Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ស្ពឺ

ប៊ុន វិចត្រ 10 April 2021 · Image
···

ខេត្ត​កំពង់ស្ពឺ​៖សមត្ថកិច្ចនគរបាលនិងមន្ត្រីជំនាញវប្បធម៌ បានចុះផ្អាក ក្រុម​សសិល្បៈ១ក្រុម​ ឲ្យឈប់សកម្ម​ភាពថត​វីដេអូ​ MV។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការប៉ូលិសជាតិកម្ពុជា។

ប៉ូលិសនគរបាល​ខេត្ត​កំពង់ស្ពឺ​ បានឲ្យដឹងថា ការចុះផ្អាកក្រុមសិល្បៈរបស់ផលិតកម្ម SASTRA Fi​ms ថតវីដេអូ​ MV នៅថ្ងៃទី១០ ខែមេសាឆ្នាំ ២០២១ នេះ បន្ទាប់ពីទទួលបាន​សំណូមពរ​ពីប្រជាពលរដ្ឋ​។

ប៉ូលិសខេត្តកំពង់ស្ពឺបានបន្តថាក្រុមសិល្បៈរបស់ផលិតកម្ម SASTRA Fi​ms មកស្នាក់នៅក្នុងដីឡូតិ៍ មួយកន្លែង​នៅក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ ម្ចាស់ឈ្មោះ ប៊ុន ចាន់និមុល ភេទស្រី អាយុ ៣៣ឆ្នាំ ក្នុងភូមិត្រពាំងល្ពាក់ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងនោះ​មានមនុស្ស​ប្រុស-ស្រី​ តារាចម្រៀង​ តារាសម្ដែង​និ​ងអ្នកផលិតកម្មវិធី​ ​ប្រមាណ​ ១៥នាក់​​ ស្រី​៥​ ដោយអ្នកទាំង១៥នាក់ខាងលើ មកទីនេះ​រយៈពេល​ ៤៥​ ថៃ្ង​មកហើយ​ គិតត្រឹមថ្ងៃទី​១០​ ខែមេសា​ ឆ្នាំ​២០២១​នេះ។

បើតាមប៉ូលិសបានបញ្ជាក់ថាក្រុម​សិល្បៈ​របស់​ផលិតកម្ម SASTRA Fims ដែ​លមកពីភ្នំពេញ​ ចំនួន៨នាក់បន្ថែម​ ក្នុងគោលបំណង​មករកថតនៅក្នុងដីឡូតិ៍​ ប៊ុន ចាន់និមុល ត្រូវបានវិលត្រឡប់ទៅរាជធានីភ្នំពេញ​អស់ហើយ នៅតែម្ចាស់ដីឡូតិ៍ ឈ្មោះ ប៊ុន ចាន់និមុល និងសិល្បករ សិល្បការិនី ប្រមាណ​១៥នាក់ ស្រី ០៥នាក់ មិនហ៊ានត្រឡ​ប់ទៅរាជធានីភ្នំពេញវិញទេ​ មូលហេតុ​ដោយពួក​ខ្លួ​ន​នៅទីនេះ​ ដោយអនុវត្ដតាម​ការណែនាំ​របស់​សា​លារាជធានី​ភ្នំពេញ​ និងសេចក្ដីសម្រេច​របស់រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុងមិនអនុញ្ញាតឱ្យធ្វើដំណើរក្នុង​តំ​ណាក់កាល​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ ពិសេស​ការរីករាលដាលជំងឺកូវី​ដ-១៩​ ចល័ត​ពីខេត្ដមួយ​ទៅ​ខេត្ត​មួយទៀត​។សូមបងប្អូន​ចូលរួមអនុវត្ដ​ តាមវិធានការ​សុខាភិបាល​ និងវិធានការ​ ៣​ការពារ​ ៣​កុំ​ របស់​រាជរដ្ឋាភិបាល​ ដាក់ចេញ​ដោយសម្ដេចតេជោ​ នាយករដ្ឋមន្រ្ដី​៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 18 March 2021 · Image
···

ខេត្តកំពង់ស្ពឺ៖ករណីចាប់រំលោភនិងសម្លាប់ជនរងគ្រោះ នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០ និង ៣០នាទី ម្សិលមិញនៅចំណុចខ្នងប្រឡាយភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំព​ង់ស្ពឺ ជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានក្រោយធ្វើសកម្មភាពបាន៨ម៉ោង។

