Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបងស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្ដាក់ទុនរកស៊ី និងទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត
តំបន់ផាប់ស្ទ្រីតនិងតំបន់ដងស្ទឹង ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត
រដ្ឋបាលព្រៃឈើបង្ក្រាបទីតាំងរោងសិប្បកម្មកែច្បៃព្រៃឈើមួយកន្លែង
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២៦

លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ

ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង នៅថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ច ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានយ៉ាងល្អប្រសើរ តាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏មានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ បង្កើនសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន មានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាព និងស្ថាប័នដែលពាក់ព័ន្ធ ក្នុងភូមិសាស្ត្រក្រុង ពង្រឹងបន្ថែមទៅលើកិច្ចការងារជំនាញ ការពារ ធានារក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មានទំនួលខុសត្រូវខ្ពស់ ទៅតាមតួនាទី និងភារៈកិច្ចរបស់ខ្លួន យកចិត្តទុកដាក់លើបញ្ហា ក្មេងទំនើង ,គ្រឿងញៀន, ល្បែងស៊ីសង,គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ, ពិសេសបទល្មើស Scam Online និងបទល្មើសផ្សេងៗទៀតដែលអាចកើតមានឡើង ក៏ដូចជា បន្តយកចិត្តទុកដាក់ លើកិច្ចការងារចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានឆាប់រហ័ស ជំរុញប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានអត្តសញ្ញាណប័ណ្ណ ដែលអស់សុពលភាព មកបន្តសុពលភាពឱ្យបានគ្រប់ៗគ្នា៕SRP

Like 197
Comment 0
Share ចែកចាយ
Views 4.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២៦

កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។

សូមជម្រាបជូនផងដែរថា ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ។

គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕SRP

Like 198
Comment 0
Share ចែកចាយ
Views 4.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២៦

អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានជំរុញឱ្យអាជ្ញាធរ ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយដើម្បីលើកសោភ័ណភាព ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកាន់តែរីកចម្រើនសម្រាប់កូនចៅជំនាន់ក្រោយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។

ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជាប់តាមដងផ្លូវទាំងអស់សូមបញ្ឈប់ការរំលោភបំពានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិដើម្បីសាងសង់សំណង់រឹងផ្សេងៗដោយខុសច្បាប់។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋអំពីបញ្ហាអនាម័យបរិស្ថាន ហាមឃាត់ដាត់ខាតការដុតសំរាមកាកសំណល់គ្រប់ប្រភេទ ត្រូវចេះវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចេះកែច្នៃកាកសំណល់ជុំវិញផ្ទះជាជីកំប៉ុស្តិ៍អាចប្រើប្រាស់បានឡើងវិញតាមលទ្ធភាព។

ឯកឧត្តម បន្តណែនាំប្រជាពលរដ្ឋ កាត់បន្ថយការចាក់គ្រឿងរំពងសំឡេងឮខ្លាំងរំខានការរស់នៅដល់អ្នកជិតខាងនិងភ្ញៀវទេសចរ ព្រមទាំងអប់រំកូនចៅឱ្យចៀឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលពង្រីកទទឹង ផ្លូវខេត្តលេខ១៥៧១ និងក្រាលកម្រាលកៅស៊ូDBST បន្ថែមពីលើ(Reseal) ប្រវែង ២,០០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២៦

កម្ពុជាសូមស្វាគមន៍ ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញជួបទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្ដែងការគួរសមចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជា នឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការកសាងនិងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កុម្ភៈ ២០២៦

ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម

ក្រុមមន្ត្រីការងារបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី១ ខែ កុម្ភៈ ឆ្នាំ២០២៦ បានចុះពិនិត្យ និងសិក្សាច្រាំងទន្លេមេគង្គដែលបានបាក់ស្រុតនៅទីក្រុងកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ នៅក្រុងកំពង់ចាម។

