ខេត្តត្បូងឃ្មុំ៖លោកហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ត្រូវជាកូនប្រុសទីពីររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបាននគរបាលចរាចណ៍ចាប់ផាកពិន័យ នៅព្រឹកមិញថ្ងៃទី២៩ខែមីនាឆ្នាំ២០២០នេះ។
នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុន ម៉ានី បានសរសេរថា (ថ្ងៃមុនភ្នំពេញថ្ងៃនេះខេត្ត
អរគុណពូៗប៉ូលិសដែលបានណែនាំនិងអនុវត្តច្បាប់សម្រាបសុវត្ថិភាពប្រជាពលរដ្ឋគ្រប់ៗរូប
Happy Sunday everyone
Stay safe and obey the law )
បើយោងតាមរូបភាព ដែល លោកហ៊ុន ម៉ានី បានបង្ហោះបីសន្លឹកនឹងមានខ្លឹមសារខាងលើ ក្នុងរូបភាពមួយដែល ជាបង្កាន់ដៃបង់ប្រាក់ ចេញដោយនគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា(ទឹកប្រាក់៦០០០០(ប្រាំមួយម៉ឺនរៀល) អត្ថន័យ ពិន័យលើករណីល្មើសនិងមាត្រា៩នៃអនុក្រឹតលេខ៨៥ អនក្រ.បក ចុះថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៥ ។ ស្លាកលេខយានយន្ត ភ្នំពេញ២AX១៨៣៥ ។
បើមើលតាមរូបភាពដែល លោកហ៊ុន ម៉ានី បានបង្ហោះ មិនមាននរណាផ្សេង ដែលអាចធ្វើដំណើរ ជាមួយរូបលោកនោះឡើយ។ ទំនងលោក ហ៊ុន ម៉ានី បើកបរតែម្នាក់ឯង។ ទោះយ៉ាងណា លោកហ៊ុន ម៉ានី បានបញ្ចេញកាយវិការទន់ភ្លន់ រីករាយនូវការផាកពិន័យរបស់នគរបាលចរាចណ៍ ចំពោះរូបលោក ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕SRP