Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ប៊ុន វិចត្រ 21 September 2021 · Image
···

ខេត្ត​កំពង់ចាម៖លោកអ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​មន្ទីរជំនាញ យក​គ្រឿងចក្រ​កាយ​ជា​ប្រឡាយ ហេីយដាក់លូរំដោះ​ទឹក​ចេញ ដើម្បីបញ្ចៀស​ការខូចខាត​ដល់ហេដ្ឋារចនាសម្ព័ន្ធ និង​លិច​លង់ដល់​លំនៅដ្ឋាន​ ក៏ដូចជា​ផល​ដំណាំ​របស់​​ប្រជាពលរដ្ឋ។ ជាមួយ​នោះ រាល់​មធ្យោបាយ​ធ្វើដំណើរ គឺអាច​នៅ​ចរាចរណ៍​បាន​ដដែល ប៉ុន្តែមិន​តម្រូវ​ឲ្យ​បើកបរ​ក្នុង​ល្បឿន​លឿនឡេីយ ហើយក៏​មានការ​សម្រួល​ចរាចរណ៍ ពី​កងកម្លាំង​សមត្ថកិច្ច ផងដែរ។

ការបញ្ជានេះនៅព្រឹកមិញនេះ ក្នុងឱកាសលោកដឹកនាំមន្ត្រី ចុះពិនិត្យ ការលិចលង់ដោយជំនន់ទឹកភ្លៀងនៅ​កំណាត់​ផ្លូវជាតិលេខ៦ និងលេខ៧។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី២០ កញ្ញា កន្លងទៅនេះ ជំនន់ទឹកភ្លៀងបានជន់លិច ទីតាំងចំនួន៣កន្លែង គឺ៖ ១.នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងស្រុកបាធាយ១កន្លែង។ ២.នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ១កន្លែង ហើយទីតាំងទាំង ២កន្លែងនេះ ត្រូវបានស្ថាប័នជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន កាយជាប្រឡាយរំដោះទឹកចេញពីថ្នល់​រួចរាល់​ហើយ។ ដោយឡែកកន្លែងទី ៣ គឺនៅចំណុចលើកំណាត់ផ្លូវជាតិ លេខ៧ ស្ថិតក្នុងឃុំខ្វិតធំ ស្រុកព្រៃឈរ ក៏ព្រោះតែទឹកបានហូរកាត់ថ្នល់ រហូតមានជម្រៅត្រឹមជង្គង់។

ការលិចលង់បែបនេះ បន្ទាប់ពីភ្លៀងជាប់ៗ​គ្នា នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បានធ្វើ​ឲ្យ​ភូមិសាស្ត្រខាងលើរងការលិចលង់៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 21 September 2021 · Image
···

ខេត្តកំពង់ចាម​៖ខេត្តកំពង់ចាម​ បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩​ ជូន​ប្រជាពលរដ្ឋ​​ ដែលមានអាយុ​ចាប់ពី១២ឆ្នាំ​ឡើង​ទៅ។

ការប្រកាសបិទធ្វើ​ឡើង​នៅថ្ងៃទី២១​ ខែកញ្ញា​ ព្រឹកមិញ នៅ​សាលាខេត្តកំពង់ចាម​ ក្រោមវត្តមានលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និងលោកអ៊ុន​ ចាន់ដា​ អភិបាលខេត្ត។

លោកអ៊ុន​ ចាន់ដា​ បានថ្លែងថា ជាលទ្ធផលនៃការអនុវត្តអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង​ សរុបចំនួន​៦៨៥,៦២៤ នាក់​ ស្មើនឹង ៨៤.​៤២% នៃផែនការ ចំនួន ៨១២,១៣២នាក់​។ ដោយ​យុទ្ធនាការកន្លង​មក​នេះ​​ ចំពោះ​​ព្រះសង្ឃ​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ និងអតីត​យុទ្ធជន​ក្នុង​ខេត្តកំពង់ចាម​ ​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ដោយ​ឥតគិតថ្លៃ​ជាបន្តបន្ទាប់​ ចាប់ពី​ដេីម​ខែមិនា​ ឆ្នាំ​២០២១​។ ក្នុងនោះ​​ប្រជាពលរដ្ឋ​ ដែល​មាន​អាយុ​ចាប់ពី​ ១៨ឆ្នាំ​ឡើង​ ទទួលបានការចាក់​ចាប់ពីថ្ងៃទី​ ២៩​ ខែមិថុនា​ ឆ្នាំ២០២១​។ សម្រាប់​កុមារ​ និង​យុវវ័យ​ ដែល​មាន​អាយុ​ចាប់​ពី​១២ឆ្នាំ​ ឡើង​ដល់​ក្រោម​ ​១៨ឆ្នាំ​ ចាប់ពីថ្ងៃទី​ ៩​ ខែសីហា​ ឆ្នាំ​២០២១​។

