Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២៣

«លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប»

ខេត្តសៀមរាប៖មានការបង្ហោះរិះគន់ ទៅលើមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តសៀមរាប ដែលគ្រប់គ្រងដោយ លោកណម ពិសិដ្ឋ ប្រធានមន្ទីរចំពោះការយកភាស៊ីរបស់អ្នកធ្វើដំណើរ។

ការរិះគន់នេះ តាមប្រព័ន្ធ facebook នៅថ្ងៃពុធនេះ។ ជុំវិញការរិះគន់នេះ លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប នៅមិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ។

បើតាមបណ្ដាញ់សង្គម ដែលបានបង្ហោះប៉ុន្មានម៉ោងមុននេះ ថា៖ តើផ្លូវថ្នល់នៅខេត្តសៀមរាប ត្រូវបានកសាងនិងថែទាំដោយថវិការបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខេត្តសៀមរាប ដែលបានមកពីការយកភាស៊ីមែនទេ? ខេត្តផ្សេងទៀតក៏ដូចគ្នាដែរ។
បើដូច្នេះចុះ ពន្ធផ្លូវ មួយឆ្នាំ ២ លានរៀល យកទៅណា?

សូមជម្រាបថា នៅខេត្តសៀមរាប មានទីតាំងយកលុយពីឡានត្រង់ចំណុចខាងលិចសាខាគយ ស្ថិតក្នុងសង្កាត់ទឹកវិល នឹងមួយកន្លែងទៀត ស្ថិតនៅត្រង់ចំណុចការ៉ាស់សាំងផ្លូវក្រវ៉ាត់ក្រុងសៀមរាប ក្នុងសង្កាត់ស្រងែ ជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានចងកសម្លាប់ខ្លួន នៅព្រឹកមិញនេះ នៅលេីដេីមត្រយឹង ខាងកេីតភូមិចំងាយប្រហែល ៣០០ម៉ែត្រ ស្ថិតក្នុងភូមិរូងថ្មី ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ញឹម ហេង អាយុ ៦៣ឆ្នាំ។ សមត្ថកិច្ចបន្តថាតាមការបំភ្លឺរបស់សាច់ញ្ញាតិ និងការធ្វេីកោសល្យវិច័យរបស់សមត្ថកិច្ច ជនរងគ្រោះ មានជំងឺប្រចាំកាយ បានដេីរទៅចងក នៅចំណុចខាងលេីបណ្តាលអោយស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២៣

ខេត្តសៀមរាប៖អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃអង្គារនេះ បានចេញសេចក្ដីបំភ្លឺមួយ ជុំវិញការផ្សាយរបស់សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ កាលពីយប់ ថ្ងៃ ទី១៧ ខែមេសា ឆ្នាំ ២០២៣។

ការចេញបំភ្លឺ របស់អធិការនគរបាលនៅក្រុងសៀមរាបបន្ទាប់ ពីគេហទំព័រសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ បានចេញផ្សាយនៅអត្ថបទរបស់ខ្លួនមួយក្រោមចំណងជើងថា៖ យុវជនម្នាក់មកពីខេត្តពោធិ៍សាត់ មកលេងខេត្តសៀមរាបត្រូវប៉ូលីសវាយដំ និងជំរិតទាប្រាក់៣ពាន់ដុល្លារ។

ខាងក្រោមនេះជាសេចក្ដីបំភ្លឺព័ត៍មានរបស់អធិការនគរបាលក្រុងសៀមរាប៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ មានគណនីឈ្មោះ Post News- សៀមរាបប៉ុស្តិ៍ បានសរសេរបង្ហោះព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook និងមានការចែករំឡែកតៗគ្នា ដែលមានខ្លឹមសារថាៈ យុវជនម្នាក់មកពីខេត្តពោធិ៍សាត់ មកលេងខេត្តសៀមរាបត្រូវប៉ូលីសវាយដំ និងជំរិតទាប្រាក់៣ពាន់ដុល្លារ ជា ថ្នូរនឹងការដោះលែង។

