Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៣

ខេត្តសៀមរាប៖ករណីស្ត្រីម្នាក់ចងកសម្លាប់ខ្លួនដែលបង្កឲ្យមានការភ្ញាក់ផ្អើល គឺផ្ដើមចេញដោយសារតូចចិត្តប្ដីដែលជាអ្នករត់ម៉ូតូឌុបដឹកម៉ូយស្រីៗ។

របាយការណ៍សមត្ថកិច្ច អង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបាននៅព្រឹកនេះ បានបង្ហាញថាជនរងគ្រោះឈ្មោះ ព្រុំ គន្ធា   ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅបច្ចុប្បន្ន: បន្ទប់ជួលក្រុមទី២ ភូមិតាវៀន  សង្កាត់សាលាកំរើក  ក្រុងសៀមរាប។

របាយការណ៍បន្តថាយោងតាមការបំភ្លឺពីប្ដីឈ្មោះ ឈុន ឆៃណារ៉ុង  ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបររត់ម៉ូតូឌុប បានរៀបរាប់អោយដឹងថា៖ នៅកំឡុងឆ្នាំ ២០២២ រូបខ្លួនបានរស់នៅជាមួយប្រពន្ធ (សព) ដោយធ្វើការសែនព្រែន ហើយប្រពន្ធរបស់ខ្លួនក៏បានមានផ្ទៃពោះ ប៉ុន្តែត្រូវបានរលូតវិញផងដែរ។ លុះមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លូននឹងប្រពន្ធក៏បានមានការឈ្លោះប្រកែកគ្នាជារឿយ រឿងប្រពន្ធរបស់ខ្លួនប្រចណ្ឌខ្លួននឹងម៉ូយជាមនុស្សស្រីដែលខ្លួនតែងដឹក ប៉ុន្តែរឿងនេះត្រូវបានដោះស្រាយគ្នាចប់សព្វគ្រប់ហើយ។ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈពេលដែលម៉ូយ ជាមនុស្សស្រី ដែលតែងតែជិះម៉ូតូឌុបរបស់ខ្លួន បានតេមកតាមរយ:ទូរស័ព្ទ ពេលនោះ ប្រពន្ធរបស់ខ្លួន ក៏បានឃើញ នឹងអោយខ្លួនចុចលើក ហើយអោយគេអ្នកនិយាយ មួយសន្ទុះក៏បានបានឈ្លោះប្រកែកគ្នា ជាមួយរូបខ្លួនតែម្ដង។ បន្ទាប់ពីឈ្លោះប្រកែកគ្នា បានមួយសន្ទុះ ប្រពន្ធរបស់ខ្លួន ក៏បានលោតចុះពីឡៅតឿកម្ពស់ប្រហែល២ម៉ែត្រនៅក្នុងបន្ទប់គេងនោះមកក្រោម ប៉ុន្តែពុំមានរបួសអ្វីនោះឡើយ ភ្លាមនោះរូបខ្លួន ក៏បាននាំប្រពន្ធទៅពិនិត្យស្កេនជើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្តែពុំទាន់បានស្កេនផង ប្រពន្ធរបស់ខ្លួនក៏បានសុំមកបន្ទប់ជួលវិញ។ ក្រោយមករូបខ្លួននឹងប្រពន្ធក៏ស្រាប់តែមានការឈ្លោះប្រកែកគ្នា រកាំរកុះគ្នាជាច្រើនលើកច្រើនសារថែមទៀតផង។

