Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការផ្តួចផ្តើម ឲ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការគាស់រំលើងនូវប្រពៃណី វប្បធម៌ខ្មែរ ឲ្យរស់រវើកឡើងវិញ។

លោក ហ៊ុន ម៉ានី ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការសាងសង់សំណង់នាៗ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃសៅរ៍ បានមានប្រសាសន៍ថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ២០១៣ មក ក៏ដូចជាឆ្នាំ២០២៣នេះ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណី វប្បធម៌ខ្មែរ ក្នុងនោះការសាងសង់សំណង់នាៗ ក៏ត្រូវគោរពតាមរចនាបទខ្មែរដែរ។

លោកម៉ានី បញ្ជាក់ថា “ព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ហើយនឹងបច្ចុប្បន្ន២០២៣ ស្មារតីជារួម គឺការលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ហើយក្នុងនោះរចនាបទខ្មែរ ក៏ដូចគ្នាដែរ អីចឹងហើយនៅទិដ្ឋភាព នៅទីតាំងនីមួយៗយើងតែងតែធ្វើការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូ អ្នកគ្រូ នៃសាលាវិចិត្រសិល្បៈដែលគ្រប់រចនាបទ របស់យើង ដូចជាទីតាំងដែលយើងកំពុងឈរនៅទីនេះ ភូមិខ្ញុំ ទីលានជល់ដំរី មុខប្រាសាទបាយ័ន គឺយើងគិតគូរថាសម័យកាលណា ហើយសម្លៀកបំពាក់ណា ដំបូលរបៀបម៉េច? ពេលខ្លះយើងមានសម័យកាល តែមួយឬលើសពីមួយទាំងអស់នេះយើងតែងតែ ឆ្លងសួរនាំ និងតែងមានការណែនាំពិគ្រោះយោបល់ ពីលោកគ្រូ អ្នកគ្រូ សាលាវិចិត្រសិល្បៈ មុនយើងសម្រេចការសាងសង់ជារចនាបទឲ្យស្របទៅនឹងដំណាក់កាល ហើយដោយសារជាព្រឹត្តិការមួយ ដែលលើកស្ទួយរបៀបរបបប្រពៃណីវប្បធម៌យើង អីចឹងរចនាបទទាំងអស់ ស្ទើរតែទាំងស្រុង ទៅក្នុងការយកគំរូតាមអ្វី ដែលជារចនាបទខ្មែរ។ ប៉ុន្តែកន្លែងខ្លះក៏មានច្នៃប្រឌិតដែរ ឧទាហរណ៍ដូចជានៅត្រពាំងសេស ដែលមានតំបន់តោះៗ លេងទឹកឬក៏អី ដែលវាជាកន្លែងកម្សាន្ត មិនអាចទាំងស្រុងដូចរចនាបទទេ“ ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលខួបគម្រប់១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រុមការងារនៃស.ស.យ.ក. បានពង្រីកទីតាំងលេងកម្សាន្តដល់៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ៤៤ប្រភេទ សម្រាប់ទទួលអ្នកមកកម្សាន្ត។ ជាមួយនឹងការពង្រីកទំហំព្រឹត្តិការណ៍នេះ លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ក៏មានយុវជនស្ម័គ្រចិត្តជាង៥០០០នាក់មកចូលរួមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

ខេត្តសៀមរាប៖ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ទៀ សីហា បានចាត់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ចំនួន២២គ្រួសារ (រលំ៦ខ្នង និងរបើកដំបូល១៦ខ្នង) ក្នុងនោះ៖
– ឃុំរុនតាឯក ចំនួន ១៩គ្រួសារ (រលំ៤ខ្នង របើកដំបូល១៥ខ្នង)
– ឃុំឃុនរាម ចំនួន ៣គ្រួសារ (រលំ២ខ្នង និងរបើកដំបូល១ខ្នង)។

ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ នេះប្រារព្ធនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅថ្ងៃសៅរ៍នេះ។

លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់មចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី ក៏បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាត ផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ ចង់ជួបប្រទះឡើយ។

លោកស្រី បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូន នាពេលនេះ មានចំនួនមិនសមល្មម នឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី ក៏បានអំពាវនាវ លោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។

សូមបញ្ជាក់ថាអំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
– គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។ លោកស្រី និងប្រតិភូអមដំណើរបានអញ្ជើញទស្សនកិច្ចក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅព្រឹកថ្ងៃសៅរ៍ ទី ០៨ ខែមេសា ឆ្នាំ ២០២៣ នេះ បានអញ្ជើញបើក “កម្មវិធីជិះកង់អង្គរសង្ក្រាន្ត” នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនចំនួន ១៤ ក្រុម សរុបប្រមាណ ៤១២ នាក់។

ថ្លែងក្នុងពិធីបើកនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងដើម្បីអបអរសាទរការឈានមកដល់ព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានលើកឡើងថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីលើកតម្កើងនូវកិត្យានុភាពជាតិ សិល្បៈ អរិយធម៌ វប្បធម៌ដ៏ផូរផង់របស់កម្ពុជា ជាពិសេសគឺបង្ហាញពីមោទកភាពក្នុងនាមជាខ្មែរដូចគ្នា។

លោកបានបន្តថា ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្តដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ មេសា ក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម” នឹង​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ក៏​ដូច​ជា​មិត្តភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំ​គ្នា​រីករាយ និង​ទទួល​បាន​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

សូមជម្រាបថា កម្មវិធីជិះកង់នេះមានចម្ងាយ ២០ គីឡូម៉ែត្រដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរ ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ន និងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ។ ចំណែកឯថវិកាដែលបានមកពីការទិញសំបុត្រនិងអាវ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ – Angkor Hospital for Children៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់សៀមរាប ប៉ុស្តិ៍ថា នៅថ្ងៃសុក្រទី ៧ ខែមេសាឆ្នាំ ២០២៣ ព្រឹកមិញនេះ មានករណីឃាតកម្ម មួយកើតឡើងបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់និង២នាក់ទៀត រងរបួសធ្ងន់ ដោយជនដៃដល់បានបាញ់ប្អូនថ្លៃស្លាប់នៅនឹងកន្លែង ហើយបន្ត បាញ់អតីតប្រពន្ធ ប្អូនថ្លៃម្នាក់ទៀត រួចជនដៃដល់បាញ់ខ្លួនឯងតែតាមក្រោយ។

របាយការណ៍របស់សមត្ថកិច្ចដែល សៀមរាប ប៉ុស្ដិ៍ ទទួលបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ ផា  លាងហៃ ភេទប្រុស អាយុ៤១ មុខរបរ មិនពិតប្រាកដ (អតីតជាប្តី បងថ្លៃ ប្អូនថ្លៃ ) ដែលបានលែងលះគ្នាប្រហែលមួយឆ្នាំមកហើយ បានបាញ់ទៅលើប្អូនថ្លៃឈ្មោះ ហាក់  ដារ៉ុង​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបរលក់បន្លែ ស្លាប់ក្នុងផ្ទះ នៅចំនុះភូមិតាវៀន សង្កាត់ ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍បានបន្តថា ភ្លាមៗនោះ ជន ដៃដល់បានជិះម៉ូតូ ម៉ាកវ៉េវទៅផ្សារលើធំថ្មី ភូមិដកពោធិ៍   សង្កាត់ស្លក្រាម ក្រុងសៀមរាប ទៅបាញ់អតីតប្រពន្ធ ឈ្មោះយ៉ង  ផល្លី  អាយុ៣៧ ឆ្នាំ មុខរបរ លក់បន្លែ បណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងបាញ់អតីតបងថ្លៃប្រពន្ធឈ្មោះ យ៉ង់ ស្រីមុំ បណ្តាលឲ្យរបួសធ្ងន់។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួច បានបាញ់ខ្លួនឯងក្រោមចង្ការបួសធ្ងន់ផងដែរ។​

