Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់ដល់ក្មួយៗ សិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ នៅពេលបើកឲ្យដំណើរការសាលារៀនឡើងវិញ។ ក្រៅពីនោះ ត្រូវអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ»ផងដែរ។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងឱកាសលោកបានជួបសំណេះសំណាល ជាមួយក្មួយៗ សិស្សានុសិស្ស ដែលទទួលបានអាហាររូបករណ៍ ចំនួន ៩៩នាក់ និងពិនិត្យការរៀបចំសាលាឡើងវិញ នៅវិទ្យាល័យ ជួន ណាត ស្ថិតនៅ​ក្នុង​ស្រុកកំពង់សៀម ខេត្តកំពង់ចាម
នៅព្រឹកមិញនេះ។

អភិបាលខេត្ត ក៏បានធ្វើការណែនាំឲ្យលោកគ្រូ​ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានអាយុ ១២ឆ្នាំ ឡើងទៅ ត្រូវអញ្ជើញទៅ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​-១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់ នាអំឡុងពេលសិក្សារៀនសូត្រ របស់លោកគ្រូ អ្នកគ្រូ និងក្មួយៗ​សិស្សានុសិស្ស​ នាពេលខាងមុខនេះ ពីព្រោះថា នៅថ្ងៃទី២០ ខែកញ្ញា នេះ រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់កម្រិតអនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១។ ដោយឡែកក្នុងដំណាក់ទី២ ក៏គ្រោងឲ្យបើកដំណើរការរៀនសូត្រ នៅថ្នាក់កម្រិតបឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ។

ដោយឡែក ក្នុងឱកាសដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យឃ្លាំងពាណិជ្ជកម្ម ១កន្លែង ស្ថិតនៅចំណុចភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ដែលត្រៀមរៀបចំធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានជម្រុញដល់ក្រុមការងារបច្ចេកទេស ធ្វើយ៉ាងណា ត្រូវពន្លឿនការងារនេះ ឲ្យរួចមុនថ្ងៃទី២០ ខែកញ្ញា នេះ ដើម្បីបញ្ជូនអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបាល នៅវិទ្យាល័យព្រះសីហនុ មកសម្រាកព្យាបាលនៅទីនេះវិញ ក៏ព្រោះតែ វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បីបើកឲ្យដំណើរការសិក្សា ដូចធម្មតា ឡើងវិញ។

គួរ​បញ្ជាក់​ថា​ ឃ្លាំងពាណិជ្ជកម្មនេះ មានចំនួន ៣អគារ ក្នុងមួយអគារៗ អាចដាក់អ្នកជំងឺ​បានចំនួន ២៥០នាក់ សរុបទាំង ៣អគារ អាចដាក់អ្នកជំងឺកូវីដ-១៩ បានសរុបចំនួន ៧៥០នាក់។​ ដោយ​នាបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស កំពុងរៀបចំទីតាំង នៃឃ្លាំងខាងលើ ជាពិសេស ការសម្រុករៀបចំតបណ្តាញភ្លើង ប្រព័ន្ធទឹក បង្គន់អនាម័យ ប្រព័ន្ធបង្ហូរទឹក បន្ទប់ពេទ្យ និងបន្ទប់ព្យាបាល ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ឲ្យ​ចូលរួមសហការគ្នា ពង្រឹងការប្រមូលចំណូល លើវិស័យបរិស្ថាន ឲ្យស្របទៅតាមគោលការណ៍ ណែនាំរបស់ក្រសួង ដើម្បីបានថវិកាអភិវឌ្ឍក្នុងខេត្ត។

ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំស្ដីអំពីលទ្ធផលសកម្មភាពការងារទូទៅ និងការប្រមូលចំណូលមិនមែនសារពើពន្ធ របស់មន្ទីរបរិស្ថានខេត្ត​ នៅព្រឹកមិញនេះ។

អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា វិស័យបរិស្ថាន បានចូលរួមយ៉ាងសកម្ម លើវិស័យមុខងារអនុវត្តក្នុងមូលដ្ឋានស្រុក ក្រុង បានយ៉ាងច្រើន នាពេលកន្លងមក​។ ប៉ុន្តែមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវស្នើសុំ​ឲ្យ​មានការចូលរួមសហការបន្ថែម ពីសំណាក់អភិបាល និងក្រុមប្រឹក្សា ក្រុង ស្រុក ដើម្បី ឲ្យស្របទៅតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ និងការធ្វើប្រតិភូកម្មមុខងារ របស់ក្រសួងមកឱ្យរដ្ឋបាលក្រុង ស្រុក ដើម្បីអនុវត្ត។

លោកថានាពេលកន្លងមកនេះ វិស័យបរិស្ថាន បានជួបប្រទះនូវបញ្ហាមួយចំនួន ដោយសាររដ្ឋបាល ក្រុង ស្រុកខ្លះ មិនបានអនុវត្ត​ឲ្យ​បានពេញលេញ ទៅតាមសេចក្តីប្រកាសរួមរបស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។ ដូច្នេះ ធ្វើឲ្យប៉ះពាល់ក្នុងការបាត់បង់ចំណូល សម្រាប់ធ្វើការអភិវឌ្ឍន៍ក្នុងខេត្ត។ តាមរយៈនេះ សូមឲ្យអាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ចូលរួមសហការ ជាមួយមន្ត្រីបរិស្ថាន អនុវត្តឲ្យស្របទៅតាមគោលការណ៍ណែនាំ របស់ក្រសួង ក្នុងការប្រមូលចំណូល។

បើតាមលោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រមូលចំណូលមិនមែនសារពើពន្ធ ជូនថ្នាក់ជាតិ ក៏ដូចជា រដ្ឋបាលខេត្ត តាមរយៈ សេវាសាធារណៈ និងវិភាគទាន របស់មន្ទីរបរិស្ថាន លើអាជីវកម្ម សិប្បកម្ម សហគ្រាស ដែលស្ថិតក្នុងដែនសមត្ថកិច្ច ថ្នាក់រាជធានី-ខេត្ត គឺមន្ទីរ ត្រូវទទួលខុសត្រូវ ប៉ុន្តែការអនុវត្តតួនាទីភារកិច្ចទាំងនេះ មន្ទីរបានជួបបញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងសាធារណៈជន ជាម្ចាស់អាជីវកម្មមួយចំនួនធំ មិនសហការ និងព្យាយាមគេចវេស ពីការបង់សេវា លើអាជីវកម្មរបស់ខ្លួន ជាដើម។ ដូច្នេះ តាមរយៈកិច្ចប្រជុំនេះ នឹងបានជួយសម្របសម្រួល និងសហការដើម្បីមន្ទីរបរិស្ថានបានអនុវត្តតួនាទីភារកិច្ចនេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីជាប្រយោជន៍ថវិកា ជូនរដ្ឋបាលខេត្ត និងក្រសួងបរិស្ថាន ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម​ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋ សម្រេចបានជាង៨២%ហើយ។

អាជ្ញាធរបានឲ្យដឹងថាលទ្ធផលការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ របស់រដ្ឋបាលខេត្តកំពង់ចាម​ ចាប់​គិតពីថ្ងៃទី​១​ ខែមិនា​ ​ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ នៅទូទាំងខេត្ត សម្រេច​ចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួន ៦៧២,៥១៥នាក់ ស្មើនឹង ៨២.៨០% នៃផែនការគ្រោង ប្រមាណជា ៨១២.១៣២នាក់។​ ក្នុងនោះ​ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្ត ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ មាន​ចំនួន​ ៧០១,៧៣៨នាក់​ ក្នុងនោះ​ចាក់ដូសទី១​ រួចបាន ចំនួន ៣៨៨,៣៩២នាក់​ ស្មេីនឹង៥៥.៣៥%​ និង​ដូសទី២​ បានចំនួន​ ៣៥៤,០២៨នាក់​ ​ស្មេីនឹង៥០.៤៥%​។ ចំពោះ កុមារ និងយុវវ័យ​អាយុ​១២ ដល់ ១៨ឆ្នាំ ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ មាន​ចំនួន​ ១១០,៣៩៤នាក់​ ក្នុងនោះ​ចាក់​​ដូសទី១ រួចបាន​ ចំនួន​ ១០៦,៦០៥នាក់​ ស្មើនឹង​៩៦.៥៧%​ និង​ដូសទី២​ បានចំនួន​ ៨០,៦៩៧នាក់​ ស្មើនឹង​៧៣.១០%​។

