Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះសីហនុ

ប៊ុន វិចត្រ 17 April 2022 · Image
···

ខេត្ត​ព្រះសីហនុ​៖សម្តេចហ៊ុន សែន បានថ្លែងអំពាវនាវឱ្យពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសឱកាសបុណ្យចូលឆ្នាំ ព្រោះថាកូវីដ-១៩ មិនមានអ្នកស្លាប់ទេ តែគ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់រាល់ថ្ងៃ។

នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ និងបង្កើនការការពារប្រជាពលរដ្ឋ ដែលដើរកម្សាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្តេចក៏បានកោតសរសើរផងដែរ ចំពោះអាជ្ញាធរក្នុងការចូលរួមអនុវត្តវិធានការការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ កម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ ថ្ងៃកន្លងមកនេះ។

សម្តេច​ហ៊ុន សែន ននាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសសម្ដេច
និងសម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​នៅ ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ។

សូមជម្រាបថារយ:ពេល៣ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស២៧នាក់ និងរបួស៨០នាក់។ គិតចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

របាយការណ៍របស់អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៥នាក់។

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២៥លើក បណ្ដាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសធ្ងន់ស្រាល៣៤នាក់។

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន១៤លើក ក្នុងនោះស្លាប់ចំនួន ០៨នាក់ របួសធ្ងន់ស្រាល៣១នាក់៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 16 March 2022 · Image
···

ខេត្តព្រះសីហនុ៖លោក Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន បានគោរពជម្រាបជូនសម្តេចតេជោ នូវបេសកកម្មករបស់លោក នោះគឺដើម្បីរក្សាសុវត្ថិភាព​ សន្តិសុខ តំបន់ឥណ្ឌូប៉ាស៉ីហ្វិច ដែលបេីកចំហ និងសេរី។ ជាមួយគ្នានោះផងដែរ លោក បានប្តេជ្ញាគោរពជូនសម្ដេចតេជោ ថា លោក នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព និងសន្តិសុខក្នុងតំបន់។

លោកអះអាងបែបនេះនៅល្ងាចថ្ងៃទី១៥ ខែមីនា ម្សិលមិញ នៅឯសណ្ឋាគារសុខា ខេត្តព្រះសីហនុ ក្នុងឱកាសបានជួបពិភាក្សាជាមួយ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោក Noguchi បានសំដែងការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានធ្វើជាប្រធានអាស៊ាន ហើយក៏សូមសំដែងអំណរសាទរផងដែរចំពោះខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO)។

លោក Noguchi ក៏បានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេស តាមរយ:លោក ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេសជប៉ុនកន្លងមក។

នៅក្នុងជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្វាគមន៍ និងបានសំដែងនូវក្ដីរីករាយ ដែលនាវាជប៉ុន បានចូលចតនៅកម្ពុជា ហើយការចូលចតនេះ គឺចំខួប ៣០ឆ្នាំ របស់ PKO ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចូលចតនេះ គឺមកឃើញនូវភាពជោគជ័យ នៃប្រតិបត្តិការ PKO កាលពីរយៈពេល ៣០ឆ្នាំកន្លងទៅ។

តាមប្រតិបត្តិការរក្សាសន្តិភាព PKO ៣០ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ បានមានប្រសាសន៍សង្កេតឃើញថា តួនាទីរបស់ជប៉ុន នៅក្នុងឆាកអន្តរជាតិ ក្នុងការស្វែងរកសន្តិភាពកាន់តែមានការីកចំរើនឡើង ហើយ ប្រតិបត្តិការ PKO ដែលបានមកកាន់កម្ពុជាកន្លងមក មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ និងបានជួយជំរុញការអភិវឌ្ឍកម្ពុជាថែមទៀតផង។

សម្តេចតេជោ បានមានប្រសាសន៍ថា សម្ដេចពិតជាមានមោទនភាពណាស់ ចំពោះកិច្ចប្រតិបត្តិការរបស់ PKO ហើយសម្ដេចបានលើកទឹកចិត្តសូមឲ្យបន្តកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញតំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាពនិងគោរពច្បាប់ឲ្យបានត្រឹមត្រូវ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 13 March 2022 · Image
···

