លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ នៅតែក្រាញបន្តអំណាចជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ មិនព្រមចូលនិវត្តន៍នោះទេ បើបីមានការរិះគន់និងមន្ត្រីនៅក្នុងសាខាមិនសប្បាយចិត្តយ៉ាងណាក៏ដោយ។
ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា៖ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៣ ហើយត្រូវដល់អាយុចូលនិវត្តន៍នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះ។ ប៉ុន្តែអ្វីជាការគួរឲ្យភ្ញាក់ផ្អើលនោះ គឺលោកឈួន ហៃ មិនត្រូវបានចូលនិវត្តន៍នោះទេ ដោយសារតែមានការការផ្លាស់ប្តូរឆ្នាំកំណើត គឺឆ្នាំ១៩៦៣ ប្តូរទៅឆ្នាំ១៩៦៨ បានន័យថា ពន្យាអាយុ ៥ឆ្នាំ។
បើយោងតាមតារាងទូទាត់បៀវត្ស ឆ្នាំ២០២១ លេខរៀង ១២៩៨ អត្តលេខ ១៦៣១២០០២២៤ ឈ្មោះ ឈួន ហៃ កើតថ្ងៃទី១/១/១៩៦៣។ ចំណែកតារាងទូទាត់បៀវត្ស ឆ្នាំ២០២២ លេខរៀង ១២៩៧ អត្តលេខ ១៦៣១២០០២២៤ ឈ្មោះ ឈួន ហៃ កើតថ្ងៃទី១/១/១៩៦៨។
ជុំវិញករណីនេះ មន្ត្រីបម្រើការងារនៅក្នុងសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាអគ្គនាយកដ្ឋានគយ មេត្តាពិនិត្យចំពោះភាពមិនប្រក្រតីរបស់ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ផង៕SRP
ខេត្តកំពង់ស្ពឺ៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឲ្យមន្ត្រីបញ្ចៀសដាច់ខាត ការទាមទារកម្រៃសេវាក្រៅផ្លូវការ ពីអាជីវករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ។