Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ស្ពឺ

ប៊ុន វិចត្រ 21 August 2020 · Image
···

ខេត្តកំពង់ស្ពឺ៖ប៉ូលិសស្នងកាខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន លោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង បន្ទាប់ពីមានការបាញ់បោះសេរី។
ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទីថ្ងៃទី១៩ខែសីហាឆ្នាំ២០២០ ក្នុងទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសំរោងទង ផ្ញើជូនស្នងការនគរបាលខេត្តកំពង់ស្ពឺ
ចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២០បានរៀបរាប់ថា កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង៩ និង០០ នាទីលោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានយកអាវុធខ្លី របស់ខ្លួនមួយដើមម៉ាកឡុកធ្វើសកម្មភាពឈរបាញ់នៅចំណុចបរិវេណសាលាស្រុកមាត់ស្រះទឹកខាងត្បូង។

ក្នុងរបាយការណ៍បន្តថាលុះមកដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០ នាទីលោកវរសេនីយ៍ទោ កង ភារី បាននាំកូនចៅក្រោមឱវាទផឹកស៊ីរហូតស្រវឹងនិយាយអួតក្អេងក្អាង ហើយឈរបាញ់នៅក្នុងបរវេណសាលាស្រុកចំណុចមាត់ស្រះទឹកដដែល ក្នុងនោះកូនចៅរបស់ខ្លួនជាច្រើនដែលផឹកស៊ីក៏បានចូលរួមក្នុងការបាញ់ដែរ។
រួមមានលោកអនុសេនីយ៍ឯក ដន សុខុម ឋានៈនាយរងផ្នែកសន្តិសុខបាញ់ចំនួន២គ្រាប់លោកអនុសេនីយ៍ត្រី ព្រីង ឡងឌី ឋានៈនាយរងប៉ុស្តិ៍វល្លិ៍សបាញ់ចំនួន២ គ្រាប់លោកអនុសេនីយ៍ត្រី តាន់ សៅលី ឋានៈនាយរងផ្នែកគ្រឿងញៀនបាញ់ចំនួន ២គ្រាប់ លោកអនុសេនីយ៍ត្រីម៉ាន់ ប៊ុណ្ណារ៉ា ឋានៈនាយរងផ្នែកគ្រឿងញៀនបាញ់ចំនួន០២គ្រាប់ លោកព្រិន្ទបាលទោ ឌី សូភក្តិ ឋានៈមន្ត្រីប៉ុស្តិ៍ទំព័រមាសបាញ់ចំនួន០២ គ្រាប់។
ជុំវិញហេតុការណ៍នេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការប៉ូលិសខេត្តកំពង់ស្ពឺ បានប្រាប់អ្នកយកព័ត៌មានថា ករណីខាងលើ
លោកបានរាយការណ៍ទៅថ្នាក់លើដើម្បីអោយដាក់តាមវិន័យរបស់កងកម្លាំងអគ្គស្នងការនគរបាលជាតិលេខ០០៦ អោយសមទោសកំហុសដែលមន្ត្រីនគរបាលយុត្តិធម៌បានប្រព្រឹត្ត។
បើតាមសេចកក្ដីរាយការណ៍ថាពេលនេះកម្លាំងនគរបាលជំនាញប៉ូលិសស្នងការខេត្តកំពង់ស្ពឺ កំពុងតែធ្វើការសាកសួរលោកអធិការរងរូបនេះ ដើម្បីរកមូលហេតុដែលបានបាញ់បោះនេះ។
សូមបញ្ជាក់ថារបាយការណ៍ គោរពផ្ញើជូនលោកស្នងការខេត្ត ចុះហត្ថលេខា ដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង និងអភិបាលស្រុកសំរោងទង ករណីបាញ់បោះនេះ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 12 July 2020 · Image
···

ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសជាតិរឹងមាំគឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង គឺដោយសារកងទ័ពយើងខ្លាំង។ នាយទាហានជំនាន់មុនបានបន្សល់ទុកនូវស្នាដៃការពារជាតិ ដើម្បីបុព្វហេតុជាតិ មកដល់យើងសព្វថ្ងៃនេះ ដូច្នេះយើងត្រូវបន្តថែរក្សានូវកេរមរតកនេះទៅមុខទៀត ដោយឈរលើមូលដ្ឋានៃស្មារតីឆន្ទៈ បទពិសោធន៍ ហើយបូកផ្សំជាមួយនឹងសមត្ថភាពជាក់ស្តែង។

ការលើកឡើងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌឲ្យសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០ មូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ នាព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

លោកហ៊ុន ម៉ាណែត បានបន្ថែមថា ការហ្វឹកហ្វឺនពលទាហានឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់ គឺជាកត្តាសំខាន់បំផុតដែលធ្វើឱ្យកងទ័ពរបស់យើងខ្លាំងហើយអាចការពារជាតិមាតុភូមិរបស់យើងបានយូរអង្វែងទៅមុខទៀត។ ការហ្វឹកហ្វឺនត្រូវផ្អែកលើកត្តាពីរ ទីមួយគឺស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងទីពីរគឺកត្តាសមត្ថភាពដោយមានភាពម្ចាស់ការលើខ្លួនឯង។ នេះហើយជាស្មារតីជាតិនិយម ដើម្បីបង្កើននូវភាពជឿទុកចិត្តលើខ្លួនឯងនៅក្នុងការធានាម្ចាស់ការលើអនាគតរបស់យើង។

លោកបានបញ្ជាក់ថា យោធាចារ្យមានតួនាទីសំខាន់ណាស់។ អាជីពជាយោធាចារ្យ មានលក្ខណៈពិសេសពីរ ទីមួយគឺយើងបានចូលរួមដោយផ្ទាល់ក្នុងការបម្រើជាតិតាមរយៈការបង្រៀនពលទាហានរបស់យើងឱ្យមានមូលដ្ឋានក្នុងការការពារខ្លួន ក៏ដូចជាការពារអង្គភាព ធានាបាននូវជោគជ័យក្នុងការបំពេញភារកិច្ច ដែលជាមោទភាពក្នុងការចូលរួមចំណែកការពារជាតិតាមរយៈការបណ្តុះបណ្តាលនូវវីរជនឆ្នើមៗ ទីពីរគឺយោធាចារ្យទទួលបាននូវកិត្តិយសមហាសាលដែលដក់ជាប់ក្នុងក្រអៅបេះដូងរបស់សិស្សគ្រប់រូប ក្នុងនាមជាអ្នកមានគុណដែលបានផ្តល់នូវចំណេះដឹងដល់ពួកគេ។

លោក លើកបង្ហាញ ដល់សិក្ខាកាម និងយោធាចារ្យ ឱ្យយល់អំពីតម្លៃនៃអាជីពមួយនេះ ហើយយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហ្វឺន និងចេញទៅបំពេញភារកិច្ចបង្រៀននៅតាមបណ្តាសាលា ប្រកបដោយឆន្ទៈ និងមនសិកាខ្ពស់ចេញពីបេះដូង។ លោកបានបន្តថាសូមយល់ផងដែរអំពីអត្ថប្រយោជន៍នៃអាជីពមួយនេះ តាមរយៈការចោទសួរថា តើយើងបានបន្សល់ទុកអ្វីខ្លះជូនកងទ័ពយើងបន្ទាប់ពីការចូលនិវត្តន៍ទៅ គឺយោធាចារ្យម្នាក់អាចបន្សល់ទុកនូវយោធិនរាប់ពាន់នាក់ដែលយើងបានចូលរួមបណ្តុះបណ្តាល រួមទាំងការបន្សល់ទុកនូវប្រព័ន្ធហ្វឹកហ្វឺនបណ្តុះបណ្តាលអប់រំកងទ័ព បន្តទុកឱ្យកូនចៅយើងជំនាន់ក្រោយៗទៀត។ ដូច្នេះហើយឱកាសជាយោធាចារ្យនេះ គឺជាឱកាសពិសេសមួយដែលសិក្ខាកាមយើងអាចចូលរួមក្នុងការកសាងសមិទ្ធិផលសម្រាប់កងទ័ពតាមរយៈការកសាងបណ្តុះបណ្តាលធនធានមនុស្ស។

