Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​”
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៥

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយនូវព័ត៌មានដែលមានជនប៉ុនប៉ងធ្វើឃាតសម្ដេចនិងក្រុមគ្រួសារ។

សម្ដេចតេជោហ៊ុន សែន នៅថ្ងៃ ព្រហស្បិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសរសេរថា៖ ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយនៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំនិងគ្រួសារខ្ញុំ។

នៅលើទំព័រផេកហ្វេសប៊ុកផ្លូវការនិងតេឡេក្រាមសម្ដេចហ៊ុន សែន បានបន្តថា យើងដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា?តែយើងមិនទាន់បញ្ចេញនៅពេលនេះទេព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សានិយមឲ្យអស់សិន។

តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។

យើងរង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោសឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ។

ខ្ញុំសូមប្រកាសថាខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ដែលទី១មុន

ខ្ញុំប្រកាសនៅខេត្តកណ្តាលនិងទី២គឺក្រោយខ្ញុំប្រកាសគឺនៅថ្ងៃទី១២កុម្ភៈ២០២៥ម្សិលមិញ។

សូមជម្រាមថាក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយថា នៅប៉ុន្មានសប្តាហ៍មកនេះ មានការរៀបចំផែនការ ដើម្បីវាយប្រហារដោយយន្តហោះ(ដ្រូន) ចូលទៅក្នុងភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ ក្នុងគោលបំណងផ្តាច់ជីវិតរបស់សម្តេច។

នសម្តេចបានបញ្ជាក់ថា ផែនការនេះត្រូវបានសម្តេចដឹងជាមុន តាមរយៈសារសំឡេងសម្ងាត់ ដែលសម្តេចទទួលបាន ហើយសម្តេចបានស្នើដល់បរទេសទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការគាំទ្រណាមួយ ចំពោះសកម្មភាពភេរវកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៥

លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងសម្រាប់តំឡើងរូបសំណាកលោកតា ស៊ិន ស៊ីសាមុត (អធិរាជសម្លេងមាស) នៅតាមបណ្តោយទន្លេសេកុង ក្នុងក្រុងស្ទឹងត្រែង។

គម្រោងនេះ បានទទួលការគាំទ្រពីម្ចាស់ជំនួយ  NGO-KINAL និងសម្របសម្រួលដោយ មន្ទីរទេសចរណ៍ខេត្ត។ ការតំឡើងរូបសំណាកនេះ នឹងរួមចំណែកលើកកម្ពស់ទេសចរណ៍ និងអភិវឌ្ឍន៍សោភ័ណភាពខេត្ត ជាកន្លែងទាក់ទាញថ្មី សម្រាប់អ្នកដំណើរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អាជ្ញាធរ និងដៃគូអភិវឌ្ឍន៍សង្ឃឹមថា សមិទ្ធិផលនេះនឹងជួយ ផ្សព្វផ្សាយទេសចរណ៍ខេត្តស្ទឹងត្រែង និង អភិរក្សទេពកោសល្យសិល្បៈរបស់លោកតា ស៊ិន ស៊ីសាមុត អធិរាជសម្លេងមាស ដែលជាមរតកវប្បធម៌ដ៍មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

រួមគ្នាដើម្បីអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង!

ប្រជាពលរដ្ឋគ្រប់រូប ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា!

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖តាមរយ:សេចក្តីបំភ្លឺរបស់អាជ្ញាធរខេត្តសៀមរាប អំពីសួនច្បារក្នុងក្រុង​សៀមរាប​ ខេត្តសៀមរាប សូមថ្លែងអំណរគុណដល់បងប្អូនសាធារណជនទាំងអស់ ដែលបានចូលរួមផ្តល់មតិយោបល់ក្នុងន័យស្ថាបនា និងការអភិវឌ្ឍខេត្ត

រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះមានកិត្តិយសសូមជម្រាបជូនដល់បងប្អូនសាធារណជនមេត្តាជ្រាបថា រយៈពេលប៉ុន្មានថ្ងៃកន្លងមក មានសាធារណជនមួយចំនួន បានបញ្ចេញមតិយោបល់ជាច្រើន តាមបណ្តាញ-សង្គមថា មានការប្តូរឈ្មោះសួនព្រះរាជដំណាក់ខេត្តសៀមរាប។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តសូមបញ្ជាក់ជូនថា ពុំមានការប្តូរឈ្មោះ សួនព្រះរាជដំណាក់ នោះឡើយ ពីព្រោះ សួនព្រះរាជដំណាក់ ត្រូវបានក្រសួងព្រះបរមរាជវាំងរៀបចំរចនាបថកែលម្អ អមដោយ រូបចម្លាក់មេទ័ពទាំង១២ កាលពីជំនាន់មុន និងព្រះវិហារ ព្រះអង្គចេកព្រះអង្គចម ដែលបានរៀបចំធ្វើរបងព័ទ្ធជុំវិញរួចរាល់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២២ ហើយបរិវេណទាំងអស់ ដែលស្ថិតនៅក្នុងរបង គឺជាកម្មសិទ្ធិរបស់ព្រះរាជដំណាក់ ដោយពុំមានជនណាអាចប៉ះពាល់បានឡើយ។ ចំពោះសួនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងរបងគឺជាសួនពុំទាន់មានឈ្មោះផ្លូវការនៅឡើយទេ ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬសួនហ្គ្រេនហូថែល។

ពាក់ព័ន្ធនឹងសួនតេជោសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងផ្តល់ជាអនុសាសន៍ដល់ រដ្ឋបាលខេត្តថា “សួនតេជោសន្តិភាព” គួរបានសិក្សាទីតាំងមួយដែលធំទូលាយក្នុងការរៀបចំសាងសង់ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីដាក់បង្ហាញពីប្រវត្តិនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលធ្វើឱ្យ ប្រទេសយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តត្រូវរៀបចំកែលម្អសោភណភាព នៃសួនទាំងអស់ដែលនៅជុំវិញសួនព្រះរាជដំណាក់ (ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬ សួនហ្គ្រេនហូថែល) ឱ្យកាន់តែស្រស់ស្អាត ដើម្បីលើកកម្ពស់កិត្យានុភាពអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈនៃយើងទាំងអស់គ្នា។ បន្ថែមលើសពីការកែលម្អក៏បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ ការរៀបចំសួនត្រូវមានកន្លែងសម្រាប់ប្រជាពលរដ្ឋ អាចហាត់ប្រាណបានច្រើន និងសម្រាប់ប្រារព្ធ កម្មវិធីល្អៗជាច្រើនដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាជនខេត្តសៀមរាប។

រដ្ឋបាលខេត្តនិងជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងសាធារណជន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការរៀបចំការកែលម្អសួននេះបន្ថែមទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណដល់បងប្អូនសាធារណជនទាំងអស់ ដែលបានចូលរួមផ្តល់មតិយោបល់ក្នុងន័យស្ថាបនា និងការអភិវឌ្ឍខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២៥

លោក តាន់ គឹមសួរ សម្រេចប្ដឹងលោកខ័ណ្ឌ ច័ន្ទសុផល ទារសំណងជំងឺចិត្ត «បួនរយលានរៀល»។ នេះតាមលិខិតបណ្ដឹងដែលលោកតាន់ គឹមសួរ បានបង្ហោះជាសាធារណៈនៅថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2025៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២៥

ខេត្តបាត់ដំបង៖ដោយអនុវត្តទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងតួនាទីភារកិច្ចរបស់គណៈកម្មការ រដ្ឋសភាប្រជុំជាសាមញ្ញ២ដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗមានរយៈពេលយ៉ាងតិច៣ខែ និងវិស្សមកាល២ដងក្នុងមួយឆ្នាំ ដែលមានរយៈពេលយ៉ាងតិច ៣ខែដែរ ដូចនេះក្នុងរយៈពេលវិស្សមកាល គណៈកម្មការបានឯកភាពគ្នាសម្រេចចុះបំពេញ បេសកកម្មមកខេត្តបាត់ដំបង ដោយមានការអនុញ្ញាតពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងថ្ងៃនេះ គណៈកម្មការបានជួបជាមួយ ឯកឧត្តម អភិបាលខេត្ត និងសហការី ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លី ដែលកើតមាន ឡើងនៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្ត។

ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ និងតំណាងរាស្ត្រមណ្ឌលបាត់ដំបង រួមមាន ឯកឧត្តម ច័ន្ទ សុផល លោកជំទាវ លី គឹមលៀង និងឯកឧត្ដម ងិន ឃន បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងសហការី និងប្រធានមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុករបស់គណៈកម្មការដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សា ឯកឧត្តម សុខ លូ បានលើកឡើងថា ដោយស្ថិតក្រោមម្លប់សុខសន្តិភាព ដែលរកបានដោយកម្រនៃមគ្គុទេសក៍នយោបាយឈ្នះ ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត ប៉ិនប្រសព្វ ពោពេញដោយបញ្ញា ញាណ និង ថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍជាលំដាប់ ក្នុងនោះខេត្តបាត់ដំបង ក៏ទទួលបាននៅភាពរីកចម្រើនលើគ្រប់វិស័យផងដែរ។

ឯកឧត្តមបានបន្តទៀតថា ក្នុងបរិបទនៃការរីកចម្រើននេះ រដ្ឋបាលខេត្តក៏មានភាពខ្វះចន្លោះ និងបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ ។ ឯកឧត្តមបានបញ្ជាក់ថា ការដោះស្រាយបញ្ហាដីធ្លី និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយអនុវត្តតាមគោល ការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងការដាក់ចេញនូវយន្តការនៃការដោះស្រាយទំនាស់/ វិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានទទួល និងកំពុងពិនិត្យចាត់ចែងសម្របសម្រួលដោះស្រាយករណីបណ្ដឹង/វិវាទនានាសរុបចំនួន៧៧០ករណី ក្នុងនោះបណ្ដឹង/វិវាទផ្នែកដីធ្លីចំនួន ២៨០ករណី បណ្ដឹង/វិវាទផ្នែករដ្ឋប្បវេណីចំនួន ៤៨៩ករណី, បណ្ដឹង/វិវាទទៅលើអាជ្ញាធរចំនួន១ករណី។ ដោយឡែកការដោះស្រាយក្នុងសមត្ថកិច្ចផ្ទាល់របស់រដ្ឋបាលខេត្ត បានទទួលបណ្ដឹង១៥២ករណី និង បានដោះស្រាយចប់ជាស្ថាពរទាំង១៥២ករណី។

ចំពោះបណ្ដឹង/វិវាទទាំងនេះ រដ្ឋបាលខេត្ត ក្រុង ស្រុក ពាក់ព័ន្ធបានពិនិត្យ និងដោះស្រាយបញ្ចប់បានចំនួន៥៧៦ករណី, បានច្រានចោលចំនួន១ករណី បាន ស្នើសុំដកពាក្យបណ្តឹងត្រលប់វិញចំនួន៨ករណី និងបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ និងថ្នាក់ជាតិ។ ការដោះស្រាយទំនាស់/វិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើឱ្យមានទំនុកចិត្តពីភាគីទំនាស់/វិវាទ ដោយ សារការ ដោះស្រាយឈរលើមូលដ្ឋានច្បាប់ មិនប្រកាន់និន្នាការនយោបាយ និងមានឆន្ទៈមនសិការ ការលះបង់ ពេលវេលា ដើម្បីខិតខំឱ្យគូភាគីឈានដល់ការព្រមព្រៀងគ្នាបញ្ចប់ទំនាស់/វិវាទតាមរយៈយន្តការឈ្នះ ឈ្នះ។

ទោះបីមានការខិតខំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការដោះស្រាយទំនាស់/វិវាទ ក្រៅប្រព័ន្ធតុលាការ ទទួលបានលទ្ធផលជោគជ័យយ៉ាងច្រើនក្តី ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ការផ្លាស់ប្តូរមន្ត្រី ទទួលបន្ទុក ឬផ្លាស់ប្តូរសមាសភាពក្រុមការងារញឹកញាប់ ការសម្របសម្រួលខ្លះមានការឯកភាពព្រម ព្រៀងរវាងគូភាគីរួចហើយ បែរជាមិនអនុវត្តតាមការសម្រុះសម្រួលគ្នាទៅវិញដោយសារជឿការញុះញង់ពី អ្នកខាងក្រៅ ភាគីម្ខាងនៃវិវាទអាងការអន្តរាគមន៍ពីអ្នកនេះអ្នកនោះ ឬការប្រើឥទ្ធិពលពីអ្នកមានអំណាច បានធ្វើឱ្យការសម្របសម្រួលមិនអាចឈានទៅបញ្ចប់បាន ហើយក្លាយទៅជាវិវាទរ៉ាំរ៉ៃ មានបុគ្គលខ្លះដើរ តួជាអ្នកជួញរឿង និងអាជ្ញាធរមូលដ្ឋានខ្លះបង្កបញ្ហាស្មុគ្រស្មាញលើការដោះស្រាយវិវាទដីធ្លីតាមរយៈការ បញ្ជាក់ការកាន់កាប់ដីត្រួតគ្នា ធ្វើឱ្យលំបាកដល់ការសម្របសម្រួលដោះស្រាយវិវាទ។

