Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ឧបរាជ ឆាវឆាវ 29 September 2021 · Image
···

ខេត្តកំពង់ចាម៖ក្រុមការងាររាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក វេង សាខុន រួមជាមួយឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលជាសហការី ហើយនិងសប្បុរសជន បានមូលមតិគ្នាជាឯកឆ្ឆ័ន្ទ បាននាំយកគ្រឿងឧបភោគបរិភោក និងបច្ច័យ មួយចំនួនទៅប្រគេន ព្រះចៅអធិការ ដែលគង់នៅតាមវត្តអារាមចំនួន ៤០ នៅស្រុកជើងព្រៃ។

ការផ្ដល់នេះក្នុងគោលបំណង ចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនូវបញ្ហាកង្វះចង្ហាន់នៅតាមបណ្តាវត្ត នៅក្នុងស្រុកជើងព្រៃ ក្នុងពិធីកាន់បិណ្យ ក្នុងនេះរួមមាន៖ មីម៉ាម៉ា ៥0កេះធំ ទឹកត្រីដបធំចំនួន ៥០យួរ ទឹកស៊ីអ៉ីវដបធំចំនួន ៥០យួរ អង្ករចំនួន៤តោន ត្រីខចំនួន ៤០កេះ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគទាំងអស់បានដឹកជញ្ជូនដល់សាលាស្រុកជើងព្រៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ដើម្បីត្រៀមដឹកជញ្ជូនទៅប្រគេនតាមបណ្តាវត្តនៅក្នុងសប្តាហ៍នេះ ដែលក្នុងមួយវត្តៗ ទទួលបាន៖
១- បច្ច័យចំនួន ៥០០ ០០០រៀល
២- អង្ករចំនួន១០០គីឡូក្រាម
៣- មីម៉ាម៉ាចំនួន ១កេះធំ
៤- ត្រីខ ចំនួន ១កេះ
៥- ទឹកស៊ីអ៉ីវចំនួន ១យួរ
៦- ទឹកត្រីខចំនួន ១យួរ
គិតជាថវិកាសរុបចំនួន ៤២ ៦០០ ០០០ រៀល៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 28 September 2021 · Image
···

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​ទាំង​៣ប្រភេទ​ ដែល​កន្លងមក​តែងតែ​ខិតខំ​ថែរក្សា​​ ការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ជាពិសេស​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​។

អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​ថែទាំ​សុខភាព​របស់​ខ្លួន​ និង​ក្រុមគ្រួសារ​ ជាពិសេស​ត្រូវ​ អនុវត្តតាមនូវ​វិធានការ​ ៣ការពារ​ ៣កុំ​។

លោកថ្លែងកោតសរសើរបែបនេះ នៅថ្ងៃទី​២៨​ ខែកញ្ញា​ នេះ​ ក្ក្នុងឱកាសផ្តល់​អំណោយ​ជា​ថវិកា​ និង​សម្ភារ​ ជូន​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ យោធា​ខេត្ត​ និង​កងរាជអាវុធហត្ថ​​​ខេត្ត​ ដើម្បី​ទ្រទ្រង់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​។

គួរ​បញ្ជាក់​ថា​ អំណោយដែលអភិបាលខេត្ត​ ផ្តល់​ជូន​កងកម្លាំង​ប្រដាប់​អាវុធ​​ទាំង៣​ ក្នុង​ខេត្តកំពង់ចាម​ រួមមាន​ ស្នងការដ្ឋាននគរបាលខេត្ត​ ទទួល​បាន​ថវិកា​ចំនួន​​ ១០លានរៀល​​ ម៉ាស​ ២ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​ ១៥០លីត្រ​ យោធា​ខេត្ត​ ទទួល​បាន​ថវិកា​ ១០លានរៀល​ ​ម៉ាស​ ២ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​១៥០លីត្រ​ និង​កងរាជអាវុធហត្ថ​ខេត្ត​ ទទួល​បាន​ថវិកា​ ចំនួន​១០លានរៀល​ ​ម៉ាស​ ១ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​ ចំនួន​​១៥០លីត្រ​ ផងដែរ​​៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 27 September 2021 · Image
···