របាយការណ៍បញ្ជាក់ថានៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក រូបខ្លួនបានបានធ្វើដំណើរទៅវត្តត្រាំនាគ ដើម្បីស្វែងរកគ្រូមើលប្រពន្ធ ហើយដល់វេលាម៉ោង៩ មិត្តភ័ក្តរបស់ខ្លួនឈ្មោះ ម៉ាប់ និងស្រស់ បានតេមកប្រាប់រូបខ្លួនថា ប្រពន្ធរបស់ខ្លួនបានលេបថ្នាំសម្លាប់ខ្លួន ពេលនោះរូបខ្លួនក៏បានជិះម៉ូតូត្រឡប់មកបន្ទប់ជួលវិញ ក៏ស្រាប់តែបានឃើញប្រពន្ធរបស់ខ្លួនមានសភាពបែកពពុះមាត់ រួចរូបខ្លួននឹងមិត្តភ័ក្តបានដឹកប្រពន្ធយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល បន្ទាប់មកក៏បានដឹកប្រពន្ធរបស់ខ្លួនយកបន្ទប់ជួលវិញ។ លុះដល់វេលាម៉ោង ១៣,០០នាទី ពេលនោះរូបខ្លួន បានកំពុងតែនៅតាមផ្លូវចេញពីវត្ត ក៏ប្រពន្ធ របស់ខ្លួនតេទៅខ្លួន នឹងបានជេររូបខ្លួនថែមទៀត ប៉ុន្តែរូបខ្លួនពុំបានតបតនោះទេ រួចក៏បានចុចបិតទូរស័ព្ទ ហើយចាប់ពីពេលនោះមកក៏ពុំបានទាក់ទងគ្នាទៀតឡើយ។ រហូតដល់វេលាម៉ោង ១៨ ស្រាប់តែ មានអ្នកជិតខាងបានតេទូរស័ព្ទប្រាប់ថាប្រពន្ធរបស់ខ្លួន បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបរូបខ្លួនបានជិះម៉ូតូសំដៅទៅបន្ទប់ជួលវិញ បានឃើញប្រពន្ធរបស់ខ្លួន បានចងកស្លាប់បាត់ទៅហើយ រួចក៏មានអ្នកក្បែរនោះរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានតែម្ដងទៅ។

យោងតាមការបំភ្លឺពីប្ដីនិងការពិនិត្យសពនិង ផ្អែកតាមលោកគ្រូពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចងក (វិបត្តិផ្លូវចិត្ត)។

សូមបញ្ជាក់ថា ករណីនេះកើតឡើងនៅចំណុចបន្ទប់ជួល ក្រុមទី២ ភូមិតាវៀន  សង្កាត់សាលាកំរើក ក្រុងសៀមរាប  នៅថ្ងៃទី០១  ខែមីនា ឆ្នាំ២០២៣ ដោយយកខ្សែចងគោពណ៌ស ធ្វើសកម្មភាពចងកនឹងធ្នឹមបន្ទប់ដេកមានកំពស់២,៣៧ម៉ែត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈយកម៉ាសុីនទៅឆក់ត្រី បែរជាឆក់ខ្លួនឯងទៅវិញ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណុចក្នុងទឹកត្រពាំងខាងលិចភូមិ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ប៉ូយ ណូត អាយុ៥១ឆ្នាំ មានទីលំនៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង។

តាមការបំភ្លឺរបស់ប្រពន្ធ និងមានការធ្វេីកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បញ្ជាក់ថា ជនរងគ្រោះបានឆក់ត្រីខ្វះការប្រុងប្រយ័ត្ន និងធ្លាប់មានជំងឺប្រកាច់ម្តងម្កាល បណ្តាលអោយឆក់ខ្លួនឯងស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានថ្លែងព្រមាន ចំពោះបញ្ហាមន្ត្រីដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ដែលបង្កឱ្យគាត់មានការថ្នាំងថ្នាក់នឹងរាជរដ្ឋាភិបាល។

លោក ទៀ សីហា បានលើកឡើងថា រាល់បញ្ហាទាំងឡាយដែលនៅសេសសល់មន្ទីរ អង្គភាពមានការពាក់ព័ន្ធត្រូវយកបញ្ហាទាំងនេះទៅអនុវត្ត ដោះស្រាយតាមនីតិវិធី​ ហេីយរាល់បញ្ហាត្រូវស្វែងរកនូវវិធានការ ក្នុងការសម្របសម្រួល និង ដោះស្រាយរបស់ខ្លួនឱ្យអស់លទ្ធភាព​ ហេីយត្រូវធ្វើសេចក្តីរាយការណ៍ មករដ្ឋបាលខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាព។

