Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

ខេត្តសៀមរាប៖ចំការអំពៅ របស់ប្រជាពលរដ្ឋចំនួន៦ហិកតា បានរងការឆាបឆេះទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ១៦និង៤០នាទី រលត់ទៅវិញនៅ ម៉ោង ២០និង៤០នាទី ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

លោក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការពន្លត់អគិ្គភ័យ និង សង្គ្រោះ ស្នងការប៉ូលិសខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីអគ្គីភ័យភ្លើងឆេះចំការអំពៅ មានម្ចាស់ ឈ្មោះ ឆេត សុភក្រ័ ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក ឌុត ខុន បន្ថែមទៀតថា លោកបានសហការជាមួយ រថយន្តបង្ការពន្លត់អគ្គិភ័យ របស់អាជ្ញាធរជាតិអប្សរា នឹង រថយន្តបង្ការពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ ដើម្បីជួយសង្គ្រោះបន្ទាន់ មានចំនួន ០៥ គ្រឿង។ ក្នុងនោះ- រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្ត ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២ឡាន។- រថយន្តពន្លត់អគ្គិភ័យ អាជ្ញាធរជាតិអប្សរា ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២ ឡាន។ រថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ ១ គ្រឿង។

បើតាមស្នងការរងរូបនេះ មូលហេតុ ប្រជាពលរដ្ឋអ្នកដុតយកសំបុកឧម៉ាល់នៅក្បែរនោះ ទើបបណ្តាលឱ្យ រាលដាល ឆេះបែបនេះ។ ទោះជាយ៉ាងណាចំពោះការឆាបឆេះនេះ នគរបាលមិនបានថា អស់ទឹកប្រាក់ ប៉ុន្មាននោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

ខេត្តសៀមរាប៖ប៉ូលិសក្រុងសៀមរាបបានអោយដឹងថាបុរសម្នាក់បានស្លាប់ក្រោយ(ជិះម៉ូតូធ្លាក់ក្នុងទឹកប្រឡាយបណ្ដាលអោយស្លាប់ រហូត៤ថ្ងៃទើបសាកសពអណ្ដែត។

របាយការណ៍របស់នគរបាលក្រុងសៀមរាប បានផ្ដល់ឲ្យ សៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ក្រោយពីមានសេចក្ដីរាយការណ៍ថាឃើញសាកសពនគរបាលបច្ចេកទេស ក្រុង.ខេត្តគ្រូពេទ្យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានធ្វើកោសល្យវិច័យ ដោយសន្និដ្ឋានថា ជនរងគ្រោះឈ្មោះហ៊ាន សាវួន ភេទប្រុសអាយុ ៣៤ ឆ្នាំ រស់នៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប គឺស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ចូលក្នុងទឹកប្រឡាយកាលពីយប់ថ្ងៃទី ៤ ខែមករាឆ្នាំ ២០២២។

របាយការណ៍ដដែលបានបង្ហាញថា ហេតុការណ៍ប្រទះឃើញសាកសពនេះបានកើតឡើង នៅថ្ងៃអាទិត្យម្សិលមិញ ស្ថិតនៅចំណុចក្នុងទឹកប្រឡាយ តាមបណ្ដោយផ្លូវកៅស៊ូថ្មី ស្ថិតក្នុងភូមិក្រសាំងរលើងសង្កាត់សៀមរាប ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៣

ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ នៅរសៀលថ្ងៃទី ថ្ងៃសុក្រ ម្សិលមិញ បានអញ្ជើញ សំណេះសំណាលនិងប្រគល់រង្វាន់ម៉ូតូដើមី្បលើកទឹកចិត្តដល់សិស្សានុសិស្ប្រឡជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១.២០២២ ដែលទទួលបាននិទ្ទេសA  ចំនួន ១១១នាក់នៅខេត្តសៀមរាប។

សូមជម្របថាសម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភដល់សិស្សានុសិស្សជាប់និទ្ទេសAទាំង១១១នាក់ សិស្សម្នាក់ៗទទួលបានម៉ូតូម៉ាកហុងដាវ៉េវ ១គ្រឿងភ្ជាប់ដោយស្លាកលេខ មួកសុវត្ថិភាព០១ ប្រេងសាំង៥០លីត្រ និង លិខិតសសើរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៣

ខេត្តសៀមរាប៖អ្នកបើកបរម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ខណៈរថយន្តប្រភេទទេសចរបានបុកចំពេញទំហំអូសជាង ៥០០ ម៉ែត្រ។

ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ ៦ចំណុចភូមិដូនទ្រ ឃុំ ល្វា ស្រុកពួក ខេត្តសៀមរាប រវាងរថយន្ត និងម៉ូតូបង្កដោយរថយន្តម៉ាក ទេសចរណ៌ ៤៥កៅអីពណ៌បើកបរពីទិសខាងកើត ទៅទិសខាងលិច បុកជា ម៉ូតូហុងដា ពាក់ផ្លាកលេខ សៀមរាប 1S 0750 បើកបរពីទិសខាងលិចទៅទិសខាងកើត។

របាយការណ៍បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តបានបើកគេចទៅទិសខាងលិច អូសម៉ូតូចម្ងាយប្រមាណ ៥០០ម៉ែត្រនិងចាប់ទាញម៉ូតូចេញហើយបន្តដំណើរដល់ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ។

ជនរងគ្រោះដែលជិះម៉ូតូស្លាប់ ឈ្មោះ ឈឹម ភីដាវ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិពេជ្ជោ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។ ក្នុងនោះរថយន្តខូចខាត ១ស្រាល ឯម៉ូតូ ឆេះនិងខូចខាតទាំងស្រុង។ មូលហេតុ រថយន្តមិនប្រកាន់ស្ដាំ។ វត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ សាកសពជនរងគ្រោះ ស្វែងរកសាច់ញាតិដើម្បីប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប បានស្នើដល់ អភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃស្រុកជីក្រែង ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួននោះ គឺ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម ឲ្យបានល្អប្រសើរ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយ បាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ភូមិ ឃុំ ឲ្យមានភាពធុនទៅនិងវិបត្ត ការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដោយយើងក៏មិនត្រូវធ្វេសប្រហែស នៃជម្ងឺកូវិដឡើយ គឺ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ស្នើយ៉ាងដូច្នេះក្នុង ពិធីផ្ទេរ​ និងប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកជីក្រែង នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

អភិបាលខេត្តបានលើកឡើងថា​ ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

ក្នុងពិធី ឯកឧត្តម ទៀ សីហា ក៏បានផ្តល់នូវអនុសាសន៍ ៨ចំណុច សម្រាប់រដ្ឋបាលស្រុកជីក្រែង បន្តសហការអនុវត្តឲ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាព តាមផែនការកំណត់ ជាពិសេសត្រូវត្រៀម សហការអនុវត្ត ជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំឱ្យទទួលបានជោគជ័យ និង បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និងពន្លឿនបញ្ចប់ការកាត់ឆ្វៀលដីតំបន់បី របស់អាជ្ញាធរបឹងទន្លេសាប។ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និង ខិតខំពង្រឹងការិយាល័យផែនការ និង គាំទ្រឃុំ និង ទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ធ្វើការបណ្តុះបណ្តាល មន្រ្តីរាជការសាលាស្រុកឲ្យមានសមត្ថភាព គ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និង ត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

សូមជម្រាបថា លោក បូ ម៉េងទ្រី ពីអភិបាលរងក្រុងសៀមរាប ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលស្រុកជីក្រែង ជំនួសលោក ពៅ ប៊ុនធឿន អតីតអភិបាលស្រុក ដែលត្រូវបានផ្ទេរភារកិច្ច ជាអភិបាលស្រុកអង្គរធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងក្រុមគ្រួសាររបស់ក្មេងស្រី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវ:ដោយមានស្ថានទម្ងន់ទោស លើអនីតិជននៅភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែង។

របាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តសៀមរាប ដែល សៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា ការឃាត់ខ្លួននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣
នៅភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែងខណ:មានកម្មវិធីការ ម្តាយមីងរបស់ជនរងគ្រោះហើយជនសង្ស័យ ត្រូវបានទៅចូលរួមមង្គលការនោះដែរ។

