Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ប៊ុន វិចត្រ 9 March 2021 · Image
···

ខេត្តកំពង់ចាម ៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីសក័ កំពង់ចាម ដែលមានពលករចំណូលស្រុក ត្រឡប់ មកពីប្រទេសថៃ និងអ្នកពាក់ពន្ធ័ព្រឹត្តិការណ៍២០ កុម្ភៈ សរុប ចំនួន ១៨៣នាក់ ។

លោក អ៊ុន ចាន់ដា បាន ធ្វេី ការ ផ្តាំផ្ញេី ដល់ ពលករ និង អ្នក ពាក់ព័ន្ធ ទាំងអស់ សូម អនុវត្ត ឲ្យ បានខ្ជាប់ខ្ជួន ទៅ តាម ប្រសាសន៍ ណែនាំរបស់ សម្ដេច ហ៊ុន សែន ក៏ ដូច ជា ក្រសួង សុខាភិបាល នូវវិធានការ ៣ការពារ ៣កុំ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ផងដែរ ។

អភិបាលខេត្ត ក៏បាន សំណូមពរ ដល់ ពលករ និង អ្នក ពាក់ព័ន្ធ ទាំងអស់ សូម ឲ្យ មានការ ស៊ូទ្រាំ អត់ធ្មត់ មួយ រយៈ ពេល ព្រោះបន្ទាប់ពីអនុវត្តការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ក្នុង រយៈពេល សរុប ១៦ថ្ងៃ ប្រសិន បើ លទ្ធផល ឃើញ ថា អវិជ្ជមានទេនោះ គឺ បងប្អូន អាច ចាកចេញ ត្រឡប់ ទៅ ផ្ទះ វិញ ដោយ គ្មាន អ្នក ណា ហាម ឃាត់ នោះឡើយ។

គួរ បញ្ជាក់ ថា បច្ចុប្បន្ន មណ្ឌល ចត្តាឡីស័ក កំពង់ចាម មាន ពលករ ចំណូល ស្រុក ត្រឡប់ មក ពី ប្រទេស ថៃ និង អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០ កុម្ភៈ សរុប ១៨៣នាក់ ដែលកំពុងធ្វើចត្តឡីសក័ នៅសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម ចំនួន៩៨នាក់ និងនៅសណ្ឋាគារមេគង្គចំនួន៨៥នាក់។ ដោយ មាន កម្លាំង សមត្ថកិច្ច យាមកាម បុគ្គលិក ក្រុមគ្រូពេទ្យប្រចាំការ និងទីតាំង សម្រាប់ យកសំណាក ទៅ ពិនិត្យ ផងដែរ ។

គួរ រំលឹក ថា បន្ទាប់ ពី ទទួល បានសេចក្តី ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២១ លោកអ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំ ក្រុមការងារថ្នាក់ខេត្ត ដើម្បីដាក់ចេញនូវយន្តការ ក្នុងការគ្រប់គ្រង និងចាត់ឲ្យ អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ទៅទទួលពលករ ចំណូលស្រុក ពីប្រទេសថៃ តាមច្រកព្រំដែននានា និងមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនថៃ ដេីម្បី យកមកបន្តធ្វើចត្តាឡីស័កនៅ ខេត្តកំពង់ចាម ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 8 March 2021 · Image
···

ខេត្តកំពង់ចាម៖ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកំណត់លើទីតាំងទំហំ១៥០០០ម៉ែត្រការ៉េ ឬស្មើនឹង១៥០ហិកតា ដែលបានចាប់ផ្ដើមពីខែតុលា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅខែឧសភា ពោលគឺមុនការមកដល់នូវរដូវវស្សា។ យ៉ាងណាក៏ដោយ សម្ដេចស ខេង បានសង្កត់ធ្ងន់ថា ប្រតិបត្តិការ មិនអាចធ្វើដោយប្រញាប់ប្រញាល់ពេកនោះឡើយ ពោលគឺត្រូវគិតលើសុវត្ថិភាពក្រុមការងារជាអាទិភាពបំផុត។

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែមីនា ព្រឹកមិញនេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយករណី រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ
ស្ថិតនៅភូមិវាលនេះ។

