ខេត្តបាត់ដំបង៖ក្មេងស្ទាវចំនួន ១០ នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងចាប់ខ្លួន ពាក់ព័ន្ធប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ។
ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២១ ម្សិលមិញ នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប។
លោក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា៖ជនសង្ស័យ៖
ឈ្មោះ ថាវ វុត្ថា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
២ឈ្មោះ សែម វិរ: ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
៣ឈ្មោះ មាស គ្រឹស្នា ហៅ បារាំង ភេទប្រុស អាយុ១៩ ឆ្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតនៈ។
៤ឈ្មោះ វី ចិន្តា ហៅ ខ្មៅ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល។
៥ឈ្មោះ ដៀប សុខឡេង ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
៦ ឈ្មោះ លី ថុនា ភេទប្រុសអាយុ ២៣ ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល។
៧ឈ្មោះ សុក ប៊ុនទិត្យ ភេទប្រុសអាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
៨ឈ្មោះ វ៉ាន់ ហុកហេង ហៅស្រួច ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
៩ ឈ្មោះ ឆិល ឡង់ឌី ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
១០ឈ្មោះ សឺន សិទ្ធិសក័ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ អូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
សូមជម្រាបថាកាលពីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ប្រហែល ២២និង៤០ នាទី នៅចំណុច ក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង២ ក្រុមបានធ្វេីសកម្មភាព ប្រេីប្រាស់កាំបិត ដំបង និង ដុំថ្ម កាប់ វាយ និងគប់ទៅលេី ជនរងគ្រោះឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង បណ្តាលឲ្យ ស្លាប់ នៅពេលដែលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ករណីនេះសមត្ថកិច្ច ដកហូត វត្ថុតារួមមាន៖ដំបងដែកមានរាងបួនជ្រុង ប្រវែង៧០សង់ទីម៉ែត្រ១ដេីម។ កាំបិតដែក មានដងឈេី ប្រវែង៩០សង់ទីម៉ែត្រ ១ដេីម។
ម៉ូតូម៉ាកហុងដា វេវពណ៌ស គ្មានស្លាកលេខ១គ្រឿង។
បច្ចុប្បន្នកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលក្រុងបាត់ដំបង តាមការណែនាំពីលោក សាត គឹមសាន ស្នងការ ស្នងការខេត្តបាត់ដំបង ក្រោមបញ្ជារបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបាត់ដំបង៕SRP
ខេត្តបាត់ដំបង៖មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា មនុស្សចំនួន៨នាក់ រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃ ទី២៦សីហា នេះ ពាក់ព័ន្ធលេងល្បែងជល់មាន់។ ចំណែកអ្នកលេងមួយចំនួនទៀតបានរត់គេចខ្លួនអស់ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ការបង្ក្រាបល្បែងស៊ីសង ធ្វើឡើងនៅថ្ងៃ ទី២៥ ខែសីហា ម្សិលមិញ នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង តាមបទបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត។