Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​”
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៥

 ខេត្តសៀមរាប៖នៅថ្ងៃទី​៧ ខែកុម្ភះ ឆ្នាំ២០២៥  មានកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយអំពីគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប ជាមួយអាជ្ញាធរមូនដ្ឋាន ក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់គោកចក​និង​សង្កាត់ស្លក្រាម ក្រោមអធិបតេយ្យភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូននិងថ្នាក់ដឹកនាំគម្រោងមួយចំនួនទៀត។​

សូមជម្រាមថារាជរដ្ឋាភិបាលកម្ពុជាទទួលបាន ហិរញ្ញប្បទានសម្បទាន ពីធនាគារពិភពលោក (World Bank) ចំនួន ៥៥លានដុល្លារសហរដ្ឋអាមេរិកនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ២,៥លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងលើកកម្ពស់ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) នៅតាមខេត្ត និង ក្រុងមួយចំនួន ដែលបានជ្រើសរើសនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ អនុវត្តដោយក្រសួងចំនួន២ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (សមាសភាគទី១) និងក្រសួង សាធារណការ និងដឹកជញ្ជូន (សមាសភាគទី២)។

ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាសមាសភាគទី២ កំពុងតែបន្តអនុវត្តលើការងារ លើកកម្ពស់សេវាកម្មអនាម័យ ក្នុងតំបន់គោលដៅខាងលើ ស្ថិតក្នុងក្រុងសៀមរាប រួមមាន (១) ការងារសាងសង់បណ្តាញលូខ្នែង ខ្នែងរង ​ប្រវែង​សរុប ១៧.៥៧៧ម៉ែត្រ (២) ការងារសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួនពីរ និង(៣)  តំណភ្ជាប់តាមផ្ទះសរុបចំនួន១.២០៧ តំណ ស្ថិត ភូមិត្រពាំងសេះ និង ភូមិកស្សិណខាងត្បូង (សង្កាត់គោកចក)​និង ភូមិស្លក្រាម ភូមិបឹងដូនប៉ា និង ភូមិទ្រាំង​ (សង្កាត់ស្លក្រាម) ហើយ ការសាងសង់ខាងលើនេះនឹងត្រូវប្រើពេល១ឆ្នាំ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៥។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានដូចជា​(១).ទឹកកខ្វក់ចេញពីបង្គន់ ផ្ទះបាយនឹងត្រូវបានប្រមូលនិងសម្អាតនៅរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ដាច់ដោយឡែកចេញពីទឹកភ្លៀង​និងជួយកាត់បន្ថយបរិមាណទឹកកខ្វក់ហូរចូលទៅក្នុងស្ទឹងសៀមរាបបានយ៉ាងច្រើនរួមចំណែកធ្វើឱ្យគុណភាពទឹកនៅក្នុងស្ទឹងមានភាពកាន់តែប្រសើរឡើង (២).ការប្រមូល ការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងការបញ្ចេញចោលប្រកបដោយភាពត្រឹមត្រូវ និងជួយកាត់បន្ថយនូវហានិយភ័យនៃការបង្ករជំងឺផ្សេងៗដូចជា ជំងឺរាគរូស សត្វល្អិត ជំងឺគ្រុនពោះវៀនជាដើម និងជួយកាត់បន្ថយការចំណាយលើការថែទាំសុខភាពក្នុងគ្រួសារ (៣).លើកកម្ពស់ សុខភាព បរិស្ថាន ពាណិជ្ជកម្ម និង​វិស័យ​ទេសចរ និងជួយបង្កើនឱកាសការងារ សម្រាប់ប្រជាពល​រដ្ឋ​នៅក្នុង ក្រុងសៀមរាប (៤).លើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ និងសុខមាលភាព​របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសៀមរាប ទទួលបានផលប្រយោជន៍រយៈពេលវែងនិងប្រកបដោយនិរន្តរភាព(៥).ចំពោះតម្លៃសេវាកម្មនៃការគ្រប់គ្រងនិងការបញ្ចេញចោលគឺទាបជាងច្រើនបើធៀបទៅនឹងការប្រើប្រាស់សេវាកម្មបញ្ចេញចោលឯកជននិង(៦).ក្នុងកំឡុងពេលអនុវត្តគម្រោងនេះ បងប្អូនប្រជាពលរដ្ឋ នឹងមិនតម្រូវឱ្យបង់ថ្លៃសម្រាប់សេវ៉ាតភ្ជាប់តាមផ្ទះឡើយ អញ្ចឹងសូមបងប្អូនរួសរាន់មកដាក់ពាក្យមុនគម្រោងបញ្ចប់។

ដោយសារគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនដូចបានជំរាបខាងលើដូច្នេះសូមបងប្អូនដែលមានលំនៅដ្ឋានក្នុងទីតាំង ភូមិ និងសង្កាត់ខាងលើ មេត្តារួសរាន់ ក្នុងការដាក់ពាក្យស្នើសុំតភ្ជាប់បណ្តាញលូទឹកកខ្វក់អោយបានទាន់ពេលវេលាមុនគម្រោងបញ្ចាប់ដោយមិនតម្រូវឱ្យបង់ថ្លៃសម្រាប់សេវ៉ាតភ្ជាប់តាមផ្ទះឡើយ ។ តែក្រោយគម្រោងបញ្ចប់ បងប្អូននឹងត្រូវចំនាយថវិកា ផ្ទាល់ខ្លួនក្នុងការស្នើសុំតភ្ចាប់តាមផ្ទះនីមួយៗ។​

សម្រាប់ទំនាក់ទំនងក្នុងការស្នើសុំការតភ្ជាប់ សូមមេត្តាទាក់ទងមកលេខទូរស័ព្ទ : 089 818 145

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៥

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាអំពីការចាប់ផ្តើមដំណើរការផ្លូវថ្មើរជើង រៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅរាជធានីភ្នំពេញ។

បើតាមលោកការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីសាធារណជន ទាំងអ្នកហាត់ប្រាណកម្សាន្ត និងអ្នកថ្មើរជើង មិនថាមនុស្សចាស់ វ័យកណ្ដាល យុវជន និងកុមារ ដ្បិតពួកគាត់ មិនព្រួយបារម្ភអំពីបញ្ហាចរាចរណ៍ និងក្លិនផ្សែងចេញពីយាន្ដយន្ត ខណៈអ្នកលក់ដូរ បែបចល័តក៏ទទួលបានឱកាសលក់អាហារ និងវត្ថុអនុស្សាវរីយ៍ដាច់ជាងមុនដែរ។ ឯកឧត្តម ក៏បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបង គិតគូរលើចំណុចនេះដែរ។

ក្នុងន័យនេះ លោកស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាទីតាំងណាមួយក្នុងក្រុងបាត់ដំបង ដើម្បីរៀបចំតាមលំនាំសាលារាជធានីភ្នំពេញ គឺផ្លូវថ្មើរជើង សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយកំណត់ក្នុងចន្លោះពេលវេលាណាមួយ ដើម្បីផ្តល់ជម្រើសដល់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងក្រុងបាត់ដំបង និងភ្ញៀវទេសចរ បន្ថែមលើអ្វីដែលមានស្រាប់ ដូចជា៖ ផ្លូវជុំវិញស្ទឹងសង្កែ សួនវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោម ជាដើម។

