ខេត្តសៀមរាប៖យុវជនម្នាក់ត្រូវបាននគរបាលខេត្តសៀមរាបធ្វើការចាប់ខ្លួន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធបានប្រព្រឹត្តបទល្មើស ឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ និងរំលោភសេពសន្ថវ: និងអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា។
ជនសង្ស័យ ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្រុកកំណើតភូមិគោកថ្មី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ស្នាក់នៅកន្លែងធ្វើសំណង់ ស្ថិតភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ នៅព្រលប់ថ្ងៃសៅរ៍នេះថា ករណីនេះកើតឡើងវេលាម៉ោង២១និង៣០នាទី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ចំណុចក្នុងបន្ទប់ជួល ស្ថិតនៅក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ ស្រុកកំណើតភូមិចន្លោង ឃុំស្រង៉ែ ស្រុកសៀមរាប ខេត្តសៀមរាប បានស្លាប់នៅក្នុងផ្ទះជួលកន្លែងកើតហេតុខាងលើ។
បើតាមលោកវរសេនីយ៍ឯក ណុប សារ៉ាក់ តាមការស្តាប់ចម្លើយរបស់ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ ១៨ឆ្នាំ បានសារភាពថា៖ រូបគេជាជនដៃដល់តែម្នាក់ ដែលធ្វើកម្មភាពរំលោភសេន្ថវៈ និងសម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ និងយកទ្រព្យសម្បត្តិ របស់នាង។
ជនសង្ស័យបន្តថាកាលពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅចន្លោះវេលាម៉ោង ១៩និង០០នាទី ឬ ២០និង០០នាទីល្ងាច រូបគេបានជិះកង់ ឆ្វែលមើលជនរងគ្រោះ នៅចំណុចទីតាំងកន្លែងកើតហេតុខាងលើ លុះដល់ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០និង០០នាទី រូបគេបានជិះកង់ចេញពីការដ្ឋានសំណង់ ទៅទិញម៉ីឆា និងប្រហិតចៀន នៅចំណុចផ្សារ ក្របីរៀល រួចហើយជិះកង់សំដៅទៅផ្ទះជនរងគ្រោះ។
ជនសង្ស័យបន្តថា ពេលទៅដល់ខ្លួនឃើញជនរងគ្រោះ អង្គុយនៅមុខផ្ទះតែម្នាក់ឯង ចំណែកទ្វាផ្ទះគឺបើកចំហរ ពេលនោះរូបគេ បានកាន់ម៉ីឆា និងប្រហិតចៀន ចូលអង្គុយហូបនៅក្នុងផ្ទះជនរងគ្រោះ តែជនរងគ្រោះ.មិនបានចូលរួមហូបជាមួយទេ ហើយក៏មិនបាននិយាយអ្វីមកកាន់រូបខ្លួនផងដែរ។ នៅវេលាម៉ោង ២១និង៣០នាទី ពេលរូបគេហូបម៉ីឆា និងប្រហិតចៀនអស់ ស្រាប់តែជនរងគ្រោះ ដើរចូលទៅបន្ទប់ទឹកក្នុងផ្ទះ ដោយមានចំណង់រួមភេទ និងស្របពេល ដែលមានឱកាសល្អ ព្រោះយប់ស្ងាត់ ហើយជនរងគ្រោះ នៅផ្ទះតែម្នាក់ឯង គេបានក្រោកដើរទៅយកខ្សែភ្លើង មានប្រវែងប្រហែល ១៥០សង់ទីម៉ែត្រ នៅលើតុក្បែរគ្រែដេក របស់ជនរងគ្រោះ មកបត់ជាពីរហើយស្ទុះចូលតាមជនរងគ្រោះ ទៅក្នុងបន្ទប់ទឹក ដែលកំពុងឈរបែខ្នងមកទ្វារ ដោយប្រើដៃទាំងពីររឹតក ជនរងគ្រោះ និងខ្សែភ្លើងរហូតដល់សន្លប់បាត់បង់ស្មារតី