Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៣

ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឃាត់ខ្លួន ប្រធានសហគមន៍ការពារព្រៃឈើម្នាក់ និងអនុភូមិម្នាក់ ករណីកាប់រលំដើមឈើនិងការទន្ទ្រានដីព្រៃឈើនៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំ តាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ លោកមែន វុទ្ធី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រោយទទួលព័ត៌មានពីការកាប់រលំដើមឈើ និងការទន្ទ្រានដីព្រៃឈើ នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣ ក្រុមការងារ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំដោយលោក ប្រាក់ ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងដោយមានការចូលរួម ពីមន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការស៊ើបអង្កេតដោយពិនិត្យជាក់ស្ដែងទីតាំងបទ ល្មើសព្រៃឈើ និងបានជួបប្រជុំជាមួយប្រជាពលរដ្ឋ ជាសមាជិក សហគមន៍ព្រៃឈើភូមិត្រពាំងពពេល ទទួលបានលទ្ឋផល ដូចខាងក្រោម៖១
ទីតាំងប្រព្រឹត្តបទល្មើសទីតាំងប្រព្រឹត្តបទល្មើសនៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយបទ ល្មើសប្រព្រឹត្តឡើងក្នុងដែនព្រៃសហគមន៍ និងតំបន់ទ្រនាប់ព្រៃសហគមន៍។

លោកមែន វុទ្ធី បានបន្តថា បទល្មើសព្រៃឈើនេះ កើតឡើងតាំងពីថ្ងៃទី២០ ខែ កុម្ភៈឆ្នាំ ២០២៣ ផ្តើមឡើងដោយការកសាងផ្លូវដីមួយខ្សែ ប្រវែង ៥ គីឡូម៉ែត្រ តាមព្រំប្រទល់ព្រៃសហគមន៍។ អ្នកផ្ដើមកសាងផ្លូវនិងមេក្លោង ប្រព្រឹត្តបទល្មើស មានឈ្មោះ ទិត សុខាក់ ជាប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិត្រពាំងពពេល និង ឈ្មោះ សរ ឈាន ជាអនុ ភូមិភូមិត្រពាំងពពេល។

បើតាម លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃនេះថា សហគមន៍ព្រៃឈើភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៣ មានផ្ទៃដី ១១៣៦ ហិកតា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចេញប្រកាសទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧។ ប៉ុន្តែដោយឃើញសក្តានុពលព្រៃឈើជាប់តំបន់ព្រៃសហគមន៍ មានលក្ខណៈល្អប្រសើរ រដ្ឋបាលព្រៃឈើ និងសមាជិក សហគមន៍ព្រៃឈើ បានឯកភាពគ្នាពង្រីកផ្ទៃដីជាតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតាបន្ថែមទៀត ដោយបោះបង្គោលព្រំប្រទល់ និង ដាក់ស្លាកសញ្ញាតាមព្រំប្រទល់ផ្ទៃដីដែលបានពង្រីក។ បទល្មើសកាប់រលំដើមឈើ ភាគច្រើនកើតនៅតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតា។

ករណីនេះបច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថា ជាច្រើនខែមកហើយក្រុមឈ្មួញបានឃុបឃិតគ្នាធ្វើសកម្មភាព កាយដីបឹងធម្មជាតិ កន្លែងអភិរក្សពូជត្រី បឹងពារាំង ដឹកលក់រាប់រយឡានក្នុង១ថ្ងៃៗ យ៉ាងគគ្រឹកគគ្រេង មិនទាន់ឃើញមានអាជ្ញាធរជំនាញពាក់ព័ន្ធចុះទៅទប់ស្កាត់នៅឡើយ។ ករណីនេះត្រូវបានសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ចេញផ្សាយ ប៉ុន្តែបែរជាសហគមន៍បឹងពារាំង ថាជាព័ត៌មានមិនពិតទៅវិញ។

ប្រការដែលឈ្មួញកាយយកអាចម៍ដី បឹងធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថាក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការចែកផលប្រយោជន៍គ្នាទៅវិញទៅមក។

ករណីនេះ អាជ្ញាធរជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដីបឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេងបែបនេះទេ។ ការកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យ បែបនេះ គេនៅមិនទាន់ដឹងថា មានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ។

