Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២២

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ករណីក្នុងស្រុកពីរផ្សេងគ្នា នៅខេត្តសៀមរាបបណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់និងម្នាក់បានស្លាប់។

យោងកតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅរសៀលថ្ងៃពុធនេះ បានបញ្ជាក់ថា ករណីទី១

នៅវេលាម៉ោង ១៨ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងស្ថិតនៅ​ភូមិចំបក់ហែរ ឃុំ​កំពង់ថ្កូវ ស្រុកក្រឡាញ់ លើផ្លូវលេខ៦​៨ ចាស់។ ម៉ូតូ​មួយគ្រឿង ម៉ាក​ ហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1F.7019បើក​បរ​ដោយឈ្មោះ ខាន់ ភក្តី ភេទប្រុស​ អអាយុ១៥ឆ្នាំ រស់នៅ​ភូមិចំបក់ហែរ ឃុំ​កំពង់ថ្កូវ ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប (អត់​ពាក់​មួក​សុវត្ថិភាព) បើកបរ​ក្នុងទិសដៅ ពីទិសខាងជើងទៅទិសខាងត្បូង បានបុកជនជាតិ (ឥណ្ឌា) ម្នាក់ឈ្មោះ​ KAMESH KUMAR ភេទប្រុស អាយុ 01.05.1971ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានដើរឆ្លងថ្នល់ ពីកើតទៅលិច។ ករណីនេះបណ្ដាលអោយរបួសមនុស្សធ្ងន់២នាក់៖

 ទី១ ជនជាតិឥណ្ឌា បាក់ជើងខាងស្តាំ និងទី២អ្នកបើកម៉ូតូឈ្មោះ ខាន់ ភក្តី។ ម៉ូតូខូចខាតស្រាល។ មូលហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពី​ អ្នក​បើក​បរម៉ូតូមានល្បឿនលឿន។ វត្ថុតាង ត្រូវបានជំនាញយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ករណីទី២ វេលាម៉ោង យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ នៅលេីផ្លូវលេខ 266 ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

ដោយរវាងរថយន្តមិនស្គាល់ម៉ាកបានបុកមនុស្សបេីកបរម៉ូតូម៉ាកWave ពណ៌ខ្មៅ លាយពណ៌សរ គ្មានស្លាកលេខ (ទិសដៅពីជេីងទៅត្បូង)

បណ្តាលអោយ ឈ្មោះ ស្រី សុភាព ភេទប្រុសអាយុ ៣៤ ឆ្នាំ ទីលំនៅភូមិគោកអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ ស្លាប់។ ចំណែកអ្នកបេីកបររថយន្ត បានបេីកគេចខ្លួនបាត់។ ម៉ូតូ យកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែងដេីម្បីស្រាវជ្រាវនិងអនុវត្តន៍នីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២២

ខេត្តសៀមរាប៖បុរសលួចរថយន្តនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយគេចខ្លួនមកជាប់អន្ទាក់ របស់ចរាចរណ៍ នៅរង្វង់មូលព្រះរាជដំណាក់។

មន្ត្រីជំនាញបានប្រាប់សៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ការឃាត់ខ្លួននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ចំណុចរង្វង់មូលព្រះរាជដំណាក់ ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ឌុក វាសនា អាយុ៣៣ឆ្នាំ នៅភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែករថយន្តដែលលួច ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4414 ប្រភេទ ដឹកទំនិញធុនធំ នៅលើរថយន្តនោះមានដឹក កន្ទក់ចំនួន ១០តោន ដែលមានម្ចាស់រថយន្តឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ម្ចាស់រថយន្តបានប្រាប់មន្ត្រីជំនាញថា មុនពេលកើតហេតុ វេលាម៉ោង១១ យប់ ថ្ងៃទី០២ ខែធ្នូ លោកបានយករថយន្ត ទៅចតទុកនៅចំណុចមុខ ហាងបាយម្ដាយនៅភូមិរំដួល ប៉ែកខាងលិចភូមិ គ្មានរបង នៅជាប់ផ្លូវជាតិ លេខ៦ រួចទៅដេក ដោយមិនបានដកសោ កុងតាក់ នោះទេ លុះព្រឹកថ្ងៃទី០៣ ខែធ្នូ ក្រោកមកមើលស្រាប់តែបាត់រថយន្ត រួចក៏ប្តឹងនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍តែម្ដង។

សូមបញ្ជាក់ថាករណីនេះ ត្រូវបាននគរបាលខេត្តសៀមរាប ប្រគល់ឲ្យនគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សក្មេងចាស់ចំនួនបីនាក់បានលង់ទឹកស្លាប់កាលពីម្សិលមិញ។

ហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០២២ នៅចំណុចស្រះតារី ក្នុងភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

នគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ករណីនេះគឺ មនុស្សស្រីក្មេងចាស់ចំនួន៣នាក់ បាននាំគ្នាទៅមើលទ្រូ ស្រាប់តែរអិលជើងធ្លាក់ទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់ជាបន្តបន្ទាប់ដោយសារមិនចេះហែលទឹក។

នគរបាលបន្តថា សពជនរងគ្រោះទី១. ឈ្មោះ ស៊ឹង លៀវ ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ត្រូវជាម្ដាយ)។ ២. ឈ្មោះ គាន លីសា ភេទស្រី អាយុ០៦ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (ត្រូវជាកូន)។៣. ឈ្មោះគីម សាលីន ភេទស្រី អាយុ០៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាអ្នកជិតខាង)។

នគរបាលបញ្ជាក់ថា យោងតាមការពិត្យទីតាំងកើតហេតុ៖ស្រះមានប្រវែង ៨×១២ ម៉ែត្រ-ទឹកមានជម្រៅ ២.៥០ ម៉ែត្រ-មាត់ស្រះមានសភាពចោតរអិល។ ចំណែកការពិនិត្យសាកសព៖-ផ្នែកក្បាល លលាដ៏ក្បាល ដងខ្លួន និងអវៈយវៈ ពុំមានស្លាកស្នាមពាក្យព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។

សមត្ថកិច្ចបានធ្វើសន្និដ្ឋាន ដោយយោងតាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ ការពិនិត្យរបស់កម្លាំងជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២២

ខេត្តសៀមរាប៖លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា ដើមធ្នង់១ដើម ដែលជនមិនស្គាល់មុខលួចកាត់ កាលពីថ្ងៃខែកញ្ញា ឆ្នាំ២០២២ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានជំនាញ យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី រួចហើយ។

សូមជម្រាបថាកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីជនល្មេីសលួចកាប់ដើមធ្នង់ចំនួនមួយដើម មុខកាត់គល់ ១,២០ ម ប្រវែង ៦ម ក្នុងភូមិបន្ទាយស្រី​ឃឃុំសណ្ដាយស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ដោយកាលនោះចំពោះវត្ថុតាង​ មិនអាចយកចេញបានទេ ដោយសារទឹកលិចផ្លូវ ហេីយរក្សាទុកនៅនឹងកន្លែងកេីតហេតុសិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២២

ខេត្តសៀមរាប៖បុរសអ្នកដើរតាមផ្លូវម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងពីក្រោយបណ្ដាលឱ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងម៉ោង២២ និង៤០ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅលេីចំណុចផ្លូវជាតិលេខ៦ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លក ស្រុកជីក្រែង។

ប្រភពបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាច​ណ៍នេះ បង្កឡេីងរវាងរថយន្តមិនស្គាល់ម៉ាក (ទិសដៅពីកើតទៅលិច) បានបុកមនុស្សកំពុងដេីរ បណ្តាលឲ្យស្លាប់តែម្ដង។

ជនរងគ្រោះឈ្មោះលុយ តេង ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិ ឃុំ ស្រុកខាងលេី។ មូលហេតុ ជនរងគ្រោះដេីរឆ្លងថ្នល់មិនបានប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់កើតឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២២

