែកចំណេះដឹង បទពិសោធន៍ការងារ អំពីតួនាទីសំខាន់ៗរបស់មេធាវីក្នុងប្រព័ន្ធយុត្តិធម៌ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងស្របតាមយុត្តិសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១ មុំទី៤ ទិសដៅការងារ ២០២១ ដល់ ២០៣៥ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអនុវត្តនូវតួនាទី និងភារកិច្ចរបស់មេធាវីឱ្យសមស្របក្នុងសម័យកាលរដ្ឋាភិបាលឌីជីថល។ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងឳកាសប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវីនៃគណៈមេធាវី សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ‘‘គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាគឺជាស្ថាប័នដ៍សំខាន់ និងថ្នាក់ដឹកនាំត្រូវមានសម្ថភាពវិជ្ជាជីវៈខ្ពស់ មានភាពជាអ្នកដឹកនាំល្អ ប្រកបដោយគុណធម៌ និងបុរេសកម្មជានិច្ច’’។

ឯកឧត្ភម យ៉ម ផារ៉ូត ក៏បានលើកឡើងផងដែរថា សិក្ខាសាលានេះបានចែករំលែកចំណេះដឹង និងបទពិសោន៍អំពីតួនាទីដ៏សំខាន់របស់មេធាវី ក្នុងការជួយពង្រឹងវិស័យយុត្តិធម៌ និងលើកកម្ពស់នីតិរដ្ឋ ស្របតាមយុត្តិសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុតិ្តធម៌ និងពង្រឹងគោរណការណ៍នីតិរដ្ឋ។ មិនតែប៉ុណ្ណោះ អង្គសិក្ខាសាលានេះ ពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើន និងចូលរួមចំណែកដល់ការផ្សព្វផ្សាយ និងការបញ្ជ្រាបការយល់ដឹងកាន់តែច្បាប់អំពីតួនាទីសំខាន់ៗរបស់មេធាវី និងប្រព័ន្ធឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២ ដល់ ២០២៥ តាមចក្ខុវិស័យ ‘‘ការករសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ’’។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន ក៍មានប្រសាសន៍បន្ថែមផងដែរថា មេធាវី គឺជាឆ្អឹងខ្នងនៃគ្រប់ប្រព័ន្ធច្បាប់ទាំងអស់ ដោយបានដើរតួរជាអ្នកតស៊ូមតិ ដើម្បីយុត្តិធម៌ និងជាអ្នកការពារសិទ្ធិរបស់បុគ្គល។ មេធាវីត្រូវ ធានា ថា ដំណើរការរឿងក្តីក្នុងតុលាការ ដំណើរការ ដោយ យុត្តិធម៌ និង សុចរិតភាព។ មិនត្រឹមតែប៉ុណ្ណោះ ការប្តេជ្ញាចិត្ត របស់ មេធាវី ក្នុងការលើកកម្ពស់នីតិរដ្ឋ ក៏ជាផ្នែកមួយដែលបានជួយពង្រឹងនូវទំនុកចិត្តសាធារណៈ មកកាន់ស្ថាប័នច្បាប់របស់យើង ជាពិសេស ពង្រឹងតម្លៃនៃយុត្តិធម៌ សមភាព និងគណនេយ្យភាព។ តាមរយៈ ការពិភាក្សាថ្ងៃនេះ ពិតច្បាស់ណាស់ថា មេធាវីត្រូវតែបន្តអភិវឌ្ឍន៍ជំនាញ និងបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្តរួមចំណែកប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ទាំងមូល។

នៅក្នុងពិធីសិក្ខាសាលានេះផងដែរ ក៏មានការបង្ហាញជូនអំពីសៀវភៅ និងកម្រងវីដេអូ ‘‘ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន’’ ដែលបានបង្ហាញជូនដោយលោក សាំង សុង ជាសមាជិកគណៈ កម្មការនិពន្ធ តំណាងឱ្យ ឯកឧត្តម មាស សុខុន ជាប្រធានគណៈកម្មការនិពន្ធ។ មិនត្រឹមតែប៉ុណ្ណេះ កម្មវិធីក៏បានបង្ហាញជូននូវផ្ទាំងទស្សនីយភាពនៃការសម្ដែងជូនទស្សនានូវរបាំប្រពៃណីជាតិខ្មែររួមមាន របាំភួងនារី, របាំគោះត្រឡោក និងរបាំសុវណ្ណមច្ឆា ដោយក្រុមរបាំនៃសាលារបាំនរោត្ដមបុប្ផាទេវី ។