ដូច្នេះហើយទើបប្រជាពលរដ្ឋ តាមរយ: អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ស្នើសុំឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធមេត្តាបើកស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ដីបឹងធម្មជាតិ បឹងពារាំងនិងរងការបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ សំណាក់ក្រុមឈ្មួញ ក្នុងនោះដីល្បាប់ផ្នែកខាងលើ ដែលមានជីវៈចម្រុះ អាចនាំឲ្យមានត្រីពងកូន ត្រូវបានឈ្មួញដឹកជញ្ជូនចេញមកក្រៅលក់ ដោយគ្មានការទប់ស្កាត់នោះទេ។

ជុំវិញករណីនេះ លោកអ៊ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់តាមតេឡេក្រាមថា សូមយកព័ត៌មានអោយច្បាស់សិនចាំសរសេរបង ព្រោះពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្ស ដែលមានការឯកភាពពីក្រសួងរួចហើយ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

ខេត្តសៀមរាប៖ពលរដ្ឋម្នាក់ ត្រូវបានរន្ទះបាញ់ សម្លាប់នៅល្ងាចថ្ងៃពុធម្សិលមិញ នៅចំណុចតាមផ្លូវរទេះក្នុងព្រៃសហគមន៍ ស្ថិតក្នុងភូមិត្បែងលិច ឃុំត្បែង  ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ជនរងគ្រោះ ឈ្មោះ  ពីង ហេ ភេទប្រុសអាយុ ៣៩ឆ្នាំ រស់នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុខរបរដើររកឃ្មុំ និងដុតធ្យូង។

ប្រភពបានអីដឹងថា ជនរងគ្រោះ មានស្នាមរន្ទះបាញ់ និងនៅលើសក់ក្បាល ស្នាមឆេះខ្លោចសក់ ហើយ
នៅកន្លែងកើតហេតុ នៅលើដើមឈើទាល មានដើមវល្លិ៍គុយឡើង ហើយដើមវល្លិ៍គុយ មានស្នាមដាច់រលាត់ ដោយសារគ្រាប់រន្ទះបាញ់ និងនៅនិងដីលើផ្លូវ ឃើញមានស្នាមរន្ទះបាញ់ឆូត មួយកន្លែង ចម្ងាយពីជនរងគ្រោះដួល ០៥ ម៉ែត្រ។

យោងតាមការធ្វើកោសល្យវិច័យរបស់ជំនាញនិងគ្រូពេទ្យមណ្ឌលសុខភាពត្បែង សន្និដ្ឋានថា រងគ្រោះបានស្លាប់ដោយសារ រន្ទះបាញ់ពិតមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងអំពាវដល់ពលរដ្ឋ ទៅលេងអង្គរសង្ក្រាន្ត ឱ្យបានច្រេីនកុះករ ដោយមានកម្មវិធីកម្សាន្តជាច្រើន។

ការអំពាវនាវរបស់លោក ទៀ​ សីហា​ ធ្វើឡើង ក្នុងកាស
ដឹកនាំប្រតិភូខេត្តសៀមរាប ចូលរួមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តសៀមរាប​ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃពុធម្សិលមិញុំ

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នេះ​ អភិបាលខេត្ត​ រូបនេះ ក៏បានបញ្ហាអំពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេច បានគួរជាទីមោទកភាព​ ដោយក្នុងនោះលោក បានរំលេចនូវសមិទ្ធផលសំខាន់ៗ មានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ ប្រព័ន្ធធារាស្ត្រ​ ព្រលានយន្តហោះសៀមរាប​-អង្គរ​​ ការងារទេចរណ៍​ ការងារកសិកម្ម។ ល។

ថ្លែងបន្ថែមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជេីញចូលរួមទៅ កម្សាន្ដខេត្តសៀមរាប នាឱកាសខួប​ ១០ឆ្នាំ​ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលខាងមុខនេះឱ្យច្រេីនកុះករ៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២៣

ខេត្តសៀមរាប៖ជាទឹកចិត្តមនុស្សធម៌ដ៏ប្រពៃ របស់ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ដែលបានជួយឧបត្ថម្ភថវិកា ដល់បុរស ដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅរសៀលម៉ោង៣ ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៣​ នៅកំណត់ផ្លូវកៅស៊ូ​ ពីវត្តចក​ ទៅផ្សារក្របីរៀល​ ​ស្ថិតនៅក្នុង​សង្កាត់ស្រង៉ែ​ ក្រុងសៀមរាប​។

