Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុន រ៉ូយ៉ាល់ មិនគោរពតាមកិច្ចសន្យាការណូតដឹកជញ្ជូនអ្នកដំណើរ
កូនត្នោត ៤០០ដើម ត្រូវបានដាំក្នុងសហគមន៍កំពង់ឃ្លាំង ដើម្បីលើកកម្ពស់វិស័យបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» និងណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ចុះណែនាំដល់ស្ថានីយប្រេងឥន្ធនៈ តាមបណ្តាក្រុង-ស្រុកកុំឱ្យមានការលក់លើសពីតម្លៃដែលបានកំណត់
អភិបាលក្រុងសៀមរាបណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល បូទិក អាផាតមិន សម្រាប់ជនបរទេស សូមឱ្យត្រួតពិនិត្យឱ្យបានច្បាស់នូវឯកសារបញ្ជាក់ លិខិតបញ្ជាក់ឯកសារផ្ទាល់ខ្លួន និងលិខិតឆ្លងដែនមុនអនុញ្ញាតឱ្យស្នាក់នៅ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងក្រុមគ្រួសារ សូមចូលរួមបរិច្ចាកប្រាក់បៀវត្សរ៍ ៥០ភាគរយ ចំនួន ៧ខែ គិតចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តកំពង់ចាម ៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត នៅព្រឹកមិញបាន អញ្ជើញ ចុះ ទទួល សម្លៀកបំពាក់ ចំនួន ៥០០០ កំប្លេ ដែល ក្រុមហ៊ុន SUN HSU GARMENT Co.Ltd បាន ផ្ដល់ ជូន រដ្ឋបាល ខេត្ត កំពង់ចាម ដេីម្បី បន្ត ចែក ជូន ដល់ កុមារ ស្ថិត ក្នុង គ្រួសារ ទីទ័ល ជួប ការ លំបាក ក្នុងតំណាក់កាលដែលបង្កឡើងដោយជម្ងឺ កូវីដ១៩ ។

ពិធីប្រគល់ និង ទទួល នេះ នៅរោងចក្រកាត់ដេរសាន់ស៊ូ ស្ថិត ក្នុង ឃុំ ខ្វិត ធំ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម។
ឆ្លៀត ក្នុង ឱកាស នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ប្រតិភូអមដំណើរ បាន ធ្វើ ការត្រួត ពិនិត្យ លេី ឧបករណ៍ តាម ដាន សុខភាព ដេីម្បី បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ដោយមិន ឲ្យ ឆ្លង ដល់ កម្មករ កម្មការិនី ដែល កំពុង បម្រើ ការងារ ប្រមាណ ជា ៤០០០នាក់ ក្នុង រោងចក្រ សាន់ ស៊ូ នោះឡើយ ហើយ លោក អភិបាលខេត្ត ក៏បាន ថ្លែង អរគុណ ដល់ ក្រុមហ៊ុន សានស៊ូ ដែល បានអនុវត្ត តាម ការ អំពាវនាវ របស់ រាជរដ្ឋាភិបាល ក្នុង ការ ចូលរួម ប្រយុទ្ធ ប្រឆាំង ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ នៅ កម្ពុជា ព្រមទាំង បាន ជួយ ឧបត្ថម្ភ ជា សម្លៀកបំពាក់ ចំនួន ៥០០០កំប្លេ សម្រាប់ កុមារ ស្ថិត ក្នុង គ្រួសារ ទីទ័ល ជួប ការ លំបាក ផងដែរ ។
ជាមួយគ្នា នោះ លោក អភិបាលខេត្ត ក៏ បាន ផ្តាំផ្ញេី ដល់ ក្រុមហ៊ុន ត្រូវ យកចិតទុកដាក់ ក្នុង ការ ត្រួតពិនិត្យ តាម ដាន ចំពោះ សុខភាព បងប្អូន កម្មករ កម្មការិនី ប្រកបដោយ អនាម័យ ទាំង ក្នុង ពេល បម្រើការ ងារ និង ការ ហូបចុក ជា ប្រចាំ បេី មាន បញ្ហា លេី សុខភាព ត្រូវ ប្រញាប់ប្រញាល់ បញ្ជួនគាត់ ទៅ មន្ទីរពេទ្យ ជាបន្ទាន់ ផងដែរ ។

