Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះវិហារ

ប៊ុន វិចត្រ 9 March 2024 · Image
···

ខេត្តព្រះវិហារ៖យ៉ាងហោចណាស់មនុស្ស៣៦នាក់ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការក្រោយអាជ្ញាធរខេត្តព្រះវិហារ បានរចុះអនុវត្តវិធានការផ្លូវច្បាប់ កាលពីថ្ងៃទី៦ ខែមីនា ក្នុងការការពារដីរដ្ឋ ដែលបានចុះបញ្ជីរួច និងប្រគល់សិទ្ធវិនិយោគ ទៅឲ្យក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ដែលស្ថិតក្នុង ឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោយពីមានពលរដ្ឋ មួយចំនួនបានចូលទៅរុករានទន្ទ្រានយកដីដោយខុសច្បាប់។

នៅក្នុងសន្និសីទសារព័ត៌មាន បានរៀបចំឡើងនៅ សាលាខេត្តព្រះវិហារ អភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី បានឲ្យដឹងថា មុននឹងការចុះចាត់វិធានការផ្លូវច្បាប់ចំពោះ ក្រុមរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ទាំងនេះ គឺអាជ្ញាធរខេត្តបានធ្វើវិធានការរដ្ឋបាលជាច្រើនខែរួចមកហើយ ហើយក៏បានហៅក្រុមទាំងនេះមកធ្វើការប្រជុំអប់រំណែនាំ ឲ្យចាកចេញដោយសន្ដិវិធីជាច្រើនលើកច្រើនសារ មិនតែប៉ុណ្ណោះអាជ្ញាធរក៏បានទុកឱកាសរយៈពេល១០ថ្ងៃ មុនការចុះអនុវត្តច្បាប់ទាំងរដ្ឋបាលស្រុកគូលែន និងមន្ទីរកសិកម្មខេត្ត បានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់សារជាសម្លេងថែមទៀត ក្នុងនោះមានបុគ្គលមួយចំនួនបានសហការរុះរើចាកចេញ និងនៅមួយចំនួនធំដែលចាញ់បោក តាមការអូសទាញ ដែលមានមេក្លោង មានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានអង្គការចាត់តាំង នៅតែរឹងទទឹងមិនព្រមចាកចេញ ហាក់បីដូចជាចង់យកតំបន់នោះធ្វើជាតំបន់អប្បគមន៍។

លោកណុប វុធ្ធី បានអះអាងថា នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះដឹកនាំប្រតិបត្តិការដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានដឹកនាំបញ្ជាកម្លាំងដោយ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងលោក គីម រិទ្ធី អភិបាលខេត្ត ចុះអនុវត្តវិធានការផ្លូវច្បាប់ចំពោះក្រុមទាំងនេះ។

ក្នុងប្រតិបត្តិការនេះ មនុស្សចំនួន៣៦នាក់ត្រូវបានឃាត់ខ្លួន និងប្រមាណជាង៣០នាក់ទៀត នៅរឹងទទឹងថែមទាំងធ្វើការតបត ជាមួយកម្លាំងសមត្ថកិច្ចដោយប្រើប្រាស់មធ្យោបាយផ្សេងៗ មានដូចជា កាំបិត ផ្គាក់ ពូថៅ ចំពាមកៅស៊ូ និងដបសាំងគប់មកលើសមត្ថកិច្ចជាដើម ទើបសមត្ថកិច្ចប្រើសិទ្ធក្នុងការការពារខ្លួនគប់គ្រាប់បែកផ្សែងដើម្បីបំបែកក្រុមអនាធិបតេយ្យទាំងនោះ។

អនុប្រធានរដ្ឋបាលព្រៃឈើ លោក សួន សុវណ្ណ បានបញ្ជាក់ដែរថា ការចាត់វិធានការផ្លូវច្បាប់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ចំពោះក្រុមទាំងនេះ គឺមិនមែនជារឿងថ្មីនោះទេ លោកថានេះគឺជាលើកទី២ហើយ នៅក្នុងទីតាំងដដែលប៉ុន្ដែក្រុមទាំងនោះនៅតែចូលមកកាប់រានទន្ទ្រានដោយខុសច្បាប់។