ជនរងរងគ្រោះ ឈ្មោះជួង​ សុគន្ធ​ ភេទប្រុសអាយុ២៩ឆ្នាំ​ មុខរបរុញរទេះលក់ម្ជួរ​ បានបាត់បង់ជីវិត​នៅកន្លែងកេីតហេតុ​។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានលើកឡើងថា ខ្ញុំបាទ​ បានជួប​ និងឃេីញគ្រោះថ្នាក់ចរាចរណ៍មួយ រវាងអ្នករុញរទេះលក់ម្ជួរ​ ដោយម៉ូតម៉ាកហុងដា​ C125 ពណ៌ខ្មៅ​ បានបេីកបុកពីក្រោយ​អ្នករុញរទេះលក់ម្ជួរ​​ នៅកំណត់ផ្លូវកៅស៊ូ​ ពីវត្តចក​ ទៅផ្សារក្របីរៀល​ ។ ចំណែកអ្នកជិះម៉ូតូ​ក៏រងរបួសធ្ងន់ធ្ងរផងដែរ​។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បន្តថា ដោយជនរងគ្រោះ​ ទីទ័លក្រ​ ជីវភាពខ្វះខាត​ គ្មានសាច់ញាតិ មានតែពីរនាក់ប្តីប្រពន្ធ​ និងកូន​តូចមួយ​ ខ្ញុំបាទ បានចាត់ចែង រថយន្តពេទ្យដឹកសព​ យកទៅវត្ត​ ដេីម្បីរៀបចំធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា​។

ខ្ញុំបាទបានចូលរួមបច្ច័យចំនួន៥០០ដុល្លា​។ សូមអោយវិញ្ញាណក្ខន្ធ​ ក្មួយបានទៅកាន់សុគតិភព​កុំបីឃ្លៀងឃ្លាតឡេីយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២៣

ខេត្តសៀមរាប៖១)កម្មវិធីល្បែងប្រជាប្រិយ៖ គឺជាកម្មវីធីមួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដដែលរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមថែរក្សា និងលើកតម្កើងកេរតំណែលទំនៀមទម្លាប់ប្រពៃណី ព្រមទាំងធ្វើការផ្សព្វផ្សាយបន្តដល់ភ្ញៀវជាតិ និងអន្តរជាតិឱ្យយល់ដឹងអំពីក្បួនច្បាប់ និងខ្លឹមសារនៃល្បែងប្រជាប្រិយនីមួយៗ ដែលបានបន្សល់ទុកពីបុព្វបុរសខ្មែរជំនាន់មុន។

កម្មវិធីនេះ នឹងលើកយកនូវល្បែង ប្រជាប្រិយខ្មែរជាច្រើនរួមមាន៖ ឡើងសសរខ្លាញ់ ដណ្តើមស្លឹកឈើ លាក់មាន់ វាយក្អម វាយកូនកែ រាវបង្កង ខ្លាស៊ីគោ លោតបាវ ស៊ីឌួង បោះអង្គញ់ ខ្សឹប ចងជើងរួមមិត្ត ចោលឈូង ចាប់កូនខ្លែង លាក់កន្សែង ស្វាដណ្តើមទី ទាញព្រ័ត្រ សុកកូ ឡាបុងៗ ស្បែកជើងរួមមិត្ត មឹកឈូក មួយកាំពីរកាំ ទំពាំងឫស្សី ត្រេសីដក់ បាយខុម លោតអន្ទាក់ ស្ដេចចង់ និងរែក មក លេងកម្សាន្ត ដើម្បីបង្កភាពសប្បាយរីករាយ រឹតចំណងមិត្តភាព និងសាមគ្គីភាព។ កម្មវីធីល្បែងប្រជាប្រិយមានទីតាំងស្ថិត នៅតំបន់មុខប្រាសាទអង្គរវត្តក្នុងបរិវេណប៉ុស្តិ៍បូលីសបេតិកភណ្ឌចាស់។

