ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន៥៣គ្រួសារ នៅក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បានទទួលអំណោយពីប្រិយសម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា និងប្រជាជាតិអាស៊ី តាមរយៈក្រុមជុំនំគ្រួសារថ្មីក្នុងព្រះគ្រីស្ត។
ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រោមវត្តមានលោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មកា និងសាសនា ព្រឹទ្ធបូជាចារ្យ សរ ពលៈ សមាជិកក្រុមប្រឹក្សាភិបាល ទទួលបន្ទុកបេសកកម្ម និងជាប្រធានសម្របសម្រួលបេសកកម្មកម្ពុជា ក្នុងប្រិយសម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ គណៈអធិបតី បានក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមអំពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុងគ្រួសារ ក៏ដូចជានៅក្នុងសហគមន៍ទាំងមូល ពោលគឺត្រូវជៀសវាងការជួបជុំគ្នាក្នុងពិធីធំៗ និងត្រូវពាក់ម៉ាស់នៅទីប្រជុំជន ព្រមទាំងលាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគជាញឹកញាប់ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ព្រោះជំងឺកូវីដ១៩នេះ មិនមានការរេីសអេីង ឬយោគយល់ចំពោះអ្នកណាម្នាក់នោះទេ គឺមិនថាអ្នកមាន អ្នកក្រ មន្ត្រីតូចធំ អ្នកកាន់ព្រះពុទ្ធសាសនា ឥស្លាមសាសនា ឬអ្នកជឿព្រះយេស៊ូគ្រិស្តនោះទេ ឲ្យតែមានការធ្វេសប្រហែស គឺជាការផ្តល់ឱកាសឲ្យមានការឆ្លងជំងឺនោះជាមិនខាន ដូច្នេះយើងត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា។គួរបញ្ជាក់ផងដែរថា អំណោយដែលបានប្រគល់ជូនក្នុង១គ្រួសារៗត្រូវទទួលបានអង្ករ០១បេស្មើនឹង១៥គីឡូក្រាមមី០១កេសទឹកស៊ីអ៊ីវ០១យួរទឹកត្រី០១ដបក្រម៉ា០២និងអាហារបំប៉ន១០កញ្ចប់៕SRP