ចុងបញ្ចប់នៃកម្មវិធី គឺជាកម្មវិធីពិសារអាហារហារសាមគ្គី អបអរសារទរចំពោះ មេធាវី សេង វួចហ៊ុន ជាបេក្ខភាពប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៥ លេខរៀងទី២ និងអបអរសាទរចំពោះបេក្ខភាពក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ដែលមានលេខរៀងចាប់ពី ៣២ ដល់ ៥៩ ប្រកបដោយសោមនសរីករាយ និងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត។ កម្មវិធីក៏មានការអញ្ចើញចូលរួមពីសំណាក់ ព្រះសង្ឃ, មេធាវី, អ្នកវិជ្ជាជីវៈច្បាប់, ធុរៈជន, មន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ(ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, សភាណាណិជ្ជកម្ម) សាធារណៈជន សិស្សនិស្សិត ព្រមទាំងក្រុមការងារនិងសិស្សនិស្សិត អ.ម.ត សរុបប្រមាណជាង ៥០០ នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៤

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថាយើងត្រូវរួមគ្នាបន្តធ្វើការអភិវឌ្ឍឱ្យបានជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។​

អភិបាលខេត្តកំពង់ចាម មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់​ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

នៅសាលប្រជុំមន្ទីរផែនការខេត្ត លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក, ឃុំ-សង្កាត់ យើងសង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តមានចំនួន ៤៨៩គម្រោង សំណើគម្រោងវិនិយោគក្រុង ស្រុក​មាន ចំនួន ៧៧៩គម្រោង និងសំណើគម្រោងវិនិយោគឃុំ សង្កាត់មាន ចំនួន ៤,៣៩២គម្រោង ដែលជាតម្រូវការអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២៥។

អភិបាលខេត្តក៏បានសង្កត់ធ្ងន់ថា​ គម្រោងវិនិយោគកំពុងដំណើរការ គម្រោងមានការសន្យាគាំទ្រ និងគម្រោងមិនទាន់មានការសន្យាគាំទ្រ ដែលនៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះ គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២៥-២០២៧​ សំណូមពរលោក លោកស្រីប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត, លោកអភិបាលក្រុង-ស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ធ្វេីយ៉ាងណា​ត្រូវជំរុញការអនុវត្តគម្រោងនីមួយៗ ឱ្យចប់តាមកាលកំណត់​។

លោកអ៊ុន​ ចាន់ដា​ ក៏បានស្នេីដល់អង្គភាពជុំវិញខេត្ត, អង្គការមិនមែនរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ សូមប្រើប្រាស់ឱ្យអស់លទ្ធភាព នូវធនធានដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬ ពីដៃគូរនានា បន្តផ្តល់ការគាំទ្រគម្រោងសកម្មភាព​ អាទិភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់បន្ថែមទៀត។​ ដោយឡែកលោកអភិបាលក្រុង-ស្រុក ត្រូវពិនិត្យមើលលើគម្រោងអាទិភាពរបស់ឃុំ-សង្កាត់ ដែលបានដាក់ក្នុងសិក្ខាសាលាសមាហរណកម្ម និងពិនិត្យឡើងវិញ ថាតើគម្រោង ណាខ្លះបានទទួលការគាំទ្រ និងគម្រោងណាខ្លះដែលមិនទាន់ទទួលបានការគាំទ្រ ត្រូវប្រើប្រាស់មូលនិធិរបស់រដ្ឋបាលក្រុង ស្រុក​ ដើម្បីដោះស្រាយបញ្ហាជាអាទិភាព របស់ប្រជាជន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៤

ខេត្តសៀមរាប៖ក្មេងទំនើងចំនួន 5 នាក់ ត្រូវបាន ប៉ូលិសខេត្តសៀមរាប បង្ក្រាបបញ្ជូនទៅតុលាការខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ នាយប់ថ្ងៃព្រហ្មណ៍ថា នៅវេលាម៉ោង២៤ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី (ហិង្សាទៅវិញទៅមក) នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបង្កឡើយដោយក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយកាំបិតខ្វែវ និងមួកសុវត្ថិភាព ប្រើមធ្យាបាយម៉ូតូ និង ផាសអាប់ (PassAp) បានធ្វើសកម្មភាពបើកប្រដេញ ស្ទាក់វាយតប់ និងកាប់គ្នាទៅវិញទៅមកយ៉ាងអាណាធិបតេយ្យ ក្រោយពីធ្វើសកម្មភាពរួចភាគីទាំងសងខាងបាននាំគ្នាគេចខ្លួន។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់បន្ថែមថា ក្រោយពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងនគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ និងកំណត់បានមុខសញ្ញា ឈានដល់ធ្វើការឃាត់ខ្លួនមនុស្សបានចំនួន៥ នាក់តែម្ដង។

ជនសង្ស័យ៖ ១-ឈ្មោះ ជឿន យូឈាន ហៅវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅតូបលក់ដូរ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទលួច)។
២-ឈ្មោះ ឱម ម៉ារឺឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ (គ្មាន) មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទហិង្សាដោយចេតនា)

