Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តឧត្តរមានជ័យ

ឧបរាជ ឆាវឆាវ 18 July 2025 · Image
···

អភិបាលខេត្តឧត្ដរមានជ័យ បើកប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ និងបទល្មើសផ្សេងៗ ដោយឃាត់ខ្លួនជនសង្ស័យជាង ១០០នាក់

អនុវត្តតាមបទបញ្ជា ០១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រកបដោយប្រសិទ្ធភាពខ្ពស់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តបានដឹកនាំចុះប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ៩ទីតាំង ក្នុងនោះ ០៦ទីតាំង ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង និង ០៣ទីតាំងស្ថិតនៅជប់គគីរ ស្រុកបន្ទាយអំពិល ដោយបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសជាង១០០នាក់ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត ដូចជា ការឆ្លងដែនខុសច្បាប់ ការរស់នៅ និងការធ្វើការងារខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។

គោលបំណងនៃប្រតិបត្តិការចុះបង្រ្កានេះ គឺដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ដែលប្រព្រឹត្តដោយជនបរទេស សំដៅដល់ការចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក៏ជាទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានត្រួតពិនិត្យលើឯកសារឆ្លងដែនជនបរទេស ការស្នាក់នៅ ឬធ្វើការងារនៅក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ហើយចំពោះជនបរទេសណាដែលគ្មានឯកសារឆ្លងដែនត្រឹមត្រូវស្របច្បាប់ ឬកំពុងស្នាក់នៅខុសច្បាប់ រដ្ឋបាលខេត្តនឹងចាត់វិធានការបណ្ដេញចេញពីប្រទេសកម្ពុជា ដោយឡែកចំពោះជនបរទេសដែលរកឃើញប្រព្រឹត្តបទល្មើសពាក់ព័ន្ធគ្រឿងញៀន និងការរក្សា កាន់កាប់ ប្រើប្រាស់អាវុធខុសច្បាប់ សមត្ថកិច្ចបន្តអនុវត្តនិតិវិធីតាមផ្លូវច្បាប់។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការទាំង ០៩ទីតាំង រកឃើញជនសង្ស័យជាជនបរទេសចំនួន១០៣នាក់ ស្រី ៤១នាក់ ចំរុះជាតិសាសន៍រួមមាន ជនជាតិចិន វៀតណាម ថៃនិងឡាវ ដែលពាក់ព័ន្ធទៅនឹងបទល្មើសខាងលើ៕ (រូបភាព និងអត្ថបទ ដោយក្រុមការងារមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ )

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 26 June 2025 · Image
···

ទាក់ទងចំពោះការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេចតេជោហ៊ុន សែន លើកឡើងថា ថៃបិទដោយ​ខ្លួន​ឯង​ ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេស​ថៃ​បច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេ​ស៊ី​ជា​ដើម​ក៏មានបញ្ហាជាមួយគ្នាដែរ។ សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ នៅថ្ងៃព្រហស្បតិ៍​ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​លើក​ឡើង​ថា សមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺជាប្រជាពលរដ្ឋ ដែល​សម្តេច​បាន​ណែនាំ​ឱ្យ​ក្រុមប្រឹក្សា ត្រូវធ្វើការជាមួយប្រជាជន ទើបប្រជាជនបន្តបោះ​ឆ្នោត​អោយ​ទៀត​។ សម្តេចណែនាំថា ត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជន ដូច្ចេះសម្តេច​ចង់​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​មាន​ភាព​ជិត​ស្និត​ជាមួយអង្គបោះឆ្នោត គឺប្រជាពលរដ្ឋ និង​បម្រើ​ប្រជា​ពលរដ្ឋ​អោយ​បា​ន​ល្អ។​

សម្តេចតេជោ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែល​ខំ​ប្រឹង​ដើម្បី​ប្រជាពលរដ្ឋនាពេលកន្លងមក ហើយឆ្លៀតក្នុង​ឱកាស​នោះ​សម្តេច​ក៏​បាន​បញ្ជាក់​ជូន​បន្ថែម​ទៅ​ដល់​ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាព​នយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះ​យ៉ាង​ណាក៏​ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅ​ជា​កាលា​នុវត្តភាព​។

សម្តេចតេជោ បានណែនាំដល់ក្រុ​ម​ប្រឹក្សា​ជំរុញ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ផលិត​ផល​កសិកម្ម​ប្រែ​ក្លាយ​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព លើកទឹកចិត្តឱ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុង​ខេត្ត​ហើយ​កង​ទ័ព​ នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឱ្យមានការដាំដុះ ដើម្បីផ្គត់​ផ្គង់​កម្លាំង​ប្រដាប់​អាវុធ​នៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់​អាវុធ​អាច​តម្រូវ​ការយូរអង្វែង។

សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការ​ផ្លាស់​ប្តូរ​មេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូច​កន្លង​ទៅ​កាល​ពី​ឆ្នាំ​២០១១​នោះ​ទេ​។សម្តេចបានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន​ដើម្បី​ការពារ​ខ្លួន​ហើយ​កុំ​ភ្លេច​ការ​បង្ក​បង្កើន​ផល​ទោះ​សភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល​នេះរ​ដូវ​វស្សា​បាន​មក​ដល់​ហើយ​។

