ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់អង្គភាពរដ្ឋាករទឹកខេត្តកំពង់ចាម ឲ្យពន្លឿនការរៀបចំសេវាបង់ប្រាក់ថ្លៃប្រេីប្រាស់ ទឹកស្អាតតាមរយៈអេប ទូរស័ព្ទដៃ (ធនាគារឯកជន) ដើម្បីបង្កលក្ខណៈងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់បន្ថែមទៀតជូនដល់អតិថិជន។
ការស្នេីឡេីងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងកិច្ចប្រជុ លោក អ៊ុន ចាន់ដា បានថ្លែងថា ខេត្តកំពង់ចាម ជាខេត្តស៊ីវិល័យ មានការអភិវឌ្ឍ សង្គមវប្បធម៌ និងសីលធម៌ ដែលត្រូវបានគេចាត់ទុកថា មានភាពជឿនលឿនជាងមុន។ ដូច្នេះយើងត្រូវពន្លឿនការរៀបចំ សេវាបង់ប្រាក់ថ្លៃប្រេីប្រាស់ទឹកស្អាត តាមរយៈអេប ទូរស័ព្ទដៃ ដែលមានដូចជាធនាគារ អេប៊ីអេ អេស៊ីលីដា ឬវីង ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ កាន់តែមានការងាយស្រួល និងមានលទ្ធភាព បង់ប្រាក់ថ្លៃប្រើប្រាស់ទឹកស្អាត បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដូចការបង់ប្រាក់សេវាអគ្គិសនី ដែលមានអេបរួចទៅហើយនោះដែរ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ក៏មានការប្រកាសទទួលស្គាល់ ជាមេធាវី ប្រចាំការ នៅរដ្ឋបាលខេត្តកំពង់ចាម ចំនួន៤រូបផងដែរ។
រួមមាន៖ ១. មេធាវី តែ ស៊ាងរ៉ានឹន , ២.មេធាវី ផែន ណាក់ , ៣.មេធាវី សួស ព័រ និង ៤. មេធាវី យូ លឹមហួត។ តាមខ្លឹមសារប្រកាសលេខ ៩៩២ ប្រក.ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP



ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខ ទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។