តាមការបំភ្លឺរបស់ក្មេងរងគ្រោះឈ្មោះវ . ម ភេទស្រីអាយុ១២ឆ្នាំនៅភូមិ. ឃុំ.ស្រុកជីក្រែងខេត្តសៀមរាប បានឲ្យដឹងថា នៅម៉ោងប្រមាណជាង២រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ខ្លួនបានដើរចេញពីរោងការ ទៅបទជើងនៅ
គុម្ពោធព្រៃខាងក្រោយផ្ទះរោងការ ចម្ងាយប្រហែល ១០០ម៉ែត្រ ក្រោយមកស្រាប់តែមានមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះពាក់ក្រវ៉ិលពណ៌ស ត្រចៀកខាងស្តាំ  ពាក់អាវយឺតពណ៌សរ ដៃខ្លីខាងក្នុង  អាវដៃវែងពីក្រៅ ស្លៀកខោខាវបយជើងវែង ពាក់ស្បែកជើងប៉ាតា  បានចាប់ដៃជនរងគ្រោះ ដែលកំពុងបទជើង
អូសចូលក្នុងគុម្ពោធព្រៃ ហើយស្រាតខោជនរងគ្រោះ រួចរំលោភសេពសន្ថវ:រហូតបានសម្រេច។

របាយការណ៍បានបន្តថា ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ ដើរមកកន្លែងរោងការវិញ រីឯក្មេងរងគ្រោះ បានទៅប្រាប់ម្តាយរបស់ខ្លូន រួចហើយបានរាយការដល់សមត្ថកិច្ច ពេលសមត្ថកិច្ចទៅដល់ បានឲ្យបង្ហាញមុខជនសង្ស័យ ហើយបាននាំជនសង្ស័យមកកន្លែងអធិការដ្ឋានដើម្បីសាកសួរ។

តែជនសង្ស័យ ឈ្មោះឡាយ ឡុង ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិគោកឫស្សី ឃុំដានរុនស្រុកសូទ្រនិគម បានឆ្លើយបដិសេធ។ ប៉ុន្តែដោយផ្អែកតាមចង្អុលបង្ហាញពីជនរងគ្រោះ និង ភស្តតាងមួយចំនួនសុីសង្វាក់ ទើបឯកឧត្តមព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួន។ ជនសង្ស័យត្រូវបាននគរបាល បញ្ជូនទៅតុលាការនៅថ្ងៃទី ០៣ មករា ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២៣

ខេត្តសៀមរាប៖នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានចេញលិខិតបដិសេធ ព័ត៌មាន ដែលថាកូនបង្កើតរបស់លោករកស៊ីដឹកឈើខុសច្បាប់។ នេះបើយោងតាមលិខិតចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅរសៀលថ្ងៃចន្ទនេះ។

ក្នុងលិខិតបញ្ជាក់ថា សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សេចក្ដីបដិសេធសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសង្កេតឃើញថារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានសារព័ត៌មាននិងបណ្ដាញសង្គមមួយចំនួនបានធ្វើការចុះផ្សាយនូវអត្ថបទនិងរូបភាពរថយន្តដឹកអុសមួយគ្រឿងភ្ជាប់ជាមួយរូបថត របស់ លោកម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដោយបានសរសេរថា« កូនប្រុស លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ចូលក្រុងសៀមរាប »។

ជុំវិញការបង្ហោះផ្សព្ធផ្សាយរបស់សារព័ត៌មាននិងបណ្ដាញសង្គមដែលបានយករូបភាពលោកម៉ែនវុទ្ធីនិងរថយន្តដឹកអុសទៅសរសេរថាជាការដឹកជញ្ជូនឈើដោយខុសច្បាប់នោះរដ្ឋបាលព្រៃឈើសង្កាត់ស្វាយលើសូមបដិសេធច្រានចោលទាំងស្រុង។ ដោយហេតុថារថយន្តដែលបានបង្ហោះផ្សព្ធផ្សាយកាលពីថ្មីៗនេះ ជារថយន្តដឹកអុសរបស់កូន លោក ម៉ែនវុទ្ធី ដឹកអុសយកឲ្យម្ដាយមីង នៅក្រុងសៀមរាប។