បច្ចុប្បន្នរដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដែលមានឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន បានចុះអនុស្សរណៈ យោគយល់គ្នា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និង ឆាប់ រហ័ស នៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។

រដ្ឋបាលខេត្តបាត់ដំបង ជាតួអង្គសំខាន់ដែលអាចរូបចំណែកក្នុងការជួយជំរុញឱ្យមានប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការនៅក្នុងមូលដ្ឋានខេត្ត ហើយកំណត់ហេតុនៃការព្រមព្រៀងគឺស្មើសាលដីកា ឬសេចក្តីសម្រេច របស់តុលាការ។

បន្ទាប់មកពីស្ដាប់របាយការណ៍របស់រដ្ឋបាលខេត្តរួចមក ឯកឧត្តម សរ ចំរុង បានកោតសរសើរខ្ញុំវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនអំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តបាត់ ដំបង ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ ។

ឯកឧត្តមបានបន្តថា គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្ត រាគមន៍ និងដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអះអាងថា ខ្ញុំបានសន្យាជាមួយ សម្តេចតេជោ ក៏សន្យាជាមួយ អ្នកខេត្តសៀមរាប នឹងរៀបចំសួនទាំងអស់ អោយល្អស្រស់ស្អាត។

អភិបាលខេត្តសៀមរាបបានបន្តថា ខ្ញុំបាទសូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប មិនដែលសូម្បីតែគិតថា ដូរឈ្មោះទីតាំងសាធារណះណាមួយទេ។

តាមរយៈទំព័រផេក facebook ផ្លូវការរបស់អភិបាលខេត្តសៀមរាបបានបង្ហាញថា សួនដ៏ស្រស់ស្អាតអើយ​ អ្នកស្រលាញ់គាំទ្រក៏ច្រើន អ្នកបារម្ភក៏មាន ហើយក៏មានអ្នកឆ្លៀតឱកាសបង្កាត់ភ្លើង។

ឯកឧត្តមអភិបាលខេត្តសៀមរាបបន្តទៀតថា
ប្រសាសន៍សម្តេចតេជោ
“រៀបចំសួន ដែលនៅជុំវិញ សួនព្រះរាជដំណាក់ ឲ្យកាន់តែស្រស់ស្អាត ដើម្បីលើកកម្ពស់កិត្យានុភាព​ អង្គព្រះមហាក្សត្រ​ ជាទីគោរពសក្ការៈ នៃយើងទាំងអស់គ្នា បង្កើតភាពទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ រៀបចំឲ្យមានកន្លែងសម្រាប់ ប្រជាពលរដ្ឋ អាចហាត់ប្រាណបានច្រើន ក៏ជាកន្លែងសម្រាប់ អាចប្រារព្ធកម្មវិធីល្អៗ ជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់អ្នកខេត្តសៀមរាប។

រដ្ឋបាលខេត្ត​ គួរបានសិក្សា ទីតាំងដែលល្អផ្សេង ពីសួននៅជុំវិញ សួនព្រះរាជដំណាក់ នេះ​ ដើម្បីដាក់បង្ហាញពីប្រវត្តិ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា​ ដែលធ្វេីឲ្យប្រទេសយើង មានសុខសន្តិភាពមកដល់ថ្ងៃនេះ”។

សូមជម្រាបថា កាលពីថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2024 រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ស្តីពីការរៀបចំ កែលម្អ សួនតេជោសន្តិភាព ប៉ែកខាងលិច ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២៥

ខេត្តបាត់ដំបង៖ក្រោយមានការចេញផ្សាយពីស្ថាប័នសារព័ត៌មានជាច្រើនអង្គភាពពាក់ព័ន្ធ ទៅនឹងការសាងសង់សំណង់រឹងមាំរំលោភចូលលើដីច្រាំងស្ទឹងសង្កែ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់វត្តគរ បានចុះពិនិត្យនិងធ្វើលិខិតមួយជូនដំណឹងទៅដល់ម្ចាស់ទីតាំងអោយបញ្ឈប់ការសាងសង់ជាបន្ទាន់។