អាជ្ញាធរបានបញ្ជាក់ផងដែរថានឹងសម្រេចបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងប្រជាពលរដ្ឋ អាយុពី១២ឆ្នាំឡើង នៅទូទាំងខេត្ត និងបើកដំណើរការជាអចិន្ត្រៃយ៍ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាម មន្ទីរពេទ្យបង្អែកទាំង០៩កន្លែង ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ​។

សូមជម្រាបថានៅព្រឹកមិញនេះលោមហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមនឹងសមាជិករដ្ឋសភា -ព្រឹទ្ធសភា បាន​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ អាស្រ្តាហ្សេនីកា (Astrazeneca) ដូសទី៣ ឬដូសជំរុញ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ពីលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹង​មន្ត្រី​ពាក់ព័ន្ធ​ ជាច្រើនរូបទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម​ បានសម្រេចបើក​ឲ្យ​សិស្សានុសិស្ស​ចាប់ពី​អនុវិទ្យាល័យ និង​សាលា​ពុទ្ធិកៈ ចូល​សិក្សា​នៅ​ថ្ងៃទី២០ ខែកញ្ញា​ ខាងមុខនេះ។ ដោយឡែក​ថ្នាក់បឋម​ ត្រូវ​បេីក​ឲ្យ​ចូលសិក្សា​នៅថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ខាងមុខ​នេះ​ផង​ដែរ​។

ការ​សម្រេច​យ៉ាង​​ដូច្នេះ​ ក្នុង​កិច្ចប្រជុំ​​​ពិនិត្យ និង​វាយតម្លៃ អំពី​ការបើក​គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន​ឡើងវិញ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ។​​

លោកអ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា « រដ្ឋបាលខេត្ត​កំពង់ចាម នឹង​បើក​ឲ្យ​សិស្ស​ចូលរៀន​ចែកជា​ពីរ​តំណាក់កាល ដោយ​តំណាក់កាល ទី​១៖ ឲ្យ​សិស្ស​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ និង​សាលា​ពុទ្ធិក​: ចូលរៀន​នៅ​ថ្ងៃទី២០ ខែកញ្ញា និង​តំណាក់កាល ទី​២៖ ឲ្យ​សិស្ស​ថ្នាក់បឋមសិក្សា ចូលរៀន​នៅ​ថ្ងៃទី ១១ ខែតុលា ដែល​ការសម្រេច​ឲ្យ​សិស្ស​ចាប់ពី​អនុវិទ្យាល័យ​ចូលរៀន​មុននេះ ដោយសារ​ពួកគាត់ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ ស្ថិតនៅក្នុង​វ័យ​មួយ ដែល​ទទួលបាន​ការអប់រំ​ច្រើន អំពី​វិធានការ ការពារ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩»។

លោកបាន​ថ្លែង​បន្ត​ថា​ ចំពោះ​សិស្ស​ថ្នាក់បឋមសិក្សា រដ្ឋបាលខេត្ត និង​រៀបចំ​បើក​ឲ្យ​ពួកគាត់​ចូលរៀន​វិញ នៅ​តំណាក់កាល​ទី​២ ដោយ​ទុក​ឱកាស​ឲ្យ​លោកគ្រូ អ្នកគ្រូ មន្ទីរអប់រំ ក៏ដូចជា​អាជ្ញាធរ​ដែនដី បានរៀបចំ​យុទ្ធសាស្ត្រ ដើម្បី​គ្រប់គ្រង​ពួកគាត់​ឲ្យ​បានល្អ​ប្រសើរ​ជាមុនសិន ដោយហេតុថាសិស្ស​ថ្នាក់​បឋមគឺ​នៅ​តូចៗ ដែល​ពិបាក​គ្រប់គ្រង។​

លោកបាន​សង្កត់​ធ្ងន់​ថា ចំពោះ​ស្រុក​ដែលមាន​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ការបើក​ឲ្យ​សិស្ស​ចូលរៀន​ គឺ​ត្រូវ​មើល​ទៅតាម​ស្ថានភាព​នោះដែរ ពោលគឺប្រសិនបើ​ មូលដ្ឋាន​នោះ​មាន​ការឆ្លង​ច្រើន ក៏មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បើក​សាលា​នោះឡើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២១