លោក ម៉ែន វុទ្ធី បានបញ្ជាក់ថាកូនរបស់លោកបានដឹកអុស មិនមែនដឹកឈើខុសច្បាប់នោះទេ ហើយរថយន្តដែលដឹកអុសនោះកូនរបស់លោកទើបទិញតពីគេបានជាង១ខែមុន។ ចំណែករូបភាពដែលឃើញឈើខុសច្បាប់នៅលើរថយន្តនោះទាំងលោកនិងកូនប្រុសមិនបានដឹងនោះទេ។ដូច្នេះសូមអ្នកសារព័ត៌មាននិងបណ្ដាញសង្គម សាធារណៈជន មេត្តាជ្រាបជាព័ត៌មាន ។

សូមបញ្ជាក់ថាកន្លងមកសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដែលមានលោក ម៉ែន វុទ្ធី ជានាយសង្កាត់បានប្រឹងប្រែងធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើជាច្រើនករណី គួរឲ្យកត់សម្គាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២៣

ខេត្តសៀមរាប៖នៅក្នុងក្រុងសៀមរាបអង្គរ ដែលជាតំបន់ទេសចរណ៍ វប្បធម៌ មានភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តបងប្អូនមិនគួរធ្វើរឿងបែបនេះទេ។

មនុស្សបីនាក់ត្រូវបាននគរបាលក្រុងសៀមរាបថតខ្លួន ពាក់ព័ន្ធនឹង ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នឹងធ្វើអោយខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស នឹងប្រើប្រាស់សារធាតុញៀន។

ជនសង្ស័យ ត្រូវបាននគរបាល ឃាត់ខ្លួននៅរសៀល ថ្ងៃទី ១ ខែមករា ម្សិលមិញ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

ទី១ ឈ្មោះយឹម អង ហៅឆាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

២,ឈ្មោះស៊ឹង ម៉េងលាប ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

៣,ឈ្មោះសន សុខវីត ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

សូមជម្រាបថានៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២២ នៅចំណុចខាងត្បូងរង្វង់មូលផ្លូវ៦០ម៉ែត្រ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីហិង្សា បង្កឡើងដោយជនសង្ស័យបានធ្វើសកម្មភាព ជិះម៉ូតូដេញកាប់ជនរងគ្រោះ អាយុ១៩ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បណ្តាលឲ្យរងរបួសត្រង់ខ្នង ហើយបានដួលម៉ូតូ ហើយរត់គេចខ្លួន។ ក្រុមជនសង្ស័យក៏បានកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលអោយ ខូចខាតស្ទើទាំងស្រុង ហើយគេចខ្លួនបាត់។

ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួន នឹងបក្ខពួក( គេចខ្លួន )ពិតជាបានធ្វើសកម្មភាពកាប់ម៉ូតូ នឹងជនរងគ្រោះពិតមែន។ វត្ថុតាង កាំបិតខ្វែវ បានបោះចោលក្នុងទឹកប្រឡាយ។

បើតាមនគរបាល បច្ចុប្បន្ន បញ្ជូនជនសង្ស័យទាំង៣នាក់ ទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មករា ២០២៣

ខេត្តសៀមរាប៖ខេត្តសៀមរាបទទួល បានអ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង៣៣ម៉ឺននាក់បានចូលមកកម្សាន្ត កំឡុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២ចូលឆ្នាំ២០២៣។

បើតាមយោងតាមរបាយការណ៍របស់មន្ទីរទេសចរ ខេត្ដសៀមរាប សៀមរាប ប៉ុស្ដិ៍ ទទួលបាន  អ្នកទេសចរជាតិនិងអន្ដរជាតិ បានដើរកម្សាន្ត តាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ឆ្លងនាឆ្នាំ២០២២ មានចំនួនប្រមាណ៣៣ម៉ឺន ៧ពាន់៧៦៩នាក់ ដែលក្នុងនោះអ្នកទេសចរជាតិ និងប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ៣៣០០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។

របាយការណ៍បន្តថាគោលដៅ ដែលបានទៅទស្សនានោះ រួមមាន រមណីយដ្ឋានអង្គរមាន ចំនួនប្រមាណ២២០,០០០នាក់។ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលេន មានចំនួប្រមាណ ៦៥០០នាក់។
តំបន់ទន្លេសាបមានចំនួនប្រមាណ៣០០០នាក់។ សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ១០០៥០០នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន៧៧៦៩ នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២២

ខេត្តសៀមរាប៖អង្គធុតង្គវគ្គខ្លីលើកទី៣ បានចាប់ផ្តើមដំណើរការ ដើម្បីបើកឱកាស ដល់សិក្ខាកាម ចូលរួមចំនួន១០០អង្គ/នាក់ បានចម្រើនសមថៈវិបស្សនាកម្មដ្ឋាន ដែលមានន័យថា បានចម្រើនការដុះខាត់សម្អាតចិត្ត។

អង្គធុតង្គនេះ បានធ្វើឡើងនៅក្នុងបរិវេណវត្តព្រៃធុតង្គ ព្រះនិពាន្វ ស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមការនិមន្តចូលរួមពីព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា។

មានថេរដីកានៅក្នុងពិធីបើកអង្គធុតង្គនេះ ព្រះមហាវិមលធម្ម ពិន សែម បានលើកឡើងថា អង្គធុតង្គនេះ ជាវគ្គដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទ ក្នុងការជម្រះចិត្តសៅហ្មងទាំងឡាយឲ្យអស់។ ដូច្នេះសិក្ខាកាម ដែលមកចូលរួមក្នុងវគ្គធុតង្គនេះ ត្រូវខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត។

យោងតាម ព្រះភិក្ខុ សង្ឃវិរោ ស៊ិន សេត ព្រះគ្រូចៅអធិការវត្តព្រៃធុតង្គ ព្រះនិពាន្វ បានឲ្យដឹងថា ការធ្វើអង្គធុរយៈពេល១០ថ្ងៃនេះ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

ព្រះអង្គបន្តថា នេះជាលើកទី៣ហើយ បន្ទាប់ពីអង្គធុតង្គនេះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៨ លើកទី២ឆ្នាំ២០១៩ និងអាក់ខាននៅឆ្នាំ២០២០ និងឆ្នាំ២០២២ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩។

ព្រះគ្រូចៅអធិការវត្តព្រៃធុតង្គ ព្រះនិពាន្វ បន្ថែមថា សម្រាប់វគ្គធុតង្គលើកទី៣នេះដែរ មានសិក្ខាកាមមកពីបណ្តាខេត្តរាជធានី ទូទាំងប្រទេសចំនួន១០០អង្គ/ នាក់ មកចូលរួម។ ជាមួយនឹងការចូលរួមដ៏ច្រើននេះព្រះគ្រូចៅអធិការវត្តព្រៃធុតង្គ ព្រះនិពាន្វ ក៏បានធ្វើការអំពាវនាវដ៏ពុទ្ធបរិស័ទ ដែលមានបំណងចង់ចូលរួមចាប់មគ្គផល តាមរយៈការធ្វើចង្ហាន់ ឬភេសជ្ជៈ ប្រគេន/ជូនដល់សិក្ខាកាម អាចមកចូលរួមបានរៀងរាល់ថ្ងៃ ហើយនៅថ្ងៃបញ្ចប់ក៏នឹងមានការរាប់បាត្រសម្រាប់ស្វែងរកបច្ច័យប្រគេន/ ជូនដល់សិក្ខាកាមសម្រាប់ការធ្វើដំណើរត្រលប់ទៅវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២២

ខេត្តសៀមរាប៖ប្រជាពលរដ្ឋជិត ៤០០ គ្រួសារ បានទទួលអំណោយពីអាជ្ញាធរខេត្តសៀមរាប។ ការដែលពលរដ្ឋ ទទួលបានអំណោយនេះ នៅថ្ងៃចន្ទ ម្សិលមិញ ក្នុងឱកាស «បុណ្យចម្រើនព្រះជន្ម ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌»។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ពិធីជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ៣៨៤គ្រួសារ ក្នុងឱកាសបុណ្យខួបកំណើត និងចម្រើនព្រះជន្ម ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភា ក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ គម្រប់ ៨៣ ឈានចូល ​៨៤ព្រះវស្សា។