យោងតាមលិខិតលេខ ០៥៨ សជណ និង យោងតាមការចុះត្រួតពិនិត្យជាក់ស្តែងរបស់រដ្ឋបាលសង្កាត់វត្តគរ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឃើញមានសំណង់សង់រឹងមាំនៅមាត់ស្ទឹងសង្កែ ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលមានម្ចាស់លំនៅឋានឈ្មោះ មាស សំបុណ្យ។

ក្រោយពីចុះពិនិត្យជាក់ស្តែងឃើញថាសំណង់ខាងលើបានសង់រឹងមាំនៅមាត់ស្ទឹងសង្កែ ភ្លាមនោះរដ្ឋបាលសង្កាត់វត្តគរក៏បានចេញលិខិតជូនទៅលោក មាស សំបុណ្យ ដែលជាម្ចាស់លំនៅឋាន សូមបញ្ឈប់ការសាងសង់សំណង់ចូលលើដីច្រាំងស្ទឹងជាបន្ទាន់ ហើយក៏ត្រូវអនុវត្តអោយមានប្រសិទ្ធភាព ចាប់ពីថ្ងៃទទួលបានលិខិតនេះជាកំហិតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២៥

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់មន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

លោកណែនាំបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងមន្រ្តីរាជការមន្ទីរនានា នៃខេត្តបាត់ដំបង នៅរសៀលថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងមុខតំណែងក្នុងវិស័យអប់រំមធ្យមសិក្សាស្រុកសំពៅលូន ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល ខេត្តបាត់ដំបងសរុបរួម ចំនួន ៦៣រូប ក្នុងនោះមាន៖
មន្រ្តីសាលាខេត្តបាត់ដំបង ចំនួន ០៧រូប,មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ចំនួន ០៥រូប,មន្ទីរធម្មការ និងសាសនាខេត្ត ចំនួន ០៣រូប,មន្ទីរផែនការខេត្ត ចំនួន ០២រូប,មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្ត ចំនួន ០៥រូប,មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ០១រូប,មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចំនួន ២៣រូប,វិស័យអប់រំមធ្យមសិក្សាវិទ្យាល័យកូនភ្នំមិត្តភាព ស្រុកសំពៅលូន ចំនួន ០១រូប,វិស័យអប់រំមធ្យមសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ ស្រុកបាណន់ ចំនួន ០២រូប,វិស័យអប់រំមធ្យមសិក្សាក្នុងស្រុកបវេល ចំនួន ០៦រូប,វិស័យអប់រំមធ្យមសិក្សាក្នុងស្រុកថ្មគោល ចំនួន ០៨រូប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២៥

ក្រសួងការពារជាតិបានប្រកាសជ្រើសរើស ពលទាហានថ្មី ២០០០នាក់ បំពេញក្របខ័ណ្ឌឱ្យអោយបញ្ជាការដ្ឋាន ទ័ពជើងគោក និងបញ្ជាការដ្ឋានទ័ពជើងទឹក។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិចុះហត្ថលេខាដោយឯកឧត្តមនាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២៥

កសិករចំនួនបីនាក់ត្រូវបានកម្លាំងអាវុធហត្ថធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីបទល្មើសព្រៃឈើ និងការកាន់កាប់អាវុធដោយខុសច្បាប់។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្រុកសាមគ្គីមានជ័យ ដោយអនុលោមតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង ៣ នាក់៖
១. លន់ ផា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កសិករ
២. ឆាយ ព្រំ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កសិករ
៣. លី វិត ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កសិករ
(ជនសង្ស័យទាំងអស់រស់នៅភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង)។
សម្ភារៈវត្ថុតាងដែលបានចាប់យក៖
គោយន្តកន្ត្រៃ ៣ គ្រឿង
អុសនៅលើគោយន្តប្រភេទខ្លុង ត្បែង ប្រហែល ១០ គូប
កាំបិតផ្គាក់ ៧
ចបជីក ២
ពូថៅដៃ ២
បច្ចុប្បន្នជនសង្ស័យទាំង៣ នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៥

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្តាយនឹងបុរសម៉ាឡេស៊ីមួយរូប ដែលមិនសហការផ្តល់ព័ត៌មានជនល្មើស ដល់សមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវនិងបង្ក្រាបជនល្មើសឱ្យដល់ឫសគល់

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបនឹងបុរសម៉ាឡេស៊ីមួយរូបថា «បើពិតជាកើតនៅកម្ពុជា ហេតុអ្វីមិនប្រាប់សមត្ថកិច្ចកម្ពុជា? តើមានចេតនាអី?

