Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​”
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានអះអាងថាបន្ទាប់ពីកិច្ចពិភាក្សារួមគ្នារវាងរដ្ឋបាលខេត្ត និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានឯកភាពជ្រើសរើសកំណត់ទីតាំងចំនួន ០៤ ដើម្បីបាញ់សម្លាប់មេរោគកូវីដ ១៩ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ដូចមានខាងក្រោម៖
– វេលាម៉ោង ០៨៖០០ -០៩៖៣០ បាញ់ថ្នាំនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
– វេលាម៉ោង ១០៖០០ -១១៖០០ បាញ់ថ្នាំនៅផ្សារចាស់ និងតំបន់ផាប់ស្រ្ទីត
– វេលាម៉ោង១១៖៣០-១២៖៣០ បាញ់ថ្នាំនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងបុរី ប្រិមប្រិយ៍
– វេលាម៉ោង ១៥៖០០ -១៦៖០០ បាញ់ថ្នាំនៅផ្សារ លើធំថ្មី ។

ទន្ទឹមនឹងនេះ លោក អភិបាលរង ខេត្ត ក៏បានថ្លែងអំណរគុណចំពោះដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការសង្គ្រោះមេឃ ពណ៌ខៀវ នៃសធារណរដ្ឋប្រជាមានិតចិន ដែល បានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជួយយុទ្ធនាការការពារ ទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ ១៩ ជាពិសេស ជួយធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។

សូមបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើនៅសាលាខេត្តនាថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០ ដែលរៀបចំដោយក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការ សង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរង ខេត្ត ដែលមានសមាសភាពចូលរួមពី លោក នាយករដ្ឋបាលសាលាខេត្ត នាយក ទីចាត់ការអន្តរវិស័យ តំណាងស្នងការដ្ឋាន នគរបាលខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងក្រុមវេទិកាសម្ព័ន្ធសង្គមស៊ីវិល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖អ្នកភូមិទូទាំងសង្កាត់ជ្រាវ និងមជ្ឍដ្ឋាននានា បានទទូចសុំអោយថ្នាក់ដឹកនាំខេត្ត ពិសេសអាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះត្រពាំងបុរាណឈ្មោះ(ត្រពាំងក្រុះ)ចេញពីកណ្តាប់ដៃឈ្មួញមកវិញ។

ការទទូចសុំនេះ គឺបន្ទាប់ពីឈ្មួញមានឥទ្ធិពលម្នាក់ មកជីកនិងចាក់ដីហ៊ុំព័ទ្ធត្រពាំង ដោយដាំជាដំណាំ និងសង់ជាខ្ចុសគ្រោងបង្កើតជាភោជនីយដ្ឋាននៅទីនោះ។ ត្រពាំងក្រុះនេះ ស្ថិតក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រង់ចំណុចខាងក្រោមទំនប់ទឹក៧៨ នៃសង្កាត់ជ្រាវ។បុគ្គលដែលកំពុងជីកនិងចាក់ដីហ៊ុំព័ទ្ធយកត្រពាំងបុរាណខាងលើមានឈ្មោះ តូ សម្បត្តិ ហៅភា ភេទប្រុស។

ក្រុមអ្នកភូមិនៃសង្កាត់ជ្រាវ បានលើកឡើងថា ត្រពាំងបុរាណមួយនេះ ក្នុងពេលកន្លងមករាល់រដូវ ប្រាំង គឺជាប្រភពទឹកសម្រាប់គោក្របីរបស់អ្នកភូមិ។ក្រៅពីនោះវាក៏ជាទីកន្លែងរកត្រីរួម សម្រាប់ពលរដ្ឋក្នុងសង្កាត់ផងដែរ។ ប៉ុន្តែក្នុងរយ:កាលនេះ បុគ្គលឈ្មោះភា បានយកគ្រឿងចក្រទៅជីកស្តារត្រពាំង ហើយដឹកដីមកចាក់ព័ទ្ធជុំវិញដាំដំណាំនិងសង់ជាខ្ចុសបង្កើតជាភោជនីយដ្ឋានថែមទៀត។ សកម្មភាពនេះ គឺកំពុងបង្ហាញពីការគ្រប់គ្រង ត្រពាំងបុរាណខាងលើជា កម្មសិទ្ធិទាំងស្រុង ព្រោះថា មិនអាចអ្នកភូមិណាម្នាក់ចូលទៅប្រើប្រាស់ទឹកត្រពាំងបុរាណនោះឡើយ។