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថាដោយផ្អែកទៅនឹងស្ថានភាពជាក់ស្ដែង នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ យើងអាចវាយតម្លៃផ្ដោតទៅលើកត្តា ៥ចំណុចគឺ៖ ១.ដោយសារប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងរួចហើយ មានការធ្វេសប្រហែស មិនបានអនុវត្តវិធានសុខាភិបាល«៣ការពារ ៣កុំ»។ ២.ការបណ្ដែតបណ្ដោយ និងការគ្រប់គ្រងអ្នកជំងឺដែលអនុញ្ញាតឲ្យនៅសម្រាកព្យាបាលនៅតាមផ្ទះ ច្បាស់លាស់ ជាពិសេស នៅពេលគាត់ឆ្លងរួចហើយ តែសុខភាពធម្មតា ហើយអាចចម្លងទៅអ្នកដទៃបាន។ ៣.ការអនុញ្ញាត ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ តែសាមីខ្លួន មិនគោរពតាមវិធានសុខាភិបាល។ ៤.ទាក់ទងជាមួយអារម្មណ៍របស់មនុស្ស នៅពេលបុណ្យទានម្ដងៗ ភ្លេចគិតគូរអំពីសុខភាព តាមរយៈ ធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយ ដើម្បីជួបជុំមិត្តភ័ក្រ ហើយហូបចុក ជាដើម។ និង៥.ភាពធ្វេសប្រហែស របស់មន្ត្រី ឬអាជ្ញាធរមូលដ្ឋាន មិនបានត្រួតពិនិត្យ ឬចុះអន្តរាគមន៍ជាប្រចាំ។

លោកថ្លែងបែបនេះនៅព្រឹកមិញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ គ្រប់គ្រងស្ថានការណ៍ឲ្យប្រសើរឡើងវិញ។

អភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ ពង្រឹងគោលគោលជំហរ នៃការអនុវត្តភារកិច្ចឡើងវិញ ដោយ៖ ទី១.ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស នៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ជាពិសេស ការអនុវត្តលើវិធានការសុខាភិបាល «៣កុំ ៣ការពារ» ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បី ប្រជាពលរដ្ឋមានការភ្ញាក់រលឹកឡើងវិញ។ ទី២.ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួមនឹងការសរសេរបម្រាមការពារឲ្យបានត្រឹមត្រូវ។ ជាមួយនោះ ត្រូវចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើចត្តាឡីស័ក។ ទី៣.មន្ទីរសុខាភិបាលត្រូវខិតខំ ធ្វើយ៉ាងណា ឲ្យយន្តការ នៃការព្យាបាលជំងឺនៅតាមផ្ទះ ជាពិសេស  ត្រូវមានក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជំងឺឲ្យបានជាប្រចាំ និងហ្មត់ចត់បំផុត ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រៅពីនោះ ជម្រុញដល់ការព្យាបាលជងឺ ឲ្យបានលឿនជាងមុន។ ទី.៤.ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចទាំងឡាយ ដែលគេចវែស ការធ្វើចត្តាឡីស័ក និងការព្យាបាល បូករួមទាំងជនមិនគោរពតាមវិធានសុខាភិបាលផងដែរ។ ទី៥.ត្រូវបន្តការគ្រប់គ្រងអ្នកចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។ ទី៦.ជម្រុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ ដែលមានហានិភ័យ។ និងទី៧.ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅថ្នាក់ណា ត្រូវបិទថ្នាក់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក។ យើងធ្វើបែបនេះ ដើម្បី បញ្ចៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស។

លោកក៏បានណែនាំអាជ្ញាធរក្រុង ស្រុក វិស័យពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា កុំឲ្យស្ថានការណ៍នេះវិវឌ្ឍធ្ងន់ធ្ងរ និងរួមគ្នាគ្រប់គ្រងស្ថានការណ៍នេះ ឲ្យល្អប្រសើរ និងឈានទៅស្ងប់ស្ងាត់ទៅវិញ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 27 September 2021 · Image
···

ខេត្តកំពង់ចាមអាជ្ញាធរសាលា​ស្រុក​ស្រីសន្ធរ​​​​​​​​​ នៅព្រឹកមិញនេះបានប្រកាស​ដាក់ឲ្យ​ដេញ​ថ្លៃ​ ចំនួន​៤គម្រោង​ ដើម្បីស្ថាបនា​ផ្លូវ​បេតុងអាមេ​​ ជាង១០០០ម៉ែត្រ។