បើតាមរបាយការណ៍ ករណីឃាតកម្មនេះមូលហេតុ សង្ស័យ អាចជាគំនុំគ្រួសារ (ជនសង្ស័យញៀនល្បែង មិនចង់លែងលះ ប្រពន្ធ និងគ្រួសារ ដាច់ខាត តែលែង )។

ពាក់ព័ន្ធករណីនេះ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ប្រភព​អាវុធ​ និងមូលហេតុបន្ថែម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៣

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ ២០២៣ នេះបានអញ្ជើញប្រកាសតែងតាំងអធិការនគរបាលស្រុកក្រឡាញ់ថ្មី។

ពិធីប្រកាសតែងតាំងភារកិច្ចអធិការនគរបាលស្រុកក្រឡាញ់ ធ្វើឡើងនៅអធិការនគរបាលស្រុកក្រឡាញ់ ដោយមានការចូលរួមពី ស្នងការរង ប្រធានការិយាល័យ អភិបាលស្រុកប្រធានក្រុមប្រឹក្សាស្រុកនិងមន្ត្រីអង្គភាពពាក់ព័ន្ធផងដែរ។

សូមជម្រាបថា លោកវរសេនីយ៍ទោ ហ៊ន បូវុធ នាយរងការិយាល័យកិច្ចការប៉ុស្ដិ៍ នៃស្នងការនគរបាលខេត្តសៀមរាបត្រូវបានតែងតាំងជាអធិការនគរបាលស្រុកក្រឡាញ់ ជំនួសលោកវរសេនីយ៍ឯក ជី បេងជន ដែលត្រូវចូលនិវត្តន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៣

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបបានអះអាងថា ករណីបា..ញ់នៅក្រុងសៀមរាប ព័ត៌មានបឋម បណ្ដាលឱ្យស្លាប់២នាក់ កំពុងសង្គ្រោះបន្ទាន់ពីរនាក់។ នេះបើតាមលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ តាមទូរស័ព្ទនៅមុននេះបន្តិច។

សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ករណីបាញ់ប្រហារនៅក្រុងសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់សៀមរាប ប៉ុស្តិ៍ ថា ជនសង្ស័យបានធ្វើសកម្មភាពចំនួន ៣ ទីតាំង ទី១ បាញ់ប្អូនថ្លៃប្រុសស្លាប់ នៅភូមិតាវៀន សង្កាត់សាលាកំរើក ទី២បាញ់បងថ្លៃស្រី ទី៣ បាញ់ប្រពន្ធនៅផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប កន្លែងលក់ដូរ ហើយជនសង្ស័យបាញ់ខ្លួនឯងតែម្ដង ដោយជនសង្ស័យ ជាជនស៊ីវីល។

បើតាម លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត សង្ស័យនិងប្រពន្ធកំពុងមានការប្ដឹងផ្ដល់គ្នានៅតុលាការផងដែរ។

លោកវរសេនីយ៍ឯកដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ហេតុការណ៍នេះស្លាប់ពីរនាក់៖ ទី១ ប្រពន្ធឈ្មោះ យ៉ង ផល្លី  ទី២ ប្អូនថ្លៃឈ្មោះ ហាក់  ដារ៉ុង​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបរលក់បន្លែ ស្លាប់ក្នុងផ្ទះ។ ជនដៃដល់និងបងថ្លៃស្រី កំពុងសង្គ្រោះបន្ទាន់។

ជនរងគ្រោះទី ១ ឈ្មោះ យ៉ង ផល្លី ភេទស្រី អាយុ៣៨ឆ្នាំមុខរបរ លក់បន្លែ បណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ជាអតីតប្រពន្ធ។ ទី២ ឈ្មោះ យ៉ង់ ស្រីមុំ អាយុ៤៧ឆ្នាំ រងរបួសធ្ងន់។ ចំណែកជនសង្ស័យមឈ្មោះ ផា លាងហែ ភេទប្រុសអាយុ ៤៣ ឆ្នាំ ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៣

សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ករណីបាញ់ប្រហារនៅក្រុងសៀមរាប នៅព្រឹកថ្ងៃសុក្រទី 7 ខែមេសា ឆ្នាំ 2023 នេះបណ្ដាលល្អ​មនុស្សស្លាប់អ្នកនឹងរបួសម្នាក់។

ទីតាំងកើតហេតុនេះស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ យោងតាមប្រភពបានឲ្យដឹងថា ករណីនេះបណ្ដាលឲ្យស្លាប់ម្នាក់នឹងកន្លែងកើតហេតុនិងរងរបួសម្នាក់ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ត្តសញ្ញាណជនរងគ្រោះនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៣

ខេត្តសៀមរាប៖ក្រុមការងារបក្សចុះមូលដ្ឋានឃុំស្រណាល បានចុះសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាបក្សភូមិ ក្នុងភូមិរវៀង ឃុំស្រណាល ចំនួន ១៣០នាក់។

ការចុះសំណេះសំណាល របស់ក្រុមការងារបក្សចុះមូលដ្ឋានឃុំស្រណាល នេះធ្វើឡើងនៅថ្ងៃ ព្រហស្បតិ៍ ទី ៦ ខែមេសា ឆ្នាំ ២០២៣ ដោយលោក សឹង្ហ សំរឹទ្ធិ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំស្រណាល និងអនុប្រធានសមាជិក សមាជិកា គណបក្សឃុំ បក្សភូមិផងដែរ។

លោក សឹង្ហ សំរឹទ្ធិ បានអោយដឹងថា ការចុះសួរសុខទុក្ខនេះ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ពី ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកក្រឡាញ់។

លោក សឹង្ហ សំរឹទ្ធិ ដែលបានដឹកនាំចុះសួរសុខទុក្ខផ្ទាល់ បញ្ជាក់ផងដែរថា ក្រុមការងារគណបក្ស បានផ្តល់ជូនសំពត់បត់ ដល់សមាជិក បក្សក្នុងភូមិរវៀង ម្នាក់មួយ និងឧបត្ថម្ភ បងប្អូនប្រជាការពារភូមិចំនួន២០ម៉ឺនរៀលផងដែរ។

បើតាមលោក សឹង្ហ សំរឹទ្ធិ ក្រុមការងារ ក៏បានលើកស្លាក គណបក្សប្រជាជន ចំនួន១ ផងដែរនៅមុខផ្ទះ លោក អ៊ាន ឡិត ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានលង់ទឹកស្លាប់។ ហេតុការណ៍ រកឃើញសព នៅវេលាម៉ោង១១ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុច ទឹកប្រឡាយ ផ្កាប់មុខ ស្ថិតនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក។ ជនរងគ្រោះ មានឈ្មោះ ពេជ្រ វឿន ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរកសិករ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការរៀបរាប់របស់កូន និងសាច់ញាតិថា ពួកខ្លួនបានបាត់ឪពុកតាំងពីម៉ោង២៣ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីកម្មវិធីបុណ្យក្នុងភុមិ បានបិទបាស់ (ជិតកន្លែងកើតហេតុ) ដោយមិនឃើញឪពុកមកផ្ទះ ក៏បាននាំគ្នាដើររកតែរកមិនឃើញ។ ឪពុកខ្លួនជាមនុស្សញៀនស្រាស្រវឹងជាប្រចាំផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា តាមការពិនិត្យសាកសព ឃើញថាពុំមានស្លាកស្នាមអ្វីគួរសង្ស័យពាក់ព័ន្ធនឹងបទល្មើសឡើយ។ ការសន្និដ្ឋាន និងមូលហេតុ ជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រាលង់ទឹកតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២៣

ខេត្តសៀមរាប៖បុគ្គលិកហិរញ្ញវត្ថុម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ខណៈបើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ។

