Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបនៅថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២២ នេះ បានបព្ជាក់ថា មិនមានល្បែងស៊ីសងជល់មាន់ដូចសារព័ត៌មានចុះផ្សាយនោះទេ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងសេចក្ដីបំភ្លឺមួយក្រោយសារព័ត៌មាន ឦសាន ប៉ុស្តិ៍ បានចុះផ្សាយថា រោងការរិះគន់ថាទីតាំងជល់មាន់របស់ លោកវ៉ាន់ បើកដំណើរការយ៉ាងមានសុវត្ថិភាពព្រោះអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន ៣ នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តចំនួន ៣ គ្រឿងដែលបានបុកបន្តគ្នា។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ០៤និង៤០នាទី​ ស្ថិតនៅ​ភូមិក្រឡាញ់ ឃុំ​ក្រឡាញ់​ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ​ ៦ ត្រង់​ចំណុចចន្លោះគីឡូម៉ែត្រលេខ 36៤និង 36៥ រវាងរថយន្តក្រុងបុក ជាមួយរថយន្តធុនធំដឹកស៊ីម៉ង់ និងរថយន្តធុនតូច។

សមត្ថកិច្ចបានឲ្យដឹងថា៖រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងម៉ាក MITSUBISHI ពាក់ផ្លាកលេខ ភ្នំពេញ 3B.9886 ពណ៌បៃតង បើកបរដោយឈ្មោះ (មិនស្គាល់អត្ដសញ្ញាណ ) ក្នុងទិសដៅពីកើតទៅលិច បានរ៉េចង្កូតឆ្វេងដៃ បានបុករថយន្តធំមួយគ្រឿងដឹកស៊ីម៉ង់ម៉ាក NISSAN UD ពាក់ស្លាកលេខ ស្វាយរៀង 3A.0625 ចំពីមុខបើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ) ក្នុងទិសដៅពីលិចទៅកើត។

ក្រោយពេលកើតហេតុរួចកម្លាំងផ្នែកចរាចរណ៍ស្រុកក្រឡាញ់ បានចុះសម្រួលចរាចរណ៍ការពារកុំឲ្យមានគ្រោះថ្នាក់បន្ថែមទៀត ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI MIGHTY ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C.6797 បើកដោយឈ្មោះ ឈី សុខ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង មានអ្នករួមដំណើរ៣នាក់ទៀតមួយឈ្មោះ រស់ ម៉ារិទ្ធិ ភេទ ស្រី អាយុ៣០ ឆ្នាំនិងប្តីឈ្មោះ ហឿ ធារ៉ា ភេទស្រី អាយុ៤០ឆ្នាំ និងកូនក្មេងប្រុសតូចមួយទៀតមិនស្គាល់ឈ្មោះ រស់នៅភូមិ ពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បើកមកពីទិសខាងលិចយ៉ាងលឿនឃើញបែបនោះមន្ត្រីចរាចរណ៍យើងបានធ្វើសញ្ញាឲ្យបន្ថយល្បឿន តែមិនព្រមបន្ថយល្បឿន ទើបមន្ត្រីចរាចរណ៍យើងបានលោតគេចចេញ ហើយរថយន្តខាងលើនោះក៏បានបើកមកបុកគូទរថយន្តដឹកស៊ីម៉ងត៍ពីក្រោយបន្ថែមទៀត។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយគ្រោះថ្នាក់ និងខូចខាត
១. ឈ្មោះ រស់ ម៉ារិទ្ធិ (បាក់ជើងទាំងពីរ)
២. ឈ្មោះ ហឿ ធារ៉ា (របួសស្រាល)។
ខូចខាតរថយន្តធ្ងន់២គ្រឿង និងរថយន្តស្រាល១គ្រឿង។

មូលហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​
មក​ពី​អ្នកបើកបររថយន្តក្រុង និងរថយន្ត. HYUNDIA បេីកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំ។

ករណីនេះកម្លាំងជំនាញបានពិនិត្យ វាស់វែង បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក។ ចំណែកវត្ថុតាងទាំងបីគ្រឿង រក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២២

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានអះអាងថាខ្លួននឹងលុបបំបាត់អ្នកសុំទានជនអនាថា ដែលតែងតែត្រាច់ចរនៅតាមដងផ្លូវនាៗ។

