Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៣

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យកាសែត ខេមបូឌាដេលី ធ្វើការសម្រួលជាបន្ទាន់ បើគ្មានភស្តុតាងនោះទេ ដែលបានផ្សាយថារូបលោកជាមេបណ្តាញរកស៊ីឈើខុសច្បាប់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាវាមិនមែនជារឿងចម្លែកទេ ដែលសារព័ត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ឬធ្វើការវិភាគ ដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំផងដែ។ កន្លងទៅខ្ញុំ មិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។ ប៉ុន្តែវាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារព័ត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិត មកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។

ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ។

បើសារព័ត៌មាន The Cambodia Daily Khmer ពិតជាសារព័ត៌មានវិជ្ជាជីវៈ និងគ្មានចេតនាទុច្ចរិត ក្នុងការផ្សាយព័ត៌មាន មិនពិតទេនោះ សូមបង្ហាញពីភស្តុតាងមក។ បើគ្មានភស្តុតាងទេ សូមធ្វើការសម្រួលជាបន្ទាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ដើរឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅភូមិរកាកំបុតឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប លើផ្លូវជាតិ៦។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះរវាងរថយន្តធុនធំ នឹង អ្នកថ្មើរជើង ដោយរថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាកបើកបរ ទិសដៅពីលិចទៅកើតដល់ ផ្លូវបំបែកជា៤ បានបុកអ្នកថ្មើរជើងម្នាក់ ឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលអោយស្លាប់ ហើយបើកបរគេចទៅទិសខាងកើត។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ អាង តោ អាយុ៤២ឆ្នាំ រស់នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងនិងប្រគល់សាកសព ឲ្យទៅបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៣

ខេត្តសៀមរាប៖ជនបរទេសម្នាក់ បានចងកសម្លា..ប់ខ្លួន នៅក្នុងបន្ទប់ទឹក នៃ វីឡា បាហ៊ូ ( Baahu Villa SiemReap ) បន្ទប់លេខ ១០៩ ស្ថិតនៅតាមក្នុងក្រុមទី១០ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅថ្ងៃសុក្រម្សិលមិញ។

មន្ត្រីខេត្តសៀមរាបបានថ្លែងប្រាប់ សៀមរាប ប៉ុស្តិ៍នៅថ្ងៃសៅរ៍នេះថា ជនរងគ្រោះមានឈ្មោះ BURN TIMOTHY CHARLES  ភេទប្រុស​ មានកម្ពស់ ១.៩០ម៉ែត្រ អាយុ ៣៧ឆ្នាំ​ ជាជនជាតិ អង់គ្លេស ដែលកាន់លិខិតឆ្លងដែនលេខ ១៣៥៩៨៦១៧៨ មុខរបរទេសចរណ៍។

មន្ត្រីខេត្តសៀមរាបបានថ្លែងបន្តថា តាមបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងការបញ្ជាក់របស់លោកគ្រូពេទ្យ កោសល្យវិច័យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់គឺដោយសារ អត្តឃាតដោយចងកពិតប្រាកដមែន។ សាកសព ត្រូវបានយកទៅរក្សាទុក នៅវត្តទឹកថ្លារាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៣

ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់ខ្លួនបុរសម្នាក់ តាមដីការបស់តុលាការខេត្តសៀមរាប ករណី ឆបោក។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ ចំណុច អាហារដ្ឋានត្រីស្រែ ជាប់បណ្ដោយផ្លូវជាតិលេខ ៦ ក្នុងឃុំកណ្ដែកស្រុកប្រសាទបាគង ខេត្តសៀមរាប។

ជនត្រូវចោទឈ្មោះ នូ ប៊ុនហាត ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ននៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដាក់ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “ឆបោក ប្រព្រឹត្តនៅចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីអំឡុងខែមករា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែល មានចែងឲ្យផ្តន្ទាទោស តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលជា បទមជ្ឈិម។