៣-ឈ្មោះ ចិត្រ ច័ន្ទសីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីកន្លែងកំណើតភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន)

៤-ឈ្មោះ ស៊ីម ផលមុន្នីរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីកន្លែងកំណើតភូមិត្រពាំងប្រាសាទ ឃុំ.ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន)

៥-ឈ្មោះ ជា ងនបញ្ញា ហៅយ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីកន្លែងកំណើតខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន)។

ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពដូចគ្នាថា៖ នៅយប់កើតហេតុវេលាម៉ោង២១ និង០០នាទី ឈ្មោះ ចិត្រ ច័ន្ទសីហា និងឈ្មោះ ស៊ីម ផលមុន្នីរាជ បានបើកម៉ូតូម៉ាក POPZ ពណ៌ស កាំសន្ទះពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ផ្លាកលេខសៀមរាប ១AS-៧១៧៧ ចេញពីចំណុចតូបលក់ដូរ នៅចំណុចផ្លូវបេតុង ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្នុងគោលបំណងទៅទិញបាយ នៅចំណុចខាងកើតស្តុងទន្លេសាប ក៏ត្រូវបានមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ ចំនួន០៤នាក់ បើកម៉ូតូចំនួន០២គ្រឿង ម៉ាក Scoopy ចំនួន ០១គ្រឿង និងម៉ាក Honda Dream ចំនួន ០១គ្រឿង ប្រដាប់ដោយមួកសុវត្ថិភាព ធ្វើសកម្មភាពគប់មកលើពួកគេ ប៉ុន្តែគប់មិនត្រូវនោះទេ។ លុះដល់ម៉ោងប្រហែល២៤ និង២០នាទី ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ពួកគេមានទាំង ០៤នាក់ បើកម៉ូតូចំនួន០២គ្រឿង ក្នុងគោលចំណងតាមទៅរកសងសឹកគូរទំនាស់ បើកម៉ូតូដល់កន្លែងកើតហេតុខាងលើ ស្រាប់តែក្រុមគូរទំនាស់ មានគ្នាប្រហែល២០នាក់ ជិះម៉ូតូប្រហែល០៨គ្រឿង និងផាសអាប់១គ្រឿង ប្រដាប់ដោយខ្វែវ ចំនួន០២ដើម មួកសុវត្ថិភាព និងដុំថ្ម បានស្ទាក់ម៉ូតូប្រើហិង្សាមកលើពួកគេទាំង០៤នាក់ ប៉ុន្តែពុំបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។

បើតាមស្នងការនគរបាលខេត្តសៀមរាបបញ្ជាក់ទៀតថា ដោយឡែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានហើយ កំពុងបន្តការចាប់ខ្លួន។

សូមជម្រាបថា ប្រតិបត្តិការទទួលបានជោគជ័យនេះ ដោយមានការយកចិត្តទុកដាក់ជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប មានការណែនាំពីសំណាក់ឯកឧត្តម លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងអភិបាលខេត្តសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៤

ខេត្តសៀមរាប៖សាខាពន្ធដារខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងរយៈពេល ៩ខែឆ្នាំ២០២៤។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្ត ដោយមានការចូលរួមពីលោកអនុប្រធានសាខា ប្រធាន-អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃសាខាពន្ធដារខេត្តសៀមរាប។ របៀបវារៈដែលបានលើឡើងក្នុងកិច្ចប្រជុំ រួមមាន៖

១-ពិនិត្យស្ថានភាពប្រមូលចំណូលប្រចាំខែកញ្ញា និងរយៈពេល ៩ខែឆ្នាំ២០២៤ របស់សាខាពន្ធដារខេត្ត និងរបាយការណ៍លទ្ធផលតាមការិយាល័យនីមួយៗ

២-ពង្រឹងការអនុវត្តការងារតាមការិយាល័យនីមួយៗ ជាពិសេសការផ្តល់សេវាជូនអ្នកជាប់ពន្ធ

៣-ពង្រឹងការយល់ដឹងអំពីលិខិតគត្តិយុត្ត និងលិខិតណែនាំថ្មីៗ ដើម្បីអនុវត្តឱ្យមានសង្គតិភាព និងប្រសិទ្ធភាព

៤-បញ្ហាពាក់ព័ន្ធផ្សេងៗ និង

៥-ដាក់ទិសដៅអនុវត្តបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៤

ខេត្តសៀមរាប៖លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្តល់ប័ណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះប័ណ្ណកម្មសិទ្ធិនេះ គឺបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែង មិនមានការភ័យខ្លាច។

