Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២២

ខេត្តសៀមរាប៖ជនជាតិវៀតណាមជាង២០នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ដោយមានធ្វើទារុណកម្ម។

នេះបើតាមរបាយការណ៍បឋមរបស់នគរបាលខេត្តសៀមរាប ដែលទីភ្នាក់ងារសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ធីវី អនឡាញ ទទួលបាននៅព្រឹកនេះ។

របាយការបានបង្ហាញថានៅវេលាម៉ោង១២និង០០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កំលាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៤នាក់ (ស្រី១១នាក់)និងរយន្តចំនួន០២គ្រឿង។

ការឃាត់ខ្លួននៅ៣ទីតាំងផ្សេងគ្នា៖
ទីតាំងទី០១ ស្ថិតនៅលើផ្លូវជាតិលេខ ៦ ត្រង់អក្សរTខាងកើតរង្វង់មូលស្រុកក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដោយឃាត់មនុស្សបានចំនួន០៨នាក់ (ស្រី២នាក់) និងរថយន្តម៉ាកស្តារិចពណ៌ស១គ្រឿង។

ទី២ ផ្ទះវីឡាជួល ស្ថិតនៅក្រុមទី៩ ក្នុងភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៩នាក់ ស្រី៥នាក់ និងរថយន្ត១គ្រឿងម៉ាកតូយូតា១២កៅអីពណ៌ស១គ្រឿង។

ទី៣៖ ស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់ (ស្រី៤នាក់ទាំង រងគ្រោះម្នាក់)។

យោងតាមរបាយការណ៍បន្តថាសន្និដ្ឋានបឋមរបស់សមត្ថកិច្ច៖ ជាកណីចាប់ជំរិត ដោយសាមានស្ត្រីម្នាក់ មានរបួសស្នាមដោយការធ្វើទារុណកម្ម។ បច្ចុប្បន្នមនុស្ស២៤នាក់ ត្រូវបាននាំខ្លួននៅស្នងការខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានធ្លាក់ពីលើកាំជណ្ដើរ បណ្ដាលឲ្យស្លា..ប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅ ថ្ងៃ​ សៅរ៍ ទី​ ​២៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានរាយការណ៍ថាជនរងគ្រោះ មានឈ្មោះ ហ៊ួត វីន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ជាមនុស្សញៀនស្រាជាប្រចាំ។ ករណីនេះស្រវឹងស្រាធ្លាក់ពីលើកាំជណ្ដើរចំជើងសរសរថ្មបណ្ដាលឲ្យស្លាប់តែម្ដង។

យោងតាមការបំភ្លឺសាក្សី និងការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញ សាកសពពិតជាស្លាប់ដោយសារស្រវឹងស្រាធ្លាក់ពីលើកាំជណ្ដើរចំជើងសរសរថ្មស្លាប់ពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២២

ខេត្តសៀមរាប៖យុវជនម្នាក់ចុះលេងទឹកបណ្ដាលឲ្យលង់ស្លាប់។ ហេតុការណ៍បានកើតឡើងវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចស្ពានអូររមាស ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ វី ថា  ភេទប្រុសអាយុ ១៩ឆ្នាំ ទីលំនៅភូមិក្បាលដំរី ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប។

របាយការណ៍បន្តថាតាមការបំភ្លឺរបស់សាច់ញ្ញាតិ ជនរងគ្រោះ មានជំងឺសតិមិនប្រក្រតី បានចុះលេងទឹកជ្រៅបណ្តាលអោយលង់ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២២

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានលង់ទឹកស្លាប់នៅថ្ងៃសុក្រម្សិលមិញ។ ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ចំណុចទឹកស្រះខាងត្បូងផ្ទះចម្ងាយប្រហែល៧០ម៉ែត្រ ស្ថិតក្នុងភូមិ គោកថ្មី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មែន ណឹ ភេទស្រី អាយុ(៥៤ឆ្នាំ) រស់នៅ ភូមិ-ឃុំកើតហេតុ មុខរបរកសិករ(ជាក្រមុំចាស់-ញៀនស្រា) ស្រះទឹកមានទំហំ៥ម៉ × ៩ម៉ ទឹកជម្រៅ ៣,៥០ម៉។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុជនរងគ្រោះ ញៀនស្រា ជាប្រចាំ ហើយវង្វេងស្មារតី។ បើតាមការត្រួតពិនិត្យជាក់ស្តែងព៉ំមានស្លាកស្នាមអ្វីគួឲ្យសង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២២

