Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ»
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

ខេត្តព្រះវិហារ៖ស្ពាន​ស្ទឹង​ស្ដៅ ទៅផ្ទះ​លោក​បេន ស្ថិត​ក្នុងភូមិ​សុច​ ឃុំ​ស្ដៅ​ ស្រុក​សង្គម​ថ្មី នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃអាទិត្យទី០៥ខែកក្កដានេះ។ស្ពាន​ស្ទឹង​ស្ដៅនេះ ​ឆ្ពោះទៅកាន់​ដែន​អភិរក្ស​សត្វព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក​ឬ​ដែល​គេ​ស្គាល់​ថា​ឆ្ពោះ​ទៅផ្ទះ​លោក​បេន។

បើតាមមន្ត្រីសាលាខេត្តព្រះវិហារបានឲ្យបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ដឹងនៅព្រឹកនេះថាបន្ទាប់ពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ស្ថាបនា​រួចរាល់​១០០​ភាគរយ​និង​បាន​ដាក់ឱ្យ​ប្រជាពលរដ្ឋ​បាន​ឆ្លង​ជា​បណ្ដោះអាសន្ន​កាលពីដើម​ខែមិថុនា​កន្លងមកនេះ​ ​នឹង​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥​កក្កដា​២០២០​នេះ​ ក្រោមវត្តមានលោក​មាស ​សុភា​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​។​

មន្ត្រីសាលាខេត្តបានបញ្ជាក់ថា​ស្ពានដែក​បេ​ឡេ​ត៍​ថ្មី​ឆ្លងស្ទឹង​ស្តៅ​នេះ​មាន​ប្រវែង​៤៨​ម៉ែត្រ​គុណ​៤,២០​ម៉ែត្រ​គឺមាន​ការជួយឧបត្ថម្ភ​ដែក​ស្ពាន​បេ​ឡេ​ត៍​ ពី​លោក​​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។ ចំណែការ​ឧបត្ថម្ភ​ឈើ​ក្រាល​ស្ពាន ដោយ​លោក​សាយ ​សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។ ​ឧបត្ថម្ភ​សរសរ​ដែក​ស្ពាន​ ដោយ​លោក​​មាស ​សុភា​និង​លោក​ប្រាក់​សុវណ្ណ​។ ការ​អនុវត្ត​ការងារ​សាងសង់​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ មិនមាន​ថវិកា​របស់​សប្បុរសជន​ណា​ផ្សេង​នោះទេ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ក្នុងនោះគឺ សម្តេចតេជោ បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថាៈ

១)ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។ កន្លងមក សម្តេចតេជោ បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចអោយទៅកាប់រុករានទន្រ្ទានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្រ្ទានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី១០ទៅ
២០ ក៏សម្តេចតេជោបានដឹងនឹងកំណត់អត្តសញ្ញាណនិងមុខសញ្ញារួចអស់ហើយដែរ។ បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តិមែននោះគឺនឹងត្រូវចាប់ខ្លួន។

២) ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើអោយបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។

៣)ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកឱស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីដល់មន្រ្តី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់ថាករណីមានពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរុះរើចេញវិញហើយ។
តាមរយៈទំព័រpage ហ្វេសប៊ុកផ្លូវការ
របស់លោកទៀ សីហា អភិបាលខេត្ត
ខេត្តសៀមរាប បានសរសេរយ៉ាងដូច្នោះថាលោកអភិបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពស្រុក ចុះអនុវត្តយ៉ាងឆាប់រហ័សនូវករណីការធ្វើរបងលើផ្លូវ ក្នុងមូលដ្ឋានស្រុកសូទ្រនិគម។
លោកទៀ សីហា បន្តថាពាក់ព័ន្ធករណីនេះ គាត់(ម្ចាស់ដី) បានចូលរួមជាមួយអាជ្ញាធរស្រុក និងយល់ព្រមរុះរើរបងរបស់គាត់ចេញវិញ។
សូមបញ្ជាក់ថា ទីតាំងដែលមានការធ្វើរបងលើផ្លូវនេះក្នុងភូមិគោកមនខាងត្បូង ផ្លូវដីក្រហមថ្មី​ ស្រុកសូទ្រ​និគម​ ខេត្តសៀមរាប។ ការធ្វើបែបនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការបង្ហោះចែកចាយនិងរិះគន់យ៉ាងខ្លាំង។
បើតាមអភិបាលខេត្តសៀមរាប បានបញ្ជាក់បន្ថែមថាខ្ញុំបាទសង្ឃឹមថា ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបញ្ឈប់នូវសកម្មភាពកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ និងមិនបន្តចាញ់ល្បិចបោកប្រាស់ញ៉ុះញ៉ុងរបស់ជនខិលខូចឆ្លៀតឱកាសទៀតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២០