ហេតុការណ៍បានកើតឡើង នៅស្រុកពួកនៅថ្ងៃ ទី ៣ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៩និង ៥០ នាទី លើផ្លូវជាតិលេខ ០៦ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ 336 -337ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកហុងដា 2018ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប1Z-1761 បើបរដោយឈ្មោះឡូ ឡឹង ភេទប្រុស អាយុ ៣១ ឆ្នាំនៅភូមិដូនតុក ឃុំព្រៃជ្រូកស្រុកពួក ខេត្តសៀមរាប មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ ណុងហិប (មានពាក់មួកសុវត្ថិភាព) បើកបរមានទិសដៅពីកើតទៅលិច បានបុកគោយន្តកន្ត្រៃម៉ាកគូបូតាពណ៌ក្រហមសណ្តោងរ៉ឺម៉កក្រោយព៌ណខ្មៅ (មានដឹកចំប៉ើងពេញ) ពីក្រោយបណ្ដាលឱ្យស្លាប់តែម្ដង។ ចំណែកអ្នកបើកបររគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ក្រោយមានហេតុការណ៍។

ករណីនេះ បណ្ដាលឲ្យ ស្លាប់មនុស្សម្នាក់ខូចខាត ម៉ូតូ១គ្រឿងធ្ងន់និងគោយន្តកន្ត្រៃ១គ្រឿងស្រាល។ មូលហេតុ អ្នកបើកបរគោយន្តកន្ត្រៃ គ្មានភ្លើងបំភ្លឺក្រោយ អ្នកបើកបរម៉ូតូបើបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២៣

ខេត្តសៀមរាប​៖យុវជនម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃសៅរ៍​ ទី០១​ ខែមេសា​ ឆ្នាំ​២០២៣ នៅចំណុចបន្ទប់ជួលលេខ E168 ក្រុម​ទី៥​ ភូមិ​ស្លក្រាម​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​។

ជនរងគ្រោះ​ឈ្មោះ​ សិទ្ធ​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មានស្រុកកំណេីត​ ភូមិស្នូលកោង​ ឃុំបឹងព្រីង​ ស្រុកថ្មគោល​ ខេត្ត​បាត់ដំបង​។ ជនរងគ្រោះបានយកក្រម៉ាពណ៌ចម្រុះ ចងក របស់ខ្លួនភ្ជាប់នឹងគ្រែដែកពីរជាន់មានកំពស់​ ១,៩៤​ ស.ម​ ដេីម្បី​ធ្វើ​អត្តឃាត។

-ផ្អែក​តាម​ការពិនិត្យសាកសព​ និងគ្រូពេទ្យកោសល្យវិច័យ នៅកន្លែងកេីតហេតុផ្ទាល់​ បានបញ្ចាក់ថា​ ពិតជាបានស្លាប់ដោយសារចងក (ធ្វេីអត្តឃាត​)ពិតប្រាកដ​មែន។ បានប្រគល់សពអោយទៅលោកគ្រូតំណាងអង្គការកល្យាណមិត្ត ដេីម្បីធ្វេីបុណ្យតាមប្រពៃណី នៅឈាបនដ្ឋានវត្តដំណាក់​ រង់ចាំក្រុមគ្រួសារសពមកពីស្រុកកំណេីត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៣

ខេត្តសៀមរាប៖ក្មេងស្រីម្នាក់បានលង់ទឹកស្លាប់វេលាម៉ោង១១និង០០នាទី នៅចំណុចស្រះទឹកចម្ងាយ៥០០ ម៉ែត្រ ខាងលិចភូមិយាយមុី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

ជនរងគ្រោះ ឈ្មោះ កំសត់ មេសា ភេទស្រី អាយុ០៤ឆ្នាំ។ ករណីនេះមូលហេតុ ក្មេងៗដូចគ្នាបបួលគ្នា រត់លេងហើយនាំគ្នាចុះមុជទឹកស្រះបណ្តាលឲ្យលង់ស្លាប់ម្នាក់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page60 Page61 Page62 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
© 2026 srpostnew.com. All Rights Reserved!
×