Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានចេញញត្តិគាំទ្រចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ក្នុងការសម្រេច ឱ្យលុបអាជ្ញាបណ្ណវិទ្យុសំឡេងប្រជាធិតេយ្យ (VOD) និងការចាក់ផ្សាយពាក់ព័ន្ធរបស់វិទ្យុនេះ ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។

នេះបើយោងតាមលិខិតរដ្ឋបាលខេត្តសៀមរាបដែល សៀមរាបប៉ុស្តិ៍ ទទួលបាននៅយប់ថ្ងៃចន្ទនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ផ្ទះមួយខ្នងបានរោងការឆាប់ឆេះទាំងស្រុង ខណៈម្ចាស់មិនបាននៅ។ហេតុការណ៍ បានកើតឡើងម៉ោង០៨និង៣០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះ មានទំហំ ៥ម×៧ម ដំបូងស័ង្កសី ជញ្ជាំងស្លឹកត្នោត (ឆេះអស់ទាំងស្រុង)។ មូលហេតុ អុជធូបទានសែន ទុកចោល។ ក្នុងនោះបានឆេះលុយចំនួន៥០០០០៛ ឯកសារ សំបុត្រ កំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សញ្ញាប័ត្រ និង កាតចាក់វ៉ាក់សាំងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីនៃមន្ទីរកសិកម្ម ត្រូវ រៀបចំផែនការឱ្យបានច្បាស់លាស់​មុននឹងចុះបង្ក្រាបបទល្មើសនេសាទ មិនមែនដើរជួបហើយចាប់ នោះទេ ពោលគឺមុននឹងអនុវត្តវិធានការរដ្ឋបាល ត្រូវអប់រំផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋ ឱ្យបាន យល់ដឹងអំពីផលប៉ះពាល់នៃការនេសាទខុសច្បាប់។

លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នៅថ្ងៃចន្ទនេះ។

អភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីជំនាញ ឱ្យបន្តចុះអនុវត្ត និង តាមដានការអនុវត្ត របស់ប្រជាកសិករ ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្រប ឱ្យបាន ទាន់ពេលវេលា និងអប់រំផ្សព្វផ្សាយពីវិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ សំដៅឱ្យការដាំដុះទទួលបានទិន្នផលខ្ពស់សទៅ បតាមតំរូវការទីផ្សារ ក្រៅពីនោះត្រូវចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារ ដើម្បីជួយដល់ប្រជា កសិករ ជៀងវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល។

អភិបាលខេត្តកំពង់ចាម ក៏បានឲ្យមន្ត្រីជំនាញ ឱ្យធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជានេសាទទាំងក្នុង និងក្រៅសហគមន៍នេសាទឲ្យយល់ជ្រួតជ្រាបពីសារៈ ប្រយោជន៍នៃការគ្រប់គ្រងធនធានជលផលក្នុងដែននេសាទសហគមន៍ ហើយត្រូវចុះត្រួតពិនិ ត្យទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ពិសេសនៅតំបន់អភិរក្សជលផល លើសពីនេះត្រូវ បណ្ដុះបណ្ដាលបច្ចេកទេសផលិតកូនត្រីពូជ ដល់កសិករថ្មី ដែលបានជ្រើសរើស និងបន្តចុះផ្សព្វ ផ្សាយដល់វារីវប្បករទូទៅ ស្ដីពីការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ ដើម្បីលើកស្ទួយដល់កា រនាំចេញ។

បើតាមរបាយការណ៍របស់លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំ ពង់ចាម បានឲ្យដឹងថា ការងារជលផល នៅឆ្នាំ២០២២ កន្លងទៅនេះ មន្ត្រីបានបង្ក្រាបបទល្មើស ជលផលបានចំនួន ៨៧ករណី ក្នុងនោះបានបំផ្លាញចោលវត្ថុតាងបានចំនួន ៨៥ករណី (លូស្បៃមុង របាំព្រួល និងឧបករណ៍ឆក់ ព្រមទាំងបញ្ចូនវត្ថុតាងបទល្មើសទៅតុលាការ ១ករណី (ជនល្មើស ៧នាក់ និងឧបករណ៍ឆក់ ១២គ្រឿង) ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៣

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ នេះ នៅពេលអញ្ជើញទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវចំនួន៨៦ រូប។

តាមការអោយដឹងពីលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យក្មួយ ចៅៗនិស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ បានជួបដើម្បីបានសុំការណែនាំពីសម្តេចលើការសិក្សានៅប្រទេសឡាវ។