លោកអភិបាលរងខេត្តសៀមរាបក៏បានមានប្រសាសន៍ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ជសពិសេសសូមកុំយកបណ្ណកម្មសិទ្ធិទៅអ៊ុតថង់ប្លាស្ទិកជាដាច់ខាត។

លោកអភិបាលរងខេត្តក៏បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មកទទួលយកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗ ហើយសូមឲ្យអាជ្ញាធរឃុំស្រុកនិងមន្រ្តីជំនាញទាំងអស់ សូមយកចិត្តទុកដាក់ណែនាំនិងពន្យល់បងប្អូនប្រជាពលរដ្ឋ អំពីឯកសារពាក់ព័ន្ធផ្សេងៗដែលទាក់ទងនិងការមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីផងដែរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣ពាន់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ នៅថ្ងៃពុធម្សិលមិញ។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប បានប្រាប់ថាក្នុងអំឡុងនៃការចុះធ្វើប័ណ្ណជូនបងប្អូន គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។

លោកបានបញ្ជាក់ថាការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងឃុំក្រឡាញ់នាពេលនេះគឺមានចំនួន ៤ភូមិ ដែលមានក្បាលដីសរុប ចំនូន ៣២៨៤ក្បាលដី ហើយចេញបណ្ណបាន ២ ៩៨៨ក្បាលដី ក្នុងនោះមាន៖ ភូមិតាច្រែង ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៦៧៧ក្បាលដី ភូមិអូរក្រឡាញ់ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ១០៣៤ក្បាលដី ភូមិកោះក្របៅ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៧២០ក្បាលដី និងភូមិសំពៅលូនចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៥៥៧ក្បាលដី។

លោកបាមបញ្ជាក់បន្ថែមទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៤

សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថាបុរសវ័យចំណាស់ម្នាក់ បានដាច់ខ្យល់ស្លាប់ ក្នុងផ្ទះសំណាក់បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុច ផ្ទះសំណាក់ស្រែមានលាភ ស្ថិតនៅលើដងផ្លូវជាតិលេខ៨ ក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ មាន ឈ្មោះ សាំង ស៊ីន ភេទប្រុសអាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្ន មានគ្រួសារ ដោយរស់នៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

សេចក្ដីរាយការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលទី០៨ ខែតុលានេះឈ្មោះ សាំង ស៊ីន បានចូល”ផ្ទះសំណាក់ស្រែមានលាភ “បន្ទប់លេខ៣ ដោយមួយសន្ទុះក្រោយមក នារី ដែលជាដៃគូរបស់គាត់ បានចូលមកតាមក្រោយ តាមការណាត់ ដើម្បីឡើងឋានសួគ៌ជាមួយគ្នា។

លុះ១ម៉ោងក្រោយមក នារីដែលជាដៃគូ ក៏បានចេញពីបន្ទប់ទៅមុនបាត់ទៅ ដោយបន្សល់ទុក បុរសរងគ្រោះ នៅក្នុងបន្ទប់តែម្នាក់ឯង ខណៈបុគ្គលិកផ្ទះសំណាក់ ក៏ពុំបានចាប់អារម្មណ៍នោះទេ។

រហូតដល់ព្រលប់ ថ្ងៃដដែល ផុតម៉ោងហើយនោះ នៅតែពុំឃើញបុរសខាងលើ ចេញពីបន្ទប់ដោយសង្ស័យ បុគ្គលិកផ្ទះសំណាក់ ឈ្មោះ សេង សុខនី ភេទស្រី ក៏បានដើរទៅមុខបន្ទប់  ដោយគោះទ្វារ និងបើកទ្វារ ដែលមិនចាក់គន្លឹះ ស្រាប់តែឃើញ ជនរងគ្រោះ ឈ្មោះ សាំង ស៊ីន ដេកស្លាប់លើពូកបាត់ទៅហើយ.និងរាយការណ៍ដល់សមត្ថកិច្ច។

រហូតដល់ព្រឹកទី០៩.១០.២០២៤ សមត្ថកិច្ចចំរុះ ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តព្រៃវែង បានចុះធ្វើការពិនិត្យ និងធ្វើកោសលវិច្ឆ័យ.និងប្រគល់ស..ពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត។

ជុំវិញករណីនេះ សមត្តកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ សាំង ស៊ីន”គឺស្លាប់ដោយសារគាំងបេះដូង លេបថ្នាំសម្រើបអស់១គ្រាប់” ខណៈនារីជាដៃគូ ត្រូវគេបង្ហើបថា មានវ័យជាង៤០ឆ្នាំ នៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង នាងមានប្ដី ដែលកំពុងធ្វើការចំណាកស្រុក នៅប្រទេសថៃ។
បច្ចុប្បន្ន សាកសពឈ្មោះ សាំង ស៊ីន  កំពុងធ្វើបុណ្យតាមប្រពៃណីនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page67 Page68 Page69 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×