ចាប់តាំងពីខែតុលា ឆ្នាំ២០២០ រហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារបានរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន១៥,២៨២គីឡូក្រាម រួមទាំងឆ្អឹងសពមនុស្ស និងសម្ភារសឹកមួយចំនួនទៀត។

ដោយឡែកនៅក្នុងសប្ដាហ៍ទី១ នៃខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារប្រតិបត្តិការ បានបន្តបេសកកម្មមុជទឹកចុះស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន គ្រាប់ប្រភេទ១២.៧ម.មចំនួន១៩,០៨៧គ្រាប់, គ្រាប់៦០ ម.ម ៨៧គ្រាប់, គ្រាប់៨១ ម.ម ៦១គ្រាប់, ឆ្អឹងសពមនុស្ស១៦បំណែក, អាវុធAK៤៧៨ដើម និងសម្ភារសឹកមួយចំនួន៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 4 March 2021 · Image
···

ខេត្តកំពង់ចាម៖ក្នុង កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នា
ថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២១ ពព្រឹកមិញនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំដល់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា សហការ ជាមួយ អាជ្ញាធរពាក់ព័ន្ធ ដេីម្បី រួមគ្នា ធ្វើ ការ ដោះស្រាយ បញ្ហាជនអនាថា និងជន វិបល្លាស ស្មារតី ធ្វើ យ៉ាងណា កុំ ឲ្យមាន ការ បង្ក ភាព អនាធិបតេយ្យ ដែល នាំ ឲ្យ ប៉ះពាល់ ដល់ អារម្មណ៍ មហាជន ពោលគឺ ត្រូវ ប្រេីប្រាស់ ទីតាំង សំចត ដែល យើង មាន ស្រាប់ ចំពោះ ជន វិបល្លាស ស្មារតី គឺត្រូវ ជួយ ពិនិត្យ ព្យាបាល និង ធ្វើការ ស្វែងរក សាច់ញាតិ គាត់ ឲ្យ ជួយ ទទួល ខុសត្រូវ ។

អភិបាលខេត្តកំពង់ចាម ក៏បានស្នើមន្ទីរអប់រំ យុវជន និង កីឡា ឲ្យ ធ្វើ ការ រៀបចំ ស្តាតកីឡាដ្ឋាន ខេត្តកំពង់ចាម ទៅតាម ជំហាន ៗ ដោយ ត្រូវ សំអាត បរិស្ថាន ទាំង ទីធ្លា ខាង ក្នុង និង ខាងក្រៅ ពោលគឺ ត្រូវ ខិតខំ ធ្វើ យ៉ាងណា ឲ្យមានសោភ័ណភាពស្រស់ស្អាត ជា ប្រយោជន៍ ដល់ ពលរដ្ឋ ជាពិសេស ក្រុម កីឡាករ កីឡាការិនី ធ្វើ ការ ហ្វឹកហាត់ លេង កីឡា និង ហាត់ប្រាណ ដេីម្បី សុខភាព ផង ដែរ ។

កិច្ចប្រជុំនេះដែរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាន លេីក យក របៀបវារៈ សំខាន់ ៗ រួមមាន ៖

១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

២-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែកុម្ភៈ និងទិសដៅ ខែមិនាឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើពង្រាងសេចក្តីសម្រេចស្តីពីការបិទបញ្ជីចំណូលចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ រួមនឹង បញ្ហាផ្សេងៗ មួយ ចំនួន ទៀរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 1 March 2021 · Image
···

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ចាត់ទុកថា វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដែល យើង ទទួលបាន នៅ ពេល នេះ គឺ អាច ការពារ អាយុជីវិតយើង ឲ្យ ចៀសផុត ពីការឆ្លងនូវជំងឺដ៏កាចសាហាវនេះ ព្រមទាំង ជំរុញ ឲ្យយើង មានភាពក្លាហាន ម៉ឺងម៉ាត់ ក្នុង ការ បំពេញ តួនាទី ភារកិច្ច របស់ ខ្លួន ដេីម្បី សម្រេច បានតាម ការ ណែនាំរបស់រាជរដ្ឋាភិបាល ផងដែរ។

លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំង ជួរមុខ ដែល បាន ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា នាព្រឹក ថ្ងៃ ទី ១ ខែមីនា ឆ្នាំ ២០២១ នៅ មន្ទីរ ពេទ្យ ខេត្តកំពង់ចាម ។

ឆ្លៀត ក្នុង ឱកាសនោះដែរ លោក អ៊ុន ចាន់ដា បាន សំដែង នូវការ ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែល បាន ខិតខំ ចលនា បង្កើត ឲ្យមាននូវយុទ្ធនាការ ការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដោយ បាន នាំមក វ៉ាក់សាំង ការពារ ដេីម្បី ចាក់ជូន មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធ និង ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម ពួក យើង នឹង ត្រៀមលក្ខណៈ ជានិច្ច ក្នុង ការ ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេីម្បី ប្រយុទ្ធ ប្រឆាំង នឹងជំងឺ ដ៏កាចសាហាវនេះ។

អភិបាលខេត្ត ក៏បាន សំណូមពរ ដល់អ្នកស្ម័គ្រចិត្ត ទទួលវ៉ាក់ សាំងទាំងអស់ សូម ឲ្យ ស្តាប់ តាម ការ ណែនាំ របស់ក្រុមគ្រូពេទ្យ ចៀសវាងពេលទទួលវ៉ាក់សាំង ហើយ តែបែរជា បាត់បង់ ប្រសិទ្ធភាព ថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ-១៩នេះទៅវិញ។

បើតាម វេជ្ជបណ្ឌិត គឹម សួរ ភីរុណ ប្រធាន មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម បាន ឲ្យដឹងថា ការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់ លេីក ទី ១នេះ ក្នុងខេត្តកំពង់ចាម មានចំនួន០៩ទីតាំង រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកកោះសូទិន ព្រៃឈរ កងមាស ជើងព្រៃ បាធាយ ចំការលើ ស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែក ស្រុកស្រីសន្ធរ ដែលមានមន្ត្រី ស្ម័គ្រចិត្ត ទទួលវ៉ាក់សាំង ចំនួន៣.៨៣២នាក់ ក្នុងនោះ មន្ត្រី សុខាភិបាល ចំនួន ១.៩៣២នាក់ និងមន្ត្រីនគរបាលចំនួន ១.៩០០នាក់ ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 28 February 2021 · Image
···

ខេត្តកំពង់ចាម៖ករណីឆេះ ឃ្លាំងស្តុក សាច់កំណាត់មួយកន្លែង នៅទល់មុខរោងចក្រ ផលិត ក្តារបន្ទះ ក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម នាវេលាម៉ោង ១២និង៤០នាទី​ ថ្ងៃទី២៧​ ខែកុម្ភ: ម្សិលមិញ បណ្ដាលឲ្យខូចខាត ឡេវ៉ាល់ទ័រ ១គ្រឿង​ ឃ្លាំងមានទំហំ៣០x៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ និង កម្ទេចសាច់កំណាត់ ទំងន់ ៤០០តោន គិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ​អាមេរិក​ និងសម្ភារមួយចំនួនទៀត។

ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា បន្ទាប់ពីមានហេតុការណ៍នេះ ភ្លាមៗ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះជួយអន្តរាគមន៍ពន្លត់ រហូតដល់ម៉ោង១៩និង២០នាទីយប់ ទើបរលត់ទាំងស្រុង។

ប្រតិបត្តិការ ជួយពន្លត់នេះ កម្លាំងចម្រុះ សរុបប្រមាណជា១៥០នាក់ ដោយប្រើប្រាស់ អស់ទឹកចំនួន ៩៩ស៊ឺទែន ស្មើនឹង៤៩៥ម៉ែត្រគូប​ និងត្រូវចំណាយ អស់រយៈពេលជាង៦ម៉ោង។

សូមជម្រាបថា គ្រោះអគ្គិភ័យនេះ កេីតឡើង ខណៈអ្នកយាមឃ្លាំង បានបិទទ្វារចាក់សោ ទៅទៅហូបបាយថ្ងៃត្រង រហូតមកដល់ ព្រឹកថ្ងៃទី២៨ កុម្ភ: នេះ នៅពុំទាន់ដឹងមូលហេតុនៅឡើយ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 25 February 2021 · Image
···