លោកអ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺសំដៅតែទៅលើមនុស្ស ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅប៉ុណ្ណោះ ចំពោះ​ការចាក់វ៉ាក់សាំង សម្រាប់មនុស្សអាយុចាប់ពី​ ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មិនទាន់ដល់ពេលដែលត្រូវបិទបញ្ចប់នោះឡើយ។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំង ជាអចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែកចំនួន​ ៩កន្លែង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេស​ពលរដ្ឋ ចំណូលស្រុក និងអ្នកមានសុខភាពប្រសើរឡើងវិញ​ មកទទួល​វ៉ាក់សាំង​ ក្រោយពីបិទបញ្ចប់យុទ្ធនាការ។

លោកជំទាវ ឱ វណ្ណឌីន​ បាន​ឲ្យដឹងថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,៣៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មាន ៨៨,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុចាប់ពី ៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៣៧,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២នាក់​៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 20 September 2021 · Image
···

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់​ដាអភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ ឲ្យ​ខិតខំ​អភិវឌ្ឍន៍​ចំណេះដឹង​បន្ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​សង្គមជាតិ។

ការលើកឡើងយ៉ាង​ដូច្នេះក្នុង​ឱកាស​ដែល​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ ចូលជួប​សំដែង​ការគួរសម នាព្រឹក​មិញនៅ​សាលាខេត្ត​កំពង់ចាម។

លោកអភិបាលខេត្ត​ ​បាន​ថ្លែង​ថា ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ ដែល​បាន​បង្កើតឡើង​នេះ គឺ​ធ្វើ​កិច្ចការ​ផ្តោតទៅលើ​វិស័យ​អប់រំ​, សុខាភិបាល និង​សហគ្រិន។ ក្នុង​វិស័យ​ទាំង ៣​នេះដែរ អភិបាលខេត្ត មាន​ចំណាប់អារម្មណ៍​ខ្លាំង​ទៅលើ​វិស័យ​សហគ្រិន​ ​ដោយហេតុថា ការបង្កើត​ឲ្យ​មាន​សហគ្រិនភាព គឺជា​ការ​ផ្ដល់ឱកាស ដល់​យុវជន​របស់​យើង ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ក្នុង​សហគមន៍ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។ ​ដូច្នេះហើយ​យុវជន​របស់​យើង ចាំបាច់​ត្រូវ​សិក្សា​ស្វែងយល់​បន្ថែមទៀត ពី​បណ្ដា​សហគមន៍​ផ្សេងៗ ក៏ដូចជា​សមាគម​ចលនា​យុវជន​ដូចគ្នា ដើម្បី​ដុសខាត់​ខ្លួន​ឲ្យមាន​ការរីកចម្រើន នូវ​ចំណេះដឹង បង្កើន​ភាពខ្លាំង​នៅក្នុង​សហគមន៍ និង​ឈានទៅ​ប្រកួតប្រជែង​ថ្នាក់ជាតិ ជាមួយ​ក្រុមយុវជន នៃ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​នាពេល​ឆាប់ៗ​ខាងមុខ​ផងដែ៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 20 September 2021 · Image
···

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹក​មិញនេះ​ បានចុះពិនិត្យការរៀបចំដំឡើង ម៉ាស៊ីនផលិតអុកស៊ីសែន​ ដែលជាអំណោយរបស់លោកហ៊ុន ម៉ាណែត និងលោកជំទាវ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

លោកអ៊ុន​ ចាន់ដា​ បាន​ជំរុញ​ដល់ក្រុម​ការងារ​បច្ចេកទេស ដែលកំពុងដំឡើងម៉ាស៊ីនផលិតអុកស៊ីសែននេះ ធ្វើយ៉ាងណា​ឲ្យ​បាន​ឆាប់​រួចរាល់ ដើម្បីចាប់ផ្តើមដំណើរការផលិត អុកស៊ីសែនបម្រើឲ្យការព្យាបាលជំងឹកូវីដ នៅក្នុងខេត្តកំពង់ចាម។