ដោយ ឡែក លោក អគ្គនាយកក្រុមហ៊ុន សាន់ស៊ូ បាន ឲ្យដឹង ថា រោងចក្ររបស់លោក នៅតែបន្តការផលិតជាធម្មត្តា ដោយរោងចក្រមានវត្ថុធាតុដើមគ្រប់គ្រាន់ និងធានាបានដល់ការផលិត។ ចំពោះ បញ្ហាសុខភាពរបស់បងប្អូន កម្មករ កម្មការីនី រៀងរាល់ពេលចេញ ចូល ធ្វើការងា គឺបានឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ ក្រសួងសុខាភិបាល ដោយប្រើប្រាស់ម៉ាស៊ីនស្គែន និងត្រួតពិនិត្យកម្តៅផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាល ខេត្តសៀមរាប បរិច្ចាគប្រាក់បៀវត្ស រយៈពេល៧ ខែ ដោយគិតចាប់តាំងពីខែមេសា នេះតទៅ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ មន្ទីរកសិកម្មខេត្តនៅថ្ងៃនេះ បានឱ្យអ្នកព័ត៌មានដឹងថា ក្នុងមួយថ្ងៃៗ តម្រូវការសាច់ជ្រូក និងសាច់គោក្នុងខេត្ត មានប្រហែលជិត ៤១តោន ដែលតម្រូវការនេះមិនចោទជាការព្រួយបារម្ភ ទេក្នុងការផ្គត់ផ្គង់ប្រចាំថ្ងៃក្នុងខេត្ត នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្ម ប្រចាំខែមីនា ឆ្នាំ២០២០។

របាយកាណ៍បង្ហាញបន្ថែមថា ក្នុងមួយថ្ងៃ សម្រាប់ខេត្ត សាច់ជ្រូកផលិតបានជាង៣៥តោន ខណ:តម្រូវការទីផ្សារជាក់ស្ដែងមានតែជិត២៩តោន។
ទន្ទឹមនោះ សាច់គោផលិតបានជាង ១៦តោន ខណ:តម្រូវការមានជាង១២តោន។ ក្នុងនោះ សម្រាប់បរិមាណសាច់ដែលលើស ប្រជាពលរដ្ឋ និងម្ចាស់កសិដ្ឋាន បាននាំចេញទៅកាន់បណ្ដាខេត្តដទៃនៅក្នុងប្រទេស។

ដោយឡែក ក្រៅពីសាច់សត្វទាំងពីរប្រភេទនេះ ខេត្តសៀមរាប ក៏មានកសិដ្ឋានចិញ្ចឹមមាន់យកសាច់ជាលក្ខណ:កសិដ្ឋានគ្រួសារចំនួន ៥៧កន្លែង និងមានសត្វមាន់សរុបជាង ១លានក្បាល។ ក្នុងនោះដែរ ការចិញ្ចឹមមាន់យកស៊ុតលក្ខណ:កសិដ្ឋានគ្រួសារមាន ៧កន្លែង និងអាចផលិតស៊ុតបាន ជិត៣៥ម៉ឺនគ្រាប់ក្នុងមួយថ្ងៃៗផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ លោក អភិបាលរងខេត្តសៀមរាប សម្រេចផ្ដល់ប្រាក់បៀវត្ស ១លានរៀល ក្នុងមួយខែ ចំនួន៧ខែ ជូនគណ:កម្មការ​ជាតិ ប្រយុទ្ធនឹងជំងឺកូវីត១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ឯកឧត្តមអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម សូមគោរពជូនពរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើត គម្រប់៦៩ឈានចូល៧០ឆ្នាំ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ ក្លាយជាទំនាស់សម្ដី បង្កជាហិង្សា កាប់គ្នា បណ្ដាលឲ្យរបួស។ ចំណែកជនសង្ស័យបានរត់គេចខ្លួន។ ហេតុការណ៍បានកើតឡើងវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃលាន ឃុំពពេល ស្ upរុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះជូរ ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិ,ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះជូរ ចាន់នី ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថាករណីនេះមូលហេតុស្រវឹងស្រាទាស់សម្ដីគ្នា វាយប្រវាយប្រតប់គ្នា ហើយកាប់គ្នាទៅវិញទៅមកតែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យស្រុក។ ដោយឡែក ជនសង្ស័យរត់កេចខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តកំពង់ចាម៖ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (COVID-19) ដែលបាននឹងកំពុងរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សម្រេចផ្តល់ប្រាក់បៀវត្ស ជាអភិបាលខេត្តកំពង់ចាម​ ចំនួន០៧ខែ​ ចាប់ពីខែមេសា​ ដល់ខែតុលា​ ឆ្នាំ​២០២០​ ជូនគណ:កម្មការ​ជាតិប្រយុទ្ធនឹងជំងឺកូវីត១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើទំព័រហ្វេស ប៊ុកថា៖ឆ្នាំនេះជាខួបលើកទី៥០ដែលខ្ញុំ បានប្រើប្រាស់ថ្ងៃ៤មេសាជាថ្ងៃកំណើត ដែលជាពេលវេលាសមស្របសម្រាប់ ការបកស្រាយដើម្បីដោះស្រាយចម្ងល់ របស់បងប្អូនមួយចំនួនដែលតែងឆ្ងល់ថា ហេតុអី លោក ហ៊ុន សែន មានថ្ងៃកំណើត ពីរនិងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?។ តាមពិតខ្ញុំកើតម៉ោង១២យប់ថ្ងៃអង្គារ ១៥កើតខែស្រាពណ៍ឆ្នាំរោងចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃអង្គារទី៥ខែសីហា ឆ្នាំ១៩៥២។ ហេតុអ្វីបានជាមានថ្ងៃ៤មេសាជាថ្ងៃ កំណើតទៅវិញ? ៥០ឆ្នាំមុនគឺនៅថ្ងៃ ៤ មេសា ១៩៧០ ខ្ញុំចូល ព្រៃម៉ាគីធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បី ប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់និងការឈ្លានពានរបស់បរទេស។ ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំ បានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ធ្វើ ប្រវត្តិរូប។ខ្ញុំពុំចាំថ្ងៃខែកំណើតទេដូចនេះ ខ្ញុំបានយកថ្ងៃ៤មេសាដែលជាថ្ងៃខ្ញុំចូល តស៊ូធ្វើជាថ្ងៃកំណើតតែម្តងគឺថ្ងៃ៤មេសា ១៩៥២។