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី លោក កែវ ធី ប្រធានក្រុមការងារចុះជួយឃុំត្បែង និងលោក​ ហុី​ សាយ​ ប្រធានក្រុមការងារចុះជួយឃុំឃុនរាម នៅព្រឹកថ្ងៃសៅរិ៍ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ​ បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន ១០វត្ត រួមមាន វត្តបន្ទាយស្រី វត្តត្បែង វត្តធ្លកវារ៍ វត្តសសី វត្តជប់ពពេល វត្តម្រាក្សវារ៍ វត្តស្រះដូនរីក អាស្រមវត្តភ្នំហប់ អាស្រមវត្តព្រៃជាំ និងអាស្រមពើងព្រួត។
ក្នុងពិធីនេះក្រុមការងារ បានប្រគេនទេយ្យវត្ថុ​ និងបច្ច័យដល់ព្រះសង្ឃទាំង ១០វត្ត ដោយក្នុងមួយវត្តទទួលបានដូចជា​ :
១.ទៀនវស្សាចំនួន ០១គូ
២.សាដក ០១
៣.ទឹកផ្លែឈើ ០២កេស
៤.ទឹកដោះគោខាប់ ០១កេស
៥.ទឹកបរិសុទ្ធ ១០យួរ​
៦.ត្រីខ ០១កេស​
៧.មី ០១កេសធំ
៨.អង្ករ ០២ការ៉ុង
៩.ប៊ីចេង​០២គីឡូក្រាម​
១០.ប្រហុក​ ០៥គីឡូក្រាម​
១១.ទឹកសុីអុីវ​ ០២យួរ​
១២.ទឹកត្រី​ ០២យួរ​
១៣.ស្ករស​ ០៥គីឡូក្រាម​
១៤.តែ​ ០១កញ្ចប់​
១៥.ប្រេងម៉ាស៊ូត​ ៣០លីត្រ​
១៦.ប្រគេនបច្ច័យព្រះសង្ឃនៅវត្តក្នុងឃុំត្បែង​ និង
​ ឃុំឃុនរាមចំនួន​ ៩វត្ត​ ដោយក្នុងមួយវត្តទទួល
​ បានបច្ច័យចំនួន ៨៦០,០០០ រៀល​
១៧.ប្រគេនបច្ច័យព្រះសង្ឃនៅវត្តបន្ទាយស្រីចំនួន
​ ១,២០០,០០០រៀល
១៨.ជូនថវិកាដល់គណកម្មការអាចារ្យ​ម្នាក់​
​ ៥០,០០០រៀល​ ចំនួន​ ៦នាក់
១៩.ជូនថវិកាដល់តាជី​ យាយជីម្នាក់​ ១០,០០០រៀល​
ចំនួន​៩៤នាក់​
២៩.ឧបត្ថម្ភដល់ក្រុមឆៃយ៊ាំចំនួន​ ២០០,០០០រៀល​

សរុបជាទឹកប្រាក់ចំនួន​ ២០,០៩៩,២០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២០

