Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ឧបរាជ ឆាវឆាវ 29 September 2021 · Image
···

ខេត្តបាត់ដំបង៖បុរសម្នាក់ឈ្មោះពៅ ប្រាថ្នាហៅ(ម៉ៅ) អាយុ៣៥ឆ្នាំមានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ត្រូវបានប៉ូលិសក្រុងបាត់ដំបង ករណីលួច។

មន្ត្រីប៉ូលិសក្រុងបាត់ដំបងបានថ្លែងប្រាប់ភ្នាក់ងារសៀមរាបប៉ុស្តិ៍នៅព្រឹកនេះថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទីទី២៨ ខែកញ្ញា ម្សិលមិញ ត្រង់ចំណុចក្រុមទី០២ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បន្ទាប់ពីបានធ្វើសកម្មភាពលួចឈើចំនួន៦សន្លឹកប៉ុន្មានម៉ោងក្រោយមក។

មន្ត្រីប៉ូលិសបានបន្ថែមថា ដើមបណ្តឹងឈ្មោះពាញ រដ្ឋា ហៅ(អុង) ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្ដឹងករណីលួចឈើប្រភេទសុក្រមចំនួន៦សន្លឹករបស់ខ្លួន។

លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឲ្យថា ករណីនេះសមត្ថកិច្ចបានដកហូត វត្ថុតាងឈើសុក្រមចំនួន០៦សន្លឹកនិងពូថៅ១។

បច្ចុប្បន្ន ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត អនុវត្តតាមផ្លូវច្បាប់៕SRP ដោយប៊ុនថេត

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 27 September 2021 · Image
···

ខេត្តបាត់ដំបង៖ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថាមន្ទីរបានបិទភោជនីយដ្ឋាន ដឹឡាយអិនសោន ជាបណ្តោះអាសន្នក្រោយរកឃើញភាពមិនប្រក្រតី ដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាល និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ការសម្រេចបិទនេះលោកអ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថាក្រុមការងារបានរកឃើញភាពមិនប្រក្រតីរបស់ភោជនីយដ្ឋាន ដឹ ឡាយអិន សោន ស្ថិតក្នុងភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានភាពមិនប្រក្រតីក្នុងដំណើរការអាជីវកម្ម។

លោកប្រធានបន្តថាការរកឃើញមានដូចជា៖១/ការបើកដំណើរការភោជនីយដ្ឋាន ដែលមិនអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងខុសទៅនឹងសេចក្តីសម្រេចខេត្ត បើកទទួលភ្ញៀវរហូតដល់ម៉ោងពីរភ្លឺ។

២/ការអនុញ្ញាតឱ្យភ្ញៀវចូលទទួលសេវាកម្ម លើសពីសមត្ថភាពផ្ទុក ខុសពីគោលការណ៍របស់វិធានសុវត្ថិភាពទេសចរណ៍។

៣/ការដំណើរការអាជីវកម្មមានភាពមិនប្រក្រតីដូចជាមានយានយន្តច្រើន តែមនុស្សតិច និងគ្រប់បន្ទប់ខារ៉ាអូខេមានសភាពស្អាតល្អ (មិនមានធូលី ដូចបន្ទប់មិនបានប្រើប្រាស់)។

លោកបញ្ជាក់បែបនេះក្រោយពីបានដឹកនាំមន្ត្រីចុះត្រួតពិនិត្យនៅតាមភោជនីយដ្ឋាននានាដែលលួចបើកលក់គ្រឿងស្រវឹងនឹងជួបជុំ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តថា អាជីវកម្មមួយចំនួនធំ បានផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញ។ ក្រុមការងារក៏បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ ឱ្យបន្តពង្រឹងការអនុវត្តការរស់នៅបែបគន្លងថ្មី (New Normal) ជាប្រចាំ អនុវត្តតាមអនុវត្ត ៣ការពារ ៣កុំ ហាមឃាត់ដាច់ខាតការលក់គ្រឿងស្រវឹងដល់ភ្ញៀវ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 25 September 2021 · Image
···

ខេត្តបាត់ដំបង៖អំណោយរបស់សម្ដេច ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋ២៤៩គ្រួសារ ក្នុងនោះមានវិជ្ជមានកូវីដ- ១៩ ចំនួន១៧២នាក់។