អភិបាលខេត្ត បានបញ្ជាក់ថា​ បន្ទាប់​ពពីដំឡើង​ម៉ាស៊ីន​នេះ​រួច​ ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិតខ្យល់អុកស៊ីសែន ដោយខ្លួនឯងហើយ គឺលែងទៅទិញ និងដឹកជញ្ជូននពីភ្នំពេញដែលជាមធ្យមក្នុងមួយថ្ងៃប្រមាណ ៣០០ បំពង់។ ព្រោះ​ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះ មានសមត្ថភាពផលិតអុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់​ឯណោះ​​។

លោក យិន ស៊ី​ណាត ប្រធាន​ប​ន្ទីរ​ពេទ្យ​ខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មន្ទីរពេទ្យ​ខេត្ត​ បានរៀបចំ​ផ្នែក​មន្ទីរពិសោធន៍​មួយ​ដើម្បី​ពិនិត្យ​សំណាក​វិភាគ​មេរោគ​កូ​វីដ-​១៩ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​កម្រិត​មធ្យម អាច​ពិនិត្យ​បាន​មួយថ្ងៃ ចំនួន ១០០ ករណី។ បច្ចុប្បន្ន​កំពុងធ្វើការ​សាកល្បង ដែលការ​លទ្ធផល​ទាំងអស់ ត្រូវបាន​យកទៅ​ផ្ទៀងផ្ទាត់ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​វិទ្យាស្ថាន​សុខភាព​សាធារណៈ មួយរយៈ​សិន រហូត​មាន​លទ្ធផល​ដូចគ្នា ទើប​មន្ទីរពិសោធន៍​ខេត្តកំពង់ចាម នឹងមាន​លទ្ធភាព ចេញ​លទ្ធផល​ដោយផ្ទាល់​តែម្ដង អំពី​វី​រូស​ជំងឺ​កូ​វីដ៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 20 September 2021 · Image
···

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ទាំងអស់ ឲ្យ​​មានការយកចិត្តទុកដាក់ខ្ពស់​អំពី​បញ្ហា​សុខភាព​ គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ការពារ​ ៣​កុំ ជាពិសេសត្រូវ​ចេះ​ការពារ​ខ្លួនឯង​រៀងៗ​ខ្លួន។ ក្នុង​ករណី​បេី​មាន​អាកា​រះ​មិន​ស្រួល ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​ឲ្យលោកគ្រូ អ្នកគ្រូ ដើម្បី​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​​កូ​វីដ-​១៩ ហើយ​ធ្វេីការ​ព្យាបាល​ឲ្យ​បានទាន់​ពេល​វេលា​ ដេីម្បី​ទប់ស្កាត់​កុំឲ្យ​​ឆ្លង​រាលរីកដាល​ទៅ​អ្នក​ដទៃទៀត។​

លោកថ្លែងណែនាំយ៉ាងដូច្នេះ នៅថ្ងៃទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២១​ ព្រឹកមិញនេះក្នុងឱកាសអញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​ចូលរៀន​វិញ របស់សិស្សានុសិស្ស​ នៅវិទ្យាល័យ​បឹង​កុក និង​វិទ្យាល័យ​ដីដុះ​ ក្រុងកំពង់ចាម​។

សូមជម្រាបថារដ្ឋបាលខេត្ត​កំពង់ចាម បាន​បើក​ឲ្យ​សិស្សានុសិស្ស​​ចូលរៀនវិញ​ ​ចែកចេញជា​ពីរ​តំណាក់កាល ដោយ​តំណាក់កាល *​ទី​១ ៖ ឲ្យ​សិស្ស​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ និង​សាលា​ពុទ្ធិក​: ចូលរៀន​នៅ​ថ្ងៃទី២០ ខែកញ្ញា និង​តំណាក់កាល *​ទី​២ ៖ ឲ្យ​សិស្ស​ថ្នាក់បឋមសិក្សា ចូលរៀន​នៅ​ថ្ងៃទី១១ ខែតុលា ដែល​ការសម្រេច​ឲ្យ​សិស្ស​ចាប់ពី​អនុវិទ្យាល័យ​ចូលរៀន​មុននេះ ដោយសារ​ពួកគាត់ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ ស្ថិតនៅក្នុង​វ័យ​មួយ ដែល​ទទួលបាន​ការអប់រំ​ច្រើន អំពី​វិធានការ ការពារ ការឆ្លង​រាលដាជំងឺ​កូ​វីដ។ ជាមួយគ្នា​នោះ​ លោកគ្រូ​ អ្នកគ្រូ​ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ និង​ធ្វើការ​ពិនិត្យ​សំណាក​រក​មេរោគ​កូវីដ​ផងដែរ​៕SRP

Like 0
Comment
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page94 Page95 Page96 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!