ខេត្តបាត់ដំបង៖សម្ដេច ស ខេង ស្នើឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បន្តការបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាជនឱ្យបានល្អ ដើម្បីបន្តទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ និងត្រូវបន្តចិញ្ចឹម ចលនាគណបក្ស ឱ្យបានរឹងនាំ ដើម្បីពង្រឹងកម្លាំងគាំទ្រប្រកបដោយគុណភាព។ សម្ដេចក៏បានណែនាំឱ្យបន្តជំរុញប្រជាពលរដ្ឋ ពិសេស សមាជិកបក្សដែលមិនទាន់បានចុះឈ្មោះ ឬដល់អាយុត្រូវចុះឈ្មោះ ត្រៀមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
សម្ដេចបានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងមានសុខសន្តិភាព មានស្ថេរភាពយ៉ាងរឹងមាំ ហើយ សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ក៏មានភាពល្អប្រសើរ ជាបន្តបន្ទាប់ដែលបង្កលក្ខណៈសម្បត្តិ ដល់ការចាត់តាំងរៀបចំការបោះឆ្នោតឃុំ សង្កាត់ កាលពីពេលថ្មីៗ ប្រកបដោយសុវត្ថិភាព និងបង្កលក្ខណៈសម្បត្តិដល់វិស័យផ្សេងៗទៀត រួមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសៅរ៍ នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
សម្ដេចស ខេង បានគូសបញ្ជាក់ថា សេចក្ដីសម្រេច សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលបានផ្សាយនាឱកាសនេះ គឺជាមូលដ្ឋានបង្អែកដើម្បីចាត់ចែងការងាររហូតដល់មានការដាក់ចេញផែនការបន្ថែមទៀត សម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣ខាងមុខនេះ។
សម្ដេចបានរម្លឹកថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចរួមនឹងអង្គប្រជុំ ធ្លាប់បានជួបជុំគ្នាម្ដងរួចហើយ ដោយយការជួបជុំនាពេលនោះ ដើម្បីបូកសរុបបទពិសោធន៍ និងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ខេត្តបាត់ដំបង និងដើម្បីជាការចូលរួមជាមួយគណៈកម្មាធិការកណ្ដាល ក្នុងការត្រៀមរៀបចំខ្លឹមសារបម្រើឱ្យសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សកាលពីពេលថ្មីៗនេះ៕SRP



ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងករណីដែលផ្សព្វផ្សាយអំពី បុគ្គលម្នាក់ជិះរថយន្តដេញតាមកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ ហើយទាញអាវមកពាក់ ដែលជាឯកសណ្ឋានកងរាជអាវុធហត្ថនោះជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំទទួលបានព័ត៌មាននេះរួចហើយ និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកការពិត។
ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា«ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ ! »ផ្នត់គំនិតនេះ ល្មមដូរហើយ។ តាមរយៈគណីហ្វេសប៊ុករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសរសេរថា៖ ចង់និយាយរឿងមួយ ! នៅថ្ងៃ ៣ សីហា ២០២២ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រីចេញពីប្រជុំហើយ ខ្ញុំបានដើរមើលពីព័រណ៌ផលិតផលខ្មែរ ដែលក្រសួងពាណិជ្ជកម្ម បានរៀបចំនៅក្នុងសណ្ឋាគារ សុខាជ្រោយចង្វា។
លោក ខៀវ កាញារីទ្ធ បន្តថា៖ ខ្ញុំឃើញមានផលិតផលខ្មែរច្រើនណាស់ ដែលដាក់តាំងបង្ហាញ ហើយ មួយចំនួនធំមាននៅតាមខេត្តទៅទៀត។ ប៉ុន្តែខ្ញុំបានដឹងតិចបំផុតពីផលិតកម្មមួយចំនួនធំ ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន។ «ផ្នត់គំនិតនេះ ល្មមដូរហើយ» ។ ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ !៕SRP