Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ឧបរាជ ឆាវឆាវ 21 February 2025 · Image
···

ខេត្តបាត់ដំបង៖មានការលើកឡើងថាទីតាំងស្ថានីយ៍ថ្លឹងរថយន្តនៅផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង គ្រប់គ្រងមើលការខុសត្រូវដោយលោក

លោក ហេង ប៊ុនលី បានហាមអ្នកសារព័ត៌មានមិនឲ្យថតរូបភាពសកម្មភាពរថយន្តបើកឆ្លងកាត់ស្ថានីយ៍ទំនងដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន។ ករណីហាមបែបនេះអាចខ្លាចបែករឿងអាស្រូវរបស់ខ្លួននាំឲ្យថ្នាក់ដឹកនាំបានដឹងការបើកដៃឲ្យមានរថយន្តធំៗបើកឆ្លងកាត់មិនបានថ្លឹង។

អ្នកយកព័ត៌មានឲ្យគេហទំព័រមាតុភូមិ នៅរសៀលថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ ២០២៥ បានចុះទៅយកព័ត៌មានក្នុងខេត្តបាត់ដំបង ដោយទទួលបានព័ត៌មានពីអ្នករកស៊ីដឹកជញ្ជូនទំនិញគ្រប់ប្រភេទតាមឡានធំៗ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ ៥ បានរអ៊ូរទាំថា មន្ត្រីប្រចាំការ​នៅ​ស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង សព្វថ្ងៃ បានយកទីស្នាក់ការជញ្ចីងថ្ថ្លឹងឡានធ្វើសកម្មភាពមិនប្រក្រតី។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជាក់ស្តែងម្ចាស់រថយន្តយីឌុប១គ្រឿងដឹកស្រូវពេញឡានបានប្រាប់អ្នកយកព័ត៌មានថា គាត់រកសុីដឹកជញ្ជូនស្រូវតាមផ្លូវជាតិលេខ៥ នេះ សឹងរាល់ថ្ងៃ គឺត្រូវតែបង់ លុយអោយទៅពួកមន្ត្រីកាន់ជញ្ជីងថ្លឹងរថយន្តនៅចំណុចទីតាំងខាងលើក្នុង០១ឡាន ពី០៦មុឺន រៀល ទៅ ០៧មុឺនរៀល ទោះជា​ការដឹកទំនិញមិន​លើស​ទម្ងន់ក៏ដោយ។ ដោយក្នុងមួយថ្ងៃៗ មានឡានដឹកទំនិញរាប់សិបគ្រឿងឯណោះ ដូច្នេះក្រុមមន្ត្រីនៅស្ថានីយ៍ខាងលើអាចប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិនខ្វល់រឿងខូចផ្លូវនោះទេ។

បើតាមគេហទំព័រមាតុភូមិបានផ្សាយថា នៅពេលអ្នកយកព័ត៌មានទៅដល់បានថតយកទីតាំងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពីចម្ងាយ លើដងផ្លូវសាធារណ:សោះ ស្រាប់តែមានមន្ត្រីប្រចាំការនៅក្នុងស្នាក់ការជញ្ជីងថ្លឹងរថយន្ត បានចេញមករារាំងហាមឃាត់ មិនអោយថតដោយប្រើកាយ វិការសម្ដីសំឡុតគំរាមកំហែងសួរកកាត រកលិខិតបេសកកម្ម ហើយថែម ទាំងចង់ចាប់ឃាត់ខ្លួនអ្នកកាសែតទាមទារអោយលុបរូបភាពចេញអោយអស់ ដោយមិនស្តាប់ការបកស្រាយពន្យល់ ពីហេតុផល នៃសិទ្ធិសេរីភាពរបស់អ្នកកាសែតទេ ព្រោះការថតរូបភាព ឬផ្សាយ Live លើផ្លូវសាធារណ: អំពីស្ថានីយ៍ជញ្ជីងថ្លឹងឡាននេះ មិនមានអ្វីខុសច្បាប់ទេ គឺជារបស់រដ្ឋ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់ទេ ម៉េចបានមករារាំង ហាមឃាត់អ្នកកាសែត មិនអោយថត?។

