Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២២

ខេត្តសៀមរាប៖ពលរដ្ឋក្នុងក្រុងសៀមរាប និយាយរឿងអត់មាន ភ្លើងអគ្គិសនីរដ្ឋ ប្រើប្រាស់ ដោយសារពួកគាត់រស់ នៅទិញដីក្នុងតំបន់លក់ដីឡូតិ៍។

ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៣ប្រចាំឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋ បានសំណូមពរផ្ទាល់មាត់និយាយ អំពីទុក្ខកង្វល់របស់ពួកគាត់ នៅតាមមូលដ្ឋាន ដោយបានផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ ការខ្វះខាតទឹកធ្វើស្រែប្រាំង.បញ្ហាក្នុងភូមិពុំ មានភ្លើងអគ្គិសនីរដ្ឋ ប្រើប្រាស់មូលហេតុដោយសារពួកគាត់ រស់នៅទិញដីក្នុងតំបន់លក់ដីឡូតិ៍.បញ្ហាធារាសាស្ត្រ (ជីកស្រះ .ទំនប់ ប្រព័ន្ធប្រឡាយ)  បញ្ហាការធ្វើបញ្ជាក់សំបុត្រកំណើត មានភាពយឺត.បញ្ហាប្រព័ន្ធលូ មានការស្ទះជាច្រើនកន្លែងពេលមានភ្លៀងធ្វើឱ្យទឹកជន់លិច ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការសុំធ្វើផ្លូវ ដាក់លូរំដោះទឹក បញ្ហាជំនន់ទឹកភ្លៀង ស្នើសុំប្រឡាយទឹក.បញ្ហាពុំមានភ្លើងបំភ្លឺ ផ្លូវសាធារណៈ និងវិវាទផ្សេងៗផងដែរ។

ជុំវិញបញ្ហាទាំងនេះ ត្រូវបានលោកប្រធានក្រុមប្រឹក្សាក្រុង បានធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរនិងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាផងដែ។

រដ្ឋបាលក្រុងសៀមរាប បានរៀបចំបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាក្រុងអាណត្តិទី៣ ប្រចាំឆ្នាំ២០២២ នេះ ក្រោមវត្តមាន
លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុង និងលោកស្រី លឹម ផល្លិកា អភិបាលរងក្រុងសៀមរាប ដោយមានចូលរួមពីអាជ្ញាធរពាក់ព័ន្ធផងដែរ។

សូមជម្រាបថាអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ នេះ គឺដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញមក បានស្វែងយល់ ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លងមក និងមានគោលបំណង ជម្រាបជូនប្រជាពលរដ្ឋនូវ ព័ត៌មានអំពីការធ្វើ សេចក្តីសម្រេចចិត្ត និងសកម្មភាព ដែលក្រុមប្រឹក្សា បានអនុវត្តការងារពេលកន្លងមក ជាពិសេស ដើម្បីបង្កើត ឱកាសពិភាក្សា លើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាចំណែកកែលម្អរ សេវាសាធារណៈ ឈានទៅរកការប្រមូលព័ត៌មាន និងបញ្ហាប្រឈមផ្សេងៗ ក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីដោះស្រាយ នូវបញ្ហាទុក្ខកង្វល់ នានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិការ នេះផងដែរ។

នៅក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ក្រុងសៀមរាប សមាជិក នៃវេទិកាផ្សព្វផ្សាយ ទទួលបានសួរសំណួរ និងសំណូមពរ ផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានវាគ្មិន លើកយកមកបកស្រាយបំភ្លឺ។ ដោយឡែកសំណួរនិងសំណូមពរជាលាយលក្ខ័ជាអក្សរនៅមិនទាន់ បានឆ្លើយបំភ្លឺសំណួរ-សំណូមពរនៅឡើយទេ ដោយក្រុមការងារទទួលយកទៅពិនិត្យពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាក្រុង ហើយនឹងធ្វើការឆ្លើយតប ជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមរយៈក្រុមប្រឹក្សាសង្កាត់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២២

ខេត្តសៀមរាប៖ក្នុងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាប នៅថ្ងៃទី៩ ខែតុលា ម្សិលមិញ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញដល់អាជ្ញធរក្រុង ស្រុកដែលរងផលប៉ះពាល់ត្រូវត្រួតពិនិត្យផលប៉ះពាល់ឡើងវិញ ពិសេសស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកពួកដែលរងគ្រោះ ខ្លាំងជាងគេ។