ខេត្តព្រះសីហនុ៖ស្នងការនគរបាលខេត្តព្រះសីហនុ​ លោកជួន​ ណារិន​ បានធ្វេីការបដិសេធថា​ មិនមានករណីបូមយកឈាម​ និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ​ ដូចជាការផ្សព្វផ្សាយព័ត៌មានរបស់ថៃនោះទេ។ ហេីយនេះ​ គឺជាព័ត៌មានប្រឌិតធ្វេីឲ្យប៉ះពាល់សណ្តាប់ធ្នាប់ប្រទេសកម្ពុជា។

លោកជួន​ ណារិន​ បានបញ្ជាក់ប្រាប់វិទ្យុបាយ័ននៅថ្ងៃទី១៣​ ខែមីនានេះថា​ ” មិនមានករណីវះឬបូមឈាមទេ​ !​ ពេលនេះទើបដឹងថា​ បុគ្កលមួយចំនួនតូចកំពុងវាយប្រហារនិងបំពុលព័ត៌មានមិនពិតធ្វើឲប៉ះពាល់សណ្ដាប់ធ្នាប់ប្រទេសកម្ពុជា។ ខ្ញុំមិនយល់ថា​ ពួកគាត់មានចេតនាបែបណាបានជាប្រឌិតរឿងមិនពិតបែបនេះ”។

ពាក់ព័ន្ធទៅការបីខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានចេញសេចក្តីបំភ្លឺផងដែរនៅថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជុំ សុន្ទរី បានបញ្ជាក់ថាពាក់ព័ន្ឋនឹងព័ត៌មានចុះផ្សាយក្នុង Thai Examiner ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២ អំពីករណីមានស្រ្តីជនជាតិថៃម្នាក់បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា ខ្ញុំសូមធ្វើការបំភ្លឺដូចខាងក្រោម:

១. អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាស បដិសេធ រួចហើយថានោះគឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ ។

២. ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ ពេលនេះ (ព្រឹកថ្ងៃទី១៣ ខែមីនា) ពុំទាន់ទទួលបានការ បញ្ជាក់ណាមួយ ថានេះជាករណីដែលបានកើតមានឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ។ ស្ថានទូតកំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ រកព័ត៌មានបន្ថែមទៀត៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 15 February 2022 · Image
···

ខេត្តព្រះសីហនុ៖យោងតាម​លិខិត​បំភ្លឺ​របស់​គណៈកម្មការ​គ្រប់គ្រង ​អចលនទ្រព្យ​ កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២​ បានឲ្យដឹងថាគណៈកម្មការ​គ្រប់គ្រង​ អចលនទ្រព្យ​ កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​ បាន​បញ្ជាក់ថា ដី១.២០០​ ហិកតា​ គឺជា​ដី​របស់​រដ្ឋ​ស្ថិតក្រោម​ការគ្រប់គ្រង រ​បស់​ក្រសួងការពារជាតិ​ ដែល​បានសម្រេច​ប្រគល់ជូន​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​ គ្រប់គ្រង ​ទុក​សម្រាប់​សាងសង់​ជំរំ​ជម្រក​ទ័ព ​ធ្វើការ​អភិវឌ្ឍន៍​និង​ចែកជូន​ដល់​គ្រួសារ​កងទ័ព​ ដែល​ស្នាក់នៅ​ក្នុង​តំបន់​នេះ​។ ចំពោះ​ការឃុបឃិត ចាប់យក​ទិញ​-​លក់ និង​លួចលាក់​ចេញ​ប័ណ្ណកម្មសិទ្ធិ​របស់លោក តែ តាំង​ប៉ ក្នុង​ខែកក្កដា ឆ្នាំ​១៩៩៧ គឺជា​រឿង​ខុសច្បាប់ ធ្វើឡើង​ដោយ​ស្ងាត់កំបាំង​មិនមាន​ការដឹង​ឭ ពី​កងទ័ពជើងទឹក នឹង​ក្រសួងការពារជាតិ​នោះឡើយ​។

លិខិត​បំភ្លឺ​បាន​រៀបរាប់ថា គណៈកម្មការ​គ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ សូម​ធ្វើការ​ស្រាយ​បំភ្លឺ ចំពោះ​ករណី លោក តែ តាំង​ប៉ ដែល​បានចេញ​លិខិត នៅលើ​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅនេះ ស្ដីអំពី​ទំនាស់​ដីធ្លី ​ស្ថិតនៅ​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រវាង​លោក តែ តាំង​ប៉ ជាមួយ​ក្រុមគ្រួសារ​កង​ទ័ពជើងទឹក​(​រាម​)​។​