លោកបានបញ្ជាក់ទៀតថា ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុននៅឆ្នាំ២០១០ ដែលមានផ្ទៃដី ៩,០០០ហិកតា ប៉ុន្ដែដោយមើលឃើញថាមានប្រជាពលរដ្ឋអាស្រ័យ ផលនៅលើដីនោះរាជរដ្ឋាភិបាលក៏បានកាត់ឈ្វៀលចំនួន០២លើក ដោយលើកទី១នៅឆ្នាំ២០១២ តាមរយៈគោលនយោបាយចាស់សកម្មភាពថ្មី និងលើកទី២ នៅឆ្នាំ២០១៩ មុនពេលដី នេះបានធ្វើការចុះបញ្ជីជាដីរដ្ឋ។ ចំពោះក្រុមដែលចូលមកកាប់រានដោយខុសច្បាប់ទាំងនេះ គឺចូលមកកាន់កាប់ក្រោយការកាត់ឈ្វៀលទាំងពីរលើក និងក្រោយការចុះបញ្ជីដីនេះជាដីរដ្ឋ ពោលគឺចូលមកកាន់កាប់ពុំស្របតាមច្បាប់៕

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 7 March 2024 · Image
···

ខេត្តព្រះវិហារ៖ជុំវិញការចោទប្រកាន់នេះ អង្គភាព សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការអត្ថាធិប្បាយ ពីលោក​ម៉ក់ ស៊ី​សា​វុ​ធ ប្រធាន​សាខា​គយ និង​រដ្ឋ​ករ​ខេត្តព្រះវិហារ និង​ការិយាល័យ​គយ និង​រដ្ឋាករ​អានសេះ នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង។ ប៉ុន្តែ លោក​ម៉ក់ ស៊ី​សា​វុ​ធ បាន​ប្រាប់អ្នកសារព័ត៌មានកាលរសៀល​ ថ្ងៃ​០២ កុម្ភៈ ឆ្នាំ​២០២៤ ថា តាម​ពិត​ច្រក​អានសេះ​ នោះ​ ទាំង​ខេត្ត​និង​ថ្នាក់លើ គេ​ក៏​ដឹង​ដែរ​ថា មាន​មាន់​លុះត្រា​ មាន​លិខិតអនុញ្ញាត​ ពី​ក្រសួងកសិកម្ម ទើប​លោកអាច​ប្រមូល​ពន្ធ​បាន តែ​នេះ​អត់​មានអី​ទេ! ពិបាក​ណាស់ បើ​ធ្វើ​ទៅ​ប៉ះ​ជាមួយ​ខាង​ខេត្ត។ លោក​ថា បើជា​រូបភាព​ធំដុំ​លោក​ តម្រូវ​ឲ្យ​បង់ពន្ធ​ហើយ​។ លោក​ ថា គ្មាន​កម្លាំង​​គ្រប់គ្រាន់​ចាប់ចង​ទំនិញ​នោះ​ទេ សុំ​កុំ​ឲ្យ​មាន​រូបភាព​ធំដុំ។

លោកបន្ត​ថា រឿង​លុយកាក់​ មិន​បង់​ឲ្យ​គាត់​ក៏​បាន​ដែរ តែ​មើល​ប្រធាន​ច្រក​ គេ​យក​ពី​អ្នក​នាំ​ទំនិញ​ច្រើន​ជាង​ខ្ញុំ​ផង។ ចំណែក​ខ្ញុំ​សុំ​ថ្លៃ​បាយ​ទៅ ព្រោះ​ខ្ញុំ​រាល់ថ្ងៃ​ត្រូវ​ហូប​បាយ​ដែរ។ លោក​ក៏បាននិយាយ​បែប​ខឹង​អ្នករាយការណ៍​ថា បើ​បិទ​ច្រក​ទាំងស្រុង​តែ​ម្តង​ក៏​បាន​ដែរ។

មានកាបង្ហើប​ផងដែរថា រថយន្ត​១គ្រឿង ត្រូវ​បង់លុយ​ចាប់ពី​១០ ទៅ​២០​ម៉ឺន​រៀល។ យ៉ាងណា​ក៏​ដោយ ក្រុម​ឈ្មួញ​និង អាជីវករ​តូចតាច​ ដែល​មិន​អាច​ទ្រាំ​នឹង​ទង្វើគាបសង្កត់ទារ​លុយ​ពី​មន្ត្រី និង​ភ្នាក់ងារ​គយ​ ក្រោម​ការ​គ្រប់​គ្រ​ របស់​លោក​ម៉ក ស៊ី​សា​វុ​ធ ទើបទម្លាយប្រាប់អ្នកសារព័ត៌មាន។