លោក គន់ គីម ក៏បានប្រាប់ដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវស្នើសុំពូជស្រូវបន្ថែមពីក្រសួង ដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ក្នុងការស្តារឡើងវិញឱ្យទាន់ពេលវេលា។ លោកថា មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ត្រូវវាយតម្លៃនៃការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ផងដែរ ដើម្បីលើកផែនការជួសជុលឡើងវិញ បន្ទាប់ពីស្ថានភាពល្អប្រសើរ។

បើតាមអាជ្ញាធរខេត្តសៀមរាប ភូមិសាស្ត្រដែលរងផលប៉ះពាល់ ដោយគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់​ថ្ងៃទី​​០៨ ខែតុលា ឆ្នាំ២០២​២ បណ្តាលឱ្យមានផល​ប៉ះពាល់​​ដល់​​ ប្រជាពលរ​ដ្ឋ​ចំនួន ២៥ ២១៣គ្រួសារ ភូមិចំនួន ៣២៥ភូមិ ឃុំចំនួន៦៣ នៃស្រុក​ចំនួន៩ រួមមាន ស្រុក​ស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និង​ស្រុកអង្គរធំ។

ករណីនេះបង្កឱ្យមាន​ការខូចខាត ស្រូវពង្រោះចំនួន ៣២ ៤៦៥ ហិកតា ស្មើនឹង ២៣ ៥៧៨ គ្រួសារ​ក្នុងនោះ ខូចខាតស្រូវ ចំនួន ២ ៧៨៣ ហិកតា ស្មើនឹង ៣ ៥៥៣ គ្រួសារប៉ះពាល់ដំឡូងមី ចំនួន ៧ ៣៥១ ហិកតា ស្មើនឹង ៤ ៦៥៣ គ្រួសារ ក្នុងនោះខូចខាត ដំឡូងមី ចំនួន ៣ ១២០ ហិកតា ស្មើនឹង ៤ ០៤២ គ្រួសារ លិចបរិវេណផ្ទះកម្រិតស្រាល ៦ ៨០២ខ្នង និងកម្រិតធ្ងន់ ២៩ខ្នង ព្រមទាំងលិចផ្លូវប្រវែង សរុប ១៧៧ ៤៧០ម៉ែត្រ និងខូចខាតដីស ក្រហម ប្រវែង ៥ ២៧០ម៉ែត្រលិចខ្នងទំនប់,ខ្នងប្រឡាយ ប្រវែង ២១ ៣២៧ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត្រ លិចស្ពាន ០៣កន្លែង និងខូចខាតប្រវែង ១៦ម៉ែត្រ លិចទីធ្លាសាលារៀន ៨១កន្លែង លិចបរិវេណមណ្ឌលសុខភាព ០៦កន្លែង អាគាររដ្ឋបាលឃុំ, ប៉ុស្តិ៍រដ្ឋបាល ២១កន្លែង លិចបរិវេណវត្ត ១៨កន្លែង លិចក្នុងផ្សារ២កន្លែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២២

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបមួយរូបបានបាញ់សម្លាប់ខ្លួនឯង។ ករណីនេះបានកើតឡើង នៅវេលាម៉ោង២៤ និង១៥នាទីយប់ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ចំណុចផ្ទះជនរងគ្រោះ ក្រុមទី៨ ភូមិថ្នល សង្កាត់ស្រង៉ែ ក្រុង.ខេត្តសៀមរាប។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ ធីវី អនឡាញ ថា ៖ជនរងគ្រោះ  ឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ នគរបាល ឋាន:នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានបន្តថា ក្រោយទទួលបានព័ត៌មាននៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កម្លាំងបានសហការណ៍ជា មួយកម្លាំងនៃការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត, កម្លាំងការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងកម្លាំងអធិការនគរបាលក្រុងសៀមរាប ចុះដល់កន្លែងកើតហេតុ គឺជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាឡាម៉ែត្រ។