ខ្ញុំប្រើថ្ងៃ៤មេសា១៩៥២ជាថ្ងៃកំណើត តាំងពីថ្ងៃ៤មេសា១៩៧០រហូតដល់ថ្ងៃ ៨ខែមករា១៩៧៩ទើបដូរឆ្នាំមក១៩៥១វិញ។
ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២មក១៩៥១ វិញ? បន្ទាប់ពីរំដោះកម្ពុជាចេញពីរបប ប៉ុល ពតថ្ងៃ៧មករា១៩៧៩ថ្ងៃ៨មករា១៩៧៩
យើងបានបង្កើតក្រុមប្រឹក្សាប្រជាជន បដិវត្តន៍កម្ពុជាដែលជាឈ្មោះរដ្ឋាភិបាល នាពេលនោះឡើង។ខ្ញុំត្រូវបានតែងតាំង
ជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងវ័យមិន ទាន់គ្រប់២៧ឆ្នាំផង។

ការដូរពីឆ្នាំ១៩៥២មក១៩៥១មានហេតុផលពីរទី១អ្នកវាយអង្គុលីលេខវាយខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ។ទី២ខ្ញុំមិនព្រម ធ្វើការកែតម្រូវដោយសារអាយុជាង២៦ ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រី ផ្សេងទៀតដែលមានអាយុសុទ្ធតែជាង ៤០ឬជាង៥០ឆ្នាំ។

ពេលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤មករា១៩៨៥ខ្ញុំក៏មិនព្រមកែ ទៀតដោយសារពេលនោះខ្ញុំក៏ទើបមាន អាយុជាង៣២ឆ្នាំដែលជានាយករដ្ឋមន្ត្រី ក្មេងជាងគេនៅលើលោកនេះនាពេល នោះ។ នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤មេសាដែល
ខ្ញុំរក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការ ព្រោះជាថ្ងៃដែលខ្ញុំតាំងចិត្តចូលធ្វើ កងទ័ពតាមការអំពាវនាវរបស់ព្រះបិតា ជាតិសម្តេចព្រះនរោត្តមសីហនុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២០

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយ អភិបាល រង ខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និង អាជ្ញាធរ ក្រុង នាព្រឹក ថ្ងៃ ទី ០២ ខែមេសា ឆ្នាំ ២០២០នេះ បាន ផ្ដល់ជា អំណោយ ជូន សាលា សង្កាត់ ទាំង ៤ ក្នុង ក្រុង កំពង់ចាម សម្រាប់ ចែក ជូនបន្តដល់ បងប្អូន ប្រជាពលរដ្ឋ ប្រមាណ ជា ៥៦៦គ្រួសារ ដែល រងការខូចខាត និង បងប្អូន ពលករដែល ទេីបតែ ត្រឡប់ មក ពី ក្រៅប្រទេសវិញ ផងដែរ ។