គម្រោងការដេញថ្លៃក្រោម​វត្តមាន​​លោក​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ និង​លោក​ បែត​ វ៉េងឃីម​ អភិបាល​រង​ស្រុក​ស្រីសន្ធរ​​​ ដោយ​មាន​ការ​ចូលរួម​ពី​​ក្រុម​ការងារ​សម្របសម្រួល​ខេត្ត​ និង​ស្រុក​ ព្រមទាំង​គណៈកម្មការ​​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។ ដោយគម្រោងនេះគឺមូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​។
​
ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​ ​ឡី​ មិច​​​​​​ បាន​ធ្វើ​ការ​សំណូមពរ​ដល់​​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ទាំងអស់​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​​អនុវត្ត​វិធានការ​សុខាភិបាល​ ដេីម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ជាពិសេស​ត្រូវ​អនុវត្ត​វិធានការ​៣ការពារ​ ៣កុំ​ ​​ក្នុងនោះត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ផ្ទាល់ខ្លួន​ និង​ពាក់​ម៉ាស​ការពារ​ឲ្យ​បាន​គ្រប់ៗគ្នា​។ ដោយឡែក​ចំពោះ​ការ​ដេញ​ដេញថ្លៃគម្រោង​មូនិធិ​ឃុំ​​នេះដែរ​ ត្រូវ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ ​ដោយ​ភាព​ថ្លៃថ្នូរ​ និង​កុំ​ឲ្យ​មាន​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​​ ហេីយ​ការ​សាងសង់​សំណង់​ ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​ផងដែរ​។

លោក​បែត​ វ៉េងឃីម​ អភិបាលរង​ស្រុកស្រីសន្ធរ​​ បាន​ឲ្យដឹងថា​ គម្រោង​មូលនិធិ​ឃុំ​​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៤ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​ផ្ទះ​កណ្តាល​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៥ ម៉ែត្រ​ ទទឹង ៣ម៉ែត្រ នៅភូមិផ្ទះកណ្តាលក្រោម ភូមិចុងបឹង និងភូមិអូរលាវ។​ ​
២-ឃុំ​ព្រែកពោធិ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤០០ម៉ែត្រ​ ទទឹង ៤ម៉ែត្រ​ នៅភូមិប្រថ្នល់។ ​
៣-ឃុំ​ព្រែករំដេង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង​ ២៣១ម៉ែត្រ​ ទទឹង៣.៥ម៉ែត្រ​ នៅភូមិអូរឡេង​។​
៤-ឃុំ​ឫស្សីស្រុក​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង​ ២០០ម៉ែត្រ​ ទទឹង៤.៥ម៉ែត្រ​ នៅភូមិត្នោតលើ​៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 22 September 2021 · Image
···

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃពុធ​ ខែ ទី២២កញ្ញានេះ បាន​ដឹកនាំ​មន្ត្រី​រាជការ​ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​​ រួម​ជាមួយ​​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​​ ចូលរួមកាន់បិណ្ឌវេនទី១ ព្រមទាំង​បាន​នាំ​យក​គ្រឿង ​ឧបភោគ បរិភោគ ចង្ហាន់ រួមនឹង​បច្ច័យ​មួយ​ចំនួន​​ ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​កាល​ត្រីមាស​ នៅវត្តជ័យគីរី​ ​(ភ្នំហាន់ជ័យ​) ក្នុង​ស្រុក​កំពង់​សៀម ដេីម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូនទៅដល់បុព្វការីជន​ទាំងអស់ ដែលបានចាកឋានទៅកាន់លោកខាងមុខ​ រួមទាំង​​​ប្រជាពលរដ្ឋ​​ដែលបាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​ជំងឺ​កូវីដ​-១៩​ ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​ ទេយ្យទាន​ និង​បច្ច័យ​ដែលវេរ​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុងឱកាសកាន់បិណ្ឌវេនទី១​នេះ​រួមមាន​ បច្ច័យ​សរុប​​ ចំនួន​​ ៥លាន​ ៤សែនរៀល​ និង១០០ដុល្លារ​​ អង្ករ​ ២០០គីឡូក្រាម​ មី​ ៥កេស​ ទឹកបរិសុទ្ធ​ ៥កេស​ ទឹកក្រូច​ ៥កេស​ ទឹកដោះគោខាប់​ ១កេស​ធំ​ តែ​ ៥កញ្ចប់​ ស្ករស​ ៥គីឡូ​ ចង្ហាន់​ ៧ស្រាក់​ និង​ផ្លែឈើ​ ៥កន្ត្រក​ ផងដែរ។ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌបានចាប់ផ្តើម ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែកញ្ញាដល់ថ្ងៃទី​៦​ ខែតុលា​ ដែលមានរយៈពេល១៤ថ្ងៃ សម្រាប់​ការកាន់បិណ្ឌ និង១ថ្ងៃចុងក្រោយជាថ្ងៃភ្ជុំធំ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page93 Page94 Page95 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!