តាមការស្តាប់បំភ្លឺរបស់ឈ្មោះ សេង សំអាន ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុ បានឲ្យដឹងថា: រូបគាត់ជាឪពុកបង្កើតរបស់ជនរងគ្រោះ។ ជនរងគ្រោះ ជាមនុស្សចូលចិត្តលេងសើចច្រើន ពុំមានជំងឺផ្លូវចិត្ត ឬរោគប្រចាំកាយអ្វីនោះទេ ប៉ុន្តែតែងតែមានទំនាស់ជាប្រពន្ធជាញឹកញាប់ ដោយគេចូលចិត្តដើរផឹកស៊ីជាប្រចាំ។  ដោយឡែកនៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មិនដឹងថាឈ្មោះ សេង វុទ្ធី ផឹកស្រវឹងឬអត់នោះទេ ស្រាប់តែនៅវេលាម៉ោង២៤:១៥នាទី រូបគាត់ទទួលព័ត៌មានពីអ្នករស់នៅជាប់ផ្ទះកូនថា កូនរបស់គាត់ឈ្មោះ សេង វុទ្ធី បានយកអាវុធខ្លី ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាញ់ត្រង់ក្បាលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ។

តាមការស្តាប់បំភ្លីសាក្សី បានឲ្យដឹងថា រូបគាត់ជាអ្នករស់នៅជិតខាងនិងជនរគ្រោះ ហើយកន្លងមកជនរងគ្រោះ ធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ដោយសារប្រពន្ធប្រចណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។ ជាក់ស្តែងនៅវេលាម៉ោង២៤និង១៥នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះ តាំង សៀវម៉ី ត្រូវជាប្រពន្ធជនរងគ្រោះ បានមកគោៈទ្វាផ្ទះហៅរូបខ្ញុំ ឲ្យជួយប្តីរបស់គាត់ ពេលខ្ញុំមកដល់កន្លៃងកើតហេតុក្នុងផ្ទះជនរងគ្រោះ ឃើញសពដេកក្នុងផ្លុកឈាម ក្បាលបែរទៅទិសខាងកើត ភ្លាមនោះពួកគាត់នាំគ្នាលើកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែគេមិនទទួលទើបក្រុមគ្រួសារជនរងគ្រោះ យកជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ លុះដល់ម៉ោង៨និង៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធជនរងគ្រោះបានបញ្ជាក់តាមទូរស័ព្ទថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

មន្ត្រីបានបន្តថាចំពោះសាកសពពុំទាន់បានពិនិត្យនៅឡើយទេ ដោយកំពុងដឹងបញ្ជូនពីភ្នំពេញមកសៀមរាបវិញ។ ករណីនេះវត្ថុចាប់យកមាន៖ អាវុធខ្លី ១ដើម ម៉ាក Glock 9x19MM ផលិតនៅប្រទេសអូទ្រីស (Austria), បង់ចំនួន១, គ្រាប់ចំនួន១១គ្រាប់, ក្បាលគ្រាប់ចំនួន១ និងសំបកគ្រាប់ចំនួន១។ សន្និដ្ឋាន: ករណីខាងនេះ ជាករណីអត្តឃាត (បាញ់សម្លាប់ខ្លួនឯង) ពិតប្រាកដមែន។

បើតាមមន្ត្រីនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា មូលហេតុដោយសារប្រពន្ធ ប្រចណ្ឌប្ដី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២២

ខេត្តសៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃចន្ទនេះកំពុងបើកការសាវជ្រាវ ស៊ើបអង្កេត ករណី ដែលមានព័ត៌មានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកសុំទាន យកកូនកាំបិតកឹបនឹងចង្កេះពលរដ្ឋ ដើម្បីសុំលុយ។

នៅក្នុង account facebook ឈ្មោះ Bee Nang បានបង្ហោះសារថា៖ 02/10/2022 នៅវេលាម៉ោង 4ជាង មានអី ម្នាក់សុំទាននៅផ្លូវ60 ពេលខ្ញុំឈប់ម៉ូតូទិញអី ញាំគាត់ដើរមកជិតខ្ញុំហើយនិយាយខ្សឹបៗ អូន សុំលុយ 8ម៉ឺនមក ខ្ញុំនិយាយថាសុំទោសផងអី ខ្ញុំអត់មានទេ ខ្ញុំជូនអី 10000៛ គាត់និយាយ ថាបើមិនអោយទេគាត់នឹងចាក់ ព្រោះគាត់ដាក់ កូនកាំបិតកឹបនឹងចង្កេះ តែសំណាងល្អពូ សន្តិសុខគាត់ដើរមក អីនឹងគាត់ដើរចេញឡើង លឿន អ្នកលក់នឹងអត់បានចាប់អារម្មណ៍ទ (ខណះពេលនឹងខ្ញុំញ័រអស់ហើយ …) តែសូម ប្រុងប្រយ័ត្នទាំងអស់គ្នាណា អ្នកនៅសៀមរាប និងអ្នកខេត្តផ្សេង។