បន្ថែមពីនេះ​ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោល​នយោ​បាយ​​ភូ​មិ​ឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់។ ហើយអ្នក​ដឹក​នាំ​មាន​ប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូល​រួម​គ្រប់​គ្រង​សន្តិសុខ​សង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និង​កង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 5 May 2025 · Image
···

ខេត្តឧត្តរមានជ័យ៖រយ:ពេលថ្មីៗនេះ តាមរយ: បណ្តាញសង្គម facebook ឃើញមានប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នារអ៊ូរទាំ អំពីបញ្ហាផ្លូវថ្នល់ ផ្លូវលេខ ៦៨ ខូចខាតធ្ងន់ធ្ងរមានជង្ហុកធំៗ ដោយអន្លើៗជាហេតុបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរជាហូរហែផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរាយការណ៍ព័ត៌មាន និងផ្តល់បទសម្ភាសន៍ប្រាប់អ្នកយកព័ត៌មាន គេហទំព័រ មាតុភូមិ នៅពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៥ ថា ផ្លូវថ្នល់លេខ ៦៨ ពីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ទៅក្រុងសំរោង សព្វថ្ងៃនេះកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរ ប្រេះបែកក្រហេងក្រហូងមានជង្ហុកធំៗ ជាអន្លើៗពិបាក ក្នុងការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។

ប្រជាពលរដ្ឋបានប្រាប់ថា៖ ការដែលផ្លូវថ្នល់លេខ៦៨ នេះខូចខាត មកពីក្រុមរថយន្តធំៗ ខ្នាតយក្សដឹកថ្ម ដឹកខ្សាច់ ដែក សុីម៉ង់តិ៍ ផ្ទុក ទំនិញដឹកជញ្ជូនមានទម្ងន់រាប់សិបតោន បើកបរបណ្តាក់គ្នារាប់សិបគ្រឿងក្នុង១ថ្ងៃ ពុំមានអាជ្ញាធរ និងសមត្ថកិច្ចណាម្នាក់ចុះហាមឃាត់ទប់ស្កាត់និងបង្ក្រាបអ្វីឡើយ។

ប្រជាពលរដ្ឋបានបន្តទៀតថា ចាប់តាំងពីកើតមានសំណង់អគារ ក្រុមហ៊ុនចិនបានសាងសង់ជាបន្ត បន្ទាប់ នៅលើភ្នំដងរែកមក ផ្លូវថ្នល់លេខ៦៨ និងផ្លូវបេតុងនានា ក្នុងមូលដ្ឋានសង្កាត់អូរស្មាច់ទាំងអស់បានទទួលរងការខូចខាតទាំងអស់ដោយពុំមានការជួសជុលឡើងវិញទេ។ ទោះជាបងប្អូនប្រជាពលរដ្ឋបាននាំគ្នាសំណូមពរសុំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តឧត្តរមានជ័យឲ្យជួយមានវិធានការទប់ស្កាត់ ឬបង្ក្រាបក្រុមរថយន្តយក្សដឹកថ្ម ដឹកខ្សាច់ ដឹកដែក ស៊ីម៉ង់តិ៍យ៉ាងណាក៏ដោយ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រុមរយន្តយក្សដឹក សម្ភារ: សំណង់ទាំងនោះ គឺសុទ្ធតែជារថយន្តរបស់ឧកញ៉ា គ្រាក់ៗ ដ៏មានឥទ្ធិពលខ្លាំងៗ គ្មានអាជ្ញាធរ និងសមត្ថកិច្ចណាហ៊ានប៉ះពាល់បានទេ មានតែសម្ងំស្ងៀមយកសុខបណ្ដែតបណ្ដោយឱ្យមានការដឹកជញ្ជូនផ្លូវថ្នល់ខូចយ៉ាងពេញបន្ទុក។

ចំណែកមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ មិនខ្វល់ខ្វាយទប់ស្កាត់បង្ក្រាបឬធ្វើការជួសជុលផ្លូវខូចនោះឡើយ។ ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 19 March 2025 · Image
···

បុរសម្នាក់ផឹកស្រាចំស្រាកាចចាប់ប្រពន្ធបោកបណ្ដាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍បានកើតឡើងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០និង២០នាទី ស្ថិតនៅចំណុចខាងត្បូងផ្សារសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនសង្ស័យឈ្មោះ អ៊ុក អួន ហៅ លី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ: កម្មករ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង។

ជនរងគ្រោះឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ: នារីខារ៉ាអូខេ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង (ត្រូវជាប្រពន្ធ)។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់បញ្ជាឲ្យកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះដល់ទីតាំងកើតហេតុធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យខាងលើនាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

ក្នុងពេលសួរនាំជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទី រូបខ្លួនបានទៅផឹកស្រានៅផ្ទះជាមួយឈ្មោះ សំ ភេទប្រុស អាយុ ៤៥ឆ្នាំ និងឈ្មោះ ហាវ ភេទប្រុស អាយុ ៣៤ឆ្នាំ រហូតដល់ម៉ោងប្រហែល ១៧:១០នាទី រូបខ្លួនក៏បានទិញស្រាជាងកន្លះកេសទៅផឹកលេងបន្តនៅផ្ទះពួកម៉ាកឈ្មោះ ទុន សម្បត្តិឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ក្នុងពេលរូបខ្លួនកំពុងអង្គុយផឹកស្រាអស់ប្រហែលជា៣កំប៉ុង ស្រាប់តែប្រពន្ធរបស់ខ្លួនឈ្មោះ ចាន់ ស្រីរ័ត្ន បានខលទូរសព្ទប្រាប់ថាមកដឹកខ្លួនត្រឡប់ទៅផ្ទះវិញ មួយសន្ទុះក្រោយមក ប្រពន្ធរបស់ខ្លួនក៏បានមកដល់ហើយក៏កើតមានការឈ្លោះប្រកែកគ្នា ពេលនោះប្រពន្ធរបស់ខ្លួនបានជេរប្រមាថយ៉ាងច្រើនធ្វើឲ្យរូបខ្លួនខឹងយ៉ាងខ្លាំង ហើយក៏ផ្ទុះទៅចាប់បោចសក់ប្រពន្ធបោកក្បាលទៅលើបេតុងជាច្រើនដងបណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែងហូរឈាមសន្លប់បាត់ទៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ក្រុងសំរោង កសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្ត៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 6 March 2025 · Image
···

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន
៤.៥០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ​

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបន្តជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះ បំផុតចំនួន ២.០២៥គ្រួសារទៀត មកពីស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅនៅទីលានហាលដំឡូង ស្ថិតក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ, ថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា, ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្តឧត្តរមានជ័យ, ថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ និងសៀមរាប ព្រមទាំងវត្តមានរបស់សប្បុរសជនជាច្រើនរូប រួមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នេះជាថ្ងៃទី២ នៃបេសកកម្មមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅលើទឹកដីខេត្តឧត្តរមានជ័យ ដែលកាលពីថ្ងៃម្សិលម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាជនងាយរងគ្រោះបំផុត ចំនួន ២.២៥០គ្រួសារ មកពីស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង។ បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា បានប្រគល់ជូន ស្បៀង-សម្ភារៈចំនួន ២២៥ឈុត សម្រាប់ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ នាំយកអំណោយទាំងនេះ ទៅបន្តចែកជូនដល់លំនៅដ្ឋានប្រជាជនងាយរងគ្រោះបំផុត។ ដូច្នេះសរុបការផ្តល់អំណោយជូនប្រជាជនងាយរងគ្រោះបំផុត​ ទាំង៥ក្រុង/ស្រុក​ ក្នុងខេត្តឧត្តរមានជ័យ​ មានសរុប​ ៤.៥០០គ្រួសារ។

សូមជម្រាបជូនថា​ កាកបាទក្រហមកម្ពុជា​ ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ទទួលបានការឧបត្ថម្ភ ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានស្ម័គ្រចិត្តបរិច្ចាគធនធានជូនកាកបាទក្រហមកម្ពុជា​ ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ជារៀងរាល់ឆ្នាំ។

គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, សាប៊ូកក់សក់ ១ដប, ស្ករស ១គីឡូក្រាម, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, នំប៉័ងបាក់យ៉ុង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល។ ស្បៀង សម្ភារ ថវិកា ខាងលើនេះ ជាអំណោយរបស់សប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងនោះ លោកអ្នកឧកញ៉ា ភាព ហៀក បានឧបត្ថម្ភ ប្រេងឆា ៥ពាន់ដប, លោកអ្នកឧកញ៉ា ភូ ហុងសួន ស៊ីគង់ទ្រីវ បានឧបត្ថម្ភ មី ៥ពាន់កេស, អ្នកឧកញ៉ា វិញ ហ៊ួរ និងលោកជំទាវ ឆេង សៀង វិញហ៊ួរ តំណាងក្រុមហ៊ុនវិនិយោគរោងចក្រផលិតអគ្គិសនី និងរ៉ែធ្យូងថ្មនៅខេត្តឧត្តរមានជ័យ ឧបត្ថម្ភ អង្ករចំនួន ៥០តោន, លោកជំទាវឧកញ៉ា លីម ស្រីពៅ ឧបត្ថម្ភ ស្ករស ៥តោន, ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ ឧបត្ថម្ភ សាប៊ូកក់សក់ (ក្លិន) ចំនួន ៥ពាន់ដប, អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបត្ថម្ភថវិកា ១០លានរៀល, លោកជំទាវ ភេ ដាលីន អ៊ុតឈន ឧបត្ថម្ភថវិកា ៥លានរៀល, អ្នកឧកញ៉ា ឈុន អូន និងលោកជំទាវ ឧបត្ថម្ភថវិកា ៤០០លានរៀល, ឧកញ៉ា លឹម ហេង និងលោកជំទាវ ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Page1 Page2 … Page4 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!