តាមប្រភពបានឱ្យដឹងថា បុរសម្នាក់វ័យខ្ទង់៥០ឆ្នាំ ចាំរាប់ក្បាលឡានទំនិញគេចពន្ធ តាមច្រកអានសេះ ឈ្មោះ​ម៉ា​ន សេត ត្រូវបានប្រភពរាយការណ៍ថា ជាអ្នកប្រមូលសេដ្ឋកិច្ច ពីក្រុមឈ្មួញដឹកទំនិញគេចពន្ធ តាមច្រកអានសេះ ពីប្រទេសថៃ ឲ្យលោក​ម៉ក់ ស៊ី​សា​វុ​ធ ប្រធាន​សាខា​គយ និង​រដ្ឋ​ករ​ខេត្តព្រះវិហារ និង​ការិយាល័យ​គយ និង​រដ្ឋាករ​អានសេះ។

ទីតាំងច្រក​ទ្វារ​ព្រំដែន​អានសេះ ត្រូវបានប្រភពព័ត៌មានរាយការណ៍មកថា កំពុងក្លាយជាកន្លែងឈ្មួញនាំចូលទំនិញគេចពន្ធ ពីប្រទេសថៃ ចូលមកចែកចាយ តាមបណ្ដាខេត្តនានាយ៉ាងគ្រឹកគគ្រេង។ ដោយករណីនេះគេមានការសង្ស័យថាមន្ត្រីជំនាញគយខេត្តព្រះវិហារនិងច្រកអានសេះ មានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញ ដោយមិនខ្វល់ខ្វាយទៅនឹងការបង្ក្រាបឡើយ ធ្វើឱ្យចំណូលពន្ធគយមានការខាតបង់រាប់សិបលានរៀលក្នុងមួយខែៗ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ការ​លួច​បើក​ឲ្យ​ទំនិញគេចពន្ធ​ នាំ​ចូល​មាន​ដូច​ជា​ចំណីអាហារ​ជា​ច្រើន​ ប្រភេទ​ មាន​បន្លែ​ផ្លែ​ឈើ​ទឹកក្រូច​ទឹកដោះគោ និង​ទឹក​សុទ្ធ​ជាដើម​។​ល​។ ជា​ពិសេស គឺ​មាន់​ដឹក​ទាំង​រថយន្ត​តែ​ម្តង​ក្រុម​ឈ្មួញ នាំ​ចូល​បាន​យ៉ាង​រលូន​ ដោយ​គ្មាន​ការ​ឆែកឆេរ និង​រឹតបន្តឹង​ពី​មន្ត្រី​គយ ដោយសារ​គេ​បង់​សេវា​ឲ្យ​ដោយ​មិន​ចេញ​វិ​ក័យ​ប​ត្រ​ ប្រមូល​លុយ​ ដាក់​ហោប៉ៅ​ចែក​គ្នា​យ៉ាង​សុខស្រួល។

ទំនិញគេចពន្ធ​ ទាំងនោះ​ ពី​ប្រទេស​ថៃ មាន​ដូច​ជា ស្រា​បៀរ​ ជា​ច្រើន​ប្រភេទ​, ភេសជ្ជៈ​កំប៉ុង ឬ​ដប និង ទំនិញ​ចាប់ហួយ និង​គ្រឿងសម្អាង​ការ​ជាដើម។

បើតាមសេចក្តីរាយការណ៍​ ពី​ច្រក​ទ្វារ​អន្តរជាតិ​អានសេះ​បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​ឈ្មួញ​ធំ​ៗ​ បាន​សម្រុក​នាំ​ទំនិញ​គ្រប់​ប្រភេទ​ ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ដោយ​មិន​មាន​បង់ពន្ធ​យ៉ាង​ពេញបន្ទុក​ យ៉ាង​រលូន​ នៃ​ទឹកដី​ខេត្តព្រះវិហារ​យ៉ាង​គំហុក​តែ​ម្តង ដោយ​គ្មាន​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ធ្វើការ​បង្ក្រាប ឬ​ទប់ស្កាត់​ឡើយ​ប្រមូល​យក​ប្រាក់​គឺ​ចប់។