ពាក់ព័ន្ធការកែលម្អ សោភ័ណភាព និងការរៀបចំទីតាំងផ្សេងៗ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ និងបំរើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ អ្នកដើរកម្សាន្ត និងហាត់ប្រាណ លោកស សុខា បានលើកឡើងថា ការស្រាវជ្រាវមួយរកឃើញថា ប្រជាជន ១៤% បានកាត់បន្ថយភាពតានតឹង ឬស្ត្រេស ដោយសារតែអាជ្ញាធរ រៀបចំទីតាំងសម្រាប់ពួកគាត់ ដើរហាត់ប្រាណ និងទីតាំងសម្រាប់ថ្មើរជើងកម្សាន្តនៅពេលព្រឹក ពេលល្ងាច និងពេលយប់។

លោកស សុខា ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត ដូចគ្នាដែរ រដ្ឋបាលក្រុង ស្រុក ចំណុះឱ្យខេត្តបាត់ដំបង ត្រូវមានការជួបប្រជុំពិភាក្សាគ្នាជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោល ក្នុងតំបន់គ្រប់គ្រងនៃមូលដ្ឋានរបស់ខ្លួន ជៀសវាងតំបន់មានសក្តានុពល ត្រូវបានប្រើប្រាស់ខុសគោលដៅ ដែលនាំឱ្យពិបាកដោះស្រាយនាថ្ងៃក្រោយ។ លោក បានលើកឡើងនូវបទពិសោធដែលតំបន់មានសក្តានុពលទេសចរណ៍ធម្មជាតិ ភ្នំ និងអាកាសធាតុ ប្រៀបបានប្រទេសស្វីស ដែលត្រូវបានគ្រប់គ្រងជាបន្តបន្ទាប់ដោយវិស័យឯកជន។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសន្និបាត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ដែលពិធីបិទប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លោកស សុខា បានមានប្រសាសន៍កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីរាជការ កងកម្លាំងទាំងអស់ សម្រាប់ការបំពេញភារកិច្ចប្រកបដោយជោគជ័យ ក្នុងឆ្នាំ២០២៤ និងក៏បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តការងារដែលបានដាក់ចេញ ដោយពិនិត្យកែសម្រួលបន្ថែមទៀត ដើម្បីឱ្យស្របទៅនឹងស្ថានភាពឆ្នាំ២០២៥ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៥

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាបានលើកទ្បើងថា ក្រោយពីសម័យសង្រ្គាម មកវត្តអារាមក្នុងប្រទេសកម្ពុជារីកដុះដាលយ៉ាងច្រើនរហូតជាង៥ពាន់វត្តនៅប្រទេសកម្ពុជា មានព្រះសង្ឃរហូតជាង៧ម៉ឺនអង្គទូទាំងប្រទេស។

លោកជំទាវបណ្ឌិតបន្តថា វត្តអារាមជាទីកន្លែងផ្តល់នូវចំណេះដឹង ជាពិសេក្មេងៗជំនាន់ក្រោយ ព្រោះព្រះសង្ឃ និងទីវត្តអារាម គឺជាកន្លែងអប់រំមនុស្សអោយធ្វើអំពើល្អ តាមរយ: ព្រះសង្ឃអាចបញ្ជ្រៀបដំបូន្មានល្អៗដល់ប្រជាពុទ្ធបរិស័ទ អោយយល់ដឹងអំពី សុជីវធម៌ គុណធម៌ មានមេតា្តធម៌ ដែលទាំងអស់នេះហើយគឺជាគោលការណ៍គ្រឹះក្នុងការរស់នៅរបស់យើងក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើអោយប្រទេសជាតិកាន់តែមានសុខសន្តិភាព «ដូច្នេះទីវត្តអារាមអាចជួយអោយប្រជាពលរដ្ឋទទួលបាននៅចំណេះដឹង និងជាទីស្ងប់សុខសម្រាប់ជនគ្រប់រូប»។

ឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញសម្ពោធសមិទ្ធផល​នៅវត្តវេឡុវ័ន្ត ខេត្តតាកែវនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សូមជម្រាបថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ជា​អធិបតី សម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា ព្រមទាំងស្រោចស្រពសុគន្ធវារី ចម្រើន​ព្រះជន្ម ប្រគេនព្រះអង្គគ្រូធម្មត្ថេរោ សែម សារិន្ទ ព្រះចៅអធិការវត្តវេឡុវ័ន្ត (ហៅវត្ត​ត្រពាំង​ខ្នារ​) ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីនេះ​មានការ និមន្ត និងអញ្ជើញចូលរួមដោយគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដឹក​នាំ​ដោយសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈ​សង្ឃ​នាយក ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ សម្តេចសង្ឃ ព្រះថេរានុ​ថេរៈ​គ្រប់​ព្រះអង្គ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ព្រមទាំងឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។

សូមជម្រាបថាក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួន ថ្វាយប្រគេនដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជូនថវិកាដល់ តាជី យាយជី យុវជនកាយឬទ្ធ យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៥

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ប្ដូរកន្លែងធ្វើការ លោក ម៉ឹង យូឡេង និងលោក បូរី វង្សសានិត្យ

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យផ្លាស់ប្ដូរប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនចំនួនពីរខេត្ត។

លោក ម៉ឹង យូឡេង ពីប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តកណ្ដាល ទៅជាប្រធានមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តព្រះសីហនុ។ ចំណែកលោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តព្រះសីហនុ ទៅជាប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តកណ្ដាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៥

លោកហ៊ុន ម៉ានី៖ កូនខ្មែរគ្រប់ៗរូប មានភារកិច្ចបន្តលើកកម្ពស់កិត្យានុភាពជាតិ និងចូលរួមអភិរក្ស ថែរក្សា សិល្បៈ វប្បធម៌ អរិយធម៌ខ្មែរដ៏ផូរផង់ ដែលបុព្វបុរសរបស់យើង បានបន្សល់ទុកឱ្យ ស្មើៗគ្នា ដូចៗគ្នា

លោកហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា គឺជាទឹកដីដ៏អច្ឆរិយៈ ពោរពេញទៅដោយធនធានមនុស្សដែលមានសក្តានុពល ជាមួយសិល្បៈ វប្បធម៌ អរិយធម៌ ដ៏វិចិត្រល្អឯកគ្មានពីរ និងដើរតួនាទីដ៏មានឥទ្ធិពល ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងជាអ្នកនាំសារទៅកាន់ពិភពលោក។ វត្តមានរបស់ប្រតិភូសិល្បៈកម្ពុជា នៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នៅប្រទេសសិង្ហបុរី ជាបន្តបន្ទាប់ មិនត្រឹមតែជាឱកាសនៃការបង្ហាញភាពរស់រវើកនៃភាពចម្រុះរបស់វប្បធម៌ខ្មែរតែប៉ុណ្ណោះទេ ថែមទាំងជាឱកាសនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ស្អិតរមួតជាមួយបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមចែករំលែកវប្បធម៌ជាមួយគ្នាលើវេទិកាអន្តរជាតិមួយនេះ។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរូបនេះបានបន្តថា
កូនខ្មែរគ្រប់ៗរូប មានភារកិច្ចបន្តលើកកម្ពស់កិត្យានុភាពជាតិ និងចូលរួមអភិរក្ស ថែរក្សា សិល្បៈ វប្បធម៌ អរិយធម៌ខ្មែរដ៏ផូរផង់ ដែលបុព្វបុរសរបស់យើង បានបន្សល់ទុកឱ្យ ស្មើៗគ្នា ដូចៗគ្នា។ កន្លងមក មិនថាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ព្រឹត្តិការណ៍សាទរកម្ពុជា ឬកម្មវិធីវប្បធម៌ដទៃទៀត ដែលយុវជន យុវនារី សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ និងចូលរួមនោះទេ គឺសុទ្ធតែបានកើតចេញក្តីស្រឡាញ់សម្រាប់កម្ពុជា ទឹកចិត្ត ឆន្ទៈ និងស្មារតីទទួលខុសត្រូវក្នុងភាពជាខ្មែរដើម្បីរក្សាថែរកេរតំណែលដ៏រុងរឿងរបស់យើង។

តាមរយៈព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ កម្ពុជាសូមនាំយកចំណែកមួយនៃមោទនភាពរបស់អ្នកទាំងអស់គ្នា និងប្រជាជនកម្ពុជា មកបង្ហាញលើវេទិកាអន្តរជាតិដ៏ស្រស់ស្អាត។ លោកគ្រូ អ្នកគ្រូ សិល្បៈករ សិល្បៈការិនី និងក្រុមការងារទាំងអស់ បានតាំងចិត្តយ៉ាងក្លៀវក្លា ហាត់សមយ៉ាងយកចិត្តទុកដាក់ និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ពិភពលោក។

បន្ថែមលើការថែរក្សា និងការពារ សូមយុវជនកម្ពុជា បន្តចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ ដ៏អស្ចារ្យរបស់ខ្មែរយើងគ្រប់ទម្រង់ ហើយប្រើប្រាស់សិល្បៈ វប្បធម៌ខ្មែរ ឱ្យក្លាយជាអ្នកនាំសារក្នុងគោលដៅលើកកម្ពស់កិត្យានុភាពជាតិនៅគ្រប់វេទិកាទាំងអស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៥

សម្ដេចតេជោហ៊ុន សែន ថាអាចនិងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥ នៃសារក្នុងករណីសេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ

សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារថាអាចនិងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥ នៃសារក្នុងករណីសេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ។

សម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី 7 ខែកុម្ភៈ
ឆ្នាំ 2025 នេះបានសរសេរថា ក្នុងការបង្ហាះសារយប់មុិញខ្ញុំបាននិយាយថាមិនបញ្ចេញនូវសារឆ្លងឆ្លើយរវាងខ្ញុំនិងសេង សារីទេដោយយល់ដល់ទំនាក់ទំនងឪពុកនិងកូន។

សម្ដេចបានសរសេរបន្ត ប៉ុន្តែខ្ញុំក៏អាចនិងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥នៃសារក្នុងករណីសេង សារី
ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ។
នៅពេលខ្ញុំបញ្ចេញនូវសារនេះទាំង
សម្លេងទាំងសំណេរខ្ញុំនិងបញ្ចេញតាម
Channel telegram របស់ខ្ញុំដែល
សមាជិកជាង៨០មុឺននាក់។
សហការីរបស់ខ្ញុំបានតម្រៀបសារទាំង
នេះតាមលំដាប់លំដោយរួចហើយខ្ញុំ
គ្រាន់តែforward ចូលទៅchannel telegram ជាការស្រេច។ ពេលសារចេញទៅគេអាចវាយតម្លៃ
បានប្រៀបជាមួយការនិយាយរបស់
សេង សារីជាមួយអាសុីសេរីយប់មិញ
នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប ឯកឧត្តមប្រាក់ សោភ័ណ បានធ្វើការអំពាវនាវ «សូមបងប្អូនទាំងអស់ ជួយរាយការណ៍ រាល់ករណី ដែលកើតមាននៅក្នុងមូលដ្ឋានរបស់បងប្អូន រាល់ការរាយការណ៍របស់បងប្អូន គឺជាការចូលរួមជួយខេត្តយើងអោយមានសុខ សុវត្ថិភាព»។

ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏បានអះអាងថា ខេត្តសៀមរាបមិនអនុញ្ញាតឲ្យរួចខ្លួនទេរាល់ករណីក្មេងទំនើង ករណីគ្រឿងញៀន ល្បែងសុីសងទាំងអស់ ករណីឆរបោកគ្រប់ប្រភេទ។

ការអះអាងរបស់ឯកឧត្តមអភិបាលខេត្តសៀមរាបយ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងគ្រុបតេឡេក្រាម « ព័ត៌មាន មហាជន សៀមរាប ប៉ុស្តិ៍ » នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី 6 ខែកុម្ភៈ ឆ្នាំ 2025។