ខេត្តសៀមរាប៖ម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង។

អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានសៀមរាបប៉ុស្តិ៍ ធីវី អនឡាញ ថា ហេតុការណ៍បានកើតឡើងវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវកៅស៊ូ ក្នុងភូមិស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាជ្ញាធរស្រុកសូទ្រនិគមបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយខ្លួនឯង (បើកម៉ូតូបុកបង្គោលរបង ) ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AA.5065។ ជនរងគ្រោះមានឈ្មោះម៉ា រ៉ាន់វ៉ាន់នុត អាយុ២៥ឆ្នាំ ទីស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)។

បើតាមអាជ្ញាធរបញ្ជាក់ថាបច្ចុប្បន្ន អ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូ រក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដានរុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ ថ្នាក់ចរាចរណ៍ ផ្លូវទឹក បង្កដោយកាណូតសំបកស្មាច់បុកគ្នា។

ហេតុការណ៍បានកើតឡើងនៅយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចកែងកគោ (ទឹកទន្លេ) ក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាជ្ញាធរស្រុកសូទ្រនិគមបានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប៉ុស្ដិ៍ tv online ថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះគឺ បង្កដោយកាណូតសំបកស្មាច់ ម៉ាស៊ីនកាវ៉ា បើកបរដោយឈ្មោះសាយ ចំរ៉ុង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាច្រនៀង ឃុំកំង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នរត់គេចខ្លួន បើកទិសដៅ ពីកើតទៅលិច បានបុក កាណូតសំបកស្មាច់ម៉ាស៊ីនកាវ៉ាដូចគ្នា បើកបរដោយឈ្មោះជិត ភក្ត្រ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិអូតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកក្នុងទិសដៅពិលិច ទៅកើត បញ្ច្រាសទិសគ្នា បណ្ដាលអោយធ្លាក់ទឹក អ្នករួមដំណើរម្នាក់។

អាជ្ញាធរស្រុកសូទ្រនិគម បន្តថាក្រោយកើតហេតុ
រកជនរងគ្រោះពុំឃើញនោះទេ រហូតដល់ម៉ោង០៨និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ទើបរកឃើញ ដោយអូសសាច់មងជាប់ នៅចំណុចជិតកន្លែងកើតហេតុ។

អាជ្ញាធរបញ្ជាក់ថាជនរងគ្រោះ ឈ្មោះរ៉ា លីដា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិរទាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ករណីនេះកាណូតទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំងដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២២

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែង បានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប៉ុស tv online ថា បុរសម្នាក់ត្រូវបានគេផ្ទះឃើញដេកស្លាប់រហូតដល់ហាមស្អុយ។

ហេតុការណ៍ប្រទះឃើញបានកើតឡើង នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅខាងជេីងភូមិ ក្នុងភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

អាជ្ញាធរបានបន្តថាជនរងគ្រោះឈ្មោះ យ័ន យ៉ុង អាយុ ៣៥ឆ្នាំ ទីលំនៅភូមិ ឃុំកេីតហេតុខាងលេី។

បើតាមការធ្វេីកោសល្យវិច័យរបស់គ្រូពេទ្យ និងមានការបំភ្លឺរបស់ពលរដ្ឋ ជនរងគ្រោះអាចដេកស្លាប់ប្រហែល ៣ថ្ងៃមកហេីយ ដោយមានជំងឺសរសៃប្រាសាទ និងគ្មានសាច់ញ្ញាតិនៅជាមួយនោះទេ។

អាជ្ញាធរបានបញ្ជាក់ថាហេតុការណ៍នេះ ពុំមានពាក់ព័ន្ធនិងបទល្មេីសព្រហ្មទណ្ឌឬករណីឃាតកម្មនោះទេ។ ករណីនេះសាកសពត្រូវបានគ្រូពេទ្យអោយប្រជាពលរដ្ឋ បូជានៅកន្លែងកេីតហេតុតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កញ្ញា ២០២២