ខេត្តកំពង់ចាម៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងា រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន
បាន​ថ្លែង​ថា​ រយៈពេលកន្លងមក ការលះបង់ របស់ក្រុមគ្រូពេទ្យ លើការព្យាបាលអ្នកជំងឺទូទៅ និងការចាក់វ៉ាក់សាំង ពិតជាដើរតួនាទីយ៉ាងសំខាន់ ដើម្បីការពារសុខុមាភាព សាធារណះ ជូនដល់ បងប្អូនប្រជាពលរដ្ឋ និងបាន ជួយសង្គ្រោះ អាយុជីវិតមនុស្ស បានយ៉ាងច្រើន។

លោករដ្ឋមន្ត្រី​ ក៏បានធ្វើការកោតសរសើរ និងលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការ នៅតាមមន្ទីរពេទ្យបង្អែក និងនៅតាមមណ្ឌលសុខភាព ត្រូវបង្កើន ការយកចិត្តទុកដាក់ លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ហើយរថយន្ត ដែលទើបទទួលបាន ថ្មីនេះ ត្រូវជួយថែរក្សា​ឲ្យ​បានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។

លោក ខៀវ កាញារីទ្ធ​ ថ្លែងកោតសរសើរបែបនេះក្នុងឱកាសប្រគល់រថយនុ្ត​សង្គ្រោះ​បន្ទាន់​ ១គ្រឿង សម្ភារ​បរិក្ខាពេទ្យ និងថវិការ ៨លានរៀន ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ នៅព្រឹកមិញនេះ។

គួរ​បញ្ជាក់​ថា អំណោយដែល​លោក ខៀវ កាញារីទ្ធ បានផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន រួមមាន៖ រថយន្តសង្គ្រោះបន្ទាន់ ចំនួន ១ គ្រឿង , ថវិកា ចំនួន ៨លានរៀល , សំលៀកបំពាក់ពេទ្យ ការពារកូវីដ-១៩ ចំនួន ៦០០សម្រាប់ , ម៉ាស ២០០០០ , ថ្នាំវីតាមីន ២០កំប៉ុង , សេរ៉ូម​ ចំនួន ១០០កំប្លោក , សៀវភៅសរសេរ ៩០ក្បាល ប្រែងម៉ាសូត ៥០០លីត្រ​ បុគ្គលិកពេទ្យ ចំនួន ៣២នាក់ ក្នុងម្នាក់ៗ ទទួលបាន ៥ម៉ឺនរៀល​ និងថវិកា ចំនួន ១,២១៥,០០០ រៀល សម្រាប់ទិញគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋ ដែលជាប់ធ្វើចត្តាឡីស័ក នៅឃុំល្វេ ១គ្រួសារ និង ឃុំព្រែកតានង់ ចំនួន៨គ្រួសារផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះបាន​អញ្ជើញ​ចុះពិនិត្យផ្លូវតាមភូមិមួយចំនួន ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បី​លេីក​គម្រោង​ធ្វើការអភិវឌ្ឍ ជាពិសេស គឺផ្ដោតទៅលើស្ថានភាពផ្លូវ និងប្រព័ន្ធបង្ហូរទឹក។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងថា
ផ្លូវមួយចំនួន ក្នុងសង្កាត់បឹងកុក បច្ចុប្បន្ន កំពុងធ្វើការស្ថាបនា ជាផ្លូវក្រាលបេតុង ដែលមានប្រវែង ប្រមាណជាង ១.៥០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក ផងដែរ។ ក្នុងនោះផ្លូវក្រាលបេតុង ១ខ្សែ ប្រវែងជាង ១.៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និង ១ខ្សែ ទៀត ប្រវែងជាង ២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងត្រូវស្ថាបនាលូរំដោះទឹក ប្រវែងជាង ១.០០០ម៉ែត្រ និងលូ ដែលត្រូវជួសជុល ប្រវែងជាង ៤០០ម៉ែត្រ ដោយគម្រោងផ្លូវទាំង ២ខ្សែនេះ ប្រើប្រាស់ថវិកា ឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។