យុត្តាធិការស៊ើបសួរបានប្រើវិធានការណ៍និរន្តរាយ ដោយបានចេញដីកាបង្គាប់ឲ្យចូល
ខ្លួនលើកទី១ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដីកាបង្គាប់ឲ្យចូលខ្លួនលើកទី២ ចុះថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ និងបានចេញដីកាបង្គាប់ឲ្យនាំខ្លួន ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លើជនត្រូវចោទខាងលើតាមនីតិវិធីច្បាប់។

ជាលទ្ធផលជនត្រូវចោទនេះ នៅតែមិនអាចមាន វត្តមានចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីចាត់ការស្វែងរកការពិតតាមនីតិវិធីច្បាប់នោះទេ។ ដើម្បីជៀសវាងការអូសបន្លាយនីតិវិធីក្នុងការស្វែងរកការពិតនៃសំណុំរឿង គប្បីតុលាការចេញ ដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទខាងលើតាមច្បាប់។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅកាន់តុលាការភ្លាមៗ ក្រោយពីបានឃាត់ខ្លួន។

អ្នកស្រី សាត ធីតា អ្នកនាំពាក្យអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ប្រាប់ សៀមរាប ប៉ុស្ដិ៍ ថា ករណីនេះ តុលាការកំពុងចាត់ការ។ ទោះជាយ៉ាងណា ជនរងគ្រោះ បានសំណូមពរដល់តុលាការខេត្តសៀមរាប ជួយចាត់វិធានការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២៣

កុំខកខានឱកាសដ៏ពិសេសនេះ!

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ទៅកាន់និយតករមូលបត្រកម្ពុជា ហើយឥឡូវនេះយើងកំពុងទទួលបានចំណាប់អាម្មណ៍ និងសំណើជាច្រើន សម្រាប់ការកក់ភាគហ៊ុនទុកជាមុនរហូតដល់ចុងខែមីនា ឆ្នាំ២០២៣។

ហេតុអ្វីបានជានេះជាឱកាសដ៏អស្ចារ្យ?

ការវិនិយោគជាមួយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានន័យថាជាការបើកសាលារៀនដែលមានគុណភាពបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជាដែលដែលជាអ្នកត្រូវការខ្លាំងបំផុត។ ឥឡូវនេះយើងមាន ១៥ សាខា ហើយគោលដៅរបស់យើងគឺត្រូវឈានឱ្យដល់ ១៦០ សាខា។ ពេលនេះសាធារណជន ជាពិសេសអ្នកអាណាព្យាបាល មាតាបិតារបស់សិស្សានុសិស្សយើង អាចចូលរួមក្នុងដំណើររីកចម្រើនរបស់យើងបាន។

តើអ្វីធ្វើឱ្យ MJQE ក្លាយជាស្ថាប័នអប់រំដ៏ពិសេស?

យើងមានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាស្ថាប័នអប់រំលំដាប់ពិភពលោក ហើយយើងជឿជាក់ថា ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ នឹងជួយយើងបន្តផ្តល់សេវាកម្មដ៏ល្អដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល មាតាបិតា។ ដោយសារតែតម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាពនៅកម្ពុជាមានការកើនឡើង​ យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកការពង្រីកទីផ្សារ។ សូមចូលទៅកាន់គេហទំព័ររបស់យើងដើម្បីឈ្វេងយល់បន្ថែមអំពី ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និង អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់យើង។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ត្រូវបានគេស្គាល់សម្រាប់គុណភាព វិន័យ និងសេវាកម្មដ៏ឆ្នើម ហើយគណៈគ្រប់គ្រងប្រកបដោយថាមពលរបស់យើងបានផ្តោតសំខាន់លើបណ្តាញអប់រំដ៏ល្អបំផុត ធំជាងគេបំផុត និងមានទទួលខុសត្រូវបំផុតក្នុងសង្គមកម្ពុជា។

តើគ្រួសារដែលមានជីវភាពមធ្យមនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពី ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ?

នរណាក៏អាចវិនិយោគនៅលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ក្លាយជាម្ចាស់ភាគហ៊ុនរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននាពេលអនាគតរបស់ក្រុមហ៊ុនបានដែរ។ ភាគហ៊ុននឹងមានតម្លៃសមរម្យ ដែលសមស្របនឹងជីវភាព និងអាចរកបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ភាគរយនៃភាគហ៊ុនដែលត្រូវបោះផ្សាយលក់

ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែ       មេសា ឆ្នាំ២០២៣។ សូមកក់ទុក ឬស្នើសុំការបែងចែកភាគហ៊ុនជាមុនឥឡូវនេះ មុនពេលការបោះផ្សាយលក់សាធារណៈចាប់ផ្តើម ពីព្រោះចំនួនភាគហ៊ុនមានកំណត់!

ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវរំពឹងថានឹងទទួលបានការអនុម័តជាផ្លូវការនៅចុងខែមីនា ឆ្នាំ២០២៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថា៖ ក្នុង​នាមជាយុវជនជំនាន់ក្រោយ​ និងក្នុងនាមជាក្រុមគ្រួសាររបស់​ សម្តេចពិជ័យសេនា​ទៀ​ បាញ់​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងកាពារជាតិ​ សូមប្រឆាំងដាច់ខាត​ និងថ្កោលទោស​ ចំពោះ​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​ សម​ រង្សី​ ដែលបានផ្សព្វផ្សាយព័ត៌មានទុច្ចរិត​ និងញុះញង់តាមរយ:បណ្តាញសង្គម​មកលេីក្រុមគ្រួសារខ្ញុំបាទ។

លោក ទៀ សីហា បន្តថា៖ តាំងពីខ្ញុំដឹងក្តីមក ប៉ាតែងតែនិយាយប្រាប់ខ្ញុំថា «ប្រទេសកម្ពុជា មានតែ #សម្តេចតេជោនាយករដ្ឋមន្ត្រី ទេ ដែលអាចដឹកនាំប្រទេសបាន» ប៉ាតែងតែទូន្មាន ប្រដៅដល់ក្រុមគ្រួសារត្រកូល «ទៀ» ទាំងអស់ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយយើងនៅតែស្មោះស្ម័គ្រចំពោះ #សម្តេចតេជោនាយករដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា តែងតែប្រាប់កូនចៅថា​ ការពារ #សម្តេចតេជោ រហូតដល់ដង្ហើមចុងក្រោយ 🙏🏻 ហើយក្រុមគ្រួសារទាំងអស់ នៃត្រកូល «ទៀ» ដឹងគុណ គាំទ្រ ការពារ #សម្តេចតេជោ និងក្រុមគ្រួសារ ព្រមទាំងបុត្រា​ បុត្រី ក៏ដូចជា #បងម៉ាណែត រហូតដល់ដង្ហើមចុងក្រោយ 🙏🏻

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានសូមថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ទាំងមូល ដែលកន្លងមកតែងតែបានជួយឧបត្ថម្ភ គាំទ្រ គ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា ជាពិសេស បានចូលរួមការពារនូវអធិបតេយ្យភាព ឯករាជ្យភាព បុព្វហេតុនៃការបង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងសន្តិភាព នៅកម្ពុជា ដោយឡែក ខេត្តសៀមរាប យើងខ្ញុំ ក៏បានទទួលនូវអត្ថប្រយោជន៍ នៃទំនាក់ទំនង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ការបណ្តុះបណ្តាល នូវធនធានមនុស្ស កសិកម្ម ការអភិរក្ស ជួលជុលប្រាសាទបុរាណ ជាពិសេសគឺគម្រោង ទីក្រុងឆ្លាតវៃក្នុង ខេត្តសៀមរាប ហើយថ្មីៗនេះ ក៏បានសាងសង់អគារបន្ថែម ក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

លោក ទៀ សីហា បន្តថា ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាព ជាមួយខេត្ត-ក្រុង នៃប្រទេសជប៉ុនចំនួន ០៤ខេត្ត-ក្រុងផងដែរ។ ផ្លែផ្កាដែលកើតចេញពីភាពជាបងប្អូននេះ បាននាំមកនូវការរីកចម្រើនថ្មីៗ បន្ថែមទៀតឥតឈប់ឈរ។