ការអះអាងនេះធ្វើឡើងក្នុងកិច្ចប្រជុំ រកដោះស្រាយ បញ្ហាជនអាណាថា អ្នកសុំទាន និងជនមានវិប្បល្លាសស្មារតី ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការ ដែលបានដឹកនាំកិច្ចប្រជុំ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីជជែកពិភាក្សារៀបចំទិន្នន័យច្បាស់លាស់ និងរៀបចំយន្តការដោះស្រាយ ប្រកបដោយនិរន្តរភាព សំដៅឈានទៅលុបបំបាត់បញ្ហាអ្នកសុំទាន ជនអាថា ដែលតែងតែត្រាច់ចរនៅតាមដងផ្លូវនានា ក្នុងក្រុងសៀមរាប នាំឱ្យមានភាពរញ៉េរញ៉ៃបាត់បង់សណ្តាប់ធ្នាប់ ក្នុងក្រុង ពិសេសសំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ ស្របជាមួយនឹងសមិទ្ឋផលផ្លូវទាំង៣៨ខ្សែ នឹងដើម្បីលើកស្ទួយកិត្តិយសខេត្តផងដែរ។

លោក នាក់ ណេរ៉ុន បានបញ្ជាក់ទៀយថា ជនអាណាថានិង អ្នកសុំទាន ជាបញ្ហាកើតមានយូរណាស់មកហើយ ហើយមើលទៅអាចថាជារឿងធម្មតា តែវាប្រៀបដូចជាជំងឺមហារីក ដែលគេមិនដឹងពីមូលដ្ឋាន នៃការកើតឡើងនោះទេ ហើយបើគ្មានយន្តការនិងដំណោះស្រាយទេវានឹងចេះតែរីកធំឡើងៗ នាំឱ្យហួសពេល និងពិបាកក្នុងការដោះស្រាយ នាពេលខាងមុខដូច្នេះសូមសមាជិក ក្រុមការងារទាំងអស់ ត្រូវធ្វើការស្រង់ទិន្នន័យ ដើម្បីកំណត់ និង ញែកឱ្យដាច់លក្ខណៈ នៃជនមានវិប្បល្លាសស្មារតី ឱ្យបានជាក់ច្បាស់ អំពីស្ថានភាពវិប្បល្លាសបុគ្គល ចំពោះអ្នកសុំទាន ហើយជនអាណាថា ក៏អាជ្ញាធរមូលដ្ឋានក្រុងស្រុក ត្រូវពិនិត្យពីភាពអត្តសញ្ញានៃក្រីក្ររបស់់ពួកគាត់ និងទាញគាត់ទៅក្នុងកម្មវិធីនៃគម្រោងនានាដែលកំពុងដំណើរការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ម៉ូតូចំនួន២គ្រឿងបានបុកគ្នា ហើយខ្ទាតមនុស្សចូលក្រោមរថយន្ត ហើយរថយន្តជាន់ស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅម៉ោង១៧និង៤០ ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២២ តាមផ្លូវជាតិលេខ៦៤ ស្ថិតក្នុងភូមិបត់ង្កោ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1G-4192 បានបុកប៉ះ ម៉ូតូZOOMER X ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប 1AB-8820 ហើយបានខ្ទាតមនុស្សចូល រថយន្ត ម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3E-6519  បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចបានបន្តថាករណីនេះមូលហេតុម៉ូតូបើកបរល្បឿនលឿន វ៉ាជែងខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យបុកគ្នាហើយខ្ទាតមនុស្សចូលក្រោមរថយន្តតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចចរាចណ៍បានចុះធ្វើការវាស់វែងនិងយកវត្ថុតាងទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ខេត្តសៀមរាប៖រថយន្តស៊េរីទំនើបមួយគ្រឿងបានរងការឆាប់ឆេះផ្នែកខាងមុខទាំងស្រុក។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី​ ១៧​ ខែ​ កកុម្ភ: ឆ្នាំ​ ២០២២​ ម៉ោង១ស្ថិតនៅចំណុចផ្សារកណ្តាលខាងជេីង មន្ទីរពេទ្យខេត្តបង្អែកខេត្ត​ ក្នុងភូមិ​ មណ្ឌល១​ សង្កាត់​ ស្វាយដង្គំ​ ក្រុង-ខេត្ត​ សៀមរាប​។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា
ករណីអគ្គីភ័យនេះ បានឆាបឆេះរថយន្តទំនេីប១គ្រឿងម៉ាកLexus Rx350L (ផ្នែកកំបូមុខម៉ាស៊ីន)ពេលកំពុងបេីកបរ។ ម្ចាស់រថយន្ត មានឈ្មោះ​ ឈុន​ ដារ៉ាត់​ ភេទ​ប្រុសអាយុ​១៧ឆ្នាំ​ មានទីលំនៅក្នុងបុរីឌឹព្រីមមៀ ភូមិ​គ្រួស​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​។