​គណៈកម្មការ​គ្រប់គ្រងអចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្របានធ្វើការ​ស្រាយ​បំភ្លឺ​ជូន​សាធារណៈជន និង​លោក តែ តាំង​ប៉ ថា​៖
១.​ចំពោះ​ដី ១.២០០​ហិកតា គឺជា​ដី​របស់​រដ្ឋ​ស្ថិតក្រោម​ការគ្រប់គ្រង របស់​ក្រសួងការពារជាតិ ដែល​បាន សម្រេច​ប្រគល់ជូន​កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ គ្រប់គ្រង ទុក​សម្រាប់​សាងសង់​ជំរំ​ជម្រក​ទ័ពធ្វើការ​អភិវឌ្ឍន៍ និង​ចែកជូន​ដល់​គ្រួសារ​កងទ័ព ​ដែល​ស្នាក់​នៅក្នុង​តំបន់​នេះ​។​

-​ចំពោះ​ការឃុបឃិត ចាប់យក​ទិញ​-​លក់ និង​លួចលាក់​ចេញ​ប័ណ្ណកម្មសិទ្ធិ របស់លោក តែ តាំង​ប៉ ក្នុង​ខែកក្កដាឆ្នាំ​១៩៩៧ គឺជា​រឿង​ខុសច្បាប់ ធ្វើឡើង​ដោយ​ស្ងាត់កំបាំង មិនមាន​ការដឹងឭ ពី​កងទ័ពជើងទឹក នឹង​ក្រសួងការពារជាតិ​ នោះឡើយ ហើយ​ថ្ងៃខែ​ឆ្នាំ​នៃ​ការចុះ​អង្កេត​ដី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​នោះ​ទៀតសោធ គឺមាន​ភាពមិនប្រក្រតី ព្រោះ​ពេលនោះ​ប្រទេសជាតិ​កំពុងស្ថិត​នៅក្នុង​ភាពវឹកវរ ដែល​បង្កឡើង​ដោយ ក្រុមជ្រុលនិយម​ប្រដាប់អាវុធ​(​ព្រឹត្តិការណ៍​០៥-០៦/​កក្កដា​/១៩៩៧) ហើយ​នៅក្នុង​កាលៈទេសៈ​នោះ​ផងដែរ កងទ័ព ជើង​ទឹក​បានចេញ​បទបញ្ជា​ឱ្យ​មូលដ្ឋាន​សមុទ្រ បិទ​ការចេញ​-​ចូល និង​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​បំផុត ព្រមទាំង​ពុំមាន​សមត្ថកិច្ច ឬ ​សា្ថ​ប័ន​ណាមួយ​ហ៊ាន​ចេញ​-​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អង្គភាព​ឡើយ (​អង្គភាព ប្រកាស​បិទ​ការចេញ​-​ចូល មុន​៣​ខែ និង​២​ខែក្រោយព្រឹត្តិការណ៍​០៥-០៦/​កក្កដា​/១៩៩៧)​។​ -​ម្យ៉ាងវិញទៀត រាល់​ការទិញ​-​លក់​ដី​ក្នុង​តំបន់​នេះ (​ដី​ចំនួន​១០៣​ហិកតា និង​១៧​ហិកតា​) របស់លោក​តែ តាំង​ប៉ គឺ​គ្មាន​បុគ្គល ឬ​នាយទាហាន​រូប​ណា មាន​សិទ្ធ​អំណាច លក់​-​ទិញ ដោះដូរ​បាន​នោះទេ ដោយហេតុ ថា​ដី​ចំនួន​១២០០​ហិកតា នេះ ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ (​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានលើកឡើង​កន្លងមក​៖ ដី​១.២០០​ហិកតា​នេះ គឺជា ដី​របស់​រដ្ឋ មិនមាន​បុគ្គល​ណា​ម្នា​ក់មាន​សិទ្ធិអំណាច ​ក្នុងការ​ចាប់យក ទិញ​-​លក់ដូរ​បានឡើយ ហើយ​បុគ្គល ទាំងឡាយណា​ដែល​បាន​ឃុបឃិត​គ្នា រំលោភបំពាន​យក​ដោយ​ខុសច្បាប់ ត្រូវប្រគល់​ជូន​រដ្ឋ​វិញ​ជាដាច់ខាត​)​។​