អធិការនគរបាលក្រុងសៀមរាប សូមធ្វើការបដិសេធទាំងស្រុង ចំពោះការលើកឡើងខាងលើ ដោយ មូលហេតុ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦.០០នាទី អធិការនគរបាលក្រុងសៀមរាប បានទទួលសេចក្ដីរាយការណ៍ ពីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថាពួកគាត់ឃាត់ខ្លួនជនសង្ស័យម្នាក់ុះពាក់ព័ន្ធ នឹង ករណីហិង្សាដោយចេតនា យោងតាមការបំភ្លឺរបស់មន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣.០០នាទី មានជនសង្ស័យឈ្មោះ ឈុន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានរត់ចូលក្នុងកន្លែងថៃកុងរថយន្តដែល កំពុងបញ្ហា៖ ខណៈ ពេលដែរម្ចាស់រថយន្តចេញទៅទិញភេជ្ជៈ ក្នុងពេលនោះក្រុមគ្រួសារម្ចាស់រថយន្ត ដែលនៅក្នុងរថយន្ត បានស្រែក ហើយម្ចាស់រថយន្តបានឃាត់ជនសង្ស័យខាងលើ ប្រគល់អោយនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប យកមកស្នាក់ការចរាចរណ៍មាត់ស្ទឹង ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់មកជន សង្ស័យបានព្យាយាមរត់គេចខ្លួន ត្រូវនគរបាលចរាចរណ៍ដេញចាប់ត្រលប់មកវិញ ក៏ត្រូវជនសង្ស័យវាយមកលើកម្លាំងនគរបាល ចរាចរណ៍មួយកែងដៃបែកភ្នែកខាងស្តាំ(ដេរចំនួន៤ថ្នូរ) ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ ទៅប្រគល់ និងទទួល ជនសង្ស័យខាងលើមកធ្វើការសួរនាំ ក្រោយពីមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជនសង្ស័យខាងលើ ពុំអាចផ្ដល់ចម្លើយបានទេ ព្រោះ៖ ជនសង្ស័យជាមនុស្សរវើរវាយ និយាយខុសពីមនុស្សធម្មតា ក្នុងពេលនោះដែរក្រុមគ្រួសារជនសង្ស័យ បានសុំទោស | នគរបាល ចរាចរណ៍ខាងលើដែលជាជនរងគ្រោះ និងសុំធានាយកជនសង្ស័យឈ្មោះ ឈុន ចំរើន ដែលជាប្អូនទៅព្យាបាលជំងឺបន្ត ហើយ នគរបាលចរាចរណ៍នោះក៏យល់ព្រមបញ្ចប់រឿង ក្នុងពេលនោះដែរស្រាប់តែមានឈ្មោះ ឈុន មៅ ភេទស្រី អាយុ៤២ឆ្នាំ ដែលជា បងជនសង្ស័យ ហើយលឺជនសង្ស័យដែលជាមនុស្សរវើរវាយ បាននិយាយថាប៉ូលីសគាបស៊ីលុយចំនួន៣ពាន់ដុល្លារ ក៏បានទូរស័ព្ទ ទៅប្អូនឈ្មោះ ឈុន ចែម ភេទស្រី អាយុ៣៥ឆ្នាំរស់នៅរាជធានីភ្នំពេញ ថាប៉ូលីសគាបស៊ីលុយចំនួន៣ពាន់ដុល្លារ បន្ទាប់មកឈ្មោះ ឈុន ថែម ក៏បានផ្ញើររូបភាព នឹងពាក្យដែលបងឈ្មោះឈុន មៅ ប្រាប់ទៅកាន់អ្នកកាសែត សៀមរាបប៉ុស្តិ៍ ។ លុះដឹងការពិតថា នគរបាលពុំបានទាមទាប្រាក់ដូចការនិយាយរបស់ប្អូនឈ្មោះ៖ ឈុន ចំរើន ហើយឈ្មោះ ឈុន មៅ និងក្រុមគ្រួសារបានធ្វើការសុំ ទោស ដល់សមត្ថកិច្ចនគរបាលយើងផងដែរ។

សូមជម្រាបថា អត្ថបទនិងរូបភាពដែលសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ បានផ្សាយ ជាព័ត៌មានពិត ដែលក្រុមគ្រួសារប្រជាពលរដ្ឋ ខាងលើ បានប្រាប់មានទាំងសំឡេង ដូចលិខិតប្រកាសអធិការនគរបាលក្រុងសៀមរាប បំភ្លឺ ថា គ្រួសារពលរដ្ឋខាងលើ ជាអ្នកផ្ដល់ព័ត៌មានឲ្យអ្នកកាសែតសៀមរាប ប៉ុស្ដិ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់និងម្នាក់ទៀររងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ពីរករណីផ្សេងគ្នា។