ក្រុមមន្ត្រីការងារបច្ចេកទេសបានប្រើប្រាស់ដ្រូនស្កេនរយៈកម្ពស់ដី និងប្រើប្រាស់ឧបករណ៍ Echo Sounder សំរាប់វាស់ស្ទង់ជម្រៅទឹក ដើម្បីប្រមូលទិន្នន័យសម្រាប់វិភាគនៅជុំវិញទីតាំងបាក់ស្រុត។ ក្រុមការងារបានប្រមូលទិន្នន័យលើគ្រប់ទិដ្ឋភាពបច្ចេកទេស និងធ្វើការវិភាគវាយតម្លៃលើបញ្ហាបាក់ស្រុតខាងលើឱ្យបានលម្អិត។

គួរបញ្ជាក់ថា ច្រាំងទន្លេមេគង្គទីតាំងខាងលើ បានស្រុតបាក់ កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដែលមានបណ្តោយប្រវែង ៧៥ម៉ែត្រ និងបាក់ចូលប្រមាណពី ១៥ម៉ែត្រទៅ២០ម៉ែត្រ។ ទីតាំងច្រាំងនេះមានសភាពទ្រុឌទ្រោម និងប្រឈមហានិភ័យបាក់ស្រុតប្រវែងសរុបប្រមាណ៤០០ម៉ែត្រ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មករា ២០២៦

ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣

ខេត្តកណ្តាល៖មានការលើកឡើងថា ស្លាកសញ្ញាសម្គាល់ K54 បានបង់លុយ១ខែ 100$ ជាថ្នូរមិនថ្លឹងទម្ងន់។ នេះបើយោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយជាបន្តបន្ទាប់។

បើតាមការបញ្ជាក់ពីតៃកុងរថយន្តបានប្រាប់សារព័ត៌មានថា៖ ស្លាកសញ្ញាសម្គាល់ K54 គឺជាសញ្ញាសម្គាល់របស់ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រភពតៃកុងរថយន្តដដែលបានបញ្ជាក់ទៀតថា៖ រថយន្តបិទស្លាកសញ្ញា K54 នេះត្រូវបង់ប្រាក់ប្រចាំខែចំនួន 100$ ជាថ្នូរក្នុងការមិនថ្លឹងទម្ងន់រថយន្តនោះទេដោយពេលបើករថយន្តចូលជញ្ជីងមន្ត្រីប្រចាំការនៅស្ថានីយ៍ជញ្ជីងធ្វើការបិទភ្លើងជញ្ជីងមិនឲ្យដំណើរការ រួចហើយក៏បើករថយន្តចេញធម្មតាដោយគ្មានការហាមឃាត់ដាក់ពិន័យតាមផ្លូវច្បាប់។

ករណីនេះអ្នកសារព័ត៌មានបានសុំការបកស្រាយបំភ្លឺពីមន្ត្រីជញ្ជីងប៉ុន្តែមន្ត្រីជញ្ជីងថ្លឹងរថយន្តបានធ្វើការបដិសេធមិនដឹងមិនស្គាល់ចំពោះស្លាកសញ្ញានេះនោះទេ ហើយការបង់ប្រាក់ប្រចាំខែចំនួន100$ក៏មិនមានដែរ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មករា ២០២៦

ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់

ករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ០៣ខ្នង នៅចំណុចភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៥៦នាទី។

តាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ករណីខាងលើ លោកវរសេនីយ៍ឯកជា ជួន អធិការនគរបាលស្រុកកងមាស បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ស៊ិន សោភា អធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រកាគយ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុភ្លាមៗ ដោយបានរលត់ជាស្ថាពរ នៅវេលាម៉ោង ១៩:០០នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង អស់ទឹកចំនួន ០៣ស៊ីទែន។