ថ្លែង ក្នុង ឱកាស នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ផ្តាំផ្ញេី ដល់ ចៅសង្កាត់ និង មន្ត្រី ពាក់ព័ន្ធ ដែល ត្រូវ យក អំណោយ ទៅ ចែក ជូន ដល់ ខ្នង ផ្ទះ បងប្អូន ប្រជាពលរដ្ឋ គឺត្រូវ យកចិតទុកដាក់ ក្នុង ការ ផ្សព្វផ្សាយ ណែនាំ អំពី វិធានការ ការពារ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ១៩ ដេីម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាល នៃ ជំងឺ ដ៏ កាច សាហាវ នេះ ជា ពិសេស ត្រូវ ផ្សព្វផ្សាយ ដល់ បងប្អូនពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេស វិញ ឲ្យ ពួក គាត់ ស្វែងយល់ អំពី ការ ដាក់ ឲ្យ នៅដាច់ដោយ ឡែក រយៈពេល ១៤ថ្ងៃ ដេីម្បី សុខសុវត្ថិភាពក្នុងគ្រួសារយើង ដល់សហគមន៍ និងសង្គមជាតិទាំងមូល ផងដែរ។

ជាមួយគ្នា នោះ លោក អភិបាលខេត្ត ក៏ បាន លេីក ឡើង ដែរថា អំណោយដែលបានប្រគល់ជូននាពេលនេះ គឺជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែក ទុក្ខ លំបាក ការ ខ្វះខាត របស់ បងប្អូន ប្រជាពលរដ្ឋ ជា ពិសេស បងប្អូន ពលករ ដែល ទើប តែ ត្រឡប់ មក ពី ក្រៅប្រទេសវិញ និង ក្រុម ការងារ ចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា ផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាន នឹងកំពុងយកចិត្តទុកដាក់ ក្នុង ការ អំពាវនាវ និងណែនាំ ដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និង បងប្អូន ប្រជាពលរដ្ឋ ដេីម្បី រួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ១៩) ដែលជាជំងឺរាតត្បាតលេីសកលលោក។

គួរ បញ្ជាក់ ផង ដែរថា អំណោយ មនុស្សធម៌ ដែល ត្រូវ ប្រគល់ ជូននោះ ១-សង្កាត់ សំបួរ មាស មានចំនួន ១៨១ គ្រួសារ ២-សង្កាត់ វាលវង់ មាន ចំនួន ១៦២ គ្រួសារ ៣-សង្កាត់ កំពង់ចាម មាន ចំនួន ១០២គ្រួសារ និង ៤-សង្កាត់បឹងកុក មានចំនួន១២១ គ្រួសារ ។ ដោយ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម ត្រីខ១២កំប៉ុង ក្រម៉ា០១ និង សាប៊ូលាងដៃ០១ដប ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២០

ខេត្តសៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនក្រុមចោរ
ចោរឆក់កាបូប០៦នាក់។