ករណីនេះ ទោះបីមានការជជែកវែកញែកតឹងសរសៃកដាក់គ្នារវាងអ្នកកាសែតមាតុភូមិ គឺលោក ទឺ ពិទូ និងមន្ត្រីនៅទីស្នាក់ការជញ្ជីងថ្លឹងរថយន្តនេះយ៉ាងណាក៏ដោយ ក៏ពុំកើតមានអំពើហិង្សាទេក្រោយ ពីបានលប់រូបភាពរួច មន្ត្រីរូបនោះបានប្រគល់កាតកាសែតដែលគេដកយកទៅថតចម្លងទុកហើយអោយមកវិញ។

ទាក់ទងករណីខាងលើនេះ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក ព្រួញ រដ្ឋា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងលោក ហេង ប៊ុនលី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅឡើយទេដោយមិនមានលេខទំនាក់ទំនង។ ប៉ុន្តែលោក ព្រួញ រដ្ឋា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឆ្លើយប្រាប់គេហទំព័រមាតុភូមិ តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ ២០២៥ ថា  លោកកំពុងជាប់រវល់ប្រជុំរួចក៏ចុចបិទទូរស័ព្ទផ្ដាច់ទំនាក់ទំនង។ ដោយឡែកលោក ហេង ប៊ុនលី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា បើលួចថតគេមិនអោយថតទេ បើបងអ្នកកាសែត មានកាតត្រឹមត្រូវ ថតពីក្រៅ គេអញ្ជើញអោយចូលថតខាងក្នុង ចៀសវាងថតពីខាងក្រៅ យកទៅបំប៉ោងព័ត៌មាន យកទៅចុះផ្សាយបំភ្លៃព័ត៌មានការពិតតាពីស តាពាសនាំអោយប៉ះពាល់ការងារនៅកន្លែងខ្ញុំ ( ហេង ប៊ុនលី )។ លោកហេង ប៊ុនលី បានបញ្ជាក់ថា កន្លងមកធ្លាប់មានបទពិសោធន៍ជាច្រើនព័ត៌មាន មានទំនាស់គ្នាជាច្រើន រហូតនាំអោយរឿងក្តីក្តាំង ជាច្រើនឡើងដល់តុលាការ អញ្ចឹងអ្វីដែល អ្នកកាសែតចង់ដឹង ចង់បានព័ត៌មានពិតប្រាកដច្បាស់លាស់ អ្វីដែលត្រូវបំភ្លឺ ត្រូវចូុលមើលខាងក្នុងទៀត តើគេធ្វើអ្វីយ៉ាងម៉េច អាហ្នឹងបំភ្លឺជូន តែបើអោយគាត់( ប៊ុនលី ) ទៅបំភ្លឺនៅខាងក្រៅអត់បំភ្លឺទេ តែលោកហេង ប៊ុនលី ថាសហការជានិច្ចជាមួយអ្នកកាសែត៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 18 February 2025 · Image
···

ខេត្តបាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រៀបចំពិធី ក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានសាងសង់ សួន “តេជោសន្តិភាព” ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ សាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានា ប្រធានក្រមប្រឹក្សា អភិបាលក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង និងក្មួយៗយុវជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សួនតេជោសន្តិភាព ត្រូវបានរៀបចំសាងសង់ឡើងក្នុងគោលបំណងដ៏ពិសិដ្ឋ គឺពន្យល់និងរំលេច អំពីគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការឯកភាពជាតិពេញ លេញ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។ សួននេះនឹងប្រែក្លាយទៅជាសំណង់ស្ថាបត្យកម្មថ្មីមួយ លើទឹក ដីនៃខេត្តបាត់ដំបង ដែលមានទម្រង់ជា ៣ថ្នាក់ គឺ ៣-៥-៧ ជាមែកធាងនៃចង្កោមយុទ្ធសាស្ត្រនយោបាយ ឈ្នះ ឈ្នះ បង្រួមជាខ្នាតតូចសមល្មម ន័យនេះសំដៅទៅទំហំដើមនៃវិមានឈ្នះ ឈ្នះ យកមកបង្រួមជា សួនតេជោសន្តិភាព។