ខេត្តសៀមរាប៖ទីតាំងស្តុកសត្វព្រៃមួយកន្លែងត្រូវបានមេព្រៃខេត្តសៀមរាបបង្ក្រាប។ ការបង្ក្រាបធ្វើឡើង នៅពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចភូមិខ្នារ​ សង្កាត់ជ្រាវ​ ក្រុងសៀបរាប​។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឱ្យដឹងថា ការបង្ក្រាបនេះ ដោដោយសង្កាត់រដ្ឋបាលព្រៃឈេីប្រាសាទបាគង​ ជាមួយក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ ចល័តរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកស្រី ឆេង ហាក់ងិន ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តសៀមរាប។

លោក ម៉ុង ប៊ុនលីម បានបន្តថាការបង្រាបបទល្មើសសត្វព្រៃ​ នេះដកហូតវត្ថុតាង សត្វព្រៃចំនួន៧៥ក្បាល៖
 1/-ប្រវឹករស់ ចំនួន =16ក្បាល
 2/-ទោមរស់ ចំនួន =7ក្បាល
 3/-មាន់ទឹករស់ចំនួន=3ក្បាល
 4/-សារិកាកែវក្របីរសចំនួន=49ក្បាល។ ម្ចាស់មានឈ្មោះកែវ វាសនា ភេទប្រុស អាយុ33ឆ្នាំ​ ជាម្ចាស់ទទួលខុស និងដកហូតសត្វព្រៃទាំងអស់ជាបណ្តោះអាន្ន​  ដេីម្បីចងក្រងសំណុំរឿងទៅតាមច្បាប់ព្រៃឈេី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖ឯកឧត្តម​ ទៀ​ សីហា​ អភិបាលខេត្ត នៅព្រឹកមិញនេះ អញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈ ជម្រុញ និងអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ឲ្យកាន់តែរីកចម្រើន។

ពិធីនេះធ្វើឡើង នៅសណ្ឋាគារមេម័រផាឡេសរីសត និងស្ប៉ា រវាង សមាគមក្លឹបទេសចរណ៍សៀមរាប និងក្រុមហ៊ុន Nippon Koei Co.,Ltd, ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ​។

សូមជម្រាបថា ការចុះអនុស្សរណៈ នេះ លើកកម្ពស់វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ​ ជាមួយក្រុមហ៊ុន SOKEN និងក្រុមហ៊ុន Haystack Labs Studio Co., Ltd ក្នុងគោលបំណងដើម្បីជម្រុញ និងអភិវឌ្ឍវិស័យ ទេសចរណ៍ ខេត្តសៀមរាប ក៏ដូចជាវិស័យផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖រថយន្តធុនធំមួយគ្រឿងបានឈប់លើចិញ្ចើមផ្លូវត្រូវបានបុរសម្នាក់ជិះម៉ូតូទៅបុកចំពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើង វេលាម៉ោង២០ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតផ្លូវកៅស៊ូលេខ៦៤ ភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ រវាងម៉ូតូម៉ាក ហុងដាស្កូពី ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះព្រឿន រ័ត្ន ភេទប្រុសអាយុ២៨ឆ្នាំ ទីលំនៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរទិសដៅពីជើងទៅត្បូង បានបុកគូទរថយន្តម៉ាកHundai ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3F.6486 (ឈប់លើចិញ្ចើមផ្លូវ) បណ្ដាលអោយរបួសមនុស្សធ្ងន់។ ឯអ្នកបើកបររថយន្តរត់គេចខ្លួន ក្រោយកើតហេតុ។