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពិនិត្យគម្រោង វារីវប្បកម្ម ទំនប់ចកបឹងធំ របស់ ក្រុមហ៊ុន ផា រត្ន័ រតនៈ ក្នុង ទំហំ ទឹកប្រាក់ វិនិយោគប្រមាណជា ១លាន៥០ម៉ឺន ដុល្លារ អាមេរិក លេី ផ្ទៃដី ជាង ៧ ម៉ឺន ម៉ែត្រការ៉េ ស្ថិត នៅ ក្នុង ភូមិ ទួល ព្រិច ឃុំ មៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ជា អតីត តំបន់ ឡូត៍ នេសាទ លេខ ២ ដែល បានកាត់ចេញ ក្នុង ឆ្នាំ ២០០០ កន្លង ទៅ ។

ការចុះពិនិត្យនេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ព្រឹកមិញនេះ ដេីម្បី ផ្តល់ ឱកាស ឲ្យពលរដ្ឋ ចូលរួមចិញ្ចឹមត្រី សម្រាប់ ផ្គត់ផ្គង់ ទីផ្សារ និង កាត់ បន្ថយ បទល្មើស នេសាទ ។

លោក ឧកញ៉ា ពាង ផា រត្ន័ បាន ឲ្យដឹងថា ការអភិវឌ្ឍ នៃទំនប់ចកបឹងធំ នេះនឹងអាចផ្តល់ការលើកកម្ពស់ សក្តានុពលសេដ្ឋកិច្ចក្នុង ស្រុកព្រៃឈរ ក៏ដូចជាសម្រាប់ខេត្តកំពង់ចាម។ ជួយសហការ គាំទ្រ ក្នុងការអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្នុងការធានាសន្តិសុខស្បៀង របស់រាជរដ្ឋាភិបាល កម្ពុជា នឹងជួយរួមចំណែក ជាមួយគម្រោង របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងឆ្នាំ២០២៤ ដែលកម្ពុជា អាចផ្គត់ផ្គង់ ផលជលផល តាមរយៈការធ្វើវារីវប្បកម្ម ៧៤ម៉ឺន តោន នឹងក្លាយជាភ្នាក់ងារសហការយ៉ាងជិតស្និទ្ធ របស់ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម ក្នុងការកាត់បន្ថយបទល្មើសនេសាទ និងការបំពុលបរិស្ថាននៃតំបន់បឹងធំ តាមរយៈការចែករំលែកផលប្រយោជន៍ ដល់ប្រជាកសិករ ក្នុងសហគមន៍ ដោយផ្លាស់ប្តូរពីការនេសាទខុសច្បាប់ នារដូរត្រីពងកូន ទៅជាការធ្វើវារីវប្បកម្ម បង្កើតជាទីផ្សារសម្រាប់ ប្រជាកសិករ ដោយប្រមូលទិញនូវផលិតផល ដែលពួកគាត់ សម្រេចបានក្នុងតម្លៃទីផ្សារ។

លោក ឧកញ៉ា ពាង ផារត្ន័ បន្តថា វារីវប្បកម្មនេះ ជួយគាំទ្រដល់ វិស័យទេសចរណ៍ ក្នុងខេត្តកំពង់ចាម តាមរយៈការបង្កើតជាតំបន់ទេសចរណ៍ ទាក់ទាញ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ សេដ្ឋកិច្ច របស់សង្គមជាតិដោយគ្មានផលប៉ះពាល់ ។

លោកបន្តថា ក្រៅពីនេះ ក្រុមហ៊ុនផារត្ន័រតនៈ ក៏មាន ចក្ខុវិស័យ អភិវឌ្ឍ ផ្នែកមួយនៃបឹងធំ អោយក្លាយទៅជាតំបន់ពហុវិស័យ រួមមានតំបន់វារីវប្បកម្ម និងទេសចរណ៍។  អភិវឌ្ឍអោយបាន នូវមជ្ឈមណ្ឌល វារីវប្បកម្ម ក្នុងតំបន់។ ជួយលើកកម្ពស់ និងពង្រីកការយល់ដឹងផ្នែកវារីវប្បកម្ម សម្រាប់ប្រជាជន ក្នុងតំបន់ បង្កើតជាមជ្ឈមណ្ឌល ពិសោធន៍ ស្រាវជ្រាវជីវៈមច្ឆា និងផលិតកូនត្រីពូជ ។  បង្កើតជាតំបន់ទេសចរ ស្រាវជ្រាវ តាមរយៈការបង្កើតសាលពិព័រណ៍ ជីវៈមច្ឆា ។ អភិរក្ស និង បង្កើនការចញ្ចឹមមច្ឆាជាតិ ។