លោកជំទាវឯកអគ្គរាជទូតមានប្រសាសន៍ថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវ ជួបការលំបាកលើអត្រាការប្រាក់ដោយសារតែប្រាក់ឡាវ មានការធ្លាក់ចុះ ដែលមានលំបាកក្នុងការប្តូរប្រាក់។ លោកជំទាវបន្តថា និស្សិតដែលកំពុងសិក្សានៅប្រទេសឡាវរួមមាន សិក្សាលើឯកទេសស្ថាបត្យកម្មសំណង់ស៊ីវិល វិទ្យាសាស្រ្តកុំព្យូទ័រ បរិស្ថាន ទេសចរណ៍ តុបតែងខាងក្នុង អក្សរសាស្រ្ត អង់គ្លេស និងសេដ្ឋកិច្ច។ លោកជំទាវបន្តថា ក្រៅពីនិស្សិតសិក្សាក្រោមអាហារូបករណ៍របស់ក្រសួងអប់រំ មាននិស្សិត សិក្សាលើវិស័យការពារជាតិ និងនគរបាលជាតិផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស តួយ៉ាងដូចជានិស្សិកំពុងសិក្សានៅក្នុងប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានគត់មុតបំផុត ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិជាទីស្រឡាញ់របស់យើង ឲ្យអស់ពីសមត្ថភាព។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវខិតខំធ្វើនូវអំពើល្អ ត្រូវមានទំនាក់ទំនងល្អជាមួយសាស្រ្តចារ្យ និស្សិតនិងនិស្សិត ពិសេសត្រូវធ្វើនូវអំពើល្អជាមួយនិងប្រជាជនឡាវ ចូលរួមការងារសង្គម និងចេះជួយយកអាសាគ្នា ពោលគឺពេលដែលយើងរស់នៅជាមួយគ្នាឲ្យគេស្រឡាញ់ ពេលយើងចាកចេញពីគ្នាឲ្យគេនឹករលឹក។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវចេះតាមដានពីសភាពការណ៍វិវត្តន៍របស់ពិភពលោក និងសភាពការណ៍ក្នុងប្រទេស ពិសេសត្រូវតាមដាននិងស្តាប់ពីអ្វីដែលរីកចំរើនពិតប្រាកដ កុំជឿតាមការបោកបញ្ឆោតពីជនអគតិមួយចំនួន ដែលបំភ្លៃការពិតពីការដឹកនាំ និងការរីកចំរើនរបស់ ប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់និស្សិតទាំងអស់ ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវផងដែរ។ សម្តេចតេជោបានស្នើឲ្យមានការយោគយល់ចំពោះការលំបាករបស់និស្សិត លើអត្រាប្តូរប្រាក់ក្នុងប្រទេសឡាវ ដោយសាតែការជួបនិងវិបត្តិកូវីដ១៩។ សម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសឡាវ ។

សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសឡាវនៅពេលនេះ សម្តេចនិងពិភាក្សាគ្នាមួយនិងភាគីឡាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់មានសន្ទុះខ្លាំងឡើងថែមទៀត ហើយនឹងមានការចុះហត្ថលេខា លើការបោះបង្គោលព្រំដែនកម្ពុជា ឡាវ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍លើកឡើង ពីការជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីឡាវ លើការជំរុញការហោះហើរ ទេសចរណ៍ និងថាមពលអគ្គិសនី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ នៅថ្ងៃអាទិត្យ ម្សិលមិញ បាន​ដឹកនាំ​ក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ លើកទី២ ដោយឥតគិតថ្លៃចំនួន ៦ភូមិ ក្នុងឃុំបឹងណាយ ស្រុក​ព្រៃឈរ​។

មាន​ប្រសាសន៍​សំណេះសំណាល​ក្នុង​ឱកាស​នោះ​ លោកជំទាវ តោ ពិឡា បានថ្លែងអំណរគុណចំពោះ សមាគមក្រុមយុវជន គ្រូពេទ្យស្ម័គ្រចិត្ត ហើយនេះជាលើកទី២ ដែលតែងតែបានចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះបំពេញបេសកកម្មមនុស្សធម៌ ក្នុងការជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងពេលនេះ ក៏ដូចនៅក្នុងទូទាំងប្រទេស ដែលបានចាត់ទុកសកម្មភាព មនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរដែនដី ក្នុង ខេត្តកំពង់ចាម ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រ នៃការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។

លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តថែរក្សាសុខភាព ឲ្យបានល្អថែមទៀតដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ ៣កុំ ៣ការពារ ដើម្បីការពារកុំឲ្យមានជំងឺកូវិដ-១៩ ឆ្លងចូលសហគមន៍ និងបង្ការនូវជំងឺឆ្លងផ្សេងៗ ដូចជាជំងឺគ្រុនឈាម ដូចជាការបំបាត់ជម្រកមូស ការការពារកុំឲ្យមូសខាំ ព្រមទាំងបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា។