ករណីនេះក្រុមអ្នកភូមិបានទទូចសុំអោយថ្នាក់ដឹកនាំខេត្ត ជាពិសេសអាជ្ញាធរជាតិអប្សរា មេត្តាជួយសង្គ្រោះត្រពាំងបុរាណឈ្មោះ(ត្រពាំងក្រុះ)ពីកណ្តាប់ដៃឈ្មួញមកវិញ ហើយផ្តល់ការប្រើប្រាស់ជាសាធារណ: ដូចកាលគ្រាដើម។

ក្រុមអ្នកភូមិ បង្ហាញពីការចង់បាន ដូចការអនុវត្តរឹបអូសយកត្រពាំងបុរាណ ពីកណ្តាប់ដៃឈ្មួញមានឥទ្ធិពល ដូចត្រពាំង(ហែផ្កា)នាពេលកន្លងមកដូចគ្នាអីចឹង។

ក្រុមអ្នកភូមិបញ្ជាក់ថា កាលពីថ្ងៃទី២២ខែមេសាកន្លងទៅ ក្រុមការងាររដ្ឋបាលក្រុងបានចុះទៅពិនិត្យម្តងហើយ តែលទ្ធផលឆ្លើយថា មិនមានបាត់បង់ទ្រង់ ទ្រាយចាស់នោះទេ គឺនៅតែជាត្រពាំងដដែល។ នេះបង្ហាញថា ជាចម្លើយមួយដែលកំពុងផ្តល់សិទ្ធិអោយបុគ្គលមានឥទ្ធិពលម្នាក់ គ្រប់គ្រងត្រពាំងបុរាណ។

លោក តូ សម្បត្តិហៅភា អ្នកចាក់ដីហ៊ុំព័ទ្ធត្រពាំងខាងលើ បានប្រាប់តាមទូស័ព្ទថា ការជីកស្តារត្រពាំងបុរាណខាងលើ លោកមិនបានសុំច្បាប់ទៅថ្នាក់លើ តែបានសុំទៅលោកសង្កាត់ដោយផ្ទាល់មាត់រួចហើយ។

របាយការណ៍ក្រុមចម្រុះចុះពិនិត្យត្រពាំង ដែលផ្តល់អោយដោយលោកហាយ យង់ ប្រធានការិយាល័យដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណ: នៃសាលាក្រុងសៀមរាប បង្ហាញថា ការជីកស្តារត្រពាំងមិនមានផលប៉ះពាល់ឬបាត់បង់ទ្រង់ទ្រាយដើមនោះទេ។ ការស្តារនេះអាចថែរក្សានិងគ្រប់គ្រងកុំអោយមានការរំលោភបំពានពីពលរដ្ឋ។ ត្រពាំងមានទំហំ៤០គុណ៤០ម៉ែត្រដដែល ហើយត្រពាំងនេះត្រូវរក្សាជាសម្បត្តិរដ្ឋ មិនអនុញាតអោយបុគ្គលណារំលោភធ្វើកម្មសិទ្ធិឡើយ។

ចំណែកលោកពត វ៉ាន់ដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងតាមទូរសព្ទ័នាព្រឹកថ្ងៃទី៦ខែឧសភានេះថា ឆ្លងកាត់ការពិនិត្យ ត្រពាំងនៅទ្រង់ទ្រាយដដែល។ចំណែកខ្ចុសដែលសង់ត្រៀបត្រានោះ គឺទុកសម្រាប់បណ្តែតទឹកខែវស្សា ចឹងទេមិនអាចក្លាយជាកម្មសិទ្ធិបុគ្គលឡើយ។ តែបើមានករណីអីប្លែក លោកនិងចុះពិនិត្យបន្តទៀត។

