Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តស្ទឹងត្រែង

ប៊ុន វិចត្រ 9 May 2021 · Image
···

ខេត្តសៀមរាប៖លោក ស៊ុំ សំអន នាយកសាខា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងឱកាសអបអរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

ការថ្លែងអរគុណនេះនៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសតំណាង លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តសៀមរាប ទទួលឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគពីមន្ទីរ អង្គភាព និងសប្បុរសជន។

សូមជម្រាបថាសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ រួមមាន៖
១- សាខាគយ និងរដ្ឋាករ ខេត្តសៀមរាប ថវិកាចំនួន ៥,០០០,០០០រៀល
២- ព្រះវិហារ ធានលីមីឡឹ អង្ករ ៣០០គីឡូក្រាម និងទឹកសស៊ីអ៊ីវ ១០យួរ
៣- ធនាគារ វឌ្ឍនៈ សាខាសៀមរាប ថវិកាចំនួន ៤០០,០០០រៀល
៤- មន្ទីរពាណិជ្ជកម្ម ខេត្តសៀមរាប ថវិកាចំនួន ១,០៨៥,០០០រៀល
៥- មន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប ថវិកាចំនួន ៧,៤០០,០០០រៀល និង១,៨០០ដុល្លារ
៦- ធនាគារ ពាណិជ្ជទី១ សាខារងសៀមរាប ថវិកាចំនួន ១០០ដុល្លារ
៧- ធនាគារ កម្ពុជាសាធារណៈ សាខាសៀមរាប (ផ្សារកណ្ដាល) ថវិកាចំនួន ១០០ដុល្លារ
៨-គ្រឹះស្ថានអង្គរ បាននាំយកថវិកា ចំនួន ១០,០០០,០០០(ដប់លាន)រៀល
៩-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តថវិកាចំនួន ៨,០០០,០០០(ប្រាំបីលាន)រៀល
១០-ធនាគារអេស៉ីលីដាសាខាក្រុងសៀមរាបថវិកាចំនួន ៣០០,០០០(បីរយពាន់រៀល)
១១-តំបន់ប្រតិបត្តិការសឹករងសៀមរាបថវិកាចំនួន ៨,០០០,០០០(ប្រាំបិលាន)រៀល
១២-មន្ទីរអប់រំ យុវជននិងកីឡាខេត្តថវិកាចំនួន ៥,០០០,០០០(ប្រាំលាន)រៀល
១២-ស្នងការនរគបាលខេត្តថវិកាចំនួន ៨,០០០,០០០(ប្រាំបីលាន)រៀល
១៣-ក្រុមហ៊ុនហនុមាន ហ្វីម ប្រដាក់សិនថវិកាចំនួន ៥០០(ប្រាំរយដុល្លារ)៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 27 April 2021 · Image
···

ខេត្តស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយរដ្ឋបាលព្រៃឈើបានចុះបង្ក្រាបទីតាំងស្តុកឈើអារ គ្រឿងផ្ទះជាច្រើនម៉ែត្រគូប។

សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា ឈើដែលបង្ក្រាបនេះគឺជាឈើ សន្ធិគ្មានការអនុញ្ញាតដឹកជញ្ជូនពី ជំនាញរដ្ឋបាលព្រៃឈើ ដោយមិនមានអ្នកចេញមុខទទួលខុសត្រូវ ដោយស្តុកទុកជាច្រើនគំនរក្នុងដីចម្ការកៅស៊ូ មួយកន្លែង។ តាំងពីព្រឹករហូតមកដល់ ល្ងាចថ្ងៃដដែលរថយន្តចំនួន៤គ្រឿងបានដឹកជញ្ជូន វត្ថុតាងឈើ ទាំងនេះយកទៅរក្សាទុកដើម្បីអនុវត្តតាមផ្លូវច្បាប់។ ករណីនេះពុំបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធណាម្នាក់ឡើយ។

ឈើដែលបានរឹបអូសខាងលើ មានឈើគ្រឿងប្រភេទ(ខ្លុង) ចំនួន១.២៣២ កន្ទុយឈើក្តាលេខ១(ស្រឡៅនិង លេខ២ក្វាវ)ចំនួន ១.៣០២ សន្លឹក មិនទាន់ធ្វើការវាស់វែងនៅឡើយ។ តែការប៉ាន់ស្មានប្រមាណជាង ១០០ ម៉ែត្រគូប។សូមបញ្ជាក់ថាការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១ក្នុងចម្ការកៅស៊ូមួយកន្លែងភូមិរិទ្ធីសែន ជ័យ១ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 20 March 2021 · Image
···

ខេត្តសៀមរាប៖មនុស្សមួយក្រុមបានយកដុំថ្មគប់ទៅលើបុរសម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ត្រង់ចំណុច ផ្លូវចូលខ្លោងទ្វារយាយតា ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅយប់ថ្ងៃនេះថា ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសនេះគឺបង្កឡើងដោយជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគប់ដុំថ្ម ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។