ខេត្តកំពង់ចាម​៖ស្ពានបេតុងមួយខ្សែប្រវែង៩០ម៉ែត្រ៉ែត្រ​ និង​ទទឹង​៨ម៉ែត្រ​ ដែល​ជា​ចំណង​ដៃ​ដ៏ថ្លៃថ្លា របស់​សម្ដេចតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់បងប្អូនប្រជាពលរដ្ឋ ដោយតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ត្រូវ​បាន​សាងសង់​ឡើង​ ដើម្បី​សម្រួល​ដល់​ការ​ធ្វេី​ដំណេីរ​ រវាង​​ប្រជាពលរដ្ឋ​ នៃស្រុកព្រែកប្រសប់ ខេត្តក្រចេះ។

លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី០៤ខែកក្កដាព្រឹកមិញ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាន​បេតុងមួយខ្សែខាងលេី។

លោកអភិបាលបានជំរុញដល់ ក្រុម​ការងារ​បច្ចេកទេស​ និង​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​សហការ​ជាមួយ​​អជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​សម្រួល​ដល់​ការ​ងារសាងសង់​ ធ្វើ​យ៉ាងណា​កុំ​ឲ្យមាន​ការ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ លោក​​អភិបាលខេត្ត​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​មាន​ការ​យោគយល់​ និង​អត់ធ្មត់​មួយ​រយៈពេល​ ព្រោះ​ថា​បន្ទាប់​ពី​នោះ​យេីង​នឹង​ទទួល​បាន​ស្ពាន​ថ្មី​ដ៏រឹងមាំ​ ដែល​អាច​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វេី​ដំណើរ​ជា​មិន​ខាន​។

បេី​តាម​លោក ប៊ុត​ វុទ្ធី​ ប្រធាន​ក្រុម​បច្ចេកទេសគ្រប់គ្រងគម្រោងសាងសង់ បានឲ្យដឹងថា ស្ពានបេតុងនេះប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ​ ក្រុម​១៨០ ។ ដោយ​គម្រោងបានចាប់ផ្ដើម ដំណើរការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
ដោយបច្ចុប្បន្ន ក្រុមបច្ចេកទេស កំពុងឃួងគ្រឹះ ដើម្បីពន្លឿនការងារ នៅខាងក្រោមដី ក៏ព្រោះតែ ទឹកជំនន់កំពុងហក់ឡើងជាបណ្ដើរៗ។
លោក​បាន​បញ្ជាក់​ទៀត​ថា​ បេី​គ្មាន​ការ​រំខាន​ដល់​ការ​ឃួង​គ្រឹះ​ដោយ​សារ​ទឹក​ឡើង​នោះទេ​ សម្រាប់​គម្រោង​នេះគឺ​អាច​សាងសង់​ឲ្យ​រួចរាល់​ជាស្ថាពរ​ ​ក្នុង​រយៈពេល​តែ​៤ទៅ​៥ខែ​តែ​ប៉ុណ្ណោះ​ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ស្ពាន​បេតុង​មួយ​ខ្សែ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ បន្ទាប់​ពី​ស្ពាន​ដែក​បាឡេ​ ដែលបានកសាងឡើង ក្នុង​កំឡុង​​ឆ្នាំ១៩៩៣ មានសភាពចាស់ទ្រុឌទ្រោម ហេីយបានទទួលរងការ​ប៉ះពាល់​ ដោយទឹកជំនន់ទន្លេមេគង្គ បណ្តាលឲ្យ​រលំសរសរមួយដើម នៅត្រង់ចំណុចកណ្ដាលស្ពាន កាលពីថ្ងៃទី០៦កញ្ញា ឆ្នាំ២០១៩កន្លងទៅ​ ហើយ​ត្រូវ​បាន​ជួសជុល​ឡេីង​វិញ​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ រហូតមក​ដល់​ពេល​បច្ចុប្បន្ន​នេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២០