ការផ្ដល់អំណោយនៅថ្ងៃសៅរ៍ទី២៥ ខែកញ្ញានេះស្ថិតក្នុងតំបន់បិទខ្ទប់ នៅភូមិព្រាលនិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង តាមរយៈក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយលោក ខាន់ ម៉ាណេរ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង។អំណោយសម្ដេចស ខេង និងលោកជំទាវ បានផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋ រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស និងអាកុល៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 24 September 2021 · Image
···

ខេត្តបាត់ដំបង៖មានការលើកឡើងថាលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង នៅចំណុចភូមិអូរដារ  ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រើអំណាចឲ្យកូនចៅរបស់ខ្លួនគាបយកលុយពីអាជីវករដឹកទំនិញ តាមតែអំពើចិត្តជាហេតុនាំឲ្យមានការផ្ទុះការតវ៉ាយ៉ាងខ្លាំង។

ក្រុមឈ្មួញដែលរកស៊ីដឹកផ្លែឈើនិងដឹកទំនិញគ្រប់ប្រភេទ តាមរថយន្តសាំយ៉ុង រថយន្តកូរ៉េ បានយកថយន្តជិត១០០គ្រឿង បិទផ្លូវ និងប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យគយនិងរដ្ឋាករដូងបង្កឲ្យមានការកកស្ទះ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការដែលក្រុមអាជីវកលើកគ្នាតវ៉ាបែបនេះដោយសារតែទ្រាំពុំបានទៅនឹងអំពើគាបសង្កត់យកលុយពីក្រុមគយនិងរដ្ឋាករដូង ក្រោមមើលការខុសត្រូវរបស់លោកអ៊ុំ ចាន់រតនា ជាមេកើយ។ ក្រោយពីមានករណីបែបនេះគេឃើញលោក ភូ ភា អភិបាលរងអភិបាលរងខេត្តបាត់ដំបង ចុះមកជួយសម្របសម្រួល រកដំណោះស្រាយឲ្យក្រុមអាជីវករនិងលោក ប្រធានការិយាល័យគយនិងរដ្ឋាករដូង។

ប្រភពបានបន្តថាមូលហេតុដែលក្រុមឈ្មួញរកស៊ីដឹកផ្លែឈើនិងដឹកទំនិញគ្រប់ប្រភេទតាមរថយន្តសាំយ៉ុង.រថយន្តកូរ៉េលើកគ្នាមកតវ៉ា គឺដោយសារតែខាងការិយាល័យគយនិងរដ្ឋាករដូងដែលមានលោកអ៊ុំ ចាន់រតនា ជាប្រធានគយ ប្រើអោយកូនចៅក្រោមឱវាទទារបង់ពន្ធពីក្រុមឈ្មួញយកថ្លៃកប់ពពក។

ក្រុមអាជីវករបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា៖សព្វថ្ងៃលោកអ៊ុំ ចាន់រតនា កំពុងប្រើអំណាចរបស់ខ្លួនគាបឲ្យពួកគាត់បង់លុយក្បាលឡាន ក្នុងមួយរថយន្តសាំយ៉ុង(២០ម៉ឺនរៀល)។ដោយឡែករថយន្តកូរ៉េប្រភេទ២តោនកន្លះ តម្រូវអោយបង់ប្រាក់ ១២០,០០០០ (មួយលានពីរសែនរៀល)ដោយពុំមានចេញវិក្កយបត្រអ្វីទាំងអស់។

ប្រភពពីក្រុមអាជីវករបានបន្តថាកាលពីដើមឡើយគឺបង់ជាធម្មតា គឺក្នុងមួយរថយន្តសាំយ៉ុងខាងការិយាល័យគយនិងរដ្ឋាករដូង តម្រូវអោយបង់ប្រាក់ក្បាលឡាន(៣ម៉ឺនរៀលទៅ៤ម៉ឺនរៀល) សម្រាប់រថយន្ត២តោនកន្លះ តម្រូវអោយបង់តែ(១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀលប៉ុណ្ណោះ)ហើយករណីនេះពុំមានចេញវិក្កយបត្រ ឲ្យពួកគាត់នោះទេ។

