ខេត្តសៀមរាប៖លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា នៅព្រឹកមិញ បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋនៅស្រុកជីក្រែងចំនួន៦៣គ្រួសារ ដែលលំនៅដ្ឋានពួកគាត់បានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងនោះនៅឃុំល្វែងឫស្សី រលំផ្ទះចំនួន២ខ្នង និងរបើកដំបូលផ្ទះចំនួន៥៥ខ្នងនិងឃុំស្ពានត្នោត របើកដំបូលផ្ទះចំនួន៦ខ្នង ដែលគ្រួសាររលំផ្ទះ ក្នុងមួយគ្រួសារទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី១៦សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល និង គ្រួសាររបើកដំបូលផ្ទះក្នុងមួយគ្រួសារទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី ១០សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។
នៅក្នុងឱកាសនោះដែរ លោកអនុប្រធានគណៈកម្មាធិការសាខា បានប្រគេនទេយ្យវត្ថុមួយចំនួនដល់វត្តចំនួន២ផងដែរ នៅក្នុងស្រុកជីក្រែងនេះ មានវត្តតាអុង និងវត្តឃ្លាំងបេង ដែលក្នុងមួយវត្តប្រគេន អង្ករ៦០គីឡូក្រាម , មី២កេស ត្រីខ២យួរ , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ , ម៉ាស់២ប្រអប់ និងបច្ច័យមួយចំនួន៕SRP
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២០