មន្ត្រីបានបន្តថា ទន្ទឹមនិងការអភិវឌ្ឍផ្លូវ និងលូ កំពុងស្ថាបនានេះ ឯកឧត្តម​អភិបាលខេត្ត ក៏បានចុះពិនិត្យដោយផ្ទាល់ នឹងមានគម្រោង បន្តស្ថាបនាផ្លូវបេតុង បន្ថែមទៀត នៅក្នុងសង្កាត់បឹងកុក នាពេលខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តកំពង់ចាម៖លោក ជំទាវញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមជាមួយក្រុមការងារនៅរសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសាកសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ជូនម៉ែដោះនិងកុមារកំព្រានៅមណ្ឌលកុមារកំព្រា ក្នុងក្រុងកំពង់ចាម។

ក្នុងឱកាសនោះដែរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានមានប្រសាសន៍ផ្តាំផ្ញើដល់ម៉ែដោះ និងក្មួយៗកុមារកំព្រាឲ្យបង្កើនការប្រុងប្រយ័ត្នជានិច្ចពីការថែទាំសុខភាពអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល “៣ការពារ  ៣កុំ ” ដើម្បីចៀសអោយផុតពីការឆ្លងរាតត្បាត នៃវីរុសដែលតាបម្លែងថ្មីកូវីដ-១៩។

គួរបញ្ជាក់ថាអំណោយដែលបានផ្ដល់ជូនមណ្ឌលកុមារកំព្រារួមមានអង្ករ ២០០គីឡូ ក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី៥យួរ, ម៉ាសមួយកេសធំ ២៥០០ម៉ាស, ជែលមួយកេសតូច, មី ២០កេសតូច,ឃីត ៤កញ្ចប់ និងថវិកាជូនម៉ែដោះ និងកុមារកំព្រា សរុបចំនួន១លាន២៣ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានប្រាប់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ទាំងសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ ដោយត្រូវចូលរួមអនុវត្តនូវវិធានការពារ «៣ការពារ និង ៣កុំ» ដោយពាក់ម៉ាស ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បី កាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។​

លោកប្រាប់ពលរដ្ឋយ៉ាងដូច្នេះ នៅព្រឹកមិញនេះក្នុងឱកាសចុះពិនិត្យស្ថានភាពពលរដ្ឋ ធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ​ ក្រោយពីអាជ្ញាធរបិទខ្ទប់ភូមិ បន្ទាប់ពីពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ ១៩ ស្ថិតនៅក្នុងភូមិ៣៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ។

បេីយោងតាម​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុង​​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​ បច្ចុប្បន្នភាព​នៃ​ជំងឺ​កូវីដ​-១៩​ ដោយមានករណីជាសះស្បើយ​ ចំនួន ៣៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩​ ចំនួន ២២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ២នាក់, ស្រុកកំពង់សៀម ១នាក់, ស្រុកកងមាស ១នាក់, ស្រុកកោះសូទិន ១នាក់, ស្រុកចំការលើ ២នាក់, ស្រុកជើងព្រៃ ២នាក់, ស្រុកព្រៃឈរ ៥នាក់, ស្រុកស្ទឹងត្រង់ ២នាក់ ដោយឡែក​មកពីខេត្តស្ទឹងត្រែង ៤នាក់, ខេត្តមណ្ឌលគីរី ១នាក់, ខេត្តកំពង់ធំ ២នាក់ និងខេត្តត្បូងឃ្មុំ ១នាក់​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២១

ខេត្តកំពង់ចាម​៖ស្ត្រី​ឈ្មោះ​ ញ៉ សុខគា អាយុ ៣៩ឆ្នាំ ដែលបានរងគ្រោះ ដោយអគ្គិភ័យឆេះផ្ទះ ២ខ្នង ទំហំ ៦ម×១២ម ធ្វើពីឈើ ប្រក់ក្បឿង កាលពីវេលាម៉ោង ៩ និង៤០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២១ នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មូលហេតុដោយសារ តែឈ្មោះ បូ សុផា អាយុ ៤១ឆ្នាំ ត្រូវជាប្តី ញៀនថ្នាំ ញៀនស្រា បង្កជម្លោះ ហើយដុតបំផ្លាញផ្ទះខ្លួនឯង បណ្ដាល​ឲ្យ​ឆេះខូចខាតទាំងស្រុង បានទទួលមនុស្សធម៌ ពីសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម។