គួរ​បញ្ជាក់​ថា​ ការពិនិត្យសុខភាពនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះ គឺកិច្ចសហការ ជាមួយសមាគម ក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដោយមិនមានការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញ ល្អៗចំនួន១៨ នាក់ មកពិនិត្យ និងព្យាបាលជំងឺជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ចំនួនសរុប ៣៣២នាក់ ស្រី ២០២នាក់ ក្នុងនោះស្មើនឹង៣៣២ករណី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៣

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ នេះ  បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ ឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

យោងតាមការឲ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តមនាយករដ្ឋមន្ត្រី សន សៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។

នៅក្រោយជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៣

ភ្នំពេញ៖នៅទីបំផុតក្រសួងព័ត៌មានបានសម្រេចលុប អាជ្ញាប័ណ្ណវិទ្យុវីអូឌី ដោយសារតែរំលោភធ្ងន់ធ្ងរលើវិជ្ជាជីវៈ។ នេះបើតាមលិខិតក្រសួងព័ត៌មាន សៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃចន្ទនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៣

ក្នុងសាររបស់ប្រមុខដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចមិនផ្លាស់ប្តូរ ការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។

ការលើកឡើងបែបនេះ បន្ទាប់វិទ្យុវីអូឌី បានចេញលិខិតលើកទី២ ជូនសម្ថេចតេជោហ៊ុន សែន និង លោកហ៊ុន ម៉ាណែត ដោយលិខិតទី២នេះ គឺសូមទោស ដោយសារលិខិតទី១ មិនបានសូមទោសនោះទេ គឺប្រើពាក្យ សោកស្ដាយ និងអធ្យាស្រ័យ។

ក្នុងសំណេររបស់សម្ដេចហ៊ុន សែន នៅខាងក្រោម៖ យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។
ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូម
ទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង?មុនត្រូវមួយកំភ្លៀងគិតណាស់រឿង
កិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់
មិនហ៊ាននិយាយផងតែក្រោយត្រូវមួយ
កំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូម
ទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។

ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិន
ផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុ
វីអូឌីនោះឡើយ។

ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូច
ដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ
២០២៣ដោយគ្មានការកែប្រែ។
សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវ
បន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ជាស់
លុយដែលកសាងកំហុសតាំងពីការផ្សាយ
ព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះ
ទទួលខុសត្រូវលើការសូមទោសធ្វើឲ្យ
បងប្អូនបាត់បង់ការងារធ្វើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២៣

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅព្រលប់ថ្ងៃទីអាទិត្យនេះ បានឲ្យក្រសួងព័ត៌មាន លុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD) ដោយត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣កុម្ភ:២០២៣ជាកំហិត។

តាមសំណេរ របស់សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖តើការប្រើពាក្យសោកស្តាយនិងសូម អធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ?ទុកជូនឯកឧត្តមផៃ សុីផានពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។
ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ
ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈ
ពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់
គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់
ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគីដែល
វាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូន
ដែលកូននោះគឺហ៊ុន ម៉ាណែតដែលគាត់
ពុំបានដឹងរឿងអ្វីសោះ។តើនេះឬជាវិជ្ជាជីវៈ
ដែលអស់លោកចង់ផ្សាយដោយអចេតនា
នោះ?។ ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួល
យកការសំដែងការសោកស្តាយនិងសូម
ការអធ្យាស្រ័យជំនួសឲ្យការសុំទោស
របស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរ
និងកិត្តិយសរបស់អស់លោកនោះឡើយ។

ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោល
អាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជា
កំហិត។ សូមសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ។

សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២៣

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានបញ្ជាទៅក្រសួងព័ត៌មាន ឲ្យលុបអាជ្ញាបណ្ណរបស់វិទ្យុវីអូឌី ក្នុងករណីដែលពួកគេមិនធ្វើការសុំទោស។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់តាមទំព័រ facebook ថា ៖ មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះMin Povទាក់ទងដល់វិទ្យុVODដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ។
ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។

សម្ដេចហ៊ុន សែន បន្តថា ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភះ
២០២៣វិញ។