លោកវរសេនីយ៍ឯក ហង្សសូផាតភីរម្យ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងនៅព្រឹកនេះថាដោយទទួលបានផែនការការពារ និងល្បាតក្នុងខេត្តសៀមរាបជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២០កន្លងទៅថ្មីៗនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានល្បាតតាមគោលដៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងស្ត្រីម្នាក់ករណីឆក់កាបូបនៅតាមផ្លូវទៅអង្គរវត្ត។ក្នុងនោះកម្លាំងរបស់លោក បានដេញប្រផាប់ចាប់ប្រផីងបណ្តាលឲ្យជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ ឯ២នាក់ទៀតរត់រួចខ្លួន។ជនសង្ស័យដែលឃាត់បាននោះ ឈ្មោះដោ រ៉ូស៊ីញ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកបន្តថា លុះដល់ថ្ងៃទី០១ ខែមេសា ម្សិលមិញ នគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់បន្ថែមដែលជាបក្ខពួកនិង ជនដៃដល់ខាងលើ។
ជនសង្ស័យទី១ ឈ្មោះ សេង ដាវី ភេទប្រុសអាយុ១៦ឆ្នាំស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប ។
ទី២ឈ្មោះ ចាន់សុធា ភេទប្រុសអាយុ១៧ឆ្នាំស្នាក់នៅភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប។
ទី៣ ឈ្មោះ រិទ្ធី ឡាយហួ ភេទប្រុសអាយុ១៦ ឆ្នាំស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំក្រុងសៀមរាប ករណីឆកកាបូប។
ទី៤ ឈ្មោះ ហឿត សុផាត ភេទប្រុសអាយុ១៧ ឆ្នាំស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ករណីឆក់កាបូប ។
ទី៥ឈ្មោះ ឆោម រតនា ភេទប្រុសអាយុ២៨ ឆ្នាំស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ករណីឆក់កាបូប ។
លោកបញ្ជាក់ថា សម្ភារៈបាត់បង់មានដូចជា៖+ កាបូបស្ពាយពណ៌ខ្មៅមានខ្សែដែកពណ៌ស + ទូរសព្ទដៃម៉ាកវីវ៉ូពណ៌ក្រហមមួយគ្រឿង + ទូរសព្ទដៃម៉ាក់អិនចុចពិលមួយគ្រឿង
+ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១+ ប័ណ្ណបសសចំនួន១និងសម្ភារៈមួយចំនួនទៀត និងលុយ។
លោកបន្ថែមថា ដកហូតជាក់ស្ដែងមកវិញមានដូចជា៖១ទូរស័ព្ទដៃមួយគ្រឿងម៉ាក vivo ក្រហមក្រមៅ មួយគ្រឿងដែលជារបស់ជនរងគ្រោះ,កាតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ដែលជារបស់ជនរងគ្រោះ។ កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួនមួយដែលជារបស់ជនរងគ្រោះ។
តាមចម្លើយសារភាពរបស់ពួក ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថាពួក ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបនៅក្នុងក្រុងសៀមរាប ពិតប្រាកដមែន។
ករណីនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់។
ចំណែកសម្ភារៈដែលជារបស់ជនរងគ្រោះបាន ប្រគល់ជូនជនរងគ្រោះវិញហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២០

ភ្នំពេញ៖លោកហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរសំណេរពន្យល់ពាក្យ «សេរីភាព & សិទ្ធិ» ។