លោកទៀ សីហា ក៏បានដាក់នូវវិធានការ​ និងផ្តល់នូវអនុសាសន៍មួយចំនួន ជាយន្តការដ៏សំខាន់ក្នុងការដោះស្រាយរាល់វិវាទដល់ប្រជាពលរដ្ឋ​ និងឱ្យអាជ្ញាធរក្រុង ស្រុក មានកិច្ចសហការគ្នាជាមួយឃុំ សង្កាត់ ធ្វើពន្យល់ណែនាំដល់ប្រជាពលរដ្ឋ នូវរាល់បញ្ហាដែលបងប្អូនបានលើកឡើងកន្លងមកផងដែរ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបនិងជាប្រធានគណៈកម្មាធិការសម្របសម្រួលបចេ្ចកទេស លើកឡើងយ៉ាងដូច្នេះ នៅរសៀលថ្ងៃអង្គារនេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប ក្នុងការដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ ទៅបញ្ហាដែលនៅសេសសល់ រាល់ការឆ្លើយតប និង ដោះស្រាយនូវរាល់សំណួរ និង សំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២។

សូមជម្រាបថា កិច្ចប្រជុំនេះក៏បានជម្រុញយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងខេត្តសៀមរាប ព្រមទាំងបានត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយ នូវរាល់សំណួរ និង សំណូមពរ របស់ប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ក្នុងនាមតំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអំពីតួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងនីតិវិធីរួមសម្រាប់អនុវត្តប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ នេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ បច្ចុប្បន្នពិភពលោកកំពុងទទួលរងនូវការប្រែប្រួលអាកាសធាតុ គួរឱ្យកត់សម្គាល់ ដែលជាបញ្ហាប្រឈមជាសកល ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ ដែលប្រទេសទូទាំងពិភពលោកបានចាត់វិធានការ ក្នុងការទប់ស្កាត់ គ្រោះមហន្តរាយនានាដែលកើតឡើង អំពីការប្រែប្រួលអាកាសធាតុនេះ។

លោកបន្តថាជាក់ស្តែង នៅឆ្នាំ២០២២ កន្លងទៅនេះ បណ្តាភូមិសាស្ត្រក្រុង-ស្រុក នៃខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើង ដោយសារគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ មានក្រុង-ស្រុកចំនួន ១២ រួមមាន៖ ក្រុងសៀមរាប, ស្រុកជីក្រែង, សូទ្រនិគម, អង្គរជុំ, ក្រឡាញ់, ប្រាសាទបាគង, បន្ទាយស្រី, ស្វាយលើ, បន្ទាយស្រី, ស្រីស្នំ, ពួក និងស្រុកវ៉ារិន ដែលបានទទួលរងនូវផលប៉ះពាល់ និងការខូចខាតដោយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ និងការខូចខាតដំណាំស្រូវ ដំណាំបន្លែ និងដំណាំកសិឧស្សាហកម្មដំឡូងមី ខ្យល់កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ ករណីលង់ទឹក ព្រមទាំងវិបត្តិសកលនៃជំងឺកូវីដ-១៩ ជាដើម។

ទន្ទឹមនឹងនេះ ទោះបីមានវិបត្តិសកល នៃជំងឺកូវីដ-១៩ និងការរងផលប៉ះពាល់ គ្រោះមហន្តរាយធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗយ៉ាងណាក្តី ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត-ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជំនាញ សាខា-អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត-ក្រុង-ស្រុក តែងតែជួយអន្តរាគមន៍ ដោះស្រាយរាល់បញ្ហា នៅក្នុងមូលដ្ឋានភ្លាមៗ បានទាន់ពេលវេលា ព្រមទាំងមានការគាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយ បញ្ហាចំពោះមុខស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម៖ ខ្ញុំបាទឈ្មោះ ឆេត ប៊ុនលឿ  ភេទ ប្រុស ជានាយកប្រតិបត្តិសហគ្រាសបញ្ចាំទ្រព្យជុំ ឃែស ផន សប ដែលបច្ចុប្បន្នមានទីតំាងនៅផ្លូវវត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានកិត្តិយសសូមធ្វើការជូនដំណឹងដល់អតិថិជន និង អ្នកពាក់ព័ន្ធទាំងអស់បានជ្រាបថា៖ សហគ្រាសយើងខ្ញុំនឹងធ្វើការផ្លាស់ប្តូរទៅកាន់អសយដ្ឋានថ្មី ដែលមានទីតាំងនៅផ្លូវលំ ក្នុងភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប វិញ ដែលនឹងដំណើរការចាប់ពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ តទៅ។ សូមទំនាក់ទំនងលេខទូរស័ព្ទលេខ ០១២ ៥៧៤ ១៧៩/០៨៦ ៩៨៧ ២៧២