របាយការណ៍បានបញ្ជាក់ថា នៅក្នុងកិច្ចការជួយសង្គ្រោះ មានរថយន្ត ពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន ០២គ្រឿង និងប្រើប្រាស់ទឹកអស់ ០១រថយន្ដ ហើយមូលហេតុនៃការឆេៈគឺ បណ្ដាលមកពី ឆ្លងអគ្គីសនី។ការខូចខាត:រថយន្តផ្នែកខាងមុខម៉ាស៊ីនទាំងស្រុង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ក្រោយពីមានប្រតិកម្មជាបន្តបន្ទាប់មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ចំពោះប្រើពាក្យសម្ដីរបស់លោក គឹម ហ៊ាង ដែលបានធ្វើឲ្យប៉ះពាល់ដល់តំបន់អភិរក្សតំបន់អង្គរ លោក គឹម ហ៊ាងបានចេញលិខិតសូមទោសជាសាធារណៈ។

លិខិតសូមទោសរបស់លោក គឹម ហ៊ាង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបរាប់ថា ខ្លួនកើតនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៨០ ។

លោកបានធ្វើជាវាគ្មិនម្នាក់ ក្នុងសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្តីពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាលកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុងសៀមរាប ខេត្តសៀមរាប។

លោករៀបរាប់បន្តថា ក្នុងបទបង្ហាញ និងការវិភាគរបស់ខ្លួនមានរយៈពេលជាង២ម៉ោង ដោយលោកបានបកស្រាយពីចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និងអភិឌ្ឍន៍វិស័យអចលនទ្រព្យ នៅខេត្តសៀមរាប។

លោកទទួលស្គាល់កំហុសខ្លួនថា ការបកស្រាយរបស់លោកពិតជាមានការប៉ះពាល់ ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយដែលបានបង្កើតឡើងដោយអចេតនា ។

លិខិតបញ្ជាក់ថា “ខ្ញុំបាទសូមលំឱនកាយ លើកដៃម្រាមដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលខ្ញុំបាទបានបង្កើតឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប”។

សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃ១៧ កុម្ភៈនេះ បានចេញមកថ្កោលទោស និងណែនាំឲ្យលោក គឹម ហ៊ាង ជាអ្នកជំនាញខាងអចលនទ្រព្យ ត្រូវបញ្ឈប់ជាបន្ទាន់នូវពាក្យសំដីដែលគ្មានទំនួលខុសត្រូវ។

ប្រតិកម្មពីសំណាក់មន្ត្រីរាជរដ្ឋាភិបាលនិងក្រសួងវប្បធម៌នេះធ្វើឡើងបន្ទាប់ពី លោកគឹម ហ៊ាង និយាយថា ចំណុចខ្សោយរបស់ខេត្តសៀមរាប គឺបណ្ដាលមកពីការកំណត់កម្ពស់នៃការសាងសង់សំណង់ និងការអភិរក្សវប្បធម៌ច្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានសម្រេចដាក់ពាក្យបណ្ដឹងប្ដឹងលោកឃឹម ហ្វីណង់ អាយុប្រហែល ៣៥ ឆ្នាំមានមុខរបរ ជាអភិបាលស្រុកបន្ទាយស្រី បច្ចុប្បន្ននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទៅតុលាការខេត្តសៀមរាប ពីបទ ញុះញង់ រំលោភលើកម្មសិទ្ធិឯកជន និងពីបទ មិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការ។

នេះបើយោងតាមពាក្យបណ្ដឹងដែលអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅល្ងាចថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២២ នេះ។
ម្ចាស់បណ្ដឹងមានឈ្មោះលី អ៊ុំអេង ភេទស្រីអាយុ៥១ ឆ្នាំ មុខរបររកស៊ី បច្ចុប្បន្ននៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ចាក់ផងដែរថាក្រៅពីប្ដឹងលោក ឃឹម ហ្វីណង់ ទៅតុលាការខេត្តសៀមរាប លោកស្រី លី អ៊ុំអេង គាត់បានដាក់ពាក្យបណ្ដឹងលោក ឃឹម ហ្វីណង់ ទៅអភិបាលខេត្តសៀមរាប ពីបទញុះញង់ រំលោភលើកម្មសិទ្ធិឯកជន និងមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២២
  • លោកពៅ ពិសិដ្ឋ           លោក អ៊ឹង គីមលាង