ហើយគេបានដើរទៅបិទទ្វារផ្ទះ (ទ្វាររូត) កុំឲ្យអ្នកដ៏ទៃមើលឃើញពីសកម្មភាព បន្ទាប់ពីបិទទ្វារមុខរួច រូបគេយកដៃទាំងពីរ សូកចូលក្រោមក្លៀកជនរងគ្រោះទាំងសងខាង ចាប់អូសរូបនាងទៅដាក់លើគ្រែ ក្បាលបែទៅទិសខាងលិច ជើងទៅទិសខាងកើត ហើយចាប់សំរ៉ាតខោសាច់យឺត ជើងខ្លី ពណ៌ខ្មៅ និងខោស្លីបពណ៌សរ ចេញពីខ្លួននាង ហើយស្រាតខោខ្លួនឯងត្រឹមជង្គង់ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវះ ទៅលើជនរងគ្រោះ ដោយពុំបានប្រើសោមអនាម័យ ប្រហែល ២ ទៅ ៣នាទី ទើនចេញទឹកកាមដាក់ចូលក្នុងប្រដាប់ភេទជនរគ្រោះ។
ជនសង្ស័យបន្តទៀតថា ដោយពិនិត្យឃើញថាជនរងគ្រោះ នៅមានដង្ហើម និងដៃជើងនៅតែអាចកំរើកបាន ហើយភ័យខ្លាចបែកការំ័ ទើបរូបគេ បានប្រើជើងខាងស្តាំងជាន់ និងកន្រ្តំ ទៅលើកជនរងគ្រោះ ខ្លាំងៗ ជាច្រើនជើង បណ្តាលឲ្យបាក់គ្រែ ទើបជនរងគ្រោះ ដាច់ខ្យល់ស្លាប់។ ប៉ុន្តែមិនបានដឹងថាជនរងគ្រោះ បាក់កនោះទេ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយខ្លួនបានយកមានទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ក្រហម ផ្ទុកស៊ីមកាតលេខ..និងបន្តទៅរើកកាយមើលក្នុងទូរ ឃើញកាបូបដៃមួយ ពណ៌ប្រផះ មានប្រាក់ ចំនួន ២ម៉ឺនរៀល និងបានយកម៉ូតូជនរងគ្រោះ ម៉ាកទ្រីមសង ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខៈ សៀមរាប 1Z:2423 បើកចេញដោយដៃម្ខាង និងដៃម្ខាងទៀតបណ្តើកង់ ដោយបើកហួសផ្លូវបត់ចូលទៅការដ្ឋានសំណង់ ដែលខ្លួនស្នាក់នៅបណ្តោះអាសន្ន ប្រហែល ៥០ម៉ែត្រ ក៏សម្រេចចិត្តទុកម៉ូតូនោះចោល នៅចំណុចខ្ទមមួយក្បែផ្លូវកៅស៊ូ ព្រោះមិនដឹងយកទៅលក់នៅទីណា ម្យ៉ាងទៀតខ្លាច់បែករឿង។ បន្ទាប់ពីទុកម៉ូតូផ្លុងចោលហើយ រូបគេ បានជិះកង់ទៅដេកនៅការដ្ឋានធ្វើសំណង់ដោយយកទូរស័ព្ទជនរងគ្រោះ ទៅប្រើប្រាស់ផងដែរ លុះដល់វេម៉ោង១១និង៣០នាទីថ្ងៃទី១៥ខែតុលា ឆ្នាំ២០២២ ត្រូវបានសត្ថកិច្ចធ្វើការនាំខ្លួនមកសួរនាំតែម្តង។
សូមជម្រាបថា ប្រតិបត្តិការ បំបែកសំណុំរឿងនេះ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត, អធិការដ្ឋាននគរបាលស្រុកពួក, ប៉ុស្តិ៍នគរបាលដ្ឋបាលក្របីរៀល និងគ្រូពេទ្យមន្ទីរពេទ្យបង្អែកពួក តាមការចង្អុលបង្ហាញ ពីរឧត្តមសេនីយ៍ទោតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងបញ្ជាផ្ទាល់ពីលោក ឧត្តមរាត្រីភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ តាមរយ: លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្កម្រិតធ្ងន់ និងអនុវត្តផ្ទាល់ដោយវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយ នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់៕SRP