ខេត្តសៀមរាប៖យុវជនម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត។

ហេតុការណ៍បានកើតឡើង នៅវេលាព្រលប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចន្លោះបង្គោលគីឡូ លេខ ២៩៨.២៩៩ ស្ថិតនៅភូមិ លលៃ ឃុំបាគង ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ
រថយន្ដមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2L-9222 បើកបរដោយឈ្មោះមិនស្គាល់អត្ដសញ្ញាណ ទិសខាងលិច ទៅកើត បានបត់ចូលផ្លូវវត្ដលលៃ ប៉ះទង្គិចនិងម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ សេរី០៨ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ចាម1F -65 68   បើកបដោយ ឈ្មោះ សឿន សាក់ភេទប្រុសអាយុ ១៩ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំកន្រ្ទាំងស្រុកប្រាសាទបាគង ខេត្ដសៀមរាប (បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ យន់ មករា  ភេទប្រុសអាយុ ១៨ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប រងរបួសស្រាល បើកបរមានទិសដៅ ពីកើតទៅលិច។

សមត្ថកិច្ចបានបន្តថា អ្នកជិះម៉ូតូ ក្រោយពេលកើតហេតុរួច ម៉ូតូនិងអ្នកបើកបរ បានខ្ទាតទៅចូលរថយន្ដម៉ាកសាំងយ៉ុង  ពណ៌សពាក់ផ្លាកលេខសៀមរាប 2B- 75 37 បើកបរដោយឈ្មោះ ផាវ ផង់ ភេទប្រុសអាយុ៤៧ឆ្នាំ មានទីលំនៅភូមិ កំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្ដ សៀមរាប បើកបរមានទិសដៅពីលិច ទៅកើត។

សមត្ថកិច្ចបានបញ្ជាក់ថា តៃកុងរថយន្ត សាំងយ៉ុង ត្រូវបានឃាត់ខ្លួនភ្លាមៗ។ ចំណែក រថយន្ដពាក់ផ្លាកលេខភ្នំពេញ 2L-9222 បានបើកបររថយន្ដរត់គេចខ្លួនបាត់។ ករណីនេះ
វត្ថុតាងម៉ូតូនិងរថយន្ដ សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២២

ខេត្តសៀមរាប៖អភិបាលរងខេត្តសៀមរាបថ្មី ៤រូប រួមមាន៖ លោក សុខ ថុល ឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៥ , លោកស្រី ម៉ននី រងី្ស ឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៦ , លោក ឃឹម ហ្វីណង់ ឋានន្តរស័ក វរៈមន្ត្រីថ្នាក់លេខ៥ និង លោក យុន លីនណេ ឋានន្តរស័កឧត្តមមន្ត្រី ថ្នាក់លេខ៤ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តសៀមរាប និង លោក លី វណ្ណៈ នាយករងរដ្ឋបាល ឋានន្តរស័កវរៈមន្ត្រីថ្នាក់លេខ១ មកជានាយករដ្ឋបាលសាលាខេត្ត។

ពិធីនៅសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាព លោក ប៊ុន ហុង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងពិធីលោក ទៀ សីហា បានលើកឡើងអំពីសកម្មភាព និងសមិទ្ធផលនានាក្នុងខេត្ត ដែលបានកើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត។ កិច្ចការអភិវឌ្ឍន៍ទាំងអស់នេះដែរ គឺមានគោលបំណងបម្រើរផលប្រយោជន៍ទូទៅ ដើម្បីជាការបង្កើតការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ជាក់ស្តែងអត្រាភាពក្រក្រីរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានការថយចុះជាលំដាប់ក្នុងឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីនោះ លោក ប៊ុន ហុង បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្តត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួន ដូចជា៖ ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការ របស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យ ដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋអោយបានត្រឹមត្រូវ និងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឲ្យខាងតែបាន ចំពោះបញ្ហាគ្រឿងញៀន។

លោកក៏បានសំដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត ដែឡមានការសហការគ្នាល្អ ក្នុងការអភិវឌ្ឍន៍ឲ្យខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រុញដល់អភិបាលរងខេត្ត ក៏ដូចនាយករដ្ឋបាលសាលាខេត្ត ដែលទើបតែប្រកាសចូលការន់តំណែងថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្ត ឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ និងត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ នឹងដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវដោះស្រាយរាល់បញ្ហ ដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា។

លោកក៏បានធ្វើការណែនាំមួយចំនួនដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សំខាន់នូវអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី លើការបង្ក្រាបបទល្មើសគ្រប់រូបភាព ពិសេសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តទេសចរណ៍មួយនេះ ឲ្យកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងថែមទៀត និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្តឲ្យទទួលបាន ជោគជ័យថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២២

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រីភឹង ចិន្ដារ៉េត ស្នងការរងខេត្តសៀមរាប ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ។

សេចក្ដីសម្រេចនេះធ្វើឡើងនៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២២ នេះ ដែលចុះហត្ថលេខា ដោយ លោកឧត្តមសេនីយ៍ត្រីភឹង ចិន្ដារ៉េត ដែលទីភ្នាក់ងារសារព័ត៌មានសៀមរាប៉ុស ធីវី អនឡាញ ទទួលបាន។ សូមអានសេចក្ដីសម្រេចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២២

ខេត្តសៀមរាប៖បុរសមានស្រាម្នាក់បានចុះដកព្រលឹតបណ្ដាលឲ្យលង់ទឹកស្លាប់នៅព្រឹកមិញនេះ។

សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ០៩ព្រឹកមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅចំណុចស្រះទឹក ខាងជើងផ្ទះរបស់ជនរងគ្រោះចំងាយ២០០ម៉ែត្រ ក្នុងភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះ ឈ្មោះថង ធេង អាយុ៣៨ឆ្នាំ ទីលំនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ករណីនេះមូលហេតុគឺជនរងគ្រោះ ជាមនុស្សស្រវឹងស្រាជាប្រចាំ ហើយចុះដកព្រលឹត បណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២២

ខេត្តសៀមរាប៖ផ្លូវបេតុង១ខ្សែប្រវែង៧៥៤ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិវត្តស្វាយសង្កាត់សាលាកំរើក ក្រុងសៀមរាប គឺភ្ជាប់ពីខាងត្បូងផ្លូវគោកស្រិត ទៅដល់ផ្លូវបេតុងទៅភ្នំក្រោម (មុខវត្តស្វាយ) ដែលជាគម្រោងមូលនិធិរបស់សង្កាត់សាលាកំរើក ត្រូវបានសម្ពោធដាក់អោយ ប្រើប្រាស់ផ្លូវការនៅថ្ងៃទី១៩ខែ កញ្ញា ឆ្នាំ២០២២នេះ ។

លោក សាម ឡន ចៅសង្កាត់ សាលាកំរើក បានមានប្រសាសន៍ថា ផ្លូវបេតុងនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងភូមិវត្តស្វាយ ដែលពីមុនផ្លូវនេះជាផ្លូវដីលំ ហើយផ្លូវបេតុងថ្មីមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ ទូទៅ ក្នុងធ្វើដំណើរជាប្រចាំថ្ងៃ ទៅមុខរបរការងាររៀងៗខ្លួនអោយមានភាពងាយស្រួល ក្នុងការដឹកកសិផល របស់ខ្លួនយកទៅលក់នៅទីផ្សារ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័យ ងាយស្រួលផងដែរ។

លោក ចៅសង្កាត់បានបន្តទៀតថា សមិទ្ធផលទាំងនេះ គឺជាគម្រោងផែនការអភិវឌ្ឍន៍ជាក់ស្តែងត្រឹមត្រូវ របស់រដ្ឋបាលសង្កាត់សាលាកំរើក ក្នុងគោលដៅបម្រើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋនិង បង្កើនល្បឿននៃការអភិវឌ្ឍ តាមមូលដ្ឋាន និងពង្រឹងប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។

លោក សាម ឡន ក៏បានមអំពាវនាវ ជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផល តាមបណ្តោយដងផ្លូវនេះ សូមជួយថែរក្សាត្រូវចូលរួមថែរក្សាសមិទ្ធផលប្រយោជន៍ សាធារណៈ ទាំងអស់នេះ រក្សាសណ្ដាប់ធ្នាប់បរិស្ថាន និងគ្រប់គ្រងសំរាមអោយបានល្អ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងសៀមរាបយើងឱ្យសាកសមជាទីក្រុងទេសចរណ៍ផងដែរ។

នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវបេតុង នេះ អង្គការស្រលាញ់ការរីកចម្រើនប្រជាជន រួមជាមួយនិងអាជ្ញាធរសង្កាត់សាលាកំរើក ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ មួយចំនួនមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក និង ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទនៃការរៀនរស់ជាមួយកូវីដ១៩ កន្លងមកដែល រស់នៅក្នុងសង្កាត់សាលាកំរើក ចំនួន១៥០គ្រួសារ ដោយក្នុងនោះ មួយគ្រួសារៗ ទទួលបានអង្ករចំនួន២០ គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគ ១កញ្ចប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page72 Page73 Page74 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×