ស្នងការរងទទួលផែនកណ្ដាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា៖ ទទួលបាន ខ្ញុំនឹងស្រាវជ្រាវករណីនេះ។ ជាមួយគ្នានេះលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលផែនកម្លាំងនគរបាបព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏បានបញ្ជាក់ផងដែរថា៖ ករណីនេះកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងស្រាវជ្រាវ។

ទោះជាយ៉ាងណារហូតដល់ព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ នេះ គេនៅពុំទាន់ដឹងច្បាស់ថា ព័ត៌មានដែលបានបង្ហោះតាម facebook ខាងលើ ជាករណីការពិតឬយ៉ាងណានោះទេ ខណៈដែលកងកម្លាំងនគរបាលកំពុងបើកការសាវជ្រាវស្វែងរកការពិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២២

ខេត្តសៀមរាប៖សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា ដូនតាខ្មែរបានសាងសង់ប្រាសាទបុរាណច្រើនណាស់នៅលើទឹកដីអង្គរយើង ដូច្នេះយើងត្រូវរួមគ្នាថែរក្សាមរតកទាំងនេះ អោយបានគង់វង្ស។

សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តទៀតផងដែរ។

សម្តេចតេជោបានថ្លែងថា ការដោះស្រាយតំបន់ប្រាសាទអង្គរទាមទារឱ្យសម្តេចត្រូវផ្សារភ្ជាប់ខ្លួននៅនឹងទីនេះ ជាមួយនឹងសេនាធិការរបស់សម្តេច ដើម្បីពន្លឿនការងារនេះអោយបានឆាប់។

សម្ដេចតេជោបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាថែរក្សាកេរ្ត៍មរតកដូនតា នៃប្រាងប្រាសាទអង្គរវត្ត។

សម្តេចហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសបន្តជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ
នៅថ្ងៃសៅរ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២២

ខេត្តសៀមរាប៖ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង២ពាន់គ្រួសារបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ សម្តេចហ៊ុន សែន បានប្រាប់ដល់គណៈរដ្ឋមន្ត្រីឱ្យចេញ ស.ជ.ណ តែម្តងពាក់ព័ន្ធការអភិវឌ្ឍនៅតំបន់រុនតាឯក ខេត្តសៀមរាប។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា យោធភូមិភាគទី៤ និងកងពលធំទី២ ជាអ្នកដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋពេលរើលំនៅឋានមកកាន់តំបន់នេះ។ សម្តេចតេជោក៏បានណែនាំមិនឱ្យមានការលុបស្រះបុរាណនៅតំបន់រុនតាឯកនោះឡើយ ផ្ទុយទៅវិញត្រូវតែត្រូវជីកបន្ថែម ហើយយកដីចាក់នៅភូមិឋានរបស់ប្រជាពលរដ្ឋតែម្តង។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលស្ម័គ្រចិត្តរើចេញពីចំណីផ្លូវ និងស្ទឹងក្នុងក្រុងសៀមរាបក៏ទទួលបានគោលនយោបាយដូចគ្នានឹងពលរដ្ឋរើចេញពីតំបន់អង្គរដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអាជ្ញាធរអប្សរាធ្វើការនេះឱ្យម៉ត់ចត់ និងច្បាស់លាស់បំផុតចំពោះការគ្រប់គ្រងដីតំបន់អភិរក្សនៅរមនីយដ្ឋានអង្គរនេះ។ នៅថ្ងៃនេះ សម្តេចតេជោសម្រេចប្រគល់បណ្ណក្រីក្រប្រភេទ១ ជូនដល់គ្រប់ពលរដ្ឋដែលមករស់នៅភូមិរុនតាឯកទាំងអស់គ្រប់គ្រួសារតែម្តង។

សម្តេចតេជោ បានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា មិនសន្យាចោលទេ តែបច្ចុប្បន្នរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកំពុងតែអនុវត្តន៍តែម្តងនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋជិត ៣លាននាក់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ និងសន្យាថា សម្តេចនឹងអញ្ជើញមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះជាច្រើនដងបន្ថែមទៀតនៅពេលខាងមុខ ដើម្បីបានមកមើល និងដឹងពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមករស់នៅតំបន់អភិវឌ្ឍន៍ថ្មីនេះ។

សម្រាប់ការឧបត្ថម្ភដំណាក់កាលដំបូងសម្រាប់ពលរដ្ឋមករស់នៅរុនតាឯក រួមមាន៖ មីមួយកេសធំ ត្រីខមួយកេសធំ មាន ១០០កំប៉ុង អង្ករ ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក តង់ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន១ ឃីតមួយកញ្ចប់ (មុង ខ្នើយ ភួយ សារុង កន្ទេល) និងថវិកា ១លាន ៤សែន សម្រាប់មួយគ្រួសារ។ សម្តេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ពលរដ្ឋ ១,៧១១គ្រួសារមុន ទទួលបន្ថែមនូវឃីតមួយ និងតង់១ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចផុតខ្លួនករណីឃាតកម្មវាយសម្លាប់ប្អូនថ្លៃ ខណៈជនរងគ្រោះកំពុងដេកក្នុងអង្រឹង។

ហេតុការបានកើតឡើង វេលាម៉ោង ១២និង២០នាទី ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ភូមិបាឡាំង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ ថា
ជនសង្ស័យ ឈ្មោះ ហាច ហាវ ភេទប្រុសអាយុ៥០ឆ្នាំ ជាមនុស្សគ (ដែលត្រូវជាបងថ្លៃជនរងគ្រោះ) ដោយបានយកឈើជ្រុងប្រវែង០,៥០ម៉ែត្រទំហ៊ុម(៥ហ៊ុន×១០សម) វាយទៅលើជនរងគ្រោះ ដែលកំពុងដេកនៅក្នុងអង្រឹងក្រោមផ្ទះ ចំនួន០៣ដំបងត្រូវចំស្មា- ចង្កា និងកញ្ចឹងក បណ្តាលអោយស្លាប់នៅក្នុងអង្រឹងតែម្ដង។

ជនរងគ្រោះ ឈ្មោះ សាន់ សល់ ភេទប្រុសអាយុ ៤៥ឆ្នាំ។ ជនសង្ស័យនិងជនរងគ្រោះ រស់នៅភូមិបាឡាំង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ករណីឃាតកម្មនេះ មូលហេតុដោយអ្នកទាំង០២ ផឹកស្រាស្រវឹងហើយមានទំនាស់ពាក្យសម្តីនិងគ្នា។ ក្រោយពេលកើតហេតុជនបង្កសង្ស័យត្រូវបានប្រជាការពារ និងមេភូមិឃាត់ខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២២

ខេត្តសៀមរាប៖ដើមឈើធ្នង់១ដើមដ៏ធំ ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ tv online ថា ករណីនេះបន្ទាប់ពីបានទទួលព័ត៌មានមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី សហការជាមួយមន្រ្តីអជ្ញាធរជាតិអប្សរា និងមន្រ្តីរដ្ឋបាលអជ្ញាធរឃុំខ្នារសណ្តាយ ចុះពិនិត្យលើករណីជនសង្ស័យលួចកាប់ដើមឈើធ្នង់១ដើម មុខកាត់គល់ទំហំ១,២០ម និងប្រវែង៦ម ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ថាចំពោះវត្ថុតាងនៃបទល្មើស ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្តោះអាសន្ន រងចាំទឹកស្រកអស់នៅទីនោះទើបក្រុមការងារដឹកជញ្ចូនមករក្សាទុកនៅសង្កាត់ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប  បានបញ្ជាក់ថា បើតាមលោកទទួលព័ត៌មានគឺជនសង្ស័យលួចកាប់កាលពីយប់មិញ គឺថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយករណីនេះលោកថា បានកសាងសំណុំរឿងទៅតុលាការ ដើម្បីសាវជ្រាវនិងចាត់វិធានការប្រធានការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ស្រវឹងស្រាបានលង់ទឹកស្លាប់នៅស្រុកអង្គរជុំ។

ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃអង្គារនេះ ចំណុចប្រឡាយទឹក ជាប់ថ្នល់ ស្ថិតក្នុងភូមិទំលាប់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ជូ ហែន អាយុ៤៣ឆ្នាំ រស់នៅភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ចំពោះមូលហេតុ បណ្ដាលមកពីស្រវឹងស្រា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២២

ខេត្តសៀមរាប៖ភ្ញៀវតែសចរណ៍ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២២នេះ មានចំនួនប្រមាណ ១៤៣.៤៧០ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១៤០.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៥៥-៦០% ប្រមាណជាង ៧០.០០០-៨០.០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥.០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៤.៦០០ នាក់ តំបន់ទន្លេសាបមានចំនួនប្រមាណ ១.៥០០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥.៤០០ នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ៣.៤៧០ នាក់។

នេះយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

អ្នកទេសចរបានសម្ដែងការសប្បាយរីករាយ ក្នុងការដើរកំសាន្ដនៅរមណីយដ្ឋានអង្គរ នាពិធីបុណ្យភ្ជុំឆ្នាំ២០២២ បន្ទាប់ពីខកខានចំនួនពីរឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។ ដំណើរកំសាន្ដ បានសប្បាយនាឆ្នាំនេះ បង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេងាយស្រួលធ្វើដំណើរទេសចរណ៍។

ភ្ញៀវទេសចរដែលបានទៅកម្សាន្ត នៅខេត្តសៀមរាប បានលើកឡើងដូចគ្នាថា ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរ មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អ។

ពួកគាត់បន្ដថា ការកំសាន្ដនៅខេត្ដសៀមរាប មានកន្លែងទស្សនាច្រើន ដែលរំពឹងថា ប្រជាពលរដ្ឋនៅមូលដ្ឋាន និងទទួលបានចំណូលច្រើនពីវិស័យទេសចរណ៍នេះ។ ពួកគាត់បានបង្ហាញពីការសប្បាយរីករាយ ដោយសារប្រទេសជាតិមានសន្ដិភាព និងមានការអភិវឌ្ឍផ្នែកជីវភាព ទើបធ្វើឱ្យមានកំណើននូវវិស័យទេសចរណ៍នេះ ជាពិសេសរាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ បានគ្រប់គ្រាន់ធ្វើឱ្យស្ថានភាពកូវិដមានការធូស្រាល ធ្វើឱ្យប្រជាពលរដ្ឋអាចជួបជុំបងប្អូនធ្វើបុណ្យធ្វើទាន និងបានដើរកម្សាន្តតាមបណ្តារមណីយដ្ឋាននាៗយ៉ាងសប្បាយរីករាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានដាច់ជើងម្ខាង ខណ:កំពុងកាត់ស្មៅបាក់ផ្លែម៉ាសុីនកាត់ស្មៅចំជើង។ ហេតុការណ៍បានកើតឡើងនៅថ្ងៃចន្ទ ម្សិលមិញ ស្ថិតនៅភូមិខ្លាឃ្មុំ  ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ធីវី អនឡាញ នៅព្រឹកថ្ងៃអង្គារនេះថា ករណីគ្រោះថ្នាក់នេះ បង្កឡើងដោយខ្លួនឯងដោយសារបាក់ផ្លែមាសុីនកាត់ស្មៅនៅចំការស្វាយចន្ទី បណ្ដាលអោយដាច់ជើងខាងស្ដាំក្រោមកំភួនជើង។

សមត្ថកិច្ចបន្តថា៖ ជនរងគ្រោះឈ្មោះ ជុំ ភាន់ អាយុ៣២ឆ្នាំ មានទីលំនៅភូមិខ្លាឃ្មុំ  ឃុំខ្នងភ្នំស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប ករណីនេះមូលហេតុ ជនរងគ្រោះ កំពុងកាត់ស្មៅក៏បាក់ផ្លែម៉ាសុីន មកត្រូវជើងបណ្តាលបាក់ដាច់តែម្ដង។

បើតាមសមត្ថកិច្ចក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនមកសង្គ្រោះបឋម នៅមណ្ឌលសុខភាពឃុំខ្នងភ្នំ រួចបានបញ្ជូនបន្តទៅមន្ទីរពេទ្យស្រុកសូត្រនិគម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២២

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ បណ្ដែតទឹក។

ហេតុការណ៍បានកើតឡើងនៅចំណុចភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃទី ២៥ខែកញ្ញាឆ្នាំ២០២២។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាសាកសព មានសភាព ហែមអណ្ដែតនៅមាត់លូមានសភាពស្អុយរលួយពុំស្គាល់អត្តសញ្ញាណ ភេទប្រុស។

បើតាមការពិនិត្យសាកសពរបស់នគរបាលបញ្ជាក់ថា សាកសពពុំមានស្នាមបទល្មើសព្រហ្មទណ្ឌឡើយ គឺស្លាប់ដោយសារឈ្លក់ទឹក។

បច្ចុប្បន្ន សាកសព ត្រូវបានយកទៅតម្កល់ទុកនៅវត្តគោកបាទទ្រី រង់ចាំសាច់ញាតិនិងបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page71 Page72 Page73 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×