លោកទៀ សីហា បញ្ជាក់បែបនេះ ក្នុងពិធីលៀងសាយភោជន៍អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ គម្រប់៦២ យាងចូល៦៣ព្រះវស្សា នៅសាលសន្និសិទសុខាសៀមរាប នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់អតីតជាបុគ្គលិកផ្នែកលក់ឥវ៉ាន់គ្រប់មុខ ក្នុងព្រលានយន្តហោះខេត្តសៀមរាប ហើយឡើងតួនាទីជាប្រធានក្រុមគ្រប់គ្រងម៉ាតក្នុងព្រលានយន្តហោះខេត្តសៀមរាប បាធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងផ្ទះសំណាក់។

នេះបើតាមម្ដាយរបស់បុរសរូបនេះប្រាប់សមត្ថកិច្ច។ ជនរងគ្រោះ ឈ្មោះ យ៉ុង លីដា អាយុ២៤ឆ្នាំ នៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង។

ម្តាយរបស់ជនរងគ្រោះ ឈ្មោះ មឿន ផល្លី ភេទស្រី អាយុ៥២ឆ្នាំ មុខរបរៈ លក់ដូរ ទីលំនៅខាងលើបានឲ្យដឹងថា៖ កូនប្រុសរបស់នាងខ្ញុំបានចូលធ្វើការជាបុគ្គលិកផ្នែកលក់ឥវ៉ាន់គ្រប់មុខ ក្នុងព្រលានយន្តហោះខេត្តសៀមរាប បានរយៈពេល ៣ឆ្នាំមកហើយ។ អំឡុងពេលធ្វើការ ៣ឆ្នាំ កូនប្រុសរបស់ខ្ញុំបានឡើងតួនាទីជាប្រធានក្រុមគ្រប់គ្រងម៉ាតក្នុងព្រលាន ចាប់ពីពេលនោះមកកូនប្រុសរបស់ខ្ញុំគាត់ឧស្សាហ៍ឈឺក្បាល ដេកមិនសូវលក់ ហើយខ្ញុំសង្កេតឃើញថា កូនប្រុសខ្ញុំ ដើរបណ្ដើរ គិតបណ្ដើរ មានពេលខ្លះគាត់ប្រាប់ថា ឈឺក្បាល ពេលខ្លះប្រាប់ថា ដេកមិនលក់ ដោយយល់ឃើញថាកូនប្រុសរបស់ខ្ញុំមានបញ្ហាផ្នែកសតិអារម្មណ៍ នាងខ្ញុំក៏បានឲ្យកូនប្រុសឈប់ធ្វើការនៅព្រលានយន្តហោះ។ លុះនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នាងខ្ញុំបាននាំកូនប្រុសទៅពិគ្រោះផ្នែកជំងឺទូទៅ នៅមន្ទីរពេទ្យ ៧៧៧ ពេលនោះនាងខ្ញុំ បានចូលទៅជួបគ្រូពេទ្យមុន ដើម្បីឲ្យពេទ្យបានដឹងពីបញ្ហារបស់កូនប្រុសខ្ញុំ ខ្លាចពេលគាត់និយាយថាកូនប្រុសខ្ញុំមានបញ្ហា ជំងឺឌីប្រេសសិន។

ម្ដាយជនរងគ្រោះបានបន្តថា នាងខ្ញុំសូមទទួលស្គាល់ថា ការធ្វើអត្តឃាតរបស់កូនប្រុសខ្ញុំ មិនពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ព្រោះនាងខ្ញុំដឹងច្បាស់ថា កូនប្រុសនាងខ្ញុំមានបញ្ហាគិតច្រើនយូរមកហើយ។

