Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តស្វាយរៀង

ប៊ុន វិចត្រ 18 October 2020 · Image
···

ខេត្ដស្វាយរៀង៖លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយយា នៅថ្ងៃសៅរ៍ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីមូលដ្ឋាន
ចុះជួយច្រូតស្រូវ របស់ពលរដ្ឋ នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ដែលជាន់លិចដោយជំនន់ទឹកភ្លៀងចំនួន៤ហិកតា៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 14 October 2020 · Image
···

ខេត្តស្វាយរៀង៖លោក ម៉ែន វិបុល អភិបាលខេត្ត នៅរសៀលថ្ងៃទី១៤ខែតុលានេះ បានដឹកនាំកម្លាំងមន្ត្រីរាជការ ប្រមាណជាង៣០០នាក់ចូលរួមដើម្បីទប់ទំនប់វៀងក្រុងត្រង់ចំណុចសង្កាត់គយត្របែកនិងសង្កាត់ពោធិ៍ធិហោ ដែលបច្ចុប្បន្នទឹកជំនន់ទឹកភ្លៀងកំពុងវាយលុកនិងគំរាមកំហែង។

ក្នុងឱកាសនោះដែរ លោកម៉ែន វិបុល បានថ្លែងថាទឹកជំនន់ដោយសារទឹកភ្លៀងពីមួយថ្ងៃ ទៅមួយថ្ងៃកើនឡើងជាលំដាប់ ហើយត្រង់ចំណុចដែលសមត្ថកិច្ចនិងក្រុមការងារ ចូលរួមទប់ថ្ងៃនេះឃើញថាទឹកឡើងខ្លាំងអាចនឹងឈានដល់ដាច់ទំនប់ប្រសិនបើយើងមិនបានទុបបង្ការទុកជាមុន។ ដោយក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ ឃើញថា មានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើអោយទឹកនៅក្នុងទន្លេវ៉ៃគោ ហក់ឡើងរហូតបណ្ដាលឱ្យលិចភូមិដ្ឋាន បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងស្វាយរៀងចំនួន២៨គ្រួសារផងដែរ។

លោកបានបញ្ជាក់ថាបច្ចុប្បន្នកងកម្លាំងទាំងបីប្រភេទនិងមន្ត្រីរាជការ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាកំពុងត្រៀមលក្ខណៈ ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះដោយសារទឹកជំនន់នេះ។
ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមដងទន្លេវ៉ៃគោ នឹងតាមក្រុងស្រុកទាំងអស់ត្រៀមបង្ការនិងប្រុងប្រយ័ត្ននូវគ្រោះមហន្តរាយ ដោយសារទឹកជំនន់ ព្រោះប្រទេសយើងទទួលសម្ពាធខ្យល់មូសុងវស្សាក៏ដូចជាព្យុះភ្លៀងធ្លាក់លាយឡំនៅប៉ុន្មានថ្ងៃខាងមុខនេះបន្តទៀត៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 10 October 2020 · Image
···

ខេត្តស្វាយរៀង៖លោកសៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុករមាសហែក នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារប្រគល់សម្ភារ និងគ្រឿងបរិក្ខា ដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីឆ្លើយតបយុទ្ធនាការបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩។

ក្នុងពិធីប្រគល់នោះ លោកប្រធាន បានថ្លែងថាបច្ចុប្បន្នស្ថានភាពជំងឺឆ្លងកូវីដ-១៩ បាននឹងកំពុងរីករាលដាលក្នុងពិភពលោក ហើយបញ្ហានេះគឺជាបន្ទុកដ៏លំបាកធ្ងន់ធ្ងរសម្រាប់នៅកម្ពុជាយើងផងដែរ។ នៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដើម្បីដោះស្រាយនូវបញ្ហាដ៏លំបាកនេះ ហេតុដូចនេះហើយដើម្បីរួមចំណែកការលំបាកជាមួយរាជរដ្ឋាភិបាលនេះ ក្នុងនាមលោកផ្ទាល់តែងបានយកចិត្តទុកដាក់ដោះស្រាយផ្ដល់ស្បៀងអាហារទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត រួមនឹងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជាបន្តបន្ទាប់ដែលបម្រើឱ្យសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងបានធ្វើការបែងចែកសម្រាប់បង្ការដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ក្នុងខេត្តផងដែរ។

ក្នុងនោះផងដែរ លកកប្រធាន បានបញ្ជាក់ថាសកម្មភាពទាំងអស់នេះ គឺមិនអាចខ្វះបានពីការចូលរួម របស់សប្បុរសជន ជាថ្នាក់ដឹកនាំមន្ត្រីរាជការ និងក្រុមហ៊ុនសហគ្រាសនានា ដែលគិតមកដល់ពេលនេះ ជំនួយឧបត្ថម្ភរបស់សប្បុរសជនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ជូនដល់រដ្ឋាភិបាលមានគ្រឿងឧបភោគ បរិភោគ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តមួយចំនួនបម្រើដល់សកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានឆ្លើយតបយ៉ាងល្អប្រសើរផងដែរ។

