Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះវិហារ

ឧបរាជ ឆាវឆាវ 15 June 2020 · Image
···

ខេត្តព្រះវិហារ៖ មនុស្សពីរនាក់ជិះម៉ូតូឌុបគ្នា ត្រូវបានរថយន្តដឹកឈើបុកស្លាប់ភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់កើតឡើងនៅវេលាម៉ោង១១ និង៣៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦២នៅចំណុចខ្លោងទ្វារចូលវត្តដំបូកខ្មៅ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៣-១១៤ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បង្កឡើងដោយរថយន្តសាំយ៉ុងដឹកឈើគេចពន្ធពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2BA-5352។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ព្រះវិហារ 1A-5872។

ជនរងគ្រោះទី១-ឈ្មោះ គង់ សំអូន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ជាអ្នកបើកម៉ូតូ

និងជនរងគ្រោះទី២-ឈ្មោះ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បណ្តាលឱ្យជនរងគ្រោះទាំងពីរនាក់ស្លាប់នៅចំណុចកើតហេតុ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូជនរងគ្រោះបានជិះឆ្លងផ្លូវពីកើតទៅលិចស្របពេលរថយន្តដឹកឈើខាងលើបើកលឿនពេកជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលឱ្យជនរងគ្រោះខ្ទាតធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗតែម្ដង។

សូមបញ្ជាក់ថាការដឹកជញ្ជូនឈើនៅក្នុងខេត្តព្រះវិហារនៅតែបន្តកើតមានបើទោះបីអាជ្ញាធរខេត្តសមត្ថកិច្ចជំនាញបានកំពុងតែរឹតបន្ទឹងយ៉ាងណាក៏ដោយ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 7 June 2020 · Image
···

ភ្នំពេញ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងនៅព្រឹកនេះថានៅថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២០នេះ ស្ពានស្ទឹងស្ដៅ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក ត្រូវបានដាក់អោយប្រជាពលរដ្ឋឆ្លងជាបណ្ដោះអាសន្នហើយបន្ទាប់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្ថាបនារួចរាល់១០០% នៅថ្ងៃរសៀលម្សិលមិញនេះ។
សូមរំលឹកថាលោកមាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅនៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ដ្ឋាន​សាង​សង់​ស្ពានស្ទឹងស្ដៅ។
លោកទេសរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា ការ​សាង​សង់​ស្ពានស្ទឹងស្ដៅថ្មី​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​ការ​រួប​រួមសាមគ្គីរឹងមាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប៉ុន្តែ​ស្ពានស្ទឹងស្ដៅថ្មី​នេះ នៅមិន​ទាន់​កំណត់​កាល​បរិច្ឆេទ​សម្ពោធ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​។
សូមបញ្ជាក់ថាស្ពានដែកបេឡេត៍ថ្មីឆ្លងស្ទឹងស្តៅនេះមានប្រវែង៤៨ម៉ែត្រគុណ៤,២០ម៉ែត្រ គឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេត៍ពី លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឧបត្ថម្ភឈើក្រាលស្ពានដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយ លោក ទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មិនមានថវិកា របស់សប្បុរសជនណាផ្សេងនោះទេ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 2 June 2020 · Image
···

ខេត្តព្រះវិហារ៖ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងលោកសេង លាង នាយផ្នែកឆែប បានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត នៅមិញបានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើចំនួន០២កន្លែង នៅ ភូមចំរើន ឃុំ ច្រាច ស្រុកជ័យសែន។

លោក នួន សុខុម បានប្រាប់អោយដឹងថា ក្រោយពីទទួលបទបញ្ជាពីលោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្មខេត្ត លោកបានដឹកនាំក្រុមការងារចុះបង្ក្រាបទីតាំងខាងលើ។

លោកថាម្ចាស់សិប្បកម្មឥតច្បាប់ទាំងនោះហាក់បីដូចជាដឹងមុន បានរុះរើម៉ាស៊ីនតាប និងឈើសម្រាប់កែច្នៃធ្វើសិប្បកម្មជាច្រើនម៉ែត្រគូបដឹកចេញតាមគោយន្ដយកទៅលាក់ទុកអស់អស់មួយចំនួនធំ។
លោក សេងលាង បានប្រាប់ឲដឹងថា ពេលដែលលោកចុះទៅបង្ក្រាបសិបកម្មនោះលោកបានជួបនិងរថយន្ដសាំយ៉ុង ដឹកធ្នង់ ចេញពីតំបន់ខាងលើផងដែរ។

បើតាមលោក សេងលាង ក្រោយពីបង្ក្រាបរថយន្ដដឹកឈើធ្នង់ខាងលើនោះ ត្រូវបានបែកការដល់ក្រុមសិប្បកម្ម០២កន្លែងខាងលើ ទើបម្ចាស់រុះរើជញ្ជូនតាបនិងឈើចេញអស់ដោយរត់គេចខ្លួនបាត់។

