Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗខណៈជិះម៉ូតូទៅបុកគោយន្តកន្ត្រៃ។

ហេតុការណ៍បានកើតឡើង ម៉ោង២០និង ៣០ ថ្ងៃទី១៥ ខែកម្ភ: ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦៤ នៅភូមិត្រាចពក ឃុំពពេល​ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូ ហុងដា ពណ៌ក្រហម ​ ស្លាកលេខសៀមរាប 1B-7464 បើកបរក្នងទិសដៅពីជើងទៅត្បូង បានទៅបុកប៉ះពីក្រោយចំហៀងខាងឆ្វេងគោយន្តកន្ត្រៃ Kubota ពណ៌ក្រហម​ បើកបរស្របទិសគ្នាពីជើងទៅត្បូង ក្នុងនោះ
ខូចខាត ម៉ូតូ១ គ្រឿង ផងដែរ។ មូលហេតុ  អ្នកបើកបរម៉ូតូ បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ វត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកដើម្បីបន្តនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ក្មេងទំនើងចំនួនបីនាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការឃាត់ខ្លួន ក្រោយមានការដេញកាប់គ្នាដូចរឿងហុងកុង បន្ទាប់ពីទំនាស់ពាក្យសម្ដីក្នុង ក្លឹប Temple។

ការឃាត់ខ្លួនបានជន ធ្វើឡើងនៅវេលាម៉ោង ៤ ទាបភ្លឺ ឈានចូលថ្ងៃទី ១៥ ខែកុម្ភ: ត្រង់ចំណុចជ្រុងខាងត្បូង ផ្សារចាស់ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តា រ៉េត ស្នងការ រង នគរបាលខេត្ត ទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឱ្យដឹងនេះថា ជនសង្ស័យទាំង៣នាក់៖ ទី១. ឈ្មោះ ប៉ៃ សូរិយា ភេទប្រុសអាយុ ១៥ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី២.ឈ្មោះ មុំ វណ្ណះ ភេទប្រុស អាយុ១៣ ឆ្នាំ (ឆ្នាំកំណើត ០១.០៩.២០០៩) មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាមក្រុងសៀមរាប (អាណាព្យាបាលធានាត្រឡប់ទៅផ្ទះវិញ)។ ទី៣. ឈ្មោះ សឺ ពិទិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ពាក់ព័ន្ធករណី៖ ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស ( ប្រើកាំបិតកែឆ្នៃ ដេញកាប់ជនរងគ្រោះ ) កាលពីវេលា ម៉ោង ០៤ និង ១៥នាទី ទាបភ្លឺ ឈានចូលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចជ្រុងខាងត្បូងបរិវេណផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តា រ៉េត បន្តថាជនរងគ្រោះ ឈ្មោះ ចំប៉ា នីហ្សា ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

តាមចម្លើយរបស់ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពដូចៗគ្នាថា៖ ពួកខ្លួនទាំង៣នាក់ និងបក្សពួក ៦នាក់ទៀត ( រត់គេចខ្លួន ) ពិតជាបាន ធ្វើសកម្មភាព ដេញកាប់ទៅលើក្រុមជនរងគ្រោះពិតប្រាកដមែន ប្រដាប់ដោយ កាំបិតកែឆ្នៃ ០១ដើម និង ខ្វែវ ០១ ជិះម៉ូតូ ០៣គ្រឿង ទៅផឹកស៊ី ក្នុងក្លឹប Temple ពេលកំពុងផឹកស៊ី ក៏មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ នៅពេលជនរងគ្រោះ នាំគ្នាជិះម៉ូតូ ចេញ ពួកខ្លួនបាននាំគ្នា ចេញមក តាមក្រោយ ដោយខលហៅមិត្តភ័ក្រ ចំនួន ៦នាក់ឱ្យយកកាំបិត និងខ្វែវ មកឱ្យ ក្រោយពេលជិះមកដល់ចំណុចជ្រុងខាង ត្បូង ផ្សារចាស់ ពួកខ្លួនបាននាំគ្នាកាប់ទៅ លើក្រុមជនរងគ្រោះ ប៉ុន្តែពួកគេគេចផុត ពួកខ្លួនក៏ដេញតាមកាប់ទៀត ស្រាប់តែពេលកំពុងធ្វើសកម្មភាព ក៏មាន ប៉ូលីសអន្តរាគមន៍មកដល់ ក៏ឃាត់ពួកខ្លួនទាំង ០៣នាក់ រួមទាំង កាំបិត ១ដើមតែម្តង ចំណែកបក្សពួក ៦នាក់.ផ្សេងទៀត បានរត់គេចខ្លួនបាត់តែម្តង។

ជនសង្ស័យ ២នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់នឹងដោះលែង ម្នាក់ អាយុ១៣ឆ្នាំ តាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដោយឱ្យអាណាព្យាបាល ជាអ្នកមកធ្វើកិច្ចសន្យាធានាត្រឡប់ទៅផ្ទះវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម​ ទៀ​ សីហា​ អអភិបាលខេត្តនិងលោកជំទាវ នៅថ្ងៃអង្គារ ម្សិលមិញ បានអញ្ជេីញ ទទួលបដិសណ្ឋារកិច្ច​ ឯកឧត្តម ហ្វ្រាំង វ៉លធ័រ ស្ទែនម៉ៃយ័រ (HE. Mr. Frank-Walter Steinmeier) ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ អែលឃឹស ប៊ូដឹនបិនឌើ ( Mrs. Elke Büdenbender) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

ការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ការអញ្ជើញដល់ទឹកដីខេត្តសៀមរាប របស់ឯកឧត្តម ហ្វ្រាំង វ៉លធ័រ ស្ទែនម៉ៃយ័រ (HE. Mr. Frank-Walter Steinmeier) ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ អែលឃឹស ប៊ូដឹនបិនឌើ ( Mrs. Elke Büdenbender) ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៤ – ១៦ ខែកុម្ភៈ ឆ្នាំ២០២៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៣

នៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ ក្នុងការជំរុញទំនាក់ទំនងលើគ្រប់វិស័យ ពិសេសលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកទាំងអស់ កាន់តែមានភាពរឹងមាំទ្វេឡើងថែមទៀត ពិសេសការចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧ និងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវនិងឡាវ-កម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៣

សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ដែរ អញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តមបណ្ឌិត Saysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបគ្នានោះ ឯកឧត្តមបណ្ឌិត Saysomphone Phomvihane មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តមប្រធានរដ្ឋសភាបានចាត់ទុកថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោទៅកាន់ប្រទេសឡាវនៅពេលនេះ នឹងជួយជំរុញនិងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ និងជាប្រទេសដន្លងជាមួយគ្នា ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយនោះ។

ឯកឧត្តមប្រធានរដ្ឋសភា បានផ្ញាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមប្រធានសភាឡាវ ដែលបានទទួលជួបធ្វើកិច្ចសន្ទនាជាមួយសម្តេច។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសឡាវនៅពេលនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរឲ្យកានតែ រឹងមាំទ្វេឡើងថែមទៀត។

សម្តេចតេជោមានប្រសាសន៍អរគុណចំពោះស្ថាប័ននិតិប្រតិបត្តិឡាវ ដែលបានគាំទ្រដល់រដ្ឋាភិបាលឡាវ ក្នុងការផ្តល់សច្ចាបណ្ណផ្លូវច្បាប់នានា ក្នុងការរួមចំណែកជួយដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៣

សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ កុម្ភៈដដែលនេះ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជនឡាវ នៅវិមានយុទ្ធជនពលីមិនស្គាល់ឈ្មោះ ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ជាមួយនឹងកម្រងផ្កាពណ៌មាស ចរឹកអក្សរសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជនឡាវ ដែលបាន ពលីជីវិតចំពោះបុព្វហេតុរំដោះជាតិ មាតុភូមិពីនឹមអាណានិគមរហូតប្រទេសជាតិ ទទួលបានឯករាជ្យយ៉ាងពេញលេញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តប្រកប ដោយក្តីស្រណោះអាល័យ ចំពោះវីរយុទ្ធជនឡាវមិនស្គាល់ឈ្មោះ ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ចេញពីអាណានិគមន៍និយាយ រហូតប្រទេសជាតិទទួលបានឯករាជ្យយ៉ាងពេញលេញ និងបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ន ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៣

ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ា របស់ព្រះរាជាណាចក្រកម្ពុជាចំនួន៦រូប ដែលបានឧបត្ថម្ភថវិកា ជូនចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការទិញវ៉ាក់សាំងប្រឆាំងនិងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។ អ្នកឧកញ៉ា លោកឧកញ៉ាទាំង៦រូបដែលបានឧបត្ថម្ភថវិកាទិញវ៉ាកសាំង និងសម្ភារៈបរិក្ខារក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ រួមមានអ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧកញ៉ា Guy Chhay លោក៉កញ៉ា Ing Seav Meng និងលោកឧកញ៉ា លី ហុង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៣

សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ កុម្ភៈ ដដែលនេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២រួចហើយ បានអញ្ជើញចុះហត្ថលេខាជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឯកឧត្តម សាលើមស គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនឡាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៣

ថ្លែងក្នុងជំនួបកំពូលទ្វេភាគី សម្តេចតេជោបានថ្លែងថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុង ឱកាសនេះ និងបានថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចរាក់ទាក់កក់ក្តៅ ដែលរដ្ឋាភិបាលនិងប្រជាជនឡាវ បានផ្តល់ចំពោះគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចនៅពេលនេះ គឺជាសាក្ខីភាពបង្ហាញពីទំនាក់ទំនងជាប្រពៃណីជាភាតរៈ និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនិងប្រជាជនទាំងពីរ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព ដើម្បីការអភិវឌ្ឍន៍ និង សុខុមាលភាព នៃប្រជាជនយើងទាំងពីរ។ សម្តេចបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំងពីរ ក្រោយពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ដែលរហូត មកដល់ពេលនេះមានអាយុកាលជាង៦០ឆ្នាំហើយ ហើយដែលបានក្លាយជា “ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។

ឯកឧត្តម សនសៃ និង សម្តេចតេជោ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និង យោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ល។ សំដៅពូនជ្រំថែមទៀតនូវទំនាក់ទំនងជាមិត្តភាព និងភាតរភាពរវាងកម្ពុជា-ឡាវ។- មេដឹកនាំទាំងពីរក៏បានធ្វើការកត់សម្គាល់ដោយការពេញចិត្ត ដែលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ១៦០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដល់ ២១០លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ។

សម្តេចតេជោបានជំរាបជូន ឯកឧត្តម សនសៃ អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវលក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស និងបានលើកទឹកចិត្តឱ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្ន (DTA) ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី និងសកម្ម ភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ សម្តេចតេជោបានលើកទឹកចិត្តឱ្យភាគីទាំងពីរបង្កើនការរៀបចំព្រឹត្តិការណ៍ផ្គូរផ្គង ដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការបើកឡើងវិញនូវ ជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។

សម្តេចតេជោបានស្នើឲ្យឡាវបើកនូវការហោះហើរត្រង់ពីភ្នំពេញ- វៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ ដើម្បីជាការរួមចំណែកជំរុញវិស័យទេសចរណ៍ដែលជាវិស័យ មានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការស្តាសេដ្ឋកិច្ច ប្រទេសទាំងពីរ ក្រោយព្រឹត្តិការណ៍ជម្ងឺឆ្លងកូវីដ១៩។- ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ឯកឧត្តម សនសៃ និងសម្តេចតេជោ បានឯកភាពគ្នាជម្រុញ ឱ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរបញ្ញាវន្ត អ្នកស្រាវជ្រាវ ផ្លាស់ប្ដូរស្នាដៃបោះពុម្ភផ្សាយ ស្នាដៃស្រាវជ្រាវ និងរៀបចំកម្មវិធីនានា ដើម្បីចែករំលែកចំណេះដឹង និងការស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។ មេដឹកនាំទាំងពីរ បានជំរុញឱ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការស្រាវជ្រាវរួមគ្នាស្តីពី “ទំនាក់ទំនងកម្ពុជា-ឡាវ៖ ប្រវត្តិសាស្ត្រ វប្បធម៌ និង ទំនាក់ទំនងប្រជាជននៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ និងការរៀបចំវចនានុក្រម ឡាវ-ខ្មែរ និង ខ្មែរ-ឡាវ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស និស្សិតយើងទាំងពីរ។ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិ យើងបានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឲ្យមានប្រសិទ្ធភាព តាមរយៈ ការចែករំលែកព័ត៌មានរវាងអាជ្ញាធរនៅតាមតំបន់ព្រំដែនឲ្យទាន់ពេលវេលា។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល យើងបានឯកភាពជំរុញឱ្យក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា និង ឡាវ ដើម្បីធានាស្ថិរភាព និងសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងកិច្ចការព្រំដែន មេដឹកនាំទាំងពីរ មានការពេញចិត្តចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែនបាន១២១ បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី។ សម្តេចតេជោបានចាត់ទុកថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្
រសំរាប់ប្រជាជាតិយើងទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សម្តេចតេជោនិង ឯកឧត្តម សនសៃ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ មេដឹកនាំទាំងពីរ បានឯកភាពថានឹងបន្តធ្វើ ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។ សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់ កម្ពុជាឆ្នាំ២០២២។ សម្តេចបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះឡាវជាប្រធានអាស៊ានឆ្នាំ២០២៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៣

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបាល ក្នុងរដ្ឋធានីវៀងច័ន្ទ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសមភាគីឡាវ ឯកឧត្ដមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាលពីឯកឧត្តមបណ្ឌិត នាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងទិដ្ឋភាពប្រកដោយមហាកិត្តិយស។

បន្ទាប់ពីពិធីត្រួតពលគ្រប់កងកិត្តិយស នៃកងទ័ពប្រជាជនឡាវរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីឡាវ ឯកឧត្ដមបណ្ឌិត សនស ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់រដ្ឋាភិបាលឡាវ និងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងវៀងច័ន្ទ នាឱកាសនោះរួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកជំទាវកិត្តិសង្កហ៍បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់តំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចំរុះព្រំដែនកម្ពុជា ឡាវ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាៀស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រតិភូសភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានចេញញត្តិគាំទ្រចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ក្នុងការសម្រេច ឱ្យលុបអាជ្ញាបណ្ណវិទ្យុសំឡេងប្រជាធិតេយ្យ (VOD) និងការចាក់ផ្សាយពាក់ព័ន្ធរបស់វិទ្យុនេះ ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។

នេះបើយោងតាមលិខិតរដ្ឋបាលខេត្តសៀមរាបដែល សៀមរាបប៉ុស្តិ៍ ទទួលបាននៅយប់ថ្ងៃចន្ទនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ផ្ទះមួយខ្នងបានរោងការឆាប់ឆេះទាំងស្រុង ខណៈម្ចាស់មិនបាននៅ។ហេតុការណ៍ បានកើតឡើងម៉ោង០៨និង៣០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះ មានទំហំ ៥ម×៧ម ដំបូងស័ង្កសី ជញ្ជាំងស្លឹកត្នោត (ឆេះអស់ទាំងស្រុង)។ មូលហេតុ អុជធូបទានសែន ទុកចោល។ ក្នុងនោះបានឆេះលុយចំនួន៥០០០០៛ ឯកសារ សំបុត្រ កំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សញ្ញាប័ត្រ និង កាតចាក់វ៉ាក់សាំងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page64 Page65 Page66 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×