២.​ចំពោះ​ករណី​ដែល​លោក តែ តាំង​ប៉ បាន​ចោទប្រកាន់​មកលើ​លោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកមេ​បញ្ជ​ការ​មូលដ្ឋាន​ស​មុទ ​ថា ​បាន​ឯកភាព​ដឹងលឺ​លើ​ការទិញ​-​លក់​ដី (​ចំនួន​១០៣​ហិកតា និង​១៧​ហិកតា និង​បានទទួល​ប្រាក់​មួយចំនួនទៀត​នោះ គឺជា​រឿង​ចោទប្រកាន់​មិន​ពិត និង​គ្មាន​មូលដ្ឋាន ច្បាស់លាស់ មានបំណង​បង្កាច់​បង្អួច​កិត្តិយស កេរ្តិ៍ឈ្មោះ លោក​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​ ក៏ដូចជា​កងទ័ព ជើង​ទឹក​ទាំងមូល ដែល​ធ្វើឡើង​ជាច្រើនលើក​ច្រើនសា​រ​ តាម​គ្រប់រូប​ភាពជា​សាធារណៈ ​(​សារព័ត៌មាន បណ្តាញ សង្គម និង​ប្ដឹងទៅ​តុលាការ​)​។
​
៣.​ចាប់តាំងពី​ពេលដែល លោក តែ តាំង​ប៉ បានមក​ឃុបឃិត រំលោភបំពាន ទិញ​-​លក់ ធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើដី​ក្នុង​តំបន់​នេះ លោក​តែងតែបាន​បង្កទំនាស់​ប្តឹង​ឡើង​តុលាការ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ផ្សេងៗ និង បង្កើត​បញ្ហា​ជាច្រើន​មិនចេះចប់​មិនចេះហើយ មានដូចជា​៖
-​បាន​បិទផ្លូវ​សាធារណៈ ដែលជា​ផ្លូវ​អាស្រ័យ​ផល របស់​ប្រជាពលរដ្ឋ ក៏ដូចជា​គ្រួសារ​កងទ័ព -​ក្លែង​ឯកសារ​ស្តីពី​កសាង ជួសជុល៍​សាលារៀន ដោយ​ចាប់បង្ខំ​នាយិកា​សាលា អាជ្ញាធរ ឲ្យយទទួល​ស្គាល់​
-​បាន​ប្ដឹងទៅ​តុលាការ និង​បង្កទំនាស់​ជាមួយ​ថ្នាក់ដឹកនាំ ក្រុមហ៊ុនប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព រួមមាន៖
+​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស ថង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ +​មេបញ្ជាការ​មូលដ្ឋាន​ស​មុ​ទ្រ ព្រមទាំង​ក្រុមគ្រួសារ​
+​ឃ្លាំង​ប្រេង​ឥន្ធ​នៈ ភី​ធី​ធី​, ក្រុមហ៊ុន​អា​ឡាំង​ដឺ​ង៉ុ​យ​, ក្រុមហ៊ុន​ស៊ី​ធី​ស្តារ +​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ដែលមាន​ដី​នៅ​ជិត​គាត់​លោក សួង រ័ត្ន​សា​រ៉ា​យ​, លោក ហ៊ាន ឈៀង​ឈុន​, លោកស្រី ងូ​ន អេង​, លោក អាំង លី​អេង​………+​គ្រួសារ​កងទ័ព​ចំនួន​៦០​គ្រួសារ ដែលជា​ការពិត ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព​ទាំងអស់នេះ បាន​តាំង​ទីលំនៅ​រស់នៅ អាស្រ័យ​ផល ដោយ​ស្របច្បាប់ ដែលមាន​ទទួលស្គាល់​ពី​អាជ្ញាធរ និង​អង្គភាព​មូលដ្ឋាន​ស​មុទ អស់​រយៈពេល​ជាង​៣០​ឆ្នាំ (​តាំងពី​ឆ្នាំ​១៩៨៩-១៩៩០) កន្លងមកហើយ តែ​ត្រូវបាន​លោក តែ តាំង​ប៉ ប្តឹង​ពួកគាត់​ទាំងនោះ​ថា កំពុង​រស់នៅ លើដី​របស់ខ្លួន​ទៅវិញ ថែមទាំង​បាន​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ជាច្រើនលើក​ច្រើនសារ​ថែមទៀត​។ ដោយ​មិនអាច​ទទួលរង​នូវ​ការឈឺចាប់​ទាំងនេះ​បាន ទើប​មកដល់​ឆ្នាំ​២០០៦ ពួកគាត់​បានសម្រេច​ចិត្ត​ដាក់ពាក្យ​គោរព ស្នើសុំ​ទៅ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​អន្តរាគមន៍ ស្វែងរក​យុត្តិធម៌ ដើម្បីឱ្យ ពួកគាត់​បានរស់នៅ​មាន​សេចក្តីសុខ ​ដូច​ប្រជាពលរដ្ឋ​ដ៏ទៃទៀត​ដែរ។