ខេត្តសៀមរាប៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ ​សម្រេចផ្ទេរភារកិច្ចលោក ពៅ ពិសិដ្ឋ ពីអភិបាលរងខេត្តសៀមរាប ទៅជាអភិបាលរងខេត្តពោធិ៍សាត់ និងផ្ទេរភារកិច្ចលោក អ៊ឹង គឹមលាង ពីអភិបាល​រង​ខេត្តពោធិ៍សាត់ ទៅជាអភិបាលរងខេត្តសៀមរាប​វិញ។ អនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

                       លោក ប្រាក់ សោភណ សូមជម្រាបថា នាយករដ្ឋមន្ត្រីហ៊ុន​ សែន​ នៅថ្ងៃទី០៧ កុម្ភៈ ក៏បានសម្រេចតែងតាំង លោក ប្រាក់ សោភណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ជាអភិបាលរងខេត្តសៀមរាប និង ផ្ទេរភារកិច្ច លោក ង៉ាន់ ភិរុណ ពីអភិបាលរងខេត្តសៀមរាប ទៅកាន់មុខតំណែងជាអគ្គាធិការង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃវិញ៕SRP                               លោក ង៉ាន់ ភិរុណ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

ខេត្តសៀមរាប៖លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប.ឧត្តរមានជ័យ សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនពរ ឯកឧត្តម ប្រាក់ សោភ័ណ សមាជិកនៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ក្នុងឱកាសដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យ តែងតាំងជាអភិបាល នៃគណៈអភិបាល រងខេត្តសៀមរាប។

សូម ឯកឧត្តម មានសុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យរីកចម្រើនបន្ថែមទៀត។

                      សូមគោរពជូនពរពី
លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប.ឧត្តរមានជ័យ និងក្រុមគ្រួសារ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ក្រុមកម្មករប្រមាណជិត៣០នាក់ដែលធ្វើផ្លូវ៥ខ្សែ នៅជុំវិញផ្សារចាស់ ក្នុងចំណោមគម្រោង សាងសង់ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននាំគ្នាតវ៉ាសុំបើកប្រាក់ខែពីមេការ ឈ្មោះសេង ពេជ្រ។

ការតវ៉ាធ្វើឡើងនៅថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ២០២២ម្សិលមិញ បន្ទាប់ពីមេការរូបនេះ មិនបើកប្រាក់ខែឲ្យពួកគាត់ជាច្រើនខែមកហើយ។

ក្រុមកម្មករបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថាក្រុមពួកគាត់មានគ្នាជិត៣០នាក់ ទទួលបន្ទុកធ្វើផ្លូវ៥ខ្សែ នៅជុំវិញផ្សារចាស់ ក្នុងភូមិមណ្ឌុល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ក្រុមកម្មករបន្តទៀតថា កន្លងមកលោក សេង ពេជ្រ ជាមេការ មិនដែលបើកប្រាក់ខែអោយពួកគាត់នោះទេ។ ប៉ុន្តែមេការរូបនេះតែងអោយកម្មករខ្ចីលុយ ដោយអ្នកខ្លះខ្ចីបាន៤០មុឺនរៀល ៦០មុឺន ១លានរៀល តាមតែចិត្តដែលគាត់អោយខ្ចី។ ដោយឡែកឥលូវនេះពួកគាត់បានធ្វើផ្លូវរួចរាល់ហើយប៉ុន្តែឈ្មោះ សេង ពេជ្រ មិនបើកលុយអោយ ហើយថាខាងក្រុមហ៊ុន មិនទម្លាក់លុយអោយ។ ហើយខែកុម្ភៈ ឆ្នាំ២០២២ កម្មករមកតវ៉ាដល់ក្រុមហ៊ុនសុំបើកប្រាក់ខែ តែខាងក្រុមហ៊ុនឆ្លើយថា ខាងក្រុមហ៊ុនបានទម្លាក់លុយអោយលោក សេង ពេជ្រ អស់ហើយ។ បើទោះបីយ៉ាងណា ក៏ខាងក្រុមហ៊ុនសន្យាថា នឹងជួយសម្រប់សម្រួល ការបាត់បងប្រាក់ខែនេះអោយពួកគាត់ផងដែរ។