ឯកឧត្តម ទៀ សីហា បន្តថា៖ ខ្ញុំព្រះករុណា និងភរិយា រួមជាមួយ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្ត សៀមរាប ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទូទាំងខេត្តសៀមរាប សូមឧទ្ទិសបួង សួងកុសល្យផលបុណ្យ ដែលយើងខ្ញុំបានធ្វើទាំងអម្បាមាណ ប្រគេន ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សា សម្តេចព្រះសង្ឃនាយក សមាជិកថេរសភា ក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយ​ក​ពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ សូមព្រះអង្គគ្រូមានសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ព្រះធម៌ ដល់សិស្សគណគ្រប់ៗអង្គ/នាក់ បានសិក្សា ក្រេបជញ្ជក់នូវចំណេះដឹងក្នុងវិស័យព្រះពុទ្ធសាសនានៃយើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២២

ខេត្តសៀមរាប៖ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍
ធីវី អនឡាញ ត្រូវបាន សាខាពន្ធដារខេត្តសៀមរាប ធ្វើកំណត់ហេតុ លើកទី១ ដោយប្រឈមនឹងការបង់ពិន័យ ចំពោះការយឺតយ៉ាវលើការបង់ពន្ធប្រចាំខែ។

ការធ្វើកំណត់ហេតុនេះធ្វើឡើងនៅសាខាពន្ធដារខេត្តសៀមរាប នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

លោកប៊ុត វិចិត្រ ចាងហ្វាងទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ធីវី អនឡាញ បានថ្លែងប្រាប់ការិយាល័យនិពន្ធសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ធីវី អនឡាញ បានត្រូវបានសាខាពន្ធដារខេត្តសៀមរាប ធ្វើកំណត់ហេតុលើកទី១ ចំពោះការបង់ពន្ធយឺតយ៉ាវកន្លងមក។

លោកប៊ុត វិចិត្រ បន្តថាចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រចាំខែលើសហគ្រាសសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ របស់លោក គឺបានខកខានកាតបង់ចំនួន៥ខែកន្លងទៅ។ ពោលគឺចាប់តាំងពីខែសីហា ឆ្មាំ២០២២ រហូតដល់ថ្ងៃទី ២៦ខែធ្នូ ឆ្នាំ២០២២នេះ។

បើតាមលោក ប៊ុត វិចិត្រ ចំពោះការធ្វើកំណត់ហេតុរបស់ សាខាពន្ធដារខេត្តសៀមរាប លោកបានទទួលស្គាល់នូវការយឺតយ៉ាវក្នុងការបង់ពន្ធ។

បើតាមលិខិតកំណត់ហេតុ បញ្ជាក់ថាតាមបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធយឺតយ៉ាវ ខុសកាលបរិច្ឆេទកំណត់ និងមន្ត្រីបានពន្យល់ណែនាំ ដល់ម្ចាស់សហគ្រាស អំពីកាលបរិច្ឆេទ នៃការពារបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាស យ៉ាងយូរផុត ថ្ងៃថ្មី ២០..។

មន្ត្រីបានធ្វើកំណត់ហេតុលើកទី ១ និងបានណែនាំដល់ម្ចាស់សហគ្រាស អំពីការបំពេញកាតព្វកិច្ចសារពើពន្ធ ព្រមទាំងនិងសទណ្ឌតាមច្បាប់កំណត់ ដោយព្រមទួលពិន័យ និងបង់ពន្ធបន្ថែម 10%, រប្រាក់1.5%; បន្ថែមពីលើប្រាក់ពន្ធ បានបង..។

ករណីសហគ្រាស ដាក់លិខិតប្រកាសពន្ធ យឺតយ៉ាវលើកទី ២ នោះសហគ្រាសនឹងទទួលរងនូវទោសទណ្ឌ តាមច្បាប់ ដូច បានរៀបរាប់ខាងលើ និងចាត់ទុកថាប្រព្រឹត្តអំពើរាំងស្ទុះក្នុងការដាក់ប្រកាស ដោយពិន័យចំនួន 2,000,000រៀល ក្នុងមួយករណីទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page67 Page68 Page69 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×