ការទទួលបានអំណោយ នៅព្រឹកមិញនេះ តាមរយៈ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​។

លោកជំទាវ ប៉ាង ដានី បានអំពាវនាវប្រជាពលរដ្ឋ ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ពីការថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល “៣កុំ ៣ការពារ និងដើម្បីចៀសអោយផុតពីការឆ្លងរាតត្បាត នៃវីរុស ដែលតា បម្លែងថ្មី កូវីដ-១៩ ។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី១កេស តង់ធំ១ ឃីត ១ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត៨ សម្ភារផ្ទះបាយ សម្ភារដំណេក  និងថវិកាចំនួន១លានរៀល។

ដោយឡែក លោក វង្ស ប៊ុន វិសុទ្ធ ឧបត្ថម្ភថវិកា ១លានរៀល និង អនុសាខា ស្រុកស្ទឹងត្រង់ បានផ្តល់ជូន នូវអង្ករ ៥០គក្រ មី ១កេស និងថវិកា ១០០.០០០រៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ សីហា ២០២១

ខេត្តកំពង់ចាម​៖លោក ខ្លូត ចិន្តា អភិបាលរងខេត្ត នៅថ្ងៃទី​៣០​ ខែសីហា​ ព្រឹកមិញនេះ​ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ គណ:អាជីវករ និងអាជីវករ ផ្សារ​បឹងកុក​ ក្រុង​កំពង់ចាម​ ដេីម្បី​អនុវត្តពីការពាក់ម៉ាស និងវិធានរដ្ឋបាល។

លោក ខ្លូត​ ចន្តា​ បាន​ក្រេីន​រំលឹក​ដល់​គណ:អាជីវករ និងអាជីវករ​ផ្សារ​បឹងកុក​ ទាំងអស់ ត្រូវ​​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​សុខភាព​ ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ​ហេីយ​ក្កី​។

អភិបាលរងខេត្ត​ ក៏បាន​សំណូមពរ​​ដល់​គណ:អាជីវករ និងអាជីវករ​ផ្សារ​បឹងកុក​ ទាំងអស់​ ឲ្យ​​បន្ត​ការ​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​-១៩​ ដេីម្បី​កាត់ផ្ដាច់​ខ្សែ​ចម្លង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ក្នុង​មូលដ្ឋាន​យេីង​ទាំង​អស់​គ្នា​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​ សប្បុរសជន ដែល​បាន​​​​ឧបត្ថម្ភ​គាំទ្រ​ដល់​​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​។ លោកថាកាយវិការមនុស្សធម៌នេះ ជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩ ក៏ដូចការខ្វះខាត របស់ពលករ​ចំណូល​ស្រុក​ និងអ្នកជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

លោកថ្លែងអរគុណនៅព្រឹក​ថ្ងៃទី​២៧ ខែសីហា​​​ ឆ្នាំ​២០២១​នេះ​ ក្ក្នុងឱកាសទទួល​អំណោយ​ពី​សប្បុរសជន​។

គួរ​បញ្ជាក់​ផង​ដែរថា​ ក្នុងពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ ​លោកឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ រួមនឹង​ក្រុមការងារ បានជួយឧបត្ថម្ភ​ ម៉ាស​ ចំនួន ៤០.០០០ម៉ាស -អាកុល ១០កាន -ឧបករណ៍វាស់កំដៅ ១០ដើម និងជែលលាងដៃ (២៥០​ ml) ចំនួន ១០០ដប​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២១

ខេត្តកំពង់ចាម៖អ្នកលេងល្បែងជល់មាន់និងអាប៉ោងចំនួន ១១នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមធ្វើការឃាត់ខ្លួនរួមនឹងវត្ថុតាងមួយចំនួនទៀត។

ការបង្ក្រាបនេះធ្វើឡើង នៅចំណុចចម្ការស្វាយចន្ទីរ ក្រោយភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១នេះ។

សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យរួមនឹង វត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កសាងសំណុំរឿង តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page40 Page41 Page42 … Page81 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
© 2026 srpostnew.com. All Rights Reserved!
×