សូមជម្រាបថាក្រោយពីលោក ភូ ភា ដឹកនាំក្រុមឈ្មួញទាំងនោះចូលទៅក្នុងការិយាល័យគយនិងរដ្ឋាករដូង ដើម្បីរកដំណោះស្រាយដោយសម្រេចទី១ លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង សម្រេចអោយក្រុមឈ្មួញរកស៊ីដឹកផ្លែឈើ និងដឹកទំនិញគ្រប់ប្រភេទបង់ពន្ធលើក្បាលរថយន្តសាំយ៉ុងជាធម្មតាវិញក្នុងមួយគ្រឿង។ ចំពោះការស្នើសុំរបស់អាជីវករ ខាងគយនិងធ្វើពាក្យស្នើសុំទៅថ្នាក់លើសិន បើខាងថ្នាក់លើសម្រេចអោយបង់ពន្ធបែបណានឹងចាំនិយាយគ្នាពេលក្រោយបន្តទៀត។ ទោះជាយ៉ាងណាអង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីការិយាល័យគយនិងរដ្ឋាករដូង នៅឡើយទេជុំវិញការចោទប្រកាន់ពីអាជីវករខាងលើនេះ។

មានការលើកឡើងបន្ថែមថានៅច្រកដូងស្រុកកំរៀងមានក្រុមឈ្មួញជាច្រើនបានដឹកជញ្ជូនទំនិញចេញចូល មិនមានការបង់ពន្ធឬបង់ពន្ធមិនគ្រប់ ដោយពួកគេបានឃុបឃិតគ្នាជាមួយស្ថាប័នគយ ដែលជាហេតុនាំឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ ក្នុងនោះត្រូវបានគេទម្លាយថាលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូងឃុបឃិតគ្នាជាមួយកូនចៅប្រមូលលុយពីក្រុមឈ្មួញដែលរកស៊ីដឹកផ្លែឈើនិងទំនិញគ្រប់ប្រភេទចេញពីប្រទេសថៃ តាមតែអំពើចិត្តដោយពុំមានចេញ វិក្កយបត្រ ឲ្យក្រុមឈ្មួញទាំងនោះទេ អាចជាហេតុនាំឲ្យបាត់បង់ថវិកាចូលរដ្ឋ រាប់ម៉ឺនដុល្លារក្នុងមួយខែៗ ដោយថវិកាទាំងនោះបានធ្លាក់ចូលទៅហោប៉ៅ របស់បក្ខពួករបស់តែប៉ុណ្ណោះ។ ដូច្នេះជាសារមួយជូនដល់លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អាចបើកការស៊ើបអង្គេតទៅលើលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូងនិងបក្ខពួក ដែលកំពុងល្បីល្បាញប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ថាហេតុការណ៍តវ៉ារបស់ក្រុមអាជីវករនេះបានកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 23 September 2021 · Image
···

ខេត្តបាត់ដំបង៖ក្រុមអាជីវករដឹកឈើជាច្រើននាក់ បាននាំគ្នាតវ៉ារឿងគយគាបយកលុយពីពួកគាត់តាមតែអំពើចិត្ត។ ការផ្ទុះការតវ៉ានៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះនៅមុខគយរដ្ឋាករ អូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពបានឲ្យដឹងថាការដែលក្រុមអាជីវករ រកស៊ីដឹកផ្លែឈើ តាមរថយន្តតូចធំ បានលើកគ្នាតវ៉ាបែបនេះដោយសារតែគយអូរដារ តម្រូវឲ្យបង់ពន្ធ 60% នៃការដឹកទំនិញផ្លែឈើ។​  ដោយក្នុងនោះឡានពីរតោនកន្លះ ត្រូវបង់លុយ១២០,០០០០( មួយលានម្ភៃម៉ឺនរៀល) ដោយមិនមានការលើកឡើងនោះឡើយ។

ប្រភពពីក្រុមអាជីវករបានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់បង់លុយការដឹកជញ្ជូនតាមឡានពីតោនកន្លះ គឺបង់តែ៥ ម៉ឺនរៀលតែប៉ុណ្ណោះ ប៉ុន្តែគយអូដារឡើងតម្លៃរហូតហើយតម្រូវឲ្យបង់លុយមុន បើទោះបីជាមិនទាន់ដឹកផ្លែឈើយ៉ាងណាក៏ដោយ។

ជុំវិញការលើកឡើងរបស់អាជីវករនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីក្រុមគយរដ្ឋាករ អូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នៅឡើយទេ។

បើតាមប្រភពបានឲ្យដឹងទៀតថានៅច្រកអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង មានក្រុមឈ្មួញជាច្រើនបានដឹកជញ្ជូនទំនិញចេញចូល មិនមានការបង់ពន្ធឬបង់ពន្ធមិនគ្រប់ ដោយពួកគេបានឃុបឃិតគ្នាជាមួយស្ថាប័នគយ ដែលជាហេតុនាំឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page51 Page52 Page53 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!