លោកក៏បានកោតសរសើរ និងថ្លែងអរគុណថ្នាក់ដឹកនាំកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ, អង្គភាព-ស្ថាប័នពាក់ព័ន្ធ, គណៈគ្រប់គ្រងវគ្គ, យោធាចារ្យ ក៏ដូចជានាយទាហាន, នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ដែលបានដែលបានសហការជួយរៀបចំ និងបង្កលក្ខណៈឱ្យការហ្វឹកហ្វឺននេះដំណើរការបានល្អប្រសើរ និងសូមអរគុណដល់បេក្ខជនយោធាចារ្យទាំងអស់ដែលបានស្ម័គ្រចិត្ត និងសកម្មយកចិត្តទុកដាក់ចូលរួមនៅក្នុងការហ្វឹកហ្វឺននេះ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 16 June 2020 · Image
···

ខេត្តកំពង់ស្ពឺ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាទីតាំងសង្វៀនជល់មាន់និងអាប៉ោង ខុសច្បាប់មួយកន្លែងបានដំណើរការបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំជាំសង្កែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក៏ប៉ុន្តែអាជ្ញាធរសមត្ថកិច្ច ចាប់តាំងពីថ្នាក់ភូមិរហូតដល់ខេត្តមិនបង្រ្កាប ដោយរក្សាទុកឲ្យបនល្បែងស៊ីសងខុសច្បាប់នេះបើកលេងបានដោយសេរី។

ប្រជាពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យថាការដែលបនល្បែងខាងលើអាចបើកលេងបានដោយរលូនបែបនេះទំនងអាជ្ញាធរសមត្ថកិច្ច ជាអ្នកបើកដៃជាថ្នូរទៅនឹងផលប្រយោជន៍តាមរបៀបពុករលួយ។

ករណីនេះប្រជាពលរដ្ឋ កំពុងរងចាំមើលចំណាត់ការរប​ស់ អភិបាលខេត្ត ស្នងការនគរបាលខេត្ត លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អាចបង្ក្រាបទីតាំងសង្វៀន(ប្រជល់មាន់និងអាប៉ោង)នេះបានដែរដើម្បីឲ្យភូមិឃុំមានសុវត្ថភាពល្អប្រសើរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 25 April 2020 · Image
···

ខេត្តកំពង់ស្ពឺ៖មានការលើកឡើងថាគម្រោងអភិវឌ្ឍន៏ ឃុំចំនួនបី នៅឃុំអមលាំង ឃុំយ៉ាអង្គ ស្រុកថ្ពង និងឃុំតាសាល ស្រុកឱរ៉ាល់ ឆ្នាំ២០២០ ដែលចំណាយថវិកាជាតិខ្ទង់ជាង១០០០លានរៀល ទំនងមានភាពមិនប្រក្រតី។
ដោយគេសង្ស័យថា អាចមានមន្ត្រីពាក់ព័ន្ធបានត្រូវរ៉ូវគ្នាមិនធ្វើការដាក់ដេញថ្លៃជាសាធារណៈនោះឡើយ។ ហើយនៅពេលនេះគម្រោងខាងលើ ត្រូវក្រុមហ៊ុនបានចាប់អនុវត្តន៍បានខ្ទង់៥០% ផងដែរ។ នេះបើយោងតាមផេកព័ត៌មានមួយឈ្មោះ(គេហទំព័រ ដែនដីថ្មី PDT-News) បានបង្ហោះចែកចាយនៅថ្ងៃទី២៥ខែមេសានេះ។
ផេក គេហទំព័រ ដែនដីថ្មី PDT-News បានសរសេរយ៉ាងដូច្នេះថា តាមប្រភពបានរាយការណ៍ថា នៅឆ្នាំ២០២០នេះ នៅឃុំអមលាំង មានគម្រោងសាងសងស្ពាន និងផ្លូវ។ សម្រាប់ឃុំយ៉ាអង្គ គម្រោងធ្វើទំនប់ទឹក។ចំណែក ឃុំតាសាល ស្រុកឱរ៉ាល់ មានគម្រោងធ្វើសំណង់ទ្វាទឹក ដែលជាការចំណាយថវិកាជាតិដោយទទួលបានការយល់ព្រមពីក្រសួងមហាផ្ទៃ និងមានថវិកាចំណាយសរុបជាង១០០០លានរៀល ប៉ុន្តែគម្រោងខាងលើ ពុំត្រូវអាជ្ញាធរ ធ្វើការដាក់ដេញថ្លៃជាសាធារណៈនោះទេ ។ ផ្ទុយទៅវិញលោក ចិន សាម៉េត នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានសហការជាមួយមេឃុំទាំងបី ប្ដូពីការដេញថ្លៃ ទៅជាការចចារថ្លៃ ដោយប្រគល់គម្រោងនេះអោយទៅក្រុមហ៊ុន ដែលគេសង្ស័យថា ជាក្រុមហ៊ុន បក្ខពួកមន្ត្រីសាលាខេត្តជាអ្នកទទួលការក្នុងការអនុវត្តន៍គម្រោង ក្រោមលេសថា គម្រោងចាំបាច់ទៅវិញ។ ដូច្នេះតម្លៃចំណាយថវិកាជាតិ ក្នុងការសាងសងនេះ គឺ វាស្ថិតនៅក្រោមបបូម៉ាត់របស់លោក ចិន សាម៉េត នាយកទីចាត់ការផែនការ និងវិនិយោគ និងមេឃុំទាំងបីខាងលើ ថាថ្លៃឬថោក អាចទៅតាមចិត្តរបស់ពួកគេតែប៉ុណ្ណោះ។ ហើយការមិនដាក់ដេញថ្លៃបែបនេះ គឺ តម្លៃគម្រោងមិនអាចចុះថ្លៃបានច្រើនដូចការដេញថ្លៃសាធារណៈឡើយ យ៉ាងច្រើនគេធ្វើការបញ្ចុះត្រឹម ១ឬ២% តែប៉ុណ្ណោះ។