ជាងនេះទៅទៀត ទោះបី​ជាមាន​ដីកា សម្រេច​ច្រាន​ចោលការ​ចោទ​ប្តឹង​របស់លោក តែ តាំង​ប៉ ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ក្តី ក៏​លោក តែ តាំង​ប៉ មិន​ទទួលស្គាល់ ហើយ​នៅតែ​បន្តសកម្មភាព​រំលោភបំពាន ប្តឹងផ្តល់ មកលើ​ពួកគាត់​ដដែល តាមរយៈ​ការ​ក្លែង​ឯកសារ​ប្ដឹង​ទៅជា​បណ្តឹងរដ្ឋប្បវេណី ទៅ​សាលាដំបូង​ខេត្ត ព្រះសីហនុ ដើម្បី​ធ្វើការ​ចោទប្រកាន់​ប្រជាពលរដ្ឋ​ថា កំពុង​រស់នៅ​លើដី​រប​ស់​គាត់​ទៅវិញ​។​

​ក្នុងនាម​គណៈកម្មការ​គ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹកមូលដ្ឋាន​សមុទ្រ សូម​ប្រកាស​ដល់​ថា​៖
១.​គណៈកម្មការ ប្តេជ្ញា​ការពារ​នូវ​ទ្រព្យសម្បត្តិ​ជាតិ មិន​អនុញ្ញាតឱ្យ​ជនខិលខូច និង​ឈ្មួញ​ទុច្ចរិត​ណា​ម្នាក់ ចូលមក​រំលោភបំពាន​យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​បានជា​ដាច់ខាត​

២.​ចូលរួម​សហការ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់ សន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ កងទ័ព និង​គ្រួសារ​កងទ័ព ដែល បាន​នឹង​កំពុង​រស់នៅ អាស្រ័យ​ផល ដោយ​ទទួល​បានមកពី​ការចែកជូន​របស់​អង្គភាពនិង​មានការ​ទទួលស្គាល់​ពីអាជ្ញាធរ​ដែនដីនិង​គណៈកម្មការ​អចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋាន​ស​មុទ​។​

​គណៈកម្មការ​គ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ​បាន​សង្កត់ធ្ងន់ថា ទិដ្ឋភាព និង​សកម្មភាព​យ៉ង​គ​គ្លី​ន ក្នុង​ចេតនា​ទុច្ចរិត​បែបនេះ គណៈកម្មការ​គ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋាន​ស​មុទ សូម​ព្រមាន​ដល់​បុគ្គល​ទាំងឡាយណា ដែល​បានមក​ឃុបឃិត រំលោភបំពាន ទិញ​-​លក់ ធ្វើ​ប័ណ្ណកម្មសិទ្ធិ លើដី​ក្នុង​តំបន់​នេះ​ត្រូវ ៖ ១.​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព កាង​ចាប់យក លួច​ទិញ​-​លក់ ធ្វើ​ប័ណ្ណកម្មសិទ្ធិ ខុសច្បាប់ ហើយ​ត្រូវប្រគល់​ដី​ទាំងនោះ​ឱ្យមក​រដ្ឋ និង​ក្រសួងការពារជាតិ​វិញ (​ដូច​ករណី​លោក តែ តាំង​ប៉ ជាអាទិ៍​)​។ ២.​បញ្ឈប់​ជាបន្ទាន់ រាល់​ការ​ញុះញង់ បរិហារកេរ្តិ៍ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឱ្យប៉ះពាល់​ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់​កងទ័ព ដែល​បា​នប​មើ លះបង់​ដើម្បី​បុព្វហេតុ​ការពារជាតិ​មាតុភូមិ និង​សុខសន្តិភាព ស្ថិរភាព ជូន​ប្រជាពលរដ្ឋ​៕​SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 14 February 2022 · Image
···