លោកហ៊ុយ វណ្ណៈ សរសេរថា៖
«សេរីភាព & សិទ្ធិ» តើខុសគ្នាដូចម្តេច?
១- ពិតជានៅមានការយល់ច្រឡំរវាង «សេរីភាព & សិទ្ធិ» ដែលគួរត្រូវបាន បកស្រាយ បំភ្លឺ។
– សេរីភាព៖ មានព្រំដែន និងមានដែនកំណត់។
– សិទ្ធិ៖ មនុស្សគ្រប់រូបមានសិទ្ធិពីកំណើត ហើយមិនអាចនរណារំលោភបំពានបានទេ។ ពាក្យ២នេះជួនកាលគេប្រើផ្គួបចូលគ្នា។ តែការពិត វាមិនដូចគ្នាទេ។ ក៏សូមចាំថា៖ «សេរីភាព» មិនអាចបំពាន «សិទ្ធិ» បានទេ។ ហើយក៏មិនអាចយក សិទ្ធិ ទៅខ្ទប់ សេរីភាព ទាំងបំពានបានដែរ។ ទាំង២នេះ ត្រូវគោរពគ្នា ប៉ុន្តែ គោរពសិទ្ធិខ្ពស់បំផុត។
២- គេអាចដាក់សំណួរថា៖ ចុះរវាង «សេរីភាពសារព័ត៌មាន» និង «សិទ្ធិមនុស្ស» តើគោរពមួយណាមុនគេបំផុត? គឺត្រូវតែបំពេញការងារដោយគោរពសិទ្ធិមនុស្សមុនគេបំផុត។
៣- បងប្អូនសារព័ត៌មានខ្លះប្រើប្រាស់ «សេរីភាព» ផ្សាយ Live អត្ថាធិប្បាយ វិនិច្ឆ័យ… ដែលពេលខ្លះជ្រុល ក៏ឈានទៅ «រំលោភសិទ្ធិជាមូលដ្ឋានរបស់បុគ្គល និង តម្លៃ សេចក្តីថ្លៃថ្នូររបស់មនុស្ស»។ អង្គការសិទ្ធិមនុស្សខ្លះ ភ្លេចខ្លួន ក៏ថែមប៊ីចេង និងកាន់ជើងទៅទៀត។ សួរថា ហេតុម្តេចក៏អ៊ីចឹង? គឺមកពីច្រឡំ ឬយល់មិនដល់។
៤- ចុះសួរថា៖ អ្នកកាសែត អាចប្រើប្រាស់សេរីភាព ផ្សាយចំពោះបុគ្គលណាម្នាក់តាមតែចិត្តបានទេ? ចម្លើយដដែល៖ គឺមិនបានទេ។ កាសែត គឺជាមុខរបរ ទេតើ។ បើនៅតែយល់ខុសថា កាសែតធ្វើអ្វីក៏បាន នោះអ៊ីចឹង នគរបាល គ្រូបង្រៀន គ្រូពេទ្យ ក៏ពួកគាត់អាចធ្វើអ្វីតាមតែចិត្តបានដូចគ្នា… មនុស្សដូចគ្នាតើ! តែបែបនេះគឺខុសបាត់។ បើនិយាយមិនស្តាប់គ្នា អ្នកកាសែត ប្រយ័ត្នជួបស្ថានភាពជាមួយគ្រូពេទ្យ៖ អ្នកឯង Live អញ! អញចាប់ឯង ចាក់ថ្នាំវិញ! ជំនាញមានរៀងខ្លួនតើ! ចាំមើល អ្នកណាសន្លប់មុន!? នេះជាឧទាហរណ៍ទេ 😄
៥- អ៊ីចឹងហើយ ដែលគ្រប់គ្នាត្រូវអនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈ តួនាទីភារកិច្ច និងត្រូវគោរពសិទ្ធិមនុស្ស និងតម្លៃមនុស្សមុនគេបំផុត។ បើប៉ាតណាប៉ាតណី គឺស្លាប់សុជីវធម៌សង្គមហើយ។ ក៏សូមចងចាំទុកថា ក្នុងសង្គមនីតិរដ្ឋ បើប្រើប្រាស់ សេរីភាពហួសព្រំដែន ឈានទៅរំលោភសិទ្ធិគេដោយប្រការណាមួយ គឺគេអាចមានសិទ្ធិហាមឃាត់ និងប្តឹងបាន ហើយកុំស្រែកថា គេរំលោភសិទ្ធិមនុស្ស ព្រោះអ្នកទេដែលប្រើសេរីភាពជ្រុលទៅរំលោភសិទ្ធិគេមុន។
៦- បងប្អូនសារព័ត៌មាន និងបណ្តាញសង្គម! សូមបន្តប្រើប្រាស់សេរីភាព ចូលរួមចំណែកគោរពសិទ្ធិមនុស្សជាសកលផង និងជាពិសេសគឺលើកកម្ពស់តម្លៃ កិត្តិនាម និងសិទ្ធិពលរដ្ឋខ្មែរយើង ជាចម្បងបំផុត!
Cambodia First 🇰🇭

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page642 Page643 Page644 … Page649 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុន រ៉ូយ៉ាល់ មិនគោរពតាមកិច្ចសន្យាការណូតដឹកជញ្ជូនអ្នកដំណើរ អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុន រ៉ូយ៉ាល់ មិនគោរពតាមកិច្ចសន្យាការណូតដឹកជញ្ជូនអ្នកដំណើរ ចុះផ្សាយថ្ងៃទី ១០ មីនា ២០២៦
កូនត្នោត ៤០០ដើម ត្រូវបានដាំក្នុងសហគមន៍កំពង់ឃ្លាំង ដើម្បីលើកកម្ពស់វិស័យបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព កូនត្នោត ៤០០ដើម ត្រូវបានដាំក្នុងសហគមន៍កំពង់ឃ្លាំង ដើម្បីលើកកម្ពស់វិស័យបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ចុះផ្សាយថ្ងៃទី ១០ មីនា ២០២៦
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» និងណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ចុះណែនាំដល់ស្ថានីយប្រេងឥន្ធនៈ តាមបណ្តាក្រុង-ស្រុកកុំឱ្យមានការលក់លើសពីតម្លៃដែលបានកំណត់ ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» និងណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ចុះណែនាំដល់ស្ថានីយប្រេងឥន្ធនៈ តាមបណ្តាក្រុង-ស្រុកកុំឱ្យមានការលក់លើសពីតម្លៃដែលបានកំណត់ ចុះផ្សាយថ្ងៃទី ១០ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ៣ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×