សូមជម្រាបផងដែរថា ខេត្តសៀមរាបដែលជាខេត្តតំបន់ទេសចរណ៍ គេសង្កេតឃើញ មានសន្តិសុខស្ដាប់ធ្នាប់មានល្អប្រសើរផងដែរ ក្រោមការដឹកនាំឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៥

សម្ដេចតេជោហ៊ុន សែន បានបង្ហោះសារមួយទំនាក់ទំនងជាមួយ លោកសេង សារី។

សម្ដេចតេជោហ៊ុន សែន បានសរសេរថា
ខ្ញុំកំពុងស្ថិតនៅរដ្ឋធាវីវៀងចន្ទប្រទេស
ឡាវ។ខ្ញុំទើបបញ្ចប់ការស្តាប់បទសម្ភាស់រវាងលោកចន្ទ័ ជុនបុត្រជាមួយលោកសេង សារី។
ខ្ញុំមានឯកសារជាអក្សរជាសម្លេងជាច្រើនរាប់ការនិយាយតាមទូរសព្វ័ដែលសេង សារីសុំលុយទៅអាមេរិក
ដើម្បីចូលគៀកជាមួយមួ សុខហួ
អេង ឆៃអៀងនិងការសុំជួយបង្កើត
គណបក្សផ្ទាល់ផងដែរ។
ខ្ញុំមិនដែលចាត់ទុកសេង សារីជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយតែចាត់ទុកជាអ្នកពិគ្រោះនយោបាយ
មួយរូប។ខ្ញុំមិនដែលគំរាមសេង សារី
តាមរយះការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ប្រសិនសេង សារីមានសម្លេងសូមបញ្ចេញឲ្យខ្ញុំបានស្តាប់
ផង។ សម្លេងបែកធ្លាយនេះវាស្រាលណាស់បើប្រៀបធៀបជាមួយសម្លេងនិងសារឆ្លងឆ្លើយដែលកំពុងរក្សាទុក។
បើទោះសេង សារីនិយាយខុសការពិត
ក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ
ព្រោះទោះយ៉ាងណាក៏សេង សារីហៅ
ខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ឯ
ចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះ
សេង សារី និងគ្រួសារពេលដែល
សេង សារីនៅបាងកក។ខ្ញុំផ្តល់ឲ្យ
សេង សារីនូវប្រាក់បង់រំលោះផ្ទះដែល
នៅជំពាក់គេនិងផ្តល់ឲ្យសេង សារី
នូវថវិកា១មុឺនដុល្លារក្នុងមួយខែរយៈ
ពេល១២ខែស្មើ១២មុឺនដុល្លារនេះមិនទាន់គិតពីថវិកាដែលសេង សារីស្នើសុំពីអូស្ត្រាលីដើម្បីធ្វើដំណើរទៅអាមេរិកនិងត្រៀមបង្កើតគណបក្ស។
សេង សារីពុកមិនដែលចាត់ទុកកូនជា
ចារកម្មឬជាចំណាប់ខ្មាំងនោះទេ ពុក
គោរពដល់ការសម្រេចចិត្តរបស់កូនដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។កូននៅចាំទេ
កូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថា
ធ្វើនៅភ្នំពេញ។ក្រសួងមហាផ្ទៃបដិសេធជាការត្រឹមត្រូវ។កូនសួរពុកថាតើធ្វើបែបណាទៀតពុក?ពុកប្រាប់ថារក
មនុស្សនៅក្នុងប្រទេសចុះហត្ថលេខា
បង្កើតគណបក្សទៅ។នេះជាប្រភេទពិគ្រោះយោបល់មិនមែនជាចារកម្មនោះទេ។
បទសម្ភាសន៍របស់កូនគឺវាយទម្លាក់តម្លៃខ្លួនឯងទេ។
ពុកប្រាប់ចុងក្រោយកូនអាចភូតអ្នក
ដ៏ទៃបានតែកុំភូតខ្លួនឯងនិងកុំភូត
ឯកសារសម្ងាត់ដែលមានក្នុងដៃពុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការចាប់ខ្លួន ករណីលក់កាំភ្លើង តាមបណ្តាញសង្គម។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវករណី ការជួញដូរអាវុធតាមប្រព័ន្ធតេឡេក្រាម។ ជាលទ្ធផល នាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស.ច.រ ភេទប្រុស នៅផ្ទះរបស់ជនសង្ស័យដែលមានអាសយដ្ឋានស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹបអូសបានវត្ថុតាងរួមមាន កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត និងកាំភ្លើងប្រើហ្គាស ចំនួន០៧ដើម ព្រមទាំងគ្រាប់មួយចំនួនផងដែរ។

តាមការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានបង្កើត channel telegram និងទាក់ទងតាមបណ្ដាញសង្គមនានាដើម្បីអូសទាញឲ្យគេកម្មង់ទិញ គ្រឿងសពាវុធទាំងនោះ។ដោយបង្គាប់ឲ្យគេផ្ទេរប្រាក់មកជាមុន។ បន្ទាប់ពីទទួលបានប្រាក់រួចហើយ គេក៏ធ្វើការផ្តាច់ទំនាក់ទំនងជាមួយអតិថិជនទាំងនោះ ដែលទង្វើនេះគឺជាអំពើឆបោក។

បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការចោទប្រកាន់ពីបទ រក្សាទុក ចរាចរណ៍ និងជួញដូរ អាវុធខុសច្បាស់ ព្រមទាំង ឆបោកតាមបណ្តាញទំនាក់ទំនងសង្គម និងកំពុងបន្តនីតិវិធីកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៥

ខេត្តបាត់ដំបង៖មនុស្សចំនួន 7 នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។

ការចាប់ខ្លួនធ្វើឡើង នៅរសៀល ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយកម្លាំងការិយាល័យ ជំនាញ អនុវត្តតាម បទបញ្ជាលោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។

ករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀន និងអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់:
១.ឈ្មោះ គឹម វណ្ណៈ ហៅ សៀ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ (មានដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន ០២ដីកា)
២.ឈ្មោះ ដន ដេត ហៅ អាសុង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិកូនព្រំ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
៣.ឈ្មោះ រឿត រឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
៤.ឈ្មោះ វឿន សុជៀន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិចក ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
៥.ឈ្មោះ សឿត ស៊ាង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ចាក់បាស់ ភូមិកូនព្រំ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
៦.ថាច់ ដូង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ធ្វើស្រែ មុខរបរ ធ្វើស្រែ រស់នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
៧.ឈ្មោះ ណាន សុភក្តី ភេទ ស្រី អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
វត្ថុតាងដកហូតរួមមាន :
-គ្រឿងញៀនប្រភេទម្សៅក្រាមពណ៍សថ្លា( ice ) ចំនួន០២ កញ្ចប់ ទម្ងន់ ១.០៧ ក្រាម ( ថ្លឹងទាំងសំបក )
-ទូរស័ព្ទ ចំនួន ០៥ គ្រឿង
-កាំភ្លើង ហ្គាស ចំនួន ០១ដើម
-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន
-ពូថៅ ចំនួន ០១ ដើម
-កាំបិត ចំនួន ០២ដើម
-ទែម៉ូម៉ែត ចំនួន ០២
-ផ្លាកលេខម៉ូតូ ចំនួន ០៣
-ជញ្ជឹងសម្រប់ថ្លឹងគ្រឿងញៀន ចំនួន ០១
-ម៉ាស៊ីនបូមទឹក ០១ គ្រឿង
-ម៉ាស៊ីនគោយន្ត ០១ គ្រឿង
-ម៉ូទ័របូមទឹក ០១ គ្រឿង
-អាគុយ ០៦ គ្រឿង
-ម៉ាស៊ីនបូមខ្យល់ ០១ គ្រឿង
-អាំងវិចទ័របញ្ចូលអាគុយ ០១ គ្រឿង
-ឧបករណ៍ផ្សាដែក ០១ គ្រឿង
-ម៉ូតូ ០៨ គ្រឿង