អាស្រ័យដូចជម្រាបជូនខាងលើ សូមអតិថិជន និង អ្នកពាក់ព័ន្ធ បានជ្រាបជាព័ត៌មាន។ ធ្វើនៅសៀមរាប ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំឆ្នាំ ២០២៣

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖អ្នកភូមិ២៥នាក់មកពីភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប​នៅថ្ងៃចន្ទនេះ​បាននាំគ្នាមកមុខមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប។

ការដែលពលរដ្ឋលើកគ្នាមកបែបនេះក្នុងគោលបំណងសួររឿងបង្គោលក្បាលដីនៅរុនតាឯកតំបន់អក្សរQ ដែលមិនបានបោះបង្គោលកំណត់ក្បាលដីជូនពួកគាត់នៅឡើយ។ ដោយហេតុថាដោយពួកគាត់ មានចម្ងល់ហេតុអ្វីតំបន់ផ្សេង គេបានបោះកំណត់ហើយ នៅឡើយតែតំបន់អក្សQ របស់ពួកគាត់តែប៉ុណ្ណោះនៅមិនទាន់មានការកំណត់ជួនពួកគាត់។ ករណីនេះមន្ត្រីមន្ទីរបានអនុញ្ញាតឲ្យពួកគាត់យកឯកសារច្បាប់ដើម ដើម្បីកត់ឈ្មោះឲ្យ១១៧ក្បាលដី ទើបក្រុមការងារអាចចុះទៅកំណត់ក្បាលដីជូនពួកគាត់បាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ៣២នាក់ តំណាងឱ្យប្រជាពលរដ្ឋចំនួន៧៣គ្រួសារ មកពីភូមិស្នាសង្គ្រាមឃុំបល័្លង្ក ស្រុកប្រាសាទបាគង នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣ នេះ បាននាំគ្នាមក មុខសាលារដ្ឋបាលខេត្តសៀមរាប។

ការលើកគ្នាមកនេះពាក់ព័ន្ធនិងករណីវិវាទដីធ្លី នៅតំបន់ធម្មជាតិរុនតាឯក ស្ថិតនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបានសំណុំពរ ឲ្យមន្ត្រីអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនរកដំណោះស្រាយ ជូនពួកគាត់ឲ្យបានឆាប់រហ័ស។

ជុំវិញករណីនេះមន្ត្រីរដ្ឋបាលខេត្តបានខាងទីចាត់ការអន្តរវិស័យ បានឲ្យពលរដ្ឋចំនួន៤នាក់ចូល ទៅក្នុងសាលាខេត្តដើម្បីជូនដំណឹងនិងសម្របសម្រួល។ ទោះជាយ៉ាងណាពលរដ្ឋទាំងអស់ បានវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញអស់ហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗខណៈកំពុងបើកម៉ូតូ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០និង២១នាទី ថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០២៣ លើផ្លូវហ៊ុន សែន សន្តិភាព ក្រវ៉ាត់ក្រុង ត្រង់ចំណុចផ្លូវបំបែកជាបួនចូលភូមិត្រៀក ស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។