ករណីលោក ស​ម​ សាមួន​ ស្នងការខេត្ដកំពង់ស្ពឺ បា​នបញ្ជា​កម្លាំងជំនាញពាក់ព័ន្ធ​ ចុះប្រតិបត្ដិការ​ស្រាវជ្រាវ​ ដោយសហការជាមួយសាក្សី និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ គ្រូពេទ្យ​ ក្រុមបច្ចេកវិទ្យា​ រហូតកំណត់ ចាប់ជនដៃដល់បាននៅចំណុចតាមផ្លូវប្រឡាយច្បារមន ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បុរសរូបនេះឈ្មោះ ប៉ិច ថន អាយុ ៥៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ជនរងគ្រោះឈ្មោះ ច​ ធ​ អាយុ៦១​ឆ្នាំ​ រស់នៅភូមិត្រពាំ​ងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

មូលហេតុមុនដំបូង បានធ្វេីសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះដោយខ្លាចជនរងគ្រោះប្ដឹងគេឱ្យចាប់ខ្លួន​ គឺ​ជនសង្ស័យ​បានសម្លាប់ជនរងគ្រោះតែម្ដង។

បច្ចុប្បន្នជនត្រូវបាននគរបាលស្រុក កសាងសំណុំរឿង​បញ្ជូន​ ទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេី​ម្បី​អនុវត្តតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 21 February 2021 · Image
···

ខេត្តកំពង់ស្ពឺ៖លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំយុវជនកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ អមដំណើរដោយឯកឧត្តមអ្នកតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់អគារ ទីលានកីឡា និងហេដ្ឋារចនាសម្ព័ន្ធជុំវិញនៃពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

កីឡដ្ឋានបាល់ទាត់លក្ខណៈស្ដង់ដារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង ៤ហិកតា។ កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាគំនិតផ្ដួចផ្ដើមរបស់ លោក ហ៊ុន ម៉ានី ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ។ គម្រោងនេះត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីគម្រោងណាហ្គាវើលបេះដូងសប្បុរស និងពីសំណាក់ស ប្បុរសជននានាផងនោះ កីឡដ្ឋាននេះមិនត្រឹមតែជាទីតាំងប្រកួតកីឡាបាល់ទាត់សម្រាប់ខេត្តកំពង់ស្ពឺនោះទេ កីឡដ្ឋាននេះក៏នឹងក្លាយជាទីតាំងបណ្ដុះបណ្ដាលថ្នាលយុវជនក្នុងខេត្តកំពង់ស្ពឺ ដែលស្រឡាញ់ នឹងមានទេពកោសល្យក្នុងវិស័យបាល់ទាត់ឲ្យក្លាយជា កីឡាករ កីឡាការិនី ដែលមានគុណភាព និងសមត្ថភាពខ្ពស់ដែលចេញពីខេត្តកំពង់ស្ពឺ។ កីឡដ្ឋានខេត្តកំពង់ស្ពឺ ជាកីឡដ្ឋានស្ដង់ដារអន្ដរជាតិដែលមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិបានផងដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា វិស័យកីឡាខេត្តកំពង់ស្ពឺ ជាពិសេសកីឡាបាល់ទាត់នារីដ៏ឆ្នើមបានក្លាយទៅជាជម្រើសជាតិហើយ ។ ចំពោះការកសាងកីឡដ្ឋាននេះគឺជាកន្លែងពង្រឹងសមត្ថភាពហ្វឹកហាត់យុវជន ទៅតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា (មនុស្សម្នាក់កីឡាមួយប្រភេទ) ហើយកសាងនេះទោះបីយូបន្តិចតែការកសាងត្រូវមានគុណភាព និងសោភ័ណភាពជាចាំបាច់។

អភិបាលខេត្តបានបន្ថែមថា ចំពោះគុណភាព និងសោភ័ណភាព បូកទាំងការកសាងកីឡដ្ឋានសំណង់រឹងមាំ យ៉ាងហោចណាស់ក្រុមការងារចំណាយពេលវេលាយ៉ាងតិច១៥ខែចាប់ពីថ្ងៃបុកគ្រឹះទៅ ឬរួចរាល់កំឡុងមុនចូលឆ្នាំខ្មែរឆ្នាំ២០២២ ។ ការកសាងនេះដើម្បីសម្រេចបានឆ្នាំ២០២៣ ដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ហើយកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្លាយជាកន្លែងលេងកីឡាចម្រុះដែលបម្រើឲ្យសក្តានុពលនៃកីឡាតែម្តង ។