តាមការបំភ្លឺឈ្មោះ គង់ មុំ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ បុគ្កលិកផ្ទះសំណាក់ និងភោជនីយដ្ឋាន ណូរ៉ាក្រហម បានឲ្យដឹងថា៖ នាងខ្ញុំមានតួនាទីជាអ្នកទទួលភ្ញៀវ (រីស៊ិប) ហើយម្ចាស់ផ្ទះសំណាក់ ឈ្មោះ លោកជំទាវលី អ៊ុំអេង។ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៣០នាទី ស្រាប់តែឃើញមានមនុស្សប្រុសម្នាក់ពាក់អាវសាច់ក្រណាត់ឆ្នូតការ៉ូ ស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ មានស្ពាយកាបូបពីក្រោយពណ៌ក្រម៉ៅ ដើរចូលមកក្នុងផ្ទះសំណាក់ ដើម្បីជួលបន្ទប់ស្នាក់នៅ។ ពេលមកដល់មនុស្សប្រុសនោះបានប្រាប់ថា ជួលបន្ទប់ម៉ាស៊ីនត្រជាក់ ដោយបង់ប្រាក់ថ្លៃបន្ទប់មុនចំនួន ១៥ដុល្លារ ហើយខ្ញុំក៏បានហុចកូនសោរបន្ទប់លេខ ២០៦ ជាន់ទី១ ឲ្យទៅគាត់។

ជាក់ស្ដែងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង៣០នាទី មានបុគ្គលិកឈ្មោះ សុភ័ក្រ្ត ភេទប្រុស បានមកប្ដូរវេននាងខ្ញុំ បន្ទាប់មកឈ្មោះ សុភ័ក្រ្ត បានឡើងទៅឆែកបន្ទប់លេខ ២០៦ ឃើញថាមានមនុស្សនៅ តែជាប់សោរទ្វារបន្ទប់ ហើយឈ្មោះ សុភ័ក្រ្ត ក៏បានចុះមកយកកូនសោរ រួចឡើងទៅចាក់ទ្វារបន្ទប់លេខ ២០៦ បន្ទាប់មកឈ្មោះ សុភ័ក្រ្ត បានចុះមកក្រោមវិញ ហើយប្រាប់ខ្ញុំថា មានរឿងហើយ ឱ្យខ្ញុំខលទៅអ្នកគ្រប់គ្រងឈ្មោះ ណូ រ៉ា ភេទប្រុស មួយសន្ទុះក្រោយមកក៏ឃើញសមត្ថកិច្ចមកដល់ ទើបខ្ញុំដឹងថា មនុស្សប្រុសដែលស្នាក់នៅបន្ទប់លេខ ២០៦ បានចងក សម្លាប់ខ្លួននៅក្នុងបន្ទប់បាត់ហើយ។

យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងផ្អែកតាមការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច្ច័យនៃមន្ទីពេទ្យបង្អែកខេត្តសៀមរាបបញ្ជាក់ថា ស្លាប់ដោយសារ ចងក (ធ្វើអត្តឃាត)។

សូមបញ្ជាក់ថា ហេតុការណ៍នេះ នៅវេលម៉ោង១៨និង៥០នាទីត្រូវនិងថ្ងៃទី០៨ខែមីនា ឆ្នាំ ២០២៣ នៅចំណុចផ្ទះសំណាក់ និងភោជនីយដ្ឋាន ណូរ៉ាក្រហម ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២៣

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី បានអះអាងថា៖ ម្សិលមិញនេះជាថ្ងៃដែលយុទ្ធនាការ #BeyondTheGames បានបង្កើតវេទិកាជាផ្លូវការក្នុងមហិច្ឆតា បត់ «បេះដូងច្រើនជាងគេលើពិភពលោក» ចំនួន១លានបេះដូង ដោយប្រជាជនកម្ពុជា ដែលការបត់បេះដូងនេះ គឺជាការចូលរួមចំណែករបស់ ស.ស.យ.ក. ដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

លោក ហ៊ុន ម៉ានី បន្តថា បេះដូងមួយដែលត្រូវបានបត់ សមមាត្រជាថវិកាចំនួន ៥០០រៀល ដែលក្នុងមួយបេះដូងសរុបជាថវិកា ៥០០លានរៀល ឬប្រមាណ ១២៥,០០០ដុល្លារ ដោយមានដៃគូបរិច្ចាគ ចំនួន ០៥ស្ថាប័នស្ម័គ្រចិត្ត ចូលរួមបរិច្ចាគជំនួស ដើម្បីយកថវិកាទាំងនេះប្រគល់ជូនកីឡាករ កីឡាការិនីដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ខ្ញុំមានក្តីរំភើប និងមិននឹកស្មានថា កន្លងមកនេះ ការបត់បេះដូងនេះមានការចូលរួមយ៉ាងសស្រាក់ស្រាំពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

គោលបំណងនៃការបត់បេះដូងនេះ មិនមែនគ្រាន់តែផ្ដោតសំខាន់ទៅការបំបែកឯតទគ្គកម្មពិភពលោកតែមួយមុខនោះទេ តែការបត់បេះដូងនេះ បានបង្ហាញអំពីក្ដីស្រលាញ់ ការផ្ដល់កំលាំងចិត្ត និងការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់ប្រជាជនខ្មែរ ដើម្បីបុព្វហេតុរួមសម្រាប់ប្រទេសជាតិមាតុភូមិ។ លើសពីនេះទៅទៀត នេះជាការបង្ហាញអំពីសាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាជនខ្មែរ ដើម្បីជាការគាំទ្រដល់កីឡាករ កីឡាការិនី តាមរយៈសកម្មភាពជាក់ស្ដែង ក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញថាប្រទេសកម្ពុជាតូច តែបេះដូងរបស់ប្រជាជនកម្ពុជាធំទូលាយ (Cambodia: Small Country, Big Heart)។

លោកម៉ានីបន្តថា យើងមានគោលបំណង និងគោលដៅច្បាស់លាស់ មុននឹងឈានដល់ការសម្រេចចិត្តធ្វើរឿងនេះ។ អ្វីដែលជាបំណងប្រាថ្នារបស់យើងក្នុងកម្មវិធីនេះ មិនខុសពីអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកនោះទេ គឺការបង្កើតឱ្យមានជាវេទិកា និងការបណ្តុះស្មារតីនៃការរួបរួមគ្នា សាមគ្គីគ្នា ធ្វើសកម្មភាពនានាដែលស្របជាមួយការរីកលូតលាស់ក្នុងសង្គមជាមួយគ្នា សម្រាប់ជាប្រយោជន៍វិជ្ជមានដល់កម្ពុជា។

#BeyondTheGames #HeartsBeatInSync #បេះដូងលោតក្នុងចង្វាក់តែមួយ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំង នគរបាលក្រុងសៀមរាប ដឹកនាំលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងនិងប៉ុស្តិ៍នគរបាលគោកចក ឃាត់ខ្លួន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បញ្ជូនទៅតុលាការពាក់ព័ន្ធអំពើលួច (លួចម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ឃាត់ខ្លួនជនសង្ស័យឈ្មោះ​ អ៊ុល សុធារិទ្ធ អាយុ​ ២៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅ​ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ( ធ្លាប់ជាប់មណ្ឌលគ្រឿងញៀន )​។

ករណីលួចនេះបានកើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទី នៅចំណុចមុខបន្ទប់ជួល ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប របស់ជនរងគ្រោះឈ្មោះ ឃ.ច.ដ​ ភេទស្រី អាយុ​២១ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល ខណៈទុកម៉ូតូមុខបន្ទប់ដោយមិនបានដកកូនសោរ​។
ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1J-9150។

នគរបាលក្រុងសៀមរាបនៅថ្ងៃអង្គារនេះ បានអោយដឹងថា ជនសង្ស័យបានឆ្លើយសារភាពកាលពីកំឡុងចុងខែមករា ឆ្នាំ២០២៣ រូបខ្លួនបានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះខាងលើ ហើយដោះផ្លាកលេខចោល រួចបានប្តូរអាវម៉ូតូ(ឡើងស៊េរីឆ្នាំ២០២២)ហើយជិះ រហូតមក។ ករណីនេះនគរបាលដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១១ បិតតែមស៊េរីឆ្នាំ ២០២២ គ្មានផ្លាកលេខ -កន្ត្រៃពណ៌ក្រហមចំនួន ០១
-ដុំសោរម៉ូតូផ្នែកខាងមុខ១
-ដុំសោរម៉ូតូផ្នែកខាងក្រោយ១
-ខ្សែរភ្លើងចង្កៀងខាងមុខម៉ូតូ និង ភ្លើងស៊ីញ៉ូ ១
-កន្ទុយត្រីសម្រាប់រឹតច្រវ៉ាក់ម៉ូតូចំនួន ០២
-កាំបិតប័ុងតោ១ដើម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៣