២) កម្មវិធីតោះលេងទឹក៖ កម្មវិធីតោះតោះ លេងទឹក នឹងត្រូវរៀបចំឡើងក្នុងគោលបំណងបង្ហាញពីល្បែងកម្សាន្ត ដែលប្រជាជនខ្មែរនិយមលេងតៗគ្នា និង ល្បែងថ្មីៗដែលកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ន ព្រមទាំងបំផុសស្មារតី និងបង្កើនការចូលរួមលេងកម្សាន្តល្បែងដែលមានសាមគ្គីទាក់ទងនឹងទឹក។ មិនត្រឹមតែប៉ុណ្ណោះ តោះតោះលេងទឹក នឹងមានការរៀបចំទីតាំងសម្រាប់ក្មេងៗលេងកម្សាន្ត កម្មវិធីប្រកួតម៉ារ៉ាតុង និងកម្មវិធីជិះកង់ធ្លាក់ទឹកផងដែរ។ កាន់តែពិសេសជាងនេះ យើងនឹងមានវង់តន្រ្តីស្គរដៃរបស់ក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីបង្កបរិយាកាសឲ្យកាន់តែមានភាពអ៊ូអរ និង សប្បាយរីករាយក្រោយការលេងល្បែងកម្សាន្ត។ តោះតោះ លេងទឹកមានទីតាំងនៅបរិវេណត្រពាំងសេសមុខប្រាសាទអង្គរវត្ត។

៣.កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌
កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌៖ ជាកម្មវិធីមួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលផ្ដល់ឱកាសជូនភ្ញៀវជាតិ និងអន្តរជាតិបានស្វែងយល់តែច្បាស់ អំពីសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសម្បូរព្រៃគុក ក៏ដូចជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដូចជារបាំព្រះរាជទ្រព្យ ល្ខោន ស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ និងចាប៉ីដងវែង។ ក្រៅពីនេះ ក៏មានការលេងល្បែងប្រជាប្រិយ និងវង់តន្ត្រីសម្រាប់រាំ កម្សាន្តផងដែរ។ កម្មវិធីនេះក៏មានគោលបំណងរំលេចនូវដំណឹងដឹងពីការសាងសង់ប្រាសាទបុរាណ និងការងារបច្ចេកទេស ជាច្រើនលើការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌរបស់មន្ត្រីជំនាញផងដែរ។ កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌មានទីតាំង នៅមាត់កសិណអង្គរខាងជើង។

៤. កម្មវិធីពិព័រណ៍ពាណិជ្ជកម្ម៖ កម្មវិធីនេះមានគោលបំណងជាចម្បង ដើម្បីបង្ហាញពីសក្តានុពលនៃផលិតផលជាច្រើន ក៏ដូចជាផលិតផលកម្ពុជាទូទាំងប្រទេស និងបង្ហាញភ្ញៀវជាតិ និងអន្តរជាតិអំពីសក្ដានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រភេទផលិតផលកម្ពុជា ក៏ដូចជាការលើកកម្ពស់ ចលនាទិញផលិតផលខ្មែរ។

តាមរយៈការផ្តល់ឱកាសដល់ពាណិជ្ជករ សហគ្រិន និងពាណិជ្ជករបានចូលរួមក្នុងការតាំងពិព័រណ៍ ដើម្បីផ្សព្វផ្សាយ និងផ្សព្វផ្សាយផលិតផលគុណភាព និងសុវត្ថិភាព ឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ។ លើសពីនេះ បន្ថែមពីលើការតាំងពិព័រណ៌ផលិតផលទូទៅ កម្មវិធីនេះ នឹងចូលរួមចំណែកក្នុងការបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិ និងគាំទ្រដល់ការផ្សព្វផ្សាយផលិតផលសិប្បកម្មខ្មែរប្រកបដោយភាពច្នៃប្រឌិត ឱ្យកាន់តែមានប្រជាប្រិយភាពនៅទូទាំងតំបន់ និងពិភពលោក ជាពិសេសជំរុញការអភិវឌ្ឍន៍អាជីវកម្ម។