បច្ចុប្បន្ន អ្នករបួស ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យស្រុកដើម្បីជួយសង្គ្រោះ។ ចំណែកវត្ថុតាងម៉ូតូនិងរថយន្ត សមត្ថកិច្ច យកទៅរក្សារទុកនៅអធិការនគរបាលស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖តៃឡានហាយលែនឌើរបានស្លាប់ខណ­​: បើករថយន្តទៅបុកត្រាក់ទ័រចំពីក្រោយពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០២និង៤៥នាទី ព្រឹកនៅលើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(31-32) ស្ថិតនៅឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះរវាងត្រាក់ទ័រដឹកម៉ាស៊ីនច្រូតស្រូវនិងរថយន្ត ក្នុងទិសដៅស្របទិសពីខាងត្បូងទៅទិសខាងជើង។ ត្រាក់ទ័រម៉ាកៈkubotaM-6040 ពណ៌ក្រហម ស៊េរី2012(គ្មានផ្លាកលេខ)។ បើកបរដោយឈ្មោះ សាញ់ ហុងចេង ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ។ ទីលំនៅបច្ចុប្បន្នៈផ្ទះលេខ០១៤ ក្រុមទី២ ភូមិសង្កែមានជ័យឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (គ្មានរបួស)។ អ្នករួមដំណើរម្នាក់ឈ្មោះរឿន សុផល ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរបើកបរម៉ាស៊ីនច្រូតស្រូវ ទីលំនៅបច្ចុប្បន្ន ភូមិស្វាយព្រៃ ឃុំល្វាស្រុកបរវេល ខេត្តបាត់ដំបង (គ្មានរបួស)។

ចំណែករថយន្តម៉ាក TOYOTA HiLANDER ពណ៌បៃតង ស៊េរី ២០០៣ពាក់ផ្លាកលេខ ព្រះវិហារ2A-4849 បើកបរដោយឈ្មោះ លី ពិសិដ្ឋភេទប្រុសអាយុ២៤ឆ្នាំ -ទីលំនៅបច្ចុប្បន្នភូមិ ប្រជាធម្មលិចសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរមានទិសដៅពីត្បូង ទៅជើង បុកត្រាក់ទ័រពីក្រោយបណ្តាលឲ្យស្លាប់នៅកន្លែង។ ករណីនេះបណ្ដាលឲ្យមានការខូចខាត ត្រាក់ទ័រ១គ្រឿងស្រាល និងរថយន្ត១គ្រឿងធ្ងន់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈជិះម៉ូតូធ្លាក់ពីលើស្ពាន។ ហេតុការណ៍បានកើតឡើង ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ2022 នៅលេីផ្លូវជាតិលេខ6 ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រភពបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង ជិះម៉ូតូធ្លាក់ពីលេីស្ពាន ម៉ាកC125 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1U-2658 (ទិសដៅពីកេីតទៅលិច)។

ជនរងគ្រោះ ឈ្មោះ នួន ពិសិដ្ឋ ភេទប្រុសអាយុ 29ឆ្នាំ ទីលំនៅភូមិតារៀម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ផ្លូវមួយខ្សែប្រវែង២៥គីឡូម៉ែត្រទៀត នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានបញ្ជាក់ថា៖នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ផ្លូវមួយខ្សែប្រវែង២៥គីឡូម៉ែត្រ ដោយភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅផ្លូវជាតិលេខ៦៨  កាត់តាម ឃុំស្រណាល ឃុំរោងគោ ឃុំស្នួល  ឃុំក្រួចគោ  និងឃុំសែនសុខ ស្រុកក្រឡាញ់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បន្តថាខ្ញុំបាទ ក្នុងនាមតំណាង ឲ្យបងប្អូនប្រជាពលរដ្ឋ ស្រុកក្រឡាញ់ សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរសម្តេចតេជោ សូមមានសុខភាពល្អបរិបូរណ៍  បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណិត្តជារៀងរហូត។