ករណីទី១ នៅរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៣ លើផ្លូវជាតលេខ៦៤ ភូមិស្រែធ្មង់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ហេតុការណ៍នេះរវាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG.4363 បើកបរដោយឈ្មោះ ស សាំ ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិពពេល ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់) ទិសដៅពីត្បូង ទៅជើង បានបុកជាមួយរថយន្តម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D.3357 អ្នកបើកបររត់គេចខ្លួនបាត់។

ករណីទី២ នៅយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ លេីផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ករណីនេះរវាងបរថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA-2807 ទិសដៅ ពីកេីតទៅលិច និងអ្នកបេីកបរម៉ូតូសណ្តោងរុឺម៉ក ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1N-1283 ទិសដៅ ឆ្លងថ្នល់ពីត្បូង ទៅជេីង។

គ្រោះថ្នាក់នេះបណ្តាលអោយស្លាប់ចំនួន២នាក់៖
១ ឈ្មោះ ជ្រឿន សុជា ភេទប្រុសអាយុ ២៦ឆ្នាំអ្នកបេីកបរ រុឺម៉កម៉ូតូ របួសស្រាល។ ២ ឈ្មោះ ឈិន សារ៉ុន ភេទស្រីអាយុ៣០ឆ្នាំ អ្នករួមដំណេីរ ស្លាប់។ ៣ ឈ្មោះ គង់ វ៉ុន ភេទស្រីអាយុ ៦៧ឆ្នាំ អ្នករួមដំណេីរ ស្លាប់។ ជនរងគ្រោះ ទាំង៣នាក់ នៅក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកអ្នកបេីកបររថយន្តឈ្មោះ កេន សុភ័ណ្ឌ ភេទប្រុសអាយុ ៣៩ឆ្នាំ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប របួសស្រាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២៣

ខេត្តសៀមរាប៖ភ្ញៀវទេសចរណ៍ប្រមាណជាង ២ លាននាក់ បានធ្វើដំណើរមកលេងកម្សាន្តនិងចាយវាយនៅក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេលបីថ្ងៃមកនេះ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែល សៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅសៀលថ្ងៃ ១៧ មេសានេះ បានបង្ហាញថា ៖ សម្រាប់រយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋ ដើរកម្សាន្តមានចំនួនប្រមាណ ២.១២០.៣៧៣នាក់។
ក្នុងនោះ៖
*ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២.១០៧.០០០ នាក់។
ក្នុងនោះ៖
-ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ១.៧៥០.០០០ នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣៨.០០០ នាក់។
– តំបន់ទន្លេសាបមានចំនួនប្រមាណ ២៤.០០០ នាក់។
-សហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥.០០០ នាក់។
*ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣.៣៧៣ នាក់។

របាយការណ៍ដដែលបានបន្តថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១.០៣០.០២៤ នាក់។
ក្នុងនោះ៖
*ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១.០២៧.០០០ នាក់ ក្នុងនោះ ៖
– ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ៨៥០.០០០ នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១៥.០០០ នាក់
– តំបន់ទន្លេសាបមានចំនួនប្រមាណ ១២.០០០ នាក់
-សហគមន៍ទេសចរណ៍ និងតំបន់រមណីយ០ដ្ឋានផ្សេងៗមានចំនួនប្រមាណ ១៥០.០០០ នាក់
*ភ្ញៀវទេសចរបរទេស មានចំនួន ៣.០២៤នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៣

នៅទីបំផុតកម្ពុជា បានបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សុន បានសម្រេចជោគជ័យ ដោយត្រូវបានកត់ត្រាជាផ្លូវការសារថ្មី ចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records ការរាំម៉ាឌីហ្សូន ដែលមានចំនួនច្រើនជាងគេ។

ពិធីបានធ្វើឡើងនៅបរិវេណព្រះលានជល់ដំរី មុខឆាកតន្ត្រីអង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ដែលមានចំនួនអ្នកចូលរួមរាំសរុប ៤,៩៩៩នាក់។

កំណត់ត្រានាពេលនេះ បានបំបែកលើចំនួនដែលកម្ពុជា ខ្លួនឯង បានរៀបចំក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៥ ក្នុងចំនួន ២,០១៥នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងបន្តថា គោលបំណង នៃការការបំបែកឯតទគ្គកម្មការរាំម៉ាឌីហ្សូនជាថ្មីម្ដងទៀតនេះ គឺជាការបង្ហាញប្រាប់ពិភពលោកថា សាមគ្គីភាព សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន“។

លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរ សាទរខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ថ្នាក់ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “លើសពីការបំបែកឯតទគ្គកម្មពិភពលោក បំណងមួយ បន្ថែមទៀត គឺជាការបង្កើតកម្មវិធីដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាចនិយាយថា ការនាំភាពខុសគ្នា មករួមគ្នា ក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២៣

ក្នុងឱកាសបើកជាផ្លូវការព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការរៀបចំឡើងវិញនៃអង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ បានបង្កើតនូវព្រឹត្តិការណ៍ នៃការជួបជុំរវាងមនុស្ស ជាមួយនឹងបេតិកភណ្ឌរូបី អរូបីជាមួយគ្នា។ ទម្រង់ជាច្រើនបានជួបជុំគ្នា បានប្រមូលផ្ដុំគ្នានៅក្នុងអង្គរសង្ក្រាន្តរយៈពេល ០៣ថ្ងៃនេះ ដែលនេះជាការបង្កើតនូវស្ថានភាពដ៏ល្អប្រសើរ ធ្វើឱ្យរស់ឡើងវិញនូវទីកន្លែងដែលធ្លាប់តែស្ងប់ស្ងាត់ និងក្លាយទៅជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។

សម្ដេចតេហ៊ុន សែន បានគូសបញ្ជាក់ថា មានកត្តា ៦យ៉ាង ដែលនាំឱ្យកម្ពុជាអាចរៀបចំអង្គរសង្ក្រាន្តឆ្នាំនេះឡើងក្នុងនោះរួមមាន៖

កត្តាទី១ ៖ កត្តាសន្តិភាព ដែលគ្របដណ្ដប់ប្រទេសរបស់យើង បានផ្ដល់ឱកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ អាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួន ដោយស្របតាមច្បាប់។

កត្តាទី២៖ ភាពជោគជ័យលើកូវីដ-១៩ ដែលពុំមានការឆ្លងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្ដី សម្ដេចក៏នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រុមគក្រូពេទ្យបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងការការពារខ្លួន។

កត្តាទី៣៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ តាមរយៈសមិទ្ធផលផ្លូវថ្នល់ជាច្រើនខ្សែ។

កត្តាទី៤៖ មធ្យោបាយធ្វើដំណើរ ទាំងផ្ទាល់ខ្លួន និងសេវាឈ្នួល រួមទាំងការសេវាដឹកជញ្ជូនដែលរដ្ឋបានផ្ដល់ជូនផងដែរ។

កត្តាទី៥៖ ជីវភាពល្អប្រើសើរនៃប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពធ្វើដំណើរកម្សាន្តបានក្នុងឱកាសបុណ្យចូលឆ្នាំ។

ដោយឡែកកត្តាសំខាន់មួយទៀត ជាកត្តាទី៦ គឺតាមរយៈសកម្មភាព និងទិសដៅរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់តាមរយៈការខិតខំប្រឹងប្រែង និងការចូលរួមរបស់យុវជនប្រមាណជា ៥០០០នាក់ក្នុងការធ្វើសកម្មភាពនៅទីនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ស.ស.យ.ក. ក្នុងការលះបង់កន្លងមកផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានអាក់ខានតាំងពីឆ្នាំ២០១៩ មកដោយសារការរីករាលឆ្លងនៃវិបត្តិកូវិដ-១៩។ ការប្រារព្ធឡើងវិញនៃឱកាសនេះ ស្របពេលខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ជាមួយគ្នានេះ ការត្រឡប់មកវិញនៃព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យដ៏ត្រចេះត្រចង់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ដែលបាននាំកម្ពុជាត្រឡប់មកប្រក្រតីភាព និងផ្ដល់ឱកាសឱ្យប្រទេសជាតិដំណើរឡើងវិញលើគ្រប់វិស័យ ជាពិសេសគឺការនាំមកនូវស្នាមញញឹម ភាពក្អាកក្អាយរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងបរិយាកាសដ៏រីករាយក្នុងការសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើងនាឱកាសនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថាក្រុមឈ្មួញដែលបានសិទ្ធិទៅកាយយកដី នៅតំបន់អភិរក្សត្រីពូជ បឹងពារាំង យកទៅលក់យកលុយចែកគ្នាជាមួយអ្នកពាក់ព័ន្ធ ហាក់មិនគោរពអនុវត្តតាមការណែនាំរបស់លិខិតរដ្ឋបាលខេត្តសៀមរាប។