នគរបាលចរាចរណ៍ខេត្តសៀមរាបបានថ្លែងប្រាប់ សៀមរាប ប៉ុស្តិ៍ ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តមិនស្គាល់ម៉ាក​ មិនស្គាល់ផ្លាកលេខ​ បេីកបរដោយជនមិនស្គាល់អត្តសញ្ញាណ​ បើកបរក្នុងក្ល្បឿនលឿន មានទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីត ហេតុខាងលេីបានបុក ម៉ូតូម៉ាកHONDA DREAM​ ពណ៌ខ្មៅ​​ ពាក់ផ្លាកលេខ​ សៀមរាប​ 1X-6160 អ្នកបេីកបរឈ្មោះ​ សំ​ ជាត់​ ភេទប្រុស​ អាយុ​ ៦៧ឆ្នាំ​ រស់នៅភូមិត្រៀក សង្កាត់សៀមរាប​ ក្រុងសៀមរាប ខេត្តសៀមរាប​ បើកបរមានទិសដៅពីកើតបត់ឆ្វេងទៅត្បូង ស្លាប់ អត់ពាក់មួកសុវត្ថិភាព។ ឯម៉ូតូខូខខាតធ្ងន់ ១គ្រឿង។ មូលហេតុ: អ្នក​បើកបររថយន្តបើកបរក្នុងល្បឿនលឿន។ ចំណែកម៉ូតូបើកបរបត់ឆ្វេងខ្វះការ ប្រុងប្រយ័ត្ន។

ករណីនេះបាននាំយកម៉ូតូទៅមករក្សាទុកនៅការិយាយ នគរបាលចរាចរណ៍ផ្លូវគោក និងជំនាញកំពុងស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖សិស្សសាលាអនុវិទ្យាល័យ ដានរុន និង បឋមសិក្សារិនកណ្តាល ដួលសន្លប់បន្តបន្ទាប់ ប្រមាណជិត១០នាក់ ត្រូវបានគេ ដឹកមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពដានរុន។

ហេតុការណ៍ ដួលសន្លប់បង្កការភ្ញាក់ផ្អើលរយៈពេល២ថ្ងៃនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ និង ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណសាលាអនុវិទ្យាល័យដានរុន និង បឋមសិក្សារិនកណ្តាល ក្នុងភូមិដានរុន ខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅក្នុងឃុំ ដានរុន មានសិស្សអនុវិទ្យាល័យ ដានរុន បានដួលសន្លប់ជា បន្តបន្ទាប់ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និង ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះ មាន នៅថ្ងៃទី២៣ ខែកុម្ភៈ មានសិស្សថ្នាក់ទី៨ ចំនួន ( ៧នាក់ប្រុសម្នាក់) និងថ្នាក់ទី៩ ម្នាក់ ជា ស្រី ហើយ ត្រូវបានសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពដានរុន ប៉ុន្តែត្រឡប់ទៅផ្ទះវិញអស់ហើយ នៅម៉ោងជាង៣រសៀល ថ្ងៃនេះ។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះនៅក្នុងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏ មានសិស្ស ថ្នាក់ទី៧ ចំនួន ២នាក់ (ស្រី) សង្គ្រោះបឋម គឺ យកប្រេង ក្រឡា ដាក់ច្រមុះឱ្យហិត ក៏ដឹងខ្លួន ត្រឡប់ទៅផ្ទះវិញហើយ។ មូលហេតុ សិស្សសាលា ទាំងអស់នោះ សន្លប់ មក ពី ឃើញ ម្នាក់ ស្រែកយំ ដូចខ្មោចចូល ក៏ ដួល ត ៗ គ្នា តែម្តង។ លោក គ្រូពេទ្យ មណ្ឌលសុខភាព ដានរុន បានប្រាប់នៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា សិស្ស សាលា ដែល ដួលសន្លប់ ដឹកយកមកសង្គ្រោះ នៅ មណ្ឌលសុខភាពដានរុន នេះ ត្រូវបាន ឱ្យ ត្រឡប់ទៅផ្ទះវិញអស់ហើយ។

មូលហេតុសិស្ស សាលាទាំងនោះ មកពីខ្វះជាតិកាស្យូម។ ចំពោះពលរដ្ឋ ដែលរស់នៅ ក្នុង ឃុំ ដានរុន ស្រុកសូទ្រនិគម បាននិយាយផ្សេង ៗ គ្នាថា ខ្លះនិយាយថាខ្មោចចូល , ខ្លះនិយាយថា នាំគ្នាទៅលេងបាល់ទាត់ ហើយ ត្រឡប់មកចូលសាលារៀន វិញផឹកទឹកបណ្តាឱ្យ ស្ទះខ្យល់ ដួលសន្លប់ ខណៈពេលសិស្ស ដែលនៅជិត ឃើញមិត្តភក្តិដួលក៏ ដួលតៗគ្នាទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖មនុស្សចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ពាក់ព័ន្ធនឹងករណី ប៉ុនប៉ងឃាតកម្ម (យកដាវធ្វើអំពីដែកកា/ប់ក្បាលជនរងគ្រោះ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យ១/ឈ្មោះគង់ បញ្ញា ហៅញ៉ា ភេទប្រុសអាយុ២១ឆ្នាំមុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិរកា សង្កាត់ក្របីរៀល ក្រុងសៀមរាប។ ២/ឈ្មោះវន រានី ហៅវី ភេទប្រុស អាយុ២២ឆ្នាំមុខរបរជាងកាត់សក់ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិរកា សង្កាត់ក្របីរៀល ក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប និងកម្លាំងផ្នែកព្រហ្មទណ្ឌ​ ចូលរួមសហការណ៍នគរបាលរដ្ឋបាលក្របីរៀល។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថា ក្នុងពេលនគរបាលកំពុងល្បាត ក៏ប្រទះឃើញជនសង្ស័យពីរនាក់ជិះម៉ូតូ ដោយមានកាន់កាំបិតខ្វែវ ជិះទៅវិញទៅមក ក៏ឃាត់សាកសួរ ព្រមទាំងធ្វើតេស្តស្វែងរកសារធាតុញៀន ឈ្មោះ​ គង់ បញ្ញា ហៅញ៉ា មានផ្ទុកសារធាតុញៀនខុសច្បាប់ (វិជ្ជមាន ជាតំរុយមេតំហ្វេតាមីន) ដោយជនសង្ស័យទាំងពីរបានឆ្លើយកុហកសមត្ថកិច្ចយើងថា ពួកខ្លួនកាន់កាំបិតខ្វែវ មកពីកាប់ឆ្ការគុម្ពោតព្រៃក្បែរស្រះទឹក​។

នគរបាលបន្តថានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មានជនរងគ្រោះឈ្មោះ​ ធ.ថ​ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប បានមកប្តឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទី ក្នុងភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ពេលខ្លួនជិះម៉ូតូត្រឡប់ទៅផ្ទះ ស្រាប់តែឃើញជនសង្ស័យទាំងពីរ (ស្គាល់គ្នា)ដោយឈ្មោះ វន រាវី ជាអ្នកបើកម៉ូតូ រីឯឈ្មោះ គង់ បញ្ញា ជិះខាងក្រោយដោយក្នុងដៃ កាន់ដាវ ធ្វើអំពីដែក ជិះមកក្បែរហើយបិទភ្លើងបំភ្លឺ រួចឈ្មោះ​ គង់ បញ្ញា បានធ្វើសកម្មភាពយកដាវនោះកាប់សំដៅមកក្បាលខ្លួន តែខ្លួនឃើញទាន់ក៏គេចផុត ហើយអ្នកទាំងពីរក៏ជិះហួសទៅមុខ ហើយឈប់ស្ទាក់ បន្ទាប់មកខ្លួន ក៏បត់ម៉ូតូត្រឡប់ក្រោយ ទៅដេកនៅផ្ទះបងប្រុសរបស់ខ្លួនវិញ។

ជនសង្ស័យទាំងពីរបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ក្បាល ជនរងគ្រោះពិតមែន ដោយមូលហេតុរឿងគំនុំ​។ ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងបាន ដាវធ្វើអំពីដែក​ ច១ដើម ខ្វែវ១ដើម,​ ម៉ូតូ​ ១គ្រឿង,​ ទូរស័ព្ទ១គ្រឿង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖អធិការនគរបាលស្រុកជីក្រែង បានបញ្ជាក់ករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងរថយន្ត រថយន្តកែច្នៃ មិនមានមនុស្សរងរបួសធ្ងន់នោះទេ ក្រោយកើតហេតុត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។

អធិការជីក្រែង លោក តាំង លីហេង បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅថ្ងៃទី២១
ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៧ និង៣០នាទី  ត្រង់ចំណុចទល់មុខដេប៉ូសាំងេតលា ស្ថិតនៅក្នុងភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧២ និង២៧៣ លើផ្លូវជាតិលេខ០៦ រវាងរថយន្ត និង រថយន្តបត់ឆ្វេង។