សមត្ថកិច្ចខេត្តបានបន្តថា ជនរងគ្រោះ មានឈ្មោះឈៀង ម៉ៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប
ជិះម៉ូតូម៉ាកសង់សេ១២៥ ឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1B0598។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះក្រោយធ្វើសកម្មភាពរួច ក្រុមជនបង្ក បានជិះម៉ូតូគេចខ្លួនបាត់។ ជនរងគ្រោះ ត្រូវបានដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ។ ចំណែកម៉ូតូត្រូវបានយកទៅរក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកវឹល។ ទោះជាយ៉ាងណាសមត្ថកិច្ចបានបញ្ជាក់ថាកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនជនបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 18 February 2021 · Image
···

ខេត្តស្ទឹងត្រែង៖ប្រជាពលរដ្ឋបាននាំគ្នាកាប់បំផ្លាញព្រៃឈើ ដើម្បីយកទៅលក់ឱ្យ តាហៃ នៅក្រុមហ៊ុន នៅចំណុច អូរគ្រាក់ជាប់ ក្រុមហ៊ុនស៊ីបាយអូតិកក្នុងមួយម៉ែត្រគូបតម្លៃ
៦០ម៉ឺនរៀល។ នេះបើយោងតាម page ផ្លូវការរបស់ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

pageអាវុធហត្ថលើផ្ទៃប្រទេសបានសរសេរថា
នៅថ្ងៃទី១៥-១៦​ ខែកុម្ភៈ​ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហ្ថខេត្តស្ទឹងត្រែង​ កម្លាំងកងរាជអាវុធហ្ថ​កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកម្លាំងបរិស្ថាន បានចុះស្រាវជ្រាវ ករណីគល់ឈើជារណ្ដៅ(ឈើ
ច្បោះ) ដែលត្រូវបានកាប់រំលំនៅចំណុចអូរឈ្លីកលើ (590652-1456894)​ អូរខ្សាច់ស្វា( 590590-1459185)​អូរតាពណ៌ (590537-1454189)​ផ្លូវបំបែកជាបីចូលក្រុម
ហ៊ុនស៊ីបាយអូតិកចូលទៅអូរគ្រាក់,ចូលទៅបុសខ្នុរ (595423-1451578)​ផ្លូវបែកអូរឡង់ចូលទៅក្រុម
ហ៊ុន(595836-1451783)​ភ្នំក្រហម(591293-1460268)​មានចំការ​និងប្រជាពលរដ្ឋរស់នៅទីនោះប្រហែល២០នាក់ (ធ្វើចំការ និងកាប់ឈើ)​ ការស្រាវជ្រាវរកឃើញគល់ឈើកាប់ចំនួន១៧៨គល់​។

ក្នុងpageដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋ បានប្រាប់ថា ពួកគាត់កាប់ឈើលក់ ឱ្យតាហៃ នៅក្រុមហ៊ុននៅចំណុច អូរគ្រាក់ ជាប់ក្រុមហ៊ុនស៊ីបាយអូតិកក្នុងមួយម៉ែត្រគូបតម្លៃ
៦០០.០០០រៀល។

ទោះជាយ៉ាងណា បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ ទទួលបានការបំភ្លឺបន្ថែម ពីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅឡើយទេ ជុំវិញហេតុការណ៍នេះ៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 9 February 2021 · Image
···

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប រួមជាមួយ លោកនួន ពុទ្ធារ៉ាអភិបាលក្រុងសៀមរាប វេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី ០៩ ខែកុម្ភ: ឆ្នាំ២០២១ នេះ
បានអញ្ជើញចុះមើលស្ថានភាព ផ្លូវក្រោយសាលារៀនបឋមសិក្សាបន្ទាយចាស់ ដែលស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ដោយគ្រោងនឹងសាងសង់ ក្នុងពេលឆាប់ៗនេះ។

ប្រជាពលរដ្ឋ បានសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីឮដំណឹងថា ផ្លូវនៅខាងលើ នឹងមានការកសាងសង់។

ប្រជាពលរដ្ឋ នៅក្រោយសាលារៀន ទាំងអស់សូមអរគុណ ដល់ លោកអភិបាលខេត្ត ទៀ សីហា ដែលបានឆ្លៀតពេល ចុះមើលស្ថានភាពផ្លូវនេះ។

ពលរដ្ឋបានដឹងថា រយ:ពេលជាង៣០ឆ្នាំហើយ ដែលមិនងាយមាន អភិបាលខេត្ត រូបណា ចុះមកមើលផ្លូវទាំង២ខ្សែនេះទេ។
សូមជម្រាបថាផ្លូវខាងលើ នៅទល់មុខផ្សារលើធំថ្មី ក្រោយអរុណរះឱសថស្ថាន និងក្រោយសាលារៀនបន្ទាយចាស់៕SRP

Like 0
Comment
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page3 Page4 Page5 Page6 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!