ខេត្តសៀមរាប៖អធិការនគរបាលស្រុក
ពួកលោកវរសេនីយឯក ទេព ពុំសែន បានឲ្យដឹងថាបុរសម្នាក់បានស្លាប់ភ្លាមៗដោយសាររថយន្តដឹកទំនិញបុក។
ហេតុការណ៍បានកើតឡើងថ្ងៃសៅរ៍ទី០៤ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង០០ និង១០នាទី
ត្រង់ចំណុច មុខផ្សារពួកចន្លោះគីឡូ ម៉ែត្រលេខ328 និង 329ភូមិគោកស្រុកឃុំពួក ស្រុកពួក លើផ្លូវជាតិលេខ៦។
លោកវរសេនីយឯក ទេព ពុំសែន បានបន្តថារថយន្តបង្កម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខភ្នំពេញ២AB – ២២៤៨អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចទៅកើត បានបុកអ្នករុញរទេះលក់ទាខ្វៃឆ្លងផ្លូវពីជើងទៅត្បូង ឈ្មោះ ស៊ឹម សុធា ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យ
ស្លាប់។
ក្នុងនោះខូចខាតរថយន្តស្រាល
ខូចខាតរទេះរុញលក់ទាខ្វៃ១គ្រឿងធ្ងន់
លោកបន្តថាមូលហេតុរថយន្តបើកបរល្បឿនលឿន ក្រោយពេលកើតហេតុរថយន្តបានគេចខ្លួនទៅទិសខាងកើតតាមផ្លូវជាតិលេខ៦ ប៉ុន្តែកម្លាំងជំនាញ សហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនិងការិយាល័យអន្តរាគមន៍តាមនិងឃាត់បានរថយន្តក្នុងក្រុងសៀមរាប។ ចំណែកអ្នកបើកបរគេចខ្លួនបាត់។
វត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២០

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកមិញនេះ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅក្នុងភូមិទូលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

គួររំលឹកថាស្ពានមួយកន្លែង នេះ ជាប្រភេទដែកបាឡេ បានកសាងឡើង នាឆ្នាំ១៩៩៣ មានសភាពទ្រុឌទ្រោម បានទទួលរងគ្រោះបាក់ស្រុត ដោយទឹកជំនន់ទន្លេមេគង្គ ដោយបានទឹកហូរធ្វើឲ្យរលំសរសរមួយដើម នៅត្រង់ចំណុចកណ្ដាលស្ពាន កាលពីវេលាម៉ោង ៦-៣០នាទី ថ្ងៃទី០៦កញ្ញា ឆ្នាំ២០១៩កន្លងទៅ ។ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្រោយពីស្ពានបាក់ស្រុតនោះ ក្រុមជំនាញបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សម្រេចសាងសង់បន្ថែមប៉ាណូចំនួន២ជួរ កម្ពស់មួយជាន់ទៀត លើប៉ាណូចាស់ ដែលមានស្រាប់ ដោយប្រើដែកប៉ាណូចំនួន៣៦ផ្ទាំង ដើម្បីពង្រឹងតួស្ពាន ឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន រហូតមកដល់សព្វថ្ងៃនេះ ។ ដោយឡែកនាបច្ចុប្បន្ននេះ កងវិស្វកម្មក្រសួងការពារជាតិ ក៏បានរៀបចំប៉ាណូមួយជួរ បន្ថែមទៀត ដើម្បីពង្រឹងតួស្ពានទាំងមូលឲ្យកាន់តែរឹងមាំជាងមុន សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ខណៈដែលស្ពានបេតុងថ្មី កំពុងចាប់ផ្ដើមដំណើរការស្ថាបនា។
តាមការគូសបញ្ជាក់ពី លោក សុ កុល មន្ត្រីបច្ចេកទេសគ្រប់គ្រងគម្រោងសាងសង់ ឲ្យដឹងថា ស្ពានបេតុងនេះ មានទំហំ៩០x ៨ម៉ែត្រ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ។ គម្រោងបានចាប់ផ្ដើម ដំណើរការងារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។
ដោយបច្ចុប្បន្ន ក្រុមបច្ចេកទេស កំពុងឃួងគ្រឹះ ស្ថាបនាស្ពានបេតុងថ្មី ដើម្បីពន្លឿនការងារ នៅខាងក្រោមដី ក៏ព្រោះតែ ទឹកជំនន់កំពុងហក់ឡើងបណ្ដើរៗមកហើយ។
លោក​ ហ៊ុន ណេង មានប្រសាសន៍ថា ស្ពានបេតុងថ្មីនេះ ជាអំណោយ ដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ទុកជាចំណងដៃ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ផងដែរ ដោយតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងជាស្ពាន សម្រាប់ការចរាចរណ៍ របស់ប្រជាពលរដ្ឋទូទៅ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅកាន់ ស្រុកព្រែកប្រសប់ នៃខេត្តក្រចេះ។ ដោយពេលនេះ គម្រោងកំពុងចាប់ដំណើរការស្ថាបនាហើយ សូមចណូមពរឲ្យប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរទាំងអស់ មានការយោគយល់អធ្យាស្រ័យ ពីព្រោះថា វាអាចមានការរំខានបន្តិចបន្ទួច ទៅដល់ការធ្វើចរាចរណ៍របស់បងប្អូន ។ ដូច្នេះយើងត្រូវចេះសម្រួលគ្នាទៅវិញទៅមក ធ្វើយ៉ាងណា ដើម្បី ទទួលបានស្ពានប្រើប្រាស់ទាំងអស់គ្នា នៅពេលខាងមុខ​នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២០