សហគ្រាសធុនតូច និងមធ្យម រួមទាំងវិស័យពាណិជ្ជកម្ម មានគោលបំណងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ តាមរយៈការលក់ផលិតផល និងសេវាកម្ម។ ផលិតផលដែលនឹងត្រូវដាក់តាំងបង្ហាញរួមមាន៖ សម្លៀកបំពាក់ របស់ប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងអេឡិចត្រូនិច សិប្បកម្ម សូត្រខ្មែរ ប៉ាក់ សិប្បកម្មផ្តៅ សិប្បកម្មសូត្រខ្មែរ ប៉ាក់ សិប្បកម្ម គ្រឿងអលង្ការ អាហារ និងផលិតផលខ្មែរផ្សេងៗទៀត។ ពិព័រណ៍ពាណិជ្ជកម្មនេះមានទីតាំងនៅសួនច្បារមុខព្រះបរមរាជវាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២៣

ខេត្តសៀមរាប៖លោកទៀ សីហា បានលើកពីសមិទ្ធផលសំខាន់ៗ មួយចំនួនរបស់ខេត្តសៀមរាវ ដែលបានរួមគ្នា ខិតខំពុះពារ សម្រេចបានកន្លងមក ដោយរក្សាបាននូវសន្ដិសុខ និងសណ្ដាប់ ធ្នាប់សង្គមបានល្អប្រសើរ។ ក្នុងនោះការអនុវត្ដគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងការវិនិយោគ ព្រមទាំងសម្រាប់សុវត្ថិភាពរបស់សាធារណជនទូទៅ ឲ្យទទួលបាននូវភាពកក់ក្ដៅ ក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានរបស់ថ្នាក់ដឹកនាំទូទាំងខេត្ដ ព្រមទាំងភ្ញៀវទេសចរ គណៈប្រតិភូជាតិ និងអន្ដរជាតិ ដែលអញ្ជើញមកទស្សនា ឬចូលរួមក្នុងកិច្ចប្រជុំនានា ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ដែលខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះផងដែរ។

ក្នុងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចន្ទនេះ លោក ទៀ សីហា ក៏បានសម្ដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានអនុវត្តការងារយ៉ាងសកម្ម នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង ទិសដៅភារកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសេចក្ដីណែនាំ ដីកាផ្សេងៗ របស់រដ្ឋបាល ខេត្ដ ប្រកប ដោយជោគជ័យ គួរជាទីមោទកភាព ហើយអង្គសន្និបាតនាពេលនេះ គឺជាឱកាសសម្រាប់យើងធ្វើការរួមគ្នាវាយតម្លៃ អំពីលទ្ធផលការងារដែលសម្រេចបាន ក្នុងឆ្នាំ២០២២ សំខាន់លើបទពិសោធន៍ និងបញ្ហាប្រឈមដែលនៅសេសសល់ ដែលយើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅ ក្នុងឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តកម្មវិធីកំណែទម្រង់នានា និងទិសដៅឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

អភិបាលខេត្ត បានលើកឡើងថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញឲ្យធ្វើយុទ្ធនាការ ចាក់ស្រោចវ៉ាក់សាំង នៅទូទាំងប្រទេសរួចមក បានធ្វើឲ្យស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ មានការថយចុះ។

លោកបន្តថាសម្ដេចតេជោ ក៏បានសម្រេចបើកដំណើរការជាប្រក្រតីភាពឡើងវិញ នៅទូទាំងប្រទេសនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយរហូតមកដល់បច្ចុប្បន្ននេះ បើទោះបីការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសមានការថយចុះក៏ពិតមែន តែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតែដំណើរការជាប្រក្រតីប្រកបដោយប្រសិទ្ធភាព ក្នុងនោះរដ្ឋបាលខេត្តសៀមរាប នៅតែបន្តយកចិត្តទុកដាក់លើការផ្សព្វផ្សាយ យុទ្ធនាការចាក់វ៉ាក់សាំង និង អំពាវនាវដល់ប្រជាពលរដ្ឋ មកចាក់ដូសជំរុញបន្ថែមទៀត ផងដែរ។