សម្ភារវត្ថុតាងដកហូតខា ជំនាញកំពុងស្រាវជ្រាវពាក់ព័ន្ធបទល្មើស ទទួលផលចោរកម្ម និងស្វែងរកម្ចាស់សម្ភារទាំងនោះ ដើម្បីមានចំណាត់ការបន្តទៀត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៥

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ គឺតបតាមការអញ្ជើញរបស់ លោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ។

សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ច រួមមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិតិ្តសង្ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា-រដ្ឋសភា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម សាយសំផន កុមវិហាន ប្រធានរដ្ឋសភាឡាវ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ី ផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងធ្វើជាសហប្រធានជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្ស ប្រជាជនកម្ពុជានិងគណបក្សប្រជាជនបដិវត្តន៍ឡាវ។

គួរបញ្ជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវនាពេលនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែ រឹងមាំស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖ស្រូវប្រាំងរបស់ប្រជាកសិករជាង ១០០០ ហិកតា ក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្ដ ធ្វើការចុះទៅបើកទឹកស្ទឹងសៀមរាប ដើម្បីជួយសង្គ្រោះ។

ការជួយសង្គ្រោះនេះ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តាមការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ដែលបានជំរុញឱ្យអាជ្ញាធរជំនាញ សម្របសម្រួល ជាមួយក្រុមហ៊ុនស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ។

តាមការរាយការណ៍ពីប្រជាកសិករថា ស្រូវស្រែប្រាំងរបស់ពួកគាត់នាឆ្នាំនេះ ប្រឈមនឹងស្វិតស្រពោន ហើយអាចបាត់បង់ទិន្នផលបើសិនជាគ្មានទឹកគ្រប់គ្រាន់។ ពួកគាត់ថា ការកង្វះទឹកធ្វើស្រែឆ្នាំនេះ ដោយសារស្ថានភាពទឹកទន្លេតិច ហើយទឹកស្ទឹងសៀមរាប ដែលជាប្រភពទឹកហូរធ្លាក់ចូលស្រែជារៀងរាល់ឆ្នាំក៏មានការខ្វះខាត ខណៈដែលស្ទឹងសៀមរាប កំពុងកែលម្អផង។ ប៉ុន្ដែមកដល់ថ្ងៃនេះ អាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបើកទឹកស្ទឹងសៀមរាប បូមដាក់ស្រែទៅតាមតម្រូវការជាបណ្ដើរៗហើយ។ ជាមួយគ្នានេះ ប្រជាកសិករក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលផ្ដល់ទឹកជួយសង្គ្រោះស្រូវរបស់គាត់បានចំពេល និងទាន់ពេលវេលា ដែលនេះបង្ហាញពីការយកចិត្ដទុកដាក់ដល់សុខទុក្ខរបស់ប្រជាកសិករពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាថ្នាក់។

ក្នុងពេលចុះជួយសង្គ្រោះ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការ ជួយសង្គ្រោះ ដំណាំស្រូវ របស់ពលរដ្ឋឱ្យអស់ពីលទ្ធភាព។ តែទោះយ៉ាងនេះក្តី ក្នុងនាមអាជ្ញាធរខេត្ត លោកក៏បានទទូចសុំដល់ពលរដ្ឋកុំធ្វើស្រែប្រាំងជាលើកទី២ ព្រោះស្ថានភាពទឹកមិនអំណោយផលនោះទេសម្រាប់ឆ្នាំនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page52 Page53 Page54 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×