ជាមួយគ្នានេះដែរ លោកឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងតាមទូរសព្ទ័ថា ក្រុមចម្រុះបានចុះទៅពិនិត្យហើយ ទំហំត្រពាំងនៅដដែលទេ។ លោកឈានរដ្ឋា បញ្ជាក់ថា ទោះជាមានការចាក់ដីហ៊ុំព័ទ្ធមែន តែមិនអាចក្លាយជាកម្មសិទ្ធបុគ្គលនោះឡើយ។

ទោះបីយ៉ាងណា ក្រុមអ្នកភូមិទូទាំងសង្កាត់ជ្រាវនៅតែទទូចសុំអោយថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរជាតិអប្សរា ឈូសឆាយអាចម៍ដីដែលចាក់ហ៊ុំព័ទ្ធត្រពាំងចេញ ហើយដកហូតយកត្រពាំងខាងលើ ទុកជាសម្បត្តិរដ្ឋ សម្រាប់ប្រើប្រាស់ទឹកជាសាធារណ: ដូចត្រពាំង ហែរផ្កា ក្នុងសង្កាត់ជ្រាវអីចឹងដែរ។

សូមរំលឹកថាកន្លងទៅអាជ្ញាធជាតិអប្សរាបានចុះទៅហាមឃាត់ទីតាំងសាងសង់រោងខ្ចុសនៅក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាប ក្រោមហេតុផលថា ការសាងសង់មិនមានលិខិតអនុញាតឬអាចនិយាយបានថាការសាងសង់ដោយខុសច្បាប់ព្រោះតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មិនអាចបុគ្គលណាម្នាក់សាងសង់រំលោភបំពានបានឡើយ។ ជាមួយគ្នានេះជារើយៗគេតែងតែសង្កេតឃើញកម្លាំងមន្ត្រីអាជ្ញាធរជាតិអប្សរាចុះវាយផ្ទះប្រជាពលរដ្ឋមួយចំនួនដែលបានសាងសង់នៅលើដីដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖ស្រុកចំនួនបីនៅក្នុងខេត្តសៀមរាប បានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាត ផ្ទះប្រជាពលរដ្ឋមួយចំនួន។
តាមរបាយការណ៍បឋម របស់អាជ្ញាធរ
ខេត្តសៀមរាប បានបញ្ជាក់ថានៅល្ងាចថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០ មានភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ និងរន្ទះបាញ់បណ្ដាលឲ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប។
ក្នុងហេតុការណ៍នោះ
០១-ស្រុកប្រាសាទបាគង៖ហេតុការណ៍កើតនៅវេលាម៉ោង ១៨និង១៧ នាទីល្ងាចបណ្តាលរបើកដំបូលផ្ទះ ១០ខ្នង និងរលំផ្ទះ១ខ្នង សរុបចំនួន ១១ ខ្នងផ្ទះ (១១គ្រួសារ)​និងរបួសមនុស្សចំនួន ១នាក់។ ក្នុងរបាយការណ៍ បានបញ្ជាក់ថា៖
១-នៅភូមិល្វា ចំនួន៥គ្រួសារ របើកដំបូលផ្ទះ។
២-នៅភូមិសួង ៥គ្រួសារ របើកដំបូលផ្ះ ៤ខ្នង និងរលំផ្ទះ១ខ្នង ។
៣-នៅភូមិតាអី ១គ្រួសា១ របើកដំបូល និងជញ្ជាំង ជាមួយនោះម្ចាស់ផ្ទះរងរបួសដេរ ៨ថ្នេរ មានឈ្មោះ ភេម ថា ត្រូវបានយកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងធំ។
០២-ស្រុកអង្គរជុំ៖ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល បណ្តាលអោយកាច់ជើងសសរផ្ទះដួល ៤ខ្នង, របើកដំបូលផ្ទះ ៥៩ខ្នង រន្ទះបាញ់មនុស្សរបួស១នាក់, ដួលរលំដើមឈើសង្កត់មនុស្សរបួសស្រាល ២នាក់, រន្ទ្ទះបាញ់គោងាប់៤ក្បាល។
០៣ស្រុកសូទ្រនិគម៖វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីខ្យល់កន្ត្រាក់ បណ្ដាលអោយរលំបង្គោលខ្សែរភ្លើង០១ដើម និងរបើកដំបូលផ្ទះប្រជាពលរដ្ឋ០១ខ្នង និងធ្លាយដំបូល០១ខ្នង៖
១/របើកដំបូលទាំងស្រុង ផ្ទះប្រក់ស័ង្កសី ០១ខ្នង ទំហំ០៦មx០៨ម ជញ្ជាំងស័ង្កសី ម្ចាស់ផ្ទះឈ្មោះឡាច ឃន ភេទស្រី អាយុ៧៣ឆ្នាំទីលំនៅភូមិ.ឃុំកើតហេតុ។
២/ធ្លាយដំបូលផ្ទះប្រក់ស័ង្កសី ០១ខ្នង ទំហំ០៤មx០៥ម ជញ្ជាំងស័ង្កសី ម្ចាស់ផ្ទះឈ្មោះយិន រី ភេទស្រី អាយុ៧១ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ។ករណីខាងលើនេះ ពុំមានបណ្ដាលអោយរងរបួសមនុស្សឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២០

ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋរស់នៅឃុំមានរិទ្ទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំបានសំណូមពរដល់អាជ្ញាធរជួយតភ្លើងរដ្ឋឲ្យពួកគាត់ផង ខណ:ភ្លើងរបស់ឯកជន ប្រើប្រាស់រាល់ថ្ងៃ មានតម្លៃថ្លៃ។

ករណីនេះប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកគ្នាធ្វើការតវ៉ាសូមឲ្យអាជ្ញាធរជួយរកដំណោះស្រាយឲ្យពួកគាត់រឿងភ្លើងអគ្គិសនីក្រុមហ៊ុនមានរិទ្ធឡើងថ្លៃ។
ពាក់ព័ន្ធបញ្ហាបែបនេះនៅថ្ងៃទី០៥ខែឧស ឆ្នាំ២០២០ម្សិលមិញលោកយឹម វិសិដ្ឋប្រធានអគ្គិសនីកម្ពុជាបានដឹកនាំមន្រ្តីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ជួបប្រជាពលរដ្ឋ នៅរដ្ឋបាលសាលាឃុំមានរិទ្ធ ដើម្បីដោះស្រាយ ជូនពួកគាត់ ដែលអាចដោះទៅបាន។
ជុំវិញបញ្ហានេះប្រជាពលរដ្ឋ ខាងលើបានសំណូមពរអាជ្ញាធរជួយអន្តរាគមន៍ចំនួនបីចំណុច ទី០១សូមឲ្យអាជ្ញាធរជួយតភ្លើងរដ្ឋចូល។ ទី០២សូមឲ្យតម្លៃចុះខ្លះ។ទី០៣សូមឲ្យកុងទ័រកុំឲ្យមានឡើងទ្វេរដង។
ចំពោះសំណូមពរទាំង០៣ខាងលើនេះមិនអាច បានដូចគោលបំណងនោះឡើយ ដោយសារម្ចាស់ក្រុមហ៊ុនអគ្គិសនី
គេធ្វើតាមតែអាជ្ញាប័ណ្ណរបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់ឲ្យ។
ដោយប្រការ០១ ផ្អែកតាមតារាងថ្លៃលក់អគ្គិសនីនៅក្នុងប្រការមួយនៃសេចក្តីសម្រេចរបស់អាជ្ញាធរអគ្គិសនីកម្ពុជាលេខ៣៨៥,សរ,១៥-អអកចុះថ្ងៃទី២៨ខែកក្តដាឆ្នាំ២០១៥និងផ្អែកលើមូលដ្ឋានថ្លៃប្រេងម៉ាស៊ូតនៅលើទីផ្សារជាមធ្យមនៅក្នុងខែមេសាឆ្នាំ២០២០មានតម្លៃស្មើនឹង៧០៤(ប្រាំពីររយបួន)ដុល្លារអាមេរិកក្នុងមួយកានអាជ្ញាធរអគ្គិសនីកម្ពុជាសម្រេចអនុញ្ញាតឲ្យសេវាករ,ថៃធីតា អ្នកកាន់អាជ្ញាប័ណ្ណលេខ៣៦៥,អ. ធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីឲ្យអ្នកប្រើប្រាស់ទូទៅនៅឃុំមានរិទ្ធ ស្រុកសណ្តាន់ខេត្តកំពង់ធំ អនុវត្តអត្រាថ្លៃលក់មកត្រឹម២៩០០ក្នុងមួយគីឡូវ៉ាត់។
ជាមួយគ្នានេះតំណាងក្រុមហ៊ុន អាជ្ញាធរនិងមន្រ្តីជំនាញ បានដើរវាស់កុងទ័ររួចអស់ហើយ ដោយពុំមានខុស លក្ខណៈបច្ចេកទេសនោះទេ។ ទោះយ៉ាងណាអាជ្ញាធរបានសន្យាជាមួយប្រជាពលរដ្ឋថានៅចុងឆ្នាំ២០២០នេះ អាចមានភ្លើងរដ្ឋនឹងចូលមកដល់តំបន់ខាងលើហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២០