ប្រភពដដែលឲ្យដឹងទៀតថា ករណីអគ្គីភ័យនេះ បណ្តាលឱ្យខូចខាតផ្ទះ ចំនួន ០៣ផ្ទះ និងទ្រព្យសម្បត្តិជាច្រើន ក្នុងនោះ
៖ម្ចាស់ផ្ទះទី១.ឈ្មោះ ចៅ សម្បត្តិ ភេទប្រុស អាយុ ៨៨ឆ្នាំ ជាតិខ្មែរ ផ្ទះទំហំ ៨ម×៩ម ធ្វើអំពីឈើប្រកក្បឿង។ ម្ចាស់ផ្ទះទី២.ឈ្មោះ លឹម សុខលាន់ ភេទប្រុស អាយុ ៥២ឆ្នាំ ជាតិខ្មែរ ផ្ទះទំហំ ៦មx១២ម ធ្វើអំពីឈើប្រកក្បឿង។ ម្ចាស់ផ្ទះទី៣.ឈ្មោះ សម្បត្តិ វ៉ារី ភេទស្រី អាយុ ៣៦ឆ្នាំ ជាតិខ្មែរ ផ្ទះមានទំហំ ៥មx៦ម ធ្វើអំពីឈើប្រកដែកស័ង្កសី។

តាមការសន្និដ្ឋានបឋម ករណីនេះ ដោយសារបុរសម្នាក់ ឈ្មោះ ហុង ជា អាយុ ៤៣ឆ្នាំ ជាតិខ្មែរ បានដុតម៉ូតូចោល នៅក្រោមផ្ទះខ្លួន ទើបបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះតែម្តង។ ទោះយ៉ាងណាករណីខាងលើនេះ មិនបណ្តាលឲ្យរបួសដល់មនុស្ស និងសត្វនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 6.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មករា ២០២៦

អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

អភិបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ខណៈព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ។

ឯកឧត្តម ជំរុញឱ្យមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តដើម្បីបង្កើនការទាក់ទាញទេសចរឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

,ឯកឧត្តម សុខ លូ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

នៅសាលប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានចុះផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនៅគ្រប់បណ្ដាក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។

ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរ អង្គភាពនានា រដ្ឋបាលក្រុង ស្រុក និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្ដល់កិច្ចសហការឱ្យបានជិតស្និទជាមួយមន្ទីរព័ត៌មានដើម្បីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយឱ្យបានទូលំទូលាយបន្ថែមទៀត ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

សូមជម្រាបថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី0១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយខេត្តបាត់ដំបងជាខេត្តស្ថិតនៅវេនទី១០ ក្នុងការធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ដំណាលគ្នានឹងខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២៦

ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ

ឯកឧត្តម អ៊ុន ចាន់ដា អះអាងថា ឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានចំនួន ៣.០៧៣លាន ដុល្លារ ស្មើនឹង២.៨៣០ដុល្លារ ក្នុងមនុស្សម្នាក់ ឆ្នាំ២០២៦ អាចកើនដល់ ៣.០០៤ដុល្លារ

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា នៅ ឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានចំនួន ៣,០៧៣លានដុល្លារ ស្មើនឹង ២.៨៣០ដុល្លារ ក្នុងមនុស្សម្នាក់ ហើយតាមការព្យាករណ៍សម្រាប់ឆ្នាំ២០២៦ អាចកើនដល់ ៣.០០៤ដុល្លារក្នុង មនុស្សម្នាក់។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំណែនាំស្តីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់ការកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំង​ ចំពោះតួនាទីដ៏មានសារៈសំខាន់ របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយ ប្រសិទ្ធភាព។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្អែកតាមផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួន រដ្ឋបាលឃុំ សង្កាត់​ បានរៀបចំ និងអនុវត្តនូវគម្រោង ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា ការសាងសង់ផ្លូវលំ ផ្លូវបេតុង ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្សេងៗទៀត ពោលគឺបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថានធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណា ឱ្យជីវភាព រស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២៦

ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?

រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លើកស្រី Theresa  Lazaro បានធ្វើសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃម្សិលមិញ (ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦) នៅមណ្ឌលព័ត៌មាន Media Center ដែលត្រូវចំណាយពេលជិតកន្លះម៉ោងពីកន្លែងប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) នៅលើកោះសេប៊ូ។ 

ពេលនោះ ខ្ញុំកំពុងស្ថិតនៅកន្លែងប្រជុំនៅឡើយដោយមានកិច្ចការបន្ទាន់ត្រូវធ្វើ។ កិច្ចប្រជុំលើកនេះ មិនមានអ្នកសារព័ត៌មានបរទេសច្រើនទេ ក្រៅតែអ្នកសារព័ត៌មានជនជាតិហ្វីលីពីន ហើយក៏មិនមានអ្នកសារព័ត៌មានណាម្នាក់ផ្សេងទៀតមកពីកម្ពុជានោះដែរ។ អ្វីដែលលោកស្រី Lazaro ថ្លែងនៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មានថា មិនមានអ្នកសារព័ត៌មានសួរគាត់អំពីជម្លោះព្រំដែនកម្ពុជា-ថៃ វាជាល្បោយមួយដែលធ្វើឱ្យអ្នកសារព័ត៌មានចាប់អារម្មណ៍ទៅនឹងការត្រៀមឆ្លើយរាល់សំណួរទាំងអស់របស់លោកស្រី។

លោកស្រីចង់បង្ហាញថា ពេលប្រទេសគាត់ធ្វើប្រធានអាស៊ានឆ្នាំនេះ មានរឿងរ៉ាវច្រើនដែលបានពិភាក្សា មិនមែនមានតែបញ្ហាសមុទ្រចិនខាងត្បូង និងមីយ៉ាន់ម៉ា ដូចដែល

អ្នកសារព័ត៌មានបានចោទសួរប៉ុណ្ណោះទេ។ យ៉ាងណាក៏ដោយ ក្រោយសន្និសីទសារព័ត៌មានចប់ អ្នកសារព័ត៌មានក៏បានសួរគាត់បន្ថែមអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ហើយគាត់ក៏ឆ្លើយដោយខ្លីថា “There was no breakthrough regarding the Thailand-Cambodia border dispute issue.”
(មិនមានសម្រេចអ្វីឡើយជុំវិញបញ្ហានៃជម្លោះព្រំដែនកម្ពុជា-ថៃ)។

ចង់បញ្ជាក់ថានៅថ្ងៃដែល AMM Retreat ចាប់ផ្តើមនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ទំនាក់ទំនងការទូតរវាងហ្វីលីពីន និងចិនបានឡើងកម្តៅខ្លាំង ដោយហ្វីលីពីនព្រមានដេញមន្ត្រីទូតចិនចេញពីប្រទេសហ្វីលីពីន ហើយស្ថានទូតចិននៅហ្វីលីពីនគម្រាមថា បើហ៊ានដេញមន្រ្តីអ្នកនាំពាក្យរងរបស់ស្ថានទូតចិនចេញពីហ្វីលីពីនមែន នោះឯកអគ្គរដ្ឋទូត និងមន្រ្តីការទូតទាំង១២រូបដែលកំពុងបំពេញការងារនៅហ្វីលីពីននឹងចាកចេញពីប្រទេសនេះទាំងអស់គ្នា ភ្លាមៗតែម្តង។ ដើមចមនៃភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរកើតឡើងពីសង្រ្គាមពាក្យសម្តីជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ដែលខ្ញុំនឹងបរិយាយនៅពេលក្រោយ…៕SRP, (អត្ថបទលោកពុយ គា)

Like 195
Comment 0
Share ចែកចាយ
Views 5.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២៦

មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥

ខេត្តសៀមរាប៖រយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ នេះបើតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងឆ្នាំ២០២៥។

តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួន ២៥ ៧៣៦នាក់, ផ្ដល់សេវាវះកាត់ទូទៅចំនួន ៣៤ ៨៨៩នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន ១ ១៦៣នាក់។ ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា ៤៦ ១៨១ ៥២៣ដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង។

គួរឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ចំណែកនៅសៀមរាប(មន្ទីរពេទ្យជ័យរវ្ម័នទី៧) ដំណើរការនៅឆ្នាំ១៩៩៩។