លោក ទៀ សីហា បានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងសោភ័ណភាព ក្រុងសៀមរាប យើងអាចវាយតម្លៃថា ហេដ្ឋារចនាសម្ព័ន្ធនានា ការកែលម្អស្ទឹងសៀមរាប និង ផ្លូវថ្នល់ត្រូវបានរៀបចំល្អ ពិសេសផ្លូវក្នុងក្រុង ត្រូវបានកែលម្អ និងស្ដារឡើងវិញជាបណ្តើរៗ ជាក់ស្តែងផ្លូវ ៣៨ខ្សែ និងចំណតរថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៦ រហូតដល់ខាងកើត ក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើឲ្យសមិទ្ធផល ទាំងនេះ បម្រើឲ្យការធ្វើចរាចរណ៍ និង ការដឹកជញ្ជូន ក៏ដូចជាការលើកកម្ពស់សោភ័ណភាពក្រុង ព្រមទាំងបានពង្រឹងនូវសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនសាធារណ ជន កាន់តែប្រសើរឡើង និង ធ្វើឲ្យខេត្តសៀមរាប ទទួលបាននូវគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពលេខ១ មាន ៦៧ឃុំ-សង្កាត់ និងពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទង។

លោកបានបញ្ជាក់បន្ថែមថា ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផល ជាច្រើនទៀត ដែលរដ្ឋបាលខេត្ត សម្រេចបានក្នុងឆ្នាំ២០២២ កន្លងមកនេះ ជាពិសេស ការរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និង តំបន់ពាក់ស្នែង ស្រុកអង្គរធំ ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋាននៅរមណីដ្ឋានអង្គរ ក្រោមគោលនយោបាយ របស់រាជ រដ្ឋាភិបាល ក្នុងការបញ្ជៀសការដកចេញសម្បតិ្តបេតិកភណ្ឌជាតិ ចេញពីបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ ព្រមទាំងការងារកាត់ឆ្វៀលដី ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់៣ នៃបឹងទន្លេសាបទៀតផង។

អភិបាលខេត្តបានបន្ថែមថា ដើមឆ្នាំ២០២៣ នេះរដ្ឋបាលខេត្ត បានសហការ ជាមួយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម ដោយបានរៀបចំពិធីព្រះរាជទានព្រះអគ្គិជ័យកីឡា នៅមុខក្តារបែនប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអមព្រះរាជដំណើរដោយ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២៣

ខេត្តសៀមរាប៖ថៅកែលក់គ្រឿងសំណង់ម្នាក់ បើកឡានធ្លាក់អូរ បណ្ដាលឲ្យស្លាប់នៅកន្លែង។

ហេតុការណ៍បានកើតឡើង នៅយប់ ថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាបនៅត្រង់ចំណុចអូររមាស បង្កឡើងដោយខ្លួនឯង។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះតុងអាង រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមាប មុខរបរលក់គ្រឿងសំណង់។

បើយោងតាមប្រភពប្រជាពលរដ្ឋ នៅក្បែនោះបានអោយដឺងថា ជនរងគ្រោះ ធ្វើដំណើពីត្បូងឆ្ពោះទៅភូមិខ្វាវ ដោយបើបរក្នុងល្បឿនលឿនបាត់បង់ម្ចាស់ការ ក៏ជ្រុលចង្កូតធ្លាក់ទឹកអូររមាសតែម្តង។ ករណីនេះសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនិងបានប្រគល់សាកសពឲ្យក្រុមគ្រូសារ ទទួលយកទៅធ្វើបុណ្យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២៣

អង្គរសង្ក្រាន្ត ( FUN RUN AND CYCLING) គឺជាព្រឹត្តិការណ៍មុនអង្គរសង្ក្រាន្ត ដើម្បីផ្សព្វផ្សាយ និងអបអរសាទរការមកដល់នៃពិធីជួបជុំគ្រួសារខ្មែរនៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាប។ ព្រឹត្តិការណ៍រត់ និងជិះកង់នេះ គឺជាព្រឹត្តិការណ៍ដំបូងដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសហព័ន្ធកីឡាអត្តពលកម្មកម្ពុជាដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់កីឡាបានបញ្ចេញសមត្ថភាព សមត្ថភាពបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីទទួលបានបទពិសោធន៍ និងបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការត្រៀមខ្លួនការប្រកួតនាពេលខាងមុខ។