ប្រភពច្បាស់ការបានអោយដឹងថា ជា
ច្រើនខែមកហើយ ស្ទើតែគ្រប់រដូវកាល គេបានឃើញឈ្មួញពីរក្រុម នៅតែបន្តដណ្តើមគ្នា ជីកកាយដី បឹងធម្មជាតិ តំបន់អភិរក្សពូជត្រី បឹងពារាំង ដឹកលក់ក្នុង១ថ្ងៃៗ រាប់រយឡាន ក្រោមរូបភាពស្តារ។

បើទោះបីជាក្រុមឈ្មួញ សម្រុកជីកកាយដឹកយកដីលក់រាប់ខែឆ្នាំ ហើយត្រឹមតែប្រើពាក្យ (ស្តារបឹង) បែបនេះ គេហាក់មិនទាន់ឃើញមន្ត្រីជំនាញរូបណា បញ្ជាក់ពីការដឹកដីពីបឹងពារាំងយកទៅលក់យកលុយទៅណានៅឡើយទេ។

ប្រភពបានបង្ហើបថា ប្រការដែលឈ្មួញ អាចកាយយកអាចម៍ដី ពីតំបន់ធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថា ក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នា ក្នុងការចែកផលប្រយោជន៍ ទៅវិញទៅមក។

យោងតាមលិខិតរបស់សាលាខេត្តសៀមរាប ដែលចុះហត្ថលេខា ដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា អនុញ្ញាតអោយជីកស្តារលើផ្ទៃ ដី ១០ហិកតា។ អាចម៍ដីដែលបានពីការជីកស្តារ មួយផ្នែកសម្រាប់ដោះស្រាយការជីកស្តារ ឯមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍តាមត្រូវការក្នុងមូលដ្ឋាន។ ករណីមិនអនុវត្តតាម នឹងត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពឈ្មួញក្នុងពេលបច្ចុប្បន្ន គេមិនបានឃើញអនុវត្តទៅតាមលិខិតរបស់សាលាខេត្តនោះទេ។

ដោយក្រុមឈ្មួញប្រឹងជីកយ៉ាងល្ហល្ហេវ និងដឹកដីយកទៅលក់យ៉ាងគគ្រឹកគគ្រែង បង្កភាពហុយប៉ះពាល់ការរស់នៅដល់ពលរដ្ឋរៀងរាល់ថ្ងៃនិងថែមទាំងបំផ្លាញផ្លូវលំមួយចំនួនយ៉ាងធ្ងន់ធ្ងរថែមទៀត។

ករណីខាងលើនេះ អាជ្ញាធរនិងជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដី បឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេង ហើយមិនអនុវត្តតាមលិខិតរបស់សាលាខេត្តបែបនេះទេ។

លោក អ៉ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ ថា ពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្សនេះ មានការឯកភាពពីក្រសួងរួចហើយ។អ្នក ធ្វើពិបាក អ្នកថាស្រួលណាស់…. បន្ទាប់ពីស្តារមួយរយ:ពេល ជីវះចម្រះនឹងកើតឡើងវិញ។ ចំណែកលោក ឡេង លាភ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តសៀមរាប បានបញ្ជាក់ថា ការជីកស្តារនេះ មានការអនុញ្ញាតគ្រប់ស្ថាប័ន។ អាចសាក សួរទៅរដ្ឋបាលខេត្ត ដើម្បីច្បាស់ ព្រោះនេះជាគម្រោងរបស់ខេត្ត ។

បើតាម លោកលី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀម រាប បានថ្លែងប្រាប់ សៀមរាប ប៉ុស្ដិ៍ ថា ជាការស្នើសុំរបស់មន្រ្តីជំនាញ និងមានការឯកភាពពីក្រសួងរួចហើយ ។

ទោះជាបែបនេះ គេនៅមិនទាន់ដឹងថា តើចំណូលដែលបានពីការលក់អាចម៍ដី ដែលដឹកចេញពីបឹងពារាំយ៉ាងគគ្រឹកគគ្រែង ក្នុង១ថ្ងៃៗរាប់សិបឡាននេះ ចូលដល់រដ្ឋ ដែរឬយ៉ាងណានោះទេ។