ខេត្តសៀមរាប៖ព្រះចៅអធិការវត្តស្លែង ដែលស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដោះស្បង់ជីពស្លៀកពាក់ខោអាវដើរលេងយប់ ត្រូវបានសមត្ថកិច្ចចាប់បាន។

ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខណ:កំពុងជិះម៉ូតូគ្នា២នាក់ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់តែម្ដង។

ព្រះចៅអធិការវត្តស្លែង ព្រះនាម ទុន កៅ ព្រះជន្ម ៣៧ វស្សា។ ចំណែកអ្នកបើកម៉ូតូឌុប ឈ្មោះ លួន ញើង ភេទប្រុស រស់នៅភូមិកំពុងស្នោកើត ស្រុកជីក្រែង ខេត្តសៀមរាប។

ជុំវិញករណីនេះ អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពី ព្រះចៅអធិការវត្តស្លែង នៅឡើយទេ ខណៈទូរស័ព្ទចូលជាច្រើនដងតែមិនមានអ្នកទទួល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៣

លោកទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារបញ្ច្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យ ក្នុងការធានាចីរភាព នៃសន្តិភាព និងអភិវឌ្ឍ ដូចមានកំណត់ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

លោក ទៀ សីហា ក៏បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះស្ត្រីសាលាខេត្ត ដែលបានចូលរួមគ្រប់សកម្មភាព ធ្វើឱ្យម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងខេត្ត។

លោកទៀ សីហា បញ្ជាក់បែបនៅថ្ងៃចន្ទម្សិលមិញ នៅរដ្ឋបាលខេត្តក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូននារីសាលាខេត្តសៀមរាប ប្រមាណ​ ១០០នាក់ នាឱកាស អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ក្រោមមូលបទ “រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”​។

លោកទៀ សីហា បានបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ក្រោមមូលបទ “ស្ត្រីរួមគ្នា ថែរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគ្គសម័យ ឌីជីថល”​ ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃ នៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជំរុញគ្រប់ដៃគូរពាក់ព័ន្ធ បន្តអនុវត្តវិធានការ គោលនយោបាយ កម្មវិធី និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រី ក្នុងការចូលរួមស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ និង ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

អភិបាលខេត្ត បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគាំទ្រ ជម្រុញឲ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

អភិបាលខេត្ត បានលើកឡើងថា បើគ្មានសន្តិភាព យើងមិនអាចធ្វើការជួបជុំគ្នា និង មិនមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះដែរ ហើយសិទ្ធិ និងតម្លៃ នៃសន្តិភាពធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ រហូតមកដល់បច្ចុប្បន្ន​។

លោកបន្តថាដើមី្បជួយសម្រួលនូវទុក្ខលំបាក របស់បងប្អូននារី ជាមន្ត្រី បុគ្គលិក កម្មករនៅសាលាខេត្តសៀមរាប នៅពេលខាងមុខនេះ លោកនឹងបង្កើតឲ្យមាន ទីកន្លែងសម្រាប់ថែទាំកុមារ របស់ មន្ត្រីសាលាខេត្ត និង ទីកន្លែងអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយៗផងដែរ។

សូមជម្រាបថាក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ លោក ទៀ សីហា និង លោកប្រធាន ក្រុមប្រឹក្សាខេត្ត បានឧបត្ថម្ភដល់អនុសាខាសមាគមនារីកម្ពុជា ដើមី្បសន្តិភាព នឹងអភិវឌ្ឍន៍សាលាខេត្ត នូវថវិកា ចំនួន២ពាន់ ដុល្លា ព្រមទាំងផ្តល់នូវវត្ថុអនុស្សាវរីយ៍ ដល់បងប្អូននារី ម្នាក់ៗទទួលបាន ក្រណាត់ហួល ២សំពត់ និង ក្រណាត់ប៉ាក់ ១អាវ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page62 Page63 Page64 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
© 2026 srpostnew.com. All Rights Reserved!
×