មន្ទីរពេទ្យគន្ធបុប្ផាមានបេសកកម្មវេជ្ជសាស្ត្រឯកទេសព្យាបាលរោគកុមារទូទៅ សង្គ្រោះបន្ទាន់ជំងឺកុមារ និងទារក និងទារកវិទ្យា, ផ្នែកសម្ភព, ឯកទេសជំងឺទឹកនោមផ្អែមកុមារ, ឯកទេសជំងឺបំពង់រំលាយអាហារកុមារ, ឯកទេសជំងឺដុំមហារីក និងមហារីកឈាមស, សល្យសាស្ត្ររោគកុមារទូទៅ និងសល្យសាស្ត្រប្រព័ន្ធប្រសាទ, សល្យសាស្ត្រផ្នែកជំងឺបេះដូងកុមារ, ផ្នែកព្យាបាលអន្តរាគមន៍តាមសរសៃឈាម, ឯកទេសព្យាបាលជំងឺ Épilepsie, ផ្នែកអប់រំសុខភាពបឋម និងចាក់ថ្នាំបង្ការ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។

ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២៦

ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង

ខេត្តសៀមរាប៖ករណីអគ្គីភ័យឆាបឆេះផ្ទះចំនួន ១១ ល្វែង គិតទាំងទ្រព្យសម្បត្តិទាំងអស់ប្រមាណអស់ខ្ទង់ ៥០ ម៉ឺនដុល្លារ ក្លាយជាចំណីភ្លើង។

ការខូចខាតផ្ទះសរុបអស់ ១១ ល្វែង រួមមាន៖

ផ្ទះទី១​:​ ផ្ទះល្វែងលក់មួកការពារសុវត្ថិភាព ចំនួន ០២ ល្វែង (ខូចខាតមួយចំនួនប្រហែល៣ម៉ឺនអាមេរិក)ម្ចាស់ឈ្មោះអ៊ឹង គឹមសុង ភេទប្រុស អាយុ២៨ឆ្នាំ ។

ផ្ទះទី២:​ ផ្ទះលក់ ពូក ខ្នើយ ចំនួន ០៣ ល្វែង យីហោឈ្មោះ ឡុង ពៅ (ខូចខាតមួយចំនួនប្រហែល១០ម៉ឺនដុល្លាអាមេរិក) ម្ចាស់ឈ្មោះទ្រី ពេងឡុង ភេទប្រុស អាយុ៤១ឆ្នាំ។

ផ្ទះទី៣:​ ផ្ទះលក់ផ្លែឈើចំនូន ០២ ល្វែង យីហោឈ្មោះA Lin fruit shop (ខូចខាតមួយចំនួនប្រហែល៦ម៉ឺនដុល្លាអាមេរិក) ម្ចាស់ឈ្មោះ លាន ប៊ុនលិន ភេទស្រី អាយុ៣៦ឆ្នាំ ។

ផ្ទះទី៤:​ ផ្ទះលក់ ចាន ឆ្នាំង ចង្រ្កាន ចំនួន ០៣ ល្វែងយីហោឈ្មោះចែភា (ខូចខាចអស់មួយចំនួនប្រហែល១០ម៉ឺនដុល្លាអាមេរិក) ម្ចាស់ឈ្មោះតាំង សុគុណ ភេទប្រុស អាយុ៤៣ឆ្នាំ។

សូមជម្រាបថា ហេតុការណ៍អគ្គីភ័យនេះបានកើតឡើង នៅរំលងអាធ្រាត្រ ថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះល្វែងជួលជាន់ផ្ទាល់ដីសាងសង់ពីថ្មប្រក់ដំបូលស័ង្កសី​ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាខៀវណឺយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ បើតាមព័ត៌មានចំពោះហេតុការណ៍នេះមូលហេតុសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕SRP

Like 197
Comment 0
Share ចែកចាយ
Views 14.4K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page21 Page22 Page23 … Page662 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបងស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្ដាក់ទុនរកស៊ី និងទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត អភិបាលខេត្តបាត់ដំបងស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្ដាក់ទុនរកស៊ី និងទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
តំបន់ផាប់ស្ទ្រីតនិងតំបន់ដងស្ទឹង ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២ តំបន់ផាប់ស្ទ្រីតនិងតំបន់ដងស្ទឹង ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២ ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×