មន្ត្រីនៃសហគមន៍ក្នុងសង្កាត់ជ្រាវ និងសង្កាត់ចុង ឃ្នៀស មួយចំនួនបានបង្ហើបថា ចាប់តាំងពីមានការជីកស្តារដឹកដីចេញពីបឹងពារាំង មិនមានភ្ញៀវចូលទៅទស្សនាទេសភាពព្រៃលិចទឹក ក៏ដូចជាហ្វូងសត្វស្លាប ក្នុងបឹងធម្មជាតិនេះទេ ខណ:ឆ្នាំកន្លងទៅមុនពេលជីកស្តារមានភ្ញៀវទៅទស្សនាស្ទើតែរកកាណូតដឹកជូនមិនបាន។

ពួកគេក៏បានស្នើសុំអោយជំនាញពាក់ព័ន្ធ មេត្តាបើកការស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ផ្លូវលំ និងដីបឹងធម្មជាតិ បឹងពារាំង ពិសេសដីល្បាប់ផ្នែកខាងលើ ដែលមានជីវ:ចម្រុះសម្រាប់ត្រីពងនិងកូន ត្រូវបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីដៃឈ្មួញពីរក្រុមនាពេលបច្ចុប្បន្នជាក់ជាមិនខាន។

សូមបញ្ជាក់ថា ព្រោះតែដណ្តើមប្រយោជន៍គ្នាពីបឹងពារាំង កាលពីដើមខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅ ឈ្មួញពីក្រុមបានវ៉ៃតប់គ្នាយ៉ាងសាហាវព្រៃផ្សៃ រហូតគម្រាមបញ្ចប់តំណែងប្រធានសហគមន៍បឹងពារាំងទៀតផង នៅចំណុចកុងត្រូល ផ្លូវចូលទៅកាន់បឹងពារាំង។ភ្លាមៗនោះមអាជ្ញាធរក៏ចុះទៅបិទ សកម្មភាពជីកស្តារបឹង បានត្រឹមមួយដង្ហើមចង្រិត ហើយក៏បន្តបើកឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២៣

ខេត្តសៀមរាប៖ករណីឆក់កាបូប នៅក្រុងសៀមរាប ហាក់កម្រើកឡើងវិញ ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែករណីនេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប បង្ក្រាបបានទាន់ពេលវេលា។

អធិការនគរបាលក្រុងសៀមរាប លោកដា ចំរើន បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលក្រុងសៀមរាប បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជិះម៉ូតូឆក់កាបូបជនរងគ្រោះពិតមែន។ ឈ្មោះ​ ជា កវី ហៅហ៊ីន ជាអ្នកឆក់ កាបូប រីឯជនឈ្មោះ​ ប៉ឹង ភត្រ្តា ហៅចាន់ ជាអ្នកបើកម៉ូតូ ចំណែកប្រាក់ដែលឆក់បាន ពួកខ្លួនបានយកចែកគ្នា។

ជនសង្ស័យ១-ឈ្មោះ​ ប៉ឹង ភត្រ្តា ហៅចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀន) ០២-ឈ្មោះ ជា កវី ហៅហ៊ីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ប៉េងប៉ោង មានស្រុកកំណើត នៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀន)។ ជនសង្ស័យទាំង២នាក់ វិជ្ជមាន(ជាតំរុយមេតំហ្វេតាមីន)។

លោកដា ចំរើន បន្តថា ករណីឆក់កាបូបនេះ ខណៈពេលដែរជនរងគ្រោះជិះកង់ បានកើតឡើង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២និង៥៦នាទី នៅចំណុចផ្លូវបេតុង ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប។

ជនរងគ្រោះ ឈ្មោះ ជ.ច ភេទស្រី អាយុ​ ១៩ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ក្នុងកាបូប មានកុំព្យូទ័រយូរដៃពណ៌ទឹកប្រាក់ ម៉ាកDell ១គ្រឿង ទូរស័ព្ទម៉ាកvivo ពណ៌ក្រហម លាយស្វាយ ១គ្រឿង លុយ៣០ដុល្លារ លុយខ្មែរ១៥ម៉ឺនរៀល។

អធិការបន្តថាក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងបាន៖ ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព​ ១គ្រឿង។ ទូរស័ព្ទ០៣គ្រឿង កាបូបខ្មៅ​ ១-កុំព្យូរទ័រម៉ាកDell ១គ្រឿង -ថង់ថ្កឹបមាត់ និងឧបករណ៍ច្នៃជក់ថ្នាំញៀនមួយចំនួនផងដែរ។