សេចក្តីរាយការណ៍​បន្តថា ការ​នាំ​ទំនិញ​ចូល​ដោយ​មិន​មាន​បង់ពន្ធ​ មក​ពី​ប្រទេស​ថៃ​ តាម​ច្រក​អានសេះ​ ឆ្លង​ចូល​មក​ទឹកដី​កម្ពុជា​ បាន​យ៉ាង​រលូន​បែប​នេះ គឺ​មានការ​បើកដៃ​និង​ឃុបឃិត​គ្នា​ពី​សំណាក់​ លោក​ម៉ក់ ស៊ី​សា​វុ​ធ ប្រធាន​សាខា​គយ និង​រដ្ឋ​ករ​ខេត្តព្រះវិហារ និង​ការិយាល័យ​គយ និង​រដ្ឋ​ករ​ច្រក​ទ្វារ​អានសេះ ទើប​ក្រុម​ឈ្មួញ និង​អាជីវករ​ដំណើរការ​ដឹក​ញ្ជូ​ន​ចុះ​ពីលើ​ភ្នំ​ច្រក​អានសេះ​ ទៅ​ចែកចាយ និង​ស្តុ​ប​ទុក​តាម​ឃ្លាំង និង​ចែកចាយ​ទៅ​ខេត្ត​ផ្សេង​ៗ​ទៀត​បាន បើ​មិន​ដូច្នោះ​ទេ កុំ​សង្ឃឹមថា នាំ​ទំនិញគេចពន្ធ​ ចូល​មក និង​ចែកចាយ​បាន​នោះ៕

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 4 March 2024 · Image
···

ខេត្តព្រះវិហារ៖ទីតាំងច្រក​ទ្វារ​ព្រំដែន​អានសេះ កំពុងក្លាយជាកន្លែងឈ្មួញនាំចូលទំនិញគេចពន្ធ ពីប្រទេសថៃចូលមកចែកចាយ តាមបណ្ដាខេត្តនានាយ៉ាងគ្រឹកគគ្រេង។ ដោយករណីនេះគេមានការសង្ស័យថាមន្ត្រីជំនាញគយខេត្តព្រះវិហារនិងច្រកអានសេះមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញ។

ការ​លួច​បើក​ឲ្យ​ទំនិញគេចពន្ធ​ នាំ​ចូល​មាន​ដូច​ជា​ចំណីអាហារ​ជា​ច្រើន​ប្រភេទ​ មាន​បន្លែ​ផ្លែ​ឈើ​ទឹកក្រូច​ទឹកដោះគោ និង​ទឹក​សុទ្ធ​ជាដើម​។​ល​។ ជា​ពិសេស គឺ​មាន់​ដឹក​ទាំង​រថយន្ត​តែ​ម្តង​ក្រុម​ឈ្មួញ នាំ​ចូល​បាន​យ៉ាង​រលូន​ ដោយ​គ្មាន​ការ​ឆែកឆេរ និង​រឹត បន្តឹង​ពី​មន្ត្រី​គយ​ទល់ដែន​ដោយសារ​គេ​បង់​សេវា​ឲ្យ​ដោយ​មិន​ចេញ​វិ​ក័យ​ប​ត្រ​ប្រមូល​លុយ​ ដាក់​ហោប៉ៅ​ចែក​គ្នា​យ៉ាង​ងាយគិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន។

ទំនិញគេចពន្ធ​ទាំងនោះ​ពី​ប្រទេស​ថៃ មាន​ដូច​ជា ស្រា​បៀរ​ជា​ច្រើន​ប្រភេទ​, ភេសជ្ជៈ​កំប៉ុង ឬ​ដប និង ទំនិញ​ចាប់ហួយ និង​គ្រឿងសម្អាង​ការ​ជាដើម។

អង្គភាពសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក​ម៉ក់ ស៊ី​សា​វុ​ធ ប្រធាន​សាខា​គយ និង​រដ្ឋ​ករ​ខេត្តព្រះវិហារ និង​ការិយាល័យ​គយ និង​រដ្ឋាករ​អានសេះ នៅឡើយទេជុំវិញព័ត៌មាននេះ ដោយមិនមានលេខទំនាក់ទំនង។ ទោះជាយ៉ាងណា មានអ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ​ម៉ា​ន សេត ដែល​មិនមែន​ជា​មន្ត្រី​គយ​ផង​នោះ មក​ឈរ​ចាំ​ទា​លុយ​ពី​ឈ្មួញ​តាម​អំពើ​ចិត្ត​ទៀត​ផង៕

 

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 2 December 2023 · Image
···

អង្គរក្សម្នាក់បានស្លាប់និង 3 នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2023 វេលាម៉ោង21 និង 10 នាទី ស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រវាងរថយន្ត និងគោយន្តកន្ត្រៃ ក្នុងដំណើរស្របទិសគ្នា ពីជើងទៅត្បូង នៅលើផ្លូវជាតិ 62ចន្លោះគីឡូម៉ែត្រ 216។