វត្ថុតាងត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន។ចំណែកឈើរងចាំការវាស់វែងនៅពេលក្រោយ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 1 June 2020 · Image
···

ខេត្តព្រះវិហារ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងនៅល្ងាចថ្ងៃទី០១ខែមិថុនានេះថាស្ពានស្ទឹងស្ដៅ ដែលរងការឆេះដោយភ្លើងព្រៃនារដូវប្រាំងកន្លងទៅ បច្ចុប្បន្ននេះ កំពុងមមាញឹកក្នុងការស្ថាបនាឡើងវិញ ជំនួសដោយស្ពានដែកបេឡេត៍ក្រាលឈើ ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែងពី លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអភិបាលខេត្តព្រះវិហារ អនុវត្តការសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
លោកសំ លាងទ្រី បានបញ្ជាក់ថា

ស្ពាននេះមានប្រវែង៤៨ម៉ែត្រទទឹង៤,២០ម៉ែត្រស្ថិតក្នុងឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 9 May 2020 · Image
···

ខេត្តព្រះវិហារ៖លោក សំ លាង ទ្រី ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាន ថ្លែងប្រាប់អ្នកសារព័ត៌មានថារង្វង់មូលស្រអែម ដែលកំពុងសាងសង់និងត្រូវបានផ្ដួចផ្ដើមដោយ លោកទេសរដ្ឋមន្ត្រីមាស សុភា លោកសួស យ៉ា រ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារនិងអាជ្ញាធរ ខេត្តព្រះវិហារ ដោយសាងសង់យកលំនាំតាម រចនាប័ទ្ម ប្រាសាទព្រះវិហារនឹងអាចរួចរាល់ សប្ដាហ៍ក្រោយឬយ៉ាងយូរពីរសប្ដាហ៍ទៀត។
លោកសំ លាងទ្រី បានបន្ថែមថាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនៅមិនទាន់ទទួលបាន គោលការណ៍រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការ នៅឡើយដោយសារកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺ កូវីដ–១៩ ខណៈដំណើរការសាងសង់ជិតរួចរាល់ ១០០%ហើយ។
សូមរម្លឹកផងដែរថាលោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង នូវការកោតសរសើរ ដល់អាជ្ញាធរខេត្ត ព្រះវិហារមន្ទីរ អង្គភាពពាក់ព័ន្ធក៏ដូចជាអាជ្ញាធរ មូលដ្ឋាននិងសប្បុរសជននានាដែលបានបរិច្ចាគ ទ្រព្យធននិងថវិកាចូលរួមកសាងសមិទ្ធផលថ្មីនេះ ។ទន្ទឹមនិងនេះលោកក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តនិងធ្វើការណែនាំឲ្យក្រុមជាងសាងសង់ត្រូវ យកចិត្តទុកដាក់ខិតខំធ្វើការដើម្បីធ្វើយ៉ាងណាឲ្យ ដំណើរការសាងសង់រង្វង់មូលស្រអែមនេះបាន រួចរាល់។

រចនាប័ទ្មរង្វង់មូលនេះយកតាមលំនាំសំណង់យកប្រាសាទព្រះវិហារប្រមាណ៧៥%នៃតួប្រាសាទ ទាំងមូល។ ចំពោះខ្ទង់ចំណាយសាងសង់មាន ប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក បាន មកពីការចូលរួមរបស់សប្បុរសជនសុទ្ធសាធ ដោយមិនមានការចំណាយថវិការដ្ឋឡើយ។

រង្វង់មូលនេះត្រូវសាងសង់ឡើងដោយមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់គោបូរៈ ទី៥នៃប្រាសាទ ព្រះវិហារ ខ្នាត១លើ២៥ស្មើនឹង៧៥% នៃតួ ប្រាសាទព្រះវិហារ ដើមមានរូបនាគ២ហើយនៅ លើរង្វង់មូលនេះក៏នឹងមានការដាំស្មៅផ្កានិង ដើមឈើលម្អយ៉ាងស្រស់ស្អាតផងដែរ។ មន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារជា អ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង។

សមិទ្ធផលថ្មីនេះបន្ទាប់ពីផ្លូវភ្លោះនិងបុស្បុក លោកតាសួងដែលមានលោកអ៊ុន ចាន់ដា ជា អតីត អភិបាលខេត្តផ្ដួចផ្ដើមនាពេលកន្លងមក។ ការសង់រង្វង់មូលនេះក្នុងគោលបំណងកែលំអ សោភ័ណភាពទីប្រជុំជនមួយនេះឲ្យកាន់តែស្រស់ ស្អាតទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅ កម្សាន្តនៅរមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារកាន់តែច្រើនឡើង។

សូមបញ្ជាក់ថារង្វង់មូលនេះបានធ្វើពិធីបែប សាសនាក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ កាលពីរសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨កន្លងមក ក្រោម អធិបតីភាពលោកមាស សុភា ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ព្រះវិហារ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page33 Page34 Page35 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!