លោកឧកញ៉ា ក៏បានប្ដេជ្ញា អោយក្លាយជាដៃគូសំខាន់ របស់រដ្ឋបាលជលផល “ការងារវារីវប្បកម្ម គឺជាជើងម្ខាង នៃការងាអភិវឌ្ឍ វិស័យជលផល”។ ព្រមទាំង ចូលរួមចំណែកក្នុងការអនុវត្ត ស្របទៅតាមផែនការ យុទ្ធសាស្រ្តអភិវឌ្ឍ វារីវប្បកម្ម របស់រាជរដ្ឋាភិបាល
កម្ពុជាផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 23 February 2021 · Image
···

ខេត្តកំពង់ចាម៖លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត​ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខា ខេត្តកំពង់ចាម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ ម្សិលមិញ
បាន​ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ចូលរួមរំលែកទុក្ខ ដល់បងប្អូនខ្មែរឥស្លាម ១គ្រួសារ ឈ្មោះ ម៉ាត់ សាឡេះ អាយុ៣៦ឆ្នាំ (ងងឹតភ្នែក )និងប្រពន្ធ ឈ្មោះ ចាហ្វា រ៉ាយះ អាយុ៣៥ឆ្នាំ មានកូន៤នាក់( កូនទី ៤ ស្លាប់)សល់៣នាក់ ក្នុង​បន្ទុក ររស់នៅក្នុងភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដែលមានទុក្ខ ដោយសារកូនទី៥ ទើបនឹងកើត បានស្លាប់ទៅវិញ ក្រោយពេលសម្រាល បានត្រឹមតែ ៤ម៉ោង។

សូមបញ្ជាក់ថា គ្រួសារ ប្អូន ម៉ាត់ សាឡេះ នេះ មានជីវភាពក្រខ្សត់​លំបាក​ រស់នៅជាមួយម្តាយជរា ហើយត្រូវទៅ​យាមចំការ អោយបង នៅ​ខេត្ត​កំពង់ធំ ដោយទុកកូនអោយម្តាយមើលថែ។
នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ គាត់​បាននាំប្រពន្ធដែលគ្រប់ខែមកផ្ទះម្តាយ ដើម្បីត្រៀមសម្រាល ស្រាប់តែ​នៅ​វេលា​ម៉ោង១០ព្រឹកក៏ឈឺពោះ ហើយសម្រាលតែម្តង ដោយឆ្មបបុរាណក្នុងភូមិ​ ជាអកុសល ក្រោយកើតបាន ៤ម៉ោង ទារកអភ័ព្វ ក៏បានបាត់បង់ជីវិតទៅវិញ។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានអំពាវនាវ ដល់បងប្អូនស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវថែទាំ និងពិនិត្យសុខភាព ផ្ទៃពោះ អោយទៀងទាត់ ហើយត្រូវសម្រាល នៅតាមមន្ទីរពេទ្យ រួមជាមួយ ការតាមដានការលូតលាស់របស់កូន អោយមានសុខភាពល្អ។ ជាមួយនោះ ត្រូវការពារខ្លួន ចៀសអោយផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ១៩ តាមរយៈ វិធានការ ” ៣ការពារ និង ៣កុំ ” របស់ សម្តេចតេជោ ហ៊ុន សែន និងវិធានការអប់រំនានា របស់ក្រសួងសុខាភិបាល។

អំណោយ ចូលរួមរំលែកទុក្ខគ្រួសារ សពទារក មាន ៖ អង្ករ១០០គក្រ មីជាតិ៥កេស ទឹកក្រូច៥កេស ត្រីខ៥០កំប៉ុង និងថវិកាចំនួន​៥០ម៉ឺនរៀលផងដែរ​៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page95 Page96 Page97 … Page139 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!