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែងរបស់ក្រុមហ៊ុន បុរីវីអាយភី (VIP) ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គ្រោងនឹងនាំគ្នាឡើងមកសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យជួយរកយុត្តិធម៌ដល់ពួកគាត់ រឿងក្រុមហ៊ុន បុរីវីអាយភី (VIP) របស់លោក ហម រ៉ន និងលោក វន វណ្ណៈ មិនគោរពតាមកិច្ចសន្យា និងមិនព្រមសាងសង់ផ្ទះជូនពួកគាត់តាមកិច្ចសន្យា។

ការគ្រោងនាំគ្នាមកសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ប្រជាពលរដ្ឋប្រមាណជា ៣០០នាក់ បាននាំគ្នាធ្វើការតវ៉ានៅមុខក្រុមហ៊ុន បុរីវីអាយភី ស្ថិតនៅឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ មិនទទួលបានដំណោះស្រាយ។ ដោយការតវ៉ារបស់ពួកគាត់ គឺទាមទារឲ្យទាមទារឲ្យ លោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុនចេញមុខមកដោះស្រាយ ដោយផ្ទាល់ជាមួយពួកគាត់ ពីព្រោះពួកគាត់បានបង់លុយ គ្រប់ចំនួនអស់ហើយ ប៉ុន្តែក្រុមហ៊ុនមិនព្រមសាងសង់ផ្ទះតាមកិច្ចសន្យានោះទេ ដោយគេចវេសមិនព្រមចូលមកដោះស្រាយ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់បានទិញផ្ទះល្វែងរបស់ក្រុមហ៊ុន បុរីវីអាយភី អ្នកខ្លះបង់រំលោះ និងមួយចំនួនទៀតគេមានលុយបង់ផ្តាច់ ដោយមានធ្វើកិច្ចសន្យាត្រឹមត្រូវ ជាមួយភាគីខាងក្រុមហ៊ុន។ ហើយរហូតមកដល់បច្ចុប្បន្ននេះជាង២ឆ្នាំហើយ ពួកគាត់ដែលបានទិញផ្ទះប្រមាណ ៩០ភាគរយ នៅមិនទាន់ទទួលបានផ្ទះនៅឡើយទេ។ ពីព្រោះនៅទីតាំងដីឃើញមានសសរបង្គោលបុកគ្រឹះក្នុងមួយទីតាំង មានចំនួន៥ ទៅ ៦ដើម និងកន្លែងខ្លះអត់ទាន់មានបុកគ្រឹះនៅឡើយទេ។

ដោយសារតែលែងមានជំនឿទុកចិត្តលើភាគីក្រុមហ៊ុន បុរីវីអាយភី ដែលតែងតែសន្យាខ្យល់មិនព្រមដោះស្រាយ ប្រជាពលរដ្ឋ បានស្នើសូមដល់អាជ្ញាធរពាក់ព័ន្ធ អភិបាលខេត្តព្រះសីហនុ និងជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយអន្តរាគមន៍ដល់យុត្តិធម៌ និងការរកដំណោះស្រាយឲ្យពួកគាត់ផង ពីព្រោះពួកគាត់ភាគច្រើនខ្ចីលុយធនាគារយកមកទិញផ្ទះ ហើយមកដល់ពេលនេះ ផ្ទះក៏មិនបាននៅ លុយធនាគារក៏កាន់តតែច្រើន។

ករណីនេះ សៀមរាបប៉ុស្តិ៍ មិនអាចទាក់ទងលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន បុរីវីអាយភី (VIP) អត្ថាធិប្បាយបាននៅឡើយទេ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page6 Page7 Page8 … Page12 Next →

បណ្តាញសង្គម

  • Testing
    by សុភក្រ័ សៀមរាប ប៉ុស្ដិ៍
    13 January 2026
  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
© 2026 srpostnew.com. All Rights Reserved!