លោក ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តទាំងអស់ ឱ្យបន្តការខិតខំយកចិត្តទុកដាក់ និងសហការថែមទៀត ឱ្យបានល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានរួមនឹងអ្នកពាក់ព័ន្ធពិសេសធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការអនាម័យ តាមក្រសួងសុខាភិបាល គឺក្នុងគោលដៅរួម ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

សម្ភារដែលបានប្រគល់ជូនរួមមាន៖ សាប៊ូលាងដៃ ៦៦០ដុំ, ម៉ាស ១០២០ប្រអប់, អាល់កុល ១៧៤០លីត្រ ផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 30 September 2020 · Image
···

ខេត្តស្វាយរៀង៖ឪពុកចុងចាប់បង្ខំរំលោភកូនស្រីអាយុ១១ឆ្នាំបានសម្រេចចំនួន៨ដងទើបបែកឆ្លាយដោយប្រជាពលរដ្ឋ ជិតខាងបានឃើញហេតុការនេះ។

នគបាលប៉ុស្ត៍រដ្ឋបាលឃុំស្វាយរំពារបានឲ្យដឹងថា ករណីឪពុកចុងបង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងកាលពីយប់ថ្ងៃទី២៨កញ្ញា២០២០នៅវេលាម៉ោង៩និង៣០នាទីយប់ ឃុំស្វាយរំពារ ស្រុកស្វាយទាបខេត្តស្វាយរៀង។
ជនសង្ស័យមានឈ្មោះសាញ់ រតនា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិកើតហេតុខាងលើ។ចំណែកជនរងគ្រោះឈ្មោះច ព ស អាយុ១១ឆ្នាំមុខរបរសិស្សរស់នៅជាមួយគ្នា។

សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រកដមែន បានចំនួនពី៧ទៅ៨ដងតាំងពីខែមករាឆ្នាំ២០២០មកដល់ថ្ងៃទី២៩កញ្ញា២០២០នេះ។

បើតាមសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យតែងតែចាប់កូនស្រីរំលោភនៅពេលប្រពន្ធដែលជាម្តាយកុមារីរងគ្រោះមិននៅផ្ទះ ដោយស្រ្តីជាម្តាយក៏ជាអ្នកចំរៀងភ្លេងការ។ នេះជាឱកាសប្តីតែងតែរកលេះទៅនេះទៅនោះនិងត្រឡប់ទៅផ្ទះមុនប្រពន្ធ ពេលមកដល់ផ្ទះក៏ចាប់បង្ខំកូនស្រីរួមភេទ ហើយគម្រាមកូនស្រីមិនឲ្យប្រាប់ម្តាយ បើប្រាប់និងវាយធ្វើបាបទើបនាងមិនហ៊ានប្រាប់ម្តាយ។

អ្នកស្រុកនិយាយថា ជនសង្ស័យនេះមានប្រពន្ធច្រើននាក់មកហើយ បានលែងលះគ្នាទើបយកអ្នកចុងក្រោយគឺបានម្តាយកុមារីរងគ្រោះ ក៏មានករណីចាប់រំលោភកូនស្រីចុងបែបនេះ។

សមត្ថកិច្ចបានបញ្ជាក់ថានៅព្រឹកថ្ងៃទី៣០កញ្ញា២០២០នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធី៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 28 September 2020 · Image
···

ខេត្តស្វាយរៀង៖ខ្មងគោ(ក្រចកជើងគោ)នាំចូលពីប្រទេសវៀតណាមជាង២៤០០គីឡូស្មើ១២០កេស ត្រូវបានមន្ត្រីកាំកុងត្រូលខេត្ត ចាប់នៅច្រកទ្វារអន្តរជាតិបាវិត នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២០នេះ។

មន្ត្រីបានថ្លែងថាករណីនេះបាន សហការជាមួយសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ដោយយកទៅពិនិត្យនៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា ក ប ប ស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមី។ ជាលទ្ធផលពុំរកឃើញមានសារធាតុគីមី ( Formalin )នោះ ទេ។ ប៉ុន្តែក្រចកជើងគោទាំងនេះ គ្មានឯកសារបញ្ជាក់ពីប្រភពដើម។

១- គ្មានលិខិតអនុញ្ញាតនាំចូល
២- ការដឺកជញ្ជូនគ្មានលក្ខណបច្ចេកទេស ( ទូខ្លាស់សេ )។ ទើបសម្រេចដកហូតយកទៅដុតកម្ទេចចោលនៅនៅទីលានចាក់សំរាម៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page3 Page4 Page5 Next →

បណ្តាញសង្គម

  • Testing
    by សុភក្រ័ សៀមរាប ប៉ុស្ដិ៍
    13 January 2026
  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
© 2026 srpostnew.com. All Rights Reserved!