ប្រភពបានបន្តថា គម្រោងអភិវឌ្ឍន៍ឃុំ កន្លងទៅនៅពេលមានការដាក់ដេញថ្លៃ គឺ ឃុំខ្លះបញ្ជុះតម្លៃបានដល់៥០ ឬ ៦០% ដែលជាចំណេញសម្រាប់រដ្ឋយ៉ាងច្រើនប៉ុន្តែបើធ្វើតាមការចចារថ្លៃ គឺវាមិនអាចចុះថ្លៃច្រើន គឺ គេធ្វើការបញ្ចុះតិចតួច ដើម្បីជាលេសថា ពួកគេធ្វើការល្អ ចេះចចារថ្លៃសល់លុយខ្លះពីការចំណាយទាំងនោះ។

ប្រភពបានរាយការណ៍ថា នៅក្នុងខេត្តកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ២០១៨ មក គឺមានគម្រោងអភិវឌ្ឍន៍ ឃុំ សង្កាត់ជាច្រើនមិនត្រូវបានដាក់ធ្វើការដេញថ្លៃនោះទេ។ ករណីនេះបាននាំអោយរដ្ឋខាតបង់ថវិកាជាតិយ៉ាងច្រើន ប៉ុន្តែអ្នកដែលចំណេញ គឺ ក្រុមមន្ត្រីដែលមានសិទ្ធិអំណាចក្នុងការសម្រេចមិនដាក់ដេញថ្លៃនេះឯង។ ហើយរឿងមិនដាក់ដេញថ្លៃនេះ ត្រូវបានគេដឹងថា គេកំពុងត្រៀមធ្វើនៅឃុំ សង្កាត់ជាច្រើនទៀត។
ដូច្នេះសូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ មេត្តាចាត់វិធានស្រាវជ្រាវ និងមានចំណាត់ការផ្លូវច្បាប់ផង។
ជុំវិញការលើកឡើងខាងលើនេះ បណ្ដាញព័ត៌មានសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោក ចិន សាម៉េត នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ នៅឡើយទេ នារសៀលថ្ងៃនេះ។ ប៉ុន្តែទាក់ទងព័ត៌មាននេះ លោក ចិន សាម៉េត បានប្រាប់នៅក្នុងអត្ថបទរបស់គេហទំព័រ ដែនដីថ្មី PDT-News ថា
រឿងមិនដាក់ដេញថ្លៃខាងលើនេះ គឺដោយសារមេឃុំ គាត់ស្នើរសុំ ថា ជាគម្រោងចាំបាច់ខ្លាចដាក់ដេញថ្លៃជាសាធារណៈទៅអនុវត្តន៍គម្រោងមិនទាន់នាំអោយខកពេលវេលា៕SRP

Like 0
Comment 0
Share Share
Views 0
Newer posts
← Previous Page1 … Page8 Page9

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!