សូមជម្រាបថានៅថ្ងៃអង្គារម្សិលមិញ សម្តេច ហ៊ុន សែន បានអញ្ជើញមកកាន់ទឹកដីខេត្តសៀមរាប ដើម្បីចូលរួម ថ្លែងសុន្ទរកថា គន្លឹះក្នុងពិធីបើកកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពាជាតិអាស៊ាន-បូក នៅសាលសន្និសិទសុខាសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖អង្គភាពរដ្ឋបាលគយកម្ពុជា និងស្ថាប័នគយរបស់វៀតណាម បានផ្ដោតទៅលើការប្រមូលចំណូលពន្ធ និងអាករ កិច្ចសម្រួលពាណិជ្ជកម្ម ការបង្ការនិងបង្រ្កាបបទល្មើសគេចនិងបន្លំពន្ធ និងកិច្ចសហប្រតិបត្តិការគយ ក្នុងនោះបន្តពង្រឹងបង្ការទប់ស្កាត់ ទំនិញរត់គេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់ផងដែរ។

លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃអង្គារ ម្សិលមិញ បានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូនៃរដ្ឋបាលគយវៀតណាម ដែលដឹកនាំដោយ លោកបណ្ឌិត Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម នៅទីរួមខេត្តសៀមរាប។

 

ក្នុងកិច្ចប្រជុំ ពិភាក្សាគ្នាយ៉ាងផុលផុស រដ្ឋបាលគយនៃប្រទេសទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងនិងពង្រីកកិច្ចសហ-ប្រតិបត្តការលើចំណុចសំខាន់ៗដូចខាងក្រោម៖

១. បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការទប់ស្កាត់ទំនិញរត់គេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់

តាមរយៈអនុវត្តប្រតិបត្តិការរួមគ្នា, ពង្រឹងយន្តការមន្ត្រីទំនាក់ទំនង (Focal points) ដើម្បីផ្លាស់ប្តូរព័ត៌មាន

ទាំងក្នុងកម្រិតអគ្គនាយកដ្ឋាន និងនៅមាត់ច្រកព្រំដែន។

២. ពន្លឿនចរាចរទំនិញនាំចេញ នាំចូល ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ភាគីវៀតណាមបានយល់ព្រមលើការសម្រួលឲ្យបានជាអតិបរមា លើការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម មកកម្ពុជាដោយអនុវត្តតាមគោលការណ៍រំហូរពាណិជ្ជកម្មស្របច្បាប់ និងទប់ស្កាត់ បទល្មើសគយជ្រកក្រោមរបបឆ្លងកាត់ ។

៣. បន្តសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាពិនិត្យលទ្ធភាពអនុវត្តយន្តការត្រួតពិនិត្យ

រួមគ្នាតែមួយដង នៅច្រកព្រំដែនអន្តរជាតិបាវិត ប្រទេសកម្ពុជា និងម៉ុកបៃ ប្រទេសវៀតណាម។

៤. បានឯកភាពគ្នាចាត់តាំងមន្ត្រីជំនាញ IT ឲ្យធ្វើការរួមគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយសម្រាប់

ផ្លាស់ប្តូរព័ត៌មានសង្ខេបតាម Online អំពីអត្តសញ្ញាណទំនិញឆ្លងកាត់ និងមធ្យោបាយដឹកជញ្ជូនទំនិញ

ទាំងនោះ។

៥. ផ្លាស់ប្ដូរទស្សនកិច្ចសិក្សាមន្ត្រីគយ ដើម្បីបង្កើនកិច្ចសហការមិត្តភាព និងរៀនសូត្រដកស្រង់បទពិសោធន៍

ទៅវិញទៅមក។

៦. គាំទ្រគ្នាទៅវិញទៅមកលើការងារគយលើឆាកអន្តរជាតិ។

៧. រៀបចំកិច្ចប្រជុំទ្វេភាគីបន្ទាប់នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤។

កិច្ចប្រជុំបានដំណើរការទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាលជាមិត្តភាព សហការខ្ពស់ និងបានបញ្ចប់ទៅដោយទទួលបាននូវលទ្ធផលប្រកបដោយផែ្លផ្កា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page69 Page70 Page71 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
ទីស្នាក់ការនិពន្ធ៖ 069382925
×