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្តាយនឹងបុរសម៉ាឡេស៊ីមួយរូបដែលមិនសហការផ្តល់ព័ត៌មានជនល្មើសដល់សមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវនិងបង្ក្រាបជនល្មើសឱ្យដល់ឫសគល់ ប៉ុន្តែបែរជាបុរសរូបនេះ ផ្តល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មានអន្តរជាតិទៅវិញ។ តើជាចេតនា ដើម្បីបំបាក់មុខកម្ពុជាឬ?

ក្រោយពីបានឃើញសារព័ត៌មានចិនចុះផ្សាយចំណងជើងថា ដោយសារតែសំបុត្រយន្តហោះមិនគិតថ្លៃត្រូវគេបោកឱ្យទៅកម្ពុជា «បុរសម៉ាឡេស៊ីជាប់បង្ខាំងកន្លះឆ្នាំរស់នៅពឹងលើបរិភោគសាច់កណ្តុរ» លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រសិនបើករណីនេះកើតនៅកម្ពុជា ហេតុអ្វីបុរសជនជាតិម៉ាឡេស៊ីរូបនេះ មិនផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលសមត្ថកិច្ចកម្ពុជាជួយអន្តរាគមន៍សង្គ្រោះខ្លួន អំពី សាច់រឿងលម្អិត តម្រុយព័ត៌មាន ប្រភព ទីតាំងប្រព្រឹត្តបទល្មើស និងមុខសញ្ញាជនសង្ស័យនោះ? ប៉ុន្តែបែរជាគេលាក់ព័ត៌មាន រហូតទៅដល់ប្រទេសខ្លួនទើប ប្រាប់ណ្ដាញព័ត៌មានឱ្យចុះផ្សាយ។ តើអាចការប្រឌិតព័ត៌មាន ធ្វើឱ្យមានការភាន់ច្រឡំប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជា?

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទង្វើផ្តល់បទសម្ភាសន៍របស់បុរសរូបនេះ មិនមានភាពស្មោះត្រង់ មានចេតទនាទុច្ចរិត។ ចំណែកបណ្ដាញសារព័ត៌មាន ដកស្រង់តែប្រភពម្ខាង ពុំបានស្វែងរកព័ត៌មានបញ្ជាក់ពីភាគីពាក់ព័ន្ធ។ តើមានចេតនាអ្វី? លើសពីនេះ ក្នុងអត្ថបទ ពុំបង្ហាញភាពជាក់លាក់ ពេញលេញ ជាពិសេស អត្តសញ្ញាណប្រភពផ្ដល់ព័ត៌មាន។ លោកថា ករណីអត្តសញ្ញាណប្រភពច្បាស់លាស់ សមត្ថកិច្ចជំនាញងាយស្រួលស្រាវជ្រាវដើម្បីស្វែងរកការពិត។

លោកបានសង្កត់ធ្ងន់ថា «បើកើតនៅកម្ពុជាមែន ហេតុអ្វី ក្រោយពីការសង្គ្រោះ បុរសជនជាតិម៉ាឡេស៊ីនេះ មិនបានផ្តល់ព័ត៌មានដែលថាខ្លួនត្រូវបានបង្ខំបរិភោគសាច់កណ្តុរទេ…? ប្រសិនបើមានកើតករណីនេះមែន ស្នើសុំបុរសជនជាតិម៉ាឡេស៊ីរូបនេះចូលរួមសហការជាមួយសមត្ថកិច្ច និងផ្តល់ភស្តុតាងបន្ថែមដើម្បីសមត្ថកិច្ចមានមូលដ្ឋានបន្តធ្វើការស៊ើបអង្កេតបន្ថែមទៀត ជៀសវាងការប្រឌិតព័ត៌មាន និងបង្កើតឱ្យមានការភាន់ច្រឡំ»។

ទោះបីជាបុរសរូបនេះមិនសហការជាមួយសមត្ថកិច្ចកម្ពុជាយ៉ាងណា បើតាមលោកបណ្ឌិត ទូច សុឃៈ សមត្ថកិច្ចពាក់ព័ន្ធ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីលាងជម្រះព័ត៌មានមិនពិតនេះ និងស្វែងរកទឡ្ហករណ៍ភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកបុរសរូបនេះវិញ។ ប្រសិនបើជាពិត សមត្ថកិច្ចកម្ពុជានឹងស្រាវជ្រាវបង្ក្រាបជនល្មើសឱ្យខាងតែបាន។