ក្រៅពីនេះក៏នៅមានបង្ហាញអំពីអត្តសញ្ញាណជាប្រវត្តិសាស្ត្រ បេតិកភណ្ឌ និមិត្តរូប រូបចម្លាក់ សម្បត្តិសាធារណៈ ជាទីសក្ការៈ និមិត្តសញ្ញា វប្បធម៌ អរិយធម៌ សិល្បៈ និងជាប្រវត្តិសាស្ត្រយោធា។

សួនតេជោសន្តិសភាព សាងសង់លាតសន្ធឹងតាមប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ចំពីមុខវត្ត កណ្តាល សង្កាត់រតនៈ ក្រុងបាត់ដំបង ផ្តើមពីស្ពានសម្ដេចក្រឡាហោម ស ខេង រហូតទៅដល់ស្ពានសោហឺ (ស្ពានថ្មថ្មី) មានប្រវែង៩៩៤ម៉ែត្រ មានទំហំ១៦.០៧៤ម៉ែត្រការ៉េ កែលម្អសួនឱ្យមានសោភណ្ឌភាពស្រស់បំព្រង មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយជាទី ក្រុងវៃឆ្លាតអាស៊ាន មានបរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ។

រដ្ឋបាលខេត្ត បានគិតគូរពីសុខុមាលភាពប្រជាពល ទាក់ទងកំណើនទេសចរណ៍ជាតិ អន្តរជាតិ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសម្រេចគោលដៅក្លាយជា ប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ ឆ្លាតវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 17 February 2025 · Image
···

ប្រតិបត្តិការដែលធ្វេីឡេីងដោយសមត្ថកិច្ចន​គរបាលនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានសហការជាមួយសមត្ថកិច្ចន​គរបាលស្រុកកំរៀង​ បានធ្វេីការឃាត់ខ្លួនជនសង័្សយ

ចំនួន​០២​ នាក់កាលពី ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៥ ឈានចូលថ្ងៃទី ១៥ខែកុម្ភៈ​ឆ្នាំ២០​២៥​ និងបន្តរហូតដល់វេលាម៉ោង២០​និង​៥០ នា​ទីនៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្ត​បាត់​ដំបង។

កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោ​បល់ដឹកនាំរបស់លោកឧត្តមសេ នី​យ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ស្នងការ​នគរបាលខេត្តបាត់​ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធី​ ពីឯក ឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូ​ង​ខេត្តបាត់ដំបង។

ជនសង័្សយ​គឺ៖
១-ឈ្មោះយ៉ែម ឌៀរ ហៅ ដា ភេទប្រុស អាយុ​៣៦​ឆ្នាំ មានទីលំនៅភូ មិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះហេង តុង ភេទប្រុស អា យុ​ ៥៥ឆ្នាំ មានទី​លំនៅភូមិស្វា​យធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំ បង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន​០១​ថង់ធំទម្ងន់ ៩៨០,៧៣ក្រាម
-ទូរស័ព្ទដៃ(ចាស់) ។
-រថយន្តចំនួន០១គ្រឿងម៉ាក FORD RANGER XLT ពណ៌ស សេរីឆ្នាំ២០២៣

ជនសង័្សយនិងវត្ថុតាង បញ្ជូនទៅសាលាដំបូងអនុវត្តតាមច្បាប់៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 12 February 2025 · Image
···

ខេត្តបាត់ដំបង៖ដោយអនុវត្តទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងតួនាទីភារកិច្ចរបស់គណៈកម្មការ រដ្ឋសភាប្រជុំជាសាមញ្ញ២ដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗមានរយៈពេលយ៉ាងតិច៣ខែ និងវិស្សមកាល២ដងក្នុងមួយឆ្នាំ ដែលមានរយៈពេលយ៉ាងតិច ៣ខែដែរ ដូចនេះក្នុងរយៈពេលវិស្សមកាល គណៈកម្មការបានឯកភាពគ្នាសម្រេចចុះបំពេញ បេសកកម្មមកខេត្តបាត់ដំបង ដោយមានការអនុញ្ញាតពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងថ្ងៃនេះ គណៈកម្មការបានជួបជាមួយ ឯកឧត្តម អភិបាលខេត្ត និងសហការី ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លី ដែលកើតមាន ឡើងនៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្ត។

ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ និងតំណាងរាស្ត្រមណ្ឌលបាត់ដំបង រួមមាន ឯកឧត្តម ច័ន្ទ សុផល លោកជំទាវ លី គឹមលៀង និងឯកឧត្ដម ងិន ឃន បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងសហការី និងប្រធានមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុករបស់គណៈកម្មការដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សា ឯកឧត្តម សុខ លូ បានលើកឡើងថា ដោយស្ថិតក្រោមម្លប់សុខសន្តិភាព ដែលរកបានដោយកម្រនៃមគ្គុទេសក៍នយោបាយឈ្នះ ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត ប៉ិនប្រសព្វ ពោពេញដោយបញ្ញា ញាណ និង ថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍជាលំដាប់ ក្នុងនោះខេត្តបាត់ដំបង ក៏ទទួលបាននៅភាពរីកចម្រើនលើគ្រប់វិស័យផងដែរ។

ឯកឧត្តមបានបន្តទៀតថា ក្នុងបរិបទនៃការរីកចម្រើននេះ រដ្ឋបាលខេត្តក៏មានភាពខ្វះចន្លោះ និងបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ ។ ឯកឧត្តមបានបញ្ជាក់ថា ការដោះស្រាយបញ្ហាដីធ្លី និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយអនុវត្តតាមគោល ការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងការដាក់ចេញនូវយន្តការនៃការដោះស្រាយទំនាស់/ វិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានទទួល និងកំពុងពិនិត្យចាត់ចែងសម្របសម្រួលដោះស្រាយករណីបណ្ដឹង/វិវាទនានាសរុបចំនួន៧៧០ករណី ក្នុងនោះបណ្ដឹង/វិវាទផ្នែកដីធ្លីចំនួន ២៨០ករណី បណ្ដឹង/វិវាទផ្នែករដ្ឋប្បវេណីចំនួន ៤៨៩ករណី, បណ្ដឹង/វិវាទទៅលើអាជ្ញាធរចំនួន១ករណី។ ដោយឡែកការដោះស្រាយក្នុងសមត្ថកិច្ចផ្ទាល់របស់រដ្ឋបាលខេត្ត បានទទួលបណ្ដឹង១៥២ករណី និង បានដោះស្រាយចប់ជាស្ថាពរទាំង១៥២ករណី។

ចំពោះបណ្ដឹង/វិវាទទាំងនេះ រដ្ឋបាលខេត្ត ក្រុង ស្រុក ពាក់ព័ន្ធបានពិនិត្យ និងដោះស្រាយបញ្ចប់បានចំនួន៥៧៦ករណី, បានច្រានចោលចំនួន១ករណី បាន ស្នើសុំដកពាក្យបណ្តឹងត្រលប់វិញចំនួន៨ករណី និងបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ និងថ្នាក់ជាតិ។ ការដោះស្រាយទំនាស់/វិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើឱ្យមានទំនុកចិត្តពីភាគីទំនាស់/វិវាទ ដោយ សារការ ដោះស្រាយឈរលើមូលដ្ឋានច្បាប់ មិនប្រកាន់និន្នាការនយោបាយ និងមានឆន្ទៈមនសិការ ការលះបង់ ពេលវេលា ដើម្បីខិតខំឱ្យគូភាគីឈានដល់ការព្រមព្រៀងគ្នាបញ្ចប់ទំនាស់/វិវាទតាមរយៈយន្តការឈ្នះ ឈ្នះ។

ទោះបីមានការខិតខំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការដោះស្រាយទំនាស់/វិវាទ ក្រៅប្រព័ន្ធតុលាការ ទទួលបានលទ្ធផលជោគជ័យយ៉ាងច្រើនក្តី ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ការផ្លាស់ប្តូរមន្ត្រី ទទួលបន្ទុក ឬផ្លាស់ប្តូរសមាសភាពក្រុមការងារញឹកញាប់ ការសម្របសម្រួលខ្លះមានការឯកភាពព្រម ព្រៀងរវាងគូភាគីរួចហើយ បែរជាមិនអនុវត្តតាមការសម្រុះសម្រួលគ្នាទៅវិញដោយសារជឿការញុះញង់ពី អ្នកខាងក្រៅ ភាគីម្ខាងនៃវិវាទអាងការអន្តរាគមន៍ពីអ្នកនេះអ្នកនោះ ឬការប្រើឥទ្ធិពលពីអ្នកមានអំណាច បានធ្វើឱ្យការសម្របសម្រួលមិនអាចឈានទៅបញ្ចប់បាន ហើយក្លាយទៅជាវិវាទរ៉ាំរ៉ៃ មានបុគ្គលខ្លះដើរ តួជាអ្នកជួញរឿង និងអាជ្ញាធរមូលដ្ឋានខ្លះបង្កបញ្ហាស្មុគ្រស្មាញលើការដោះស្រាយវិវាទដីធ្លីតាមរយៈការ បញ្ជាក់ការកាន់កាប់ដីត្រួតគ្នា ធ្វើឱ្យលំបាកដល់ការសម្របសម្រួលដោះស្រាយវិវាទ។

បច្ចុប្បន្នរដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដែលមានឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន បានចុះអនុស្សរណៈ យោគយល់គ្នា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និង ឆាប់ រហ័ស នៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។

រដ្ឋបាលខេត្តបាត់ដំបង ជាតួអង្គសំខាន់ដែលអាចរូបចំណែកក្នុងការជួយជំរុញឱ្យមានប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការនៅក្នុងមូលដ្ឋានខេត្ត ហើយកំណត់ហេតុនៃការព្រមព្រៀងគឺស្មើសាលដីកា ឬសេចក្តីសម្រេច របស់តុលាការ។

បន្ទាប់មកពីស្ដាប់របាយការណ៍របស់រដ្ឋបាលខេត្តរួចមក ឯកឧត្តម សរ ចំរុង បានកោតសរសើរខ្ញុំវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនអំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តបាត់ ដំបង ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ ។

ឯកឧត្តមបានបន្តថា គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្ត រាគមន៍ និងដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 12 February 2025 · Image
···

ខេត្តបាត់ដំបង៖ក្រោយមានការចេញផ្សាយពីស្ថាប័នសារព័ត៌មានជាច្រើនអង្គភាពពាក់ព័ន្ធ ទៅនឹងការសាងសង់សំណង់រឹងមាំរំលោភចូលលើដីច្រាំងស្ទឹងសង្កែ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់វត្តគរ បានចុះពិនិត្យនិងធ្វើលិខិតមួយជូនដំណឹងទៅដល់ម្ចាស់ទីតាំងអោយបញ្ឈប់ការសាងសង់ជាបន្ទាន់។

យោងតាមលិខិតលេខ ០៥៨ សជណ និង យោងតាមការចុះត្រួតពិនិត្យជាក់ស្តែងរបស់រដ្ឋបាលសង្កាត់វត្តគរ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឃើញមានសំណង់សង់រឹងមាំនៅមាត់ស្ទឹងសង្កែ ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលមានម្ចាស់លំនៅឋានឈ្មោះ មាស សំបុណ្យ។

ក្រោយពីចុះពិនិត្យជាក់ស្តែងឃើញថាសំណង់ខាងលើបានសង់រឹងមាំនៅមាត់ស្ទឹងសង្កែ ភ្លាមនោះរដ្ឋបាលសង្កាត់វត្តគរក៏បានចេញលិខិតជូនទៅលោក មាស សំបុណ្យ ដែលជាម្ចាស់លំនៅឋាន សូមបញ្ឈប់ការសាងសង់សំណង់ចូលលើដីច្រាំងស្ទឹងជាបន្ទាន់ ហើយក៏ត្រូវអនុវត្តអោយមានប្រសិទ្ធភាព ចាប់ពីថ្ងៃទទួលបានលិខិតនេះជាកំហិតផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page7 Page8 Page9 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!