កម្មវិធីនេះ មានគោលបំណងសំខាន់គឺ ដើម្បីអបអរសាទរការឈានមកដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ #32ndSEAGames និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ #12ASEANparagames ។ កម្មវិធីរត់ និងប្រណាំងកង់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមេសា (សម្រាប់ការរត់) និងថ្ងៃទី០៩ ខែមេសា (សម្រាប់ការជិះកង់) នៅក្នុងបរិវេណឧទ្យានអង្គរ ខេត្តសៀមរាប។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ម៉ារ៉ាតុងនេះ រៀបចំឡើងក្នុងគោលបំណង៖ ជាកម្មវិធីមុនព្រឹត្តិការណ៍ ដើម្បីផ្សព្វផ្សាយអង្គរសង្ក្រាន្តដល់សាធារណជន ប្រារព្ធពិធីចូលឆ្នាំខ្មែរ និងជួបជុំគ្រួសារខ្មែរ បំផុសឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតី តេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ឱកាសដល់អត្តពលិកក្នុងការបង្ហាញពីទេពកោសល្យនិងសមត្ថភាពបច្ចេកទេសរបស់ពួកគេ លើកកម្ពស់ និងលើកស្ទួយអត្តពលិកកម្ពុជាយើងឱ្យកាន់តែមានសក្ដានុពល និងត្រៀមខ្លួនជាស្រេចសម្រាប់កម្ពុជាយើងក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនិងលើកកម្ពស់កិត្យានុភាព និងបង្កើនចំនួនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបផងដែរ។

អ្នកចូលរួមអាចទិញសំបុត្រនិងអាវឥឡូវនេះ៖
https://wonderpass.asia/event
🎟 តម្លៃសំបុត្រ៖ ២០.០០០៛ (សម្រាប់មួយថ្ងៃ)
👕 តម្លៃអាវយឺត៖ ២០.០០០៛
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖
📩 info@live.wonderpass.asia
☎️ 093 457 773
(ឥតគិតថ្លៃ) 1800 21 7277

ថវិកាដែលបានមកពីការទិញសំបុត្រនិងអាវ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ។

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៣

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ បានដឹកនាំ លោកអនុប្រធាន លេខាធិការ ហេរញ្ញិក សមាជិកជ្រើសតាំង និងទីប្រឹក្សាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Lui Zhi Jie អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប។

ការជួបពិភាក្សាការងារនេះធ្វើឡើងនៅ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ នេះ។

នៅក្នុងជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ និងអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាបនេះ បានផ្តល់លទ្ធផលវិជ្ជមាន លើវិស័យទេសចរណ៍យ៉ាងខ្លាំងដោយ លោកឧកញ៉ាប្រធាន បានស្នើតាមរយៈ ឯកឧត្តមអគ្គកុងស៊ុល អោយជំរុញប្រជាជនចិន មកលេង ខេត្តសៀមរាប អោយបានកាន់តែច្រើន ជាពិសេសអ្នកវិនិយោគិន អោយមកបណ្តាក់ទុក ឬចាប់ដៃគូអាជីវកម្មជាមួយសហគ្រិន នៅខេត្តសៀមរាប នេះផ្ទាល់តែម្តងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ នៅចំណុចស្រះទឹកក្រោយផ្ទះរបស់ខ្លួនចំងាយ២៥ម៉ែត្រ ក្នុងភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះឃឿន ធឺត ភេទប្រុស អាយុ៣៨ឆ្នាំ។ មូលហេតុ ជនរងគ្រោះ មានសតិមិនគ្រប់ និងលេបថ្នាំជាប្រចាំ ថ្ងៃកើតហេតុដោយអាកាសធាតុក្តៅខ្លាំង ជនរងគ្រោះធ្វើទុកស្រាប់តែបាត់ពីផ្ទះរកមិនឃើញ លុះល្ងាចរកឃើញក្នុងទឹកលង់ស្លាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានទៅបង់សំណាញ់បានលង់ទឹកបណ្ថាលឲ្យស្លាប់។ ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ចំណុចទឹកស្ទឹងនៅខាងកើតភូមិស្ថិតក្នុងភូមិស្រឡៅស្រោង ឃុំពង្រលើស្រុកជីក្រែង។

ជនរងគ្រោះ មានឈ្មោះ ស៊ន គិន អាយុ ៤៣ឆ្នាំទីលំនៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមតាមការពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា មូលហេតុគឺ ជនរងគ្រោះ ទៅបង់សំណាញ់ទាក់ខ្សែនិងជើង បណ្តាលអោយលង់ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page61 Page62 Page63 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
© 2026 srpostnew.com. All Rights Reserved!
×