បើតាម លោកដា ចំរើន អធិការក្រុងសៀមរាប ដែល បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ​ ចុះបង្រ្កាប​ បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២៣

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា«ដើម្បីមន្ទីរពេទ្យកុមារអង្គរ »។ ការលើកយ៉ាដូច្នេះក្នុងឱកាសលោក ដឹកនាំការរត់ម៉ារ៉ាតុន ឆ្នាំ ២០២៣ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងដើម្បីរកថវិកា ជួយឧបត្ថម្ភ ដល់មន្ទីរពទ្យកុមារអង្គរ ដោយមានអ្នក ចូលរួមច្រើនជាង ១៤០០នាក់ ប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី និងជនបរទេសផងដែរនៅព្រឹកមិញនេះ។

នៅក្នុងកម្មវិធីរត់មានរយៈចម្ងាយ ៣ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ, និង២១គីឡូម៉ែត្រ ដែលអ្នករត់ទាំងអស់ចាប់ផ្ដើមចេញដំណើរពីមុខបរិវេណខាងមុខប្រាសាទ អង្គរវត្ត ឆ្ពោះតាមច្រកទន្លេអុំ បន្តរត់កាត់តាមប្រាសាទ បាយ័ន ឆ្ពោះទៅព្រលានជល់ដំរី និងបន្តទៅកាន់ក្លោងទ្វាជ័យ វង់ទៅតាមស្រះស្រង់ និងចុងបញ្ចប់ត្រឡប់មកកាន់កន្លែងដើមវិញ។

តាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានឱ្យដឹងថា ថវិកា ដែលប្រមូលបានតាមរយៈ ការរត់ម៉ារ៉ាតុនឆ្នាំនេះ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ឆ្នាំនេះ និងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីជួយសង្គ្រោះកុមារកម្ពុជាជាច្រើននាក់ដែលកំពុងត្រូវការការព្យាបាល។

ការចូលរួមយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីរត់ម៉ារ៉ាតុននេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីទឹកចិត្តស្រលាញ់វិស័យកីឡា ថែមទាំងបានបង្ហាញឱ្យឃើញពីកម្លាំងសាមគ្គីគ្នា ក្នុងមហាគ្រួសារខ្មែរ ដើម្បីអបអរ នូវព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ស្វាគមន៍ឆ្នាំថ្មី ក៏ដូចជាចូលរួមបំផុសនូវស្មារតីកីឡាមុននឹងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យចំនួន២នាក់បន្ថែមទៀតពាក់ពន្ធ័នឹងករណីអំពើលួច(ឆក់កាបូប) ត្រូវបានឃាត់ខ្លួន។

ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានប្រាប់ សៀមរាប ប៉ុស្ដិ៍ ថាការឃាត់ខ្លួន នៅសុក្រម្សិលមិញ ដោយកម្លាំងការិយាល័យនគរបាលព្រហម្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកសូទ្រនិគម ដោយមានការសម្របសម្រួលពី លោកមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បនុ្តថា ករណីឆក់កាបូប​ បានកើតឡើងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យ១.ឈ្មោះ ណីប ស៊ីណា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

២.ឈ្មោះ ភា  ស៊ីន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិអង្គុញដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

ខេត្តសៀមរាប៖នៅទីបំផុតនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនដៃដល់ចំនួន២នាក់ពាក់ព័ន្ធករណីហិង្សារហូតជនរងគ្រោះស្លាប់។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រាប់ សៀមរាប ប៉ុស្ដិ៍ ថាករណីហិង្សាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណភាព បានកើតឡើងកាលរំលងអាធ្រាតឈានថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចរវង្វង់មូលព្រះរាជដំណាក់ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថាដោយមានការសម្របសម្រួលពីឯកឧត្តមមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប​ តាមរយះលោកឧត្តមសេនីយ៍ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយវរសេនីយ៍ឯក សុខ ម៉េងអ៊ាងបានស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖

១-ឈ្មោះ ឆាយ សាន់ទិក ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ (គ្មាន) កើតនៅភូមិអូរស្មាច់ ឃុំដើមជ្រៃ ស្រុកសំរោង ខេត្តឧត្តមានជ័យ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រងសៀមរាប។

២-ឈ្មោះ សៅ ស៊ីវយុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន កើតនៅភូមិវាល ឃុំគោកចក ស្រុកសៀមរាង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រងសៀមរាប។