សមត្ថកិច្ចខេត្តព្រះវិហារបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាក់បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-4345 រថយន្តខូចខាតទាំងស្រុង។ អ្នកបើកបររថយន្តឈ្មោះ នៅ ប៊ុនធឿន ភេទប្រុសអាយុ ជាង40 ឆ្នាំមុខរបរអង្គរក្ស បានស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅដល់ពេទ្យអគ្គស្រអែម។

ក្នុងរថយន្តមានអ្នករួមដំណើរ ចំនួន3នាក់៖ ទី1.ឈ្មោះ តាក់ ភេទប្រុស អាយុប្រហែល 32 ឆ្នាំមុខរបរអង្គរក្សរងរបួសស្រាល។ ឯពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ16 មករាខេត្តព្រះវិហារ។ ចំណែកម្ចាស់គោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់។ ដោយគោយន្តកន្ត្រៃត្រូវបានខូចខាតរ៉ឺម៉កខាងក្រោយទាំងស្រុង។

សមត្ថកិច្ចខេត្តព្រះវិហារបានបន្តថា វត្ថុតាង គោយន្តកន្ត្រៃ ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំស្រអែម។ ចំណែករថយន្តត្រូវបានកម្លាំងអង្គរក្សយកទៅទុកនៅទីបញ្ជាការដ្ឋានអង្គរក្ស។ បើតាមសមត្ថកិច្ច តាមការសន្និដ្ឋានបឋមមូលហេតុ បណ្ដាលមកពីគោយន្តកន្ត្រៃបើកបរពេលយប់គ្មានភ្លើងបំភ្លឺនិងគ្មានចំណាំងផ្លាត៕

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 29 November 2023 · Image
···

បុរសជាប្ដីនិងប្រពន្ធមួយគូបានស្លាប់ ខណៈក្មួយបានបាញ់ប្រហារ បណ្ដាលឱ្យស្លាប់ទាំងពីរនាក់នៅក្នុងឈាម។

អំពើឃាតកម្មនេះបានកើតឡើង ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ2023 នៅត្រង់ចំណុចចម្ការ បុស្សហ្លុង ចំង្ងាយពីភូមិ២៥គីឡូម៉ែត្រ ស្តិតក្នុងឃុំធ្មា ស្រុកជ័យសែនខេត្តព្រះវិហារ។

សមត្ថកិច្ចខេត្តព្រះវិហារ បានឱ្យដឹងថា ករណីឃាតកម្មគិតទុជាមុន នេះ បង្កឡើងដោយជនស្ស័យឈ្មោះ អាំ ឡាម ភេទ ប្រុសអាយុ ២៩ឆ្នាំ រស់នៅភូមិធ្មាឃុំធ្មា ស្រុកជ័យសែន។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យ បានយកកាំភ្ងើងកែច្នៃ (កាប៊ិន) ទៅបាញ់ជនរងគ្រោះ ទាំងពីរនាក់ប្តីប្រពន្ធ ស្លាប់នៅចំម្ការស្រែ ដោយសាកសពស្លាប់ ឆ្ងាយពីគ្នា ១០០ម៉ែត្រ ហើយជនសង្ស័យត្រូវជាក្មួយបង្កើតជនរងគ្រោះ។

ជនរងគ្រោះ ឈ្មោះ រស់ តឿ  ភេទ ប្រុសអាយុ ៦៧ ឆ្នាំរស់នៅភូមិ  ធ្មាឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ជាប្តី ចំណែកឈ្មោះ មាស រី ភេទ ស្រីអាយុ ៥៩ឆ្នាំជាប្រពន្ធ។

សមត្ថកិច្ចខេត្តព្រះវិហារបញ្ជាក់ថា មូលហេតុ ជនស្ស័យត្រូវជាក្មួយបង្កើត របស់ជនរងគ្រោះ ចោទថា ជនរងគ្រោះទាំងពីរនាក់ គាត់ចេះអំពើអាបធ្មប់។

បច្ចុប្បន្នសាកសពប្តី.ប្រពន្ធត្រូវបានកូនចៅយកមកធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ចំណែកជនសង្ស័យត្រូវបានសមត្តកិច្ចបញ្ជូនមកអធិការដ្ថាននគរបាលស្រុកជ័យសែន ដើម្បីកសាងសំនុំរឿងទៅតាមនិតិវិធីច្បាប់៕

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page3 Page4 Page5 … Page35 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!