ខេត្តកំពង់ចាម៖លំនៅឋានប្រជាពលរដ្ឋ ដែល​សាងសង់​ឡើង​អំពី​ឈើ​ ប្រក់​ក្បឿង​ ចំនួន​២ខ្នង​ ​ក្នុង​នោះ​១ខ្នង​ត្រូវបាន​អគ្គិភ័យឆាបឆេះអស់ទាំងស្រុង និង​១ខ្នង​ទៀត​ ត្រូវ​រងការ​ខូចខាត​អស់​មួយ​ផ្នែក​ ខណៈ​ម្ចាស់​ផ្ទះ​ ​និង​អ្នក​ជិតខាង​​មិន​អាច​ជួយ​ពន្លត់​ទាន់​ពេល​ បណ្តាល​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​ តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ឬ​រងរបួស​អ្វី​ឡើយ​។
ករណីនេះបានកើតមានឡើង កាល​ពី​វេលាម៉ោង​​៩​ និង​៣០នាទី​ព្រឹក​ ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុង​ភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស​ ខេត្តកំពង់ចាម​។

លោក​ ថុង​ ភូរី​វុធ​ អធិការ​រង​នគរបាល​ស្រុក​កងមាស​​ បានឲ្យដឹងថា​ ចចំពោះហេតុការណ៍នេះ បណ្ដាលឲ្យឆេះផ្ទះ​ប្រជាពលរដ្ឋ​ ឈ្មោះ ថន សុធារី​ ភេទស្រី អាយុ៤៥ឆ្នាំ ដែលមានទំហំ​៨​ x៩ម៉ែត្រ​ ធ្វើអំពីឈើ ប្រក់ក្បឿង​ ឆេះអស់ទាំងស្រុង និងបណ្ដាលឲ្យខូចខាត​គ្រឿង​អលង្ការ​មាន​ដូច​ជា​ ខ្សែរក ខ្សែរដៃធ្វើអំពីមាសចំនួន០៣តម្លឹងកន្លះ និង​ខ្សែរក កងដៃផ្លាកទីន ចំនួន០៣តម្លឹង ប្រាក់​១៦០០ដុល្លារ​ ទូឈើដាក់ខោអាវចំនួន០៣ តុចំនួន០៣ និងគ្រែប្រអប់ចំនួន០៣​ ផង​ដែរ​។ ដោយឡែក​ផ្ទះ​​ប្រជាពលរដ្ឋ​ ឈ្មោះ តូច ប៊ុនថន ភេទប្រុស អាយុ៧៤ឆ្នាំ មានទំហំ១០​ x១០ម៉ែត្រ​ ធ្វើអំពីឈើ ប្រក់ក្បឿង បណ្ដាលឲ្យខូចខាតជញ្ជាំង និងដំបូល មួយចំហៀង។ ដែល​សមត្ថកិច្ចបាន​ដាក់​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ ចំពោះ​ករណី​គ្រោះអគ្គិភ័យនេះ គឺ​បណ្ដាល​មកពីការ​ទុស្សេ​ខ្សែ​ភ្លើង​។
ក្រោយពីទទួលបាន​ព័ត៌មាន​ភ្លាម លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស​ បានចាត់តាំងអោយលោកវរសេនីយ៍ទោ ថុង ភូរីវុធ​ អធិការរងទទួលដឹកនាំការងារផ្នែកព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញអធិការដ្ឋាន ចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង និង​ទាក់ទង​រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ០១គ្រឿងទៀត​ ចុះទៅអន្ដរាគមន៍ជួយពន្លត់​ ដោយ​ប្រេីប្រាស់​ទឹក​អស់​២ឡាន​ ហើយ​ភ្លេីងក៏បានរលត់អស់១០០% នៅវេលាម៉ោង១១និង០០នាទី ដោយ​មិន​បាន​ឆាប់​ឆេះ​រាលដាល​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ដ៏ទៃ​ទៀត​ឡើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកជីក្រែង ឃាត់ខ្លួនករណីគ្រឿងញៀន។
ហេតុការណ៍នេះនៅម៉ោង០៩និង១៥នាទី
ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០នេះ នៅចំណុចភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
ជនសង្ស័យ ឈ្មោះ ណែន អុីហាំង ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តីស្រុកជីក្រែង។
ឈ្មោះ ជន នន់ ភេទស្រី អាយុ៣៦ឆ្នាំ
រស់នៅភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង។
ករណីនេះដកហូតវត្ថុតាងម្ស៉ៅគ្រេីមថ្លាពណ៌សរចំនួន០៦កញ្ចប់( ធំ០១កញ្ចប់ តូច០៥កញ្ចប់ )ទូរស័ព្ទដៃចំនួន០២គ្រឿង។
ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៅវត្តខេត្តសៀមរាបដើម្បីចាត់ការ
បន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យប្រុសស្រីចំនួន០៥នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងសៀមរាបធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។
ហេតុការណ៍នេះនៅម៉ោង១៨និង០០នាទីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
ជនសង្ស័យចំនួន០៥នាក់(ស្រី០៣)នាក់។ករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ដោយដកហូតវត្ថុតាងម្សៅក្រាមពណ៌ស(មេតាំហ្វេតាមីន)ចំនួន០៣កញ្ចប់ ស្មេីនិង០៣,៨៣ក្រាម,ទូរសព្ទ័០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានអាវុធហត្ថខេត្តសៀមរាបកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២០