យោងតាមសារព័ត៌មានភាសាចិនChina Press ជនរងគ្រោះឈ្មោះJimmy អាយុ៣១ឆ្នាំ  កាលពីខែកក្កដាឆ្នាំមុនបានស្គាល់មិត្តភ័ក្តិមា្នក់ ដោយមិត្តភ័ក្តិនោះសន្យាជាមួយគាត់ថាជួយរកការងារគាត់ធ្វើនៅកម្ពុជា  និងជួយទិញសំបុត្រសំបុត្រយន្តហោះអោយគាត់មកកម្ពុជា។  Jimmy បានយល់ព្រម តែចុងក្រោយគាត់ត្រូវបានគេបោកបញ្ឆោតឱ្យទៅកន្លែងបោកប្រាស់តាមអនឡាញ។ បន្ទាប់ពីចូលទៅក្នុងកន្លែងធ្វើការងារបោកប្រាស់  លោក Jimmy ត្រូវបានគេតម្រូវឱ្យសម្រេចផែនការការងារបោកបញ្ចោតអ្នកដ៏ទៃអោយបានយ៉ាងតិចអោយ 60000រីងហ្គីត(ប្រហែល13500ដុល្លារ) ក្នុងមួយខែ ពេលសម្រេចផែនការ ទើបអនុញ្ញាតអោយប្រើទូរស័ព្ទដៃ។ ប៉ុន្តែគាត់មិនចង់ក្លាយជាសមាជិកនៃក្រុមឆបោកទេ ដូច្នេះគាត់ត្រូវបានគេវាយដំ និងបង្អត់អាហារ ហើយថែមទាំងបង្ខំឱ្យបរិភោគសាច់ជ្រូក និងសាច់កណ្តុរទៀតផង។

ទីបំផុត លោក Jimmy ធ្វើពុតជាទាក់ទងទៅបោកបញ្ឆោតស្ត្រីម្នាក់  ដោយតាមរយៈស្រី្តនោះ លោកលួចប្រាប់ពីស្ថានភាពរបស់ខ្លួន និងសុំឱ្យស្រ្តីនោះ ជួយទាក់ទងម្តាយរបស់ខ្លួន ដើម្បីស្វែងរកជំនួយពីអង្គការមនុស្សធម៌ម៉ាឡេស៊ី (MHO) ។ ទីបំផុតអង្គការមនុស្សធម៌ម៉ាឡេស៊ី MHO បានទាក់ទងទៅរាជរដ្ឋាភិបាលកម្ពុជា និងប៉ូលីសកម្ពុជា សង្គ្រោះលោកJimmy បន្ទាប់រៀបចំឯកសារ និងសាកសួរពីប៉ូលីស រយៈពេលមួយខែកន្លះក្រោយមក  គឺនៅព្រឹកថ្ងៃទី៧ លោកJimmyបានត្រឡប់ដល់ប្រទេសខ្លួនវិញហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖ហាងលក់ គ្រឿងសំអាង ណេឈ័រ រីផាប់ប្លិច នៅផ្ទះល្វែងមួយកន្លែង មានទំហំ ៤ម៉ែត្រ គុណ ១២ម៉ែត្រ ជាន់ផ្ទាល់ដី ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលកាលពីព្រឹកមិញនេះ ខូចខាតប្រមាណ១០ភាគរយ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៦និង៣០នាទី តាំស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ម្ចាស់ឈ្មោះ ធុន ធារី ភេទស្រី អាយុ ៤៥ឆ្នាំ។

ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប និងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់អគ្គិភ័យ ដោយប្រើប្រាស់ រថយន្តពន្លត់អគិ្គភ័យ សរុបចំនួន ០៧គ្រឿង។ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០៥គ្រឿង រថយន្តពន្លត់អគ្គិភ័យ នៃកងរាជអាវុធហត្ថចំនួន ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអង្គភាពការពារបេតិកភណ្ឌចំនួន ០១គ្រឿង ដោយប្រើប្រាស់ទឹកសរុបអស់ចំនួន ០៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន។មូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page51 Page52 Page53 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×