លោក អ៊ុង រដ្ឋា តំណាងក្រុមការងារត្រួតពិនិត្យការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា យើងសាងសង់នេះគឺចង់បានកីឡដ្ឋានស្ដង់ដារមួយដែលអាចប្រកួតថ្នាក់តំបន់បាន ហើយការសាងសង់នេះ ជាផ្នែកមួយ នៃការអភិវឌ្ឍន៍វិស័យកីឡា ក្នុងខេត្តកំពង់ស្ពឺ ដោយផ្អែកលើគម្រោងជារួម ដែល លោកហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ ក្នុងន័យចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅកាន់ការ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដូចជាការកសាងថ្នាលកីឡាករ ពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងផ្ដល់ឱកាសឲ្យប្អូនៗ ដែលមានទេពកោសល្យ បានចូលរួមលេងកីឡា ព្រោះឯកឧត្តមមានមហិច្ឆតាចង់ឃើញប្អូនៗកីឡាករជម្រើសជាតិនាថ្ងៃអនាគត កាន់តែច្រើនឡើងមានប្រភពចេញពីខេត្តកំពង់ស្ពឺ» ។

បើតាមផែនការនៃការសាងសង់កីឡដ្ឋានបាល់ទាត់នេះ ការសាងសង់នឹងបែងចែក ជា ២ដំណាក់កាល ដែលដំណាក់កាលទី១ គឺជាការសាងសង់ ក្លោងទ្វារធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយVIP ៣០០០កៅអី ទីលានបាល់ ទាត់ ដែលបំពាក់ដោយភ្លើងបំភ្លឺទីលាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ ជាការសាងសង់ កន្លែងអ្នកទស្សនាកើនដល់ ៦០០០នាក់។ កីឡដ្ឋាខេត្តកំពង់ស្ពឺនេះនឹងប្រែក្លាយខេត្តកំពង់ស្ពឺដែលធ្លាប់តែជាខេត្តដែលបង ប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅហួសមកហួស មកជាទីតាំងសក្ដានុពលដែលលើកកម្ពស់មុខមាត់ និងកិត្យានុភាពខេត្តកំពង់ស្ពឺ ជាពិសេសវិស័យកីឡាបាល់ទាត់។

គូសបញ្ជាក់ផងដែរថា តាមការគ្រោងទុក កីឡដ្ឋានដ៏ធំស្កឹមស្កៃ ប្រកបដោយសោភ័ណភាពល្អប្រណិតនេះនឹងត្រូវសាងសង់បញ្ចប់ដំណាក់កាលទី១ ក្នុងឆ្នាំ២០២២៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 31 October 2020 · Image
···

ខេត្តកំពង់ស្ពឺ៖កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយ រដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានស្រុកបសេដ្ឋ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានចុះបង្ក្រាបទីតាំងរោងម៉ាស៊ីនអាឈើគ្មានច្បាប់អនុញ្ញាតចំនួន ០២ទីតាំង នៅចំណុចភូមិត្រាំងកង់ ឃុំនិទៀន និងនៅចំណុចភូមិព្រៃខ្លា ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះក្រុមសមត្ថកិច្ចបានដកហូត វត្ថុតាងឈើមូល(ប្រភេទចម្រុះ)ចំនួន ៦៨ កំណាត់ ដើម្បីអនុវត្តតាមផ្លូវច្បាប់ផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 19 September 2020 · Image
···

ខេត្តកំពង់ស្ពឺ៖ជនសង្ស័យប្រុសស្រី០៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនរួមជាមួយវត្ថុតាង ខណ:ចុះល្បាតតាមមូលដ្ឋាន។

ការឃាត់វេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ

ទី០១-ឈ្មោះ សំណាង ឈីត ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ

ទី០២-ឈ្មោះ នួន គា ហៅ ពុធ ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិក្រាំងក្រូច ឃុំ ស្រុក ខេត្តកណ្ដាល

ទី០៣-ឈ្មោះ ញ៉ែម មករា ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី

ទី០៤-ឈ្មោះ យិន យ៉ារ៉ូ ភេទ ប្រុស អាយុ ១៤ឆ្នាំ នៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គ

និងទី០៥-ឈ្មោះ សុន ធារ៉ា ភេទ ស្រី អាយុ ១៧ឆ្នាំ នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់តូច , ជញ្ជីងថ្លឹងគ្រឿងញៀន ១ , ម៉ូតូ ២ , ទូរស័ព្ទដៃ ៤គ្រឿង , អាវុធខ្លី ម៉ាក K59 មួយដើម , បង់ ១ មានគ្រាប់ ៦គ្រាប់ , ដាវ ២ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ននគរបាលបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page7 Page8 Page9 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!