ខេត្តសៀមរាប៖រថយន្តមួយគ្រឿង ត្រូវបានមន្ត្រីក្រុមការងារបង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃនៃខណ្ឌរដ្ឋបាលសៀមរាប បង្ក្រាប។
ហេតុការណ៍ធ្វើឡើងនៅថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០វេលាម៉ោង១នឹង៣០នាទីរំលងអាធ្រាតុ ចំណុចផ្លូវបំបែកត្រពាំងផុង ភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថារថយន្ត
ដែលបង្ក្រាបម៉ាហ៊ីយ៉ាន់ដាយ(បួនភ្លៅចំណុះ១៥តោន)ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ កំពង់ធំ៣A-១៥៤៦ ដឹកជញ្ជូនឈើផ្ទះចាស់បង្កប់ឈើថ្មី ដោយគ្មានលិខិតអនុញ្ញាត្តិ ពីរដ្ឋបាលព្រៃឈើ។
លោកម៉ុង ប៊ុនលីម បន្តថាករណីនេះសមត្ថកិច ក្រុមការងារបាននាំយកវត្ថុតាងនៃបទល្មើស មករក្សាទុកនៅថ្នាល បណុះកូនឈើផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីស្ថិតនៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីធ្វើការវាស់រាប់ នឹងចងក្រងសំណុំរឿងតាមនិតិវិធីនៃច្បាប់ស្តីពីព្រៃឈើបញ្ជូនទៅថ្នាក់លើ។ ទោះយ៉ាងណា នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប នៅមិនទាន់ បញ្ជាក់អំពីចំនួនឈើនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២០

ខេត្តកំពង់ធំ៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួនបុរសម្នាក់និងដកហូតបានសារធាតុញៀនចំនួន ១៤កញ្ចប់។
ហេតុការណ៍ធ្វើឡើងថ្ងៃទី៥ខែឧសភាឆ្នាំ២០២០ នៅចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិ ជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ការបង្ក្រាបនេះដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។ជនសង្ស័យឈ្មោះ កែវ រ៉ា ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិជ័យជំនះ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ។ដកហូតបានម្សៅក្រាមពណ៌សថ្លាសារធាតុញៀនខុសច្បាប់ចំនួន១៤កញ្ចប់ទម្ងន់២៥ក្រាមនិងទូរស័ព្ទដៃ០១គ្រឿង។ករណីនេះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងដើម្បីកសាងនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២០