សម្ដេចបន្តទៀតថា ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែង ខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុប
ចោលអាជ្ញាបណ្ណ បញ្ចប់ការផ្សាយរបស់
វិទ្យុVOD ត្រឹមម៉ោង10.00នាទីថ្ងៃទី១៣
កុម្ភះ២០២៣ស្អែកនេះក្នុងករណីដែលពួក
គេមិនបានធ្វើការសូមទោស។ ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថា ខ្ញុំប្រើអំណាច ខ្ញុំត្រូវតែប្រើអំណាចនេះ ដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះឯកឧត្តមប៊ិន ឈិននឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបាន
ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់
លោកជំទាវម៉ែន សំអននឹងទស្សនកិច្ចនៅ
ឡាវជាមួយគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖បុរសឈ្មោះ គ្រឿន គីមឡែន ភេទប្រុស ឆ្នាំកំណើត ១៩៩០ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិវាល សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ត្រូវបានប៉ូលិសក្រុងសៀមរាប ឃាត់ខ្លួនបញ្ជូនទៅតុលាការករពី( រក្សាទុកជួញដូរនិង ប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
នៅចំណុចលំនៅឋាន ស្ថិតនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគបាល ចូលរួមសហការណ៍ការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលរដ្ឋបាលជ្រាវ ដឹកនាំដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថាករណីនេះដកហូតវត្ថុតាង៖ ម្សៅមេតំហ្វេតាមីនចំនួន១០ កញ្ចប់ ស្មើនឹងទម្ងន់១៨.៣ក្រាម(ទម្ងន់សុទ្ធ)។ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង។ សម្ភារៈវេចខ្ចប់ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន. ទូរស័ព្ទដៃចំនួន ៤ គ្រឿង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២៣

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃសៅរ៍នេះ បានប្រកាស ទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល៧២ម៉ោង ដោយសូមទោសរាជរដ្ឋាភិបាលផងនិងសូមទោសហ៊ុន ម៉ាណែតផង។

ការប្រកាសទុកពេលល្អវិទ្យុវីអូឌីធ្វើការសុំទោសរាជរដ្ឋាភិបាលនិងលោកហ៊ុន ម៉ាណែត បន្ទាប់ពីវិទ្យុវីអូឌី មួយនេះ ចេញផ្សាយព័ត៌មានរបស់ខ្លួនកាលពីថ្មីៗនេះថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួស សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគី ដែលកំពុងរងគ្រោះរញ្ជួយដី។

ប្រមុខរដ្ឋាបាលកម្ពុជា សម្ដេចតេជោហ៊ុន សែនបានសរសេរ សាររនៅលើទំព័រផេក facebook ផ្លូវការរបស់សម្ដេចនៅល្ងាចថា៖

ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនា ពីវិទ្យុVODមិនត្រឹមតែលើ ហ៊ុន ម៉ាណែតប៉ុណ្ណោះទេ
តែវាជារឿងរបស់រាជរដ្ឋាភិបាល ទាំងមូល
លើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែក
រំលែកនូវរបៀបគ្រប់គ្រង ថវិកានិយាយ
ជារួមនិងនិយាយដោយឡែក លើការផ្តល់
ជំនួយចំពោះប្រទេសទួរគី។

សម្ដេចហ៊ុន សែន បានសរសេរបន្តថា
ច្បាប់និងការអនុវត្តនៅប្រទេសយើង គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ
ដែលជាអគ្គបញ្ជាការកំពូល។
ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជា
នាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត
ឯថ្នាក់ដឹកនាំផ្សេង រាប់ទាំង ឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធ ឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយ ក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។

សម្ដេចហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ជំនួយទៅប្រទេសទួរគី យោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន
ព្រឹកថ្ងៃ៨កុម្ភ: ម៉ោង6.56នាទី។
បញ្ញាខ្ញុំឲ្យប្រកាស់១០មុឺនដុល្លារម៉ោង
7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូន
ឯកឧត្តមអូន ពន្ធមុនីរត្ឋ័ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង7.18នៅព្រឹកថ្ងៃ៨កុម្ភះ២០២៣ដូចគ្នា។

តើការចោទ លើ ហ៊ុន ម៉ាណែត ជាការវាយ
ប្រហារខាងនយោបាយឬជាការភាន់ច្រឡំ?

ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ
រយៈពេល៧២ម៉ោងដោយសូមទោស
រាជរដ្ឋាភិបាលផងនិងសូមទោសហ៊ុន
ម៉ាណែតផង។

ក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD
ព្រមជាមួយគ្នាឯកឧត្តមគី តិច ប្រធាន
មេធាវីរាជរដ្ឋាភិបាល ត្រូវត្រៀមពាក្យ
បណ្តឹងទៅកាន់តុលាការ ក្នុងករណីពួកគេ
មិនព្រមសូមទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។
សូមកុំថាយើងគំរាមឱ្យសោះ (សិទ្ធរបស់
អ្នកមានព្រំដែនជាមួយសិទ្ធរបស់អ្នកដទៃ)។

មិត្តភ័ក្របរទេស ឬសង្គមសុីវិល មុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះ ជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។
ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿន
របស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ
១៤មករា២០២៣កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page188 Page189 Page190 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×