សូមរំលឹកថា- នៅវេលាម៉ោង ០១និង៤០នាទី រំលងអាធ្រាត ឈានថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ មានករណីក្មេងទំនើងមួយក្រុមប្រដាប់ដោយដាវ, កាំបិតភ្គាក់ និងដុមថ្ម បានបើកម៉ូតូប្រដេញក្នុងគោលបំណងកាប់ និងគប់ទៅលើជនរងគ្រោះ ឈ្មោះ តាន់ រាត្រី ហៅកិញ ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ សឿប សាន់ ភេទប្រុស  អាយុ ១៤ឆ្នាំ ចេញពីចំណុចមុខសណ្ឋាគារមហាសណ្ឋាគារអង្គរ (Grand Hotel) បត់ឡើងមកទិសខាងត្បូង ក្នុងល្បឿនលឿន ជិតដល់ចំណុចរង្វង់មូលព្រះរាជដំណាក់។  ម៉ូតូជនរងគ្រោះម៉ាកទ្រីមសង់ ពណ៌ក្រហម សេរីឆ្នាំ២០២១ (គ្មានស្លាកលេខ) បានបើកគេចទៅបុកនឹងឃឿនថ្នល់ ហើយរេទៅបុកបង្គោលដែកបណ្តាលឲ្យម៉ូតូបើងទៅលើឃឿនផ្លូវខាងត្បូងរង្វង់មូល ដោយជនរងគ្រោះឈ្មោះ តាន់ រាត្រី ហៅកិញ ជាអ្នកជិះក្រោយរងរបួសធ្ងន់ស្លាប់ភ្លាមៗ។ ចំណែកអ្នកបើកឌុបឈ្មោះ សឿប សាន់  មានពាក់មួកសុវត្តិភាពរងរបួសស្រាល។

បើតាម លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានបញ្ជាក់ថាជនសង្ស័យ ឈ្មោះ ឆាយ សាន់ទិក បានឆ្លើយសារភាពថា៖ រូបខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។  ដោយនៅយប់កើតហេតុឈ្មោះ អាដែន (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ១៧ឆ្នាំ បានបើកម៉ូតូម៉ាកទ្រីមសង សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ កាំរាយឌុបរូបគេ ប្រដាប់ដោយដាវ ផ្លែកដង ដងដែករុំក្រណាត់ពណ៌លៀង ប្រវែងប្រហែល ១ម៉ែត្រ  ចំណែកឈ្មោះ អាចិន (មិនស្គាលត្រកូល) ភេទប្រុស អាយុ ១៩ឆ្នាំ បានបើកម៉ូតូម៉ាកទ្រីមសង សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ កាំសន្ទះពណ៌ខ្មៅ ឌុបឈ្មោះ អាតុង (មិនស្គាលត្រកូល) ប្រដាប់ដោយកាំភ្គាក់ ផ្លៃដែក ដងឈើ មានប្រវែងប្រហែល ជាង ១ម៉ែត្រ។​ ចំណែកឈ្មោះ សៅ សៀវយុន និងបក្ខពួកផ្សេងទៀតប្រដាប់ដោយដុំថ្ម និងខ្សែក្រវ៉ាត់ បើកម៉ូតូប្រដេញជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូស្លាប់និងរងរបួសពិតមែន។

២-ឈ្មោះ សៅ ស៊ីវយុន បានឆ្លើយសារភាពថា៖ នៅក្នុងសកម្មភាពល្មើសខាងលើ រូបគេបានបើម៉ូតូម៉ាក NextII ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AO: 5587 ឌុបឈ្មោះ គល់ ផានិត ហៅចែម ភេទប្រុស អាយុ ១៧ឆ្នាំ ប្រដេញជនរងគ្រោះពិតប្រាកដមែន លុះពេលជនរងគ្រោះបានដួលម៉ូតូ ពួកខ្លួននិងបក្ខពួកបាននាំគ្នាបើកម៉ូតូគេខ្លួនតែម្តង។

ជនសង្ស័យបញ្ជាក់បន្ថែមថា៖មូលហេតុដែលនាំឲ្យពួកគេដេញកាប់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះទាំង២នាក់ បើកម៉ូតូកាត់មុខពួកខ្លួនហើយរោទ៍សម្លេងខ្លាំងៗឌឺដងដាក់ពួកខ្លួន ទើបខ្លួនដេញកាប់តែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page59 Page60 Page61 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×