ខេត្តព្រះវិហារ៖ក្រោយពេលមានប្រតិកម្មខ្លាំង ពីពលរដ្ឋ លោកប្រាក់ សុវណ្ណ អភិបាលខេត្តបានស្មើទៅអគ្គិសនីកម្ពុជា ចាត់តាំងមន្ត្រីជំនាញបច្ចេកទេស ចុះមកមើលភាពមិនប្រក្រតី នៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងខេត្តព្រះវិហារ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះវិហារធ្វើឡើងនៅថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២០

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចនគរបាលផែនការងារសន្តិសុខ ខេត្តសៀមរាប នៅរសៀលថ្ងៃទី០៤ ខែឧសភា ម្សិលមិញបានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរអាវុធខុសច្បាប់។

ហេតុការណ៍នេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ មានសហការពី នាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការ សម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងមានការឯកភាពពី លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត។

ជុំវិញករណីនេះដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ កម្លាំងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាអ្នកអនុវត្ត បានធ្វើការស្រាវជ្រាវរកឃើញ អនុវត្តដីការបញ្ជាឲ្យចូលខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ អ៊ុ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ ដែលមានទីលំនៅភូមិស្វាយដង្គុំ សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាបខេត្តសៀមរាប។

បុរសរូបនេះបានធ្វើសកម្មភាព បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក លក់នៅ អាវុធពិត អាវុធប្រើហ្គាស បាញ់គ្រាប់ដែក គ្រាប់ជ័រ ដែលជាអំពើចរាចរណ៍ជួញដូរអាវុធខុសច្បាប់ នៅក្នុងខេត្តសៀមរាប។ បើតាមសមត្ថកិច្ចថាក្រោយការសាកសួរ សាមីខ្លួនបានឆ្លើយសារភាព ថា ខ្លួនពិតជាបាន ធ្វើសកម្មភាពជួញដូរអាវុធ ដោយខុសច្បាប់មែន។ដោយកន្លងមក បានលក់ចេញនូវអាវុធពិតចំនួន០២ដើម និងអាវុធប្រើហ្គាស ប្រើគ្រាប់ដែក ជ័រ បានជាច្រើនដើម ទៅតាមបណ្ដាខេត្ត និងរាជធានី។

សូមបញ្ជាក់ថាប្រតិបត្តិការនេះនៅភូមិស្វាយដង្គុំ សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាបខេត្តសៀមរាប។ ក្រោយពេលឆែកឆេ ផ្ទះបានរកឃើញកាំភ្លើងប្រភេទហ្គាសចំនួន០៣ដើម និងគ្រាប់ពិតចំនួន ១០០គ្រាប់ គ្រាប់ដែក ០៤ប្រអប់ គ្រាប់ជ័រ ដបហ្គាសមួយចំនួនទៀត។ បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយទោ ប្រាក់ វណ្ណះ មេបញ្ជាការមូលដ្ឋាន ឃាត់ខ្លួនក្នុងការចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី០៤ខែឧសភា​ឆ្នាំ​២០២០ ស្ថិតនៅចំណុច ភូមិសាលាកន្សែងសង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប។ តាមការណែនាំពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។
ជនសង្ស័យ ឈ្មោះ វន្ត័ វ៉ាន ភេទប្រុសអាយុ៣៥ទីលំនៅភូមិខ្នារសង្កាត់ជ្រាវសង្កាត់សៀមបក្រុងសៀមរាប ខេត្តសៀមរាប។
ករណីនេះដកហូតវត្ថុតាងរួមមាន៖
ម្សៅ្រក្រាមពណ៌សថ្លាចំនួន០២កញ្ចប់
ទូរស័ព្ទដៃ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនបន្តទៅការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page612 Page613 Page614 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×