អធិការរូបនេះបានបញ្ជាក់ថា ទី១ រថយន្តម៉ាក TOYOTA SIENNA ផលិតឆ្នាំ2005 ពាក់ស្លាកលេខភ្នំពេញ 2AC-2368ប្រភេទទេសចរណ៍ ពណ៌ស អ្នក បើកបរឈ្មោះ ណុល ណូន ភេទ ប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិនីពេជខ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកមនុស្ស ០២នាក់៖ ០១ឈ្មោះ ធឿនអុល ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិនីពេជខ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ០២,ឈ្មោះ ចិន ចាន់វិបុត្រ ភេទ ប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិនីពេជខ ឃុំនីពេជ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ទិសដៅពីកើតទៅលិចបានបុករថយន្តកែឆ្នៃ ស្លាកលេខគ្មាន ពណ៌លឿង លាយត្រួយចេកដឹកទំនិញចំរុះ អ្នកបើកបរឈ្មោះ ស ស្បឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់ភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ទិសដៅពីកើតបត់ឆ្វេង។

អធិការបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍នេះបណ្ដាលឲ្យ ១.ឈ្មោះ ធឿន អុល ភេទស្រីអ្នករួមដំណើរតាមរថយន្ត របួសស្រាល ០២.ចិន ចាន់វិបុត្រ ភេទប្រុស អ្នករួមដំណើរតាមរថយន្តរបួសស្រាល។ ខូចខាត រថយន្ត ០១គ្រឿងធ្ងន់។និង រថយន្តកែឆ្នៃ ១គ្រឿងស្រាល។ មូលហេតុអ្នករថយន្ដកែឆ្នៃ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។រថយន្តពាក់ព័ន្ធរក្សាទុបណ្តោះទុកអាសន្ននៅអង្គភាពដើម្បីអនុវត្តន៍ តាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ២៥ គីឡូម៉ែត្រ ចាប់ពីកំណាត់ ផ្លូវជាតិលេខ៦ ដល់កំណាត់ផ្លូវជាតិលេខ៦៨ ឆ្លងកាត់ចំនួន ០៥ឃុំ រួមមាន ឃុំស្រណាល ឃុំរោងគោ ឃុំស្នួល ឃុំក្រូចគរ និងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនប្រជាពលរដ្ឋ រស់នៅស្រុកក្រឡាញ់។

ថ្លៃងក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណចំពោះអំណោយដ៍ថ្លៃថ្លា របស់ សម្តេចតេជោ តាមរយៈ ឯកឧត្តម អ្នកឧកញ៉ា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អភិបាលខេត្ត បានផ្តល់ជូនផ្លូវ១ ខ្សែនេះជូនប្រជាពលរដ្ឋចំនួន ៥ ឃុំ នៃស្រុកក្រឡាញ់ ដែលផ្លូវមួយខ្សែនេះ នឹងចូលរួមកាត់បន្ថយការលំបាករបស់ ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ បានងាយស្រួល ឆាប់រហ័ស និង ចំណាយតិច ដែលកត្តានេះ នឹងរួមចំណែក លើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាមួយនឹង សមិទ្ធផលនេះ ឯកឧត្តម អ៊ាន ឃុន ក៏បានសូមអំពាវនាវដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ សូមជួយថែរក្សា និងការពារផ្លូវ នេះឱ្យបានល្អ ដោយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ដើម្បីសុវត្ថិភាព និងបញ្ជៀសនូវ ការឆាប់ខូចផ្លូវដោយសារការដឹកជញ្ជូនលើសទំងន់ណាមួយដោយខានតែបាន។

សូមជម្រាបថា ពិធីបើកការដ្ឋាននេះរៀបចំនៅបរិវេណវត្តរតន:មុន្នីរោងគោ ហៅវត្តរោងគោ ស្ថិតនៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ នៅថ្ងៃសៅរ៍ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page63 Page64 Page65 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
© 2026 srpostnew.com. All Rights Reserved!
×