សូមជម្រាថា កម្មករខ្លះគាត់បាត់ប្រាក់ខែ ៣ខែ ខ្លះ៥ខែ ហើយ ក្នុង១ខែចន្លោះពី៣០០$ ទៅ៥០០$។ ក្នុងការតវ៉ានេះ មានតែភាគីកម្មករ និង ក្រុមហ៊ុនតែប៉ុណ្ណោះ អត់មានវត្តមានមេការទទួលបន្ទុកធ្វើផ្លូវ៥ខ្សែនៅផ្សារចាស់លោក សេង ពេជ្រ នោះទេ។ សៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកសេងពេជ្រនៅឡើយទេចំពោះការលើកឡើងរបស់កម្មករ។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញជិះកង់ពិនិត្យមើលផ្លូវ ទោចក្រយានយន្ត និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ តាមផែនការដែលបានគ្រោងទុក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យ ដឹងថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខបានបញ្ចប់ ជាស្ថាពរតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ។

គួររម្លឹកផងដែរថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងសារណការដឹកជញ្ជូនរូបនេះ គេនៅពុំទាន់ឃើញចុះត្រួតពិនិត្យផ្លូវទាំងអស់ ក្នុងក្រុងសៀមរាបនោះទេ ពោលរដ្ឋមន្ត្រីរូបនេះ តែងតែពិនិត្យមើលផ្លូវណាដែលធ្វើស្អាតៗ តែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

ខេត្តសៀមរាប៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរភារកិច្ចលោកង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប មកកាន់មុខតំណែងជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ និងតែងតាំងលោកប្រាក់ សោភ័ណ ជាអភិបាលរងខេត្តសៀមរាប។

នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។

សូមបញ្ជាក់ថា លោកប្រាក់ សោភ័ណ អតីតអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ប៉ុន្តែក្រោយពីលោកទៀ សីហា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងជាអភិបាលរងខេត្តសៀមរាបឡើងជា អភិបាលខេត្តសៀមរាប ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបត្រូវបានលោកប្រាក់សោភ័ណឡើងជំនួស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានថ្លែងប្រាប់ថា រ៉ឺម៉កមួយគ្រឿងដែលបានដឹកឈើ ហើយបុករថយន្តនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ជាឈើមានច្បាប់ចេញពីដេប៉ូ។
មន្ត្រីបន្តថា ឈើដែលវែងដូច្នេះគឺជាឈើមានច្បាប់ចេញពីដេប៉ូ។ ទោះជាយ៉ាងណាមន្ត្រីរដ្ឋបាលព្រៃឈើ មិនបានបញ្ជាក់ថាម្ចាស់ឈើមានឈ្មោះអ្វី ហើយរ៉ឺម៉កដឹកឈើនោះចេញពីដេប៉ូមួយណាឡើយ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះមន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាបបានបញ្ជាក់ផងដែរថា បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង។ យ៉ាងណាមន្ត្រីនគរបាលចរាចរណ៍មិនបានបញ្ជាក់ថាភាគីខាងណាមួយខុសឬត្រូវនោះទេដោយសារគេបានបញ្ចប់គ្នានៅកន្លែង។

សូមបញ្ជាក់ថាកាលពីនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២២នៅចំណុចផ្លូវបំបែក ជា៤ជិតស្ថានីយ៍ប្រងឥន្ទន: អ៊ុក សុខុម ខាងកេីតស្ពានក្រវ៉ាត់ក្រុង៥០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប រ៉ឺម៉កដឹកឈើ១គ្រឿង ដែលមានទិសដៅពីកើតទៅលិចបានបុកជាមួយរថយន្តស៊ាំយ៉ុងដែលបានឆ្លងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ញាជើង តែមិនបង្កឲ្យមានមនុស្សណារងរបួសនោះទេ។

ទាក់ទងទៅនឹងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះថារ៉ឺម៉កដឹកឈើខាងលើជារបស់ឈ្មោះចាន់ ណា នោះ លោកចាន់ ណា បានបដិសេធថា មិនពាក់ព័ន្ធជាមួយលោកនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page93 Page94 Page95 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×