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ​២០២០​ នេះ​ ក្រោម​មាន​ការ​ដឹកនាំ​ដោយ​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈវីដេអូConference ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។

២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញតិ្តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២០

ភ្នំពេញ៖ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គនៅថ្ងៃទី ៣ កក្កដា ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជានិងបញ្ជាក់ច្បាស់ៗជូន រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម…ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។

ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំអោយពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។

ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយអោយដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើអោយបានហ្មត់ចត់និងត្រឹមត្រូវបំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២០

ខេត្តសៀមរាប៖ ប្រធានសាខាគយនិងរដ្ឋាករ ខេត្តសៀមរាប ថ្មី ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង ជាផ្លូវការ។ ក្នុងនោះដែរក៏មានប្រកាសអនុប្រធានសាខាគយនិងរដ្ឋាករ ខេត្តសៀមរាបមួយរូបផងដែរ។ ការប្រកាសនេះក្រោមវត្តមានលោក នួន ច័ន្ទរិទ្ធ អគ្ករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សូមបញ្ជាក់ថាប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប ថ្មីគឺលោក កាំង លាង អតីតប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង។ ចំណែកអនុប្រធានមួយរូបទៀត មកពីច្រកអូររំដួល នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង។
សូមជម្រាបថាពិធីប្រកាសបានធ្វើនាពេលថ្មីៗនេះនៅសាខាគយនិងរដ្ឋាករខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២០

ខេត្តសៀមរាប៖ ជនជាតិបរទេស ជាគ្រូបង្រៀនម្នាក់ បានដេកស្លាប់ ក្នុងបន្ទប់ជួល នៅក្រុងសៀមរាប រយ:ពេលពីរថ្ងៃទើបដឹង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅផ្ទះជួល ដែលមានទីតាំងស្ថិតនៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ROBINSON DANIEL LEE ភេទ ប្រុស កើតថ្ងៃទី១៦-១២-១៩៥៦ ជនជាតិ ញូសឺឡែន កាន់លិខិតឆ្លងដែនលេខ EA៨៩៩១០៤ មុខរបរ គ្រូបង្រៀន ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ផ្អែកតាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា៖ជនរងគ្រោះបានស្លាប់រយៈពេលប្រហែល០២ថ្ងៃមកហើយ ដោយសារជំងឺគាំងបេះដូង។

សមត្ថកិច្ចបានបន្តថាសាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page578 Page579 Page580 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×